របប​ក្រុងភ្នំពេញ​ថា គ្មាន​ភាព​ចាំបាច់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ទេ

ដោយ សុ ជីវី
2019-10-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។ RFA
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។ RFA


របប​លោក ហ៊ុន សែន​ បដិសេធ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន


របប​លោក ហ៊ុន សែន អះអាង​ថា របប​នេះ​នឹង​បន្ត​ចោទប្រកាន់ និង​ចាប់ខ្លួន​ពលរដ្ឋ​ទាំងឡាយ​ណា​ដែល​គាំទ្រ មាតុភូមិនិវត្តន៍ និង​ផែនការ​ដទៃ​ទៀត​របស់​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី​។ អ្នកវិភាគ​នយោបាយ និង​មន្ត្រី​សង្គម​ស៊ីវិល​ថា ប្រសិនបើ​របប​នេះ​បន្ត​ការ​ចាប់ខ្លួន​ពលរដ្ឋ​ថែមទៀត​នោះ របប​នេះ​គួរតែ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន។

របប​លោក ហ៊ុន សែន គ្មាន​គម្រោង​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​នោះ​ទេ បើ​ទោះ​បី​ជា​របប​នេះ​ចាត់​ទុក​គម្រោង​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី ថា​ជា ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ក្ដី។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន ថ្លែងប្រាប់​អាស៊ីសេរី​ថា រដ្ឋាភិបាល​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន ដូច្នេះ​លោក​ថា មិន​មាន​សារៈសំខាន់​ដែល​ត្រូវ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ឡើយ​។ ទោះជា​យ៉ាងណា លោក​អះអាង​ថា អាជ្ញាធរ​នឹង​បន្ត​ចោទប្រកាន់ និង​ចាប់ខ្លួន​ជន​ទាំងឡាយ​ណា​ដែល​គាំទ្រ​ផែនការ​របស់​លោក សម រង្ស៊ី រហូត​ទាល់តែ​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​បញ្ឈប់​សកម្មភាព​ដែល​លោក​ហៅថា ជា​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល និង​របប​រាជា​និយម៖ «ការអនុវត្ត​ច្បាប់ យើង​មិន​មាន​អ្វី​ទៅ​ដែល​ជា​សភាព​រហូតដល់​ប្រកាស​ប្រជាជាតិ​នៅ​ក្នុង​ភាព​អាសន្ន​នៅឡើយ​ទេ ប៉ុន្តែ​ជន​ដែល​រៀបចំ​មក​ធ្វើ​រដ្ឋប្រហារ នោះ​ត្រូវតែ​ទទួលទោស​តាម​ផ្លូវ​ច្បាប់​របស់​យើង»

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថ្លែង​បែបនេះ ជា​ការ​ឆ្លើយតប​ទៅ​នឹង​ប្រសាសន៍​របស់​អ្នកវិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ ដែល​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន។

បណ្ឌិត ឡៅ ម៉ុងហៃ បាន​ថ្លែង​ក្នុង​បទ​សម្ភាស​ជាមួយ​អាស៊ីសេរី កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​ថ្លែង ឬ​បង្ហោះ​សារ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មភាព​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ គឺជា​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​។ លោក​ថា សកម្មភាព​នេះ មិន​ខុសច្បាប់​នោះ​ទេ ទោះជា​ក្នុង​ក្រមព្រហ្មទណ្ឌ ឬ​ច្បាប់​អ្វី​ក៏ដោយ​។ លោក​ជំរុញ​ឱ្យ របប​លោក ហ៊ុន សែន ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ដើម្បី​ឱ្យ​ស្រប​នឹង​គោលការណ៍​ច្បាប់ និង​សិទ្ធិមនុស្ស ប្រសិនបើ​របប​នេះ​ចង់​ចាប់ខ្លួន​ក្រុម​អ្នកគាំទ្រ​បក្ស​ប្រឆាំង​បន្តបន្ទាប់​ទៀត​នោះ៖ «ក្នុង​ករណី​អ៊ីចឹង តាម​រដ្ឋធម្មនុញ្ញ​យើង គឺ​ដាក់​ប្រទេស​ហ្នឹង​ក្នុង​ភាព​អាសន្ន​ទៅ​។ ព្រះករុណា ព្រះមហាក្សត្រ​ទៅ​ប្រកាស​នៅមុខ​សភា​ទៅ​ថា ដាក់​ប្រទេស​កម្ពុជា​ក្នុង​ភាព​អាសន្ន​។ ម្ល៉ោះហើយ​ក្នុង​ភាព​អាសន្ន​នេះ គេ​អាច​ព្យួរ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន ដូចជា សិទ្ធិ​បញ្ចេញមតិ ហើយ​គេ​អាច​ចាប់​បាន​ថែមទៀត​។ សំណូមពរ​ខ្ញុំ គឺ​ថាបើ​ធ្វើ​អ៊ីចឹង​ទៅ វា​សមស្រប​នឹង​គោលការណ៍​សិទ្ធិមនុស្ស​ហ្នឹង​ផង ហើយ​និង​គោលការណ៍​នីតិរដ្ឋ​ហ្នឹង​ផង​ដែរ»

អ្នកនាំពាក្យ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែន​ករុណា ថ្លែង​ថា ស្ថានភាព​នា​​ពេលនេះ​បង្ហាញ​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​មាន​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​នោះ​ទេ​។ លោក​ថា កម្ពុជា​អនុវត្ត​របប​នយោបាយ​ប្រជាធិបតេយ្យ ដែល​បើក​សិទ្ធិ​ឱ្យ​ពលរដ្ឋ​អាច​និយាយ​រិះគន់​រដ្ឋាភិបាល និង​បញ្ចេញមតិ​គាំទ្រ​អ្នកនយោបាយ​ដែល​ខ្លួន​ពេញចិត្ត​។ លោក​បន្ត​ថា នៅ​ពេល​សិទ្ធិ​សេរីភាព​ទាំងនេះ​ត្រូវ​បាន​ដកហូត ហើយ​សំឡេង​ប្រឆាំង​ត្រូវ​បាន​បំបិទ នោះ​កម្ពុជា​មិនមែន​ជា​ប្រទេស​ប្រជាធិបតេយ្យ​ទៀត​ឡើយ៖ «ប្រសិនបើ​ចង់​ផាត់​ចេញ​អ្នក​ណាមួយ ក្រៅពី​ការប្រកួតប្រជែង​ផ្នែក​នយោបាយ គួរតែ​ធ្វើតាម​នីតិវិធី​ដូច​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​មានប្រសាសន៍​ហ្នឹង​ទៅ គឺ​យើង​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​អ៊ីចឹង​ទៅ ហើយ​ដកហូត​សិទ្ធិ​មួយ​ចំនួន ឧទាហរណ៍ សិទ្ធិ​សេរីភាព​បញ្ចេញមតិ រិះគន់ ឬក៏​ការ​ធ្វើ​នយោបាយ​ទាំងអស់​ហ្នឹង​ទៅ អ៊ីចឹង​ហើយ​​​បាន​ហើយ ប៉ុន្តែ​ប្រទេស​ហ្នឹង​គឺ​មិនមែន​ជា​ប្រទេស​ប្រជាធិបតេយ្យ​ទៀត​ទេ»

អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​បង្កើន​ការ​ធ្វើទុក្ខបុកម្នេញ និង​ការ​យាយី​ផ្នែក​នយោបាយ​លើ​សកម្មជន​គណបក្ស​សង្រ្គោះជាតិ​កាន់តែ​ខ្លាំង បន្ទាប់ពី​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្រកាស​ពី​គម្រោង​វិល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា ខាងមុខ​។ ក្រសួង​យុត្តិធម៌​ដែល​ជា​សេនាធិការ​នៃ​របប​ក្រុងភ្នំពេញ បានចេញ​សេចក្តីថ្លែងការណ៍​បែប​ចង្អុលបង្ហាញ និង​សន្មត​ទុកជាមុន​ថា ដំណើរ​មាតុភូមិនិវត្តន៍​របស់​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង គឺជា​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​។ ដោយមាន​សេចក្ដី​ថ្លែងការណ៍​តម្រង់​ទិស​បែបនេះ តុលាការ​ស្ទើរ​គ្រប់​រាជធានី​-​ខេត្ត​បាន​អនុវត្ត​តាម​ក្រសួងយុត្តិធម៌ ដោយ​បង្កើន​ការកោះហៅ និង​តាម​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ដែល​ប្រកាស​គាំទ្រ​គម្រោង​របស់​លោក សម រង្ស៊ី។

អ្នកការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់​ថា និន្នាការ​បែបនេះ ជា​រឿង​គួរ​ឱ្យ​ព្រួយបារម្ភ ព្រោះ​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ថា ភាព​ឈឺចាប់​របស់​អ្នករងគ្រោះ និង​ការ​បែក​បាក់​ជាតិ បាន​បង្កើត​ឱ្យ​មាន​សង្គ្រាម​ស៊ីវិល​រាប់​ទសវត្សរ៍​។ លោក​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ក្រុម​អ្នកគាំទ្រ​បក្ស​ប្រឆាំង និង​ស្នើ​ឱ្យ​គណបក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង​ដោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​រ៉ាំរ៉ៃ​នេះ ដើម្បី​ផលប្រយោជន៍​ជាតិខ្មែរ​ទាំ​ង​មូល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

3 Responses to "របប​ក្រុងភ្នំពេញ​ថា គ្មាន​ភាព​ចាំបាច់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ទេ"

  1. so socheath says:

    អាពូជឆ្កែ ស៊ឹង សែនករុណា !
    អ្ហែងមើលឲ្យច្បាស់ តើការចោទប្រកាន់់ផ្តោតលើអ្វី
    ដែលនាំឲ្យជាប់គុក !
    តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់និងផ្ដន្ទាទោសម៉ៃ ហុងស្រៀង អតីតសកម្មជនបក្សប្រឆាំងខេត្តព្រះសីហនុ ​ឱ្យជាប់ពន្ធនាគារ ១ ឆ្នាំកន្លះ ពីបទញុះញង់ឱ្យមានអំពើឧក្រិដ្ឋជាអាទិ៍ ។
    យល់ទេ ! ប៉ុណ្ណឹងអាពូជឆ្កែ

  2. so socheath says:

    អាពូជឆ្កែ អាក្បត់ជាតិ សម រង្ស៊ី ទាល់តែយូរហើយយារ ទៀត បានហ៊ានមក !
    អាពូជឆ្កែ នេះ វាមិនមែនល្ងង់ដល់ថ្នាក់រត់មកចូលគុកទេ កុំឆ្ងល់ !
    ចំណែកដែលវាចង់បានពួកពួក អាកាកសំណល់អតីតបក្សខ្មោចសង្គ្រោះជាតិ នោះគឺ
    កេងចំណេញនយោបាយ និងបោកប្រាសបានលុយចាយ តាមរយះមូលនិធិ នៃដំណើរ
    ដែលវាអួតថាវិលត្រឡប់ប៉ុណ្ណោះ !
    តែថាសម្រាប់ការចំណេញនយោបាយ ពីការចាប់ចងពួករួមដៃក្បត់ជាតិជាមួយវា មិនបាន
    ផលសម្រាប់វាទេ ។ ព្រោះថា អន្តរជាតិ មិនមានការគាំទ្រសកម្មភាពបំផ្លាញលទ្ធិប្រជាធិបតេយ្យ
    របស់វាឡើយ ។
    វិទ្យុលាងក្តអាស៊ីសេរី(RFA) ដែលជួយឃោសនាពីការវិលត្រឡប់របស់វានេះ ក៏បានទទួលចំណែកលុយ
    ពីមូលនិធីបោកប្រាសស្តីពីការវិលត្រឡប់របស់វាដែរ ៕
    ពួកអាល្ងង់ទាំងឡាយ ត្រូវយល់ពីរឿងនេះ !

  3. so socheath says:

    socheat So,
    Event summary Today 14.10.19 10:23
    សង្ខេបព្រឹត្តិការថ្ងៃនេះ ១៤/១០/២០១៩
    Send to facebook
    មេចលនាដែលវាអួតថាជាឧទ្ទាម
    ប្រដាប់អាវុធ ក្នុងរណសិរ្សរំដោះជាតិស្អីណានោះ
    ក្រោយពីត្រូវប៉ុន្មានទំពក់របស់ខ្ញុំតាមរយៈmessage
    sam sereyបាននិយាយស្នើមកខ្ញុំថា:
    (បងអោយខាងបងលើកលែងទោសខ្ញុំ ដោះលែងសមាជិក និងសងជំងឺចិត្តប្អូនខ្ញុំ
    ដែលស្លាប់ទៅ ចបរឿងហើយ ខ្ញុំទៅបង្កើតគណបក្សនយោបាយ ហើយអន្តរជាតិ
    ក៏គេទទួលស្គាល់ដែរបើមានខ្ញុំ)
    អត់យល់ ?
    មិនដឹងពួកវា នាំគ្នាចាត់ទុកខ្ញុំជាអ្នកណាឲ្យប្រាកដ ?
    តែថា ដើម្បីសម្រេចគោលជំហរsam serey
    ទី១ sam serey ត្រូវទំនាក់ទំនង ទៅសម្តេចសខេង ឬសម្តេច ទា បាញ់ ឬទៅដោយផ្ទាល់
    ជាមួយសម្តេចតេជោ ដម្បីទទួលបានការណែនាំ ស្តីពីនិតិវិធី សម្រាប់ការចូលសារភាព
    ជាមួយការណែនាំ ដើម្បីរំលាយចោល អង្គការចាត់តាំង ខុសច្បាប់ ដែលsam serey បង្កើតឡើង ។
    ផ្អែលលើការដឹងកំហុស ហ៊ានចូលសារភាព ព្រមជាមួយសមត្ថភាពដែលអ្នកមាន
    រាជរដ្ឋភិបាលមិនទុកអ្នកចោលទេ ។
    នេះជាការណែនាំបឋម របស់ខ្ញុំ ។
    ការសម្រេចយ៉ាងណានោះ គឺរាជរដ្ឋាភិបាល !

    so socheath
    October 14, 2019 at 9:57 am
    Send to facebook
    sam serey ក្រោយការផ្តល់យោបល់
    របស់ខ្ញុំ ឲ្យមានការដាក់ពាក្យស្នើសុំ លើក
    លែងទោស តាមរយះសម្តេច ស ខេង ឬតាមរយះ
    សម្តេចទា បាញ់ ឬទៅដោយផ្ទាល់ចំពោះសម្តេចតេជោ
    ហ៊ុន សែននាយករដ្ឋមន្ត្រី គាត់បានបញ្ជាក់ថា គាត់
    មិនដឹងជាទំនាក់ទំនងយាងម៉េចបាន(អត់មានច្រកទាក់ទង)
    តែsam Serey បានបញ្ជាក់ប្រាប់ខ្ញុំតាមរយះmessenger
    ថា:
    (ខ្ញុំសុំគេបង្កើតគណបក្សរំដោះជាតិខ្មែរម្តងហើយ តែគេមិនអោយបង្កើត)
    ដូចនេះខ្ញុំមិនដឹងថាពេលមុន គាត់ទំនាក់ទំនង តាមវិធីណា
    ឬតាមរយះអ្នកណានោះទេ។
    ខ្ញុំបានប្រាប់គាត់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី លោកជាអ្នក
    នាំមកនូវសន្តិភាពជូនជាតិ តាមរយះនយោបាយបង្រួប
    បង្រួមជាតិ ។ ដូចនេះ លោកមិនទុកខ្មែរណាម្នាក់ចោលនោះទេ។
    ដូចនេះ តាមរយះfacebookនេះ សម្តេច ស ខេង សម្តេច
    ទា បាញ់ និងសម្តេចនាយករដ្ឋមន្ត្រីនិងឃើញ ដោយសុំ
    ឲ្យគាត់ sam Serey កុំអាលតក់ក្រហល់ ។
    sam sereyលោក អាចសរសេរ សុំការលើកលែងទោស ទៅ
    កាន់ប្រមុខរដ្ឋាភិបាលតាមរយៈfacebook នោះលទ្ធផល
    និងបង្ហាញតាមរយៈ ការឆ្លើយតប ពីសំណាក់ប្រមុខដឹកនាំជាតិ
    តាមរយះការឲ្យចូលមកជួបដោយ
    ផ្ទាល់មុខ ជាក់ជាមិនខាន។