អាជ្ញាធររបបក្រុងភ្នំពេញ ចាប់ខ្លួនសកម្មជនបក្សប្រឆាំង២នាក់ទៀត និង ចោទប្រកាន់បន្ថែម ៤ នាក់

ដោយ មួង ណារ៉េត
2019-10-08
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​គណបក្សសង្គ្រោះជាតិមួយចំនួន ក្នុង​ចំណោម​អ្នកដែលកំពុង​ជាប់​ឃុំ។ RFA
សកម្មជន​គណបក្សសង្គ្រោះជាតិមួយចំនួន ក្នុង​ចំណោម​អ្នកដែលកំពុង​ជាប់​ឃុំ។ RFA


របប​ក្រុង​ភ្នំពេញ​ចាប់​​សកម្មជន​បក្សប្រឆាំង​២នាក់​ទៀតពីបទ​ញុះញង់


អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​២នាក់​ទៀត​ និង ចោទប្រកាន់បន្ថែម ៤ នាក់​​​ ដោយ​ចោទ​ប្រកាន់​ពី​បទ​រួមគំនិតក្បត់។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ហៅ​វិធាន​ការ​របស់​តុលាការ​នេះ​ថា​ ​ជា​ការ​គំរាមកំហែង​បំភិតបំភ័យ ​ផ្នែក​នយោបាយ​លើ​​​ប្រជាពលរដ្ឋ​ ដើម្បី​រារាំង​កុំ​ឱ្យ​ពួកគាត់​ទៅ​គាំទ្រ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី​ វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ​។

​មន្ត្រី​ប៉ូលិស​រាជធានី​ភ្នំពេញ ​ចាប់​ខ្លួន​ចៅសង្កាត់​ព្រែកប្រា​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​លោក ឃិន​ សុខហៀង ​នៅ​យប់​ថ្ងៃ​ទី ០​៧ ខែ ​តុលា និង សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​បាធាយ​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង គឺ លោក ហម វុទ្ធី ចាប់​ខ្លួន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ០៨ ​តុលា។

ភរិយា​សកម្មជន​បក្ស​ប្រឆាំង​ស្រុក​បាធាយ ខេត្ត​កំពង់ចាម លោក​ស្រី ថាន់ សារ៉ន ប្រាប់​អាស៊ី​សេរី កាលពី​​រសៀល​ថ្ងៃ​ទី ០​៨ ខែ តុលា​ថា ប៉ូលិស​ចាប់​ស្វាមី​របស់​លោក​ស្រី​នៅ​ហាង​លក់​កាហ្វេ​មួយ​កន្លែង​នៅព្រលាន​យន្តហោះអន្តរជាតិ​​ភ្នំពេញ ​ដោយ​មិន​ដឹង​មូលហេតុ។ លោកស្រី ហៅ​ការ​ចាប់​ខ្លួន​នេះ​ថា ជា​ទង្វើ​អយុត្តិធម៌​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ស្វាមី​ ពីព្រោះ​លោក ហម វុទ្ធី មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ឡើយ«គាត់​មិន​ដែល​មាន​សត្រូវ​ជា​មួយ​អ្នក​ជិត​ខាង​ទេ មាន​តែ​រឿង​នយោបាយ​តែ​ម្ដង ព្រោះ​គាត់​អត់​មាន​ដើរ​ទៅ​រក​រឿង​អ្នក​ណា​ផង​ មាន​តែ​ពលរដ្ឋ​ស្រលាញ់​គាត់​ពេញតែស្រុក​​​។ គិត​ទៅ​អាជ្ញាធរ​តាម​ចាប់​គាត់​តាំង​ពី​ថ្ងៃ​កាន់​បិណ្ឌ​ថ្ងៃ​ដំបូង​មក​ ហើយ​ដល់​ថ្ងៃ​កាន់​បិណ្ឌ​វេន​ទី​៧​ បាន​គាត់​​រត់​ភៀស​ខ្លួន​ទៅ​ភ្នំពេញ​»។

រីឯ​ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញលោក ឃិន រឿន ថ្លែង​ថា មន្ត្រី​ប៉ូលិស ​៤នាក់ ​បាន​ចូល​ទៅ​ចាប់​លោក ឃិន សុខ​ហៀង នៅ​ក្នុង​ផ្ទះ​ស្ថិត​ក្នុង​សង្កាត់​ព្រែកឯង ខណ្ឌច្បារអំពៅ ​ទាំង​កម្រោល ​ដោយ​ពុំ​មាន​ដីកា​ចាប់​ខ្លួន​ពី​តុលាការ​ឡើយ​។ លោក​ហៅ​ទង្វើ​របស់​ប៉ូលិស​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​សកម្មជន​ប្រឆាំង ​តាម​បញ្ជា​របស់​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន ដើម្បី​បាន​ដឹក​នាំ​ប្រទេស​ទៅ​មុខ​ទៀត តែប៉ុណ្ណោះ«សូម​ឱ្យ​សកម្មជន​នៅ​តាម​រាជធានី​ខេត្ត​ទាំង​អស់​កុំ​បាក់​ទឹក​ចិត្ត​ឱ្យ​សោះ​ ព្រោះ​យើង​នៅ​តែ​ជាង​៣០​ថ្ងៃ​ទៀត​ទេ​ យើង​នឹង​ជួប​មេ​ដឹក​នាំ​របស់​យើង​វិញ​ហើយ​ ពេល​នោះ​យើង​នឹង​ក្រោក​ឡើង​ទាំង​អស់​គ្នា​ទាមទារ​យក​សិទ្ធិ​សេរី​ភាព​ យក​ប្រជាធិបតេយ្យ​មក​វិញ​ ដើម្បី​ឱ្យ​ប្រទេស​យើង​រីក​ចំរើន​ដូច​ប្រទេស​ជិត​ខាង​។ខ្ញុំ​ក៏​សំណូម​ពរ​ដល់​រដ្ឋាភិបាល​ដែរ​ បើ​រដ្ឋាភិបាល​នៅ​តែ​ចាប់​សកម្មជន​បក្ស​ប្រឆាំង​បែប​ ធ្វើ​ឱ្យ​ការ​ឈឺចាប់​របស់​សកម្មជន​កាន់​តែ​ខ្លាំង​ឡើង អ៊‍ីចឹង​ធ្វើ​ឱ្យ​ប្រទេស​មាន​ហានិភ័យ​នៅ​ពេល​ខាងមុខ​​»។»

លោក​បន្ត​ថា​ រហូត​មក​ដល់​ម៉ោង​ផ្សាយ​នេះ ​មិន​ដឹង​ប៉ូលិស​បញ្ជូន​សកម្មជន​ទាំង​២​រូប​ ទៅ​ឃុំ​ខ្លួន​នៅ​កន្លែង​ណា​នោះ​ទេ។

​​​​​​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ ស្នងការ​រាជធានី​ភ្នំពេញ​លោក ស ថេត​ ដើម្បី​សុំ​អត្ថាធិប្បាយ​ ជុំ​វិញ​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ ​បាន​ទេ​ កាលពី​​ថ្ងៃ​ទី ០​៨ ខែ ​តុលា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ ពុំ​មាន​អ្នក​ទទួល​។

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី ០៧ ខែ តុលា ​បាន​ចោទ​ប្រកាន់​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ០​៥​ នាក់​ រួម​មាន​លោក​ គ្រុយ សុខេមរិទ្ធ អ្នក​ស្រី​ សេង ខន អ្នកស្រី​ ទិត្យ សុផាត​ លោក​ រឿង សំណាង និង​លោក ឃិន សុខហៀង ​ពី​បទ​​រួមគំនិត​ក្បត់។ តុលាការ​​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន ​កាលពី​​ថ្ងៃ​ទី ០៧ តុលា​នោះ ថា​សកម្មជន​បក្ស​ប្រឆាំង​​ទាំង​៥​នាក់ និង​មនុស្ស​មួយ​​​​​​​​​​​​​​​ចំនួន​ទៀត បាន​កៀរគរ​បំផុស​ប្រជាពលរដ្ឋ និង​មាន​ផែនការ​ដឹកនាំ​ក្រុម​របស់​ខ្លួន​ ធ្វើដំណើរ​ទៅ​ក្រុងភ្នំពេញ​ ដើម្បី​ចាំ​ទទួល​លោក សម រង្ស៊ី ដែល​គ្រោង​វិល​ចូល​មក​កាន់​មាតុប្រទេស​វិញ​ នៅ​ថ្ងៃ​ទី​ ០៩ ខែ​វិច្ឆិកា​ខាងមុខ​។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ចាប់​ចង​សកម្មជន​បក្ស​ប្រឆាំង​នេះ​ គឺ​ជាការ​គំរាមកំហែង​ បំភិតបំភ័យ​ផ្នែក​នយោបាយ​ដល់​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បញ្ជាក់​ថា ​ការ​បង្ហោះ​សារ​ពាក់ព័ន្ធ​រឿង​នយោបាយ គឺ​មិន​ខុសច្បាប់​នោះ​ទេ​ ព្រោះ​​គឺ​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ស្របច្បាប់ ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​។ លោក​ហៅ​វិធាន​ការ​របស់​សមត្ថកិច្ច​នេះ​ ថា​ជា​ការ​រារាំង ​កុំ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចូល​រួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខនេះតែប៉ុណ្ណោះ «ហើយ​អ្វី​ដែល​សំខាន់​ គឺ​អាជ្ញាធរ​មិន​ចង់​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​ ការ​បញ្ចេញ​មតិ​ណា​មួយ​ ដើម្បី​ឱ្យ​មាន​ការ​គាំទ្រ​ ទៅ​លើ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ វិល​ចូល​ស្រុក​វិញ​ទេ​។អីចឹង​ហើយ​ឱ្យ​តែ​សកម្មជន​បក្ស​ប្រឆាំង​ ដែល​សកម្ម​កន្លង​មក​ ដោយ​មាន​ការ​បង្ហោះ​សារ​គាំទ្រ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ គឺ​ត្រូវ​ការ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​និង​ចាប់​ខ្លួន​ហើយ​»។

កាលពីថ្ងៃទី ០៨ ខែ តលា តុលាការខេត្ត​ចំនួនពីរបន្ថែមទៀត គឺតុលាការ​ខេត្តបន្ទាយ​មាន​ជ័យ និង តុលាការ​ខេត្ត​សៀម​រាប បានចោទប្រកាន់សកម្មជនគណបក្សសង្គ្រោះជាតិបន្ថែម ០៤ នាក់ទៀត ដោយ​បីនាក់នៅខេត្តបន្ទាយ​មានជ័យ និង មួយនាក់នៅខេត្ត​សៀម​រាប។ សកម្មជននៅខេត្ត​បន្ទាយមានជ័យ​ទាំងបីនាក់នោះ មានលោក ឆាំ សុភាន់ សមាជិក​ក្រុមប្រឹក្សាជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​សង្កាត់​ប៉ោយប៉ែត លោក ផុង សុជាតិ និង ជំនួយការមេឃុំឫស្សីក្រោក ស្រុកមង្គលបូរីលោកស្រី ឃុន សាវរ៉ាន។ ឯសកម្មជនម្នាក់នៅខេត្ត​សៀម​រាបនោះ គឺមន្រ្តីក្រុមប្រឹក្សា​ជាប់ឆ្នោត​បក្សប្រឆាំងឃុំ​ក្ដីរុន​លោក ឈុន វាន។

មន្រ្តីជាន់ខ្ពស់​ និង ជា ប្រធាន​គណៈកម្មាធិការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិលោក អ៊ូ ចន្ទ័ឫទ្ធិ ចាត់ទុកការចាប់ខ្លួន និង ចេញដីកាចោទប្រកាន់សកម្មជនគណបក្សប្រឆាំងជាបន្តបន្ទាប់នេះ គឺ​គ្មានអ្វី​ក្រៅ​ពីគ្រាន់តែ​គម្រាម​កំហែង ដល់​ប្រជាពលរដ្ឋ​ និង សកម្មជន​បក្សប្រឆាំង​ ដែលគ្រោង​ទៅទទួល​លោក សម រង្ស៊ី នៅ​ថ្ងៃទី ០៩ ខែ វិច្ឆិកានោះតែប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី លោកបញ្ជាក់ថា គម្រោង​វិលត្រឡប់​ទៅ​កម្ពុជាវិញនេះ គ្មាន​ប្រែប្រួល​នោះឡើយ ហើយលោកអះអាងថា លោកបានទាក់ទងទៅសកម្មជននៅមូលដ្ឋាន ដែលនៅតែបង្ហាញ​ការតាំងចិត្ត​ខ្ពស់ ក្នុងការ​ត្រៀម​ខ្លួន​ទទួល​លោក​ សម រង្ស៊ី និង ថ្នាក់ដឹកនាំ​គណបក្សសង្គ្រោះជាតិ​។ លោកអះអាងបន្ថែម​ ថាអ្នកគាំទ្របក្សប្រឆាំង មិន​បាក់ទឹកចិត្តទេ ប៉ុន្តែ កំពុង​រក្សាការស្ងៀមស្ងាត់បន្តិចសិន <<ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ កុំ​ឲ្យ​មានការ​តក់ស្លុត ហើយ​យើង​ត្រូ​វ​តែ​រួបរួម​គ្នា ដើម្បី​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរជាប្រវត្តិសាស្រ្ត​​​​ នៅប្រទេស​កម្ពុជា។ ទោះ​បីជាមាន​ការ​គម្រាម​កំហែង​រហូត​ដល់មានការ​អំពាវនាវ ឬ ការ​ត្រៀម​​កងកម្លាំងប្រដាប់​អាវុធ មក​បង្ក្រាប មក​កម្ទេច ភាសាកម្ទេច​នេះ ​​គឹប្រើជំនាន់ប៉ុលពតទេ។ កាលណា​កម្ទេច គេប្រើកម្ទេច​តែ​ទៅ​លើ​របស់របរ ប៉ុន្តែ​ពេលណា​គេប្រើភាសា​កម្ទេច​មកលើ​មនុស្ស គឺជាការ​ប្រឆាំង​នឹង​មនុស្ស​ជាតិ។​ ខ្ញុំ​យល់ថា អន្តរជាតិ​គេ​មិន​អាច​ឈរ​មើល​ឲ្យ​អាជ្ញាធរ​របបក្រុងភ្នំពេញ មក​កម្ទេច​មនុស្ស គ្រាន់តែ​មានមតិ​ផ្ទុយ​ពី​ខ្លួន​នោះទេ។ ដូច្នេះសូមបងប្អូន​កុំមានការ​តក់ស្លុត។ យើង​នឹង​ជួប​ជុំ​គ្នា​នៅថ្ងៃទី ០៩ ខែ វិច្ឆិកាខាង​មុខ​នេះ ដើម្បី​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ជាវិជ្ជមាន​នៅកម្ពុជា​​>>។

គិត​មកត្រឹមថ្ងៃទី ០៩ ខែ តុលានេះ គឺនៅសល់​តែ ៣១ ថ្ងៃទៀត​ប៉ុណ្ណោះ ដល់​ថ្ងៃដែលលោក សម រង្ស៊ី សន្យា​ថានឹង​វិលត្រឡប់​ទៅកម្ពុជាវិញ។ របបក្រុងភ្នំពេញធ្វើទុក្ខបុកម្នេញ​ កាន់តែ​ខ្លាំងឡើង ពេល​ថ្ងៃនោះកាន់តែកៀក​មកដល់។ ត្រឹមតែពីរសប្តាហ៍ចុងក្រោយនេះ ពោលគឺចាប់ពីថ្ងៃទី ២៦ ខែ កញ្ញា ដល់​ថ្ងៃទី ០៨ ខែ តុលា ៦ តុលាការ​ខេត្ត​-ក្រុង​ចំនួន ៨ បាន​ចេញ​ដីកាជាបន្តបន្ទាប់​ ចោទប្រកាន់មន្រ្តី និង សកម្មជនបក្សប្រឆាំងចំនួន ២៩ នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ០៩ ខែ តុលា មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣៤​នាក់​ហើយ ត្រូវ​របប​លោក ហ៊ុន សែន ចាប់​ខ្លួន ​និង ​ឃុំឃាំង​ក្នុង​ពន្ធនាគារ។ ក្នុងនោះ មានសកម្មជន ១៧៩ នាក់ ហើយ ដែល​​ទទួលបាន​ដីកាកោះហៅទៅបំភ្លឺ ឬ ត្រូវបាន​ប៉ូលិសកោះហៅទៅសាកសួរ​។ ក្រៅ​ពី​នេះ​ក៏​មាន​សកម្មជន​បក្ស​ប្រឆាំង​ជាច្រើន​នាក់​ទៀត​ បាន​រត់​ភៀសខ្លួន​ ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ពី​របប​ក្រុង​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

4 Responses to "អាជ្ញាធររបបក្រុងភ្នំពេញ ចាប់ខ្លួនសកម្មជនបក្សប្រឆាំង២នាក់ទៀត និង ចោទប្រកាន់បន្ថែម ៤ នាក់"

  1. so socheath says:

    Send tofacebook
    អាល្ងង់ពីរក្បាលនេះឡៅម៉ុងហៃ
    មាស នីជាអ្នកវិិភាគស្អីវា ?
    កោតតែពួកអាវិទ្យុលាងក្តRFA អួតថាអាពីរក្បាលនេះ
    សុទ្ធតែជាអ្នកវិភាគសង្គមទៅរួច ។
    អាពីរក្បាលនេះចេះត្រឹមព្រុស ហេីយនឹងលូតាមគ្នា
    ដូចឆ្កែហ្នឹងអ្ហី !
    និយាយអត់ដឹងខ្យល់ !
    មេីលសម្តីអាមាសនីចុះ ។
    ស្អីអាសមរង្សុី នឹងបក្សពួកក្បត់ជាតិរបស់វា មានកម្លាំង
    មកធ្វេីឲ្យបក្សកាន់អំណាចបារម្ភផង ?
    អាក្បត់ជាតិសមរង្សុីនិងបក្សពួកក្បត់ជាតិរបស់វា ចេះត្រឹម
    បោកប្រាស យកលុយពួកអាឆោតល្ងង់ តែស្រេកឃ្លាន
    អំណាចតាមការសន្យាខ្យល់ចាយសោះ ម៉ោអួតជំនួស
    វាកេីត? ។
    មួយទៀតអារឿងពាក្យសម្តីថា បេីគ្មានការចរចាថ្ងៃ៩វិច្ឆិកា
    (ជាមួយអាក្បត់ជាតិសមរង្សុី) ខាងមុន
    អាចក្លាយជាព្រឹត្តិការធ្ងន់ធ្ងរបំផុតសម្រាប់កម្ពុជាមិនអាចស្មាន
    ដល់ ហេីយបេីផ្អែកលេីសម្តីនេះ គឺជាពាក្យបំផុស ឲ្យមានការ
    ប្រឆាំងរដ្ឋាភិបាលដោយបេីចំហ ដែលតាមផ្លូវច្បាប់អាចអូសក
    យកទៅសាកសួរបាន រកភស្តុតាង ដែលផ្តេីមឲ្យហ៊ាន
    សន្និដ្ឋានបានដល់ការវិភាគបែបនេះ។
    គេថាអណ្តាត ឲ្យផលពីរ គឹល្អនិងអាក្រក់។
    ដូចនេះអញប្រដៅពួកអ្ហែងបន្តិចចុះ !
    បេីថាស្ទេីរគីឡូ ចេះដឹងបែបវ៉ល់ៗ កុំចង់សាកល្បង ចូល
    ប្រឡូកក្នុងកិច្ចការនយោបាយ ។
    ព្រោះថាកិច្ចនយោបាយ វាមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅ
    លេីគ្រប់ផ្នែកគ្រប់វិស័យ ដែលទាមទារឲ្យមានការប្រជុំមតិ
    គឹតគូរថ្លឹងថ្លែងដោយម៉ត់ចត់ មុនធ្វេីសេចក្តីសម្រេចលេីបញ្ហា
    អ្វីមួយ ។
    នេះជាការដាស់តឿន ចាំឲ្យច្បាស់អាល្ងង់ !
    កុំចង់សាកល្បង យកទុក្ខដាក់ខ្លួន ។
    អាក្បត់ជាតិសមរង្សុីនិងបក្សពួក គ្មានវាសនាជាន់ដីខ្មែរ
    ទៀតទេ កុំគឹតងាយឲ្យសោះ !
    យ៉ាប់អាភ្លេី!

  2. so socheath says:

    ដង្ហើមចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    អាចគំរាមដល់សន្តិភាព និងការអភិវឌ្ឍន៍ជាតិ ?
    ……….
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានពួកអាពូជឆ្កែ ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស ត្រូវបាននិយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។ វាថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការ
    អនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង។
    អាពូជឆ្កែ ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចវាដឹងច្បាស់ទៀតថា
    វិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ វាថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការព្រុសចេញនូវពាក្យ
    ដដែលៗ បើទោះបីពួកវាដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាល ក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំង
    រដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យឮរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេលបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បន្ទាប់ពីបានមើលឃើញសកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បាន
    ចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ពិតណាស់ ជាមួយសកម្មភាពដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការ
    ធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំងដើម្បីត្រៀមកម្លាំង ដើម្បី
    បង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA
    និង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ។
    ពួកគេនូវបានបំផុស ចលនាសម្អប់ ចងគំនុំ ក្នុងការបំភ័ន្តជាមួយរឿងរ៉ាវ បញ្ចេះប្រជាពលរដ្ឋ ឲ្យងើបឡើង
    បះបោរ ប្រឆាំងរដ្ឋាភិបាលជាមួយពាក្យទន្ទេញរបស់ជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដោយយកពាក្យ សិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋាភិបាល ។
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិនេះ ដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ។ ពិតណាស់ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម អាក្បត់ជាតិសមរង្ស៊ី វាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផង និងឆ្លៀតកេងចំណេញផ្នែកនយោបាយផង។
    គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា)ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕

  3. so socheath says:

    អាពូជឆ្កែ អំ សំអាត តើនយោបាយត្រូវស្ថិតនៅក្រៅច្បាប់មែនទេ !
    នយោបាយជាស្អី អ្ហែងយល់ទេ ?
    អ្នកធ្វើនយោបាយ មិនចាំបាច់ត្រូវជាប់គុកមែនទេ ?
    បើសតិអ្ហែង មិនមែនជាសតិសត្វតិរច្ឆាន អញជឿថាអ្ហែងប្រាកដជាហ៊ានឆ្លើយការពារ
    ការអះអាងរបស់អ្ហែងទាក់ទងនឹងសំនួរខាងលើនេះ ។
    តែបើគ្មានការឆ្លើយតបទេ អ្ហែងគ្រាន់តែជាមនុស្សមានសតិជាសត្វតិរច្ឆាន ដែលចេះ
    ត្រឹមព្រុសដូចឆ្កែតែប៉ុណ្ណោះ​។
    អ្ហែងត្រូវមើលច្បាប់ដែលចែងពីគណបក្សនយោបាយឲ្យបានល្អឹតល្អន់ អាល្ងង់ !
    ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ ​ត្រូវយល់ឲ្យច្បាស់
    មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន ដែលនឹកស្មានមិនដល់ !
    នេះអញបញ្ជាក់ម្តងទៀត !
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ
    ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
    ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយទម្រង់ណាមួយក៏ដោយ គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ

  4. so socheath says:

    Send to Facebook
    សំណាញ់ច្បាប់
    法律网
    *******
    ប៉ុន្មានថ្ងៃកន្លងមកនេះ បទល្មើសក្បត់ ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា
    ត្រូវបានតំណាងអយ្យការអមសាលាតាមខេត្តក្រុង នានា បានសម្រេចធ្វើការចោទប្រកាន់ទៅលើបុគ្គលមួយចំនួនដែលមានការពាក់ព័ន្ធជាមួយជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួកពីបទ រួមគំនិតក្បត់-តាមបញ្ញត្តិ មាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
    ពិតណាស់ការចោទប្រកាន់ គឺពាក់ព័ន្ធនឹងសកម្មភាព ដែលបុគ្គលទាំងនោះបានចូលរួម ក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលនៃ ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្សី ដើម្បីឈានទៅចូលរួមសកម្មភាព ផ្តួលរំលំ
    រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខតាមការអំពាវនាវរបស់ ឧក្រិដ្ឋជន សម រង្សី និងបក្ខពួក។
    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ពេលថ្មីកន្លងទៅនេះអះអាងថា កម្លាំងសមត្ថកិច្ចមិនអត់ឱនឲ្យនោះទេចំពោះ អ្នកដែលចូលរួមក្នុងសកម្មភាពប៉ុនប៉ង
    ធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយសមត្ថកិច្ចនឹងធ្វើការចាប់ខ្លួនជាបន្ដបន្ទាប់ចំពោះអ្នកប្រព្រឹត្តខុសទាំងនោះ។
    សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍សង្កត់ធ្ងន់ថា ការចាប់ខ្លួនបុគ្គលដែលមានការពាំក់ព័ន្ធក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាកន្លងមកនេះ របស់កម្លាំង
    សមត្ថកិច្ច មិនមែនជាការគំរាមកំហែងខាងផ្នែកនយោបាយ ឬការបញ្ចេញមតិនោះឡើយ
    ពោលគឺសមត្ថកិច្ចមើលឃើញថា អ្នកទាំងអស់នោះបានដើរហួសព្រំដែនកំណត់ ហើយបាននិងកំពុងអនុវត្តតាមអ្វីដែលជាការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៉ី ដែលមានចេតនាចង់ធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលតាមរយះបដិវត្តន៍ពណ៍ និងធ្វើការប្ដូររបបរាជានិយមជាដើម។
    ជាការពិតរយៈពេលប៉ុន្មានថ្ងៃមកនេះ ជនពាក់ព័ន្ធនឹងផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលជាច្រើននាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងត្រូវបានតុលាការចោទប្រកាន់ជាបន្តបន្ទាប់អំពីបទ រួមគំនិតក្បត់ ។
    ក្នុងចំណោមអ្នកដែលត្រូវបានចោទប្រកាន់ មានអ្នកខ្លះបានព្យាយាមរត់គេខ្លួនឆ្លងខេត្ត និងឆ្លងប្រទេស ប៉ុន្តែក៏នៅតែមិនអាចរួចផុតពីការចាប់ខ្លួនផងដែរ។ ចំណែកអ្នកនៅក្រៅប្រទេស ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងធ្វើកិច្ចសហការជាមួយរដ្ឋាភិបាលប្រទេសនោះ ដើម្បីចាប់ខ្លួន។
    តែថាបើតាម អ្នកនាំពាក្យក្រសួងយុត្តិធម៌ឯ/ឧ ជិន ម៉ាលីន បើសិនជាអ្នកពាក់ព័ន្ធក្នុងផែនការរដ្ឋប្រហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ណាម្នាក់ចូលសារភាពវិញ នោះពួកគេនឹងត្រូវបានរួចផុតពីទោសផងដែរ។
    ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ បានប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី
    ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់កម្ពុជា ។
    ជាមួយនឹងការប្រកាសនេះជនក្បត់ជាតិសមរង្ស៊ី បានអំពាវនាវឲ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ទៅចុះចូលជាមួយខ្លួនដោយមានថវិកាលើកទឹកចិត្តមួយចំនួន ព្រមទាំងអំពាវនាវឲ្យព្រះមហាក្សត្រដាក់រាជ្យថែមទៀតផង។
    ទក់ទងបញ្ហានេះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានដាក់
    បទបញ្ជាយ៉ាងហ្មឺងម៉ាត់ គឺត្រូវកម្ចាត់ក្រុមឧទ្ទាម សម រង្ស៊ី ព្រោះជាភារកិច្ចកងទ័ព ។
    សំណាញ់ច្បាប់កម្ពុជាបានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នឹងត្រូវប្រឈមនឹងការចោទប្រកាន់ បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់-ពីបទរួមគំនិតក្បត់ ដែលអាចមានទោសពី ០៥ (ប្រាំ) ឆ្នាំ ទៅ១០(ដប់)ឆ្នាំ តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឱ្យរួចពីទោសតាមបទប្បញ្ញត្តិពិសេស នៃមាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ ៕

Leave a Reply

Submit Comment