កម្ពុជា​រំឭក​ខួប​ប្រាំពីរ​ឆ្នាំ​នៃ​ការសោយ​ទិវង្គត អតីត​មហាក្សត្រ​ព្រះបាទ​នរោត្តម​សីហនុ

សិល្បៈនិងវប្បធម៌


នៅ​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០១៩ ក្រុម​មន្ត្រី​យោធា​ផ្តល់​ការគោរព​ដល់​អតីត​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហនុ ក្នុង​ខួប​គម្រប់​ប្រាំពីរ​ឆ្នាំ​នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ ក្នុង​រាជធានី​ភ្នំពេញ។ (ហ៊ុល រស្មី/VOA)


15 តុលា 2019
ហ៊ុល រស្មី
វីអូអេខ្មែរ

នៅថ្ងៃទី១៥ ខែតុលា​នេះ កាលពី​ប្រាំពីរ​ឆ្នាំមុន​ព្រះមហា​វីរក្សត្រ នរោត្តម សីហនុ បាន​យាង​ចូល​ទិវង្គត។ នៅថ្ងៃនេះ ក្រុម​មន្ត្រី​រដ្ឋាភិបាល​និង​អ្នកវិភាគ​បាន​លើក​ពី​ស្នា​ព្រះហស្ត​របស់​ព្រះអង្គ ខណៈ​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​ភ្នំពេញ ចាត់ទុក​ថា ព្រះអង្គ​គឺជា​មិត្ត​អមត​របស់​ប្រជាជន​ចិន។

នៅ​ចំពោះ​មុខរូប​សំណាក ​ព្រះ​បរមកោដ្ឋ នរោត្តម សីហនុ ​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ​ ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ មក​ពី​ស្ថាប័ន​ផ្សេងៗ ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ផ្លូវ​ការ បាន​នាំ​យក​កម្រងផ្កា​មក​ដាក់​ថ្វាយ​ និង​បង្ហាញ​ការ​គោរព​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​របស់​អង្គ។

នៅ​ថ្ងៃ​ទី​១៥​ខែ​តុលា​ ឆ្នាំ​២០១២ ពោល​គឺ​កាល​ពី​ប្រាំពីរ​ឆ្នាំ​មុន​ព្រះ​មហា​វីរក្សត្រ​នរោត្តម សីហនុ បាន​យាង​ចូល​ទិវង្គត ក្នុង​ទីក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ព្រះជន្ម​៩០ ព្រះវស្សា។

ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដាក់​កម្រង​ផ្កា​នៅ​រូប​សំណាក​អតីត​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​ សីហនុ​ ថ្ងៃទី​១៥​ ខែ​តុលា ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដាក់​កម្រង​ផ្កា​នៅ​រូប​សំណាក​អតីត​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​ សីហនុ​ ថ្ងៃទី​១៥​ ខែ​តុលា ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)


ក្នុង​ពិធី​រំឭក​ខួប​នៃ​ការ​យាង​ចូល​ទិវង្គត​នេះ ក្រុម​មន្ត្រី​រដ្ឋាភិបាល​និង​អ្នកវិភាគ​បាន​រំលឹក​ពី​អនុស្សាវរីយ៍​និង​កេរ្តិ៍​ដំណែល​របស់​ព្រះ​អង្គ។​

បន្ទាប់​ពី​ការ​ដាក់​កម្រង​ផ្កា​នៅ​ក្នុង​ទី​តម្កល់​រូប​សំណាក​អតីត​ព្រះមហាក្សត្រ​ខ្មែរ​នរោត្តម​សីហនុ​ នាយ​ឧត្តម​សេនីយ៍​ ឈុំ​ សុជាតិ​ អ្នកនាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ ប្រាប់​អ្នកកាសែត​ថា៖

«យើង​ទាំង​អស់​គ្នា​ ចាំ​មិន​ភ្លេច​ទេ​ នូវ​គុណូបការៈ​ របស់​សម្ដេច​តា​ វីរភាព​សម្ដេច​តា​ ដែល​ដណ្ដើម​បាន​ឯករាជ្យ​ ជូន​ប្រទេស​ជាតិ​យើង»។

ដោយ​មាន​ក្រុម​មន្ត្រី​អម​សងខាង​ លោក ​វង សូត្រ​ រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច មានប្រសាសន៍ថា​ ស្នាព្រះហស្ត​របស់​អតីត​មហាក្សត្រ​ មិន​អាច​បំភ្លេច​បានទេ​។

«យើង​ទាំង​អស់​គ្នា​នៅតែ​បន្ត​ចង​ចាំ។ យើង​នៅ​តែ​បន្ត​ ចងចាំ​នូវ​អ្វី​ដែល​លោក​បាន​បន្សល់​ទុក​ [ជូន]ប្រជាជន​កម្ពុជា​ទាំងមូល​បាទ»។​

កេរដំណែល​ព្រះ​បរម​រតនៈ​កោដ្ឋ មាន​ភាព​លាយ​ចម្រុះគ្នា តែ​ជា​ការពិត​ដែល​មាន​មនុស្ស​ជាច្រើន ចាត់​ទុក​ការ​ដឹក​នាំ​ប្រទេស​របស់​ព្រះ​អង្គ ក្នុង​អំឡុង​ទសវត្សរ៍​ ១៩៥០ និង ១៩៦០ ថា​ជា​សម័យ​ដ៏​រុង​រឿង​នៃ​ប្រទេស​កម្ពុជា គឺ​នៅ​ពេល​ដែល​ព្រះ​មហាក្សត្រ​នរោត្តម​សីហនុ បាន​ទាម​ទារ​ឯករាជ្យ​ពី​ប្រទេស​បារាំង​ ជូន​ប្រទេស​កម្ពុជា ហើយ​បាន​លើក​ស្ទួយ​វិស័យ​សុខាភិបាល​និង​អប់រំ​របស់​ប្រទេស​ជាតិ។

ប៉ុន្តែ​ក្រោយ​រដ្ឋ​សភា​ទម្លាក់​ព្រះ​អង្គ​ចេញ​ពី​តំណែង​ក្នុង​រដ្ឋ​ប្រហារ​មិន​បង្ហូរ​ឈាម​មួយ នៅ​ឆ្នាំ​១៩៧០ ប្រទេស​កម្ពុជា​បាន​រមៀល​ធ្លាក់ក្នុង​សង្គ្រាម​ស៊ីវិល និង​ឈាន​ដល់​របប​កាប់​សម្លាប់​របស់​ពួក​ខ្មែរ​ក្រហម។ មនុស្ស​ជិត​ពីរ​លាន​នាក់​បាន​ស្លាប់​និង​ត្រូវ​បាន​សម្លាប់។

លោក​បណ្ឌិត ​ឡៅ ម៉ុងហៃ​ អ្នកវិភាគ​នយោបាយ​មួយ​រូប​ ចាត់​ទុក​ថា​ អតីត​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​នរោត្តម​ សីហនុ​ ជា​ស្ថាបនិក​ឯករាជ្យ​ប្រទេស​កម្ពុជា​ ដោយ​ព្រះអង្គ​បាន​បញ្ចប់​ការ​ត្រួត​ត្រា​របស់​បរទេស​មក​លើ​កម្ពុជា​។ លោក​គូស​បញ្ជាក់​ថា​ ព្រះអង្គ​ក៏​ជា​អ្នកផ្សះផ្សា​ និង​បង្រួប​បង្រួម​ជាតិ​ដ៏​មាន​សារៈសំខាន់​មួយ​រូប​ក្រោយ​ការ​ដួល​រលំ​របស់​របប​ខ្មែរក្រហម​ និង​ការសម្រេច​បាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។ លោក​បាន​រំឭក​ទៀត​ថា​ ព្រះអង្គ​ក៏​មាន​ប្រវត្តិ​ដឹកនាំ​ប្រទេស​តាម​របៀប​ផ្ដាច់​ការ​ផង​ដែរ​ តែថា​ ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះអង្គ​ គ្មាន​ការ​ដណ្ដើម​ដី​ពី​រាស្ត្រ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​នោះ​ទេ។

លោក​បណ្ឌិត ​ឡៅ ម៉ុងហៃ​ បន្ថែម​ថា​អតីត​ព្រះមហាក្សត្រ​ មាន​ព្រះរាជ​ទំនាក់​ទំនង​ទូលាយ​ជាមួយ​ប្រជា​រាស្ត្រ​ក្រីក្រ​ ហើយ​មានការ​ឆ្លើយតប​ជាប្រចាំ​ចំពោះ​សំណើ និង​ញត្តិ​នានា​របស់​រាស្ត្រ​ផង​ដែរ មិន​ដូច​អង្គ​ព្រះមហាក្សត្រ​សព្វថ្ងៃ​ ដែល​មាន​ការ​ឆ្លើយតប​ទៅ​នឹង​ញត្តិ​របស់​រាស្ត្រ​ដោយ​កម្រ។

នៅ​ចំ​ថ្ងៃ​ប្រារព្ធ​ខួប​ទី​៧​នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ​នរោត្តម សីហនុ នៅ​ថ្ងៃ​នេះ ស្ថាន​ទូច​ចិន​ប្រចាំ​ទីក្រុង​ភ្នំពេញ​ បាន​ដាក់​រូប​ថត​មួយ​សន្លឹក​ធំ​របស់​ព្រះ​អង្គលើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន។

ស្ថានទូត​ចិន​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «ព្រះអង្គ​ជា​មិត្ត​ចាស់​នៃ​ប្រជាជន​ចិន យើង​ទាំង​អស់​គ្នា​ចងចាំ​ព្រះអង្គ​ជា​រៀង​រហូត»៕​

What Next?

Recent Articles

2 Responses to "កម្ពុជា​រំឭក​ខួប​ប្រាំពីរ​ឆ្នាំ​នៃ​ការសោយ​ទិវង្គត អតីត​មហាក្សត្រ​ព្រះបាទ​នរោត្តម​សីហនុ"

  1. so socheath says:

    Send to facebook
    សុបិន្តវែង
    ***
    ការពិតអាពូជឆ្កែsom sovannaraម្នាក់នេះ មានមុខងារខ្យល់ជា
    ឯកអគ្គរាជទូតរដ្ឋាភិបាល
    នាយកដ្ឋមន្ត្រីខ្យល់អាថោកជាងឆ្កែ អាក្បត់ជាតិសរង្សុី
    ប្រចាំប្រទេសកាណាដា។
    អានេះយួនសុទ្ធ ! គឺអម្បូរយួនដេហ្កា ដែលអាក្បត់ជាតិ
    សមរង្សុី បានចុះកិច្ចព្រមព្រៀងជាមួយកុក ស មេចលនា
    ឧទ្ទាមយួនដេហ្កា កាត់ខេត្តខ្មែរចំនួន៤ ឲ្យយួនដេហ្កា
    ធ្វេីតំបន់ស្វយ័ត ។
    អាម្នាក់នេះ ទៀតសោត ដែលប៉ុន្មានថ្ងៃនេះ ត្រដរខ្យល់
    ខំប្រឹងបំផុសរឿងអ្នកនេះអ្នកនោះក្នុងកងយោធពល
    ខេមរភូមិន្ទ ស្ម័គ្រចិត្តចុះចូលជាមួយពួកវា គឺជារឿងគួរ
    ឲ្យអស់សំណេីចណាស់។
    រាល់ភូមិសាស្ត្ត្រតំបន់ព្រំដែន ត្រូវបានគ្រប់គ្រងយ៉ាង
    ណែនក្នុងដៃ របស់កងយោធពលខេមរភូមិន្ទ ដែល
    ជាកងទ័ពជាតិដ៏អង់អាចក្លាហានក្រោមការដឹកនាំ
    របស់សម្តេចតេជោហ៊ុនសែន តេីតាមរូបភាពដែលវាបង្ហោះ
    មានកន្លែងណាមួយអាចកំណត់បានថាជាចំណុចទីតាំង
    ឈរជេីងរបស់វា ហេីយក៏ជាការស្របពេលដែលsam serey
    មេចលនារបស់វារកច្រកចូលសារភាព ចុះចូលជាមួយ
    រដ្ឋាភិបាល ក្រោយកម្លាំងដែលត្រៀមធ្វេីរដ្ឋប្រហាររបស់វា
    ត្រូវបានបង្ក្រាបនិងចាប់ដាក់គុកជាបន្តបន្ទាប់អស់ហេីយនោះ។
    ប៉ុន្មានថ្ងៃខាងមុននេះ ការសន្យា របស់អាក្បត់ជាតិសមរង្សុី
    ក្នុងការមកបណ្តេញសម្តេចតេជោហ៊ុនសែនចេញពីអំណាច
    នាថ្ងៃទី៩វិច្ឆិកា ២០១៩ ខិតជិតមកដល់ហេីយ។

    ការឃោសនាញុះញង់ស្ទាបស្ទង់ស្វែងរកការគាំទ្ររបស់អាក្បត់ជាតិសមរង្សុី
    ពីសំណាក់កងយោធពលខេមរភូមិន្ទ គឹអត់
    មានបានផលនោះទេ។ ដូចនេះសួរថា តេីអាក្បត់ជាតិសមរង្សុី
    និងបក្សពួកក្បត់ជាតិរបស់វា ហ៊ានអេីតក្បាល មកចាប់ខ្លួន
    បណ្តេញតេជោហ៊ុនសែនចេញពីអំណាចទេ ?
    គឺពិតជាមិនហ៊ានទេ ! កុំថាឡេីយចូលមកចាប់ សូម្បីដេីរ
    លេីដីនៃប្រទេសអាស៊ានមិនហ៊ានផង ព្រោះថា ដីកាចាប់
    ខ្លួនជនក្បតជាតិសរង្សុីនិងបក្សពួកបានផ្ញេីដល់គ្រប់
    ប្រទេសទាំងនោះរួចហេីយ។
    សរុបសេចក្តីមក ការញុះញង់ស្ទាបស្ទង់ស្វែងរកការគាំទ្រ
    ពីសំណាក់អាក្បត់ជាតិសមរង្សុី គ្រាន់តែជាសុបិន្តដ៏វែង
    របស់វាតែប៉ុណ្ណោះ៕

  2. so socheath says:

    មន្ទិល !
    ***
    រយះពេលជាងមួយឆ្នាំមកនេះ យឹម សុវណ្ណដែលរាប់ថាជា
    មនុស្សពិសេសនិងប្តូរផ្តាច់ ការពារសមរង្សុី ដែលឥឡូវនេះ
    បានក្លាយាាទៅជាទណ្ឌឹត ដោយសារការប្រព្រឹត្តអំពេីក្បត់ជាតិ
    យឹម សុវណ្ណ ឥឡូវនេះ ហាក់ត្រូវបានធ្វេីឲ្យខ្លួនឯងបាត់ខ្លួន
    ពីពិភពគុននយោបាយ ដែលក្នុងនោះ សូម្បីក្នុងmessenger
    ត្រូវបានបិទ ដែលមិនសមនិងសកម្មភាពកន្លងដែល
    យឹមសុវណ្ណ បានបញ្ចេញគ្រប់សកម្មភាព ប្រឆាំរដ្ឋាភិបាល
    កម្ពុជាគ្រប់រូបភាព ទោះទាំងរូបភាពភូតភរបោកប្រាសក្តី។
    បែបនេះវាត្រូវបានបង្កេីតនូវក្តីមន្ទិលសង្ស័យ ពីមនុស្សភាគ
    ច្រេីនក្នុងសង្គម ហេីយក៏មានមនុស្សខ្លះដែលមានគំនឹត សន្តិភាពនិយមចេះតែមេីលឃេីញ
    ក្នុងការវាយតម្លៃថា ទឹកថ្លាបែបនេះពិតជាគ្មានត្រីនោះទេ។
    សន្តិភាពនិយមក្នុងការវាយតម្លៃបែបនេះ វាច្បាស់ជាមិនត្រឹម
    ត្រូវជាមួយសកម្មភាពរបស់យឹម សុវណ្ណកន្លងមកទេ។
    យឹម សុវណ្ណ អាចត្រូវបានកំណត់ ថាជាអ្នកចាត់ចែងកិច្ច
    ការងារយ៉ាងសកម្មឲ្យជនក្បត់ជាតិសមរង្សុី នាពេលបច្ចុប្បន្ន
    នោះប្រហែលជាត្រឹមត្រូវជាង ។
    ជាមួយការបញ្ឈប់ក្តីមន្ទិលចំពោះយឹម សុវណ្ណ មិនអាចប្រព្រឹត្ត
    ទៅតាមរយះភាពស្ងប់ស្ងាត់ របស់យឹម សុវណ្ណនោះឡេីយ។
    ព្រោះថាសុទ្ធចិត្តជាមួយសត្រូវ វាមិនខុសអីពីការធ្វេីបាប
    ខ្លួនឯង សម្លាប់ខ្លួនឯងនោះទេ។ ព្រោះសកម្មភាពស្ងៀមស្ងាត់
    របស់យឹមសុវណ្ណ វាមិនសមនឹងសាច់រឿងសោះ៕

Leave a Reply

Submit Comment