កូន​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង​រិះគន់​របប​ក្រុង​ភ្នំពេញ ដែល​ចាប់​ឪពុក​ពិការ​ដាក់​គុក​ព្រៃស​ដោយ​អយុត្តិធម៌

ដោយ វ៉ែន សុមេធ
2019-10-14
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​ ឡី សុខុន​ (ឆ្វេង) ជា​សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង និង​លោក​ ឌឹម សារឿន​ ​ក្រុម​ប្រឹក្សា​ខេត្ត​បាត់ដំបង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ប៉ូលិស​ក្រសួង​មហាផ្ទៃ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក Dim Saroeun
លោក​ ឡី សុខុន​ (ឆ្វេង) ជា​សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង និង​លោក​ ឌឹម សារឿន​ ​ក្រុម​ប្រឹក្សា​ខេត្ត​បាត់ដំបង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ប៉ូលិស​ក្រសួង​មហាផ្ទៃ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក Dim Saroeun


កូន​ស្រី​របស់​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង អំពាវនាវ​ដល់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ឱ្យ​ជួយ​ស៊ើប​អង្កេត​រក​យុត្តិធម៌​ដល់​ឪពុក​របស់​លោកស្រី ដើម្បី​ឱ្យ​តុលាការ​ដោះ​លែង​គាត់​​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ លោក​ស្រី​អះអាង​ថា មន្ត្រី​តុលាការ​ក្រុង​ភ្នំពេញ​ចាប់​​​ឪពុក​ របស់​លោក​ស្រី​​ជា​ជន​ពិកា​ដាក់​គុក​ព្រៃស​ដោយ​អយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន​ឡើយ។

កូន​ស្រី​លោក ម៉ែន យ៉ន អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​សំឡូត​ គឺ​លោក​ស្រី យឿន ស្រីយ៉ា ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី១៤ តុលា​ថា ឪពុក​របស់​លោក​ស្រី​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​ឡើយ ដោយ​គាត់​ពិកា​ជើង​ស្ដាំ នៅ​តែ​ផ្ទះ​ជុំ​ក្រុម​គ្រួសារ និង​មិន​បាន​ធ្វើ​សកម្មជន​នយោបាយ​នោះ​ទេ។ លោក​ស្រី​បន្ត​ថា លោក​ស្រី​ស្រក់​ទឹក​ភ្នែក​​នៅ​ពេល​បាន​ជួប​ឪពុក​នៅ​ក្នុង​តុលាការ​រាជធានី​ភ្នំពេញ​ ព្រោះ​លោក​ស្រី​គិត​ថា តុលាការ​គ្រាន់​តែ​ចាប់​ឪពុក និង​មន្ត្រី​បក្ស​ប្រឆាំង​ខេត្ត​បាត់ដំបង ៣នាក់​ផ្សេង​ទៀត មក​សាកសួរ​ធម្មតា រួច​ដោះលែង​វិញ តែ​ខុស​ពី​ការ​រំពឹង​ទុក គឺ​សមត្ថកិច្ច​បាន​បញ្ជូន​ពួកគាត់​ទៅ​ឃុំ​​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​វិញ​​នៅ​រសៀល​ថ្ងៃ​ទី១៣ តុលា៖‍ «និយាយ​ទៅ​ពេល​ជួប​ពុក​ខ្ញុំ​ គឺ​ខ្ញុំ​យំ។ ប៉ុន្តែ​ខ្ញុំ​ឆ្ងល់​ក៏​បាន​សួរ​ថា ពុក​ឯង​មាន​រឿង​អី​បាន​ជា​គេ​នាំ​មក​ភ្នំពេញ? គាត់​ថា​ ឪ​មិន​មាន​រឿង​អី​ទេ កូន​ឯង​មិន​បាច់​យំ​ទេ! ដល់​ពេល​ល្ងាច​គេ​បញ្ជូន​គាត់​ទៅ​ព្រៃ​ស។ ពេល​នោះ​ឪពុក​ខ្ញុំ​ក៏​យំ​ដូច​គ្នា​ខ្ញុំ​ដែរ គឺ​វា​អយុត្តិធម៌​ពេក។ និយាយ​ទៅ​ឪពុក​ខ្ញុំ​មិន​ដែល​បាន​បង្ហោះ​សារ​រឿង​នយោបាយ​ទេ តែ​កាល​ពី​ថ្ងៃ​កាន់​បិណ្ឌ​វេន​ទី២ គាត់​បាន​ទៅ​ជួប​ជុំ​គ្នា ៤នាក់ ហើយ​មាន​លួច​ថត​បង្ហោះ​ហ្វេសប៊ុក ដោយ​គាត់​មិន​ដឹង​រឿង»

ប៉ូលិស​ក្រសួង​មហាផ្ទៃ​បាន​ចាប់​ខ្លួន​ក្រុម​ប្រឹក្សា​ខេត្ត​បាត់ដំបង​គណបក្ស​សង្គ្រោះ​ជាតិ លោក​ ឌឹម សារឿន​ និង​លោក​ ឡី សុខុន​ ព្រម​ទាំង​សមាជិក​ប្រតិបត្តិ​ស្រុក​សំឡូត​ លោក​ សុក ផាត និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​សំឡូត​លោក ម៉ែន យ៉ន នៅ​ឯ​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី១២ តុលា រួច​ក៏​បាន​​បញ្ជូន​ទៅ​​សាកសួរ​នៅ​រាជធានី​ភ្នំពេញ​នៅ​រសៀល​ក្នុង​ថ្ងៃ​ដដែល។

ចៅក្រម​ស៊ើបសួរ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក កូយ សៅ បាន​ចោទ​ប្រកាន់​អ្នក​ទាំង៤ ពី​បទ​រួម​គំនិត​ក្បត់​ជាតិ ពាក់ព័ន្ធ​នឹង​គម្រោង​ចូល​រួម​អម​ដំណើរ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី​ វិល​ចូល​ស្រុក​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​ងារ​ផ្នែក​សិទ្ធិមនុស្ស​ចាត់​ទុក​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ​ថា ជា​រឿង​នយោបាយ​ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក (Adhoc) លោក សឹង សែន​ករុណា មាន​ប្រសាសន៍​ថា​ ការ​បង្ហោះ​សារ​ក្នុង​ហ្វេសប៊ុក និយាយ​រឿង​នយោបាយ​មិន​ខុស​ច្បាប់​ឡើយ ព្រោះ​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ម្នាក់ៗ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ បន្ត​ថា ការ​ចោទ​ប្រកាន់​មក​លើ​មន្ត្រី​បក្ស​ប្រឆាំង​បែប​នេះ​ ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ និង​ជា​ការ​បំភិតបំភ័យ​​​ដល់​​ប្រជាពលរដ្ឋ​ឱ្យ​ពួក​គាត់​មិន​ហ៊ាន​សម្ដែង​មតិ​​​រឿង​នយោបាយ៖ «អីចឹង​ហើយ​បាន​យើង​ស្នើ​ថា ជម្លោះ​នយោបាយ អាជ្ញាធរ​មិន​​គួរ​ណា​យក​រឿង​នេះ​ទៅ​ពាក់​ព័ន្ធ​នឹង​ស្ថាប័ន​យុត្តិធម៌​ទេ ពី​ព្រោះ​កន្លង​មក​កាល​ស្ថានភាព​នយោបាយ​ធូរស្រាល​ អ្នក​ទោស​នយោបាយ ​ត្រូវ​បាន​ដោះលែង​វិញ។ អីចឹង​ហើយ​បាន​ជា​យើង​ខ្ញុំ​ថា គួរ​តែ​មាន​ការ​គិត​គួរ​ទៅ​ដល់​សេរីភាព​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​ចូល​រួម​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ ឬ​ក៏​ចូល​រួម​យ៉ាង​សកម្ម​នៃ​ជីវភាព​នយោបាយ​ហ្នឹង​ឯង ដែល​ច្បាប់​កំពូល​យើង​មាន​ចែង»

គិត​មក​ដល់​ថ្ងៃ​ទី១៤ ខែ​តុលា របប​ក្រុងភ្នំពេញ បាន​ចាប់ និង​ឃុំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ៤៥នាក់ ប៉ុន្តែ​ម្នាក់​ត្រូវ​បាន​ដោះ​លែង​វិញ បន្ទាប់​ពី​បាន​សារភាព​តាម​ការ​ចង់​បាន​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ។ ដោយ​​ឡែក មាន​សកម្មជន​ចំនួន​ ១៨០​នាក់​ផ្សេង​ទៀត ត្រូវ​បាន​កោះហៅ​​ទៅ​បំភ្លឺ និង​ត្រូវ​សមត្ថកិច្ច​តាម​​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​ ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់​លាស់។ រីឯ​សកម្មជន​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់​ផ្សេងទៀត​ បាន​រត់​ភៀសខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព ដើម្បី​គេច​ចេញ​ពី​ការ​តាម​យាយី និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​អាជ្ញាធរ​របប​ក្រុងភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "កូន​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង​រិះគន់​របប​ក្រុង​ភ្នំពេញ ដែល​ចាប់​ឪពុក​ពិការ​ដាក់​គុក​ព្រៃស​ដោយ​អយុត្តិធម៌"

  1. so socheath says:

    Send to facebook
    សុបិន្តវែង
    ***
    ការពិតអាពូជឆ្កែsom sovannaraម្នាក់នេះ មានមុខងារខ្យល់ជា
    ឯកអគ្គរាជទូតរដ្ឋាភិបាល
    នាយកដ្ឋមន្ត្រីខ្យល់អាថោកជាងឆ្កែ អាក្បត់ជាតិសរង្សុី
    ប្រចាំប្រទេសកាណាដា។
    អានេះយួនសុទ្ធ ! គឺអម្បូរយួនដេហ្កា ដែលអាក្បត់ជាតិ
    សមរង្សុី បានចុះកិច្ចព្រមព្រៀងជាមួយកុក ស មេចលនា
    ឧទ្ទាមយួនដេហ្កា កាត់ខេត្តខ្មែរចំនួន៤ ឲ្យយួនដេហ្កា
    ធ្វេីតំបន់ស្វយ័ត ។
    អាម្នាក់នេះ ទៀតសោត ដែលប៉ុន្មានថ្ងៃនេះ ត្រដរខ្យល់
    ខំប្រឹងបំផុសរឿងអ្នកនេះអ្នកនោះក្នុងកងយោធពល
    ខេមរភូមិន្ទ ស្ម័គ្រចិត្តចុះចូលជាមួយពួកវា គឺជារឿងគួរ
    ឲ្យអស់សំណេីចណាស់។
    រាល់ភូមិសាស្ត្ត្រតំបន់ព្រំដែន ត្រូវបានគ្រប់គ្រងយ៉ាង
    ណែនក្នុងដៃ របស់កងយោធពលខេមរភូមិន្ទ ដែល
    ជាកងទ័ពជាតិដ៏អង់អាចក្លាហានក្រោមការដឹកនាំ
    របស់សម្តេចតេជោហ៊ុនសែន តេីតាមរូបភាពដែលវាបង្ហោះ
    មានកន្លែងណាមួយអាចកំណត់បានថាជាចំណុចទីតាំង
    ឈរជេីងរបស់វា ហេីយក៏ជាការស្របពេលដែលsam serey
    មេចលនារបស់វារកច្រកចូលសារភាព ចុះចូលជាមួយ
    រដ្ឋាភិបាល ក្រោយកម្លាំងដែលត្រៀមធ្វេីរដ្ឋប្រហាររបស់វា
    ត្រូវបានបង្ក្រាបនិងចាប់ដាក់គុកជាបន្តបន្ទាប់អស់ហេីយនោះ។
    ប៉ុន្មានថ្ងៃខាងមុននេះ ការសន្យា របស់អាក្បត់ជាតិសមរង្សុី
    ក្នុងការមកបណ្តេញសម្តេចតេជោហ៊ុនសែនចេញពីអំណាច
    នាថ្ងៃទី៩វិច្ឆិកា ២០១៩ ខិតជិតមកដល់ហេីយ។

    ការឃោសនាញុះញង់ស្ទាបស្ទង់ស្វែងរកការគាំទ្ររបស់អាក្បត់ជាតិសមរង្សុី
    ពីសំណាក់កងយោធពលខេមរភូមិន្ទ គឹអត់
    មានបានផលនោះទេ។ ដូចនេះសួរថា តេីអាក្បត់ជាតិសមរង្សុី
    និងបក្សពួកក្បត់ជាតិរបស់វា ហ៊ានអេីតក្បាល មកចាប់ខ្លួន
    បណ្តេញតេជោហ៊ុនសែនចេញពីអំណាចទេ ?
    គឺពិតជាមិនហ៊ានទេ ! កុំថាឡេីយចូលមកចាប់ សូម្បីដេីរ
    លេីដីនៃប្រទេសអាស៊ានមិនហ៊ានផង ព្រោះថា ដីកាចាប់
    ខ្លួនជនក្បតជាតិសរង្សុីនិងបក្សពួកបានផ្ញេីដល់គ្រប់
    ប្រទេសទាំងនោះរួចហេីយ។
    សរុបសេចក្តីមក ការញុះញង់ស្ទាបស្ទង់ស្វែងរកការគាំទ្រ
    ពីសំណាក់អាក្បត់ជាតិសមរង្សុី គ្រាន់តែជាសុបិន្តដ៏វែង
    របស់វាតែប៉ុណ្ណោះ៕

  2. so socheath says:

    មន្ទិល !
    ***
    រយះពេលជាងមួយឆ្នាំមកនេះ យឹម សុវណ្ណដែលរាប់ថាជា
    មនុស្សពិសេសនិងប្តូរផ្តាច់ ការពារសមរង្សុី ដែលឥឡូវនេះ
    បានក្លាយាាទៅជាទណ្ឌឹត ដោយសារការប្រព្រឹត្តអំពេីក្បត់ជាតិ
    យឹម សុវណ្ណ ឥឡូវនេះ ហាក់ត្រូវបានធ្វេីឲ្យខ្លួនឯងបាត់ខ្លួន
    ពីពិភពគុននយោបាយ ដែលក្នុងនោះ សូម្បីក្នុងmessenger
    ត្រូវបានបិទ ដែលមិនសមនិងសកម្មភាពកន្លងដែល
    យឹមសុវណ្ណ បានបញ្ចេញគ្រប់សកម្មភាព ប្រឆាំរដ្ឋាភិបាល
    កម្ពុជាគ្រប់រូបភាព ទោះទាំងរូបភាពភូតភរបោកប្រាសក្តី។
    បែបនេះវាត្រូវបានបង្កេីតនូវក្តីមន្ទិលសង្ស័យ ពីមនុស្សភាគ
    ច្រេីនក្នុងសង្គម ហេីយក៏មានមនុស្សខ្លះដែលមានគំនឹត សន្តិភាពនិយមចេះតែមេីលឃេីញ
    ក្នុងការវាយតម្លៃថា ទឹកថ្លាបែបនេះពិតជាគ្មានត្រីនោះទេ។
    សន្តិភាពនិយមក្នុងការវាយតម្លៃបែបនេះ វាច្បាស់ជាមិនត្រឹម
    ត្រូវជាមួយសកម្មភាពរបស់យឹម សុវណ្ណកន្លងមកទេ។
    យឹម សុវណ្ណ អាចត្រូវបានកំណត់ ថាជាអ្នកចាត់ចែងកិច្ច
    ការងារយ៉ាងសកម្មឲ្យជនក្បត់ជាតិសមរង្សុី នាពេលបច្ចុប្បន្ន
    នោះប្រហែលជាត្រឹមត្រូវជាង ។
    ជាមួយការបញ្ឈប់ក្តីមន្ទិលចំពោះយឹម សុវណ្ណ មិនអាចប្រព្រឹត្ត
    ទៅតាមរយះភាពស្ងប់ស្ងាត់ របស់យឹម សុវណ្ណនោះឡេីយ។
    ព្រោះថាសុទ្ធចិត្តជាមួយសត្រូវ វាមិនខុសអីពីការធ្វេីបាប
    ខ្លួនឯង សម្លាប់ខ្លួនឯងនោះទេ។ ព្រោះសកម្មភាពស្ងៀមស្ងាត់
    របស់យឹមសុវណ្ណ វាមិនសមនឹងសាច់រឿងសោះ៕

Leave a Reply

Submit Comment