វិភាគ​៖ ការ​ទទួលស្គាល់​ព្រំដែន​៨៤ភាគរយជាមួយ​វៀតណាម​​បន្សល់ទុក​ជម្លោះ​ឬទេ​?

០៨ តុលា ២០១៩ | ៧:១២ ព្រឹក
https://vodkhmer.news

លោក ហ៊ុន សែន និង ឯកឧត្តមង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងសន្និសីទ​ និងពិធីចុះហត្ថលេខាជាផ្លូវការសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

ការ​បោះបង្គោល​ព្រំដែន​ចាប់ពី​ទសវត្ស​ន៍ ៨០មក​ ត្រូវ​បាន​អ្នក​មិន​នៅក្នុង​ជួរ​រដ្ឋាភិបាល​​ចោទ​ថា​ រដ្ឋាភិបាល​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​បន្ថែម​ទៀត​ទៅ​ប្រទេស​វៀតណាម​។

ប៉ុន្តែ ​គណបក្ស​កាន់អំណាច​​របស់​លោក​ ហ៊ុន​ សែន​ វិញ​អះអាង​ថា​ ការកំណត់​ខណ្ឌសីមា​កន្លង​មក​នេះ កម្ពុជា​មិន​បាន​បាត់បង់​ទឹកដី​សូម្បីតែ​មួយ​មី​លី​ម៉ែត្រ​ទៅ​ប្រទេសជិតខាង​ដូច​ការចោទប្រកាន់​ឡើយ​។

ភាព​ចម្រូងចម្រាស​នេះ​ រដ្ឋាភិបាល​បាន​ប្រើ​ប្រព័ន្ធ​ច្បាប់​​ចាប់ខ្លួន​អ្នករិះគន់​​មួយចំនួន​ដាក់​ពន្ធនាគារ​ ក្នុង​នោះ​មាន​អតីត​តំណាង​រា​ស្ដ្រគណបក្ស​ប្រឆាំង​ លោក​ អ៊ុំ​ សំ​អាន​ លោក​ ហុង​ សុខ​ហួរ​ ​​និង​អ្នកឃ្លាំមើល​មួយចំនួន​ទៀ​តរួម​ទាំង​លោក​ រ៉ុង​ ឈុន​ ផងដែរ។

ជា​ការ​កត់សម្គាល់​ ទោះជា​មានការ​ខ្វែងគំនិត​គ្នា​បែបនេះ​ក្ដី​ ការ​បោះបង្គោល​ព្រំដែន​​នេះ រដ្ឋាភិបាល​សម្រេច​បាន ៨៤ភាគរយ​ហើយ​ជាមួយ​ភាគី​វៀតណាម​​។

ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ប្រទេស​វៀតណាម​​នៅ​សប្តាហ៍​មុន​(ថ្ងៃ​ទី៥ ខែតុលា​) នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក​ ហ៊ុន​ សែន​ បាន​ចុះ​ហត្ថ​លេខា​ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម​ លោក​ ង្វៀន​ សួន​ហ្វុ​ក ទទួលស្គាល់​ជា​ផ្លូវការ​​នូវ​​ខ្សែបន្ទាត់​ព្រំដែន​ដែល​បាន​បោះ​រួច​នេះ​។

សំណួរ​ត្រង់ថា​ តើ​ក្រោយ​ចុះហត្ថលេខា​ទទួល​បន្ទាប់​ព្រំដែន​បែបនេះ​បន្សល់ទុក​ជម្លោះ​ឬទេ​?

ក្រុម​អ្នកវិភាគ និង​ឃ្លាំ​មើល​​សង្គម​កម្ពុជា​ បាន​បង្ហាញ​នូវ​ការ​យល់ឃើញ​ផ្សេងគ្នា​​ពី​បញ្ហា​នេះ​។

សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​លោក​ រ៉ុង​ ឈុន​ មានប្រសាសន៍​ថា​ តាម​ការ​ចុះ​ពិនិត្យ​ជាក់​ស្ដែង និង​ជួប​ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​ ដែល​លោក​ថា ​សុំ​មិន​និយាយលើ​ផែនទី​ និយាយ​តែ​លើ​ដី​ជាក់​ស្ដែ​ង បង្គោលព្រំ​ដែន​មួយចំនួន​ ត្រូវ​បាន​បោះ​ចូល​​ដីស្រែ​ចម្ការពលរដ្ឋខ្មែរ។

អ្នកឃ្លាំមើល​រូប​នេះ​ បង្ហាញ​ការយល់ឃើញ​ថា​ បើ​រដ្ឋាភិបាល​មិន​ពិចារណា​ឡើងវិញ​​អំពី​ភាព​មិន​ប្រក្រតី​នេះ​ទេ​ លោក​ថា​ ខ្សែ​បន្ទាត់​ព្រំដែន​នេះ​ នឹង​បន្សល់ទុក​ជម្លោះ​ដល់​ក្មេង​ជំនាន់​ក្រោយ​។

លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា​៖ «ការ​ចុះហត្ថលេខា​ទទួលយក​ដោយ​ភាព​ចម្រូងចម្រាស​បែបនេះ ​វា​បន្សល់ទុក​នូវ​ភាព​មិន​ច្បាស់លាស់​ទៅដល់​មនុស្ស​ជំនាន់​ក្រោយ​។ អ៊ីចឹង ​មុននឹង​យើង​ទទួលយក ៨៤ភាគរយ​ដែល​ត្រូវ​បាន​បោះ​ហ្នឹង​ ធ្វើ​ម៉េច​យើង​ត្រូវ​ពិនិត្យ​ឡើងវិញ​ ធ្វើ​ឱ្យ​ចុះសម្រុង​គ្នា​គ្រប់​ភាគី​សង្គម​ស៊ីវិល​ និង​អ្នកនយោបាយ​អាច​ទទួលយក​បាន​ទាំងអស់គ្នា​។ អាហ្នឹង​បាន​ជាការល្អ​ប្រសើរ​»

កម្ពុជា​ និង​វៀតណាម​ មាន​ព្រំដែន​គោក​រួមគ្នា​ប្រវែង១២៧០គីឡូម៉ែត្រ​  ប៉ុន្តែ ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ ធ្លាប់​អះអាង​ថា​ ចំណុច​ដែល​នៅសល់ ១៤ភាគរយ​​នោះ​ មាន​​នៅ​តំបន់​ដា​ក់​ណាំ​​ស្ថិត​ក្នុង​ខេត្តមណ្ឌលគិរី​ ចំណុច​ខ្លះ​​ទៀត​នៅ​ខេត្ត​ស្វាយរៀង​ និង​នៅ​ខេត្ត​កណ្ដា​ល។

អតីត​តំណាង​រា​ស្រ្តគណបក្ស​ប្រឆាំង​ ដែល​ សកម្ម​បញ្ហា​ព្រំដែន​ គឺ​លោក​ អ៊ុំ​ សំ​អាន​ មានប្រសាសន៍​ថា​ ការ​ទទួលស្គាល់​ខ្សែបន្ទាត់​ព្រំដែន​ពេលនេះ​ កម្ពុជា​បាត់​ទឹកដី​មួយផ្នែកទៀត​ទៅ​ប្រទេស​វៀតណាម​ និង​បន្សល់ទុក​ជម្លោះ​ក្នុ​ប្រវត្តិ​សា​ស្រ្ត បើ​គ្មានអ្វី​ប្រែប្រួល​ ដោយ​ថា​ ការកំណត់​ព្រំដែន​នេះ​ ធ្វើតាម​សន្ធិសញ្ញា​ខុសច្បាប់​ឆ្នាំ១៩៨៥​។

លោក​ អ៊ុំ​ សំ​អាន​ អះអាង​ទៀត​ថា​ សន្ធិសញ្ញា​ឆ្នាំ​១៩៨៥​ ត្រូវ​បាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ប្រកា​សមោ​ឃភាព​ ឬលុបចោល​រួចហើយ​ ព្រោះ​ជា​សន្ធិសញ្ញា​មួយ​ស្ថិត​ក្នុង​សម័យ​វៀតណាម​​គ្រប់គ្រង​កម្ពុជា​។

លោក អ៊ុំ សំអាន បញ្ជាក់ថា​៖ «នៅ​ឆ្នាំ១៩៨៥ លោក​ ហ៊ុន​ សែន​ កាល​ហ្នឹង​​គាត់​ជារ​ដ្ឋ​មន្ត្រី​ការបរទេស​ស៊ី​ញ៉េ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​វៀ​ត​​​ណាម​ លោក​ ង្វៀង​ កូ​ថាច់​ គឺ​យួន​ជា​អ្នក​រៀបចំ​សន្ធិសញ្ញា​ហ្នឹង​ទាំងអស់​។ ដូច្នេះ​ ការ​ចុះហត្ថលេខា​លើ​សន្ធិស​ញ្ញា​​​​​ហ្នឹង​ធ្វើ​ទៅតាម​យួន​គេ​រៀបចំ​ឱ្យ​យើង​នឹង​ចុះហត្ថលេខា។ ​ដូច្នេះ ​មិន​អាចយ​កម​កបោះបង្គោល​ទៅ​ការពារ​បូរណ​ភា​ពទឹកដី​យើង​បានទេ»

ប៉ុន្តែ ​ប្រធាន​រាជ្យ​បណ្ឌិត្យសភា​កម្ពុជា​របស់​រដ្ឋាភិបាល​ និង​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​ លោក​ បណ្ឌិត​ សុខ​ ទូច​ ពន្យល់​ថា​ ក្រោយ​រដ្ឋាភិបាល​ចុះ​ហត្ថេ​លខា​ ខ្សែបន្ទាត់​ព្រំដែន​នឹង​ក្លាយជា​តំបន់​សន្តិភាព​ និង​អភិវឌ្ឍន៍​។

លោក​ សុខ ទូច ប្រាប់ថា​៖ «យើង​គិតថា​ វា​ប្រែក្លាយ​ជា​តំបន់៤​ គឺទី១តំបន់​មិត្តភាព​ទី២​ គឺ​តំបន់​ប្តោះប្តួរ​[ទំនិញ​]ទី៣ការទប់ស្កាត់​កា​រហូ​ចចេញ​ហូរ​ចូល​នៃ​គ្រឿង​ញៀ​ណ និង​ជួញដូរ​មនុស្ស​ និង​ទី៤យើង​ដឹង​ហើយ​គឺ​ធ្វើ​ឱ្យ​ព្រំដែន​ជា​តំបន់​អភិវឌ្ឍន៍​។បើសិនជា​យើង​បង្កើតសត្រូវ​នៅ​សតវត្ស​ន៍​ទី២១នេះ​គ្មាន​អ្នកឈ្នះ​គ្មាន​អ្នក​ចាញ់​ទេ​»។

លោក​ សុខ​ ទូច​ ពន្យល់​ទៀត​ថា​ សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ១៩៨៥​ មិន​ធ្វើ​ឱ្យ​ភាគី​ណាមួយ​ខាតបង់​ទឹកដី​ទេ​ ដោយ​ថា​ ការ​បោះបង្គោល​បច្ចុប្បន្ន​យក​តាម​ផែនទី​ដែល​បន្សល់ទុក​ពី​សម័យ​បារាំង​ ហៅថា​ កូ​សាំង​ស៊ីន​។

លោក​ សុខ ទូច បន្ត​ថា​៖ «អ៊ីចឹង ​គេ​យក​អា​កូ​សាំង​ស៊ីន​ហ្នឹង​ធ្វើជា​ផែនទី​ដែល​យើង​ឯកភាព​គ្នា​រវាង​វៀតណាម​ និង​កម្ពុជា​។ រឿង​យក​[សន្ធិសញ្ញា​ព្រំដែន​]៨៥អី​ អាហ្នឹង​គ្រាន់តែ​បន្ត​និរន្តរភាព​ដែល​និយាយ​ពី​កិច្ចការ​ព្រំដែន​ ឬកំណត់​ព្រំដែន​ឱ្យ​បាន​ច្បា​ស់​លាស់​[សន្ធិសញ្ញា៨៥​]គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​មួយ​ប៉ុណ្ណឹង​ទេ​»

តែ​លោក​ អ៊ុំ​ សំ​អាន​ អះអាង​ថា​ សន្ធិសញ្ញា​ឆ្នាំ១៩៨៥នោះ​ សូម្បីតែ​អតីត​ព្រះមហាក្សត្រ​ព្រះ ​នរោត្តម​ សីហនុ ​ក៏​ព្រះអង្គ​មិន​ទទួលស្គាល់​ដែរ​ ដែល​ថា ​រដ្ឋាភិបាល​ធ្វើ​ឱ្យរស់​ឡើងវិញ​នៅ​ឆ្នាំ២០០៥នោះ​។

លោក អ៊ុំ សំអាន បន្ត​​ថា​៖ «សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ២០០៥ហ្នឹង ​សម្ដេចតា​[ព្រះ​ នរោត្តម​ សីហនុ​] ក៏​លោក​បដិសេធ​ដែរ​ រហូតដល់​គំ​រាមស​ម្ដេចតា​ និង​ព្រះមហាក្សត្រ​សព្វថ្ងៃ​ថា​ ប្រសិន​ព្រះអង្គ​មិន​ចុះហត្ថលេខា​ទេ ​នឹង​រំលាយ​របប​រាជា​និយម​។ ​មា​ន​ន័យ​ថា ស​ម្ដេ​ចតា​គាត់​ទទួលស្គាល់​ថា​ អា​សន្ធិសញ្ញា​ហ្នឹង​វា​បាត់បង់​ទឹកដី​បាន​គាត់​អត់​ទទួលស្គាល់​សន្ធិសញ្ញា​ឆ្នាំ២០០៥ហ្នឹង​»។

អ្នកស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​ និង​ជា​អ្នកវិភាគ​នយោបាយ​ លោក​ បណ្ឌិត​ មាស​ នី​ វិភាគ​ថា​ ប្រ​វត្តិ​នៃ​វិបត្តិ​ព្រំដែន​កម្ពុជា​-វៀតណាម​ បង្កើត​ជា​ចម្ងល់​ធំ​ពីរ​ដល់​ក្មេង​ជំនាន់​ក្រោយ​។

អ្នកវិភាគ​រូប​នេះ​ ពន្យល់​ថា​ ចម្ងល់​ទី១​ ហេតុអ្វី​បាន​រដ្ឋាភិបាល​យក​សន្ធិសញ្ញា​ ដែល​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ លុបចោល​ទៅ​ហើយ​នោះ​មក​ធ្វើជា​បន្ទាត់​ព្រំដែន​ និង​ចម្ងល់​ទី២​ ហេតុអ្វី​រដ្ឋាភិបាល​ បន្ត​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ទាំង​​គ្មាន​ការ​ឯកភាពជាតិ​។

លោក​ មាស នី ប្រាប់ថា​៖ «ការកំណត់​ព្រំដែន​អាច​មាន​សន្ធិ​ភាព​ និង​ស្ថិរភាព​យូរអង្វែង​ទៅ​បាន​ លុះណាតែ​គឺ​ការ​ឯកភាពជាតិ​នៅ​ខា​ង​ក្នុង​ស្រុក​យើង​នេះ​សិន​យើង​ឃើញ​ពីមុន​មក​ក៏​មាន​ទំនាស់​អ៊ីចឹង​ដែរ​ គឺ​ទាស់ទែងគ្នា​ឯង​ហើយ​រត់​ទៅ​ពឹង​គេ​ ដ​ល់​​ទៅ​ពឹង​គេ​វា​ត្រូវ​បាត់​ត្រង់នេះ​បន្តិច​ ត្រង់នោះ​បន្តិច​ រហូតដល់​បច្ចុប្បន្ន​»

បើ​តាម​លោក​ មាស​ នី​ ខ្សែបន្ទាត់​ព្រំដែន​បែបនេះ​ នឹង​បន្សល់​ទុក​នូវ​ជម្លោះ​ជា​ប្រវត្តិ​សាស្ត្រ​នៅ​ថ្ងៃ​អនាគត​ ចំណែក​​រដ្ឋាភិបាល​ នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ប្រវត្តិ​សា​ស្ដ្របើសិនជា​ក្មេង​ជំនាន់​ក្រោយ​រក​ឃើញថា​ ការ​បោះបង្គោល​ព្រំដែន​ពេលនេះ​ពិតជា​បាន​បាត់​បង់​​ទឹកដី​ទៅ​ប្រទេសជិតខាង​មែន​នោះ​។

យ៉ាងនេះ​ក្ដី​ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ តាមរយៈ​សេច​ក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃទី៥តុលា​ បាន​ចោទ​ថា​ ការដែល​រដ្ឋាភិបាល​ចុះហត្ថលេខា​​ទទួល​ស្គាល់​បន្ទាត់​ព្រំដែន៨៤ភាគរយ​នេះ​ ថា​ជា​ការ​«កាត់ទឹក​ដីខ្មែរ​ឱ្យ​ទៅ​ប្រទេស​វៀតណាម​​ដោ​យ​​ស្របច្បាប់​»។

អតីត​គណបក្ស​ប្រឆាំង ​អះអាង​ថា​ ខ្លួន​នឹង​សើរើ​ឡើងវិញ​នូវ​សន្ធិសញ្ញា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នេះ​ ដើម្បី​ការពារ​បូរណភាពទឹកដី​កម្ពុជា​ស្របតាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ និង​រដ្ឋធម្មនុញ្ញ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "វិភាគ​៖ ការ​ទទួលស្គាល់​ព្រំដែន​៨៤ភាគរយជាមួយ​វៀតណាម​​បន្សល់ទុក​ជម្លោះ​ឬទេ​?"

  1. so socheath says:

    Send tofacebook
    អាល្ងង់ពីរក្បាលនេះឡៅម៉ុងហៃ
    មាស នីជាអ្នកវិិភាគស្អីវា ?
    កោតតែពួកអាវិទ្យុលាងក្តRFA អួតថាអាពីរក្បាលនេះ
    សុទ្ធតែជាអ្នកវិភាគសង្គមទៅរួច ។
    អាពីរក្បាលនេះចេះត្រឹមព្រុស ហេីយនឹងលូតាមគ្នា
    ដូចឆ្កែហ្នឹងអ្ហី !
    និយាយអត់ដឹងខ្យល់ !
    មេីលសម្តីអាមាសនីចុះ ។
    ស្អីអាសមរង្សុី នឹងបក្សពួកក្បត់ជាតិរបស់វា មានកម្លាំង
    មកធ្វេីឲ្យបក្សកាន់អំណាចបារម្ភផង ?
    អាក្បត់ជាតិសមរង្សុីនិងបក្សពួកក្បត់ជាតិរបស់វា ចេះត្រឹម
    បោកប្រាស យកលុយពួកអាឆោតល្ងង់ តែស្រេកឃ្លាន
    អំណាចតាមការសន្យាខ្យល់ចាយសោះ ម៉ោអួតជំនួស
    វាកេីត? ។
    មួយទៀតអារឿងពាក្យសម្តីថា បេីគ្មានការចរចាថ្ងៃ៩វិច្ឆិកា
    (ជាមួយអាក្បត់ជាតិសមរង្សុី) ខាងមុន
    អាចក្លាយជាព្រឹត្តិការធ្ងន់ធ្ងរបំផុតសម្រាប់កម្ពុជាមិនអាចស្មាន
    ដល់ ហេីយបេីផ្អែកលេីសម្តីនេះ គឺជាពាក្យបំផុស ឲ្យមានការ
    ប្រឆាំងរដ្ឋាភិបាលដោយបេីចំហ ដែលតាមផ្លូវច្បាប់អាចអូសក
    យកទៅសាកសួរបាន រកភស្តុតាង ដែលផ្តេីមឲ្យហ៊ាន
    សន្និដ្ឋានបានដល់ការវិភាគបែបនេះ។
    គេថាអណ្តាត ឲ្យផលពីរ គឹល្អនិងអាក្រក់។
    ដូចនេះអញប្រដៅពួកអ្ហែងបន្តិចចុះ !
    បេីថាស្ទេីរគីឡូ ចេះដឹងបែបវ៉ល់ៗ កុំចង់សាកល្បង ចូល
    ប្រឡូកក្នុងកិច្ចការនយោបាយ ។
    ព្រោះថាកិច្ចនយោបាយ វាមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅ
    លេីគ្រប់ផ្នែកគ្រប់វិស័យ ដែលទាមទារឲ្យមានការប្រជុំមតិ
    គឹតគូរថ្លឹងថ្លែងដោយម៉ត់ចត់ មុនធ្វេីសេចក្តីសម្រេចលេីបញ្ហា
    អ្វីមួយ ។
    នេះជាការដាស់តឿន ចាំឲ្យច្បាស់អាល្ងង់ !
    កុំចង់សាកល្បង យកទុក្ខដាក់ខ្លួន ។
    អាក្បត់ជាតិសមរង្សុីនិងបក្សពួក គ្មានវាសនាជាន់ដីខ្មែរ
    ទៀតទេ កុំគឹតងាយឲ្យសោះ !
    យ៉ាប់អាភ្លេី!

  2. Anonymous says:

    Veitycong boss and veitcong dogs are the criminals’

Leave a Reply

Submit Comment