លោក​ ទៀ បាញ់ ​បញ្ជា​ឲ្យ​កងទ័ព​បង្ក្រាបសកម្មជន​គណបក្ស​សង្គ្រោះជាតិ

ដោយ មាន ឫទ្ធិ
2019-10-14
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ។ រូប៖ ហ្វេសប៊ុក General TEA Banh
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ។ រូប៖ ហ្វេសប៊ុក General TEA Banh


ប្រមុខ​ការពារ​ជាតិ​របប​ក្រុង​ភ្នំពេញ ចេញ​បញ្ជា​ឲ្យ​កងទ័ព​សហការ​គ្នា ដើម្បី​ចាត់​វិធានការ​បង្ក្រាប​លោក សម រង្ស៊ី និង​អ្នក​គាំទ្រ ដែល​លោក​ចោទ​ថា ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដឹក​នាំ ដោយ លោក ហ៊ុន សែន។ សង្គម​ស៊ីវិល និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា បទ​បញ្ជា របស់​លោក ទៀ បាញ់ ជា​រឿង​ខុស​ច្បាប់ ព្រោះ​កងទ័ព​សម្រាប់​ការពារ​ជាតិ មិន​មែន​សម្រាប់​បង្ក្រាប ពលរដ្ឋ​ខ្មែរ​នោះ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ចេញ​បញ្ជា​ឲ្យ​មេបញ្ជាការ មេបញ្ជាការ​រង និង​ពល​ទាហាន​នៃ​កងពល​តូច​លេខ៧០ ព្រម​ទាំង​កងទ័ព​ទាំង​អស់ ត្រូវ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​ចាត់​វិធានការ​បង្ក្រាប​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៉ី និង​អ្នក​គាំទ្រ​នៅ​គ្រប់​ទីកន្លែង​ទាំង​អស់។ លោក ទៀ បាញ់ ចោទ​លោក សម រង្ស៊ី ថា បាន​ឆ្លង​ផុត​បន្ទាត់​ក្រហម តាម​រយៈ​ការ​អំពាវនាវ​​អូស​ទាញ​ពលរដ្ឋ និង​កង​កម្លាំង​ប្រដាប់​អាវុធ ឲ្យ​ចូលរួម​ក្រោក​ឈរ​តវ៉ា​ក្នុង​ចេតនា​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល លោក ហ៊ុន សែន។ បទ​បញ្ជា​ផ្ទាល់​មាត់​នេះ ធ្វើឡើងក្នុងពិធីប្រារព្ធខួប ២៥ឆ្នាំនៃថ្ងៃបង្កើតកងពល លេខ៧០ នៅ​ព្រឹក​ថ្ងៃ​ទី១៤ ខែ​តុលា នៅ​ឯ​បញ្ជាការដ្ឋាន កងពល​តូច​លេខ​៧០ ដោយ​មាន​ការ​បង្ហាញ​ក្បួន​យោធា រថក្រោះ និង​អាវុធ​ធុន​ធ្ងន់​ដទៃ​ទៀត៖ «»

រី​ឯ​មេបញ្ជាការ​រង​កងទ័ព​ជើង​គោក និងជាមេបញ្ជាការកងពលតូចលេខ៧០ លោក ម៉ៅ សុផាន់ បាន ប្រកាស​ប្ដេជ្ញា​ចំពោះ​មុខ​លោក ទៀ បាញ់ ថា កងពល​របស់​លោក​ត្រៀម​ខ្លួន​ជា​និច្ច ដើម្បី​វាយ​កម្ទេច​រាល់​ការ​ឃុបឃិត ប៉ុនប៉ង​បំផ្លាញ​សន្តិភាព និង​ឧបាយកល​បង្កើត​ឲ្យ​មាន​បដិវត្តន៍​ពណ៌​លើ​ទឹក​ដី​កម្ពុជា ព្រម​ទាំង​ប្រឆាំង​ដាច់ខាត ចំពោះ​ការ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ៖ «»

ការ​ចេញ​បទបញ្ជា​ជា​បន្ត​បន្ទាប់​របស់​ក្រុម​មេទ័ព​របប​ក្រុង​ភ្នំពេញ​នេះ គឺ​បន្ទាប់​ពី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាស​វិល​ចូល​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន មាន​ប្រសាសន៍​ថា តាម​ច្បាប់ គឺ​កងទ័ព​ត្រូវ រក្សា​អព្យាក្រឹតភាព មិន​កាន់​ជើង​គណបក្ស​ណាមួយ​ទេ ប៉ុន្តែ​លោក ទៀ បាញ់ កំពុង​ប្រើប្រាស់​កង ទ័ព​ជា​ឧបករណ៍​ការពារ​អំណាច​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​លោក ហ៊ុន សែន។ លោក​យល់​ថា លោក ទៀ បាញ់ គួរ​តែ​យក​កងទ័ព​ទៅ​ការពារ​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង កុំ​ឲ្យ​បរទេស​ឈ្លាន​ទឹក​ដី​កម្ពុជា មិន​មែន​ប្រើ​កងទ័ព សម្រាប់​បាញ់​បង្ក្រាប​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ ដែល​គ្រាន់​តែ​អនុវត្ត​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន​នោះ​ទេ។ មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ បញ្ជាក់​ថា ការ​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​ទៅ​បាញ់​បង្ក្រាប​ពលរដ្ឋ ដែល​អត់​មាន​អាវុធ​ក្នុង​ដៃ​នោះ គឺជា​អំពើ​ខុស​ច្បាប់​ធ្ងន់ធ្ងរ ហើយ​ក្រុម​មេ​ដឹក​នាំ​របប​លោក ហ៊ុន សែន នឹង​មិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​អន្តរជាតិ​ឡើយ។

ដោយ​ឡែក​ពលរដ្ឋ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ថា របប​ក្រុង​ភ្នំពេញ គួរ​តែ​បញ្ឈប់​ការ​ប្រើ​ពាក្យ​វាយ​កម្ទេច​ត​ទៅ​ទៀត ព្រោះ​ពាក្យ​នេះ​ពួក​ខ្មែរ​ក្រហម​ធ្លាប់​ប្រើ និង​អនុវត្ត​លើ​​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ស្ទើរ​តែ​ផុត​ពូជ​ខ្មែរ​ម្ដង​រួច​មក​ហើយ។

មន្ត្រី​គម្រោង​នៃ​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​និង​សន្តិភាព លោក ហេង គឹមហុង ថ្លែង​ថា ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន មិន​គួរ​រដ្ឋាភិបាល​ចេញ​បញ្ជា​ឲ្យ​ប្រើប្រាស់​កម្លាំង​យោធា​នោះ​ទេ ព្រោះ​កម្លាំង​យោធា​ប្រើ​សម្រាប់​តែ​ក្នុង​ពេល​មាន​ទំនាស់​តាម​ព្រំដែន និង​កន្លែង​ណា ដែល​ច្បាប់​អនុញ្ញាត ប៉ុណ្ណោះ។ លោក​យល់​ថា ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ល្មម​ដល់​ពេល​ជែក​ផ្សះផ្សា​គ្នា ដើម្បី​កុំ​ឲ្យ​បែក​បាក់​ជាតិ និង​កុំ​ឲ្យ​ពលរដ្ឋ​រង​គ្រោះ​ដូច​សម័យ​ខ្មែរ​ក្រហម​ម្ដង​ទៀត៖ «»

ទាក់ទង​នឹង​ករណី​នេះ ប្រធាន​វេទិកា​អនាគត លោក អ៊ូ វីរៈ ក៏​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ចៀសវាង​ប្រើ​ពាក្យពេចន៍ ដែល​រំលឹក​ដល់​អតីតកាល​ខ្មៅ​ងងឹត។

បើ​ទោះ​មានការ​គំរាមកំហែង និង​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​រាល់ថ្ងៃ​ក៏ដោយ មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី នៅ​តែ​រក្សា​ជំហរ​ថា លោក និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង គ្មាន​ការ​រួញរា ចំពោះ​ការ​វិល​ចូល​ស្រុក​វិញ​នោះ​ទេ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​។ លោក សម រង្ស៊ី អះអាង​ថា វត្តមាន​របស់​លោក ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​មានការ​ផ្លាស់​ប្ដូរ​ មាន​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ ​ព្រមទាំង​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​របស់​ជាតិ​ ដែល​របប​លោក​ ហ៊ុន​ សែន​មិន​អាច​ដោះស្រាយ​បាន ​ជាពិសេស ​គឺ​ជួយ​កុំ​ឱ្យ​​មាន​ការ​​ដក​​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ EBA

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

5 Responses to "លោក​ ទៀ បាញ់ ​បញ្ជា​ឲ្យ​កងទ័ព​បង្ក្រាបសកម្មជន​គណបក្ស​សង្គ្រោះជាតិ"

  1. 😈omen😈 says:

    របប ក្រុមភ្នំពេញបានឈានជើងទៅរករបបវាលពិឃាទម្ដងទៀតហើយយើងនិងតាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់។

  2. so socheath says:

    រៀនសរសេរអក្សរខ្មែរ ឲ្យបានត្រឹមត្រូវផង កូនមីកាដួយអាយះស្ញេញ omen !
    (ពិឃាត)

  3. Anonymous says:

    is this what we call Cambodian attitude ?? Mr BANH TEA is a gagster or a killer if he order his military to shoot people. he has to remembers if he hurt some bodies one day they will fight back. we knew some of those politician have their gagster on their side that right they can be dictator. I do not want to write too long but just want to say >> some thing going up it have to come down, nothing last for ever that all

  4. so socheath says:

    Send to facebook
    សុបិន្តវែង
    ***
    ការពិតអាពូជឆ្កែsom sovannaraម្នាក់នេះ មានមុខងារខ្យល់ជា
    ឯកអគ្គរាជទូតរដ្ឋាភិបាល
    នាយកដ្ឋមន្ត្រីខ្យល់អាថោកជាងឆ្កែ អាក្បត់ជាតិសរង្សុី
    ប្រចាំប្រទេសកាណាដា។
    អានេះយួនសុទ្ធ ! គឺអម្បូរយួនដេហ្កា ដែលអាក្បត់ជាតិ
    សមរង្សុី បានចុះកិច្ចព្រមព្រៀងជាមួយកុក ស មេចលនា
    ឧទ្ទាមយួនដេហ្កា កាត់ខេត្តខ្មែរចំនួន៤ ឲ្យយួនដេហ្កា
    ធ្វេីតំបន់ស្វយ័ត ។
    អាម្នាក់នេះ ទៀតសោត ដែលប៉ុន្មានថ្ងៃនេះ ត្រដរខ្យល់
    ខំប្រឹងបំផុសរឿងអ្នកនេះអ្នកនោះក្នុងកងយោធពល
    ខេមរភូមិន្ទ ស្ម័គ្រចិត្តចុះចូលជាមួយពួកវា គឺជារឿងគួរ
    ឲ្យអស់សំណេីចណាស់។
    រាល់ភូមិសាស្ត្ត្រតំបន់ព្រំដែន ត្រូវបានគ្រប់គ្រងយ៉ាង
    ណែនក្នុងដៃ របស់កងយោធពលខេមរភូមិន្ទ ដែល
    ជាកងទ័ពជាតិដ៏អង់អាចក្លាហានក្រោមការដឹកនាំ
    របស់សម្តេចតេជោហ៊ុនសែន តេីតាមរូបភាពដែលវាបង្ហោះ
    មានកន្លែងណាមួយអាចកំណត់បានថាជាចំណុចទីតាំង
    ឈរជេីងរបស់វា ហេីយក៏ជាការស្របពេលដែលsam serey
    មេចលនារបស់វារកច្រកចូលសារភាព ចុះចូលជាមួយ
    រដ្ឋាភិបាល ក្រោយកម្លាំងដែលត្រៀមធ្វេីរដ្ឋប្រហាររបស់វា
    ត្រូវបានបង្ក្រាបនិងចាប់ដាក់គុកជាបន្តបន្ទាប់អស់ហេីយនោះ។
    ប៉ុន្មានថ្ងៃខាងមុននេះ ការសន្យា របស់អាក្បត់ជាតិសមរង្សុី
    ក្នុងការមកបណ្តេញសម្តេចតេជោហ៊ុនសែនចេញពីអំណាច
    នាថ្ងៃទី៩វិច្ឆិកា ២០១៩ ខិតជិតមកដល់ហេីយ។

    ការឃោសនាញុះញង់ស្ទាបស្ទង់ស្វែងរកការគាំទ្ររបស់អាក្បត់ជាតិសមរង្សុី
    ពីសំណាក់កងយោធពលខេមរភូមិន្ទ គឹអត់
    មានបានផលនោះទេ។ ដូចនេះសួរថា តេីអាក្បត់ជាតិសមរង្សុី
    និងបក្សពួកក្បត់ជាតិរបស់វា ហ៊ានអេីតក្បាល មកចាប់ខ្លួន
    បណ្តេញតេជោហ៊ុនសែនចេញពីអំណាចទេ ?
    គឺពិតជាមិនហ៊ានទេ ! កុំថាឡេីយចូលមកចាប់ សូម្បីដេីរ
    លេីដីនៃប្រទេសអាស៊ានមិនហ៊ានផង ព្រោះថា ដីកាចាប់
    ខ្លួនជនក្បតជាតិសរង្សុីនិងបក្សពួកបានផ្ញេីដល់គ្រប់
    ប្រទេសទាំងនោះរួចហេីយ។
    សរុបសេចក្តីមក ការញុះញង់ស្ទាបស្ទង់ស្វែងរកការគាំទ្រ
    ពីសំណាក់អាក្បត់ជាតិសមរង្សុី គ្រាន់តែជាសុបិន្តដ៏វែង
    របស់វាតែប៉ុណ្ណោះ៕

  5. so socheath says:

    មន្ទិល !
    ***
    រយះពេលជាងមួយឆ្នាំមកនេះ យឹម សុវណ្ណដែលរាប់ថាជា
    មនុស្សពិសេសនិងប្តូរផ្តាច់ ការពារសមរង្សុី ដែលឥឡូវនេះ
    បានក្លាយាាទៅជាទណ្ឌឹត ដោយសារការប្រព្រឹត្តអំពេីក្បត់ជាតិ
    យឹម សុវណ្ណ ឥឡូវនេះ ហាក់ត្រូវបានធ្វេីឲ្យខ្លួនឯងបាត់ខ្លួន
    ពីពិភពគុននយោបាយ ដែលក្នុងនោះ សូម្បីក្នុងmessenger
    ត្រូវបានបិទ ដែលមិនសមនិងសកម្មភាពកន្លងដែល
    យឹមសុវណ្ណ បានបញ្ចេញគ្រប់សកម្មភាព ប្រឆាំរដ្ឋាភិបាល
    កម្ពុជាគ្រប់រូបភាព ទោះទាំងរូបភាពភូតភរបោកប្រាសក្តី។
    បែបនេះវាត្រូវបានបង្កេីតនូវក្តីមន្ទិលសង្ស័យ ពីមនុស្សភាគ
    ច្រេីនក្នុងសង្គម ហេីយក៏មានមនុស្សខ្លះដែលមានគំនឹត សន្តិភាពនិយមចេះតែមេីលឃេីញ
    ក្នុងការវាយតម្លៃថា ទឹកថ្លាបែបនេះពិតជាគ្មានត្រីនោះទេ។
    សន្តិភាពនិយមក្នុងការវាយតម្លៃបែបនេះ វាច្បាស់ជាមិនត្រឹម
    ត្រូវជាមួយសកម្មភាពរបស់យឹម សុវណ្ណកន្លងមកទេ។
    យឹម សុវណ្ណ អាចត្រូវបានកំណត់ ថាជាអ្នកចាត់ចែងកិច្ច
    ការងារយ៉ាងសកម្មឲ្យជនក្បត់ជាតិសមរង្សុី នាពេលបច្ចុប្បន្ន
    នោះប្រហែលជាត្រឹមត្រូវជាង ។
    ជាមួយការបញ្ឈប់ក្តីមន្ទិលចំពោះយឹម សុវណ្ណ មិនអាចប្រព្រឹត្ត
    ទៅតាមរយះភាពស្ងប់ស្ងាត់ របស់យឹម សុវណ្ណនោះឡេីយ។
    ព្រោះថាសុទ្ធចិត្តជាមួយសត្រូវ វាមិនខុសអីពីការធ្វេីបាប
    ខ្លួនឯង សម្លាប់ខ្លួនឯងនោះទេ។ ព្រោះសកម្មភាពស្ងៀមស្ងាត់
    របស់យឹមសុវណ្ណ វាមិនសមនឹងសាច់រឿងសោះ៕

Leave a Reply

Submit Comment