សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឃាត់​ជនជាតិ​ចិន​២​នាក់​ពីបទ​មនុស្សឃាត

ដោយ អូន ភាព
2019-10-11
RFA

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នា​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo: RFA
ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នា​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo: RFA


អាជ្ញាធរ​ក្រុង​ព្រះសីហនុ​ចាប់​ខ្លួន​ជន​ជាតិ​ចិន​ពីរនាក់


នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន ២​នាក់​ទៀត និង​ដកហូត​កាំភ្លើងខ្លី​មួយ​ដើម កាល​ពី​យប់​ថ្ងៃ​ព្រហស្បត៍ ទី​១០ ខែ​តុលា បន្ទាប់ពី​ជនសង្ស័យ​ទាំងពីរ​រូប​នេះ បាន​បាញ់សម្លាប់​ជន​ជាតិ​ចិន​ដូចគ្នា​កាលពី​សប្ដាហ៍​មុន​។ មក​ទល់​ពេល​នេះ សមត្ថកិច្ច​ឃាត់​ជនល្មើស​បាន​ចំនួន​៤​នាក់ ចំណែក​ម្នាក់ទៀត​កំពុង​រត់​គេច​ខ្លួន។

ស្នងការ​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ បាន​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​សុក្រ ទី​១១ ខែ​តុលា ថា​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​បាន​រត់​គេច​ខ្លួន បន្ទាប់ពី​បាន​បាញ់សម្លាប់​ជនជាតិ​ចិន​ដូចគ្នា កាលពី​ព្រឹក​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​២០១៩​។ លោក ជួន ណារិន្ទ បន្ត​ថា ជនសង្ស័យ​ទាំងពីរ​នាក់​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ​នាំ​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សាកសួរ និង​ស្រាវជ្រាវ​និង​តាម​ចាប់ខ្លួន​បក្ខពួក​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ឃាតកម្ម។

កាល​ពី​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ មាន​ករណី​ជនជាតិ​ចិន ៣​នាក់ បាន​អូស​ជនជាតិ​ចិន​ម្នាក់​ចេញពី​រថយន្ត ហើយ​បាន​បាញ់សម្លាប់​ភ្លាមៗ នៅ​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជនល្មើស​ពីរ​នាក់​ដែល​ជា​ជនជាតិ​ចិន ក្រោយពី​កើតហេតុ​ភ្លាមៗ ដោយ​ក្នុង​នោះ​មាន​បុរស​ម្នាក់ និង​នារី​ម្នាក់។

កន្លងមក​មាន​ករណី​ឃាតកម្ម​លើ​ជនជាតិ​ចិន ដែល​បាន​កើត​ឡើងជា​បន្តបន្ទាប់​នៅ​ខេត្ត​ព្រះសីហនុ បាន​ធ្វើ​ឱ្យ​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​មាន​ក្តី​បារម្ភ និង​ភ័យខ្លាច​រាល់​បទល្មើស និង​ឃាតកម្ម​ផ្សេងៗ​ដែល​បង្ក​ដោយ​ជនជាតិ​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឃាត់​ជនជាតិ​ចិន​២​នាក់​ពីបទ​មនុស្សឃាត"

  1. so socheath says:

    អាពូជឆ្កែ ស៊ឹង សែនករុណា !
    អ្ហែងមើលឲ្យច្បាស់ តើការចោទប្រកាន់់ផ្តោតលើអ្វី
    ដែលនាំឲ្យជាប់គុក !
    តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់និងផ្ដន្ទាទោសម៉ៃ ហុងស្រៀង អតីតសកម្មជនបក្សប្រឆាំងខេត្តព្រះសីហនុ ​ឱ្យជាប់ពន្ធនាគារ ១ ឆ្នាំកន្លះ ពីបទញុះញង់ឱ្យមានអំពើឧក្រិដ្ឋជាអាទិ៍ ។
    យល់ទេ ! ប៉ុណ្ណឹងអាពូជឆ្កែ