កម្ពុជា​និង​វៀតណាម​អះអាង​ពី​ការ​ពង្រឹង​ចំណង​មិត្តភាព

កម្ពុជា


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថតរូបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នៅការិយាល័យរដ្ឋាភិបាលវៀតណាម ក្នុងទីក្រុងហាណូយ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩។


04 តុលា 2019
ទុំ ម្លិះ
វីអូអេខ្មែរ

លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​ផ្តើម​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​វៀត​ណាម​នៅថ្ងៃ​សុក្រ​នេះ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ប្រមុខ​រដ្ឋា​ភិបាល​នៃ​ប្រទេស​ទាំង​ពីរ​​បាន​បង្ហាញ​ពី​ការប្តេជ្ញា​ពង្រឹង​ចំណង​មិត្តភាព​នៃ​ប្រទេស​ភូមិ​ផង​របង​ជាមួយ​នេះ។

នៅ​ក្នុងសន្និសីទ​សារព័ត៌មាន​មួយនៅព្រឹក​ថ្ងៃ​សុក្រ​នេះ នាយករដ្ឋ​មន្ត្រី​វៀតណាម​លោក ង្វៀន សួនហ៊្វុក បាន​អះអាង​ប្រាប់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អំពី​ការ​ពង្រឹងចំណង​មិត្ត​ភាព​ដ៏​រឹង​មាំ​រវាង​ប្រទេស​ទាំង​ពីរ។

សេចក្តី​អះអាង​នេះ​ធ្វើ​ឡើង​ ក្រោយ​ពី​មន្ត្រី​ផ្លូវ​ការ​នៃ​ប្រទេសទាំង​ពីរ​បាន​ចុះ​កិច្ច​ព្រម​ព្រាង​ជាមួយ​គ្នា​ស្តី​ពី​ជំនួយ​វៀតណាម​ដល់កម្ពុជា ​នូវ​ទឹក​ប្រាក់​ចំនួន​៣លាន​ដុល្លារ​អាមេរិក សម្រាប់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​សេវា​ព្យាបាល ដោយ​ស័្មគ្រចិត្ត កិច្ច​ព្រម​ព្រៀង​ផ្តល់​ជំនួយ​លើ​គម្រោង​សាងសង់​អគារ​រដ្ឋបាល​ថ្មី សម្រាប់​រដ្ឋសភា​កម្ពុជា អនុស្សារណៈ​យោគយល់គ្នា​លើ​ការងារ​គយ​នៃ​ប្រទេស​ទាំង​ពីរ។ រួម​ទាំង​កិច្ច​ព្រម​ព្រៀងមួយ​ចំនួន​ទៀត​ សម្រាប់​វិស័យ​ពាណិជ្ជកម្ម​តាម​តំបន់​ព្រំដែន ការ​ជំរុញ​ពាណិជ្ជកម្ម​និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ថាមពល​អគ្គិសនី។

ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​ពី​ប្រទេស​វៀតណាម លោក ង្វៀន សួនហ៊្វុក ​បាន​និយាយ​យោង​ដល់កិច្ច​ចុះ​ហត្ថលេខា​នេះ​ថា​ កិច្ច​ព្រម​ព្រាង​ទាំង​នេះ​នឹង​ជួយ​ជំរុញការ​រឹត​បន្តឹង​ចំណង​មិត្ត​ភាព​នៃ​ប្រទេស​ទាំងពីរ។

លោក​ថ្លែង​តាម​រយៈ​ការ​បក​ប្រែ​ភាសា​ខ្មែរ​យ៉ាង​ដូច្នេះ​ថា៖ «យើងខ្ញុំ​មាន​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា លទ្ធផល​សំខាន់ៗ​ទាំងឡាយ​ដែល​សម្តេច​បាន​មាន​កិច្ចប្រជុំ​កិច្ច​ពិភាក្សា​ការងារ​នេះ​ នឹង​រួមចំណែក​ជំរុញ​ទំនាក់​ទំនង​វៀតណាម​និង​កម្ពុជា​មាន​ការរីក​ចម្រើន​កាន់តែ​ស៊ីជម្រៅ»។

ជាមួយ​គ្នា​នេះ​ លោក​ ហ៊ុន សែន​ នាយករដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា បានថ្លែងគូស​បញ្ជាក់​ថា នេះ​ជា​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​មួយ​ទៀត​របស់​កម្ពុជា​មក​កាន់​វៀត​ណាម​ក្នុង​ការ​ពង្រឹង​ចំណង​មិត្ត​ភាព​ដ៏​ចំណាស់​ តាម​រយៈ​ការ​ពង្រីក​ទំនាក់​ទំនង​ពាណិជ្ជកម្ម។​

«ដូច្នេះ​ទាំង​ពេល​នេះ​នឹង​ទៅ​អនាគត​យើង​ត្រូវ​បន្តការ​ខិតខំ ដើម្បី​កសាង​ទំនាក់​ទំនង​នេះ​ឲ្យ​កាន់តែ​ខ្លាំង​កាន់តែ​ស៊ីជម្រៅ»។

ក្នុង​ឱកាស​នោះ​ដែរ ​នាយករដ្ឋ​មន្ត្រីវៀត​ណាម​លោក ង្វៀន សួនហ៊្វុក បាន​ឆ្លៀត​ស្នើ​សុំ​ឲ្យ​កម្ពុជា​អនុញ្ញាត​ឲ្យ​ប្រជាជន​វៀត​ណាម​ដែល​បាន​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​រស់នៅ​ដោយ​ជីវភាព​ស្របច្បាប់​ និង​ឲ្យ​ពួកគេ​បានក្លាយជាផ្នែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ដែល​ជា​ផ្នែក​មួយ​នៃ​ចំណង​មិត្ត​ភាព​កម្ពុជា​និង​វៀតណាម។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន មិន​បាន​ថ្លែង​ឆ្លើយ​តប​ទៅ​នឹង​សំណើ​នោះ​ភ្លាមៗ​ទេ។

ទោះ​ជា​យ៉ាង​ណា​ កម្ពុជា​ធ្លាប់​បាន​បដិសេធ​សំណើ​រដ្ឋាភិបាល​វៀត​ណាម​ដែល​សុំ​ឲ្យ​កម្ពុជា​ផ្តល់​សញ្ជាតិ​ដល់​ជនជាតិ​វៀតណាម​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​នេះ​ម្តងរួច​មក​ហើយ ​កាលពី​ចុង​ខែ​សីហា ​ឆ្នាំ​២០១៩​ ក្នុង​សន្និសីទ​លើក​ទី៧​ ​នៃ​គណៈកម្មការ​កិច្ចការ​បរទេស​សភា​កម្ពុជា​ ​ឡាវ​ ​វៀតណាម។ ​

យោង​តាម​របាយការណ៍​មួយ​របស់ក្រ​សួង​មហាផ្ទៃ​កាលពី​ខែកុម្ភៈ មាន​ជនបរទេសដែល​កំពុង​រស់​នៅ​កម្ពុជា​ចំនួន​ជាង​១៨២,០០០​ ​នាក់ ក្នុង​នោះ៨១,៨៦៤ នាក់ គ្មាន​ឯកសារ​ស្របច្បាប់ ដែល​ភាគ​ច្រើន​ក្នុង​ចំណោម​ជន​បរទេស​ដែល​គ្មាន​ឯកសារ​ស្រប​ច្បាប់​នេះ​គឺជា​ជនជាតិ​វៀតណាម។

សូម​បញ្ជាក់​ថា ​យោង​តាមសេចក្តី​ថ្លែង​ការណ៍​របស់​លោក​កាល​ពី​ថ្ងៃពុធ លោក​ ហ៊ុន សែន នឹង​ត្រូវ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំដែន​ចំនួន​៣១៥​បង្គោល ​ជាមួយ​ប្រទេស​វៀតណាម ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ដែល​នឹង​បញ្ចប់​នៅថ្ងៃ​សៅរ៍​ស្អែក​នេះ៕

What Next?

Recent Articles

4 Responses to "កម្ពុជា​និង​វៀតណាម​អះអាង​ពី​ការ​ពង្រឹង​ចំណង​មិត្តភាព"

  1. Anonymous says:

    I gest only HUN SEN love his bloody friendship Cambodia and Vietcong. yes Vietcong love Cambodian so much just about swallowing and keep in their stomach . I’m sorry to see in time that this evil about to go hell he trying to make a new history by sing to give permission to Vietcong to take over Cambodia . Vietcong plane just about 100% soon it will be UNITED INDOCHEN

  2. so socheath says:

    ដង្ហើមចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    ……….
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិនេះ ដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ។ ពិតណាស់ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម អាក្បត់ជាតិសមរង្ស៊ី វាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផង និងឆ្លៀតកេងចំណេញផ្នែក
    នយោបាយផង។
    គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កាដូច្នេះ
    ការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕

  3. Anonymous says:

    Veitcong germs so happy to see veitcong dog giving land ,island to Youn hanoi ‘ this karma will destroy the betray men ‘and will destroy the aggressors ‘

  4. Anonymous says:

    AH CHHKOUTH. DONGHERM CHONGKROUY what did you mean AH CHHKOUTH your DONGHERM CHONGKROUY isn’t it right????

Leave a Reply

Submit Comment