សកម្មជន​បក្ស​ប្រឆាំង​ភៀសខ្លួន​នៅ​ថៃ​ប្រកាន់​ជំហរ​វិល​ចូល​ស្រុក​វិញ​ទោះ​រដ្ឋាភិបាល​បង្កើន​ការ​ចាប់​អ្នក​ប្រឆាំង

ដោយ យន់ សាមៀន
2019-10-05
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ប្រទេស​ថៃ ក្នុង​ពេល​ជួបជុំ​គ្នា នៅ​ថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ២០១៩។ រូប៖ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ
មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ប្រទេស​ថៃ ក្នុង​ពេល​ជួបជុំ​គ្នា នៅ​ថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ២០១៩។ រូប៖ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ


សកម្មជន​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​ភៀសខ្លួន​រក​កន្លែង​សុវត្ថិភាព​នៅ​ប្រទេស​ថៃ អះអាង​ថា ថ្វីបើ​មួយ​រយៈ​ចុងក្រោយ​នេះ អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ចាប់​សកម្មជន​បក្ស​នេះ ជា​បន្តបន្ទាប់​ក្ដី ក៏​ពួកគេ​នៅតែ​ប្រកាន់​ជំហរ​អម​ដំណើរ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាងមុខ​ដដែល​។ ពួកគាត់​នៅតែ​សង្ឃឹមថា មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី ធ្វើ​នឹង​អាច​ធ្វើ​ឱ្យ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន​ប្រសើរ​ឡើងវិញ​។​
សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ដែល​ភៀសខ្លួន​នៅ​ប្រទេស​ថៃ និយាយវថា ការវ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​នេះ​ជា​បន្តបន្ទាប់ ដោយសារ​របប​ដឹកនាំ​សព្វថ្ងៃ​ភ័យខ្លាច​កម្លាំង​មហាជន​ចូលរួម​អមដំណើរ​លោក សម រង្ស៊ី ច្រើន ធ្វើឱ្យ​រង្គោះរង្គើ​ដល់​អំណាច​ដឹកនាំ​របស់ខ្លួន​នៅពេល​ខាងមុខ​។​

ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ លោក ឃិន រឿន ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃទី​៥ តុលា ថា ការ​ចាប់ចង​សកម្មជន​បក្ស​លោក​កន្លងមក គឺជា​ល្បិច​បំភ័យ​ដល់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​។ ទោះជា​យ៉ាងណា​លោក​បន្ថែម​ថា យុទ្ធសាស្ត្រ​អារ​ក​មាន់​បន្លាច​ស្វា​នេះ គឺ​មិនបាន​ជោគជ័យ​ឡើយ ពីព្រោះ​ពលរដ្ឋ​ភាគច្រើន ធ្លាប់​ឆ្លងកាត់​ការ​ធ្វើទុក្ខបុកម្នេញ​បែបនេះ​រួច​មក​ហើយ​។​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា លោក​គ្រោង​នឹង​ត្រឡប់​ចូល​ស្រុក​វិញ​នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា​ខាងមុខ ដើម្បី​ទៅ​រៀបចំ​សកម្មជន​បក្ស​នៅ​តាម​មូលដ្ឋាន​ឱ្យ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ត្រៀម​ទទួល​លោក សម រង្ស៊ី ធ្វើ​មាតុភូមិនិវត្តន៍​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា៖ «យើង​ធ្វើការ​ជាមួយគ្នា​កន្លងមក យើង​តែងតែ​រៀប​មុន​ជាពិសេស​ទីតាំង​ឈរជើង ដើម្បី​ទទួល​លោក សម រង្ស៊ី ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​អ្វី​កើតឡើង​ដោយ​យថាហេតុ ព្រោះ​យើង​ធ្លាប់​ធ្វើ​បាតុកម្ម​ជាច្រើន​ដង​ហើយ មិន​ដែល​មាន​បញ្ហា​ទេ ដោយសារ​យើង​ធ្វើការ​ជា​ប្រព័ន្ធ។ ព្រោះ​យើង​អត់​មាន​ឱកាស​ទៀត​ទេ ដោយសារ​លោក​ប្រធាន​ក៏​អាយុ​ច្រើន ហើយ​លោក ហ៊ុន សែន ក៏​អាយុ​ច្រើន​ហើយ អីចឹង​វា​អត់​មាន​ពេល​យូរ​ទៀត​ទេ ហើយ​ប្រទេសជាតិ​យើង​មាន​ជនបរទេស​នៅ​ពីក្រោយ​ជាពិសេស​យួន និង​ចិន»។
រីឯ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​ម្នាក់ទៀត លោក ញ៉ែម វាន ថ្លែង​ថា មានតែ​កម្លាំង​សាមគ្គី​របស់​ប្រជាពលរដ្ឋ​ទេ ដែល​អាច​ជួយ​ឱ្យ​ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ​នេះ​ប្រសើរ​ឡើងវិញ​បាន​។ សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា លោក​នឹង​សកម្មជន​ជាច្រើន​នាក់​ទៀត ដែល​ភៀសខ្លួន​នៅ​ថៃ គឺ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ ដើម្បី​ទៅ​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​ស្មោះស្ម័គ្រ​នឹង​គណបក្ស​ប្រឆាំង ដោយសារ​ស្អប់ខ្ពើម​របប​ដឹកនាំ​សព្វថ្ងៃ ដែល​បាន​ចាប់​ប្រជាពលរដ្ឋ​ដាក់គុក​ទាំង​គ្មាន​កំហុស ដោយ​ចោទប្រកាន់​ពួកគាត់​ថា ជា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ហើយ​បាន​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ «ខ្ញុំ​ចង់បាន​សង្គម​មួយ​ចែក​គ្នា​រស់ មិន​ចង់បាន​អ្នក​ដែល​រស់​ស្រួល​ដែល​ជា​ក្រុម​ថ្នាក់ដឹកនាំ​សព្វថ្ងៃ​នោះ​ទេ ចំពោះ​ពលរដ្ឋ​ដែល​គ្មាន​ខ្នងបង្អែក រកតែ​ដី​ធ្វើ​ផ្ទះ​នៅ​មិន​ចង់បាន​ផង។ ព្រោះ​ខ្ញុំ​ដើរ​ជាច្រើន​កន្លែង​មក​ហើយ ឃើញ​តែ​ពលរដ្ឋ​ទឹកភ្នែក។ របប​ផ្ដាច់​ការ​ចាប់​បានតែ​ពលរដ្ឋ​ទន់ខ្សោយ​ទេ​តែ​ពលរដ្ឋ​ច្រើន​រួមគ្នា​គឺ រត់​អស់ហើយ»។
រហូតមកដល់​ពេលនេះ លោក សម រង្ស៊ី នៅតែ​ប្រកាស​ជំហរ​ត្រឡប់​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ខាងមុខ រីឯ​របប​ក្រុងភ្នំពេញ​ក៏​បញ្ជាក់​ជា​បន្តបន្ទាប់​ថា នឹង​ចាប់​លោក សម រង្ស៊ី និង​អ្នក​ហែហម ប្រសិនបើ​ហ៊ាន​វិល​ចូល​កម្ពុជា​មែន​នោះ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​អាជ្ញាធរ​របស់​លោក ហ៊ុន សែន បង្កើន​ការ​ចាប់ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សកម្មជន ដែល​ធ្វើ​យុទ្ធនាការ​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក ដោយ​ចោទប្រកាន់​ពួកគេ​ថា រួមគំនិត​ក្បត់ជាតិ។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន មានប្រសាសន៍ថា លោក​មិន​ជឿ​ថា លោក សម រង្ស៊ី នឹង​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ទេ ព្រោះ​កន្លងមក ប្រធាន​ស្ដីទី​គណបក្សប្រឆាំង​រូប​នេះ​ធ្លាប់​ប្រកាស​អ៊ីចឹង​ជាច្រើន​ដង​តែ​លោក​មិនបាន​ចូល​ស្រុក​ដូច​ការសន្យា​នោះ​ទេ​។ ទោះជា​យ៉ាងណាក្ដី លោក​គំរាម​ថា ពលរដ្ឋ​ដែល​ទៅ​អម​ដំណើរ​ក្រុម​បក្ស​ប្រឆាំង​នោះ អាច​ប្រឈម​បញ្ហា​ផ្លូវច្បាប់ ព្រោះ​លោក សម រង្ស៊ី ជា​ទណ្ឌិត​មាន​ដីកាចាប់ខ្លួន​ពី​តុលាការ៖ «ហើយ​ទី​២​ទណ្ឌិត​ដែល​ទៅ​នឹង​ក្នុងនាម​ខ្លួនឯង​ជា​ប្រធាន​ស្ដីទី​គណបក្ស អីចឹង​គណបក្ស​នឹង​ត្រូវ​រំលាយ​រួចហើយ វា​អត់​មាន​ត្រូវ​ច្បាប់​ទេ ពីព្រោះ​យើង​ដឹង​ថា សាលដីកា​របស់​តុលាការ​កំពូល​ជា​សាលដីកា​ស្ថាពរ និង​បិទ​ផ្លូវ​តវ៉ា ដូច្នេះ​រាល់​អ្នកណា​គាំទ្រ​ជន​ណា​ដែល​មាន​ដីកា​ពី​តុលាការ​ជន​នោះ​គឺ ផ្ទុយ​ពី​សាលដីកា​តុលាការ​ហើយ»។
អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែន​ករុណា មាន​ប្រសាសន៍​ថា​ ការចូលរួម​កិច្ចការ​នយោបាយ មិន​ខុសច្បាប់​ឡើយ ព្រោះ​ជា​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ​ម្នាក់ៗ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។ ទោះជា​យ៉ាងណា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ នៅតែ​ទទូច​ឱ្យ​មេដឹកនាំ​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំងរ​ក​ផ្លូវ​ចរចា​ត្រូវរ៉ូវ​គ្នា ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ ដើម្បី​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ៖ «ដូច្នេះ​យើង​ចង់វឃើញ​ការ​ដោះស្រាយ​ដោយ​ទទួលយក​អនុសាសន៍​ពី​អង្គការសហប្រជាជាតិ ជាពិសេស​អ្នកស្រី​តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ដែល​លោកស្រី​បាន​លើ​កឡើង​កន្លងមក យើង​គួរតែ​ទទួល​យក​មក​កែប្រែ ឥរិយាបថ ធ្វើ​យ៉ាងណា​ឱ្យមាន​ការចូលរួម​ប្រកួតប្រជែង​នយោបាយ​ដោយ​សន្តិវិធី ដោយ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌​ឡើងវិញ ដើម្បី​ស្ដារ​មុខមាត់​ប្រទេស​នៅលើ​ឆាក​អន្តរជាតិ​»​។​

​គិត​ត្រឹម​ថ្ងៃ​ទី​៥ តុលា​មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣០​នាក់​ហើយ ដែល​ត្រូវ​របប​លោក ហ៊ុន សែន ចាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ ស្រប​ពេល​សកម្មជន​ជាច្រើន​នាក់​ផ្សេងទៀត បាន​រត់​ភៀសខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព ដើម្បី​គេច​ចេញ​ពី​ការ​តាម​យាយី និង​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ។
លោក សឹង សែនករុណា យល់​ថា ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​មន្ត្រី​បក្ស​ប្រឆាំង​ឥត​ស្រាកស្រាន្ត​នេះ ពុំ​មែន​ជា​ដំណោះស្រាយ​នយោបាយ​ទេ ផ្ទុយទៅវិញ គឺ​កាន់តែ​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​អ្នកគាំទ្រ​គណបក្សប្រឆាំង​ជិត​កន្លះ​នគរ​កាន់តែ​ក្ដៅក្រហាយ ហើយ​ស្អប់ខ្ពើម​រដ្ឋាភិបាល​ទៅវិញ​ទេ​។
​មន្ត្រី​បក្ស​ប្រឆាំង ដែល​កំពុង​ភៀសខ្លួន​នៅ​ថៃ សង្ឃឹមថា នៅ​ពេល​លោក​សម រង្ស៊ី វិល​ចូល​ស្រុក ធ្វើ​ឱ្យ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​នឹង​មាន​ដំណោះស្រាយ ។ ពួកគេ យល់ថា​របប​ក្រុងភ្នំពេញ ប្រហែល​មិន​ហ៊ាន​ចាប់​លោក សម រង្ស៊ី នោះ​ទេ ពីព្រោះ​មាន​ប្រជាពលរដ្ឋ​ជិត​កន្លះ​នគរ​នឹង​ចូលរួម​អម​ដំណើរ​លោក ហើយ​ប្រសិនបើ​អាជ្ញាធរ​ចាប់ខ្លួន​លោក​មែន​នោះ គឺ​ពួកគេ​នឹង​ងើប​តវ៉ា​ប្រឆាំង​របប​ដឹកនាំ​សព្វថ្ងៃ ហើយ​សហគមន៍​អន្តរជាតិ​នឹង​ដាក់​សម្ពាធ​ដល់​កម្ពុជា​ជា​ពុំខាន​ឡើយ៕


What Next?

Recent Articles

3 Responses to "សកម្មជន​បក្ស​ប្រឆាំង​ភៀសខ្លួន​នៅ​ថៃ​ប្រកាន់​ជំហរ​វិល​ចូល​ស្រុក​វិញ​ទោះ​រដ្ឋាភិបាល​បង្កើន​ការ​ចាប់​អ្នក​ប្រឆាំង"

  1. so socheath says:

    ចូល មកអាវ៉ា កុំឈរព្រុសដូចឆ្កែ !

  2. so socheath says:

    ដង្ហើមចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    ……….
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិនេះ ដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ។ ពិតណាស់ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម អាក្បត់ជាតិសមរង្ស៊ី វាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផង និងឆ្លៀតកេងចំណេញផ្នែក
    នយោបាយផង។
    គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កាដូច្នេះ
    ការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕

  3. so socheath says:

    so socheath
    October 6, 2019 at 6:17 am
    ដង្ហើមចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    អាចគំរាមដល់សន្តិភាព និងការអភិវឌ្ឍន៍ជាតិ ?
    ……….
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានពួកអាពូជឆ្កែ ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស ត្រូវបាននិយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។ វាថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការ
    អនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង។
    អាពូជឆ្កែ ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចវាដឹងច្បាស់ទៀតថា
    វិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ វាថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការព្រុសចេញនូវពាក្យ
    ដដែលៗ បើទោះបីពួកវាដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាល ក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំង
    រដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យឮរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេលបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បន្ទាប់ពីបានមើលឃើញសកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បាន
    ចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ពិតណាស់ ជាមួយសកម្មភាពដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការ
    ធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំងដើម្បីត្រៀមកម្លាំង ដើម្បី
    បង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA
    និង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ។
    ពួកគេនូវបានបំផុស ចលនាសម្អប់ ចងគំនុំ ក្នុងការបំភ័ន្តជាមួយរឿងរ៉ាវ បញ្ចេះប្រជាពលរដ្ឋ ឲ្យងើបឡើង
    បះបោរ ប្រឆាំងរដ្ឋាភិបាលជាមួយពាក្យទន្ទេញរបស់ជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដោយយកពាក្យ សិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋាភិបាល ។
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិនេះ ដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ។ ពិតណាស់ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម អាក្បត់ជាតិសមរង្ស៊ី វាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផង និងឆ្លៀតកេងចំណេញផ្នែកនយោបាយផង។
    គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា)ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕

Leave a Reply

Submit Comment