ប៉ូលិស​ច្រក​ប៉ោយប៉ែត​ឃាត់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​ត្បូងឃ្មុំ​ម្នាក់​

ដោយ អាស៊ីសេរី
2019-10-06
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​ស្រី មាន ឡា ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ដូនតី​ជាប់​ឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ​ត្រូវ​នគរបាល​ចាប់​ នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កាល​ពី​​ព្រឹក​ថ្ងៃ​ទី៦ ខែ​​តុលា​ ឆ្នាំ២០១៩។ រូប៖ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ
អ្នក​ស្រី មាន ឡា ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ដូនតី​ជាប់​ឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ​ត្រូវ​នគរបាល​ចាប់​ នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កាល​ពី​​ព្រឹក​ថ្ងៃ​ទី៦ ខែ​​តុលា​ ឆ្នាំ២០១៩។ រូប៖ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ


អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ចាប់​​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ខេត្ត​ត្បូងឃ្មុំ​ម្នាក់ នៅ​ពេល​​សកម្មជន​រូប​នោះ​​ព្យាយាម​ឆ្លងដែន​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​នៅ​ប្រទេស​ថៃ​ តាម​ច្រក​ព្រំដែន​​អន្តរជាតិ​​ប៉ោយប៉ែត ក្នុង​​ខេត្ត​បន្ទាយ​មានជ័យ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ហៅ​ការ​ចាប់​ខ្លួន​នេះ​ថា​ ​ជា​ការ​គំរាមកំហែង​បំភិតបំភ័យ​ផ្នែក​នយោបាយ​លើ​​​ប្រជាពលរដ្ឋ​ ដើម្បី​រារាំង​កុំ​ឱ្យ​ពួកគាត់​ទៅ​គាំទ្រ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី​ វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ។

មន្ត្រី​គណបក្ស​ប្រឆាំង​ខេត្ត​ត្បូងឃ្មុំ​ និយាយ​ថា ប៉ូលិស​បាន​​ចាប់​ខ្លួន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ដូនតី​ជាប់​ឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ​អ្នក​ស្រី មាន ឡា ​នៅ​ព្រឹក ​ថ្ងៃ​ទី៦ ​តុលា​ នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ​ដោយ​មិន​ដឹង​មូលហេតុ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ត្បូងឃ្មុំ​ លោក ឈួន លីហេង ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​៦​តុលា​ថា មន្ត្រី​ប៉ូលិស​ចាប់​ខ្លួន​អ្នក​​ស្រី មាន ឡា ដោយ​អយុត្តិធម៌​ ពី​ព្រោះ​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​នោះ​ឡើយ។លោក​បញ្ជាក់​ថា ប៉ូលិស​ខេត្ត​ត្បូងឃ្មុំ​ជា​ច្រើន​នាក់​បាន​ទៅ​ឡោមព័ទ្ធ​ផ្ទះ ​រក​ចាប់​អ្នក​ស្រី មាន ឡា ​ម្ដង​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​៥​តុលា​ ​ ប៉ុន្តែ​រក​មិន​ឃើញ​ ដោយសារ​អ្នក​ស្រី​បាន​រត់​គេច​ខ្លួន​រក​កន្លែងមាន​សុវត្ថិភាព​តាំង​ពី​ថ្ងៃ​ទី​៤​តុលា៖ គាត់​មាន​កំហុស​អី​សោះ​គ្រាន់​តែ​ពាក្យ​អីចឹង​ក៏​ឃាត់​ខ្លួន​គាត់​ដែរ​។ខ្ញុំ​ឃើញ​គាត់​បង្ហោះ​ក្នុង​ហ្វេសប៊ុក​ថា ថ្ងៃ​ទី​៩​វិច្ឆិកា​ អញ្ជើញ​បងប្អូន​ទៅ​ញាំ​អំបុក​នៅ​ភ្នំពេញ​ គាត់​និយាយ​តែ​ប៉ុណ្ណឹង​តើ​។គ្រាន់​តែ​ប៉ុណ្ណឹង​អាជ្ញាធរ​ទៅ​ធ្វើ​បាប​គាត់​ ប្រើ​អំណាច​តុលាការ​ទៅ​គាបសង្កត់​គាត់​វា​ដូច​អយុត្តិធម៌​សម្រាប់​ពួកគាត់​ណាស់»

អាស៊ី​សេរី​មិន​អាច​ទាក់ទង​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន្ត​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លោក ខឹម ចិត្រា ដើម្បី​អត្ថាធិប្បាយ​ជុំ​វិញ​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី​៦​តុលា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ ពុំ​មាន​អ្នក​ទទួល។

រីឯ​នាយរង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន្ត​​​ប៉ោយប៉ែត លោក សំ សីហា ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា​លោក​​ពុំ​​​បាន​ដឹង​ពី​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ​ទេ ពី​ព្រោះ​លោក​មិន​បាន​ប្រចាំ​នៅ​កន្លែង​ធ្វើ​ការ៖ «អូ! ខ្ញុំ​អត់​ដឹង​ផង​បង​ ខ្ញុំ​អត់​បាន​នៅ​កន្លែង​ផង​ ខ្ញុំ​ដាក់​ច្បាប់​ឈប់​សម្រាក»

សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​បាន​ចោទប្រកាន់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​ខេត្ត​ត្បូងឃ្មុំ​បី​នាក់​ រួម​មាន​លោក ស៊ឹម ស៊ាងឡេង ហៅ វេង អ្នក​ស្រី យ៉ែម វណ្ណ​ណែត និងអ្នក​ស្រី មាន ឡា ពី​បទ​​រួមគំនិត​ក្បត់ជាតិ​។ តុលាការ​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី៤ តុលា​ថា ​សកម្មជន​ទាំង​បី​នាក់ និង​មនុស្ស​មួយ​​​​​​​​​​​​​​​ចំនួន​ទៀត បាន​កៀរគរ​បំផុស​ប្រជាពលរដ្ឋ និង​មាន​ផែនការ​ដឹកនាំ​ក្រុម​របស់​ខ្លួន​ធ្វើដំណើរ​មក​ក្រុងភ្នំពេញ​ ដើម្បី​ចាំ​ទទួល​លោក សម រង្ស៊ី ដែល​គ្រោង​វិល​ចូល​មក​កាន់​មាតុប្រទេស​វិញ​ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ខាងមុខ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ចាប់​ចង​សកម្មជន​បក្ស​ប្រឆាំង​នេះ​ គឺ​ជា​គំរាមកំហែង​បំភិតបំភ័យ​ផ្នែក​នយោបាយ​ដល់​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ត​ថា ​ការ​បង្ហោះ​សារ​ឈឺឆ្អាល​រឿង​នយោបាយ​គឺ​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ស្របច្បាប់ ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​។លោក​ហៅ​វិធាន​ការ​របស់​សមត្ថកិច្ច​នេះ​ ថា​ជា​ចេតនា​របស់​អាជ្ញាធរ​ ដើម្បី​រារាំង​កុំ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចូល​រួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ៖ «ហើយ​មួយ​ទៀត​ការ​ធ្វើ​នេះ​គឺ​បង្ហាញ​ថា​យើង​កំពុង​តែ​រឹតត្បិត​សេរីភាព​ អីចឹង​វា​ហាក់​ដូច​ជា​មាន​ការ​រឹត​បន្តឹង​ជា​ពិសេស​ទៅ​លើ​អតីត​សកម្មជន​បក្ស​ប្រឆាំង​។អីចឹង​យើង​ថា​ទង្វើ​ទាំង​អស់​នេះ​វា​អាច​ធ្វើ​ឱ្យ​អន្តរជាតិ​ជាពិសេស​សហគមន៍​អឺរ៉ុប​ដែល​លក្ខខណ្ឌ​EBA ដែល​ជិត​ដល់​ពេល​ដំបូង​នៃ​ការ​ធ្វើ​របាយការណ៍​នឹង​គេ​អាច​មើល​ឃើញ​ទិដ្ឋភាព​ទាំង​អស់​នេះ​ ដែល​យើង​មិន​ទាន់​បាន​មាន​ឆន្ទៈ​ប្រាកដប្រជា​ក្នុង​ការ​ស្ដារ​ឡើង​វិញ​នូវ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ទេ»

គិត​ត្រឹម​ថ្ងៃទី៦ តុលា មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣១​នាក់​ហើយ ត្រូវ​របប​លោក ហ៊ុន សែន ចាប់​ខ្លួន​និង​ឃុំឃាំង​ក្នុង​ពន្ធនាគារ ហើយ​មាន​សកម្មជន​ចំនួន​១៦៨​នាក់​ផ្សេងទៀត ត្រូវ​បាន​កោះហៅ​​ទៅ​បំភ្លឺ ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់។ ក្រៅ​ពី​នេះ​ក៏​មាន​សកម្មជន​បក្ស​ប្រឆាំង​ជាច្រើន​នាក់​ទៀត​ បាន​រត់​ភៀសខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព ដើម្បី​គេច​ចេញ​ពី​ការ​តាម​យាយី និង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​របប​ក្រុងភ្នំពេញ ដោយ​សារ​ពួកគេ​ឈឺឆ្អាល​រឿង​នយោបាយ។

​​លោក ​អំ សំអាត​ យល់​ថា​ ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​មន្ត្រី​បក្ស​ប្រឆាំង​ឥត​ស្រាកស្រាន្ត​នេះ​ ពុំ​មែន​ជា​ដំណោះ​ស្រាយ​នយោបាយ​ទេ​ ផ្ទុយ​ទៅ​វិញ ​គឺ​កាន់​តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​អ្នក​គាំទ្រ​គណបក្ស​​ប្រឆាំង​ជិត​កន្លះ​នគរ ​កាន់​តែ​ក្ដៅ​ក្រហាយ ហើយ​ពួក​គាត់​​អាច​នឹង​នាំ​គ្នា​ងើប​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ថ្ងៃ​ខាង​មុខ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ ទទូច​ដល់​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​ឱ្យ​គិតគូរ​ពី​ប្រយោជន៍​ជាតិ​ជា​ធំ​ ហើយ​ងាក​មក​រក​តុ​ចរចា​គ្នា​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ឱ្យ​បាន​ឆាប់ ប្រសើរ​ជាង​ការ​ឈ្លោះ​គ្នា​នាំ​ឱ្យ​ខាត​បង់​ដល់​សេដ្ឋកិច្ច​ជាតិ៕


What Next?

Recent Articles

One Response to "ប៉ូលិស​ច្រក​ប៉ោយប៉ែត​ឃាត់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​ត្បូងឃ្មុំ​ម្នាក់​"

  1. so socheath says:

    ដង្ហើមចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    អាចគំរាមដល់សន្តិភាព និងការអភិវឌ្ឍន៍ជាតិ ?
    ……….
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានពួកអាពូជឆ្កែ ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស ត្រូវបាននិយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។ វាថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការ
    អនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង។
    អាពូជឆ្កែ ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចវាដឹងច្បាស់ទៀតថា
    វិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ វាថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការព្រុសចេញនូវពាក្យ
    ដដែលៗ បើទោះបីពួកវាដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាល ក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំង
    រដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យឮរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេលបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បន្ទាប់ពីបានមើលឃើញសកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បាន
    ចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ពិតណាស់ ជាមួយសកម្មភាពដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការ
    ធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំងដើម្បីត្រៀមកម្លាំង ដើម្បី
    បង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA
    និង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ។
    ពួកគេនូវបានបំផុស ចលនាសម្អប់ ចងគំនុំ ក្នុងការបំភ័ន្តជាមួយរឿងរ៉ាវ បញ្ចេះប្រជាពលរដ្ឋ ឲ្យងើបឡើង
    បះបោរ ប្រឆាំងរដ្ឋាភិបាលជាមួយពាក្យទន្ទេញរបស់ជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដោយយកពាក្យ សិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋាភិបាល ។
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិនេះ ដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ។ ពិតណាស់ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម អាក្បត់ជាតិសមរង្ស៊ី វាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផង និងឆ្លៀតកេងចំណេញផ្នែកនយោបាយផង។
    គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា)ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕

Leave a Reply

Submit Comment