សមាជិក​បក្ស​កាន់​អំណាច ប្ដឹង​មន្ត្រី​បក្ស​ប្រឆាំង ២នាក់ ដែល​បរិហារកេរ្តិ៍​លោក​ថា ជា​ជន​បិទ​មុខ​ ស្ទាក់​វាយ​ចៅ​សង្កាត់​កោះ​ដាច់​ជាប់​ឆ្នោត

ដោយ ថន ថារ៉ូ
2019-10-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មភាព​ជន​ដៃដល់ ដែល​វាយ​ចៅ​សង្កាត់​កោះដាច់គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ិន បូណា កាល​ពី​ថ្ងៃ​ទី២៥ ខែ​កញ្ញា ឆ្នាំ​២០១៩។ Screen Shot from Um SamAn Facebook
សកម្មភាព​ជន​ដៃដល់ ដែល​វាយ​ចៅ​សង្កាត់​កោះដាច់គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ិន បូណា កាល​ពី​ថ្ងៃ​ទី២៥ ខែ​កញ្ញា ឆ្នាំ​២០១៩។ Screen Shot from Um SamAn Facebook


សមាជិក​បក្ស​កាន់​អំណាច ​នៅ​ខណ្ឌ​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ​ម្នាក់​ លោក ជួន ប៊ុនរឿន ប្ដឹង​មន្ត្រី​បក្ស​ប្រឆាំង ២នាក់ ចំ​ឈ្មោះ​ និង​បក្ស​ពួក ថា បាន​បរិហារកេរ្តិ៍ និង​ញុះញង់​ ក្នុង​​ករណី​ជន​មិន​ស្គាល់​មុខ​ស្ទាក់​ដេញ​វាយ​ចៅ​សង្កាត់​កោះ​ដាច់​ជាប់​ឆ្នោត​ មក​ពី​គណបក្ស​ប្រឆាំង លោក ស៊ិន បូណា កាល​ពី​ចុង​ខែ​កញ្ញា។ មន្ត្រី​បក្ស​ប្រឆាំង ដែល​រង​ការ​ប្ដឹង​នេះ​ថា មិន​ចាប់​អារម្មណ៍​នឹង​ពាក្យ​ប្ដឹង​ទៅ​តុលាការ​របប​ក្រុង​ភ្នំពេញ​ទេ ព្រោះ​យល់​ថា ជា​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ ក្នុង​ការ​វាយ​​ធ្វើ​បាប​មន្ត្រី​ និង​សកម្មជន​បក្ស​ប្រឆាំង។

ដើម​បណ្ដឹង លោក ជួន ប៊ុនរឿន ឲ្យ​អាស៊ី​សេរី​ដឹង​ថា មូលហេតុ​​ ដែល​លោក​សម្រេច​ចិត្ត​ប្ដឹង​ មន្ត្រី​បក្ស​ប្រឆាំង ២នាក់ គឺ​លោក អ៊ុំ សំអាន និង​លោក ហេង ឡៃហ៊ួ ទៅ​តុលាការ ដោយសារ​អ្នក​ទាំង​ពីរ​បាន​ប្រើប្រាស់​គណនី​ហ្វេសប៊ុក (Account Facebook) មាន​ឈ្មោះ​ពិត​ប្រាកដ ក្នុង​ការ​ចោទ​ប្រកាន់​លោក ខណៈ​​លោក​កំពុង​ពិភាក្សា​ជាមួយ​មេធាវី ដើម្បី​ប្ដឹង​ម្ចាស់​គណនី​ហ្វេសប៊ុក​ផ្សេង​ទៀត រួម​ទាំង​អ្នក​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​ក្លែងក្លាយ​ផង​ដែរ។

ក្នុង​ពាក្យ​ប្ដឹង​ទៅ​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៧ តុលា លោក ជួន ប៊ុនរឿន ប្ដឹង​លោក អ៊ុំ សំអាន និង​លោក ហេង ឡៃហ៊ួ ពី​បទ​ចោទ គឺ​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ។ លោក​ទាមទារ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​តាម​ច្បាប់ និង​សង​ជំងឺ​ចិត្ត ចំនួន ១០០​រៀល។

លោក ជួន ប៊ុនរឿន បញ្ជាក់​ថា ការ​ប្ដឹង​នេះ ដើម្បី​ចង់​បាន​យុត្តិធម៌ និង​ភាព​ស្អាតស្អំ​របស់​លោក​មក​វិញ ដោយសារ​ លោក​សង្កេត​ឃើញ​ថា អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ព្រួត​គ្នា​ ចោទ​ប្រកាន់​លោក ដោយ​គ្មាន​ភស្តុតាង​ ដែល​ធ្វើ​ឲ្យ​អាប់ឱន​កិត្តិយស​លោក និង​ក្រុម​គ្រួសារ។ លោក​បដិសេធ​ថា លោក​មិន​មែន​ជា​អ្នក​ដេញ​វាយ​ចៅ​សង្កាត់​កោះ​ដាច់​មក​ពី​បក្ស​ប្រឆាំង លោក ស៊ិន បូណា ទេ ព្រោះ​ថ្ងៃ​នោះ លោក​បាន​នាំ​ក្រុម​គ្រួសារ​ទៅ​ធ្វើ​បុណ្យ​ដាក់​បិណ្ឌ​ នៅ​ខេត្ត​កំពង់ចាម៖ «ហើយ​គាត់​សរសេរ​យូរៗ ទៅ អា​គ្នា​គាត់​ហ្នឹង ប្រើ​ប្រាស់​ភាសា​រហូត​ដល់ វា​មិនមែន​ជា​គ្នា​គាត់​ទេ ប៉ុន្តែ​ហ្វេសប៊ុក​ផ្សេងៗ ទៀត​ណា ដែល​មាន​អា​ខោន (គណនី) មិន​ពិត​ហ្នឹង គាត់​ដាក់​សុទ្ធ​តែ​ចំណាំ​មុខ​អា​មេ​ឃាតក ​ឲ្យ​មែន​ទែន បង​ប្អូន​ស្វាគមន៍​វា ឃើញ​នៅ​កន្លែង​ណា។ ជា​រឿង​មួយ​ ខ្ញុំ​ហួស​ថ្លែង​ណា​បង ហើយ​ខ្ញុំ​ដាក់​ពាក្យ​បណ្ដឹង​នេះ ​ដើម្បី​បញ្ជាក់​ទី១ បញ្ជាក់​ឲ្យ​ច្បាស់​ថា ខ្ញុំ​អត់​មាន​ពាក់ព័ន្ធ​រឿង​ឃាតក​ រឿង​អ្វី​ទេ។ អ៊ីចឹង កន្លែង​ការងារ​ ដើម្បី​បញ្ជាក់​ឲ្យ​គេ​ដឹង កុំ​ឲ្យ​គេ​រើស​អើង​ខ្ញុំ​អ៊ីចឹង​ណា​បង។ យើង​ដើម្បី​បញ្ជាក់​អ៊ីចឹង កុំ​ឲ្យ​ព្រោះ​ថា មួយ​រយៈ​កាល​កន្លង​មក​នេះ អ្នក​ខ្លះ​គេ​រាប់​យើង អ្នក​ខ្លះ ក៏​គេ​អត់​ហ៊ាន​ណា​បង»

សមាជិក​បក្ស​កាន់​អំណាច​រូប​នេះ ស្នើ​សុំ​កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​លោក​បន្ត​ទៀត ដោយ​គ្មាន​ភស្តុតាង។ ទោះ​យ៉ាង​ណា លោក​ប្រាប់​ថា លោក​គ្មាន​បំណង​ទៅ​ជួប​ លោក ស៊ិន បូណា ទេ ដើម្បី​បក​ស្រាយ​ទេ ដោយសារ​ លោក​ទាំង​ពីរ​ មិន​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា។

ចៅ​សង្កាត់​កោះដាច់​ជាប់​ឆ្នោត​លោក ស៊ិន បូណា ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់ ធាក់​ផ្ដួល​ម៉ូតូ និង​យក​ដំបង​ដែក​ ដេញ​វាយ​សំពង​ រហូត​បាក់​ដៃ​ម្ខាង រង​របួស​ធ្ងន់​កាលពី​នៅ​ថ្ងៃ​ទី២៥ ខែ​កញ្ញា​នេះ។ អំពើ​​ហិង្សា​នេះ​ កើត​ឡើង​នៅ​​ពេល​សកម្មជន​គណបក្ស​ប្រឆាំង​ កំពុង​ជិះ​ម៉ូតូ ​តាម​ផ្លូវ​ជាតិ​​លេខ ៦A ម្តុំ​វត្ត​គៀន​ឃ្លាំង ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ជ្រោយ​ចង្វា។ ជន​ដៃដល់​ពាក់មួក​សុវត្ថិភាព​បិទ​មុខ​ជិត និង​មាន​កាំ​ភ្លើង​នៅ​ចង្កេះ​ទៀត​ផង។ លោក ស៊ិន បូណា រងគ្រោះ​បាក់​ឆ្អឹង​​​បី​កំណាត់ នៅ​ដៃ​ឆ្វេង និង​ឈឺ​ចុក​ចាប់​ខ្លាំង នៅ​ម្ដុំ​ស្មា និង​ខ្នង។

ក្រោយ​មក​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក បង្ហោះ​រូប​ថត សកម្មភាព​របស់​ជន​បិទ​មុខ​ ដេញ​វាយ​ចៅ​សង្កាត់​កោះដាច់ បណ្ដាល​ឲ្យ​ពលរដ្ឋ​ច្រើន​នាក់ ទាមទារ​ឲ្យ​សមត្ថកិច្ច​ វែក​មុខ​រក​ជន​សង្ស័យ​ ឲ្យ​ឃើញ។ ក្នុង​នោះ ហ្វេសប៊ុក​របស់ លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ខេត្ត​សៀមរាប និង​ជា​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លើក​ឡើង​ថា ​មាន​ទាំង​លេខ​ម៉ូតូ​របស់​ជនល្មើស បើ​សមត្ថកិច្ច ចង់​ចាប់​ជន​សង្ស័យ​ជា​ការ​ងាយ​ស្រួល​បំផុត ប៉ុន្តែ​លោក​គ្មាន​សង្ឃឹម​ទេ ហើយ​ជន​សង្ស័យ​នេះ អាច​ឡើង​បុណ្យ​ធំ​ជាង​មុន។

មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន យល់​ថា បណ្ដឹង​ប្រឆាំង​លោក ជា​ការ​រៀបចំ​តាម​បញ្ជា ​របប​ក្រុង​ភ្នំពេញ ដោយសារ​ប៉ុន្មាន​ថ្ងៃ​នេះ លោក​រិះគន់​សន្ធិសញ្ញា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។ លោក អ៊ុំ សំអាន ប្រាប់​ថា សកម្មជន​បក្ស​ប្រឆាំង​នៅ​ខណ្ឌ​ជ្រោយ​ចង្វា បាន​​ដឹង​រឿង​នេះ​ច្បាស់ ហើយ​ប្រាប់​លោក។ លោក​មិន​ខ្វល់​នឹង​បណ្ដឹង​​នេះ​ទេ តែ​លោក​ជំរុញ​ឲ្យ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ជន​បិទ​មុខ​យក​មក​ផ្ដន្ទាទោស ទើប​អាច​ជៀស​ផុត​ពី​ការ​ចោទ​ប្រកាន់​ថា ជន​បិទ​មុខ​ និង​របប​ក្រុង​ភ្នំពេញ ជា​បក្ខ​ពួក​គ្នា ព្រួត​ធ្វើ​បាប​សកម្មជន​បក្ស​ប្រឆាំង​ជា​ប្រព័ន្ធ៖ «មាន​សកម្មជន​របស់​សង្គ្រោះ​ជាតិ នៅ​ជិត​ផ្ទះ ​គាត់​អាច​បញ្ជាក់​​ថា គាត់ (លោក ជួន ប៊ុនរឿន) ជា​អ្នក​វាយ។ ដូច្នេះ​ គាត់​ចង់​ដឹង​ថា​ម្ដេច អា​ហ្នឹង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ អាច​បញ្ជាក់​បាន។ ប៉ុន្តែ​យ៉ាង​ណា ក៏​យើង​មិន​អាច​បញ្ចេញ​ឈ្មោះ​របស់​គាត់ គាត់​នៅ​ទីតាំង​ណា ភូមិ​ណា​នោះ​ទេ។ ចោរ​ និង​អាជ្ញាធរ វា​តែ​មួយ​​សព្វ​ថ្ងៃ​នេះ​ណា។ អ៊ីចឹង អ្នក​ណា​ចាប់​អ្នក​ណា វា​ពិបាក​ដែរ ព្រោះ​​ការ​វាយ​ចៅ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង គឺ​ជា​កើត​ឡើង​រៀបចំ ជា​ប្រព័ន្ធ​តែ​ម្ដង។ ដូច្នេះ​ មិន​ដឹង​ទៅ​រក​អ្នក​វាយ​​ហ្នឹង​ពី​ណា​មក​ទេ ព្រោះ​វាយ​តែ​ចៅ​សង្កាត់​ហ្នឹង​មួយ​ឯណា វាយ​ច្រើន​ហើយ គណបក្ស​សង្គ្រោះ​ជាតិ តែ​មិន​ដែល​រក​ឃើញ​មួយ​នៅ​ឡើយ​ទេ»

គិត​ត្រឹម ដើម​ខែ​តុលា​នេះ​ សមត្ថកិច្ច​រក​មិន​ទាន់​ឃើញ​ជន​សង្ស័យ ដែល​ប្រព្រឹត្តិ​អំពើ​ហិង្សា​លើ​ចៅ​សង្កាត់​កោះ​ដាច់​នៅ​ឡើយ​ទេ។ អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៨ តុលា​ថា សមត្ថកិច្ច​មាន​តម្រុយ​ខ្លះ​ហើយ ក្នុង​ករណី​ជន​បិទ​មុខ វាយ​ លោក ស៊ិន បូណា តែ​មិន​ទាន់​សន្និដ្ឋាន​ទេ ព្រោះ​នៅ​ស្រពិចស្រពិល៖ «មិន​ មិន​ទាន់​មាន​សញ្ញា​អ្វី បញ្ជាក់​ជូន​ទេ។ យើង​កំពុង​ធ្វើការ​ស្រាវជ្រាវ។ យើង​មិន​ទាន់​ទទួល​បាន​តម្រុយ​អ្វី​ច្បាស់​លាស់​នៅ​ឡើយ​ទេ មិន​ទាន់​ហ៊ាន​ថា។ នៅ​មិន​ទាន់​ច្បាស់​លាស់ ​យើង​កំពុង​តែ​ខិត​ខំ​ស្រាវជ្រាវ។ ធម្មតា​ សមត្ថកិច្ច​ស្រាវជ្រាវ​ទាល់​តែ​មាន​តម្រុយ។ ចង់​ប្រាប់​ថា មាន​តម្រុយ វា​ដូចជា​អត់​ត្រូវ ព្រោះ​អ្វី​មិន​ទាន់​ច្បាស់​លាស់ ព្រោះ​ថា យើង​មិន​មែន​អត់​តម្រុយ​សោះ​ទេ មាន​តម្រុយ​ហើយ តែ​វា​អត់​ទាន់​ច្បាស់​លាស់ យើង​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា ម្ដេច​ទេ»

ករណី​ អំពើ​ហិង្សា​បែប​នេះ ​បាន​កើត​មាន​លើ​សកម្មជន​បក្ស​ប្រឆាំង​នៅ​រាជធានី​ភ្នំពេញ​ជាង ១០នាក់​ហើយ ប៉ុន្តែ​សមត្ថកិច្ច​គ្មាន​រក​ឃើញ​ជន​សង្ស័យ​បាន​ម្នាក់​នៅ​ឡើយ​ទេ។ ចំណែក​សង្គម​ស៊ីវិល​ឃ្លាំមើល​សិទ្ធិ​មនុស្ស​វិញ​យល់​ថា បើ​សមត្ថកិច្ច​មិន​អាច​ស្វែងរក​អ្នក​ប្រព្រឹត្តិ​មក​ផ្ដន្ទាទោស​បាន​នោះ​ទេ សាធារណជន​នឹង​រិះគន់​ថា ករណី​ហិង្សា​នេះ គឺ​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​ជា​ការ​គំរាម​កំហែង សកម្មជន​គណបក្ស​ប្រឆាំង ដែល​មាន​ការរៀបចំ​ជា​ប្រព័ន្ធ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

3 Responses to "សមាជិក​បក្ស​កាន់​អំណាច ប្ដឹង​មន្ត្រី​បក្ស​ប្រឆាំង ២នាក់ ដែល​បរិហារកេរ្តិ៍​លោក​ថា ជា​ជន​បិទ​មុខ​ ស្ទាក់​វាយ​ចៅ​សង្កាត់​កោះ​ដាច់​ជាប់​ឆ្នោត"

  1. Anonymous says:

    under this evil regime you can not find his killer please believing me

  2. so socheath says:

    អាពូជឆ្កែ អំ សំអាត តើនយោបាយត្រូវស្ថិតនៅក្រៅច្បាប់មែនទេ !
    នយោបាយជាស្អី អ្ហែងយល់ទេ ?
    អ្នកធ្វើនយោបាយ មិនចាំបាច់ត្រូវជាប់គុកមែនទេ ?
    បើសតិអ្ហែង មិនមែនជាសតិសត្វតិរច្ឆាន អញជឿថាអ្ហែងប្រាកដជាហ៊ានឆ្លើយការពារ
    ការអះអាងរបស់អ្ហែងទាក់ទងនឹងសំនួរខាងលើនេះ ។
    តែបើគ្មានការឆ្លើយតបទេ អ្ហែងគ្រាន់តែជាមនុស្សមានសតិជាសត្វតិរច្ឆាន ដែលចេះ
    ត្រឹមព្រុសដូចឆ្កែតែប៉ុណ្ណោះ​។
    អ្ហែងត្រូវមើលច្បាប់ដែលចែងពីគណបក្សនយោបាយឲ្យបានល្អឹតល្អន់ អាល្ងង់ !
    ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ ​ត្រូវយល់ឲ្យច្បាស់
    មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន ដែលនឹកស្មានមិនដល់ !
    នេះអញបញ្ជាក់ម្តងទៀត !
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ
    ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
    ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយទម្រង់ណាមួយក៏ដោយ គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ

  3. so socheath says:

    Send to Facebook
    សំណាញ់ច្បាប់
    法律网
    *******
    ប៉ុន្មានថ្ងៃកន្លងមកនេះ បទល្មើសក្បត់ ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា
    ត្រូវបានតំណាងអយ្យការអមសាលាតាមខេត្តក្រុង នានា បានសម្រេចធ្វើការចោទប្រកាន់ទៅលើបុគ្គលមួយចំនួនដែលមានការពាក់ព័ន្ធជាមួយជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួកពីបទ រួមគំនិតក្បត់-តាមបញ្ញត្តិ មាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
    ពិតណាស់ការចោទប្រកាន់ គឺពាក់ព័ន្ធនឹងសកម្មភាព ដែលបុគ្គលទាំងនោះបានចូលរួម ក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលនៃ ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្សី ដើម្បីឈានទៅចូលរួមសកម្មភាព ផ្តួលរំលំ
    រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខតាមការអំពាវនាវរបស់ ឧក្រិដ្ឋជន សម រង្សី និងបក្ខពួក។
    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ពេលថ្មីកន្លងទៅនេះអះអាងថា កម្លាំងសមត្ថកិច្ចមិនអត់ឱនឲ្យនោះទេចំពោះ អ្នកដែលចូលរួមក្នុងសកម្មភាពប៉ុនប៉ង
    ធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយសមត្ថកិច្ចនឹងធ្វើការចាប់ខ្លួនជាបន្ដបន្ទាប់ចំពោះអ្នកប្រព្រឹត្តខុសទាំងនោះ។
    សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍សង្កត់ធ្ងន់ថា ការចាប់ខ្លួនបុគ្គលដែលមានការពាំក់ព័ន្ធក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាកន្លងមកនេះ របស់កម្លាំង
    សមត្ថកិច្ច មិនមែនជាការគំរាមកំហែងខាងផ្នែកនយោបាយ ឬការបញ្ចេញមតិនោះឡើយ
    ពោលគឺសមត្ថកិច្ចមើលឃើញថា អ្នកទាំងអស់នោះបានដើរហួសព្រំដែនកំណត់ ហើយបាននិងកំពុងអនុវត្តតាមអ្វីដែលជាការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៉ី ដែលមានចេតនាចង់ធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលតាមរយះបដិវត្តន៍ពណ៍ និងធ្វើការប្ដូររបបរាជានិយមជាដើម។
    ជាការពិតរយៈពេលប៉ុន្មានថ្ងៃមកនេះ ជនពាក់ព័ន្ធនឹងផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលជាច្រើននាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងត្រូវបានតុលាការចោទប្រកាន់ជាបន្តបន្ទាប់អំពីបទ រួមគំនិតក្បត់ ។
    ក្នុងចំណោមអ្នកដែលត្រូវបានចោទប្រកាន់ មានអ្នកខ្លះបានព្យាយាមរត់គេខ្លួនឆ្លងខេត្ត និងឆ្លងប្រទេស ប៉ុន្តែក៏នៅតែមិនអាចរួចផុតពីការចាប់ខ្លួនផងដែរ។ ចំណែកអ្នកនៅក្រៅប្រទេស ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងធ្វើកិច្ចសហការជាមួយរដ្ឋាភិបាលប្រទេសនោះ ដើម្បីចាប់ខ្លួន។
    តែថាបើតាម អ្នកនាំពាក្យក្រសួងយុត្តិធម៌ឯ/ឧ ជិន ម៉ាលីន បើសិនជាអ្នកពាក់ព័ន្ធក្នុងផែនការរដ្ឋប្រហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ណាម្នាក់ចូលសារភាពវិញ នោះពួកគេនឹងត្រូវបានរួចផុតពីទោសផងដែរ។
    ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ បានប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី
    ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់កម្ពុជា ។
    ជាមួយនឹងការប្រកាសនេះជនក្បត់ជាតិសមរង្ស៊ី បានអំពាវនាវឲ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ទៅចុះចូលជាមួយខ្លួនដោយមានថវិកាលើកទឹកចិត្តមួយចំនួន ព្រមទាំងអំពាវនាវឲ្យព្រះមហាក្សត្រដាក់រាជ្យថែមទៀតផង។
    ទក់ទងបញ្ហានេះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានដាក់
    បទបញ្ជាយ៉ាងហ្មឺងម៉ាត់ គឺត្រូវកម្ចាត់ក្រុមឧទ្ទាម សម រង្ស៊ី ព្រោះជាភារកិច្ចកងទ័ព ។
    សំណាញ់ច្បាប់កម្ពុជាបានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នឹងត្រូវប្រឈមនឹងការចោទប្រកាន់ បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់-ពីបទរួមគំនិតក្បត់ ដែលអាចមានទោសពី ០៥ (ប្រាំ) ឆ្នាំ ទៅ១០(ដប់)ឆ្នាំ តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឱ្យរួចពីទោសតាមបទប្បញ្ញត្តិពិសេស នៃមាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ ៕

Leave a Reply

Submit Comment