គណបក្សសង្គ្រោះជាតិ ប្រកាសមិនទទួលស្គាល់ការបោះបង្គោលព្រំដែនប្រទេសកម្ពុជា-វៀតណាម

មួង ណារ៉េត
2019-10-05
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន និង នាយករដ្ឋមន្រ្តីវៀតណាមលោក ង្វៀន សួនហ្វ៊ុក ក្នុងពិធីចុះហត្ថលេខាព្រមព្រៀងលើការបោះបង្គោលព្រំដែន រវាងកម្ពុជា និងវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩។ រូប​ភាព​ពីទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន
លោក ហ៊ុន សែន និង នាយករដ្ឋមន្រ្តីវៀតណាមលោក ង្វៀន សួនហ្វ៊ុក ក្នុងពិធីចុះហត្ថលេខាព្រមព្រៀងលើការបោះបង្គោលព្រំដែន រវាងកម្ពុជា និងវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩។ រូប​ភាព​ពីទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន


គណបក្សសង្គ្រោះជាតិ ប្រកាសមិន​ទទួល​ស្គាល់ការ​បោះ​បង្គោលព្រំដែនប្រទេស​កម្ពុជា-វៀតណាម ដោយ​ប្តេជ្ញាថានឹង​សើរើឡើងវិញ នូវ​សន្ធិសញ្ញាព្រំដែន ដែលគណបក្សនេះ​អះអាង​ថា​ខុសច្បាប់។ ប៉ុន្តែលោក ហ៊ុន សែន ថា​ការ​ឯកភាពលើ​ការ​បោះបង្គោលព្រំដែននេះ គឺរឹតចំណង​ទំនាក់ទំនង​ល្អរ​វាង​ប្រទេស​ទាំងពីរ។

គណបក្សសង្គ្រោះជាតិ ដែលតំណាង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរកន្លះប្រទេស ចាត់ទុកការ​ចុះកិច្ចព្រមព្រៀងគ្នារឿងបោះបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាម ដែលបាន​បោះរួច​ចំនួន ៨៤%នោះ ថាជាការ​ចុះហត្ថលេខា​កាត់ទឹកដីខ្មែរ​ឲ្យ​វៀតណាម ដោយ​ស្របច្បាប់។

នៅក្នុង​សេចក្តី​ថ្លែងការណ៍ កាលពីថ្ងៃទី ០៥ ខែ តុលា ចេញភ្លាមៗក្រោយ​លោក ហ៊ុន សែន និង នាយករដ្ឋ​មន្រ្តីវៀតណាម ង្វៀន សួនហ្វ៊ុក មូលមាត់​គ្នា​រឿងព្រំដែននេះ គណបក្សសង្គ្រោះជាតិ​ ប្រកាស​ជាឱឡារិក មិន​ទទួល​ស្គាល់ និង មិន​អាចទទួលយកបានជាដាច់ខាត នូវការព្រមព្រៀងគ្នា​ លើបញ្ហាបោះបង្គោលព្រំដែន ដែលធ្វើតាម​សន្ធិសញ្ញាព្រំដែនឆ្នាំ ១៩៨៥ ដែលគណបក្សនេះ ចាត់ទុកថាជាសន្ធិសញ្ញា​ខុសច្បាប់នោះ។

ការណ៍ដែលគណបក្សសង្គ្រោះជាតិ ប្រឆាំង​ដាច់ខាតទៅនឹង​ការ​ព្រមព្រៀងគ្នា​ រឿង​បោះបង្គោលព្រំដែន ដែលយក​សន្ធិសញ្ញាមានបញ្ហា មកធ្វើជាគោលនោះ គឺដោយសារ​សន្ធិសញ្ញាឆ្នាំ ១៩៨៥នោះ​ ត្រូវបាន​ធ្វើ​មោឃភាព (ឬ ប្រកាសលុបចោល) ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស ឆ្នាំ ១៩៩១ និង រដ្ឋ​ធម្មនុញ្ញកម្ពុជា ឆ្នាំ ១៩៩៣ ទៅហើយ។

ប្រតិកម្ម​របស់​គណបក្សប្រឆាំងនេះ ធ្វើឡើង​តប​ទៅនឹង​ចំណុចទី ៣ និង ៤ នៃ​​សេចក្តីថ្លែងការណ៍រួម ដែលមាន​ ២៣ ចំណុច​រវាងកម្ពុជា និងវៀតណាម ក្នុងឱកាសដំណើរទស្សនកិច្ចរបស់លោក​ ហ៊ុន សែន នៅប្រទេសវៀតណាម កាលពីថ្ងៃទី ០៥ ខែ តុលា។ ក្នុង​ចំណុចទាំងពីរនេះ ខាង​លោក ហ៊ុន សែន និង ភាគីវៀតណាម យល់ព្រម​ចុះហត្ថលេខាលើឯកសារច្បាប់ចំនួន០២ ទាក់ទងនឹងបញ្ហាព្រំដែន រួមមាន (១)៖ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា និង វៀតណាម និង (២)៖ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងវៀតណាម ដែលភាគីទាំងពីរ​ បញ្ជាក់ជាថ្មីនូវ​ការព្រមព្រៀង​រឿង​ព្រំដែននេះ និងទទួលស្គាល់ពីវឌ្ឍនភាពនៃការខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក ដែលសម្រេចបានមកដល់បច្ចុប្បន្ន ប្រមាណ៨៤%។

ការចុះកិច្ចព្រមពៀង​ទទួល​ស្គាល់បញ្ហាព្រំដែន ដែលកំពុង​ចម្រូងចម្រាសនេះ ត្រូវបាន​ប្រធានក្រុម​ប្រឹក្សា​ឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត ជំទាស់ដែរ ដោយ​លើកឡើងថា ការព្រមព្រៀង​គ្នា​ក្នុង​ស្ថានភាពបែបនេះ គឺជាគ្រោះថ្នាក់បំផុត។ លោកថាមេដឹកនាំ និង អ្នកដែលចូលរួម​​ចុះកិច្ចព្រមព្រៀង ដែលធ្វើឲ្យបាត់ទឹកដី​របស់ខ្លួន​បែបនេះ គឺចៀសមិនផុតពីរងការ​រិះគន់ថា​ជាអ្នកមិនស្មោះត្រង់​នឹង​ជាតិ​​ <<ជាមេដឹកនាំក្បត់ជាតិ គេថាអ‍៊‍ីចឹងមិន​ខុសទេ ដោយសារ​តែ​គាត់​ខំការពារ​វៀតណាម ការពារបរទេសពេក ភ្លេចគិត​អំពីថាតើ​កូន​ចៅគាត់​ទៅថ្ងៃក្រោយ​ ប្រជាពលរដ្ឋ​ពលរដ្ឋ​ថ្ងៃក្រោយ​ទៅ ប្រសិនបើ​ក្លាយជាជនជាតិ​ភាគ​តិច​នៅ​លើ​ទឹកដី​របស់​ខ្លួន​ឯង តើ​មាន​ការ​ឈឺចាប់​ប៉ុនណា?​>>។

លោក ម៉ែន ណាត ស្នើឲ្យ​ភាគីកម្ពុជា គួរ​រក​យន្តការអន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែននេះ ជាជាងសម្រេចតែភាគីវិវាទ ដោយ​គ្មាន​អាជ្ញាកណ្តាលឯករាជ្យ។ លោក​គ្មានសង្ឃឹមថា របបសព្វថ្ងៃ ខ្វល់រឿនេះនោះឡើយ គឺមានតែប្រជាពលរដ្ឋខ្មែរ ដែលឈឺឆ្អាលរឿងនេះ បន្ត​តស៊ូមតិឲ្យ​ខ្លាំងក្លាតទៅទៀត តែប៉ុណ្ណោះ។

អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺ ជុំវិញរឿងនេះ ពីខាង​មន្រ្តីនាំពាក្យ​របបលោក ហ៊ុន សែន បាន​នៅឡើយទេ។ ប៉ុន្តែ លោក ហ៊ុន សែន សរសេរ​នៅក្នុង​ទំព័រហ្វេសប៊ុករបស់​លោក ក្រោយ​ចុះហត្ថលេខារួច​ ថា​កិច្ចព្រមព្រៀង​ទទួល​ស្គាល់​ការបោះបង្គោលព្រំដែននេះ គឺជាផ្នែកមួយ​នៃការប្រែក្លាយ​ខ្សែព្រំដែននៃប្រទេសទាំងពីរ ឲ្យទៅជាព្រំដែនសន្តិភាព មិត្ត​ភាព សហប្រតិបត្តិការ និងការ​អវិវឌ្ឍ។ ជាងនេះទៅទៀត ភាគីទាំងពីរបានឯកភាពដែរ ថានឹង​បញ្ចប់ការបោះបង្គោលព្រំដែនដែលនៅសេសសល់ជិត ១៦%ទៀតនេះ ឲ្យ​បាន​ចប់​សព្វគ្រប់ នាពេលឆាប់ៗខាង​មុខ។

គណបក្សសង្គ្រោះជាតិ ប្រកាសថា គណបក្សនេះនឹង​សើរើឡើងវិញ នូវ​សន្ធិសញ្ញាព្រំដែន ដែលគណបក្សនេះអះអាងថាខុសច្បាប់​ និង​ ការបោះបង្គោលព្រំដែនកន្លងមកជាមួយ​ប្រទេស​វៀតណាម។

បញ្ហា​ព្រំដែនរវាងកម្ពុជានិង​វៀតណាមនេះ គឺជារឿង​ដ៏រសើប និងចម្រូងចម្រាសមួយ។ របបលោក ហ៊ុន សែន តែងតែ​បង្ក្រាបអ្នកទាំងឡាយណា ដែលហ៊ាន​រិះគន់ ឬ ប្រឆាំង​របបនេះ។ មន្ត្រីអង្គការ​សង្គមស៊ីវិល ជាច្រើន​ ដែលឈឺឆ្អាលរឿង​ព្រំដែននេះ ត្រូវជាប់គុក ឬ រងការ​ចោទប្រកាន់តាមផ្លូវតុលាការ ពី​អាជ្ញាធរ​របបលោក ហ៊ុន សែន។

លោក ហ៊ុន សែន ដែលតែងតែ​អួត ​ថាលោកគោរព និងដង្ហែតាម​ព្រះមហាក្សត្រ និង ប្តូរ​ផ្តាច់​ការពារ​របបរាជានិយមយ៉ាង​ណាក៏ដោយ លោកថែមទាំង​ហ៊ាន​គម្រាមរម្លាយ​របបរាជានិយម ទៅទៀត បើ​ព្រះមហាក្សត្រខ្មែរ​មិន​ព្រម​តាម​គាត់ <<ខ្ញុំ​និយាយ​ជាមួយ​សម្ដេច​ក្រុមព្រះហើយ​ ខ្ញុំ​ថាព្រះអង្គ ​និយាយ​ប្រាប់​ឯកឧត្ដម ស៊ុន ចាន់ថុល កុល ផេង អ៊ឹង កន្ថាផាវី ម៉េច ស៊ីសុវត្ថិ ប៉ាណារ៉ា លើ​យន្តហោះ ហើយ​ខ្ញុំ​ប្រាប់​សម្ដេច​ក្រុមព្រះ​ពេល​ដែល​ជួប​តាម​ទូរស័ព្ទ ថា​ព្រះអង្គ​​បើ​លើកនេះវាពិបាកស៊ីញ៉េ ត្រូវ​ពិនិត្យ​ឡើង​វិញ​ យើង​គួរ​ទុករាជានិយម ឬ ធ្វើ​សាធារណៈរដ្ឋ​ ឲ្យ​វាមាន​ប្រធានាធិបតីតែម្តង។ ឬហោចណាស់​ ដាក់បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ នៅ​​មាត្រាណាមួយ តែកាលណា​ដាក់ទៅ ក្នុង​រង្វង់ប៉ុន្មាន​ថ្ងៃ ត្រូវ​ចុះ​ហត្ថលេខា ឬ ឡាយ​ព្រះហត្ថលេខា ឬ ចុះហត្ថលេខាក្នុង​រង្វង់​ប៉ុន្មាន​ថ្ងៃ។ បើ​មិន​ចុះហត្ថលេខា ឬ ឡាយព្រះហត្ថលេខាទេ គឺនឹង​ចូល​ជាធរមាន>>។​

លោក ហ៊ុន សែន មិន​ដែលរងការ​ស៊ើបអង្កេត ឬ ចាត់​ការ​ពីសំណាក់អាជ្ញាធរ​ និង តុលាការ​នៃ​របបក្រុងភ្នំពេញ ជុំវិញសារធ្ងន់ៗ​លើ​អង្គព្រះមហាក្សត្រនេះទេ។​ ប៉ុន្តែ អ្នកដទៃដែលហ៊ាននិយាយប៉ះពាល់ដល់អង្គព្រះមហាក្សត្រ កុំថាដល់ព្រមាន​រម្លាយរបបរាជានិយម សូម្បី​តែ​ការ​រិះគន់ព្រះមហាក្សត្រ​បច្ចុប្បន្ន ត្រឹម​ថាព្រះអង្គមិន​សូវមានឥទ្ធិពលក្នុងការ​ដោះស្រាយ​បញ្ហា​នយោបាយ​ខ្មែរ ដូចព្រះបិតាព្រះអង្គ ដែលសោយទីវង្គត​ទៅហើយ​នោះក្តី ក៏រងការ​ធ្វើទុក្ខបុកម្នេញ ដូចជាចាប់ដាក់ពន្ធនាគារ ឬ ចោទប្រកាន់តាមផ្លូវតុលាការ​ជាច្រើន​ករណី ដោយចោទ​ថា​ប្រមាថ​អង្គព្រះមហាក្សត្រ។

ជុំវិញរឿងព្រំដែននេះដែរ រដ្ឋធម្មនុញ្ញមាត្រា ៨ ចែងអំពីព្រះរាជតួនាទី​ របស់​ព្រះមហាក្សត្រ​ ដែលទ្រង់​ជា​អ្នក​ធានា​​បូរណ​ភាព​ទឹកដី​។ អាស៊ីសេរី មិន​ទាន់អាចសុំការបំភ្លឺពីខាង​ព្រះបរម​រាជវាំង ជុំវិញបញ្ហាព្រំដែននេះបាន​នៅឡើយទេ។

ទោះជាយ៉ាងនេះក្តី គណបក្សសង្គ្រោះជាតិ ប្រកាសថា គណបក្សនេះនឹង​សើរើឡើងវិញ នូវ​សន្ធិសញ្ញាព្រំដែន ដែលគណបក្សនេះអះអាងថាខុសច្បាប់​ និង​ ការបោះបង្គោលព្រំដែនកន្លងមកជាមួយ​ប្រទេស​វៀតណាម ដើម្បី​ធានា​ការពារ​បូរណភាពទឹកដីកម្ពុជា ស្រប​តាម​ស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស និង រដ្ឋធម្មនុញ្ញកម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

9 Responses to "គណបក្សសង្គ្រោះជាតិ ប្រកាសមិនទទួលស្គាល់ការបោះបង្គោលព្រំដែនប្រទេសកម្ពុជា-វៀតណាម"

  1. so socheath says:

    អាបក្សតៃហោងសង្គ្រោះផេះហ្នឹង មានមុខអីមកតវ៉ា វ៉ី !
    អត់មានឈ្មោះក្នុងបញ្ជីគណះបក្សនយោបាយផង ចេះមកព្រុសដូចឆ្កែកើត !

  2. Anonymous says:

    Veitcong mafia dictator and veitcong germs are the traitors and truy to speed up to give anything to youn hanoi ‘

  3. so socheath says:

    ដង្ហើមចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    ……….
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិនេះ ដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ។ ពិតណាស់ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម អាក្បត់ជាតិសមរង្ស៊ី វាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផង និងឆ្លៀតកេងចំណេញផ្នែក
    នយោបាយផង។
    គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កាដូច្នេះ
    ការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕

  4. Anonymous says:

    I’m sick and tied whit this F/C old damp Cambodian . look AH ..CHHKOUTH your be love evil leader giving some of your F/C mother land to Vietcong . are you happy now without rescue party OK wait till that day. about the country territory entitlement have to be agree by the king isn’t it AH CHESS. please stop your old dumb head of speaking in media . the reason why we love you so much . may I ask you a question ??>> how many human life have you been murder??

  5. Anonymous says:

    WELL …..I got all those face who standing behind that evil man of this century. is that going to showing Cambodian that this evil HUN SEN love the king so much?? yes only SAM RANSY hated the king after all SAM RANSY is in jail for the rest of his life.

  6. so socheath says:

    so socheath
    October 6, 2019 at 6:17 am
    ដង្ហើមចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    អាចគំរាមដល់សន្តិភាព និងការអភិវឌ្ឍន៍ជាតិ ?
    ……….
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានពួកអាពូជឆ្កែ ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស ត្រូវបាននិយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។ វាថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការ
    អនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង។
    អាពូជឆ្កែ ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចវាដឹងច្បាស់ទៀតថា
    វិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ វាថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការព្រុសចេញនូវពាក្យ
    ដដែលៗ បើទោះបីពួកវាដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាល ក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំង
    រដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យឮរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេលបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បន្ទាប់ពីបានមើលឃើញសកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បាន
    ចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ពិតណាស់ ជាមួយសកម្មភាពដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការ
    ធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំងដើម្បីត្រៀមកម្លាំង ដើម្បី
    បង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA
    និង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ។
    ពួកគេនូវបានបំផុស ចលនាសម្អប់ ចងគំនុំ ក្នុងការបំភ័ន្តជាមួយរឿងរ៉ាវ បញ្ចេះប្រជាពលរដ្ឋ ឲ្យងើបឡើង
    បះបោរ ប្រឆាំងរដ្ឋាភិបាលជាមួយពាក្យទន្ទេញរបស់ជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដោយយកពាក្យ សិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋាភិបាល ។
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិនេះ ដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ។ ពិតណាស់ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម អាក្បត់ជាតិសមរង្ស៊ី វាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផង និងឆ្លៀតកេងចំណេញផ្នែកនយោបាយផង។
    គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា)ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕

  7. Anonymous says:

    So according to Ah Socheath, Sam Ramsey opposes Hun Sen who gives Cambodia land to YOURN is KBART CHEART and Hun Sen is Ah Socheath Samdach Oknya, so who is Ah Socheath? Chinese or KBAL yourn khlourn Khmer???? Ah Socheath is still trying very hard to speak nonsense time after time because he scared of Sam Ramsey.

  8. so socheath says:

    រៀន សរសេរអង់គ្លេស ឲ្យល្អជាងនេះថែមទៀត អាពូជឆ្កែ អាក្បត់ជាតិ សមរង្ស៊ី កូនមីសំផឹងយូន !
    (Anonymous)អញពិបាកបកភាសាអ្ហែងណាស់ សរសេរ ឡប់ៗអញ្ចឹងនោះ ។
    អញបកឲ្យអ្ហែងបន្តិចចុះ ខ្លាចអ្នកមិនចេះអង់គ្លេស គ្នាមិនដឹងអ្ហែងចង់និយាយថាម៉េច ។
    តែអង់គ្លេសអ្ហែងអន់ណាស់ អាល្ងង់ !

    Anonymous
    October 7, 2019 at 8:31 am
    So according to Ah Socheath, Sam Ramsey opposes Hun Sen who gives Cambodia land to YOURN is KBART CHEART and Hun Sen is Ah Socheath Samdach Oknya, so who is Ah Socheath? Chinese or KBAL yourn khlourn Khmer???? Ah Socheath is still trying very hard to speak nonsense time after time because he scared of Sam Ramsey.

    (បកប្រែ)
    ដូច្នេះយោងទៅតាមអាសូ សុជាតិ សមរង្ស៊ី ដែលប្រឆាំង
    ហ៊ុនសែនព្រោះហ៊ុនសែនបានប្រគល់ដីឱ្យប្រទេសយួន ជាជនក្បត់ជាតិ . និងហ៊ុនសែន គឺជា អាជាតិ សម្តេចឧកញ៉ា ?
    ដូច្នេះអា Ah Socheath ជានរណា ? ចិន , ក្បាលយួនខ្លួនខ្មែរ ?
    Ah Socheath វាព្យាយាមខ្លាំងណាស់ក្នុងការនិយាយដោយមិនសមហេតុសមផលម្តងមួយៗព្រោះវាខ្លាចសមរង្ស៊ី . ( ?????? )

    ហាស ! ហាស
    អាឡប់ ឲ្យតែចូលមក ​ចាប់អ្ហែង​ដាក់គុកទាល់តែអ្ហែងចាស់ងាប់ក្នុងគុក​ចឹងហ្មង !

  9. Anonymous says:

    WOW … writing every thing wrong how do I think this animal is so smart. yes F/C you ,you dumb as the dog how can I speak to you .

Leave a Reply

Submit Comment