មតិ​ពលរដ្ឋ​ជុំវិញ​ការ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ព្រំដែន​កម្ពុជា-វៀតណាម​ជា​ផ្លូវការ​

ដោយ ខែ សុណង
2019-10-08
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

១៤-មីនា-២០១០: បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ច្រក​ព្រែក​ចាក ក្នុង​ស្រុក​កំពង់​ត្រាច ខែត្រ​កំពត (RFA/សេក បណ្ឌិត)
១៤-មីនា-២០១០: បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ច្រក​ព្រែក​ចាក ក្នុង​ស្រុក​កំពង់​ត្រាច ខែត្រ​កំពត (RFA/សេក បណ្ឌិត)


«កិច្ច​ព្រមព្រៀង​ព្រំដែន​កម្ពុជា​និង​វៀតណាម​ នឹង​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ដី»


ការ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​បង្គោល​ព្រំ​ដែន​រវាង​របប​ក្រុង​ភ្នំពេញ និង​រដ្ឋាភិបាល​វៀតណាម កាល​ពី​ថ្ងៃ​ទី៥ ខែ​តុលា​កន្លងទៅ​ បាន​ក្លាយ​ជា​រឿង​ចម្រូង​ចម្រាស់ និង​ជា​ក្ដី​កង្វល់​រួម​របស់​ពលរដ្ឋ។ ក្រុម​ពលរដ្ឋ​មួយ​ចំនួន​យល់​ថា រដ្ឋាភិបាល​កម្ពុជា​ធ្វើ​រឿង​នេះ ដោយ​អាថ៌កំបាំង ឬ​លាក់លៀម។ ក្រុម​ពលរដ្ឋ​ចាត់​ទុក​បញ្ហា​នេះ​ថា ជា​ជម្លោះ​ព្រំដែន​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​ដែល​របប​របស់​លោក​ ហ៊ុន​ សែន​ គឺជា​អ្នក​ទទួល​ខុស​ត្រូវ​យ៉ាង​សំខាន់ ចំពោះ​មុខ​ប្រជាជាតិ​ខ្មែរ​ទាំង​មូល និង​ព្រលឹង​ដូនតា។

ក្រុម​ពលរដ្ឋ និង​ក្រុម​យុវជន បង្ហាញ​អារម្មណ៍​មិន​ពេញ​ចិត្ត និង​ចាត់​ទុក​ថា ជា​រឿង​អយុត្តិធម៌​ សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំង​មូល ព្រោះ​ការ​កំណត់​ខណ្ឌសីមា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​ មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​រួម​មាន ការ​បោះ​បង្គោល​ខ្វះ​តម្លាភាព​ មិន​ផ្ដល់​លទ្ធភាព​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​រួម​តាម​ដាន​ ឬ​ស្វែង​យល់។ ម្យ៉ាងវិញទៀត អាជ្ញាធរ​តែងតែ​គំរាមកំហែង​លើស​កម្ម​ជន និង​ពលរដ្ឋ​នៅ​ពេល​ពួកគេ​ចុះ​ពិនិត្យ​បង្គោល​ព្រំដែន ជាពិសេស គឺ​របប​ក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន តំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ករណី​ប្រឆាំង​រដ្ឋាភិបាល​បោះ​បង្គោល​ព្រំដែន​ទាំង​នេះ។

យុវជន​ដែល​ចុះ​ឃ្លាំមើល​បញ្ហា​ព្រំដែន​រស់នៅ​ រាជធានី​ភ្នំពេញ​ លោក​ ស៊ឺន​ ពិសិដ្ឋ​ ថ្លែង​ថា លោក​​ឈឺចាប់​ និង​សោក​ស្ដាយ​ដី​ខ្មែរ ដែល​ដូនតា​បូជា​ជីវិត​ប្រឹងប្រែង​ការពារ​ បែរ​ជា​របូត​នៅ​សម័យ​នេះ​ទៅ​វិញ។ លោក​បន្ថែម​ ក្រុម​ការងារ​របស់​លោក​ បាន​ចុះ​សិក្សា​ដោយ​ផ្ទាល់​តាម​ខ្សែ​បន្ទាត់​ព្រំដែន​មួយ​ភាគ​ធំ​ ត្រូវ​បាន​បាត់បង់​ទៅ​ភាគី​វៀតណាម តាម​រយៈ​ការ​បោះ​បង្គោល​ព្រំដែន​នៅ​ខេត្ត​មួយ​ចំនួន​រួម​មាន​ ខេត្ត​ស្វាយរៀង​ ព្រែ​វែង​ និង​ខេត្ត​កណ្ដាល​ជា​ដើម។ លោក​ថា អាជ្ញាធរ​ខ្មែរ​ និង​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា​ មិនបាន​យកចិត្ត​ទុកដាក់​ ដោះស្រាយ​ក្ដី​កង្វល់​របស់​ពលរដ្ឋ​នោះ​ទេ៖ «ការ​ចុះ​ហត្ថលេខា ថ្ងៃ​ទី៥ និយាយ​ពី​ព្រំដែន​កម្ពុជា និង​វៀតណាម​រវាង​ថ្នាក់​ដឹក​នាំ​ខ្មែរ និង​វៀតណាម​ហ្នឹង ខ្ញុំ​គិត​ថា សម្រាប់​ខ្ញុំ​ខ្មែរ គឺ​ខ្ញុំ​អត់​ពេញ​ចិត្ត​ទេ ហើយ​ខ្ញុំ​ឈឺ​ចាប់​ខ្លាំង​ណាស់។ យើង​បាត់បង់​ដី​ច្រើន តាម​បណ្ដោយ​ព្រំដែន​បង្គោល​ព្រំដែន គឺ​គ្មាន​តម្លាភាព​ទេ ភាគ​ច្រើន​ចំណេញ​ទៅ​វៀតណាម​ច្រើន​ជាង។ ផែនទី បោះ​ពុម្ព​នៅ​វៀតណាម ដោយ​មិន​យក​ផែនទី​នៅ​អង្គការ​សហប្រជាជាតិ​ជា​គោល​ទេ»

ការ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ខណ្ឌសីមា​បង្គោល​ព្រំដែន​ទាំង​នេះ ក្រុម​ពលរដ្ឋ​ គណបក្ស​ប្រឆាំង​ និង​ក្រុម​អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន​ បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ ករណី​ធ្វើ​ឱ្យ​បាត់បង់​ដី​ខ្មែរ​តាម​ព្រំដែន​ គឺ​ជា​កំហុស​របស់​លោក ហ៊ុន សែន។

យុវជន​ម្នាក់​រស់នៅ​រាជធានី​ភ្នំពេញ​ លោក ម៉ា ចិត្រា សោក​ស្ដាយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​បង្គោល​ព្រំដែន​យ៉ាង​ប្រញាប់​ប្រញាល់​ដោយ​មិន​ក្រែងចិត្ត​ពលរដ្ឋ​របស់​ខ្លួន។ លោក​ថា​ ក្រុម​យុវជន​មិន​ហ៊ាន​ងើប​តវ៉ា​ ប្រឆាំង​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​នោះ​ទេ​ ​ព្រោះ​កន្លង​ទៅ​ពួក​គេ​ទទួល​រង​ការ​គំរាម​កំហែង​ និង​រារាំង​នៅ​ពេល​ចុះ​ពិនិត្យ​បង្គោល​ព្រំ​ដែន​មួយ​ចំនួន​នៅ​ខេត្ត​ស្វាយរៀង៖ «យើង​ទាមទារ​យ៉ាង​ម៉េច? បើ​យើង​ទាមទារ​មាន​តែ​យក​ខ្នោះ​ដៃ ដាក់​ខ្លួន​ឯង ព្រោះ​ដឹង​ស្រាប់​ហើយ​កន្លង​ទៅ​យក​ចុះ​ទៅ​ព្រំដែន វា​ពុំ​មែន​ជា​ការ​ងាយ​ស្រួល​ទេ។ គ្រាន់​តែ​យើង​មើល​បង្គោល​ព្រំដែន ក៏​មាន​ការ​រារាំង​ជា​ដើម។ ចុះ​ទម្រាំ​យើង​តវ៉ា​ទៀត មាន​តែ​ខ្នោះ​ដៃ​ឯង»

ក្រុម​ពលរដ្ឋ​មួយ​ចំនួន រស់នៅ​ជិត​ព្រំដែន​កម្ពុជា​វៀតណាម​ នា​ខេត្ត​ត្បូងឃ្មុំ​ បាន​ត្អូញត្អែរ​ ចំពោះ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ពី​សំណាក់​អាជ្ញាធរ​វៀតណាម។ ពលរដ្ឋ​រស់នៅ​ស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ចោទ​អាជ្ញាធរ​វៀតណាម​ថា បាន​គំរាមកំហែង​មិន​ឱ្យ​អ្នក​ភូមិ​ធ្វើ​ស្រែ​លើ​ដី​របស់​ខ្លួន ដែល​ពួក​គេ​ធ្លាប់​បាន​បង្កបង្កើន​ផល​តាំង​ពី​បុរាណ​មក។ ក្រុម​ពលរដ្ឋ​មួយ​ចំនួន បាន​ស្រែកយំ​ បង្ហាញ​ពី​ទុក្ខ​កង្វល់​ទាំង​នេះ នៅ​ចំពោះ​មុខ​ក្រុម​យុវជន​ដែល​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន នៅ​តំបន់​នោះ​ កាល​ពី​ពេល​កន្លងទៅ​ ៖ «សំឡេង​ក្រុម​ពលរដ្ឋ៖ «ខ្ញុំ​ធ្វើ​ដី​នេះ​តាំង​ពី​អាយុ​ខ្ញុំ ១២ឆ្នាំ តា​ខ្ញុំ និង​យាយ​ខ្ញុំ​រស់នៅ ឥឡូវ​នេះ​គេ (វៀតណាម) យក​ហើយ​នេះ។ ពលរដ្ឋ​ម្នាក់​ទៀត ម៉ែ និង​ឪ​ខ្ញុំ​អត់​មាន​ប្រកាស​ថា កូន​អើយ​ទឹក​ដី​ខ្ញុំ​ត្រឹម​នេះ ឬ​ត្រឹម​នោះ គឺ​អត់​មាន​តែ​ល្បាក់​ទី​មួយ គឺ​វា​យក​មួយ​ល្បាក់​ហើយ គឺ​វា​យក​មក​ដល់​ជាំ​ប្រាំ​ល្វែង​នេះ វា​យក​មក​ត្រឹម​បុស្ស»

ពលរដ្ឋ​ម្នាក់​ទៀត៖ «វេទនា​ណាស់​ខ្ញុំ​ទាំង​អស់​គ្នា​នេះ វា​ដេញ​វា​ឆ្ការ​ស្រូល​កំពុង​តែ​ចេញ វា​មក​ឆ្ការ​ស្រូល​ចោល ធ្វើ​បាប​នេះ​អស់។ លោក​អើយ​កូន​ខ្មែរ​ត្រូវ​ក្រោក​ឈរ​ឡើង សាមគ្គី​គ្នា​ទាមទារ​ទឹក​ដី​យើង​ដាច់ខាត​ឲ្យ​ទាន់​តែ​បាន​កូន ហើយ​កុំ​ធ្វើ​បាប​ខ្មែរ​ពេក។ គេ​ថា បង​ប្អូន​វៀតណាម និង​ខ្មែរ​សាមគ្គី​គ្នា។ សាមគ្គី​ត្រង់​ណា​បើ​វា​ធ្វើ​បាប​យើង​យ៉ាង​នេះ? វា​មក​ជាន់​ឈ្លី​មិន​ឲ្យ​ងើប​ក្បាល​រួច​យ៉ាង​នេះ? បើ​វា​សិទ្ធិ​វា​ប៉ុណ្ណា បើ​ខ្មែរ​វា​មិន​ឲ្យ​ធ្វើ (ធ្វើស្រែ និង​ចម្ការ) វៀតណាម​ធ្វើ​តាម​ចិត្ត។ ម៉ែ​ប្តេជ្ញា​ថា នឹង​សុខ​ចិត្ត​ស្លាប់​ក្នុង​ទឹក​ដី​ជាំ ប្រាំង​ល្វែង​នេះ ការពារ​ទឹក​ដី​នេះ វា​យក​អស់​ហើយ​កូន​អើយ គ្មាន​អី​ធ្វើ​ទេ»

ឆ្លើយ​តប​រឿង​នេះ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន​ លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា មតិ​ប្រឆាំង និង​មតិ​គាំទ្រ​វា​តែងតែ​មាន​ តែ​អ្វី​ជា​ចំណុច​សំខាន់​ គឺ​រដ្ឋាភិបាល​ធ្វើ​កិច្ចការ​ងារ​នេះ​ត្រឹមត្រូវ​តាម​ច្បាប់។ លោក វ៉ា គឹមហុង ផ្ដាំ​ឱ្យ​ក្រុម​យុវជន​ និង​ពលរដ្ឋ​មួយ​ចំនួន កុំ​គិត​ថា រដ្ឋាភិបាល​ចុះ​ហត្ថលេខា​នេះ ដោយ​មិន​គិត​ពី​បូរណភាព​ទឹក​ដី​របស់​ប្រទេស ហើយ​មិន ​ស្រឡាញ់​ជាតិ។ លោក​ថា គណៈកម្មការ​ព្រំដែន​មាន​តួនាទី អនុវត្ត​កិច្ច​ការងារ​នេះ និង​ការពារ​បូរណភាព​ទឹក​ដី​ខ្មែរ​ឱ្យ​បាន ១០០ភាគ​រយ៖ «អត់​មាន​លក់​ឡាយឡុង បូរណភាព​ខ្មែរ​ទេ បង​ប្អូន​ចង់​ធ្វើ​ប័ណ្ណ​ប្រកាស​ចង់​ធ្វើ​អី​ធ្វើ​ទៅ ខ្ញុំ​អត់​ហាមឃាត់​ទេ ជា​សិទ្ធិ​សេរីភាព​លោក។ តែ​កុំ​គិត​ថា រដ្ឋាភិបាល​លោក​ធ្វើ​ឡាយឡុង បូរណភាព​ទឹក​ដី​របស់​ប្រទេស​យើង​ឱ្យ​សោះ ហើយ​កុំ​គិត​ថា អ្នក​ធ្វើ​រឿង​ព្រំដែន​អត់​ស្រឡាញ់​ជាតិ​យើង​កុំ​គិត​ថា គេ​ស្រឡាញ់​មិន​ស្រឡាញ់​ជាតិ គេ​ស្រឡាញ់​ដូច​តែ​លោក តែ​អ្វី​ដែល​យើង​មាន​តួនាទី​ភារកិច្ច​ធ្វើ យើង​ធ្វើ​ឱ្យ​ល្អ និង​ការពារ​បូរណភាព​ទឹក​ដី ១០០​ភាគ​រយ​ឱ្យ​ទាល់តែ​បាន»

សមាជិក​ក្រុម​ការងារ ១០០រាត្រី លោក មួង សូនី យល់​ថា ខេត្ត​មួយ​ចំនួន​នៅ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ដូច​ជា ខេត្ត​កំពត ស្វាយរៀង ព្រៃវែង តាកែវ ត្បូង​ឃ្មុំ និង​ខេត្ត​មណ្ឌលគិរី ជា​ដើម​ នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​រួម​មាន​ បោះ​បង្គោល​ព្រំដែន​គ្មាន​តម្លាភាព និង​គ្មាន​យន្តការ​ការពារ​ព្រំដែន​ឱ្យ​ច្បាស់លាស់​ជា​ដើម។ លោក​ថា ក្រុម​ការងារ ១០០រាត្រី​រក​ឃើញ​ថា ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន ត្អូញត្អែរ​ពី​ការ​បាត់បង់​ទឹក​ដី​ស្រែ​របស់​ពួក​គេ​ទៅ​វៀតណាម​គ្រប់គ្រង​ជា​ច្រើន​ហិកតារ។ លើស​ពី​នេះ​ ដីខ្មែរ​ដែល​វៀតណាម​ បាន​បំពាន​យក​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ អាជ្ញាធរ​វៀតណាម​បាន​ក្ដាប់​យ៉ាង​ណែន​ និង​បញ្ជូន​ពលរដ្ឋ​គេ​ឱ្យ​រស់នៅ​ ថែមទាំង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ច្រើន​ស្អេកស្កះ​ទៀត​ផង៖ «ធ្វើ​ដែល​ខ្ញុំ​ចុះ​ជួប​ពលរដ្ឋ​តាម​បណ្ដោយ​ព្រំដែន​ខ្មែរវៀតណាម​ភាគ​ច្រើន​បាត់។ មិនថា មួយ​គីឡូ ឬ​ពីរ​គីឡូ ១០០ម៉ែត្រ និង ២០០ម៉ែត្រ និង ៣០០ម៉ែត្រ នៅ​ពេល​បង្គោល​ថ្មី ដែល​គេ​ចាប់​ផ្ដើម​បោះ ២០០១ មក​ដល់​ឥឡូវ​ហ្នឹង​បោះ​ជា​ហូរហែ​ហ្នឹង គាត់​បាន​ប្រាប់​ថា វា​បាត់។ ខ្ញុំ​ឧទាហរណ៍​ថា ដូច​ច្រក​ដូង នៅ​ខេត្ត​ត្បូង​ឃ្មុំ ស្រុក​មេមត់​ពលរដ្ឋ​ប្រាប់​ថា មុន​បោះ​បង្គោល​ផ្ទះ​គាត់​នៅ​ក្នុង​ដី​ខ្មែរ ក្រោយ​បោះ​បង្គោល​រួច​ទៅ​ជា​ដី​វៀតណាម»

តំណាង​រាស្ត្រ​មក​ពី​បក្ស​ប្រឆាំង​ លោក អ៊ុំ សំអាន ដែល​ធ្លាប់​ត្រូវ​របប​ក្រុងភ្នំពេញ​ចាប់​ និង​ឃុំ​ខ្លួន​ ដោយសារ​ឈឺ​ឆ្អាល​រឿង​ព្រំដែន​ថ្លែង​ថា ការ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​បង្គោល​ព្រំដែន​របស់​ រដ្ឋាភិបាល​ធ្វើ​ឱ្យ​កម្ពុជា​ខាត់​បង់​ទឹក​ដី​ តាម​រយៈ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ១៩៨៥ ដែល​រដ្ឋាភិបាល​កម្ពុជា​ និង​វៀតណាម​ បាន​សើរើ​ឱ្យ​ប្រើប្រាស់​ឡើង​វិញ​តាម​រយៈ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥​ ដើម្បី​កំណត់​ខណ្ឌសីមា​ព្រំដែន​ដោយ​ខុស​ច្បាប់ និង​ផ្ទុយពី​រដ្ឋធម្មនុញ្ញ។ លោក​ថា​ ការ​កំណត់​ខណ្ឌសីមា​ព្រំដែន​បែបនេះ​ ជា​ជម្លោះ​ប្រវត្តិសាស្ត្រ​ធំ​មួយ​ ដែល​កើត​ឡើង​អំឡុង​ពេល​កម្ពុជា​កំពុង​ផុងខ្លួន​ក្នុង​វិបត្តិ​នយោបាយ៖ «សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ១៩៨៥ ហ្នឹង ផ្ទុយ​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១ និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​មាត្រា ៥៥ បើ​គិត​ពី​ផ្លូវ​ច្បាប់​សន្ធិសញ្ញា​នេះ ខុស​ច្បាប់ ត្រូវ​ចាត់​ទុក​ជា​មោឃ​រួចហើយ ដោយ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ឆ្នាំ១៩៩១ ហើយ​លោក ហ៊ុន សែន ធ្វើ​ហ្នឹង វា​ខុស​ច្បាប់​ហើយ។ ថ្ងៃ​ក្រោយ​គឺ​យើង​អាច​សើរើ​សន្ធិសញ្ញា​ហ្នឹង​ឡើងវិញ រដ្ឋាភិបាល​ថ្មី​អាច​ឱ្យ​សភា​លុប​ចោល​សន្ធិសញ្ញា​ឆ្នាំ២០០៥ ហើយ​យើង​សើរើ​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​យួន»

កម្ពុជា​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​វៀតណាម​ចំនួន​ ១.២៤៥​ គីឡូម៉ែត្រ​ ដែល​ត្រូវ​បោះ​បង្គោល​ព្រំដែន​សរុប​ចំនួន ៣៧១បង្គោល។ បច្ចុប្បន្ន​ប្រទេស​ទាំងពីរ​បាន​បោះ​បង្គោល​រួចរាល់​ចំនួន ៣១៥​ បង្គោល ឬ​ស្មើ​និង ៨៤ភាគ​រយ​ហើយ​ នៅ​សេសសល់​ បង្គោល​ចំនួន ៥៦ ទៀត ឋិតនៅ​ខេត្ត​រតនគិរី​ មណ្ឌលគិរី​ ត្បូងឃ្មុំ​ ស្វាយរៀង​ ខេត្ត​កណ្ដាល​ និង​ខេត្ត​តាកែវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

5 Responses to "មតិ​ពលរដ្ឋ​ជុំវិញ​ការ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ព្រំដែន​កម្ពុជា-វៀតណាម​ជា​ផ្លូវការ​"

  1. so socheath says:

    Send tofacebook
    អាល្ងង់ពីរក្បាលនេះឡៅម៉ុងហៃ
    មាស នីជាអ្នកវិិភាគស្អីវា ?
    កោតតែពួកអាវិទ្យុលាងក្តRFA អួតថាអាពីរក្បាលនេះ
    សុទ្ធតែជាអ្នកវិភាគសង្គមទៅរួច ។
    អាពីរក្បាលនេះចេះត្រឹមព្រុស ហេីយនឹងលូតាមគ្នា
    ដូចឆ្កែហ្នឹងអ្ហី !
    និយាយអត់ដឹងខ្យល់ !
    មេីលសម្តីអាមាសនីចុះ ។
    ស្អីអាសមរង្សុី នឹងបក្សពួកក្បត់ជាតិរបស់វា មានកម្លាំង
    មកធ្វេីឲ្យបក្សកាន់អំណាចបារម្ភផង ?
    អាក្បត់ជាតិសមរង្សុីនិងបក្សពួកក្បត់ជាតិរបស់វា ចេះត្រឹម
    បោកប្រាស យកលុយពួកអាឆោតល្ងង់ តែស្រេកឃ្លាន
    អំណាចតាមការសន្យាខ្យល់ចាយសោះ ម៉ោអួតជំនួស
    វាកេីត? ។
    មួយទៀតអារឿងពាក្យសម្តីថា បេីគ្មានការចរចាថ្ងៃ៩វិច្ឆិកា
    (ជាមួយអាក្បត់ជាតិសមរង្សុី) ខាងមុន
    អាចក្លាយជាព្រឹត្តិការធ្ងន់ធ្ងរបំផុតសម្រាប់កម្ពុជាមិនអាចស្មាន
    ដល់ ហេីយបេីផ្អែកលេីសម្តីនេះ គឺជាពាក្យបំផុស ឲ្យមានការ
    ប្រឆាំងរដ្ឋាភិបាលដោយបេីចំហ ដែលតាមផ្លូវច្បាប់អាចអូសក
    យកទៅសាកសួរបាន រកភស្តុតាង ដែលផ្តេីមឲ្យហ៊ាន
    សន្និដ្ឋានបានដល់ការវិភាគបែបនេះ។
    គេថាអណ្តាត ឲ្យផលពីរ គឹល្អនិងអាក្រក់។
    ដូចនេះអញប្រដៅពួកអ្ហែងបន្តិចចុះ !
    បេីថាស្ទេីរគីឡូ ចេះដឹងបែបវ៉ល់ៗ កុំចង់សាកល្បង ចូល
    ប្រឡូកក្នុងកិច្ចការនយោបាយ ។
    ព្រោះថាកិច្ចនយោបាយ វាមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅ
    លេីគ្រប់ផ្នែកគ្រប់វិស័យ ដែលទាមទារឲ្យមានការប្រជុំមតិ
    គឹតគូរថ្លឹងថ្លែងដោយម៉ត់ចត់ មុនធ្វេីសេចក្តីសម្រេចលេីបញ្ហា
    អ្វីមួយ ។
    នេះជាការដាស់តឿន ចាំឲ្យច្បាស់អាល្ងង់ !
    កុំចង់សាកល្បង យកទុក្ខដាក់ខ្លួន ។
    អាក្បត់ជាតិសមរង្សុីនិងបក្សពួក គ្មានវាសនាជាន់ដីខ្មែរ
    ទៀតទេ កុំគឹតងាយឲ្យសោះ !
    យ៉ាប់អាភ្លេី!

  2. Anonymous says:

    so sad AH CHESS ..SO SOCHEATH give away Cambodian ‘s land to Vietcong

  3. Anonymous says:

    Who ever sign&gave Tral Island to Youn hanoi are the traitors

  4. Anonymous says:

    According to Ah So Socheath, the smartest one is Hun Sen and his gangster who gave away Cambodia land to YOURN including Ah Kbal Youn Klourn Khmer So Socheath.

  5. so socheath says:

    Send to Facebook
    សំណាញ់ច្បាប់
    法律网
    *******
    ប៉ុន្មានថ្ងៃកន្លងមកនេះ បទល្មើសក្បត់ ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា
    ត្រូវបានតំណាងអយ្យការអមសាលាតាមខេត្តក្រុង នានា បានសម្រេចធ្វើការចោទប្រកាន់ទៅលើបុគ្គលមួយចំនួនដែលមានការពាក់ព័ន្ធជាមួយជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួកពីបទ រួមគំនិតក្បត់-តាមបញ្ញត្តិ មាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
    ពិតណាស់ការចោទប្រកាន់ គឺពាក់ព័ន្ធនឹងសកម្មភាព ដែលបុគ្គលទាំងនោះបានចូលរួម ក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលនៃ ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្សី ដើម្បីឈានទៅចូលរួមសកម្មភាព ផ្តួលរំលំ
    រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខតាមការអំពាវនាវរបស់ ឧក្រិដ្ឋជន សម រង្សី និងបក្ខពួក។
    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ពេលថ្មីកន្លងទៅនេះអះអាងថា កម្លាំងសមត្ថកិច្ចមិនអត់ឱនឲ្យនោះទេចំពោះ អ្នកដែលចូលរួមក្នុងសកម្មភាពប៉ុនប៉ង
    ធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយសមត្ថកិច្ចនឹងធ្វើការចាប់ខ្លួនជាបន្ដបន្ទាប់ចំពោះអ្នកប្រព្រឹត្តខុសទាំងនោះ។
    សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍សង្កត់ធ្ងន់ថា ការចាប់ខ្លួនបុគ្គលដែលមានការពាំក់ព័ន្ធក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាកន្លងមកនេះ របស់កម្លាំង
    សមត្ថកិច្ច មិនមែនជាការគំរាមកំហែងខាងផ្នែកនយោបាយ ឬការបញ្ចេញមតិនោះឡើយ
    ពោលគឺសមត្ថកិច្ចមើលឃើញថា អ្នកទាំងអស់នោះបានដើរហួសព្រំដែនកំណត់ ហើយបាននិងកំពុងអនុវត្តតាមអ្វីដែលជាការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៉ី ដែលមានចេតនាចង់ធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលតាមរយះបដិវត្តន៍ពណ៍ និងធ្វើការប្ដូររបបរាជានិយមជាដើម។
    ជាការពិតរយៈពេលប៉ុន្មានថ្ងៃមកនេះ ជនពាក់ព័ន្ធនឹងផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលជាច្រើននាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងត្រូវបានតុលាការចោទប្រកាន់ជាបន្តបន្ទាប់អំពីបទ រួមគំនិតក្បត់ ។
    ក្នុងចំណោមអ្នកដែលត្រូវបានចោទប្រកាន់ មានអ្នកខ្លះបានព្យាយាមរត់គេខ្លួនឆ្លងខេត្ត និងឆ្លងប្រទេស ប៉ុន្តែក៏នៅតែមិនអាចរួចផុតពីការចាប់ខ្លួនផងដែរ។ ចំណែកអ្នកនៅក្រៅប្រទេស ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងធ្វើកិច្ចសហការជាមួយរដ្ឋាភិបាលប្រទេសនោះ ដើម្បីចាប់ខ្លួន។
    តែថាបើតាម អ្នកនាំពាក្យក្រសួងយុត្តិធម៌ឯ/ឧ ជិន ម៉ាលីន បើសិនជាអ្នកពាក់ព័ន្ធក្នុងផែនការរដ្ឋប្រហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ណាម្នាក់ចូលសារភាពវិញ នោះពួកគេនឹងត្រូវបានរួចផុតពីទោសផងដែរ។
    ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ បានប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី
    ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់កម្ពុជា ។
    ជាមួយនឹងការប្រកាសនេះជនក្បត់ជាតិសមរង្ស៊ី បានអំពាវនាវឲ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ទៅចុះចូលជាមួយខ្លួនដោយមានថវិកាលើកទឹកចិត្តមួយចំនួន ព្រមទាំងអំពាវនាវឲ្យព្រះមហាក្សត្រដាក់រាជ្យថែមទៀតផង។
    ទក់ទងបញ្ហានេះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានដាក់
    បទបញ្ជាយ៉ាងហ្មឺងម៉ាត់ គឺត្រូវកម្ចាត់ក្រុមឧទ្ទាម សម រង្ស៊ី ព្រោះជាភារកិច្ចកងទ័ព ។
    សំណាញ់ច្បាប់កម្ពុជាបានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នឹងត្រូវប្រឈមនឹងការចោទប្រកាន់ បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់-ពីបទរួមគំនិតក្បត់ ដែលអាចមានទោសពី ០៥ (ប្រាំ) ឆ្នាំ ទៅ១០(ដប់)ឆ្នាំ តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឱ្យរួចពីទោសតាមបទប្បញ្ញត្តិពិសេស នៃមាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ ៕

Leave a Reply

Submit Comment