គ្រួសារ​បារម្ភ​ការតាម​ចាប់ខ្លួន​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ ខណៈ​ការបង្ក្រាប​កាន់តែ​ខ្លាំង

សិទ្ធិ​មនុស្ស


លោក ចេក ឈុន និង​អ្នកស្រី ហ៊ុល វន់ ជា​ឪពុក​ម្តាយ​របស់​លោក ឈុន វាន អង្គុយ​នៅ​លើ​គ្រែ​ខាងមុខ​ផ្ទះ ក្នុង​ភូមិ​តាប៉ោ ឃុំ​ក្តីរុន ស្រុកពួក ខេត្តសៀមរាប​ផ្ទះ។ (ស៊ុន ណារិន/VOA)


15 តុលា 2019
ស៊ុន ណារិន
វីអូអេខ្មែរ

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រាប់សិប​នាក់​ ត្រូវ​បាន​ចោទ​ប្រកាន់ ចាប់​ខ្លួន​ និង​មួយ​ចំនួន​ទៀត​បាន​រត់គេច​ខ្លួន ក្រោយពី​លោក សម រង្ស៊ី ប្រកាស​វិល​ចូល​ប្រទេស​កម្ពុជា​វិញ។ ក្រុមគ្រួសារ​របស់​សកម្មជន​ដែល​កំពុង​គេច​ខ្លួន​បាន​អះអាង​ថា ការប្រកាស​ចាប់​ខ្លួន​គ្រួសារ​របស់​ពួកគេ គឺជា​រឿង​អយុត្តិធម៌។

អង្គុយ​នៅ​ខាង​មុខ​ផ្ទះ​ជាមួយ​ភរិយា​របស់​លោក ព្រម​ជាមួយ​ចៅ​ប្រុស​និង​ចៅ​ស្រី លោក ចេក ឈុន ជា​កសិករ​ម្នាក់ក្នុង​ភូមិ​តាប៉ោ ឃុំ​ក្តីរុន ស្រុក​ពួក ខេត្ត​សៀមរាប ហាក់​ដូចជា​កំពុង​រង់​ចាំ​កូន​ប្រុស​របស់​លោក​ វិល​ត្រឡប់​មក​ផ្ទះ​វិញ។

កូន​របស់​លោក គឺ​លោក ឈុន វាន អាយុ​៣០​ឆ្នាំ ដែល​ជា​អតីត​ជំទប់​ទី​២​ឃុំ​ក្ដី​រុនរបស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៩ ក្រោម​ការ​ចោទ​ប្រកាន់​ថា«​រួមគំនិត​ក្បត់» ក្នុង​ការ​គាំទ្រ​ការ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញរបស់​លោក​ សម រង្ស៊ី។ ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឲ្យ​កូន​របស់​លោក​រត់​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេសដើម្បី​គេ​ច​ផុត​ពី​ការ​ចាប់​ឃុំ​ខ្លួន។


ក្នុង​វ័យ​៦៧​ឆ្នាំ លោក ចេក ឈុន ចាត់​ទុក​ថាការ​ចោទ​ប្រកាន់​លើ​កូន​ប្រុស​របស់​លោក​គឺជា​រឿង​«អយុត្តិធម៌»។

«វាអយុត្តិធម៌ កូន​ខ្ញុំ​វា​មិន​ដែល​ទៅប្រព្រឹត្ត​អី​ខុស​ដល់​គេ​ចាប់។ កូន​ស្មោះ​ត្រង់​ល្អ​ស្រណោះ​កូន​មិន​ដឹង​ថា​ម៉េច»។

លោក ឈុន វាន សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវ​បាន​តាម​ចាប់​ខ្លួន កាន់បដា​ដែល​សរសេរ​ថា «ថ្ងៃទី៩ វិច្ឆិកា ជាក្តីសង្ឃឹម​របស់​ពលរដ្ឋ​ខ្មែរ»។

លោក ឈុន វាន សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវ​បាន​តាម​ចាប់​ខ្លួន កាន់បដា​ដែល​សរសេរ​ថា «ថ្ងៃទី៩ វិច្ឆិកា ជាក្តីសង្ឃឹម​របស់​ពលរដ្ឋ​ខ្មែរ»។


កូន​ប្រុស​របស់​លោក​គឺ លោក ឈុន វាន បាន​បន្សល់​ទុក​នូវ​កូន​ចំនួនពីរ​នាក់​ក្រោម​បន្ទុក​របស់​លោក។​នោះ​គឺ កូន​ប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់​ និង​កូន​ស្រី​អាយុ​២​ឆ្នាំ។

លោក ចេក ឈុន អាយុ​៦៧​ឆ្នាំ បង្ហាញ​រូបថត​របស់​មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវ​បាន​ព្យួរ​នៅ​ក្នុង​ផ្ទះ​កូន​ប្រុស​របស់​លោក។ (ស៊ុន ណារិន/VOA)

លោក ចេក ឈុន អាយុ​៦៧​ឆ្នាំ បង្ហាញ​រូបថត​របស់​មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវ​បាន​ព្យួរ​នៅ​ក្នុង​ផ្ទះ​កូន​ប្រុស​របស់​លោក។ (ស៊ុន ណារិន/VOA)


លោក ​ចេក ឈុន បញ្ជាក់​បន្ថែម​ថា៖ «នយោបាយ​ស្រុក​ខ្មែរ​ មាន​តែ​ប៉ុណ្ណោះ​ឯង។ បើ​មិន​ជាប់គុក រត់​ចោល​ស្រុក និង​ងាប់ មាន​តែប៉ុណ្ណោះ​ឯង។ បើ​ខ្លាំង​គឺ​ងាប់ បើ​ល្មម គឺ​ជាប់​គុក ល្មម រត់​ចោល​ស្រុក»។

ក្រោយ​ការ​ប្រកាស​របស់​លោក សម រង្ស៊ី ថា​នឹង​ចូល​ប្រទេស​វិញ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ការ​បង្ក្រាប​ទៅ​លើ​អតីត​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ថ្នាក់​ក្រោម ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់។ ​ក្រុម​គ្រួសារ​ដែល​មានប្ដី​និង​កូនៗ​របស់​ពួកគេ​កំពុង​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស។ នេះ​បង្ហាញ​ថា​ពួក​គេ​កំពុង​រស់​នៅ​ជាមួយ​នឹង​ការ​ព្រួយ​បារម្ភ​ជា​រៀង​រាល់​ថ្ងៃ។

លោក​ សម រង្ស៊ី ប្រធាន​ស្ដីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ ដើម្បី​គេច​ពី​ការ​តាម​ចាប់​ខ្លួន។​

រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ចាត់​ទុក​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ជា​ការ​ប៉ុន​ប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល តាម​រយៈ​កម្លាំង​អ្នក​គាំទ្រ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

ក្នុង​ពេល​កំពុង​ផ្ដល់​បទ​សម្ភាសន៍​ដល់ ​VOA នគរបាល​នៅ​ក្នុង​ឃុំ​ក្តីរុន​ បាន​ជិះ​ម៉ូតូកាត់​ខាង​មុខ​ផ្ទះ​របស់​លោក ចេក ឈុន ជា​បន្ត​បន្ទាប់។ លោក​មាន​ប្រសាសន៍​ថា ​ផ្ទះ​របស់​លោក​ ត្រូវ​បាន​នគរបាល​ឃុំ​តាម​ឃ្លាំ​មើល​ជា​ប្រចាំ។ លោក​ក៏​មាន​ការ​ព្រួយ​បារម្ភ​ថា​សមត្ថកិច្ច​អាច​សួរ​នាំ​រូប​លោក​អំពី​ការ​សម្ភាសន៍​ជាមួយ​VOA។

ពី​ក្រៅ​ប្រទេស លោក ឈុន វាន ដែល​ជា​កូន​ប្រុស​របស់​លោក​ ចេក ឈុន បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​រូប​លោក​ ជា​ការ​ដាក់​គំនាប​ និង​បំភិត​បំភ័យ​មួយ។

«ខ្ញុំ​ដឹង​ថា​តុលាការ​នៅ​ប្រទេស​កម្ពុជា​របស់​យើង​គឺជា​ឧបករណ៍​របស់​អ្នក​នយោបាយ​សម្រាប់​ប្រើប្រាស់​ គំរាម​កំហែង​ដល់​គូ​បដិបក្ខ បក្ស​ប្រឆាំង​ដែល​ជា​គណបក្ស​មួយ​ដ៏​ធំ»។

ប៉ុន្តែ​លោក​ យិន ស្រាង អ្នកនាំពាក្យតុលាការ​ខេត្ត​សៀមរាប បាន​ថ្លែង​ប្រាប់​VOA​ថា តុលាការ មាន​ភស្តុតាង​គ្រប់​គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់​ទៅលើ​អតីត​សកម្មជន​គណបក្ស​សង្រ្គោះជាតិ។ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​បញ្ជាក់​ថា​មាន​ភស្តុតាង​អ្វី​នោះ​ទេ ដោយសារ​សំណុំ​រឿង​ស្ថិត​ក្នុង​ដៃ​របស់​ចៅក្រម​ស៊ើបសួរ។

«គាត់​ឆ្លើយ​ហ្នឹង​រឿង​របស់​គាត់។ តុលាការ​គេ​មាន​ភស្តុតាង​ហ្នឹង បាន​គេ​ចោទប្រកាន់​ទៅ​លើ​គាត់»។

នៅ​ក្នុង​ខេត្ត​សៀមរាប​ដដែល លោក ជិន សុខង៉េង អាយុ​២៨​ឆ្នាំ អតីត​ចៅ​សង្កាត់​សាលា​កំរើក ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​និង​តាម​ចាប់​ខ្លួន​ផង​ដែរ។ នេះ​បើ​យោង​តាម​ដីកា​ចុះ​ថ្ងៃ​ទី​១៤ ខែ​តុលា ដែល​VOA​ទទួល​បាន​នៅ​ថ្ងៃ​អង្គារ​នេះ។

បើ​តាម​អ្នកនាំពាក្យ​របស់​ក្រសួង​មហាផ្ទៃ​ លោក​ឧត្ដម​សេនីយ៍ ខៀវ សុភ័គ រហូត​មក​ដល់​ថ្ងៃ​ទី​១៥ ខែ​តុលា សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៤៣​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ទាក់​ទង​នឹង​ការ​គាំទ្រ​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក សម រង្ស៊ី។

លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ ​ថ្លែង​ថា​ការ​តាម​ដាន ការ​ចោទ​ប្រកាន់ និង​ការ​ចាប់​ខ្លួន គឺ​ដើម្បី​«ថែរក្សា​សន្តិភាព និង​សន្តិសុខ​របស់​ប្រទេស» ដោយ​លោក​បញ្ជាក់​ថា​សមត្ថកិច្ច​តាម​ដាន​តែ​មនុស្ស​ដែល​ជា​«មុខ​សញ្ញា»​តែ​ប៉ុណ្ណោះ។

«បើ​សិន​ជា​គាត់​អត់​មាន​សកម្ម​ភាព​អី គេ​មិន​ចាំបាច់​តាម​មើល​អី​ទេ។​ ក្រែង​តែ​គាត់​មាន​គំនិត​មិន​ល្អ ឬ​ក៏​ប៉ុន​ប៉ង​ដើម្បី​មក​ផ្ដួល​រលំ»។

បដា​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​លោក ចេក ឈុន បន្សល់​ទុក​នៅ​ផ្ទះ ក្រោយ​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​រំលាយ​ចោល។ (ស៊ុន ណារិន/VOA)

បដា​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​លោក ចេក ឈុន បន្សល់​ទុក​នៅ​ផ្ទះ ក្រោយ​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​រំលាយ​ចោល។ (ស៊ុន ណារិន/VOA)


ការ​ចោទ​ប្រកាន់​តាម​ចាប់​ខ្លួន​ បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស។ នៅ​ក្នុង​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរមានជ័យ ជាប់​នឹង​ខេត្ត​សៀមរាប អ្នកស្រី ហ៊ឹម តាំងអោ អាយុ​៤៧​ឆ្នាំ មាន​ប្រសាសន៍​ថា ប្ដី​របស់​អ្នកស្រី​គឺ​លោក អូន ស្រ៊ាន​ដែលជា​អនុប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិខេត្ត​ឧត្តរមានជ័យ ក៏​កំពុងគេច​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដែរ។ ប្ដី​របស់​អ្នកស្រី​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«​រួមគំនិត​ក្បត់»និង​ប្រឈម​ការ​តាម​ចាប់​ខ្លួន។

លោក អូន ស្រ៊ាន អនុ​ប្រធាន​គណបក្ស​ប្រតិបត្តិ​ខេត្តឧត្តរមានជ័យ​របស់​ គណបក្ស​សង្រ្គោះ​ជាតិ។ (រូបថតផ្តល់ឲ្យ)

លោក អូន ស្រ៊ាន អនុ​ប្រធាន​គណបក្ស​ប្រតិបត្តិ​ខេត្តឧត្តរមានជ័យ​របស់​ គណបក្ស​សង្រ្គោះ​ជាតិ។ (រូបថតផ្តល់ឲ្យ)


អ្នកស្រី​បាន​ថ្លែង​ថា​ការ​ចោទ​ប្រកាន់​នេះ​អយុត្តិធម៌ ហើយ​វា​ប្រៀប​ដូចជា​ការ​បំបែក​បំបាក់​ប្ដី​ប្រពន្ធ​របស់​អ្នក​ស្រី។

«ពិបាក​ប្ដី​នៅ​នោះ ប្រពន្ធ​នៅ​នេះ បែក​បាក់​គ្នា»។

សកម្មជន​មួយ​ចំនួនរបស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន បាន​សារភាព​កំហុស ហើយ​ពួកគេ​ត្រូវ​បាន​លើក​លែង​ការ​ចោទ​ប្រកាន់ និង​ដោះលែង ខណៈ​ដែល​បទ​ចោទ«​រួមគំនិតក្បត់»​នេះ​ធ្វើ​ឲ្យ​ពួក​គេប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៥​ទៅ​១០ឆ្នាំ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​អះអាងថា​ការ​សារភាព​នេះ គឺ​ដោយសារ​ពួកគេ​រង​គំនាប។

លោក ស៊ឹង សែន​ករុណា ​អ្នក​នាំ​ពាក្យ​សមាគម​អាដហុក បាន​ថ្លែង​ប្រាប់ ​VOA​ថា លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​ជា​លាយ​លក្ខណ៍​អក្សរ និង​ផ្ទាល់​មាត់​ពី​ក្រុម​គ្រួសារ​របស់​សកម្មជន​នយោបាយ អំពី​ការ​ចាប់​ខ្លួន ការ​គំរាម​កំហែង ការ​ដែល​សមត្ថកិច្ច​ហៅ​ទៅ​សាកសួរ និង​អំពើ​ហិង្សា​លើ​សកម្មជន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​បន្ត​ថា​ ស្ថានភាព​អាច​នឹង​កាន់​តែ​តាន​តឹង​នៅ​ពេល​ខាង​មុខ​ទៀត៕

What Next?

Recent Articles

5 Responses to "គ្រួសារ​បារម្ភ​ការតាម​ចាប់ខ្លួន​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ ខណៈ​ការបង្ក្រាប​កាន់តែ​ខ្លាំង"

  1. so chết says:

    MESSAGE TO CPP!

    ក្រុមការងារយើងសូមស្វាគមន៍ នូវរាល់ពត៌មានដែលទាក់ទង ក្រុមបក្ខពួកជនផ្តាច់ការ និង ក្រុមមន្ត្រីពុករលួយរដ្ឋបាលហ៊ុនសែន ក៏ដូចជាសកម្មជន និង ថ្នាក់ដឹកនាំបក្សប្រជាជន ដែលកំពុងសម្ងំលាក់ខ្លួន លើទឹកដីសហរដ្ឋអាមេរិច ដើម្បីយើងចងក្រងជាឯកសារបញ្ជូនទៅ ក្រសួងការបរទេស អាមេរិចកាំង ក្នុងការបង្កកទ្រព្យសម្បត្តិ ឬដកសិទ្ធិជ្រកកោន នៅសហរដ្ឋអាមេរិក។
    សូមអរគុណ

  2. so socheath says:

    Send to facebook
    សុបិន្តវែង
    ***
    ការពិតអាពូជឆ្កែsom swovannaraម្នាក់នេះ មានមុខងារខ្យល់ជា
    ឯកអគ្គរាជទូតរដ្ឋាភិបាល
    នាយកដ្ឋមន្ត្រីខ្យល់អាថោកជាងឆ្កែ អាក្បត់ជាតិសរង្សុី
    ប្រចាំប្រទេសកាណាដា។
    អានេះយួនសុទ្ធ ! គឺអម្បូរយួនដេហ្កា ដែលអាក្បត់ជាតិ
    សមរង្សុី បានចុះកិច្ចព្រមព្រៀងជាមួយកុក ស មេចលនា
    ឧទ្ទាមយួនដេហ្កា កាត់ខេត្តខ្មែរចំនួន៤ ឲ្យយួនដេហ្កា
    ធ្វេីតំបន់ស្វយ័ត ។
    អាម្នាក់នេះ ទៀតសោត ដែលប៉ុន្មានថ្ងៃនេះ ត្រដរខ្យល់
    ខំប្រឹងបំផុសរឿងអ្នកនេះអ្នកនោះក្នុងកងយោធពល
    ខេមរភូមិន្ទ ស្ម័គ្រចិត្តចុះចូលជាមួយពួកវា គឺជារឿងគួរ
    ឲ្យអស់សំណេីចណាស់។
    រាល់ភូមិសាស្ត្ត្រតំបន់ព្រំដែន ត្រូវបានគ្រប់គ្រងយ៉ាង
    ណែនក្នុងដៃ របស់កងយោធពលខេមរភូមិន្ទ ដែល
    ជាកងទ័ពជាតិដ៏អង់អាចក្លាហានក្រោមការដឹកនាំ
    របស់សម្តេចតេជោហ៊ុនសែន តេីតាមរូបភាពដែលវាបង្ហោះ
    មានកន្លែងណាមួយអាចកំណត់បានថាជាចំណុចទីតាំង
    ឈរជេីងរបស់វា ហេីយក៏ជាការស្របពេលដែលsam serey
    មេចលនារបស់វារកច្រកចូលសារភាព ចុះចូលជាមួយ
    រដ្ឋាភិបាល ក្រោយកម្លាំងដែលត្រៀមធ្វេីរដ្ឋប្រហាររបស់វា
    ត្រូវបានបង្ក្រាបនិងចាប់ដាក់គុកជាបន្តបន្ទាប់អស់ហេីយនោះ។
    ប៉ុន្មានថ្ងៃខាងមុននេះ ការសន្យា របស់អាក្បត់ជាតិសមរង្សុី
    ក្នុងការមកបណ្តេញសម្តេចតេជោហ៊ុនសែនចេញពីអំណាច
    នាថ្ងៃទី៩វិច្ឆិកា ២០១៩ ខិតជិតមកដល់ហេីយ។

    ការឃោសនាញុះញង់ស្ទាបស្ទង់ស្វែងរកការគាំទ្ររបស់អាក្បត់ជាតិសមរង្សុី
    ពីសំណាក់កងយោធពលខេមរភូមិន្ទ គឹអត់
    មានបានផលនោះទេ។ ដូចនេះសួរថា តេីអាក្បត់ជាតិសមរង្សុី
    និងបក្សពួកក្បត់ជាតិរបស់វា ហ៊ានអេីតក្បាល មកចាប់ខ្លួន
    បណ្តេញតេជោហ៊ុនសែនចេញពីអំណាចទេ ?
    គឺពិតជាមិនហ៊ានទេ ! កុំថាឡេីយចូលមកចាប់ សូម្បីដេីរ
    លេីដីនៃប្រទេសអាស៊ានមិនហ៊ានផង ព្រោះថា ដីកាចាប់
    ខ្លួនជនក្បតជាតិសរង្សុីនិងបក្សពួកបានផ្ញេីដល់គ្រប់
    ប្រទេសទាំងនោះរួចហេីយ។
    សរុបសេចក្តីមក ការញុះញង់ស្ទាបស្ទង់ស្វែងរកការគាំទ្រ
    ពីសំណាក់អាក្បត់ជាតិសមរង្សុី គ្រាន់តែជាសុបិន្តដ៏វែង
    របស់វាតែប៉ុណ្ណោះ៕

  3. so socheath says:

    មន្ទិល !
    ***
    រយះពេលជាងមួយឆ្នាំមកនេះ យឹម សុវណ្ណដែលរាប់ថាជា
    មនុស្សពិសេសនិងប្តូរផ្តាច់ ការពារសមរង្សុី ដែលឥឡូវនេះ
    បានក្លាយាាទៅជាទណ្ឌឹត ដោយសារការប្រព្រឹត្តអំពេីក្បត់ជាតិ
    យឹម សុវណ្ណ ឥឡូវនេះ ហាក់ត្រូវបានធ្វេីឲ្យខ្លួនឯងបាត់ខ្លួន
    ពីពិភពគុននយោបាយ ដែលក្នុងនោះ សូម្បីក្នុងmessenger
    ត្រូវបានបិទ ដែលមិនសមនិងសកម្មភាពកន្លងដែល
    យឹមសុវណ្ណ បានបញ្ចេញគ្រប់សកម្មភាព ប្រឆាំរដ្ឋាភិបាល
    កម្ពុជាគ្រប់រូបភាព ទោះទាំងរូបភាពភូតភរបោកប្រាសក្តី។
    បែបនេះវាត្រូវបានបង្កេីតនូវក្តីមន្ទិលសង្ស័យ ពីមនុស្សភាគ
    ច្រេីនក្នុងសង្គម ហេីយក៏មានមនុស្សខ្លះដែលមានគំនឹត សន្តិភាពនិយមចេះតែមេីលឃេីញ
    ក្នុងការវាយតម្លៃថា ទឹកថ្លាបែបនេះពិតជាគ្មានត្រីនោះទេ។
    សន្តិភាពនិយមក្នុងការវាយតម្លៃបែបនេះ វាច្បាស់ជាមិនត្រឹម
    ត្រូវជាមួយសកម្មភាពរបស់យឹម សុវណ្ណកន្លងមកទេ។
    យឹម សុវណ្ណ អាចត្រូវបានកំណត់ ថាជាអ្នកចាត់ចែងកិច្ច
    ការងារយ៉ាងសកម្មឲ្យជនក្បត់ជាតិសមរង្សុី នាពេលបច្ចុប្បន្ន
    នោះប្រហែលជាត្រឹមត្រូវជាង ។
    ជាមួយការបញ្ឈប់ក្តីមន្ទិលចំពោះយឹម សុវណ្ណ មិនអាចប្រព្រឹត្ត
    ទៅតាមរយះភាពស្ងប់ស្ងាត់ របស់យឹម សុវណ្ណនោះឡេីយ។
    ព្រោះថាសុទ្ធចិត្តជាមួយសត្រូវ វាមិនខុសអីពីការធ្វេីបាប
    ខ្លួនឯង សម្លាប់ខ្លួនឯងនោះទេ។ ព្រោះសកម្មភាពស្ងៀមស្ងាត់
    របស់យឹមសុវណ្ណ វាមិនសមនឹងសាច់រឿងសោះ៕

  4. so cheat says:

    អាតិរច្ឆានកញ្ជះយួន so socheath របបកណ្ដូយម៉ែអាអ្ហែងនេះយ៉ាបជ្រុលពួកអាកណ្ដួយយួនអស់ឯងនេះជិតដល់ថ្ងៃអន្សារហើយអា so socheath កូនមីចោរគេបុកអាកញ្ចាស់ក្ដងាប់កុំភ្លើពេក។

  5. so socheath says:

    Send to facebook
    ហាស!ហាស
    វាពិតជារមាស់គូថ ហេីយមិនខុសអីពីគោដំបៅខ្នង
    គ្រាន់តែក្អែកហេីររំលង រលាកន្ទុយនោះទេ។
    ពាកព័ន្ធ នឹងខ្លឹមសារអត្ថបទដែលខ្ញុំបានបង្ហោះ
    ក្នុងfacebook ក្រោមចំណងជេីងថាមន្ទិល ឈ្មោះpalla moeung
    ឈរជំនួសមុខឲ្យយឹមសុវណ្ណ បានចេញប្រតិកម្ម
    ដោយសរសេរមកកាន់ខ្ញុំដូច្នេះ
    socheath យក ការ មន្ទិល សង្ស័យ ,យក ឧបមា ,យក ការ សន្និដ្ឋាន ,យក ឧទាហរណ៍ ខ្លួន ឯង ផ្ទាល់ មក វាយ តម្លៃ ហើយ ទាញ ប្រជា ពលរដ្ឋ ភាគច្រើន យក ដាក់ ពី មុខ ដេីម្បី ឲ្យ អត្ថបទ របស់ ខ្លួន មាន ចំណាប់អារម្មណ៍ ពី អ្នក ចូល មើល ម្នាលមោឃៈ ជន តេី អ្នក យក អ្វី ទៅ វាយ តម្លៃ ? តេី ទណ្ឌិត មាន ន័យ ដូច ម្ដេច ? តើ យឹម សុវណ្ណ ជាប់ ពាក្យ បណ្ដឹង ហើយ នៅ ? អ្វី ទៅ ជា ជនក្បត់ជាតិ ? ប្រជា ពលរដ្ឋ ភាគច្រើន ដែល អ្នក និយាយ នោះ មាន តែ អ្នក ឯង ទេ ដែល ល្ងង់ ខ្លៅ ជាង គេ កុំ ចំណាយ ពេល វេលា ខ្ជះខ្ជាយ ត្រូវ តែ ទៅ រៀន មត្តេយ្យ អក្ខរកម្ម ឡេីងវិញ សិន ទៅ ដេីម្បី មក សម្ដែង ឲ្យ សម ទំនង ជាង នេះ បន្តិច ព្រោះ អត្ថបទ របស់ អ្នក គ្មាន តម្លៃ អ្វី សូម្បី តែ បន្តិច ។

    ខ្ញុំ so socheath សុំឆ្លេីយតបទៅកាន់ palla Moeung
    ថា ខ្ញុំមិនត្រូវការ ការចាប់អារម្មណ៍ពីអ្នកចូលមេីលប៉ាកាច់យរ៍
    ស្អីទេ ។ ខ្ញុំមិនត្រូវការល្បី ខ្មោចសេះស្អី ក្រៅតែពីការចូលរួម
    ចំណែកជាមួយរាជរដ្ឋាភិបាន ការពារសន្តិភាពជាតិនោះទេ។
    ដូចនេះត្រូវយល់ឲ្យច្បាស់ ក្មេងល្ងង់ !

Leave a Reply

Submit Comment