លោក ហ៊ុន សែន បញ្ជា​ឱ្យ​បង្ក្រាប​អ្នកធ្វើ​យុទ្ធនាការ​ម្រាម​៩ និង​ហែហម លោក សម រង្ស៊ី

ដោយ វ៉ែន សុមេធ
2019-10-03
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី និង​លោក ហូ វ៉ាន់ (កណ្ដាល) អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​លើក​ដៃ​ជា​សញ្ញា យុទ្ធនាការ​ ម្រាម​ដៃ ៩ នៅ​ថ្ងៃ​ទី២៣ ខែ​កញ្ញា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក​លោក ហូ វ៉ាន់
លោក សម រង្ស៊ី និង​លោក ហូ វ៉ាន់ (កណ្ដាល) អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​លើក​ដៃ​ជា​សញ្ញា យុទ្ធនាការ​ ម្រាម​ដៃ ៩ នៅ​ថ្ងៃ​ទី២៣ ខែ​កញ្ញា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក​លោក ហូ វ៉ាន់


លោក ហ៊ុន សែន ​​ចម្អក​ដាក់​អ្នក​ធ្វើ​យុទ្ធនា​ការ​ម្រាម​ដៃ៩ អោយកាត់​ម្រាមមួយចោល


មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ចេញ​បញ្ជា​ឱ្យ​កងកម្លាំង​ទាំងអស់ ត្រៀមខ្លួន​ចាំ​បង្ក្រាប​អ្នក​ចាំ​ទទួល និង​អ្នក​ហែហម​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា នៅ​ថ្ងៃ​ទី៩ វិច្ឆិកា ខាងមុខ​។ មេដឹកនាំ​ចលនា​គណបក្សប្រឆាំង អះអាង​ថា លោក​នៅតែ​រក្សា​ជំហរ​ហែហម ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង​វិល​ចូល​ស្រុក​វិញ​តាម​កាលកំណត់។

លោក ហ៊ុន សែន អះអាង​ថា លោក​មាន​កងកម្លាំង​ច្រើន​លើស​ពី​ចំនួន​អ្នក​ចាំ​ទទួល និង​អ្នក​ហែហម លោក សម រង្ស៊ី ទៅ​ទៀត​។ លោក​ថា លោក​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​បង្ក្រាប​អ្នក​គាំទ្រ​លោក សម រង្ស៊ី ដែល​លោក​ចាត់ទុកថា ជា​អ្នក​រួម​គំនិត​​ក្បត់ជាតិ ចង់​ផ្ដួល​របប​របស់​លោក​។ លោក ហ៊ុន សែន ពន្យុះ​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​តាម​កាលកំណត់ ប៉ុន្តែ​លោក​ព្រមាន​ថា អ្នកចូលរួម​យុទ្ធនាការ ៩​វិច្ឆិកា ជាមួយ​លោក សម រង្ស៊ី ទោះ​ក្រោម​រូបភាព​បែប​ណា គឺ​នឹង​ត្រូវ​មានទោស៖ «អ្នក​ណា​ចូលរួម​ក្នុង​យុទ្ធនា​ការបំផ្លាញ​ប្រទេស​បំផ្លាញ​សន្តិភាព នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា អ្នក​ហ្នឹង​នឹង​ត្រូវ​មាន​ទោស ហើយ​រឿង​នេះ ក្រសួង​យុត្តិធម៌​គេ​បាន​ប្រកាស​រួច​ហើយ។ ស្ថាប័ន​នានា​គេ​បាន​ត្រៀម​បម្រុង​ហើយ។ កងទ័ព​របស់​អ្នកឯង​នៅឯណា ស្អី​ឯណា? អ្នកឯង​កុំ​បង្វែរ​ទិស កុំ​បង្វែរ​ទិស អំពី​ថា ដល់​ពេល​លឺ​គេ​ប្រតិកម្ម​រឿង​លុយ​ចិញ្ចឹម​កងទ័ព​កម្លាំង​ប្រដាប់​អាវុធ ឥឡូវ​បង្វែរ​ទិស​ទៅ People Power ទៅ​អំណាច​ប្រជាជន​ឯណា​ឯណោះ។ គេ​ប្រតិកម្ម​រឿង​ឯង​ប្រមាថ​ស្ដេច​ទាមទារ​ឱ្យ​ស្ដេច​ដាក់​រាជ្យ ទៅជា​មក​រំដោះ​ស្ដេច​អា​ហ្នឹង​អត់​ទេ អត់​ទេ​។ បទ​ចោទ​អ្នកឯង​នៅ​ជាប់​អា​លើ​ឯណោះ​។ និយាយ​គ្នា​ឱ្យ​ច្បាស់​។ នេះ​មិនមែន​ជា​សិទ្ធិ​បញ្ចេញមតិ​ទេ​ណា ជា​ការ​ផ្ដួល​រំលំ​រដ្ឋ ជា​ការ​ដូរ​របប ជា​ការ​ដូរ​របប អ្វី​ក៏​វា​ងាយ​ម្ល៉េះ​! មនុស្ស​រាប់​លាន​នាក់ កម្លាំង​ប្រដាប់​អាវុធ ចាំតែ​លើកឡើង​ថ្ងៃ​ទី​០៩ វិច្ឆិកា បាន​អញ្ជើញ​មក បើសិនជា​ក្បាល​មិន​ប៉ាត​ដែក​ទេ ឱ្យ​មក»

លោក ហ៊ុន សែន ថ្លែង​បែបនេះ​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៃ​វិទ្យាស្ថាន​ឯកជន​មួយ នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២ តុលា​។ ស្រប​ពេល លោក ហ៊ុន សែន ចេញ​សារ​ព្រមាន​បែបនេះ អាជ្ញាធរ និង​តុលាការ​របប​ក្រុងភ្នំពេញ កំពុង​បង្កើន​សកម្មភាព​ចាប់ចង ចោទប្រកាន់ លើ​សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​ជា​បន្តបន្ទាប់​។ អាជ្ញាធរ និង​តុលាការ​របប លោក ហ៊ុន សែន ចោទ​សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ ថា បាន​ចូលរួម​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ជាមួយ​លោក សម រង្ស៊ី។

គិត​ត្រឹម​ថ្ងៃ​ទី២ តុលា មាន​សកម្មជន​បក្ស​ប្រឆាំង ៣០​នាក់​ហើយ​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ស្រប​ពេល​សកម្មជន​ជាង​១៦០ នាក់​ផ្សេងទៀត ត្រូវ​បាន​កោះហៅ​ឱ្យ​ឡើង​តុលាការ និង​បំភ្លឺ​នៅ​ប៉ូលិស​ប៉ុស្តិ៍ ហើយ​និង​មាន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ ស្លាប់​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ចាម​។ ចំណែក​ឯ​សកម្មជន​បក្ស​ប្រឆាំង​ច្រើន​នាក់​ទៀត កំពុង​គេចខ្លួន ពី​ផ្ទះ​សម្បែង ដោយសារ​ភ័យខ្លាច​ការ​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​របប​ក្រុងភ្នំពេញ។

ក្រោយពេល​រង​ការ​បង្ក្រាប​ឥត​ស្រាកស្រាន្ត មន្ត្រី​គណបក្សប្រឆាំង បាន​ជំរុញ​ឱ្យ​ពលរដ្ឋ បង្កើត​យុទ្ធនាការ​លើក​ម្រាមដៃ​៩ ជា​សញ្ញា គាំទ្រ​ដំណើរ​វិល​ចូល​ស្រុក​របស់ លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា។ លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឱ្យ​ចាប់​អ្នក​ចូល​រួម​​យុទ្ធនាការ​លើក​ម្រាមដៃ​៩ នេះ​ទៀត ដោយ លោក​ហៅថា ជា​យុទ្ធនាការ​គាំទ្រ​ផែនការ​ផ្ដួល​រំលំ​របប​លោក​។ លោក ណែនាំ​ថា បើ​ពលរដ្ឋ​ណា​ចង់​ចូលរួម​ក្នុង​យុទ្ធនាការ​ម្រាមដៃ​៩​នេះ ត្រូវ​កាត់​ម្រាម ១​ចោលទៅ បើ​ចិត្ត​សឿង៖ «អ្នកណា​ក៏​ដោយ ដែល​ធ្វើ​យុទ្ធនាការ​នឹង​ត្រូវ​បទ​ចោទ​តាម​ក្រមព្រហ្មទណ្ឌ តាមច្បាប់​ថ្មី ស្អី ឧបឃាត​នោះ​។ អ៊ីចឹង កុំ​ឱ្យ​សោះ​ណា អា​យុទ្ធនាការ​ម្រាម​៩​។ បើ​ចង់​ធ្វើ​យុទ្ធនាការ​ម្រាម​៩ កាត់​ម្រាម​១​ក្រវាត់​ចោល​ទៅ អាហ្នឹង បាន​វា​ក្លាហាន។ មនុស្ស​គេ​កើតមក​ម្រាម​១០ ឯង​ម្រាម​៩។ មើល​អា​ម្រាម​៩​ហ្នឹង ដាក់​វា អា​ម្រាម​៩​ហ្នឹង​មើល»

ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​នៅ​ជប៉ុន លោក ហៃ វណ្ណា និយាយ​ថា ការ​ព្រមាន​របស់ លោក ហ៊ុន សែន នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ និង​ពលករ​ខ្មែរ​នៅ​ជប៉ុន ពុះកញ្ជ្រោល​ចង់​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​បន្ថែម​ទៀត។ លោក​ជឿ​ថា កងកម្លាំង​ទាហាន និង​ប៉ូលិស នឹង​មិន​ស្ដាប់​បញ្ជា​លោក ហ៊ុន សែន ឱ្យ​បាញ់​បង្ក្រាប​លើ​ពលរដ្ឋ​ខ្មែរ​ឡើយ ព្រោះ លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ខុសច្បាប់​។ សកម្មជន​បក្ស​ប្រឆាំង​នៅ​ប្រទេស​ជប៉ុន​រូប​នេះ យល់ថា ពលរដ្ឋ​ខ្មែរ​នឹង​ងើប​តវ៉ា នៅ​ថ្ងៃ​ទី៩ វិច្ឆិកា ដោយសារ​ពួកគេ កំពុង​ខឹង​សម្បារ របប​លោក ហ៊ុន សែន ធ្វើ​ទុក្ខបុកម្នេញ​លើ​ពួកគេ​និង​ក្រុម​គ្រួសារ កាន់តែ​ខ្លាំង នៅ​មួយ​រយៈពេល​ចុងក្រោយ​នេះ៖ «មនុស្ស​ដែល​មិន​ពេញចិត្ត​គាត់​ហ្នឹង វា​កើន​ឡើង​កាន់តែ​ខ្លាំង​ឡើងៗ​។ ជាពិសេស​នៅ​ក្នុង​រយៈ​ពេល​ចុងក្រោយ​នេះ គាត់​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​កំហឹង​កាន់តែ​ខ្លាំង​ទៅលើ​រូប​គាត់ ទោះបីជា​ប្រជាពលរដ្ឋ​គាត់​មិន​មាន​សកម្មភាព ប៉ូលិស ទាហាន មិន​មាន​សកម្មភាព​នៅ​ពេល​ហ្នឹង​តែ​ពេល​ដែល​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​គណៈប្រតិភូ​គណបក្ស​សង្គ្រោះ​​ជាតិ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ ដែល​នឹង​វិល​ត្រឡប់​ជាមួយ​លោក​ប្រធាន សម រង្ស៊ី ហ្នឹង គឺ​ប៉ូលិស​ទាហាន​លែង​ស្ដាប់​បញ្ជា​ហើយ​។ អ៊ីចឹង​គាត់​មិន​អាច​បញ្ជា​ប៉ូលិស​ទាហាន​បាន​បន្ត​ទៅ​ទៀត​ទេ​។ រឹតតែ​ធ្វើ​ឱ្យ​ពួក​យើង​ជា​ប្រជា​ពលរដ្ឋ​​ខ្មែរ កំពុងតែ​រស់នៅ​ប្រទេស​សេរី​រឹតតែ​ពុះកញ្ជ្រោល​ក្នុង​ការ​វិល​ត្រលប់​ទៅជា​មួយ​លោក​ប្រធាន​ស្ដីទី សម រង្ស៊ី ពីព្រោះ​យើង​បាន​ស្ទង់​មតិ​ទៅ លោក ហ៊ុន សែន កំពុង​ភ័យ​បារម្ភ​យ៉ាង​ខ្លាំង អំពី​មាតុភូមិនិវត្តន៍​នេះ»

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បង្កើន​វោហារសាស្ត្រ​រាល់ថ្ងៃ ដោយ​អំពាវនាវ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ កុំ​ស្ដាប់​បញ្ជា​មេ​យោធា ជា​ជន​ផ្ដាច់ការ។ លោក សម រង្ស៊ី បាន​អំពាវនាវ​ឱ្យ​កង​ទាហាន និង​ប៉ូលិស បង្វែរ​ចុង​កាណុង​ភ្ជង់ ឬ​បាញ់ លោក ហ៊ុន សែន វិញ បើសិនជា​លោក ហ៊ុន សែន បញ្ជា​ឱ្យ​ពួកគេ បាញ់​បង្ក្រាប​ពលរដ្ឋ​ស្លូតត្រង់ នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។

បច្ចុប្បន្ន គណបក្ស​សង្គ្រោះជាតិ កំពុង​បង្កើត​មូលនិធិ​ពិសេស ដើម្បី​ផ្ដល់​ថវិកា​ឧបត្ថម្ភ​ដល់​កងកម្លាំង​ប្រដាប់អាវុធ​ស្នេហា​ជាតិ ដែល​ចេញ​មុខ​មក​ការពារ​ប្រជាពលរដ្ឋ​ខ្មែរ អម​ដំណើរ លោក សម រង្ស៊ី ធ្វើ​មាតុភូមិ​និវត្តន៍​។ លោក សម រង្ស៊ី សរសេរ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) កាលពី​ថ្ងៃ​ទី​០១ តុលា ថា ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ម៉ុងត្រេអាល (Montreal) ប្រទេស​កាណាដា (Canada) ច្រើន​កុះករ គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា។

អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី មិន​ហ៊ាន​​ថ្លែង​ថា កងកម្លាំង និង​ពលរដ្ឋ​ខ្មែរ​ចំនួន​​ប៉ុន្មាន​​នឹង​​គាំទ្រ ហែហម​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ឡើយ ដោយ​លោក​ថា វា​អាស្រ័យ​លើ​កំហឹង​របស់​ពលរដ្ឋ ចំពោះ​រដ្ឋាភិបាល។ ប៉ុន្តែ លោក​​បណ្ឌិត​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​បង្កើន​ចំណាត់​ការ​ធ្វើទុក្ខបុកម្នេញ ចាប់​ចង និង​បំភិតបំភ័យ ដែល​ជា​សញ្ញា​បង្ហាញ​ថា រដ្ឋាភិបាល​កំពុង​ព្រួយ​បារម្ភ​ខ្លាំង ពី​គម្រោង​វិល​ត្រលប់​ចូល​ស្រុក​របស់​លោក សម រង្ស៊ី។

លោក​បណ្ឌិត មាស នី យល់​ថា យុទ្ធសាស្ត្រ​ចុងក្រោយ​នេះ គឺ​រដ្ឋាភិបាល ចង់​ធ្វើ​ដូច​កាល​ទសវត្សរ៍​៩០ គឺ​ចង់​គំរាមកំហែង​ពលរដ្ឋ​ឱ្យ​ភ័យខ្លាច មិន​ហ៊ាន​ទាក់ទង​ជាមួយ​សកម្មជន​គណបក្ស​ប្រឆាំង​។ លោក​ថា យុទ្ធសាស្ត្រ​នេះ មិនមែន​ធ្វើ​ឱ្យ​ពលរដ្ឋ​ភ័យ​​តែ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ គឺ​ភ័យ​ជាមួយ​គ្រប់​គណបក្ស​ណា ដែល​មាន​សមត្ថភាព​ក្លាយ​ជា​បក្ស​ប្រឆាំង​នៅ​ថ្ងៃមុខ៖ «ខ្ញុំ​គិត​ថា បើ​តាម​វិធានការ​ដែល​ធ្វើជា​បន្តបន្ទាប់​នេះ ខ្ញុំ​គិត​ថា ការ​ប៉ាន់ប្រមាណ​ទៅ រដ្ឋាភិបាល​គាត់​អាច​ស្មានថា សម រង្ស៊ី ហ្នឹង មក​ច្រើនជាង​អត់​មក បានជា​មាន​វិធានការ​ជា​បន្តបន្ទាប់​ច្រើន​ទៅៗ​។ បាន​ន័យ​ធ្វើ​ឱ្យ​ខ្លាចរអា​នៅ​ក្នុង​ការ​ទំនាក់ទំនង​បក្ស​ប្រឆាំង មិន​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ខាងមុខ​ទោះបី​គណបក្ស​ណា​ក៏​ដោយ។ សមត្ថកិច្ច​កាល​ជំនាន់​នោះ​ការ​ជួប (គ្នា) សុទ្ធតែ​លួច​ជួប លួច​អ្វី​អ៊ីចឹង​ទៅ​ណា ទោះបីជា​ក្នុង​លក្ខខណ្ឌ​ស្ថានភាព​នយោបាយ​ធម្មតា​ក៏​ក្នុង​នោះ​មានការ​រួញរា នៅ​ក្នុង​ការចូល​រួម​ជាមួយ​គណបក្សប្រឆាំង នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០»

ទន្ទឹម​នឹង​ការ​គំរាម​ពលរដ្ឋ​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង សារភាព ពី​ផែនការ​វិល​ចូល​ស្រុក​របស់ លោក សម រង្ស៊ី ដើម្បី​ទទួល​បាន​ការលើកលែង​ទោស​ពី​លោក។ លោក ហ៊ុន សែន ផ្ដាំ​ឱ្យ​អ្នក​នៅ​ក្នុង​ស្រុក​ទាំងអស់ កុំ​ព្រហើន ជាមួយ​របប​លោក ដោយសារ លោក​បាន​ចាត់ទុក​ថា ផែនការ​វិល​ចូល​ស្រុក​របស់ លោក សម រង្ស៊ី ជា​សកម្មភាព​រដ្ឋប្រហារ។ ប៉ុន្តែ លោក សម រង្ស៊ី វិញ អះអាង​ថា លោក​នឹង​ដឹកនាំ​អ្នកគាំទ្រ​បក្ស​ប្រឆាំង​វិល​ចូល​ស្រុក ដើម្បី​រក​ដំណោះស្រាយ​នយោបាយ បញ្ចប់​វិបត្តិ​ជាតិ​កំពុង​ប្រេះឆា បែក​បាក់​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន បញ្ជា​ឱ្យ​បង្ក្រាប​អ្នកធ្វើ​យុទ្ធនាការ​ម្រាម​៩ និង​ហែហម លោក សម រង្ស៊ី"

  1. so socheath says:

    អាល្ងើ ឯម សុវណ្ណរ៉ា អញ្ចឹង អ្ហែងជួយរុញក្តឹត អាពូជឆ្កែ អាក្បត់ជាតិ សមរង្ស៊ី មកកុំខាន
    បើអ្ហែងគឹតថា វាគ្រាន់តែជាការគំរាម ។
    អ្ហែងកុំភ្លើដល់ថ្នាក់យកច្បាប់ជាតិមកលើងសើចឲ្យសោះ ។
    បើអ្ហែងចង់ដឹង អ្ហែងចូលរួមដង្ហែរអាក្បត់ជាតិសមរង្ស៊ី មកដែរមក ។ ចាំមើលចាប់ទាំងអ្ហែង
    ឬមិនចាប់ ។ កុំភ្លេចថាវាជាការចូលរួមប្រព្រឹត្តអំពើក្បត់ជាមួយជនក្បត់ជាតិ។
    ចាប់មិនចាប់ដឹងក្នុងពេលនោះហើយ ។
    អាពូជឆ្កែ ! បើថាភ្លើ គ្រាន់តែចេះត្រឹមព្រុសដូចឆ្កែទេ ដេកលិឍពងក្តទៅវាល្អជាង។
    កុំមកលេងសើចជាមួយច្បាប់ជាតិឲ្យសោះ !

  2. Fake AI says:

    លើម្រាមបានតែ៩ហ្នឹង!! តែមិនអីទេចាំខ្ញុំបង្រ្គប់ម្រាមកណ្តាលឲ្យមួយទៀតឲ្យគ្រប់១០!! នេះយកទៅ .l.

Leave a Reply

Submit Comment