មន្រ្តី​បក្ស​ប្រឆាំង​ថា ដំណើរ​វិល​ចូល​ស្រុក​វិញ​ មិនមែន​ជា​ផែនការ​រដ្ឋប្រហារ​ តែ​ដើម្បី​ស្តារ​ប្រជាធិបតេយ្យ​ និង​ផ្សះ​ផ្សាជាតិ​

ដោយ មាន ឫទ្ធិ
2019-10-05
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ថ្នាក់​ដឹកនាំ​គណបក្ស​​នេះ ក្នុង​កិច្ច​ប្រជុំ​មួយ នៅ​សហរដ្ឋ​អាមេរិក កាល​ថ្ងៃ​ទី១៧ ខែ​មីនា ឆ្នាំ២០១៩។ រូប៖ សន ចាន់រដ្ឋា/RFA
លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ថ្នាក់​ដឹកនាំ​គណបក្ស​​នេះ ក្នុង​កិច្ច​ប្រជុំ​មួយ នៅ​សហរដ្ឋ​អាមេរិក កាល​ថ្ងៃ​ទី១៧ ខែ​មីនា ឆ្នាំ២០១៩។ រូប៖ សន ចាន់រដ្ឋា/RFA


មន្រ្តី​បក្ស​ប្រឆាំង ថា​ដំណើរ​វិល​ចូល​ស្រុក​វិញ ដើម្បី​ស្តា​ប្រជាធិបតេយ្យ​


គណបក្ស​សង្គ្រោះ​ជាតិ​ បញ្ជាក់​ថា​ ដំណើរ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​របស់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​គណបក្ស​នេះ​នៅ​ថ្ងៃ​ទី៩​ វិច្ឆិកា​ខាង​មុខ​នេះ​ ពុំមែន​ជា​ការ​ផែនការ​ធ្វើ​រដ្ឋប្រហារ​នោះ​ទេ​ ព្រោះ​ថា ​ខ្លួន​គ្មាន​អាវុធ​សូម្បីតែ​មួយ​ដើម។ ផ្ទុយ​ទៅ​វិញ​ ដំណើរ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​នេះ គឺ​ដើម្បី​ស្តារ​ប្រជាធិបតេយ្យ​ តាម​រយៈ​ការ​បង្រួបបង្រួម​ជាតិ​ឡើង​វិញ។ ការ​បញ្ជាក់​នេះ​ ធ្វើ​ឡើង​ក្រោយ​ចៅក្រម​តុលាការ​របប​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី៣ តុលា បាន​ចេញ​ដីកា​តាម​ចាប់ខ្លួន​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​គណបក្ស​នេះ​ចំនួន ៩រូប​ ពី​បទ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ។

ភ្លាមៗ ក្រោយ​ចៅក្រម​តុលាការ​របប​ក្រុងភ្នំពេញ​ បាន​ចេញដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ថ្នាក់​នាំ​ជាន់ ខ្ពស់​គណបក្ស​នេះ​ចំនួន​ ៩រូប​ កាល​ពី​ថ្ងៃ​ទី៣​ តុលា​ ម្សិល​ម៉ិញ​ ជុំវិញ​បទ​ឧបឃាត​ ពាក់ព័ន្ធ​នឹង​អ្វី​មួយ​ដែល​របប​ក្រុងភ្នំពេញ​ហៅ​ថា​ ជា​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ ក្រោម​លេស​នៃ​ផែនការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​របស់​លោក​ សម​ រង្ស៊ី​ នោះ​ គណបក្ស​សង្គ្រោះ​ជាតិ​ ប្រកាស​ទាត់​ចោល​ទាំង​ស្រុង ​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ ដោយ​ហៅ​ថា ​ការ​ចោទ​ប្រកាន់​គ្មាន​ការ​ពិត​ និង​គ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់​ ព្រោះ​ខ្លួន​ពុំ​មាន​អាវុធ​សូម្បី​តែ​មួយ​ដើម​នោះ​ឡើយ។ ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៩រូប ​ដែល​រង​បទ​ចោទ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ និង​រង​ការ​ចាប់​ខ្លួន​នេះ​ រួម​មាន​លោក​ សម​ រង្ស៊ី​ លោក​ អេង​ ឆៃ​អ៊ា​ង អ្នកស្រី​ មូរ​ សុខ​ហួរ​ លោក​ អ៊ូ​ ច័ន្ទ​ឫទ្ធិ​ លោក​ ហូរ​ វ៉ាន់​ លោក​ ឡុង​ រី​ លោក​ ម៉ែ​ន សុ​ថា​វរិ​ន្ទ្រ​ អ្នកស្រី​ ជូ​ឡុង​ សូ​ម៉ូរ៉ា និង​លោក​ នុត​ រំដួល។

ក្នុង​សេចក្តី​ថ្លែង​ការ​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី៣​ តុលា​​ ដែល​គណបក្ស​នេះ​ផ្ញើ​ទៅ​កាន់​អង្គការ​សហប្រជាជាតិ​ ប្រទេស​ពាក់ព័ន្ធ​ និង​ស្ថាប័ន​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​នានា​ គណបក្ស​សង្គ្រោះ​ជាតិ​ ពន្យល់​ថា​ ដំណើរ​វិល​ត្រឡប់​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន​ទៅ​កម្ពុជា​វិញ​នោះ​ គឺ​ដោយសារ​តែ​ពួក​គេ​ចង់​ឃើញ​ឲ្យ​មាន​នូវ​ការ​ផ្សះផ្សា​ជាតិ​ឡើង​វិញ​ តាម​រយៈ​កិច្ច​សន្ទនា​នយោបាយ​ប្រកប​ដោយ​ភាព​ស្មោះត្រង់។ គណបក្ស​នេះ​សង្កត់​ធ្ងន់ៗ ថា​ មធ្យោបាយ​ដែល​ខ្លួន​មាន​តែ​មួយ​គត់​ដើម្បី​សម្រេច​បានការ​ផ្លាស់​ប្តូរ​នោះ​ គឺ​អំណាច​នៃ​ពាក្យ​សម្តី​ និង​ការ​ជឿជាក់។ គណបក្ស​សង្គ្រោះ​ជាតិ​ថា​ យើង​ពុំ​មាន​អាវុធ​សូម្បីតែ​មួយ​ដើម​នោះ​ឡើយ​ និង​ថា​ បេ​សស​កម្ម​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ដើម្បី​សន្តិភាព​ និង​ការ​បង្រួបបង្រួម​ជាតិ​ វិបុលភាព​ សេចក្តី​ថ្លៃថ្នូរ​ និង​ការ​ឯកភាព​ជាតិ។

លោក​ ជិន​ ម៉ា​លីន​ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ នៅ​តែ​បញ្ជាក់​ដូច​សព្វ​មួយ​ដង​ថា កា​របោទ​ប្រកាន់​ចុង​ក្រោយ​ពី​សំណាក់​ប្រព័ន្ធ​តុលាការ​នេះ​ ធ្វើ​ឡើង​ផ្អែក​តាម​អង្គហេតុ​ និង​អង្គ​ច្បាប់​ ត្រឹមត្រូវ​ច្បាស់លាស់៖ «ការ​រៀបចំ​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​តាម​គ្រប់​មធ្យោបាយ​ បានន័យ​ថា​ មិន​ចាំបាច់​មាន​តែ​ការប្រើ​ប្រាស់​អាវុធ​ ឬ​កង​កម្លាំង​ទ័ព​អី​ ទើប​អាច​ផ្តួល​រំលំ​បាន​នោះ​ទេ។ តាម​គ្រប់​មធ្យោបាយ​នេះ​ គឺ​អាច​មធ្យោបាយ​ផ្សេងៗ ទៀត​ តាម​រយៈ​ការ​ញុះ​ញ៉​ង់​ប្រជាពលរដ្ឋ​អោយ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ ការ​យក​លុយ​ទិញ​ទឹក​ចិត្ត​កងទ័ព​ ឲ្យ​បែរ​កាណុង​មកកាន់​រដ្ឋាភិបាល​ ឲ្យ​ប្រឆាំង​អត់​ស្តាប់​បង្គាប់​រដ្ឋាភិបាល​ហ្នឹង​ គឺជា​មូលដ្ឋាន​ច្បាប់​ហើយ»

យ៉ាងណា​ក៏​ដោយ​ គណបក្ស​សង្គ្រោះ​ជាតិ​ ពន្យល់​ថា ខ្លួន​អំពាវនាវ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ ឲ្យ​នៅ​តែ​ស្មោះត្រង់​ក្នុង​ការ​ការពារ​រដ្ឋធម្មនុញ្ញ​ និង​ព្រំដែន​កម្ពុជា​ជា​និច្ច និង​ថា ​ខ្លួន​មិន​ដែល​អំពាវនាវ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​បើក​ការ​បាញ់​ប្រហារ​សម្លាប់​ពលរដ្ឋ​ខ្លួន​ឯង ដូច​អ្វី​ដែល​លោក ហ៊ុន សែន ធ្លាប់ធ្វើ​នោះ​ទេ។ គណបក្ស​នេះ​ថា​ ខ្ឡួន​មិន​ជឿ​លើ​ការ​ធ្វើ​រដ្ឋប្រហារ​នោះ​ឡើយ​ តែ​ជឿ​លើ​ប្រព័ន្ធ​រដ្ឋធម្មនុញ្ញ​និយម។ គណបក្ស​នេះ​ថា​ ខ្លួន​នៅតែ​មាន​ភាព​ស្មោះត្រង់​ជាមួយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ព្រម​ទាំង​សន្ធិសញ្ញា​អន្តរជាតិ​នានា ដែល​កម្ពុជា​ត្រូវ​អនុលោម​តាម​ ហើយ​ថា​ ខ្លួន​ជឿជាក់​លើ​យុត្តិធម៌​ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៤​ តុលា​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ ជា​គ​ណបក្ស​ដែល​បង្រួបបង្រួម​ប្រជាជាតិ​ខ្មែរ​ទាំង​មូល​ ហើយ​ថា​ ខ្លួន​គ្មាន​អាវុធ​នៅ​នឹង​ដៃ​នោះ​ឡើយ​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​តែងតែ​អំពាវនាវ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ការពារ​ជាតិ​ និង​ពលរដ្ឋ​ខ្មែរ​ពិត​ប្រាកដ​ ជា​ជាង​ការពារ​អំណាច​លោក​ ហ៊ុន​ សែន​ និង​ក្រុម​គ្រួសារ​បក្ខ​ពួក​លោក​តែ​ឯង​នោះ៖ «យើង​បាន​និយាយ​ច្បាស់​ណាស់​ សូម​ឲ្យ​កងទ័ព​មក​ការពារ​ប្រជាពលរដ្ឋ។ យើង​បាន​និយាយ​ច្បាស់​ណាស់​ថា​ កងទ័ព​ជា​កងទ័ព​នៃ​ប្រទេស​ជាតិ​ ជា​ស្ថាប័ន​ឯករាជ្យ។ ដូច្នេះ​ គ្មាន​គណបក្ស​ណាមួយ​ គ្មាន​បុគ្គល​ណា​មួយ​ ដែល​អាច​យក​កងទ័ព​ យក​មក​ការពារ​ផល​ប្រយោជន៍​ខ្លួន​ទេ។ យើង​ទុក​ឲ្យ​កងទ័ព​ការពារ​ប្រទេស​ជាតិ​ ការពារ​ព្រំដែន​ ការពារ​បូរណភាព​ទឹកដី​។ ដូច្នេះ​ គណបក្ស​​​ប្រជាជន​កម្ពុជា​ ជា​ពិសេស​លោក​ ហ៊ុន​ សែន​ គាត់​ដឹង​ច្បាស់​ណាស់​ថា​ យើង​អត់​មាន​កងទ័ព​នោះ​ទេ។ កងទ័ព​នៅ​លើ​ដៃ​គាត់​ទាំង​អស់​។ ផ្ទុយ​ទៅ​វិញ​ យើង​សូមឲ្យ​កងទ័ព​ ជា​កងទ័ព​ជាតិ​ កុំ​មក​បាញ់​សម្លាប់​ពលរដ្ឋ​ខ្លួន​ឯង​ ឲ្យ​ស្តាប់​ប្រជាពលរដ្ឋ​ មិន​មែន​ស្តាប់​ជន​ផ្តាច់​ការនោះ​ទេ»

គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​តែ​គូស​បញ្ជាក់​ជា​ថ្មី​ថា​ ខ្លួន​ចង់​ឃើញ​ដំណើរ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៩​ វិច្ឆិកា​​ខាង​មុខ​នេះ​ គឺ​ជា​ឱកាស​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​សម្រាប់​ស្ថានភាព​កម្ពុជា​ ក្នុង​នោះ​រួម​មាន​ការ​រក្សា​ការងារ​ជូន​កម្ម​ករកម្មា​ការិនី​ក្នុង​វិស័យ​រោងចក្រ​កាត់ដេរ​ និង​ស្បែក​ជើង​ចំនួន​ជាង​ ៧សែន​នាក់​ តាម​រយៈ​ការ​បញ្ចៀស​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ និង​របស់​សហរដ្ឋ​អាមេរិក។ គណបក្ស​នេះ​សង្កត់​ធ្ងន់ៗ ថា ដំណើរ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​នេះ​ គឺ​ជា​ឱកាស​ដើម្បី​បើក​ឲ្យ​មាន​នូវ​កិច្ច​សន្ទនា​នយោបាយ​ និង​ការ​ផ្សះផ្សា​ជាតិ និង​ដើម្បី​កែប្រែ​មុខ​មាត់​កម្ពុជា​ ឲ្យ​ក្លាយ​ជា​គំរូ​នៃ​សេរីភាព​ ប្រជាធិបតេយ្យ​ និង​ការគោរព​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ។ គណបក្ស​នេះ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ពាក់ព័ន្ធ​ ចូលរួម​ជួយ​បង្កើត​ឲ្យ​មាន​នូវ​ឱកាស​នេះ​ឡើង​សម្រាប់​កម្ពុជា​ទាំង​មូល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

3 Responses to "មន្រ្តី​បក្ស​ប្រឆាំង​ថា ដំណើរ​វិល​ចូល​ស្រុក​វិញ​ មិនមែន​ជា​ផែនការ​រដ្ឋប្រហារ​ តែ​ដើម្បី​ស្តារ​ប្រជាធិបតេយ្យ​ និង​ផ្សះ​ផ្សាជាតិ​"

  1. so socheath says:

    សុំអញ្ជើញចូលមកឲ្យឆាប់ ពួកអាពូជឆ្កែ !

  2. so socheath says:

    ដង្ហើមចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    ……….
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិនេះ ដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ។ ពិតណាស់ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម អាក្បត់ជាតិសមរង្ស៊ី វាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផង និងឆ្លៀតកេងចំណេញផ្នែក
    នយោបាយផង។
    គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កាដូច្នេះ
    ការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕

  3. so socheath says:

    so socheath
    October 6, 2019 at 6:17 am
    ដង្ហើមចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    អាចគំរាមដល់សន្តិភាព និងការអភិវឌ្ឍន៍ជាតិ ?
    ……….
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានពួកអាពូជឆ្កែ ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស ត្រូវបាននិយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។ វាថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការ
    អនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង។
    អាពូជឆ្កែ ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចវាដឹងច្បាស់ទៀតថា
    វិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ វាថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការព្រុសចេញនូវពាក្យ
    ដដែលៗ បើទោះបីពួកវាដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាល ក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំង
    រដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យឮរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេលបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បន្ទាប់ពីបានមើលឃើញសកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បាន
    ចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ពិតណាស់ ជាមួយសកម្មភាពដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការ
    ធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំងដើម្បីត្រៀមកម្លាំង ដើម្បី
    បង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA
    និង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ។
    ពួកគេនូវបានបំផុស ចលនាសម្អប់ ចងគំនុំ ក្នុងការបំភ័ន្តជាមួយរឿងរ៉ាវ បញ្ចេះប្រជាពលរដ្ឋ ឲ្យងើបឡើង
    បះបោរ ប្រឆាំងរដ្ឋាភិបាលជាមួយពាក្យទន្ទេញរបស់ជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដោយយកពាក្យ សិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋាភិបាល ។
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិនេះ ដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ។ ពិតណាស់ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម អាក្បត់ជាតិសមរង្ស៊ី វាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផង និងឆ្លៀតកេងចំណេញផ្នែកនយោបាយផង។
    គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា)ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕

Leave a Reply

Submit Comment