អង្គ​ការ​សង្គម​ស៊ីវិល ​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​លុប​ចោល​ការ​អនុញ្ញាត​ឲ្យ​ជន​បរទេស​ធ្វើ​សកម្ម​ភាព​ស្វ័យ​និយោជន៍​នៅ​កម្ពុជា​

ដោយ ញឹម សុផល
07-10-2019
RFI

media
ការលក់ដូររបស់ប្រជាពលរដ្ឋខ្មែរ
@Internet


អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហជីព​ចំនួន​៥៤ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ ដោយ​សម្តែង​នូវ​ការ​ខក​ចិត្ត​ចំពោះ​ការ​អនុញ្ញាត​ឡើង​វិញ​នៃ​សកម្ម​ភាព​ស្វ័យ​និយោជន៍​ដោយ​ជន​បរទេស​។ ការ​ជំទាស់​តវ៉ា​នេះ ធ្វើ​ឡើង​តែ​២ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ក្រសួង​ការងារ​បាន​ប្រកាស​អនុញ្ញាត​ឲ្យ​ជន​បរទេស​នៅ​កម្ពុជា អាច​ប្រកប​របរ ឬ​ធ្វើ​ការងារ​បាន​ធម្មតា​ឡើង​វិញ​។

ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល និង​សមាគម សហ​ជីព ដែល​កំពុង​ធ្វើ​ការ​ជាមួយ​កម្មករ​ក្នុង​ប្រព័ន្ធ និង​កម្មករ​វិស័យ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ឬ​កម្មករ​ស្វ័យ​និយោជន៍ បាន​ហៅ​ការ​អនុញ្ញាត​ឲ្យ​ជន​បរទេស​ប្រកប​មុខ​របរ​ផ្សេងៗ ដូច​អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​ធ្វើ ថា​មិន​មែន​ជា​ការ​ទាក់​ទាញ​ការ​វិនិយោគ​បរទេស​ទេ តែ​ផ្ទុយ​ទៅ​វិញ បាន​បង្ក​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់ កម្មករ និង​ប្រជា​ពលរដ្ឋ​កម្ពុជា ដែល​កំពុង​ប្រកប​មុខ​របរ​វិស័យ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ឬ​កម្មករ​ស្វ័យ​និយោជន៍​។

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​សហ​ជីព និង​អង្គការ​សង្គម​ស៊ីវិល បាន​ចាត់​ទុក​ថា​ការ​អនុញ្ញាត​ឲ្យ​ជន​បរទេស​ប្រកប​មុខ​របរ​ស្វ័យ​និយោជន៍​គឺ​ជា​ការ​បើក​ឱកាស​ឲ្យ​ជន​បរទេស​មក​ធ្វើ​ការ «ដណ្តើម​មុខ​របរ​របស់​កម្មករ និង​ប្រជា​ពលរដ្ឋ​ខ្មែរ» ហើយ​ពួក​គេ​ប្រឈម​នឹង​ការ​បាត់​បង់​ប្រាក់​ចំណូល និង​ធ្វើ​ឲ្យ​ជីវ​ភាព​គ្រួសារ​កាន់​តែ​ដុន​ដាប និង​បង្ខំ​ចិត្ត​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​។

កាល​ពីថ្ងៃទី២៨ ខែសីហា កន្លង​ទៅ រដ្ឋា​ភិបាល​កម្ពុជា បាន​សម្រេច​ធ្វើ​ការ​ហាម​ឃាត់​ជន​បរទេស​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ការ​ប្រកប​មុខ​របរ និង​ធ្វើ​ការងារ​ចំនួន ១០​ប្រភេទ​។ មុខ​របរ​ទាំង​១០​នោះ រួម​មានអ្នក​បើក​បរ​យាន​ជំនិះ​គ្រប់​ប្រភេទ ជា​លក្ខណៈ​អាជីវ​កម្ម អ្នក​លក់​ដូរ​ដោយ​មធ្យោ​បាយ​ថ្មើរ​ជើង ឬ​យាន​ជំនិះ​គ្រប់​ប្រភេទ នៅ​ទីសាធារណៈ អ្នក​ម៉ាស្សា ចាប់​សរសៃ​តាម​ទីសាធារណៈ អ្នក​កាត់​សក់ អ៊ុត​សក់ និង​ថែ​រក្សា​សម្ផស្ស អ្នក​ផ្តល់​សេវា​កម្ម​ដេរ និង​សម្អាត​ស្បែក​ជើង អ្នក​កាត់​ដេរ អ្នក​ប៉ះ​កង់ ជាង​ជួស​ជុល​យាន​យន្ត អ្នក​ផលិត​វត្ថុ​អនុស្សាវ​រីយ៍​ខ្មែរ អ្នក​ផលិត​ឧបករណ៍​ភ្លេង​ខ្មែរ បាត្រ​លោក ព្រះ​ពុទ្ធ​រូប និ​ងជាង​ទង ជាង​ច្នៃ​ត្បូង​ពេជ្រ​។

ក៏​ប៉ុន្តែ ក្រសួង​ការងារ កាល​ពី​ថ្ងៃ​ទី០៥​តុលា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ថ្មី​មួយ​ស្ដី​ពី​ការ​អនុញ្ញាត​ឲ្យ​ជន​បរទេស​នៅ​កម្ពុជា អាច​ប្រកប​របរ ឬ​ធ្វើ​ការងារ​បាន​ធម្មតា​ឡើង​វិញ ដោយ​ក្រសួង​ការងារ​បាន​បញ្ជាក់​ថា យោង​តម្រូវ​ការ​កម្លាំង​ពលកម្ម​ជំនាញ​នៃ​ជន​បរទេស​ក្នុង​វិស័យ​សេវា​កម្ម និង​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​។

ក៏​ប៉ុន្តែ​សហ​ជីព និង​អង្គ​ការ​សង្គម​ស៊ីវិល មើល​ឃើញ​ថា​គឺ​ជា​អនុវត្ត​ផ្ទុយ​ពី​គោល​នយោ​បាយ​គាំពារ​សង្គម​របស់​រដ្ឋា​ភិបាល​ឆ្នាំ​២០១៦-២០២៥ និង​បាន​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​ពិចារ​ណា និង​លុប​ចោល​សេចក្តី​ជូន​ដំណឹង​ចុង​ក្រោយ ដែល​អនុញ្ញាត​ឲ្យ​ជន​បរទេស​ធ្វើ​សកម្ម​ភាព​ស្វ័យ​និយោជន៍​នៅ​កម្ពុជា​៕

What Next?

Recent Articles

One Response to "អង្គ​ការ​សង្គម​ស៊ីវិល ​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​លុប​ចោល​ការ​អនុញ្ញាត​ឲ្យ​ជន​បរទេស​ធ្វើ​សកម្ម​ភាព​ស្វ័យ​និយោជន៍​នៅ​កម្ពុជា​"

  1. so socheath says:

    Send tofacebook
    អាល្ងង់ពីរក្បាលនេះឡៅម៉ុងហៃ
    មាស នីជាអ្នកវិិភាគស្អីវា ?
    កោតតែពួកអាវិទ្យុលាងក្តRFA អួតថាអាពីរក្បាលនេះ
    សុទ្ធតែជាអ្នកវិភាគសង្គមទៅរួច ។
    អាពីរក្បាលនេះចេះត្រឹមព្រុស ហេីយនឹងលូតាមគ្នា
    ដូចឆ្កែហ្នឹងអ្ហី !
    និយាយអត់ដឹងខ្យល់ !
    មេីលសម្តីអាមាសនីចុះ ។
    ស្អីអាសមរង្សុី នឹងបក្សពួកក្បត់ជាតិរបស់វា មានកម្លាំង
    មកធ្វេីឲ្យបក្សកាន់អំណាចបារម្ភផង ?
    អាក្បត់ជាតិសមរង្សុីនិងបក្សពួកក្បត់ជាតិរបស់វា ចេះត្រឹម
    បោកប្រាស យកលុយពួកអាឆោតល្ងង់ តែស្រេកឃ្លាន
    អំណាចតាមការសន្យាខ្យល់ចាយសោះ ម៉ោអួតជំនួស
    វាកេីត? ។
    មួយទៀតអារឿងពាក្យសម្តីថា បេីគ្មានការចរចាថ្ងៃ៩វិច្ឆិកា
    (ជាមួយអាក្បត់ជាតិសមរង្សុី) ខាងមុន
    អាចក្លាយជាព្រឹត្តិការធ្ងន់ធ្ងរបំផុតសម្រាប់កម្ពុជាមិនអាចស្មាន
    ដល់ ហេីយបេីផ្អែកលេីសម្តីនេះ គឺជាពាក្យបំផុស ឲ្យមានការ
    ប្រឆាំងរដ្ឋាភិបាលដោយបេីចំហ ដែលតាមផ្លូវច្បាប់អាចអូសក
    យកទៅសាកសួរបាន រកភស្តុតាង ដែលផ្តេីមឲ្យហ៊ាន
    សន្និដ្ឋានបានដល់ការវិភាគបែបនេះ។
    គេថាអណ្តាត ឲ្យផលពីរ គឹល្អនិងអាក្រក់។
    ដូចនេះអញប្រដៅពួកអ្ហែងបន្តិចចុះ !
    បេីថាស្ទេីរគីឡូ ចេះដឹងបែបវ៉ល់ៗ កុំចង់សាកល្បង ចូល
    ប្រឡូកក្នុងកិច្ចការនយោបាយ ។
    ព្រោះថាកិច្ចនយោបាយ វាមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅ
    លេីគ្រប់ផ្នែកគ្រប់វិស័យ ដែលទាមទារឲ្យមានការប្រជុំមតិ
    គឹតគូរថ្លឹងថ្លែងដោយម៉ត់ចត់ មុនធ្វេីសេចក្តីសម្រេចលេីបញ្ហា
    អ្វីមួយ ។
    នេះជាការដាស់តឿន ចាំឲ្យច្បាស់អាល្ងង់ !
    កុំចង់សាកល្បង យកទុក្ខដាក់ខ្លួន ។
    អាក្បត់ជាតិសមរង្សុីនិងបក្សពួក គ្មានវាសនាជាន់ដីខ្មែរ
    ទៀតទេ កុំគឹតងាយឲ្យសោះ !
    យ៉ាប់អាភ្លេី!

Leave a Reply

Submit Comment