តុលាការ​កំពូល​គ្រោង​ជំនុំជម្រះ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​យុវជន កែម ឡី និយម​នៅ​ចុងខែ​តុលា

ដោយ ជុន ច័ន្ទបុត្រ
2019-10-12
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

យុវជន​គង់ រ៉ៃយ៉ា (ស្ដាំ) ពេល​សមត្ថកិច្ច​បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១១ កក្កដា ២០១៩ និង​លោក សួង នាគព័ន្ធ (ឆ្វេង) ពេល​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន នៅ​ការាស់សាំងកាល់តិច​ កាល​ពី​ថ្ងៃ​ទី១០ កក្កដា ២០១៩។ Photo courtesy
យុវជន​គង់ រ៉ៃយ៉ា (ស្ដាំ) ពេល​សមត្ថកិច្ច​បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១១ កក្កដា ២០១៩ និង​លោក សួង នាគព័ន្ធ (ឆ្វេង) ពេល​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន នៅ​ការាស់សាំងកាល់តិច​ កាល​ពី​ថ្ងៃ​ទី១០ កក្កដា ២០១៩។ Photo courtesy


តុលាការ​កំពូល គ្រោង​នឹង​បើកសវនាការ​ជំនុំជម្រះ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​យុវជន កែម ឡី និយម គឺ​លោក គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ នៅ​ចុងខែ​តុលា​នេះ។ មេធាវី​ការពារ​ក្តី និង​ភរិយា​របស់​លោក គង់ រ៉ៃយ៉ា សង្ឃឹម​ថា តុលាការ​កំពូល នឹង​អនុញ្ញាត​ឱ្យ​លោក គង់ រ៉ៃយ៉ា និង​លោក សួង នាគព័ន្ធ រស់នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​ការ​ស្នើ​សុំ។

យុវជន កែម ឡី និយម ពីរ​នាក់ គឺ​លោក គង់ រ៉ៃយ៉ា និង​លោក សួង នាគព័ន្ធ បាន​ជាប់ពន្ធនាគារ​ជាង ៣​ខែ​ហើយ ដោយសារ​ធ្វើ​សកម្មភាព​មួយ​ចំនួន ដើម្បី​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី។

តុលាការ​កំពូល គ្រោង​នឹង​បើកសវនាការ​ជំនុំជម្រះ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​យុវជន របស់​យុវជន​ទាំងពីរ នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា បន្ទាប់ពី​មេធាវី​ការពារ​ក្តី​បាន​ដាក់​បណ្ដឹង​កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា ក្រោយពី​សាលាដំបូង និង​សាលាឧទ្ធរណ៍ បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​យុវជន​ទាំងពីរ​ជា​បន្តបន្ទាប់។

មេធាវី​ការពារ​ក្តី​ឱ្យ​យុវជន​ទាំងពីរ គឺ​លោក សំ សុគង់ សង្ឃឹមថា តុលាការ​កំពូល​នឹង​ពិចារណា​ផ្លូវច្បាប់ និង​ភស្តុតាង​ជាក់ស្ដែង ដើម្បី​អនុញ្ញាត​ឱ្យ​កូន​ក្តី​របស់​លោក បាន​រស់នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​ការ​ស្នើសុំ​។ លោក​អះអាង​ថា កូន​ក្តី​របស់​លោក​មាន​សិទ្ធិ និង​លក្ខខណ្ឌ​គ្រប់គ្រាន់ ដើម្បី​រស់នៅ​ក្រៅ​ឃុំ៖ «សំណុំរឿង​របស់​លោក គង់ រ៉ៃយ៉ា និង​លោក សួង នាគព័ន្ធ នេះ​គឺ​ចៅក្រម​ស៊ើបសួរ បាន​សម្រេច​បិទ​ការ​ស៊ើបសួរ​ហើយ​និង​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំ ជម្រះ​ហើយ​អ៊ីចឹង​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ដើម្បី​ការ​ស៊ើបសួរ​គឺ​មិន​ចាំបាច់​ទេ។ ចំណុច​ទី​២​កូន​របស់ខ្ញុំ​ទាំងពីរ​នាក់​នេះ គឺជា​មនុស្ស​ធម្មតា​ហើយ​មានគ្រួសារ​មាន​លំនៅឋាន​ពិតប្រាកដ​ហើយ​កូន​ក្តី របស់ខ្ញុំ​ទាំងពីរ​នាក់​នេះ បាន​សន្យា​ជាមួយ​សមត្ថកិច្ច និង​តុលាការ មិន​គេចវេះ មិន​ប្ដូរ​ទីលំនៅ និង​បង្ហាញខ្លួន​គ្រប់​ដំណាក់កាល​នីតិវិធី។ ចំណុច​សំខាន់​មួយទៀត​គឺ​សុខភាព​ពួកគាត់​មិនល្អ​ប្រសើរ ទេ»

អង្គការ​សិទ្ធិមនុស្ស តែងតែ​ចាត់​ទុក ការ​ចាប់​ឃុំខ្លួន និង​ការចោទប្រកាន់​លើ យុវជន កែម ឡី និយម ទាំងពីរ​នាក់​ថា ធ្វើ​ឡើង​ដោយ​គ្មាន​ភស្តុតាង និង​គ្មាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់​នោះ​ទេ​។ ផ្ទុយទៅវិញ ចំណាត់​ការ​របស់​អាជ្ញាធរ និង​តុលាការ​នេះ គឺ​កំពុងតែ​រឹតត្បិត និង​រំលោភបំពាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​ការ​ជួបជុំ​របស់​ពួកគាត់ ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ។ អង្គការ​សិទ្ធិមនុស្ស​យល់​ថា ប្រសិនបើ​តុលាការ​អនុញ្ញាត​ឱ្យ​លោក គង់ រ៉ៃយ៉ា និង​លោក សួង នាគព័ន្ធ រស់នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នោះ គឺ​វា​នឹង​ជួយ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​សម្រាប់​ជីវភាព​រស់នៅ​របស់​គ្រួសារ​ពួកគេ ហើយ​របប​ក្រុងភ្នំពេញ អាច​ជៀស​ផុត​ពី​ការរិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ខណៈ​ដែល​សហភាព​អឺរ៉ុប កំពុង​ទាមទារ​ឱ្យ​កម្ពុជា​ស្ដារ​ឡើង​វិញ នូវ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទិ្ធ​មនុស្ស​នេះ។

ភរិយា​របស់​លោក គង់ រ៉ៃយ៉ា គឺ​លោកស្រី សុខ ស្រីនិច រៀបរាប់​ថា ប្រសិនបើ​តុលាការ​អនុវត្ត​តាម វិជ្ជាជីវៈ​នោះ គឺ​មិន​ត្រឹមតែ​ដោះលែង​ស្វាមី​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ​ទេ គឺ​អាច​នឹង ទម្លាក់​សំណុំ​រឿង​នេះ​ចោល​ដោយ​ឥត​ចាត់ការ​ទៀត​ផង​។ ការ​អះអាង​ដូច្នេះ ព្រោះ​លោកស្រី យល់ ថា ស្វាមី​ពុំបាន​ប្រព្រឹត្ត​អ្វី​ខុសច្បាប់​ទេ ហើយ​បើ​តុលាការ​នៅតែ​បន្ត​ឃុំខ្លួន​ទៀត គឺ​តុលាការ​កាន់ តែ​មាន​ឈ្មោះ​អាក្រក់ និង​គ្មាន​តម្លៃ​ទៀត៖ «ខ្ញុំ​ទទូច​ចង់​ឱ្យ​តុលាការ​ដោះលែង​គាត់​វិញ ព្រោះ​ស្ថានភាព​របស់​ខ្ញុំ​លំបាក​ខ្លាំង ហើយ​ខ្ញុំ​មិន​ចង់​ឱ្យ​តុលាការ​បន្ត​ឃុំខ្លួន​ស្វាមី​ខ្ញុំ​ទេ ព្រោះ​អី​គឺ​តុលាការ ក៏​ខូច​ឈ្មោះ​ដែរ ព្រោះ​ស្វាមី​ខ្ញុំ​អត់​មាន​កំហុស​ខុសឆ្គង​អី​ទាំងអស់»

សមត្ថកិច្ច​របប​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​លោក គង់ រ៉ៃយ៉ា អាយុ ២៨​ឆ្នាំ កាលពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤ និង ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ក្រោយ​បាន​ផ្សព្វផ្សាយ​លក់​អាវយឺត​មាន​រូប និង​ទស្សនៈ​បណ្ឌិត កែម ឡី នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) សម្រាប់​ខួប​បី​ឆ្នាំ​នៃ​អំពើ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី​។ មួយ​ថ្ងៃ​បន្ទាប់​មក សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោក សួង នាគព័ន្ធ ដោយ​ចោទប្រកាន់​ដូច​លោក គង់ រ៉ៃយ៉ា ដែរ ដោយសារ​លោក​ចូលរួម​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី និង​ចែក​ខិត្តប័ណ្ណ អំពាវនាវ​កុំ​ឱ្យ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់ នៅ​បរិវេណ​ស្ថានីយប្រេងឥន្ធនៈ កាល​តិច (Caltex) ស្តុប​បូកគោ ដែល​ជា​ទីតាំង​ឃាតកម្ម​បណ្ឌិត កែម ឡី។

អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ផ្សេងទៀត បាន ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ជា​បន្តបន្ទាប់​ថា ចំណាត់​ការ​របស់​អាជ្ញាធរ​របប​នេះ កំពុង​មាន​គោលដៅ ធ្វើទុក្ខបុកម្នេញ​អ្នក​ដែល​ហ៊ាន​បញ្ចេញមតិ និង​ការ​ជួប​ប្រជុំគ្នា​ដោយ​សន្តិវិធី។ ពួកគេ អំពាវនាវ​ឱ្យ​របប​ក្រុងភ្នំពេញ ដោះលែង​យុវជន​ទាំងពីរ​នាក់ និង​ឈប់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ដូច្នេះ​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "តុលាការ​កំពូល​គ្រោង​ជំនុំជម្រះ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​យុវជន កែម ឡី និយម​នៅ​ចុងខែ​តុលា"

  1. so socheath says:

    អាពូជឆ្កែ អាក្បត់ជាតិ សម រង្ស៊ី ទាល់តែយូរហើយយារ ទៀត បានហ៊ានមក !
    អាពូជឆ្កែ នេះ វាមិនមែនល្ងង់ដល់ថ្នាក់រត់មកចូលគុកទេ កុំឆ្ងល់ !
    ចំណែកដែលវាចង់បានពួកពួក អាកាកសំណល់អតីតបក្សខ្មោចសង្គ្រោះជាតិ នោះគឺ
    កេងចំណេញនយោបាយ និងបោកប្រាសបានលុយចាយ តាមរយះមូលនិធិ នៃដំណើរ
    ដែលវាអួតថាវិលត្រឡប់ប៉ុណ្ណោះ !
    តែថាសម្រាប់ការចំណេញនយោបាយ ពីការចាប់ចងពួករួមដៃក្បត់ជាតិជាមួយវា មិនបាន
    ផលសម្រាប់វាទេ ។ ព្រោះថា អន្តរជាតិ មិនមានការគាំទ្រសកម្មភាពបំផ្លាញលទ្ធិប្រជាធិបតេយ្យ
    របស់វាឡើយ ។
    វិទ្យុលាងក្តអាស៊ីសេរី(RFA) ដែលជួយឃោសនាពីការវិលត្រឡប់របស់វានេះ ក៏បានទទួលចំណែកលុយ
    ពីមូលនិធីបោកប្រាសស្តីពីការវិលត្រឡប់របស់វាដែរ ៕
    ពួកអាល្ងង់ទាំងឡាយ ត្រូវយល់ពីរឿងនេះ !

  2. so socheath says:

    socheat So,
    Event summary Today 14.10.19 10:23
    សង្ខេបព្រឹត្តិការថ្ងៃនេះ ១៤/១០/២០១៩
    Send to facebook
    មេចលនាដែលវាអួតថាជាឧទ្ទាម
    ប្រដាប់អាវុធ ក្នុងរណសិរ្សរំដោះជាតិស្អីណានោះ
    ក្រោយពីត្រូវប៉ុន្មានទំពក់របស់ខ្ញុំតាមរយៈmessage
    sam sereyបាននិយាយស្នើមកខ្ញុំថា:
    (បងអោយខាងបងលើកលែងទោសខ្ញុំ ដោះលែងសមាជិក និងសងជំងឺចិត្តប្អូនខ្ញុំ
    ដែលស្លាប់ទៅ ចបរឿងហើយ ខ្ញុំទៅបង្កើតគណបក្សនយោបាយ ហើយអន្តរជាតិ
    ក៏គេទទួលស្គាល់ដែរបើមានខ្ញុំ)
    អត់យល់ ?
    មិនដឹងពួកវា នាំគ្នាចាត់ទុកខ្ញុំជាអ្នកណាឲ្យប្រាកដ ?
    តែថា ដើម្បីសម្រេចគោលជំហរsam serey
    ទី១ sam serey ត្រូវទំនាក់ទំនង ទៅសម្តេចសខេង ឬសម្តេច ទា បាញ់ ឬទៅដោយផ្ទាល់
    ជាមួយសម្តេចតេជោ ដម្បីទទួលបានការណែនាំ ស្តីពីនិតិវិធី សម្រាប់ការចូលសារភាព
    ជាមួយការណែនាំ ដើម្បីរំលាយចោល អង្គការចាត់តាំង ខុសច្បាប់ ដែលsam serey បង្កើតឡើង ។
    ផ្អែលលើការដឹងកំហុស ហ៊ានចូលសារភាព ព្រមជាមួយសមត្ថភាពដែលអ្នកមាន
    រាជរដ្ឋភិបាលមិនទុកអ្នកចោលទេ ។
    នេះជាការណែនាំបឋម របស់ខ្ញុំ ។
    ការសម្រេចយ៉ាងណានោះ គឺរាជរដ្ឋាភិបាល !

    so socheath
    October 14, 2019 at 9:57 am
    Send to facebook
    sam serey ក្រោយការផ្តល់យោបល់
    របស់ខ្ញុំ ឲ្យមានការដាក់ពាក្យស្នើសុំ លើក
    លែងទោស តាមរយះសម្តេច ស ខេង ឬតាមរយះ
    សម្តេចទា បាញ់ ឬទៅដោយផ្ទាល់ចំពោះសម្តេចតេជោ
    ហ៊ុន សែននាយករដ្ឋមន្ត្រី គាត់បានបញ្ជាក់ថា គាត់
    មិនដឹងជាទំនាក់ទំនងយាងម៉េចបាន(អត់មានច្រកទាក់ទង)
    តែsam Serey បានបញ្ជាក់ប្រាប់ខ្ញុំតាមរយះmessenger
    ថា:
    (ខ្ញុំសុំគេបង្កើតគណបក្សរំដោះជាតិខ្មែរម្តងហើយ តែគេមិនអោយបង្កើត)
    ដូចនេះខ្ញុំមិនដឹងថាពេលមុន គាត់ទំនាក់ទំនង តាមវិធីណា
    ឬតាមរយះអ្នកណានោះទេ។
    ខ្ញុំបានប្រាប់គាត់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី លោកជាអ្នក
    នាំមកនូវសន្តិភាពជូនជាតិ តាមរយះនយោបាយបង្រួប
    បង្រួមជាតិ ។ ដូចនេះ លោកមិនទុកខ្មែរណាម្នាក់ចោលនោះទេ។
    ដូចនេះ តាមរយះfacebookនេះ សម្តេច ស ខេង សម្តេច
    ទា បាញ់ និងសម្តេចនាយករដ្ឋមន្ត្រីនិងឃើញ ដោយសុំ
    ឲ្យគាត់ sam Serey កុំអាលតក់ក្រហល់ ។
    sam sereyលោក អាចសរសេរ សុំការលើកលែងទោស ទៅ
    កាន់ប្រមុខរដ្ឋាភិបាលតាមរយៈfacebook នោះលទ្ធផល
    និងបង្ហាញតាមរយៈ ការឆ្លើយតប ពីសំណាក់ប្រមុខដឹកនាំជាតិ
    តាមរយះការឲ្យចូលមកជួបដោយ
    ផ្ទាល់មុខ ជាក់ជាមិនខាន។