លោក​ ហ៊ុន​ សែន​ គំរាម​អ្នកគាំទ្រ​ដំណើរ​វិលត្រឡប់​លោក​ សម​ រង្ស៊ី​

|
https://vodkhmer.news

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

មេដឹកនាំ​បក្ស​កាន់អំណាច​ លោក​ ហ៊ុន​ សែន​ គំរាម​​អ្ន​កគាំទ្រ​ចលនា​​លោក​ សម​ រង្ស៊ី​ ​ថា បានផុងខ្លួនប្រព្រឹតបទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ តែថា​ អ្នក​ដែល​ចេញ​សារភាព​ នឹង​ត្រូវលើ​កលែងទោស​។

ការ​ថ្លែង​របស់​លោក​ ហ៊ុន​ សែន​ នេះ​បាន​ធ្វើឡើង​ក្រោយពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​ លោក​ សម​ រង្ស៊ី​ ប្រកាស​ពី​គម្រោង​វិល​ចូល​កម្ពុជា​វិញ ​នៅ​ថ្ងៃទី៩ ខែ​វិច្ឆិកា​ ហើយ​បានអំពាវនាវ​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ និងអ្នកគាំ​ទ្រចូលរួម​​សង្គ្រោះ​ប្រជាធិបតេយ្យ​​ឡើង​វិញ។

គម្រោង​នៃ​ការប្រកាស​វិល​ចូល​កម្ពុជា​​របស់​លោក​ សម​ រង្ស៊ី​ នេះ ​នឹង​កើត​ចំ​ទិវា​បុណ្យ​ឯករាជ្យជាតិ​ និង​ចំ​ពិធីបុណ្យ​អុំទូក​ អកអំបុក​ ​ដែល​តែង​តែ​ប្រា​រព្វ​ធ្វើឡើង​នៅមុខ​ព្រះបរមរាជវាំង​ ក្នុង​រាជធានី​ភ្នំពេញ​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ ក្នុង​រាជធានី​ភ្នំពេញ​ នា​ថ្ងៃពុធ​ម្សិលមិញ​ បាន​ព្រមាន​ថា​ លោក​បន់​ឱ្យតែ​ដល់​ថ្ងៃ​នោះ​ ដើម្បី​វាយ​សំពង​។

មេដឹកនាំ​បក្ស​កាន់អំណាច​រូប​នេះ​ ចាត់ទុក​សារ​នយោបាយ​​របស់​លោក​ សម​ រង្ស៊ី​ ជា​ការ​ធ្វើ​រដ្ឋប្រហារ​ និង​ថា​ មានទោស​ឧក្រិដ្ឋ​ធ្ងន់​ធ្ងរ​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «អ៊ីចឹង​បាន​ខ្ញុំ​ថា​ បើ​ទោះបី​ទឹក​នៅតែ ១ម៉ែត្រ​ នៅ​ទីក្រុង​ភ្នំពេញ​ ក៏​នៅតែ​អុំទូក​ ដើម្បី​វាយក្បាល​អាហ្នឹង​ម្ដ​ង។ ខូច​ពេក​ ហើយ​អ្នក​នៅក្នុង​ស្រុក​កុំ​ព្រហ៊ឺន ព្រហ៊ឺនដើរ​ដល់​ចំណុច​រដ្ឋប្រហារ​ដែល​មានការ​គ្រោងទុក​ ហើយ​ការរៀបចំ​កម្លាំង​  អ្នកចូលរួម​អ្នក​នឹង​ត្រូវ​មានទោស​ ហើយ​បើ​អ្នក​បាន​ជា​ជ្រុល​ចូលរួម​អ្នក​សារភាព​ឱ្យ​ត្រង់​នឹង​រួច​ទោស​»។

ក្រសួង​យុត្តិធម៌​ តាមរយៈ​សេច​ក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃទី២០ ខែ​កញ្ញា​ បាន​ចាត់ទុក​ការចូលរួម​គាំទ្រ​ចលនា​ លោក​ សម​ រង្ស៊ី​ ថា​បទល្មើស​ឧបឃាត​ ត្រូវ​ផ្តន្ទា​ទោស​អស់មួយជីវិត​។

អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោកស្រី​ មូរ​ សុខ​ហួរ​ ហៅ​ការចោទប្រកាន់​នេះ​ថា​ ជា​លេស​របស់​មេដឹកនាំ​បក្ស​កាន់អំណាច​ ដើម្បី​គេច​ចេញ​ពី​ការ​ទទួល​ខុសត្រូវ​លើក​ជោគវាសនា​ជាតិ​ ដែល​កំពុង​ប្រឈម​នឹង​កាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​។

លោកស្រី​ មូរ​ សុខ​ហួរ​ អះអាង​ថា​ សារ​គំរាម​របស់​មេដឹកនាំ​បក្ស​កាន់អំណាច​នេះ​ គ្មាន​ឥទ្ធិពល​ដល់​ការរារាំង​ដល់គម្រោងវិលត្រឡប់​របស់​ថ្នាក់ដឹកនាំ​​នៃ​អតីត​បក្ស​ប្រឆាំង ​នៅ​ថ្ងៃទី៩ វិច្ឆិកា​នោះ​ទេ​។

លោកស្រី​ មូរ សុខហួរ ប្រាប់ថា​៖ «ខ្ញុំ​សុំ​យក​ឱកាស​នេះ​ថ្លែង​នូវ​ការ​កោត​សរសើ​ថ្នាក់ដឹកនាំ​នៅ​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដូច​ប្រជាពលរដ្ឋ​ទាំងឡាយ​ដែល​ហ៊ាន​និយាយ​ការពិត​ ហើយ​មិន​ចុះញ៉ម​ ហើយ​មិន​ត្រូវការ​សារភាព​ទេ​។ យើង​ត្រូវតែ​ការពារ​លទ្ធិប្រជាធិបតេយ្យ​។ ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវការ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ ហើយ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ពួក​យើងខ្ញុំ​ គឺ​ដើម្បី​រក​ការ​ផ្លាស់​ប្តូរ​ដោយ​អហិង្សា​»

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត​ មាស​ នី​ កត់​សក​ម្គាល់​ថា​ សារ​គំរាម​របស់​មេដឹកនាំ​បក្ស​កាន់អំណាច​ ហា​ក់បញ្ជា​ក់​ថា​ បក្សកាន់អំណាច​ហាក់មានជំនឿ​ថា​ លោក​ សម​ រង្ស៊ី​ ​នឹង​ប្រថុយ​ចូល​កម្ពុជា​ដូចការ​គ្រោងទុកមែន​។

ប៉ុន្តែ ​អ្នកវិភាគ​រូប​នេះ​ បារម្ភ​ថា​ បើ​គ្មាន​ការចរចា​នយោបាយ​ណាមួយ​កើតឡើង​ក្នុងរយៈ​ដ៏​ខ្លួននេះ​ទេ​  ​វា​បង្ហាញថា​ អ្នកនយោបាយ​ខ្មែរ​កំពុង​លេងល្បែងនយោបាយដ៏គ្រោះថ្នាក់សម្រាប់ប្រទេសជាតិ។

លោក មាស នី មាន​ប្រសាសន៍​ថា​៖ «យើង​ដឹង​ហើយ​ថា​ កាលណា​មានការ​គាបសង្កត់​កាន់តែ​ខ្លាំង​ យើង​អត់​ទាន់​ទស្ស​ន៍​ទាយ​ថា​ តើ​កំហឹង​របស់​ពលរដ្ឋ​ហ្នឹង​អាច​ទប់​បាន​ត្រឹម​ប៉ុណ្ណា​ ហើយ​ការ​ទប់ទល់​របស់​រដ្ឋាភិបាល​ហ្នឹង​ ទប់ទល់​រហូត​ ឬក្នុងរយៈពេល​យូ​រប៉ុណ្ណា​នោះ។​ អាហ្នឹង​ក៏​យើង​អត់​ទាន់​ដឹង​ទេ​។ ក៏ប៉ុន្តែ​ សម្រាប់​ខ្ញុំ​ជា​អ្នកវិភាគ​ របត់​នយោបាយ​បែបនេះ​ វា​ជា​ផ្លូវ​ដ៏​លំបាក​សម្រាប់​កម្ពុជា​​ទៅ​ថ្ងៃខាងមុខ​»

អតីត​គណបក្ស​សង្គ្រោះ​ជាតិមុន​តុលាការ​រំលាយ​មាន​អ្នកគាំទ្រ​ជាង ៣លាន​នាក់​ ទទួល​បាន​អាសនៈ​ជាប់​ឆ្នោត​ឃុំ​សង្កាត់៥០០៧ជា​ចំនួន​ប្រហាក់​ប្រហែល​ទៅ​នឹង​អ្នកគាំទ្រ​បក្ស​កាន់អំណាច​ដែរ​។

គិត​ត្រឹម​ថ្ងៃនេះ​ អតីតមន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង ៣៧​នាក់​ត្រូវ​បាន​ចាប់​ឃុំខ្លួន​នៅ​ពន្ធនាគារ​ និង​ត្រូវ​បាន​តុ​លា​ការ​ចោទប្រកាន់​ពី​បទ​ រួមគំនិតក្បត់​ចំនួន​ ១៨​​នាក់​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្ហាញ​ជំហរ​គាំទ្រ​ដំណើរ​វិលត្រឡប់​របស់​លោ​ក សម​ រង្ស៊ី​ មក​កម្ពុជា​វិញ​។

អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លោកស្រី​ រ៉ូ​ណា​ ស្មី​ត បាន​លើកឡើង​ក្នុង​សេច​ក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃទី២៥ ខែ​កញ្ញា​ថា​ លោកស្រី​មាន​កង្វល់​ទៅលើ​សិទ្ធិពល​រដ្ឋ​ និង​សិទ្ធិ​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​រាប់បញ្ចូល​ទាំង​ការ​ហាមឃាត់​ទៅលើ​គណបក្សជំទាស់​ដ៏​ធំ​ ។

អ្នកជំនាញ​សិទ្ធិ​មនុស្ស​​អន្តរជាតិ​រូប​នេះ​ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រៀបចំ​ណាត់​ការ​ឡើងវិញ​ ដើម្បី​ធានា​ឱ្យ​មាន​សង្គម​មួយ​ប្រកប​ដោយ​បរិ​យា​ប័ន្នឬ(ការ​លើកកម្ពស់​ឱ្យ​មានការ​ចូលរួម​ដោយ​មិន​រើសអើង​) ផ្អែកលើ​គោលការណ៍​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "លោក​ ហ៊ុន​ សែន​ គំរាម​អ្នកគាំទ្រ​ដំណើរ​វិលត្រឡប់​លោក​ សម​ រង្ស៊ី​"

  1. Anonymous says:

    time to go hell Cambodian word said OSS LEAK . no matter what this evil trying to tell Cambodian every one is seeing his naked ass. sorry HUN SEN ‘s ass is stinky small across the glob . sorry this is not the bad word to say to the person like this evil. I’m speaking this kind of word to intelligence Cambodian understanding a lot more of meaning. let get this evil out of the world .

  2. so socheath says:

    ដង្ហើមចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    ……….
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិនេះ ដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ។ ពិតណាស់ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម អាក្បត់ជាតិសមរង្ស៊ី វាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផង និងឆ្លៀតកេងចំណេញផ្នែក
    នយោបាយផង។
    គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កាដូច្នេះ
    ការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕

Leave a Reply

Submit Comment