មេទ័ព​ត្រៀម​ទប់​ស្កាត់ ​ការ​វិល​ត្រឡប់​របស់ លោក សម រង្ស៊ី ​តែ​អ្នក​នយោបាយ​ខ្លះ​ថា​ជា​រឿង​តូច​តាច​

ដោយ អ៊ឹង ប៊ុនថន
08/10/2019
RFI

media
លោក ទៀ បាញ់ រដ្ឋ​មន្ដ្រីក្រសួង​ការពារ​ជាតិ​កម្ពុជា
REUTERS


​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​ លោក ហ៊ុន សែន ព្រមានថា ការ​បញ្ចេញកងទ័ព​បង្ក្រា​ប​ចលនា​គាំទ្រ​លោក សម រង្ស៊ី ដែល​ប្រកាស​វិល​មកកម្ពុជា​នៅថ្ងៃ៩​វិច្ឆិកានោះថា ជាភារកិច្ច​របស់ លោក ទៀ បាញ់ ភ្លាមៗប្រមុខ​ការពារ​ជាតិរូបនេះ បានប្រាប់កងទ័ព​ឲ្យ​ត្រៀម​អនុវត្តបទបញ្ជានេះ។ ប៉ុន្តែ​អ្នកនយោបាយ​នៅក្រៅ​រដ្ឋាភិបាល​បានចាត់​ទុក​ ការ​វិល​ត្រឡប់​របស់ លោក សម រង្ស៊ី ថាជារឿងតូចតាច ហើយថាការចុះ​ហត្ថលេខា​រឿង​បោះ​បង្គោលព្រំដែន​កំពុង​ក្តៅ​គកុក។

លោក ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ បាន​ប្រាប់​កង​យោធពល​ខេមរ​ភូមិន្ទ​ថា ត្រូវ​ត្រៀម​លក្ខណៈ​ឱ្យ​បាន​ស្រេច ដើម្បី​អនុវត្ត​បទ​បញ្ជា​ថ្នាក់​លើ​ក្នុង​ការ​ការ​ពារ និង​ទប់​ស្កាត់ រាល់​ការ​ប៉ុន​ប៉ង​ផ្តួល​រំលំ​រាជ​រដ្ឋា​ភិបាល​ស្រប​ច្បាប់​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​។ នេះ​បើ​តាម​ហ្វេស​ប៊ុក​របស់​លោក ទៀ បាញ់។

ការ​ប្តេជ្ញា​អនុវត្ត​បទ​បញ្ជា​របស់​ប្រមុខ​ការពារជាតិរូបនេះ គឺបន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន នៅថ្ងៃទី៧​តុលា​ បានព្រមានថា នឹង​បញ្ចេញ​កម្លាំង​ទ័ព ហើយ​អនុញ្ញាតឲ្យ​ប្រើ​អាវុធទំនើបៗ ដើម្បីទប់​ស្កាត់​គ្រប់​សកម្ម​ភាព ​ដែលគាំទ្រ លោក សម រង្ស៊ី ក្នុង​ការ​វិល​ចូល​ស្រុក​វិញ ចាប់ពីពេលនេះ​រហូត​ដល់​ថ្ងៃ​៩​វិច្ឆិកាខាងមុខ ខណៈលោក​បញ្ជាឲ្យបន្ត​​ចាប់​ខ្លួន​សកម្មជន​បក្សប្រឆាំង​ដោយ​មិន​បន្ធូរដៃ។

សម្រាប់ លោក​បណ្ឌិត ឡៅ ម៉ុងហៃ «បើ​ការ​វិល​ត្រឡប់​របស់ សម រង្ស៊ី ជា​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​ជាតិ ត្រូវ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ដើម្បី​អាច​រិត​ត្បិត​សិទ្ធិ​ប្រជា​ពល​រដ្ឋ​»។ នេះ​បើ​តាម​ហ្វេស​ប៊ុក​របស់​លោក​។

ចំណែក លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​នៅ​ថ្ងៃទី៨​តុលា ដោយ​ដក​ស្រង់​ពី​សារ​ព័ត៌មាន រ៉យ​ទ័រ​ថា «ការ​ទាម​ទារ​ឲ្យ ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង គឺ​ជា​ការ​ទាម​ទារ​មួយ​ដ៏​ស្រប​ច្បាប់ ពី​ព្រោះ​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណ​បក្ស​ប្រឆាំង​តែ​មួយ​គត់ ត្រូវ​បាន ហ៊ុន សែន រំលាយ ហើយ ហ៊ុន សែន មិន​យល់​ព្រម​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិ​ធម៌ ក្នុង​ពេល​ខាង​មុខ​។ ដូច្នេះ ការ​ងើប​ឈរ​ដោយ​ប្រជា​រាស្ត្រ ដើម្បី​ផ្តួល​រំលំ​របប​ផ្តាច់​ការ និង​ខុស​ច្បាប់​សព្វ​ថ្ងៃ គឺ​ជាជ​ម្រើស​តែ​មួយ​គត់ សម្រាប់​អ្នក​ប្រជា​ធិបតេយ្យ​ខ្មែរ ដែល​ចង់​បាន​ការ​ផ្លាស់​ប្តូរ​ឈាន​ទៅ​រក​លទ្ធិ​ប្រជា​ធិប​តេយ្យ​»។

ប៉ុន្តែ ​គណ​បក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន​វិញ បានចាត់​ទុក ការប្រកាស​វិល​ចូល​ស្រុក​របស់ លោក សម រង្ស៊ី ថ្ងៃ​៩វិច្ឆិកា​ថា​ជា «រឿង​តូច​តាច​មិន​សូវ​បាន​ការ​បែរ​ជា​ធ្វើ​ទៅ​ជា​រឿង​ធំ​ឱ្យ​គេ​ចាប់​អារម្មណ៍ ធ្វើ​ឱ្យ​ខ្មែរ​ខឹង​សម្បារ​និង​ស្អប់​ខ្ពើម​គ្នា​»។

បើ​តាម​គណបក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន គឺ​អ្នក​នយោ​បាយ​ខ្មែរ «សូម​បញ្ឈប់​ធ្វើ​រឿង​អត់​ប្រយោជន៍​សម្រាប់​ជាតិ ព្រោះ​ពេល​នេះ ជា​ពេល​ដែល​ខ្មែរ​ត្រូវ​ខំប្រឹង​អភិវឌ្ឍ​ខ្លួន រាជ​រដ្ឋា​ភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ផ្តល់​សេវា​សាធារណៈ​ល្អ​និង​សហ​ការ​គ្នា​កសាង​មោទន​ភាព​ជាតិ​ខ្មែរ​ឡើង​វិញ»។ ការ​លើក​ឡើង​យ៉ាង​ដូច្នេះ​របស់​គណ​បក្ស​នេះ គឺ​ស្រប​ពេល​គណបក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ផ្សេង​ទៀត​ដោយ​សំដែង​ក្តី​បារម្ភពីរឿង​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ការបោះ​បង្គោល​ព្រំដែន​កម្ពុជា​និង​វៀតណាម​បាន៨៤%ថា​ធ្វើ​ឡើង​ដោយ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ឯកភាព​ជាតិ​ខ្មែរ​៕

What Next?

Recent Articles

4 Responses to "មេទ័ព​ត្រៀម​ទប់​ស្កាត់ ​ការ​វិល​ត្រឡប់​របស់ លោក សម រង្ស៊ី ​តែ​អ្នក​នយោបាយ​ខ្លះ​ថា​ជា​រឿង​តូច​តាច​"

  1. vannarith says:

    ហ៊ុនសែនប្រើអាវុធប្រឆាំងតែនឹងខ្មែរ តែគាត់មិនដែលហ៊ានប្រើវាប្រឆាំងនឹងជនបរទេសទេនិងជាពិសេសជាមួយនឹងយួន។

  2. Anonymous says:

    yes I see you there whit HUN SEN support him to give Cambodian land to Vietcong . AH TEA SNGOR is good for BBQ

  3. so socheath says:

    Send tofacebook
    អាល្ងង់ពីរក្បាលនេះឡៅម៉ុងហៃ
    មាស នីជាអ្នកវិិភាគស្អីវា ?
    កោតតែពួកអាវិទ្យុលាងក្តRFA អួតថាអាពីរក្បាលនេះ
    សុទ្ធតែជាអ្នកវិភាគសង្គមទៅរួច ។
    អាពីរក្បាលនេះចេះត្រឹមព្រុស ហេីយនឹងលូតាមគ្នា
    ដូចឆ្កែហ្នឹងអ្ហី !
    និយាយអត់ដឹងខ្យល់ !
    មេីលសម្តីអាមាសនីចុះ ។
    ស្អីអាសមរង្សុី នឹងបក្សពួកក្បត់ជាតិរបស់វា មានកម្លាំង
    មកធ្វេីឲ្យបក្សកាន់អំណាចបារម្ភផង ?
    អាក្បត់ជាតិសមរង្សុីនិងបក្សពួកក្បត់ជាតិរបស់វា ចេះត្រឹម
    បោកប្រាស យកលុយពួកអាឆោតល្ងង់ តែស្រេកឃ្លាន
    អំណាចតាមការសន្យាខ្យល់ចាយសោះ ម៉ោអួតជំនួស
    វាកេីត? ។
    មួយទៀតអារឿងពាក្យសម្តីថា បេីគ្មានការចរចាថ្ងៃ៩វិច្ឆិកា
    (ជាមួយអាក្បត់ជាតិសមរង្សុី) ខាងមុន
    អាចក្លាយជាព្រឹត្តិការធ្ងន់ធ្ងរបំផុតសម្រាប់កម្ពុជាមិនអាចស្មាន
    ដល់ ហេីយបេីផ្អែកលេីសម្តីនេះ គឺជាពាក្យបំផុស ឲ្យមានការ
    ប្រឆាំងរដ្ឋាភិបាលដោយបេីចំហ ដែលតាមផ្លូវច្បាប់អាចអូសក
    យកទៅសាកសួរបាន រកភស្តុតាង ដែលផ្តេីមឲ្យហ៊ាន
    សន្និដ្ឋានបានដល់ការវិភាគបែបនេះ។
    គេថាអណ្តាត ឲ្យផលពីរ គឹល្អនិងអាក្រក់។
    ដូចនេះអញប្រដៅពួកអ្ហែងបន្តិចចុះ !
    បេីថាស្ទេីរគីឡូ ចេះដឹងបែបវ៉ល់ៗ កុំចង់សាកល្បង ចូល
    ប្រឡូកក្នុងកិច្ចការនយោបាយ ។
    ព្រោះថាកិច្ចនយោបាយ វាមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅ
    លេីគ្រប់ផ្នែកគ្រប់វិស័យ ដែលទាមទារឲ្យមានការប្រជុំមតិ
    គឹតគូរថ្លឹងថ្លែងដោយម៉ត់ចត់ មុនធ្វេីសេចក្តីសម្រេចលេីបញ្ហា
    អ្វីមួយ ។
    នេះជាការដាស់តឿន ចាំឲ្យច្បាស់អាល្ងង់ !
    កុំចង់សាកល្បង យកទុក្ខដាក់ខ្លួន ។
    អាក្បត់ជាតិសមរង្សុីនិងបក្សពួក គ្មានវាសនាជាន់ដីខ្មែរ
    ទៀតទេ កុំគឹតងាយឲ្យសោះ !
    យ៉ាប់អាភ្លេី!

  4. so socheath says:

    Send to Facebook
    សំណាញ់ច្បាប់
    法律网
    *******
    ប៉ុន្មានថ្ងៃកន្លងមកនេះ បទល្មើសក្បត់ ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា
    ត្រូវបានតំណាងអយ្យការអមសាលាតាមខេត្តក្រុង នានា បានសម្រេចធ្វើការចោទប្រកាន់ទៅលើបុគ្គលមួយចំនួនដែលមានការពាក់ព័ន្ធជាមួយជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួកពីបទ រួមគំនិតក្បត់-តាមបញ្ញត្តិ មាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
    ពិតណាស់ការចោទប្រកាន់ គឺពាក់ព័ន្ធនឹងសកម្មភាព ដែលបុគ្គលទាំងនោះបានចូលរួម ក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលនៃ ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្សី ដើម្បីឈានទៅចូលរួមសកម្មភាព ផ្តួលរំលំ
    រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខតាមការអំពាវនាវរបស់ ឧក្រិដ្ឋជន សម រង្សី និងបក្ខពួក។
    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ពេលថ្មីកន្លងទៅនេះអះអាងថា កម្លាំងសមត្ថកិច្ចមិនអត់ឱនឲ្យនោះទេចំពោះ អ្នកដែលចូលរួមក្នុងសកម្មភាពប៉ុនប៉ង
    ធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយសមត្ថកិច្ចនឹងធ្វើការចាប់ខ្លួនជាបន្ដបន្ទាប់ចំពោះអ្នកប្រព្រឹត្តខុសទាំងនោះ។
    សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍សង្កត់ធ្ងន់ថា ការចាប់ខ្លួនបុគ្គលដែលមានការពាំក់ព័ន្ធក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាកន្លងមកនេះ របស់កម្លាំង
    សមត្ថកិច្ច មិនមែនជាការគំរាមកំហែងខាងផ្នែកនយោបាយ ឬការបញ្ចេញមតិនោះឡើយ
    ពោលគឺសមត្ថកិច្ចមើលឃើញថា អ្នកទាំងអស់នោះបានដើរហួសព្រំដែនកំណត់ ហើយបាននិងកំពុងអនុវត្តតាមអ្វីដែលជាការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៉ី ដែលមានចេតនាចង់ធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលតាមរយះបដិវត្តន៍ពណ៍ និងធ្វើការប្ដូររបបរាជានិយមជាដើម។
    ជាការពិតរយៈពេលប៉ុន្មានថ្ងៃមកនេះ ជនពាក់ព័ន្ធនឹងផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលជាច្រើននាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងត្រូវបានតុលាការចោទប្រកាន់ជាបន្តបន្ទាប់អំពីបទ រួមគំនិតក្បត់ ។
    ក្នុងចំណោមអ្នកដែលត្រូវបានចោទប្រកាន់ មានអ្នកខ្លះបានព្យាយាមរត់គេខ្លួនឆ្លងខេត្ត និងឆ្លងប្រទេស ប៉ុន្តែក៏នៅតែមិនអាចរួចផុតពីការចាប់ខ្លួនផងដែរ។ ចំណែកអ្នកនៅក្រៅប្រទេស ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងធ្វើកិច្ចសហការជាមួយរដ្ឋាភិបាលប្រទេសនោះ ដើម្បីចាប់ខ្លួន។
    តែថាបើតាម អ្នកនាំពាក្យក្រសួងយុត្តិធម៌ឯ/ឧ ជិន ម៉ាលីន បើសិនជាអ្នកពាក់ព័ន្ធក្នុងផែនការរដ្ឋប្រហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ណាម្នាក់ចូលសារភាពវិញ នោះពួកគេនឹងត្រូវបានរួចផុតពីទោសផងដែរ។
    ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ បានប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី
    ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់កម្ពុជា ។
    ជាមួយនឹងការប្រកាសនេះជនក្បត់ជាតិសមរង្ស៊ី បានអំពាវនាវឲ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ទៅចុះចូលជាមួយខ្លួនដោយមានថវិកាលើកទឹកចិត្តមួយចំនួន ព្រមទាំងអំពាវនាវឲ្យព្រះមហាក្សត្រដាក់រាជ្យថែមទៀតផង។
    ទក់ទងបញ្ហានេះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានដាក់
    បទបញ្ជាយ៉ាងហ្មឺងម៉ាត់ គឺត្រូវកម្ចាត់ក្រុមឧទ្ទាម សម រង្ស៊ី ព្រោះជាភារកិច្ចកងទ័ព ។
    សំណាញ់ច្បាប់កម្ពុជាបានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នឹងត្រូវប្រឈមនឹងការចោទប្រកាន់ បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់-ពីបទរួមគំនិតក្បត់ ដែលអាចមានទោសពី ០៥ (ប្រាំ) ឆ្នាំ ទៅ១០(ដប់)ឆ្នាំ តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឱ្យរួចពីទោសតាមបទប្បញ្ញត្តិពិសេស នៃមាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ ៕