យុវជន និង​ពលរដ្ឋ​ប្រតិកម្ម​ចំពោះ​ការ​ចុះហត្ថលេខា​ទទួល​ស្គាល់​បង្គោល​ព្រំដែន ៨៤​ភាគរយ

ដោយ ទីន ហ្សាការីយ៉ា
2019-10-06
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម លេខ​១៨៩ ស្ថិត​ក្នុង​ភូមិ​ទួលស្ដី ឃុំ​ទួលស្ដី ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៥។ Photo: RFA
បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម លេខ​១៨៩ ស្ថិត​ក្នុង​ភូមិ​ទួលស្ដី ឃុំ​ទួលស្ដី ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៥។ Photo: RFA


«កិច្ច​ព្រមព្រៀង​ព្រំដែន​កម្ពុជា​និង​វៀតណាម​ នឹង​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ដី»


មន្ត្រី​គណបក្ស​ប្រឆាំង ពលរដ្ឋ និង​ក្រុម​យុវជន ប្រតិកម្ម​ថា ការ​ចុះ​ហត្ថលេខា​ទទួលស្គាល់​បង្គោល​ព្រំដែន​ចំនួន ៣១៥ បង្គោល ឬ​ស្មើ​និង ៨៤​ភាគរយ រវាង​របប​ក្រុងភ្នំពេញ និង​រដ្ឋាភិបាល​វៀតណាម ជា​ការ​អនុវត្ត​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស។ ពួកគេ​មើល​ឃើញ​ថា លោក ហ៊ុន សែន បាន​ប្រើ​អំណាច​កំណត់​បង្គោល​ព្រំដែន​ស្រេច​តែ​ចិត្ត ហើយ​បាន​មើ់ល​រំលង​ក្ដីកង្វល់​របស់​ពលរដ្ឋ និង​មិនបាន​ឆ្លង​សេចក្ដី​សម្រេច​ពី​រដ្ឋសភា​ឯកបក្ស។ ចំណែក​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល បដិសេធ​ការ​ចោទប្រកាន់​នេះ។

ក្រុម​ពលរដ្ឋ និង​ក្រុម​យុវជន បង្ហាញ​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ ការ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​បង្គោល​ព្រំដែន​ជា​ផ្លូវការ រវាង​របប​ក្រុងភ្នំពេញ និង​រដ្ឋាភិបាល​វៀតណាម កាលពី​ថ្ងៃ​ទី ០៥ តុលា​កន្លងទៅ​។ ពួកគេ​យល់​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា ពុំ​មែន​ជា​រដ្ឋាភិបាល​ស្របច្បាប់​ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ កាលពី​ឆ្នាំ ២០១៨​នោះ​ទេ ហើយ​ការសម្រេចចិត្ត​របស់​លោក ហ៊ុន សែន ពេលនេះ មិន​ឆ្លុះបញ្ចាំង ពី​ឆន្ទៈ​នយោបាយ​រួម រវាង​គណបក្ស​ប្រឆាំង គណបក្ស​កាន់អំណាច និង​ប្រជាពលរដ្ឋ​ភាគច្រើន​នោះ​ទេ។

តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន បដិសេធ​មិន​ទទួល​ស្គាល់​ការ​កំណត់​បង្គោល​ព្រំដែន ៨៤​ភាគរយ​នេះ​ទេ។ លោក​ថា ការ​កំណត់​ខណ្ឌសីមា​ព្រំដែន​របស់​រដ្ឋាភិបាល​ផ្អែក​តាម​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​១៩៨៥ និង​ឆ្នាំ​២០០៥ គឺជា​ទង្វើ រំលោភ​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ ១៩៩១​។ ទន្ទឹម​នឹង​នេះ គណបក្ស​សង្គ្រោះជាតិ​ប្រកាស​ជំហរ​ថា នឹង​សើរើ​ឡើងវិញ​រាល់​បង្គោល​ព្រំដែន​ណា ដែល​បោះ​មិន​ត្រឹមត្រូវ និង​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ និង​ប្រទេស​ម្ចាស់​ហត្ថលេខី​ក្រុង​ប៉ារីស ដើម្បី​ឱ្យ​ពិនិត្យ​មើល ការឈ្លានពាន​ទឹកដី ពី​សំណាក់​ប្រទេស​វៀតណាម​ផ្អែក​តាមច្បាប់​អន្តរជាតិ​៖ «សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ ១៩៨៥​ហ្នឹង ផ្ទុយ​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​មាត្រា ៥៥ បើ​គិត​ពី​ផ្លូវច្បាប់​សន្ធិសញ្ញា​នេះ ខុសច្បាប់ ត្រូវ​ចាត់​ទុក​ជា​មោឃ​រួចហើយ ដោយ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ហើយ​លោក ហ៊ុន សែន ធ្វើ​ហ្នឹង វា​ខុសច្បាប់​ហើយ​។ ថ្ងៃក្រោយ​គឺ​យើង​អាច​សើរើ​សន្ធិសញ្ញា​ហ្នឹង​ឡើងវិញ រដ្ឋាភិបាល​ថ្មី​អាច​ឱ្យ​សភា​លុប​ចោល​សន្ធិសញ្ញា​ឆ្នាំ​២០០៥ ហើយ​យើង​សើរើ​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​យួន»

យុវជន​មួយ​រូប​រស់នៅ​រាជធានី​ភ្នំពេញ លោក ម៉ា ចិត្រា សោកស្ដាយ​ដែល​រដ្ឋាភិបាល​កម្ពុជា ចុះហត្ថលេខា​ទទួលស្គាល់​បង្គោល​ព្រំដែន​នេះ ដោយ​ពុំ​មាន​ការចូលរួម ពី​ពលរដ្ឋ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​គណបក្សប្រឆាំង​។ លោក​ថា កន្លងទៅ​ក្រុម​យុវជន​ធ្លាប់​ចុះ​ពិនិត្យ​បង្គោល​ព្រំដែន​មួយ​ចំនួន ក៏ប៉ុន្តែ​អាជ្ញាធរ​បែរ​ជា​រារាំង និង​ព្យាយាម​លាក់បាំង​ព័ត៌មាន ស្ដីពី​ការ​កំណត់​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម។ លោក​យល់​ថា រដ្ឋាភិបាល​គឺជា​អ្នកទទួលខុសត្រូវ​យ៉ាង​សំខាន់ ចំពោះ​មុខ​ប្រវត្តិសាស្ត្រ​៖ «ឱ្យ​មានការ​ចូលរួម​ឱ្យ​បាន​គ្រប់​ភាគី​មុននឹង​ចុះហត្ថលេខា កិច្ចការ​ព្រំដែន​ណាមួយ​។ វា​ព្រួយ​ចេះតែ​ព្រួយ​តែ​ដូច​ខ្ញុំ​ថា អ៊ីចឹង​ធ្វើ​ម៉េច អ្វីៗ​វា​បាន​ទៅ​ហើយ ពិបាក​ត្រឡប់​ក្រោយ​ព្រោះ​រដ្ឋាភិបាល​គាត់​ធ្វើ​អ៊ីចឹង។ យើង​ទាមទារ​មាន​តែ​ខ្នោះដៃ​ដាក់​ខ្លួនឯង​។ កន្លង​ចុះទៅ​ព្រំដែន​មិនមែន​ជា​ការ​ងាយស្រួល​ទេ។ គ្រាន់​ចុះទៅ​មើល​បង្គោល​ព្រំដែន​មានការ​រារាំង​ជាដើម»

ឆ្លើយតប​រឿង​នេះ ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា រដ្ឋាភិបាល បាន​កំណត់​បង្គោល​ព្រំដែន​សម្រេច​បាន ៨៤​ភាគរយ​នេះ គឺ​ស្របតាម​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ១៩៩១។ លោក​បញ្ជាក់​ថា សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន មិនបាន​រំលោភ​លើ​អធិបតេយ្យភាព​កម្ពុជា​នោះ​ទេ​។ លើស​ពី​នេះ លោក​បញ្ជាក់​ថា ការកំណត់​បង្គោល​ព្រំដែន ធ្វើឡើង​ផ្អែក​តាម​សន្ធិសញ្ញា​ព្រំដែន​រដ្ឋ​ឆ្នាំ ១៩៨៥ និង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ រួម​ទាំង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ២០១៩ គ្មាន​តំបន់​ណាមួយ ប៉ះពាល់​អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា​នោះ​ទេ៖ «មតិ​ប្រឆាំង និង​មតិ​គាំទ្រ​វា​តែងតែ​មាន​ហើយ ដូច្នេះ​យើង​ទៅ​រវល់​ធ្វើ​អី បើ​រដ្ឋាភិបាល​ធ្វើ​ត្រឹម​ត្រូវ​គេ​ធ្វើ​ហើយ​។ យើង​ប្ដឹង​គេ​ម៉េច​កើត​។ អ្វី​ដែល​ជា​ជំហរ​របស់​រដ្ឋាភិបាល បកស្រាយ​មាត្រា​១ ប្រការ​ឌី D យើង​អត់​មាន​រំលោភ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ទេ។ កម្ពុជា​មាន​កាពត្វកិច្ច និង​លុបចោល​រាល់​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទាំងឡាយ​ណា ដែល​រំលោភ​អធិបតេយ្យភាព និង​បូរណភាព តែ​វា​អត់​រំលោភ យើង​មិន​ឃើញ គណបក្ស​ទាំងអស់​រំលោភ​នៅ​ត្រង់​ណា?»

លោក វ៉ា គឹមហុង បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា គោរព​គោលការណ៍​ច្បាប់ និង​លក្ខណៈ​បច្ចេកទេស​ព្រំដែន ហើយ​តំបន់​ណា​នៅ​សេសសល់​មិនទាន់​ឯកភាព​គ្នា រដ្ឋាភិបាល​បាន​ផ្អាក​បោះ​បង្គោល​ជា​បណ្ដោះអាសន្ន​។ លោក​ថា ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់ បាន​កំណត់​និយាម​ការ និង​បង្គោល​ព្រំដែន​លើ​ផែនទី​ច្បាស់លាស់ ហើយ រដ្ឋាភិបាល​បាន​ប្រឹងប្រែង​ធ្វើ​កិច្ច​ការងារ​នេះ​អស់​រយៈពេល​ជាង ១៣​ឆ្នាំ​មក​ហើយ៖ «អត់​មាន​លក់​ឡាយឡុយ បូរណភាព​ខ្មែរ​ទេ បងប្អូន​ចង់​ធ្វើ​ប័ណ្ណប្រកាស​ចង់​ធ្វើ​អី​ធ្វើ​ទៅ ខ្ញុំ​អត់​ហាមឃាត់​ទេ ជា​សិទ្ធិ​សេរីភាព​លោក​។ តែ​កុំ​គិត​ថា រដ្ឋាភិបាល​លោក​ធ្វើ​ឡាយឡុង បូរណភាព​ទឹកដី​របស់​ប្រទេស​យើង​ឱ្យ​សោះ ហើយ​កុំ​គិត​ថា អ្នកធ្វើ​រឿង​ព្រំដែន​អត់​ស្រឡាញ់​ជាតិ​យើង​កុំ​គិត​ថា គេ​ស្រឡាញ់​មិន​ស្រឡាញ់​ជាតិ គេ​ស្រឡាញ់​ដូច​តែ​លោក តែ​អ្វី​ដែល​យើង​មាន​តួនាទី​ភារកិច្ច​ធ្វើ យើង​ធ្វើ​ឱ្យ​ល្អ និង​ការពារ​បូរណភាព​ទឹកដី ១០០​ភាគរយ​ឱ្យ​ទាល់តែ​បាន»

ទោះជា​យ៉ាងណា សមាជិក​ក្រុមការងារ ១០០​រាត្រី លោក មួង សូនី យល់​ឃើញ​ថា បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ចុះហត្ថលេខា​ទទួលស្គាល់ បង្គោល​ព្រំដែន ៨៤​ភាគរយ​រួចហើយ​ក្ដី ក៏​មិន​អាច​ធានា ថា នឹង​គ្មាន​ការ​រំលោភបំពាន​ទឹកដី​បន្ថែម​ទៀត​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​ដែរ។ លោក​ថា តំបន់​មួយ​ចំនួន​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម បាន​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​រួចរាល់​ហើយ ក៏ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​នៅតែ​ឈ្លានពាន​ដូចជា តំបន់​ថ្ម​បី​ដុំ និង​ភូមិ​ប៉ាក់ណាម​ជាដើម​។ រីឯ​តំបន់​មួយ​ចំនួន​ទៀត ដែល​មិនទាន់​ឯកភាព​កំណត់​ខណ្ឌសីមា​ព្រំដែន លោក​ថា អាជ្ញាធរ​វៀតណាម​កំពុង​គ្រប់គ្រង​ទាំងស្រុង​ដូចជា តំបន់​អូរហ៊ុច នៅ​ខេត្ត​មណ្ឌលគិរី ជាដើម​៖ «យើង​មើល​តំបន់​មួយ​ចំនួន​ដែល​បោះ​បង្គោល​ហើយ​ក្តី​ហ្នឹង មាន​ពលរដ្ឋ​វៀតណាម​គេ​ចូល​មក​នៅ​ដូចជា ថ្ម​បី​ដុំ និង​ប៉ាក់ណាម​ជាដើម​។ យើង​អត់​ទាន់​មាន​វិធីសាស្ត្រ ដើម្បី​ការពារ​ដី​ដែល​បង្គោល​ហើយ​ហ្នឹង​ទេ​។ ទោះជា​យើង​ចុះហត្ថលេខា​ហើយ​ក្តី ក៏​យើង​នៅតែ​មិន​ធានា​ដែល​យើង​អាច​ការពារ​ដី ដែល​បាន​បោះ​បង្គោល​ហើយ​ហ្នឹង​ដែរ មានន័យថា វៀតណាម​នៅតែ​ឈ្លានពាន​កម្ពុជា​។ ចំណុច​ដែល​ការពារ​ព្រំដែន​ពិតប្រាកដ ទី​១ យើង​ត្រូវ​មាន​ច្បាប់ បទដ្ឋាន​គតិយុត្តិ ទី​២ ការ​អភិវឌ្ឍ​តាម​ព្រំដែន​ឱ្យ​មាន​ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន ទី​៣ គឺ​កម្លាំង​ការពារ​ព្រំដែន​ខ្លាំង»

រដ្ឋធម្មនុញ្ញ​មាត្រា ២ និង​មាត្រា ៥៥ ចែងថា បូរណភាព​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា មិន​អាច​រំលោភ​បាន​ដាច់ខាត ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០.០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ ១៩៣៣១៩៥៣ ។ សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទាំងឡាយ​ណា ដែល​មិន​ស្រប​នឹង​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិ ត្រូវ​លុបចោល​។​

កម្ពុជា​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​វៀតណាម​ចំនួន ១.២៤៥ គីឡូម៉ែត្រ ដែល​ត្រូវ​បោះ​បង្គោល​ព្រំដែន​សរុប​ចំនួន ៣៧១​បង្គោល​។ បច្ចុប្បន្ន​ប្រទេស​ទាំង​ពីរ​បាន​បោះ​បង្គោល​រួចរាល់​ចំនួន​៣១៥ បង្គោល ឬ​ស្មើ​និង ៨៤​ភាគរយ​ហើយ នៅ​សេសសល់ បង្គោល​ចំនួន ៥៦ ទៀត ឋិត​នៅ​ខេត្ត​រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ស្វាយរៀង ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Related Articles

12 Responses to "យុវជន និង​ពលរដ្ឋ​ប្រតិកម្ម​ចំពោះ​ការ​ចុះហត្ថលេខា​ទទួល​ស្គាល់​បង្គោល​ព្រំដែន ៨៤​ភាគរយ"

  1. so socheath says:

    ដង្ហើមចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    អាចគំរាមដល់សន្តិភាព និងការអភិវឌ្ឍន៍ជាតិ ?
    ……….
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានពួកអាពូជឆ្កែ ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស ត្រូវបាននិយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។ វាថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការ
    អនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង។
    អាពូជឆ្កែ ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចវាដឹងច្បាស់ទៀតថា
    វិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ វាថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការព្រុសចេញនូវពាក្យ
    ដដែលៗ បើទោះបីពួកវាដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាល ក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំង
    រដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យឮរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេលបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បន្ទាប់ពីបានមើលឃើញសកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បាន
    ចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ពិតណាស់ ជាមួយសកម្មភាពដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការ
    ធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំងដើម្បីត្រៀមកម្លាំង ដើម្បី
    បង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA
    និង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ។
    ពួកគេនូវបានបំផុស ចលនាសម្អប់ ចងគំនុំ ក្នុងការបំភ័ន្តជាមួយរឿងរ៉ាវ បញ្ចេះប្រជាពលរដ្ឋ ឲ្យងើបឡើង
    បះបោរ ប្រឆាំងរដ្ឋាភិបាលជាមួយពាក្យទន្ទេញរបស់ជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដោយយកពាក្យ សិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋាភិបាល ។
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិនេះ ដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ។ ពិតណាស់ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម អាក្បត់ជាតិសមរង្ស៊ី វាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផង និងឆ្លៀតកេងចំណេញផ្នែកនយោបាយផង។
    គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា)ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕

  2. Anonymous says:

    do you think you got my land SO SOCHEATH??????????????????

  3. Anonymous says:

    Veitcong germ and veitcong mafia dictator giving their boss more and that why veitcong germs so happy ‘ One day KAMAR ‘ world war three coming destroy all the aggressors and veitcong germs

  4. Anonymous says:

    So so cheat so happy to give everything to their boss Youn-hanoi

  5. Anonymous says:

    <<<<<<>>>>>>> right at this moment Cambodian who used to love HUN SEN is surprise about what going on. HUN SEN that some Cambodian mistaken though he was a Cambodian hero of recued them from POL POT the killing field is felling bad for their nation. every thing change when this hided evil sing an agreement to give some Cambodian ‘s land to Vietcong . right at this moment I would like to mentioning to our Cambodian some of HUN SEN’s words. HUN SEN said POL POT was the killer regime of cause HUN SEN was the genocide leader . why I say that his party born in 1952 greeted by Vietcong that away wanted to swallow Cambodia in every minute they made HUN SEN leadership to murder his own people to blame on POL POT. that was the main story in that killing field. right at this stage all Cambodian waking up by seeing HUN SEN is the person KBOTH CHEATH. not even that I just want to tell Cambodian right now the whole world can not stand whit HUN SEN leadership any more. though out their investigation world community knew even better then some Cambodian that living in Cambodia . please think this way every nation in the whole world they are thinking about their own nation priority they will not worry about your nation that much unless some thing in policy can harm them. the whole world seeing HUN SEN is the wars leader a great dictator of the world in this century. for me I knew from the start I knew HUN SEN was a hided Vietcong killer in Cambodia. this uneducated animal HUN SEN acting no one better then his evil mind and the look . even the king father HUN SEN was looking down he never respected the king at all. after all we Cambodian seeing this true animal from inside out and after this we will never listening to him and trying to take him out of this unfortunate nation. GOD bless Cambodia and it’s people

  6. so socheath says:

    Send tofacebook
    អាល្ងង់ពីរក្បាលនេះឡៅម៉ុងហៃ
    មាស នីជាអ្នកវិិភាគស្អីវា ?
    កោតតែពួកអាវិទ្យុលាងក្តRFA អួតថាអាពីរក្បាលនេះ
    សុទ្ធតែជាអ្នកវិភាគសង្គមទៅរួច ។
    អាពីរក្បាលនេះចេះត្រឹមព្រុស ហេីយនឹងលូតាមគ្នា
    ដូចឆ្កែហ្នឹងអ្ហី !
    និយាយអត់ដឹងខ្យល់ !
    មេីលសម្តីអាមាសនីចុះ ។
    ស្អីអាសមរង្សុី នឹងបក្សពួកក្បត់ជាតិរបស់វា មានកម្លាំង
    មកធ្វេីឲ្យបក្សកាន់អំណាចបារម្ភផង ?
    អាក្បត់ជាតិសមរង្សុីនិងបក្សពួកក្បត់ជាតិរបស់វា ចេះត្រឹម
    បោកប្រាស យកលុយពួកអាឆោតល្ងង់ តែស្រេកឃ្លាន
    អំណាចតាមការសន្យាខ្យល់ចាយសោះ ម៉ោអួតជំនួស
    វាកេីត? ។
    មួយទៀតអារឿងពាក្យសម្តីថា បេីគ្មានការចរចាថ្ងៃ៩វិច្ឆិកា
    (ជាមួយអាក្បត់ជាតិសមរង្សុី) ខាងមុន
    អាចក្លាយជាព្រឹត្តិការធ្ងន់ធ្ងរបំផុតសម្រាប់កម្ពុជាមិនអាចស្មាន
    ដល់ ហេីយបេីផ្អែកលេីសម្តីនេះ គឺជាពាក្យបំផុស ឲ្យមានការ
    ប្រឆាំងរដ្ឋាភិបាលដោយបេីចំហ ដែលតាមផ្លូវច្បាប់អាចអូសក
    យកទៅសាកសួរបាន រកភស្តុតាង ដែលផ្តេីមឲ្យហ៊ាន
    សន្និដ្ឋានបានដល់ការវិភាគបែបនេះ។
    គេថាអណ្តាត ឲ្យផលពីរ គឹល្អនិងអាក្រក់។
    ដូចនេះអញប្រដៅពួកអ្ហែងបន្តិចចុះ !
    បេីថាស្ទេីរគីឡូ ចេះដឹងបែបវ៉ល់ៗ កុំចង់សាកល្បង ចូល
    ប្រឡូកក្នុងកិច្ចការនយោបាយ ។
    ព្រោះថាកិច្ចនយោបាយ វាមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅ
    លេីគ្រប់ផ្នែកគ្រប់វិស័យ ដែលទាមទារឲ្យមានការប្រជុំមតិ
    គឹតគូរថ្លឹងថ្លែងដោយម៉ត់ចត់ មុនធ្វេីសេចក្តីសម្រេចលេីបញ្ហា
    អ្វីមួយ ។
    នេះជាការដាស់តឿន ចាំឲ្យច្បាស់អាល្ងង់ !
    កុំចង់សាកល្បង យកទុក្ខដាក់ខ្លួន ។
    អាក្បត់ជាតិសមរង្សុីនិងបក្សពួក គ្មានវាសនាជាន់ដីខ្មែរ
    ទៀតទេ កុំគឹតងាយឲ្យសោះ !
    យ៉ាប់អាភ្លេី!

  7. Anonymous says:

    WELL . AH LNHOUNG though he is AH CHESS but he can’t even speak English or France even on e word. this is the century of KLUK LECH AOM BENG ANDETH indeed no wonder. I do not have tell every one in the world that Cambodia is full of AH LNHOUNG. I also wanted to tell every one under this AH CHESS regime if they said white it must be black and if they said black it must be white. when it come to this stage I have no though that this nation will come to the point of extinction in this century . I hated to tell Cambodian like AH CHESS who ever gone out from their hold that>> Cambodia is three time smaller then one province of the other country. do you believe it all AH CHESS?? your prime minister AH KWAK can not even make comparison to one of their mayor . please do not make me cry by saying any thing is the best in Cambodia. even their farmer is the most richer unlike Cambodian farmer. for example they make one machinery it take Cambodian farmer ten years to earn enough money to buy one of their. please stop be so proud of yourself AH CHESS if you think you know be aware to some one else know better then you. I have no hop that Cambodian under this highly educated animal killer HUN SEN will escape from the willing of Cambodian. if all Cambodian not waking up Cambodia will device from MEKONG river to the ease Vietcong take and from the MEKONG river to the west is belong to Thailand as their plane . Thailand already claim that ANKORWATT is belonging to them that have been build by their ancestor . when it come to the last minute that no one will care about you any more I just want to see how will all those AH CHESS going??

  8. so socheath says:

    Send to Facebook
    សំណាញ់ច្បាប់
    法律网
    *******
    ប៉ុន្មានថ្ងៃកន្លងមកនេះ បទល្មើសក្បត់ ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា
    ត្រូវបានតំណាងអយ្យការអមសាលាតាមខេត្តក្រុង នានា បានសម្រេចធ្វើការចោទប្រកាន់ទៅលើបុគ្គលមួយចំនួនដែលមានការពាក់ព័ន្ធជាមួយជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួកពីបទ រួមគំនិតក្បត់-តាមបញ្ញត្តិ មាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
    ពិតណាស់ការចោទប្រកាន់ គឺពាក់ព័ន្ធនឹងសកម្មភាព ដែលបុគ្គលទាំងនោះបានចូលរួម ក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលនៃ ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្សី ដើម្បីឈានទៅចូលរួមសកម្មភាព ផ្តួលរំលំ
    រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខតាមការអំពាវនាវរបស់ ឧក្រិដ្ឋជន សម រង្សី និងបក្ខពួក។
    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ពេលថ្មីកន្លងទៅនេះអះអាងថា កម្លាំងសមត្ថកិច្ចមិនអត់ឱនឲ្យនោះទេចំពោះ អ្នកដែលចូលរួមក្នុងសកម្មភាពប៉ុនប៉ង
    ធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយសមត្ថកិច្ចនឹងធ្វើការចាប់ខ្លួនជាបន្ដបន្ទាប់ចំពោះអ្នកប្រព្រឹត្តខុសទាំងនោះ។
    សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍សង្កត់ធ្ងន់ថា ការចាប់ខ្លួនបុគ្គលដែលមានការពាំក់ព័ន្ធក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាកន្លងមកនេះ របស់កម្លាំង
    សមត្ថកិច្ច មិនមែនជាការគំរាមកំហែងខាងផ្នែកនយោបាយ ឬការបញ្ចេញមតិនោះឡើយ
    ពោលគឺសមត្ថកិច្ចមើលឃើញថា អ្នកទាំងអស់នោះបានដើរហួសព្រំដែនកំណត់ ហើយបាននិងកំពុងអនុវត្តតាមអ្វីដែលជាការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៉ី ដែលមានចេតនាចង់ធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលតាមរយះបដិវត្តន៍ពណ៍ និងធ្វើការប្ដូររបបរាជានិយមជាដើម។
    ជាការពិតរយៈពេលប៉ុន្មានថ្ងៃមកនេះ ជនពាក់ព័ន្ធនឹងផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលជាច្រើននាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងត្រូវបានតុលាការចោទប្រកាន់ជាបន្តបន្ទាប់អំពីបទ រួមគំនិតក្បត់ ។
    ក្នុងចំណោមអ្នកដែលត្រូវបានចោទប្រកាន់ មានអ្នកខ្លះបានព្យាយាមរត់គេខ្លួនឆ្លងខេត្ត និងឆ្លងប្រទេស ប៉ុន្តែក៏នៅតែមិនអាចរួចផុតពីការចាប់ខ្លួនផងដែរ។ ចំណែកអ្នកនៅក្រៅប្រទេស ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងធ្វើកិច្ចសហការជាមួយរដ្ឋាភិបាលប្រទេសនោះ ដើម្បីចាប់ខ្លួន។
    តែថាបើតាម អ្នកនាំពាក្យក្រសួងយុត្តិធម៌ឯ/ឧ ជិន ម៉ាលីន បើសិនជាអ្នកពាក់ព័ន្ធក្នុងផែនការរដ្ឋប្រហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ណាម្នាក់ចូលសារភាពវិញ នោះពួកគេនឹងត្រូវបានរួចផុតពីទោសផងដែរ។
    ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ បានប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី
    ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់កម្ពុជា ។
    ជាមួយនឹងការប្រកាសនេះជនក្បត់ជាតិសមរង្ស៊ី បានអំពាវនាវឲ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ទៅចុះចូលជាមួយខ្លួនដោយមានថវិកាលើកទឹកចិត្តមួយចំនួន ព្រមទាំងអំពាវនាវឲ្យព្រះមហាក្សត្រដាក់រាជ្យថែមទៀតផង។
    ទក់ទងបញ្ហានេះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានដាក់
    បទបញ្ជាយ៉ាងហ្មឺងម៉ាត់ គឺត្រូវកម្ចាត់ក្រុមឧទ្ទាម សម រង្ស៊ី ព្រោះជាភារកិច្ចកងទ័ព ។
    សំណាញ់ច្បាប់កម្ពុជាបានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នឹងត្រូវប្រឈមនឹងការចោទប្រកាន់ បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់-ពីបទរួមគំនិតក្បត់ ដែលអាចមានទោសពី ០៥ (ប្រាំ) ឆ្នាំ ទៅ១០(ដប់)ឆ្នាំ តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឱ្យរួចពីទោសតាមបទប្បញ្ញត្តិពិសេស នៃមាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ ៕

  9. so socheath says:

    អាពូជឆ្កែ ស៊ឹង សែនករុណា !
    អ្ហែងមើលឲ្យច្បាស់ តើការចោទប្រកាន់់ផ្តោតលើអ្វី
    ដែលនាំឲ្យជាប់គុក !
    តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់និងផ្ដន្ទាទោសម៉ៃ ហុងស្រៀង អតីតសកម្មជនបក្សប្រឆាំងខេត្តព្រះសីហនុ ​ឱ្យជាប់ពន្ធនាគារ ១ ឆ្នាំកន្លះ ពីបទញុះញង់ឱ្យមានអំពើឧក្រិដ្ឋជាអាទិ៍ ។
    យល់ទេ ! ប៉ុណ្ណឹងអាពូជឆ្កែ

  10. Anonymous says:

    in what so ever this agreement is not going to take gran not Cambodian neither international community. too bad I call this agreement sing by HUN SEN is in Cambodian word said CHHEAM SREK SBEKHOUVE. at last Cambodian find out who KBOTH CHEATH is HUN SEN himself. after all I will say HUN SEN is ORS LEAK . just like English word said every thing will have it’s day.

  11. so socheath says:

    អាពូជឆ្កែ អាក្បត់ជាតិ សម រង្ស៊ី ទាល់តែយូរហើយយារ ទៀត បានហ៊ានមក !
    អាពូជឆ្កែ នេះ វាមិនមែនល្ងង់ដល់ថ្នាក់រត់មកចូលគុកទេ កុំឆ្ងល់ !
    ចំណែកដែលវាចង់បានពួកពួក អាកាកសំណល់អតីតបក្សខ្មោចសង្គ្រោះជាតិ នោះគឺ
    កេងចំណេញនយោបាយ និងបោកប្រាសបានលុយចាយ តាមរយះមូលនិធិ នៃដំណើរ
    ដែលវាអួតថាវិលត្រឡប់ប៉ុណ្ណោះ !
    តែថាសម្រាប់ការចំណេញនយោបាយ ពីការចាប់ចងពួករួមដៃក្បត់ជាតិជាមួយវា មិនបាន
    ផលសម្រាប់វាទេ ។ ព្រោះថា អន្តរជាតិ មិនមានការគាំទ្រសកម្មភាពបំផ្លាញលទ្ធិប្រជាធិបតេយ្យ
    របស់វាឡើយ ។
    វិទ្យុលាងក្តអាស៊ីសេរី(RFA) ដែលជួយឃោសនាពីការវិលត្រឡប់របស់វានេះ ក៏បានទទួលចំណែកលុយ
    ពីមូលនិធីបោកប្រាសស្តីពីការវិលត្រឡប់របស់វាដែរ ៕
    ពួកអាល្ងង់ទាំងឡាយ ត្រូវយល់ពីរឿងនេះ !

  12. so socheath says:

    socheat So,
    Event summary Today 14.10.19 10:23
    សង្ខេបព្រឹត្តិការថ្ងៃនេះ ១៤/១០/២០១៩
    Send to facebook
    មេចលនាដែលវាអួតថាជាឧទ្ទាម
    ប្រដាប់អាវុធ ក្នុងរណសិរ្សរំដោះជាតិស្អីណានោះ
    ក្រោយពីត្រូវប៉ុន្មានទំពក់របស់ខ្ញុំតាមរយៈmessage
    sam sereyបាននិយាយស្នើមកខ្ញុំថា:
    (បងអោយខាងបងលើកលែងទោសខ្ញុំ ដោះលែងសមាជិក និងសងជំងឺចិត្តប្អូនខ្ញុំ
    ដែលស្លាប់ទៅ ចបរឿងហើយ ខ្ញុំទៅបង្កើតគណបក្សនយោបាយ ហើយអន្តរជាតិ
    ក៏គេទទួលស្គាល់ដែរបើមានខ្ញុំ)
    អត់យល់ ?
    មិនដឹងពួកវា នាំគ្នាចាត់ទុកខ្ញុំជាអ្នកណាឲ្យប្រាកដ ?
    តែថា ដើម្បីសម្រេចគោលជំហរsam serey
    ទី១ sam serey ត្រូវទំនាក់ទំនង ទៅសម្តេចសខេង ឬសម្តេច ទា បាញ់ ឬទៅដោយផ្ទាល់
    ជាមួយសម្តេចតេជោ ដម្បីទទួលបានការណែនាំ ស្តីពីនិតិវិធី សម្រាប់ការចូលសារភាព
    ជាមួយការណែនាំ ដើម្បីរំលាយចោល អង្គការចាត់តាំង ខុសច្បាប់ ដែលsam serey បង្កើតឡើង ។
    ផ្អែលលើការដឹងកំហុស ហ៊ានចូលសារភាព ព្រមជាមួយសមត្ថភាពដែលអ្នកមាន
    រាជរដ្ឋភិបាលមិនទុកអ្នកចោលទេ ។
    នេះជាការណែនាំបឋម របស់ខ្ញុំ ។
    ការសម្រេចយ៉ាងណានោះ គឺរាជរដ្ឋាភិបាល !

    so socheath
    October 14, 2019 at 9:57 am
    Send to facebook
    sam serey ក្រោយការផ្តល់យោបល់
    របស់ខ្ញុំ ឲ្យមានការដាក់ពាក្យស្នើសុំ លើក
    លែងទោស តាមរយះសម្តេច ស ខេង ឬតាមរយះ
    សម្តេចទា បាញ់ ឬទៅដោយផ្ទាល់ចំពោះសម្តេចតេជោ
    ហ៊ុន សែននាយករដ្ឋមន្ត្រី គាត់បានបញ្ជាក់ថា គាត់
    មិនដឹងជាទំនាក់ទំនងយាងម៉េចបាន(អត់មានច្រកទាក់ទង)
    តែsam Serey បានបញ្ជាក់ប្រាប់ខ្ញុំតាមរយះmessenger
    ថា:
    (ខ្ញុំសុំគេបង្កើតគណបក្សរំដោះជាតិខ្មែរម្តងហើយ តែគេមិនអោយបង្កើត)
    ដូចនេះខ្ញុំមិនដឹងថាពេលមុន គាត់ទំនាក់ទំនង តាមវិធីណា
    ឬតាមរយះអ្នកណានោះទេ។
    ខ្ញុំបានប្រាប់គាត់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី លោកជាអ្នក
    នាំមកនូវសន្តិភាពជូនជាតិ តាមរយះនយោបាយបង្រួប
    បង្រួមជាតិ ។ ដូចនេះ លោកមិនទុកខ្មែរណាម្នាក់ចោលនោះទេ។
    ដូចនេះ តាមរយះfacebookនេះ សម្តេច ស ខេង សម្តេច
    ទា បាញ់ និងសម្តេចនាយករដ្ឋមន្ត្រីនិងឃើញ ដោយសុំ
    ឲ្យគាត់ sam Serey កុំអាលតក់ក្រហល់ ។
    sam sereyលោក អាចសរសេរ សុំការលើកលែងទោស ទៅ
    កាន់ប្រមុខរដ្ឋាភិបាលតាមរយៈfacebook នោះលទ្ធផល
    និងបង្ហាញតាមរយៈ ការឆ្លើយតប ពីសំណាក់ប្រមុខដឹកនាំជាតិ
    តាមរយះការឲ្យចូលមកជួបដោយ
    ផ្ទាល់មុខ ជាក់ជាមិនខាន។

Leave a Reply

Submit Comment