បទ​សម្ភាសន៍​បណ្ឌិត ឡៅ ម៉ុងហៃ ជុំវិញ​ការ​បន្តុះ​បង្អាប់​របស់​លោក លោក ហ៊ុន សែន លើ​សមត្ថភាព​វិភាគ​របស់​លោក

ដោយ ជុន ច័ន្ទបុត្រ
2019-10-08
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA
បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA


លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន វាយ​តម្លៃ​សមត្ថភាព​​របស់​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី និង​អ្នក​វិភាគ​នយោបាយ ​បណ្ឌិត ឡៅ ម៉ុងហៃ ថា អន់​ជាង​មន្ត្រី​របស់​លោក ហើយ​ថា បណ្ឌិត​ទាំង​ពីរ​រូប​វិភាគ​មិន​ត្រូវ​អំពី​ស្ថានការណ៍​កម្ពុជា​ឡើយ។

អ្នក​វិភាគ​នយោបាយ​ បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ថា លោក​មាន​កិត្តិយស ដែល​ត្រូវ​លោក ហ៊ុន សែន យក​លោក​ទៅ​ប្រៀបធៀប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​របស់​ជាតិ។ ទោះ​ជា​យ៉ាង​ណា លោក​ថា ប្រសាសន៍​របស់​លោក ហ៊ុន សែន នេះ គ្រាន់​តែ​ជា​ការ​​យល់​ឃើញ​តាម​អារម្មណ៍​ប៉ុណ្ណោះ ពីព្រោះ​លោក​ ហ៊ុន សែន មិន​មែន​ជា​គ្រូ​ដាក់​ពិន្ទុ​លើ​សមត្ថភាព​របស់​លោក ហើយក៏​គ្មាន​ក្បួន​ខ្នាត​ណាមួយ​អាច​យក​មក​វាស់វែង​ការ​ចេះដឹង​របស់​លោក​ប្រៀប​ធៀប​ជាមួយ​អ្នក​ដទៃ​នោះ​ដែរ។

សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​លោក ជុន ច័ន្ទបុត្រ និង​បណ្ឌិត ឡៅ ម៉ុងហៃ …

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

3 Responses to "បទ​សម្ភាសន៍​បណ្ឌិត ឡៅ ម៉ុងហៃ ជុំវិញ​ការ​បន្តុះ​បង្អាប់​របស់​លោក លោក ហ៊ុន សែន លើ​សមត្ថភាព​វិភាគ​របស់​លោក"

  1. so socheath says:

    Send tofacebook
    អាល្ងង់ពីរក្បាលនេះឡៅម៉ុងហៃ
    មាស នីជាអ្នកវិិភាគស្អីវា ?
    កោតតែពួកអាវិទ្យុលាងក្តRFA អួតថាអាពីរក្បាលនេះ
    សុទ្ធតែជាអ្នកវិភាគសង្គមទៅរួច ។
    អាពីរក្បាលនេះចេះត្រឹមព្រុស ហេីយនឹងលូតាមគ្នា
    ដូចឆ្កែហ្នឹងអ្ហី !
    និយាយអត់ដឹងខ្យល់ !
    មេីលសម្តីអាមាសនីចុះ ។
    ស្អីអាសមរង្សុី នឹងបក្សពួកក្បត់ជាតិរបស់វា មានកម្លាំង
    មកធ្វេីឲ្យបក្សកាន់អំណាចបារម្ភផង ?
    អាក្បត់ជាតិសមរង្សុីនិងបក្សពួកក្បត់ជាតិរបស់វា ចេះត្រឹម
    បោកប្រាស យកលុយពួកអាឆោតល្ងង់ តែស្រេកឃ្លាន
    អំណាចតាមការសន្យាខ្យល់ចាយសោះ ម៉ោអួតជំនួស
    វាកេីត? ។
    មួយទៀតអារឿងពាក្យសម្តីថា បេីគ្មានការចរចាថ្ងៃ៩វិច្ឆិកា
    (ជាមួយអាក្បត់ជាតិសមរង្សុី) ខាងមុន
    អាចក្លាយជាព្រឹត្តិការធ្ងន់ធ្ងរបំផុតសម្រាប់កម្ពុជាមិនអាចស្មាន
    ដល់ ហេីយបេីផ្អែកលេីសម្តីនេះ គឺជាពាក្យបំផុស ឲ្យមានការ
    ប្រឆាំងរដ្ឋាភិបាលដោយបេីចំហ ដែលតាមផ្លូវច្បាប់អាចអូសក
    យកទៅសាកសួរបាន រកភស្តុតាង ដែលផ្តេីមឲ្យហ៊ាន
    សន្និដ្ឋានបានដល់ការវិភាគបែបនេះ។
    គេថាអណ្តាត ឲ្យផលពីរ គឹល្អនិងអាក្រក់។
    ដូចនេះអញប្រដៅពួកអ្ហែងបន្តិចចុះ !
    បេីថាស្ទេីរគីឡូ ចេះដឹងបែបវ៉ល់ៗ កុំចង់សាកល្បង ចូល
    ប្រឡូកក្នុងកិច្ចការនយោបាយ ។
    ព្រោះថាកិច្ចនយោបាយ វាមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅ
    លេីគ្រប់ផ្នែកគ្រប់វិស័យ ដែលទាមទារឲ្យមានការប្រជុំមតិ
    គឹតគូរថ្លឹងថ្លែងដោយម៉ត់ចត់ មុនធ្វេីសេចក្តីសម្រេចលេីបញ្ហា
    អ្វីមួយ ។
    នេះជាការដាស់តឿន ចាំឲ្យច្បាស់អាល្ងង់ !
    កុំចង់សាកល្បង យកទុក្ខដាក់ខ្លួន ។
    អាក្បត់ជាតិសមរង្សុីនិងបក្សពួក គ្មានវាសនាជាន់ដីខ្មែរ
    ទៀតទេ កុំគឹតងាយឲ្យសោះ !
    យ៉ាប់អាភ្លេី!

  2. Anonymous says:

    Veitcong germ so so cheat is the criminal’

  3. so socheath says:

    Send to Facebook
    សំណាញ់ច្បាប់
    法律网
    *******
    ប៉ុន្មានថ្ងៃកន្លងមកនេះ បទល្មើសក្បត់ ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា
    ត្រូវបានតំណាងអយ្យការអមសាលាតាមខេត្តក្រុង នានា បានសម្រេចធ្វើការចោទប្រកាន់ទៅលើបុគ្គលមួយចំនួនដែលមានការពាក់ព័ន្ធជាមួយជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួកពីបទ រួមគំនិតក្បត់-តាមបញ្ញត្តិ មាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
    ពិតណាស់ការចោទប្រកាន់ គឺពាក់ព័ន្ធនឹងសកម្មភាព ដែលបុគ្គលទាំងនោះបានចូលរួម ក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលនៃ ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្សី ដើម្បីឈានទៅចូលរួមសកម្មភាព ផ្តួលរំលំ
    រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខតាមការអំពាវនាវរបស់ ឧក្រិដ្ឋជន សម រង្សី និងបក្ខពួក។
    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ពេលថ្មីកន្លងទៅនេះអះអាងថា កម្លាំងសមត្ថកិច្ចមិនអត់ឱនឲ្យនោះទេចំពោះ អ្នកដែលចូលរួមក្នុងសកម្មភាពប៉ុនប៉ង
    ធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយសមត្ថកិច្ចនឹងធ្វើការចាប់ខ្លួនជាបន្ដបន្ទាប់ចំពោះអ្នកប្រព្រឹត្តខុសទាំងនោះ។
    សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍សង្កត់ធ្ងន់ថា ការចាប់ខ្លួនបុគ្គលដែលមានការពាំក់ព័ន្ធក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាកន្លងមកនេះ របស់កម្លាំង
    សមត្ថកិច្ច មិនមែនជាការគំរាមកំហែងខាងផ្នែកនយោបាយ ឬការបញ្ចេញមតិនោះឡើយ
    ពោលគឺសមត្ថកិច្ចមើលឃើញថា អ្នកទាំងអស់នោះបានដើរហួសព្រំដែនកំណត់ ហើយបាននិងកំពុងអនុវត្តតាមអ្វីដែលជាការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៉ី ដែលមានចេតនាចង់ធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលតាមរយះបដិវត្តន៍ពណ៍ និងធ្វើការប្ដូររបបរាជានិយមជាដើម។
    ជាការពិតរយៈពេលប៉ុន្មានថ្ងៃមកនេះ ជនពាក់ព័ន្ធនឹងផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលជាច្រើននាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងត្រូវបានតុលាការចោទប្រកាន់ជាបន្តបន្ទាប់អំពីបទ រួមគំនិតក្បត់ ។
    ក្នុងចំណោមអ្នកដែលត្រូវបានចោទប្រកាន់ មានអ្នកខ្លះបានព្យាយាមរត់គេខ្លួនឆ្លងខេត្ត និងឆ្លងប្រទេស ប៉ុន្តែក៏នៅតែមិនអាចរួចផុតពីការចាប់ខ្លួនផងដែរ។ ចំណែកអ្នកនៅក្រៅប្រទេស ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងធ្វើកិច្ចសហការជាមួយរដ្ឋាភិបាលប្រទេសនោះ ដើម្បីចាប់ខ្លួន។
    តែថាបើតាម អ្នកនាំពាក្យក្រសួងយុត្តិធម៌ឯ/ឧ ជិន ម៉ាលីន បើសិនជាអ្នកពាក់ព័ន្ធក្នុងផែនការរដ្ឋប្រហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ណាម្នាក់ចូលសារភាពវិញ នោះពួកគេនឹងត្រូវបានរួចផុតពីទោសផងដែរ។
    ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ បានប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី
    ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់កម្ពុជា ។
    ជាមួយនឹងការប្រកាសនេះជនក្បត់ជាតិសមរង្ស៊ី បានអំពាវនាវឲ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ទៅចុះចូលជាមួយខ្លួនដោយមានថវិកាលើកទឹកចិត្តមួយចំនួន ព្រមទាំងអំពាវនាវឲ្យព្រះមហាក្សត្រដាក់រាជ្យថែមទៀតផង។
    ទក់ទងបញ្ហានេះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានដាក់
    បទបញ្ជាយ៉ាងហ្មឺងម៉ាត់ គឺត្រូវកម្ចាត់ក្រុមឧទ្ទាម សម រង្ស៊ី ព្រោះជាភារកិច្ចកងទ័ព ។
    សំណាញ់ច្បាប់កម្ពុជាបានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នឹងត្រូវប្រឈមនឹងការចោទប្រកាន់ បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់-ពីបទរួមគំនិតក្បត់ ដែលអាចមានទោសពី ០៥ (ប្រាំ) ឆ្នាំ ទៅ១០(ដប់)ឆ្នាំ តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឱ្យរួចពីទោសតាមបទប្បញ្ញត្តិពិសេស នៃមាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ ៕

Leave a Reply

Submit Comment