លោក ហ៊ុន សែន គំរាម​បញ្ចេញ​ទ័ព​ទប់​ស្កាត់​អ្នក​គាំទ្រ លោក សម រង្ស៊ី នៅ​ពេល​មក​ដល់​កម្ពុជា

ដោយ អ៊ឹង ប៊ុនថន
07/10/2019
RFI

media
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
@Internet


លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ឆ្លើយ​តប​ទៅ​កាន់ លោក សម រង្ស៊ី ដែល​ប្រកាស​វិល​មកកម្ពុជា​វិញ​នៅថ្ងៃ៩​វិច្ឆិកា​ខាងមុខ។ ជាមួយគ្នា​នោះ លោក ហ៊ុន សែន បាន​ព្រមាន​ថា​នឹង​បញ្ចេញ​កម្លាំង​ទ័ព ហើយ​អនុញ្ញាតឲ្យ​ប្រើ​អាវុធទំនើបៗ ដើម្បីទប់​ស្កាត់​គ្រប់​សកម្ម​ភាព ​ដែលគាំទ្រ លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ខណៈលោក​បញ្ជាឲ្យបន្ត​​ចាប់​ខ្លួន​សកម្មជន​បក្សប្រឆាំង​​ដោយ​មិន​បន្ធូរដៃ។

លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការ​គាំទ្រ ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញគឺ​ជា «​ទង្វើរដ្ឋ​ប្រហារ» បានឆ្លង​ផុត​បន្ទាត់​ក្រហម​ហើយ ដែល​ចាំ​បាច់​ត្រូវ​ប្រើ​កម្លាំង​ទ័ព បន្ថែមពីលើ​កម្លាំង​នគរបាល ​ដើម្បី​ទប់​ស្កាត់​កុំឲ្យ​ផែនការនោះបានសម្រេច។

បើតាម លោក ហ៊ុន សែន ការ​ដែល​លោក សម រង្ស៊ី ប្រកាសថា​ខ្លួន​នឹង​ផ្តល់​ថវិកា​ដល់​កងទ័ព​ដែល​ព្រម​ចុះ​ចូល​ជាមួយ​បក្ស​ប្រឆាំង​នោះ គឺ​ជាហេតុ​ផល​មួយ​ដែល​លោក​ត្រូវ​បញ្ចេញ​​កម្លាំង​ទ័ព​ដោយ​អនុញ្ញាត​ឲ្យ​ប្រើ​អាវុធទំនើបៗ​ដើម្បី​ទប់​ស្កាត់​សកម្មភាព​គាំទ្រ​​មេ​ដឹកនាំ​បក្ស​ប្រឆាំង​រូបនេះ​។

លើសពីនេះទៀត ប្រមុខ​រដ្ឋាភិបាល បានបញ្ជាឲ្យ​បន្ត​តាម​ចាប់​ខ្លួន​អ្នក​ដែល​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​គាំទ្រ ការ​វិល​ត្រឡប់​របស់ លោក សម រង្ស៊ី ដោយលោក ហ៊ុន សែន ចាត់ទុកថា ជាអំពើក្បត់ដែល​ត្រូវ​ចាប់​ខ្លួន​មកកាត់​ទោសឲ្យបានធ្ងន់​ធ្ងរ។

ជាមួយគ្នានោះ លោកក៏បានលើកឡើងផងដែរ ករណីចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ថ្មី​ៗនេះ ដែល​រត់​ពីខេត្ត​ត្បូង​ឃ្មុំ​ទៅ​តាម​ច្រក​ព្រំដែន​ប៉ោយប៉ែត។ លោក ហ៊ុន សែន ព្រមានទៀតថា ​ចំពោះសកម្មជន​បក្ស​ប្រឆាំង​ដែលភៀស​ខ្លួនទៅដល់​​ប្រទេសថៃក៏អាចនឹងចាប់​ខ្លួន​បញ្ជួនមកវិញបានដែរ​តាម​ការ​កិច្ចព្រម​ព្រៀង​​បស្យាប័ន។

សូមបញ្ជាក់ថា មក​ដល់​ពេល​នេះគឺមានសកម្មជន​បក្សប្រឆាំងជាង​៣០នាក់​ហើយ​ដែល​ត្រូវបាន​ចាប់​ខ្លួន​ជាបន្ត​បន្ទាប់​ក្រោម​ការ​ចោទ​ប្រកាន់ថា «រួមគំនិត​ក្បត់» បន្ទាប់ពី​ពួកគេ​ប្រកាស​គាំទ្រ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី នៅថ្ងៃ​៩វិច្ឆិកា ចំថ្ងៃ​បុណ្យឯករាជ្យជាតិ។

ចំណែក លោក សម រង្ស៊ី វិញ ក្នុង​សារ​នយោបាយ​ចុង​ក្រោយ​ថ្ងៃទី៥​តុលា លោក បានចោទ លោក ហ៊ុន សែន ថា​កំពុង​តែ​ក្បត់​ពាក្យ​បណ្តាំ​របស់​លោក ជា ស៊ីម អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ផ្តាំ ទាំង​លោក ស ខេង ទាំង​រូប​លោក សម រង្ស៊ី ឲ្យ​បង្រួប​បង្រួម​អ្នក​ស្នេហា​ជាតិ​មក​ពី​គណបក្ស​ធំៗ​ទាំង​ពីរ ដើម្បី​ធ្វើ​ឲ្យ​ប្រជា​រាស្ត្រ​ខ្មែរ ទទួល​បាន​សេច​ក្តី​សុខ និង​ភាព​រុង​រឿង​។ ក៏​ប៉ុន្តែ លោក ហ៊ុន សែន ចូល​ចិត្ត​តែ​ធ្វើ​សង្គ្រាម​ប្រឆាំង​ប្រជា​រាស្ត្រ​ខ្លួន​ឯង ដោយ គិត​តែ​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ចង់​លើក​បន្តុប​កូន​បង្កើត​ដោយ​រំលង​ឥស្សរ​ជន​ចាស់​ទុំ​ជា​ច្រើន ក្នុង​ជួរ​គណ​បក្ស​ប្រជាជន​កម្ពុជា​។ នេះ​បើ​តាម​ហ្វេស​ប៊ុក លោក សម រង្ស៊ី​៕

What Next?

Recent Articles

3 Responses to "លោក ហ៊ុន សែន គំរាម​បញ្ចេញ​ទ័ព​ទប់​ស្កាត់​អ្នក​គាំទ្រ លោក សម រង្ស៊ី នៅ​ពេល​មក​ដល់​កម្ពុជា"

  1. Anonymous says:

    that will be your last day coming earlier . Cambodian will stop this evil and get him out next month. you are more hen evil Mr you have been murder so many Cambodian

  2. Anonymous says:

    Veitcong germs soldiers hiding in khmer government ?? not national soldiers ?? the national soldiers are the soldiers serve the nation and protect the border not killing people ‘ O K ‘ people are belong to nation and could be their parents ‘

  3. so socheath says:

    Send tofacebook
    អាល្ងង់ពីរក្បាលនេះឡៅម៉ុងហៃ
    មាស នីជាអ្នកវិិភាគស្អីវា ?
    កោតតែពួកអាវិទ្យុលាងក្តRFA អួតថាអាពីរក្បាលនេះ
    សុទ្ធតែជាអ្នកវិភាគសង្គមទៅរួច ។
    អាពីរក្បាលនេះចេះត្រឹមព្រុស ហេីយនឹងលូតាមគ្នា
    ដូចឆ្កែហ្នឹងអ្ហី !
    និយាយអត់ដឹងខ្យល់ !
    មេីលសម្តីអាមាសនីចុះ ។
    ស្អីអាសមរង្សុី នឹងបក្សពួកក្បត់ជាតិរបស់វា មានកម្លាំង
    មកធ្វេីឲ្យបក្សកាន់អំណាចបារម្ភផង ?
    អាក្បត់ជាតិសមរង្សុីនិងបក្សពួកក្បត់ជាតិរបស់វា ចេះត្រឹម
    បោកប្រាស យកលុយពួកអាឆោតល្ងង់ តែស្រេកឃ្លាន
    អំណាចតាមការសន្យាខ្យល់ចាយសោះ ម៉ោអួតជំនួស
    វាកេីត? ។
    មួយទៀតអារឿងពាក្យសម្តីថា បេីគ្មានការចរចាថ្ងៃ៩វិច្ឆិកា
    (ជាមួយអាក្បត់ជាតិសមរង្សុី) ខាងមុន
    អាចក្លាយជាព្រឹត្តិការធ្ងន់ធ្ងរបំផុតសម្រាប់កម្ពុជាមិនអាចស្មាន
    ដល់ ហេីយបេីផ្អែកលេីសម្តីនេះ គឺជាពាក្យបំផុស ឲ្យមានការ
    ប្រឆាំងរដ្ឋាភិបាលដោយបេីចំហ ដែលតាមផ្លូវច្បាប់អាចអូសក
    យកទៅសាកសួរបាន រកភស្តុតាង ដែលផ្តេីមឲ្យហ៊ាន
    សន្និដ្ឋានបានដល់ការវិភាគបែបនេះ។
    គេថាអណ្តាត ឲ្យផលពីរ គឹល្អនិងអាក្រក់។
    ដូចនេះអញប្រដៅពួកអ្ហែងបន្តិចចុះ !
    បេីថាស្ទេីរគីឡូ ចេះដឹងបែបវ៉ល់ៗ កុំចង់សាកល្បង ចូល
    ប្រឡូកក្នុងកិច្ចការនយោបាយ ។
    ព្រោះថាកិច្ចនយោបាយ វាមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅ
    លេីគ្រប់ផ្នែកគ្រប់វិស័យ ដែលទាមទារឲ្យមានការប្រជុំមតិ
    គឹតគូរថ្លឹងថ្លែងដោយម៉ត់ចត់ មុនធ្វេីសេចក្តីសម្រេចលេីបញ្ហា
    អ្វីមួយ ។
    នេះជាការដាស់តឿន ចាំឲ្យច្បាស់អាល្ងង់ !
    កុំចង់សាកល្បង យកទុក្ខដាក់ខ្លួន ។
    អាក្បត់ជាតិសមរង្សុីនិងបក្សពួក គ្មានវាសនាជាន់ដីខ្មែរ
    ទៀតទេ កុំគឹតងាយឲ្យសោះ !
    យ៉ាប់អាភ្លេី!

Leave a Reply

Submit Comment