នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ស្នើ​ឲ្យ​ចិន​បន្ត​វិនិយោគ​ក្នុង​កម្ពុជា​ទោះ​ជា​អឺរ៉ុប​ព្យួរ​ EBA

សេដ្ឋកិច្ច


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩៕


08 តុលា 2019
ទុំ ម្លិះ
វីអូអេខ្មែរ

​​

លោក ​ហ៊ុន សែន ​បាន​អំពាវនាវ​ដល់​អ្នក​ដឹក​នាំ​ប្រទេស​ចិន​ឲ្យ​រក្សា​និង​បញ្ជូន​អ្នក​វិនិយោគ​មក​កម្ពុជា​បន្ថែម​ទៀត។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​អំពាវនាវ​ដល់​មេ​ដឹក​នាំ​ចិន​ឲ្យរក្សានិងជំរុញ​អ្នក​វិនិយោគ​មក​កាន់​ប្រទេស​កម្ពុជា​បន្ថែម​ទៀត ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការបាត់​បង់​ការ​អនុគ្រោះ​ពន្ធលើ​ទំនិញ​ទៅ​សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​ជំនួប​ជា​មួយក្រុម​អ្នក​វិនិយោគ​ចិន​នៅ​វិមាន​សន្តិភាព រាជធានីភ្នំពេញ លោក​ហ៊ុន សែន បាន​ផ្ដាំ​តាម​រយៈ​ក្រុមអ្នក​ជំនួញ​ទាំង​នេះ ទៅ​កាន់​លោក​ប្រធានាធិបតី​ចិន ស៊ី​ ជីនពីង (Xi Jinping) និង​លោក​ នាយករដ្ឋមន្ត្រី​ចិន លី ខឺឈាង (Li Keqiang) ​ដើម្បី​ឲ្យ​ប្រមុខ​ដឹក​នាំ​ចិន​ទាំង​ពីរ​ «រក្សាអ្នក​វិនិយោគ​ចិន​ដែល​មាន​ស្រាប់​ឲ្យ​នៅ​ប្រទេស​កម្ពុជា​និង​ជំរុញ​ឲ្យ​មាន​អ្នក​វិនិយោគ​ចិន​ថ្មី​មក​កម្ពុជា​បន្ថែម​ទៀត» បើ​ទោះជាកម្ពុជា​ស្ថិត​ក្នុង​ការ​ប្រឈម​នឹង​ការ​បាត់​បង់​ការ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ទៅ​កាន់​អឺរ៉ុប ឬ​ EBA ក៏ដោយ។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយ​ក​រដ្ឋ​មន្ត្រី​ក្រោយ​ពី​ជំនួប​ជាមួយ​ក្រុម​អ្នក​ជំនួញ​ដែល​មកពី​ខេត្ត​ផ្សេងៗ​របស់​ប្រទេស​ចិន។​

​ជាមួយ​គ្នា​នេះ​ដែរ​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​បាន​ស្នើ​ឲ្យប្រធានាធិបតី​ចិន​និង​នាយក​រដ្ឋមន្ត្រី​ចិន​បើក​ទី​ផ្សារ​ចិន​កាន់តែ​ធំ​ដើម្បី​នាំ​ផលិតផល​កសិកម្ម​របស់​កម្ពុជា​ទៅ​កាន់​ទី​ផ្សារ​ចិន។

សហភាព​អឺរ៉ុប​បានបញ្ចប់​ការ​សិក្សារយៈ​ពេល​ប្រាំមួយ​ខែស្តីពី​លទ្ធ​ភាព​ព្យួរការ​អនុគ្រោះពន្ធ​EBA ​ដល់​កម្ពុជា​ ​កាល​ពី​ខែ​សីហា ​នឹង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​ចុង​ក្រោយ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០២០ ថា​តើ​ត្រូវ​រក្សា​ឬ​ដក​ហូត​ការ​អនុគ្រោះ​ពន្ធ​ដល់​ប្រទេស​កម្ពុជា​ជា​ថ្នូរ​ទៅ​នឹង​លក្ខខណ្ឌ​ដាក់​សម្ពាធ​ឲ្យ​កម្ពុជា​ស្តា​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​នយោបាយ​ឡើងវិញ។

ការ​បាត់​បង់​ចំណូល​ពី EBA អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ខាត​បង់​ប្រមាណ​ជា​៦០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

អ្នក​ជំនាញ​សេដ្ឋ​កិច្ច​ លោក ង៉ែត ជូ យល់​ឃើញ​ថា ការ​វិនិយោគ​មក​ពី​ប្រទេស​ចិន​ដែល​ភាគ​ច្រើន​ផ្ដោត​លើ​វិស័យ​កាត់ដេរ​ អាច​ផ្ដល់​ការងារ​បន្ថែម​ដល់​កម្ពុជា ប៉ុន្តែ​ទោះ​យ៉ាង​ណា​រដ្ឋាភិបាល​គួរ​តែ​មាន​វិធានការ​ដើម្បី​ការពារ​សន្តិសុខ​សង្គម និង​បរិស្ថាន​ជាដើម​ខណៈ​ដែល​មាន​លំហូរ​ជនជាតិ​ចិន​ចូល​ក្នុង​កម្ពុជា​កាន់​តែច្រើន។

«ពីព្រោះ​អ្នក​វិនិយោគ​ចិន​ មិនមែន​ទាំង​អស់​ទេ​តែ​មួយ​ចំនួន​តូច​គឺ​មាន​អាច​ថា​មិនសូវ​មានការ​ទទួល​ខុស​ត្រូវ​ទាក់ទង​នឹង​បញ្ហា​ទាំង​នោះ​ទេ។ អ៊ីចឹង​វា​អាច​ជះ​ឥទ្ធិពល អាក្រក់​ច្រើន​ទាក់ទង​នឹង​បញ្ហា​សន្តិសុខ បញ្ហា​ការ​យកចិត្ត​ទុកដាក់​ទាក់ទង​ជាមួយ​សុខុមាលភាព​សង្គម​អី​ជាដើម​»។

លោក ​បាន​បន្ថែម​ថា​រដ្ឋាភិបាល​កម្ពុជា​ក៏​មិន​គួរ​ផ្ដោត​លើ​តែ​ការ​វិនិយោគ​ពី​ប្រទេស​ចិន​តែ​មួយ​មុខ​នោះ​ដែរ។​

ទំហំ​ពាណិជ្ជកម្ម​នៃ​កម្ពុជា​-​ចិន​ ​សម្រេច​បាន​ ​៦​,៤៥៧​ ​លាន​ដុល្លារ​ ​កាលពី​ឆ្នាំ២០១៨​ ​កន្លងទៅ​។​ ​ប្រទេស​ចិន​ឈរ​ក្នុង​លំដាប់​លេខរៀង​ទី១​ ​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​ ​ដែល​កាលពី​ឆ្នាំ២០១៨​ ​ចិន​បាន​ដាក់​ទុន​វិនិយោគ​ប្រមាណ​ ​៣​,៥៩៤​ ​លាន​ដុល្លារ​ ​លើ​វិស័យ​កាត់ដេរ​ ​អគ្គីស​នី​ ​រោងម៉ាស៊ីន​កិនស្រូវ​ ​កសិ-ឧស្សាហកម្ម​ ​រ៉ែ​ ​និង​ថាមពល​ ​សំណង់​ ​និង​ធ្យូងថ្ម​។ រី​ឯ​ ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ ​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា​ក៏​មានការ​កើន​ឡើង​រហូត​ជាង២​ ​លាន​នាក់​កាលពី​មុន។ នេះ​បើ​យោង​តាម​ព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្ម។​

ប្រទេស​ចិន​ក៏​ជា​ទី​ផ្សារ​លក់​អង្ករ​ដ៏​ធំ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​ បន្ទាប់​ពី​សហភាព​អឺរ៉ុប​សម្រេច​ដំឡើង​ការ​យក​ពន្ធ​លើ​អង្ករ​ក្រអូប​នាំចូល​ពី​ប្រទេស​កម្ពុជា។ ​ការ​យក​ពន្ធ​នេះធ្វើ​ឲ្យ​ការ​នាំ​អង្ករ​របស់​កម្ពុជា​ធ្លាក់​ចុះ។

ទោះ​យ៉ាង​ណា​ប្រទេស​កម្ពុជា​គ្រោង​នឹង​បង្កើន​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​ឲ្យ​កើន​ដល់​ ១០​ពាន់​លាន​ដុល្លារ នៅ​ត្រឹមឆ្នាំ២០២៣៕

What Next?

Recent Articles

2 Responses to "នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ស្នើ​ឲ្យ​ចិន​បន្ត​វិនិយោគ​ក្នុង​កម្ពុជា​ទោះ​ជា​អឺរ៉ុប​ព្យួរ​ EBA"

  1. so socheath says:

    Send tofacebook
    អាល្ងង់ពីរក្បាលនេះឡៅម៉ុងហៃ
    មាស នីជាអ្នកវិិភាគស្អីវា ?
    កោតតែពួកអាវិទ្យុលាងក្តRFA អួតថាអាពីរក្បាលនេះ
    សុទ្ធតែជាអ្នកវិភាគសង្គមទៅរួច ។
    អាពីរក្បាលនេះចេះត្រឹមព្រុស ហេីយនឹងលូតាមគ្នា
    ដូចឆ្កែហ្នឹងអ្ហី !
    និយាយអត់ដឹងខ្យល់ !
    មេីលសម្តីអាមាសនីចុះ ។
    ស្អីអាសមរង្សុី នឹងបក្សពួកក្បត់ជាតិរបស់វា មានកម្លាំង
    មកធ្វេីឲ្យបក្សកាន់អំណាចបារម្ភផង ?
    អាក្បត់ជាតិសមរង្សុីនិងបក្សពួកក្បត់ជាតិរបស់វា ចេះត្រឹម
    បោកប្រាស យកលុយពួកអាឆោតល្ងង់ តែស្រេកឃ្លាន
    អំណាចតាមការសន្យាខ្យល់ចាយសោះ ម៉ោអួតជំនួស
    វាកេីត? ។
    មួយទៀតអារឿងពាក្យសម្តីថា បេីគ្មានការចរចាថ្ងៃ៩វិច្ឆិកា
    (ជាមួយអាក្បត់ជាតិសមរង្សុី) ខាងមុន
    អាចក្លាយជាព្រឹត្តិការធ្ងន់ធ្ងរបំផុតសម្រាប់កម្ពុជាមិនអាចស្មាន
    ដល់ ហេីយបេីផ្អែកលេីសម្តីនេះ គឺជាពាក្យបំផុស ឲ្យមានការ
    ប្រឆាំងរដ្ឋាភិបាលដោយបេីចំហ ដែលតាមផ្លូវច្បាប់អាចអូសក
    យកទៅសាកសួរបាន រកភស្តុតាង ដែលផ្តេីមឲ្យហ៊ាន
    សន្និដ្ឋានបានដល់ការវិភាគបែបនេះ។
    គេថាអណ្តាត ឲ្យផលពីរ គឹល្អនិងអាក្រក់។
    ដូចនេះអញប្រដៅពួកអ្ហែងបន្តិចចុះ !
    បេីថាស្ទេីរគីឡូ ចេះដឹងបែបវ៉ល់ៗ កុំចង់សាកល្បង ចូល
    ប្រឡូកក្នុងកិច្ចការនយោបាយ ។
    ព្រោះថាកិច្ចនយោបាយ វាមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅ
    លេីគ្រប់ផ្នែកគ្រប់វិស័យ ដែលទាមទារឲ្យមានការប្រជុំមតិ
    គឹតគូរថ្លឹងថ្លែងដោយម៉ត់ចត់ មុនធ្វេីសេចក្តីសម្រេចលេីបញ្ហា
    អ្វីមួយ ។
    នេះជាការដាស់តឿន ចាំឲ្យច្បាស់អាល្ងង់ !
    កុំចង់សាកល្បង យកទុក្ខដាក់ខ្លួន ។
    អាក្បត់ជាតិសមរង្សុីនិងបក្សពួក គ្មានវាសនាជាន់ដីខ្មែរ
    ទៀតទេ កុំគឹតងាយឲ្យសោះ !
    យ៉ាប់អាភ្លេី!

  2. Anonymous says:

    you are dreaming how can they wanted to invest in this country ?? there are too many AH CHESS are in powers. CHINESE are good whit making money if they think nothing good for them just do not dream they will die for you.

Leave a Reply

Submit Comment