ពលករ​​​នៅ​កូរ៉េខាងត្បូង​គ្រោង​ធ្វើ​បាតុកម្ម​គាំទ្រ​មាតុភូមិ​និវត្តន៍​លោក​សម​រង្ស៊ី

នយោបាយ


រូបឯកសារ៖​ ក្រុមពលករចំណាកស្រុកដែលគាំទ្រចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូង។


15 តុលា 2019
ម៉ែន គឹមសេង
វីអូអេខ្មែរ

ពលករខ្មែរ​ដែលកំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង​គ្រោង​នឹង​ធ្វើ​បាតុកម្ម​ជាបន្តបន្ទាប់​​ដើម្បី​ទាមទារ​​​ឱ្យ​មានការគោរពសិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​​នៅ​កម្ពុជា​​និង​ដើម្បី​អបអរ​ដំណើរ​មាតុភូមិ​និវត្តន៍​​​របស់​​មេដឹកនាំ​នៃ​គណបក្ស​សង្គ្រោះជាតិ​ដែល​​ទៅ​ស្តារលទ្ធិប្រជាធិបតេយ្យ​ឡើង​​វិញ។​

មហាបាតុកម្ម​លើក​ទីមួយ​នឹង​ធ្វើឡើង​នៅថ្ងៃទី​ ២០​ ខែតុលា​ ឆ្នាំ២០១៩​នេះ ​នៅទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េខាងត្បូង​។

លោក​ ស សុខេម ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ​កូរ៉េ​ខាងត្បូង​ដែលជា​អ្នក​រៀប​ចំ​ម្នាក់​នៃ​បាតុកម្ម​នេះ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«យើង​មាន​គោលបំណង​បី​គឺ ទីមួយ​ដើម្បី​ស្នើ​ឱ្យ​ប្រទេស​ហត្ថលេខី​បាន​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ពីព្រោះ​អី​យើង​ធ្វើ​ថ្ងៃទី​២០​ហើយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ថ្ងៃទី​២៣។ អីចឹង​យើង​ស្នើ​ឱ្យ​គេ​អនុវត្ត​កិច្ចព្រមព្រៀង​ហ្នឹង​ពីព្រោះវាសំខាន់សម្រាប់​កម្ពុជា​។ គោល​បំណង​ទីពីរ​គឺ​យើង​ស្នើ​ដល់​រដ្ឋាភិបាល​កូរ៉េ​ឱ្យ​គេ​បាន​ជួយ​ដឹង​ឮ​ហើយ​នឹង​ជួយ​ជាសាក្សី​ចំពោះ​មាតុភូមិ​និវត្តន៍​នេះ​ផងដែរ។ គោលបំណង​ទីបី​គឺ​ដើម្បី​បំផុស​បំផុល​ទឹកចិត្ត​ពលរដ្ឋ​ខ្មែរ​នៅ​ជុំ​វិញ​ពិភព​លោក​មិន​ត្រឹមតែ​នៅ​កូរ៉េ​ទេគឺនៅជុំវិញ​ពិភពលោក​ឱ្យ​មាន​សកម្មភាព​ផុលផុស​ឡើង​ចូល​រួម​អម​ដំណើរ​នៅក្នុង​មាតុភូមិនិវត្តន៍​នៅថ្ងៃទី​៩វិច្ឆិកានេះ‍»។​

លោក សម រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​រស់នៅនីរទេស​ខ្លួន​ក្រៅ​ប្រទេស​ជិត​៤ឆ្នាំ​បាន​ប្តេជ្ញា​ដឹកនាំ​មន្ត្រី​គណបក្ស​ដែលបាន​រត់​ភៀស​ខ្លួន​មក​នៅ​ក្រៅ​ប្រទេស​និង​ពលករ​ខ្មែរ​នៅ​ប្រទេស​នានា​ឱ្យ​វិល​ត្រឡប់​ចូលមាតុភូមិវិញ​នៅថ្ងៃទី​៩ខែវិច្ឆិកា​បើ​ទោះបី​ជាមិន​ទទួល​បាន​ការលើកលែង​ទោស​ពីព្រះមហាក្សត្រ​ចំពោះ​ទោសទណ្ឌ​និង​បណ្តឹង​ជាច្រើនដែល​លោក​ត្រូវ​ទទួល​ក្នុង​នោះ​មាន​ការ​ប្រមាថព្រះ​ចេស្តាអង្គព្រះមហាក្សត្រផងដែរ។

រីឯក្រុម​ចលនាយុវជន​គណបក្ស​សង្គ្រោះជាតិ​នៅកូរ៉េ​ខាងត្បូង​ក៏នឹង​រៀបចំ​បាតុកម្ម​មួយ​ទៀត​នៅ​ថ្ងៃទី​៣ខែ​វិច្ឆិកា​នៅ​កណ្តាល​ទីក្រុង​សេអ៊ូលដែរ។​

លោក​ យឹម ស៊ីណន ​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅកូរ៉េខាងត្បូង​បាន​បញ្ជាក់​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ថា៖

«គោលបំណងធំ​របស់​យើង​ ដូច​ដឹង​ស្រាប់​ហើយ​គឺ​យើង​ចង់ជំរុញ​បងប្អូន​ខ្មែរ​នៅ​ជុំ​វិញ​ពិភព​លោក​ជាពិសេស​នៅ​កម្ពុជា​ហ្នឹង​ងើប​ក្រោក​ឈរ​ទាំងអស់​គ្នា​ដើម្បី​ទាមទារ​ឱ្យ​មានការស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ​ ឱ្យ​មានការដោះលែង​លោក​ប្រធាន​កឹម សុខា​និង​ប្រគល់​មក​ឱ្យ​គណបក្សសង្គ្រោះជាតិ​មក​វិញ​ បាន​រស់​ឡើងវិញ​តាម​ការ​ទាមទារ​របស់​គណបក្ស​ប្រឆាំង​ក៏​ដូច​ជាតាមរយៈ​ការធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក​ប្រធាន​សមរង្ស៊ី​ទៅថ្ងៃទី​៩​ខែវិច្ឆិកាខាងមុខ‍»។​

មានពលករខ្មែរ​ចំនួន​៥៤.០០០​នាក់កំពុង​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ខាងវិស័យសំណង់ ​កសិកម្ម​និង​ឧស្សាហកម្ម​ធុន​ស្រាល។ ពួកគេ​តែងតែ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ដោយ​មាន​ការ​ចូលរួម​ធ្វើ​បាតុកម្ម​ និង​រៃ​អង្គាស​ថវិកា​ជួយ​ដល់​ក្រុមអ្នកប្រជាធិបតេយ្យ។

ក្នុងពេល​កន្លង​មក​ លោក​ សម រង្ស៊ី​ ក៏​បាន​អំពាវនាវ​ឱ្យ​ពួកគេ​វិលត្រឡប់​ទៅ​មាតុភូមិវិញ​ជាមួយ​នឹង​លោកដើម្បី​ទៅ​ទាមទារ​ដីស្រែ​ចំការ​និង​ផ្តួលរំលំ​លោកនាយករដ្ឋ​មន្ត្រីហ៊ុនសែន​ចេញពី​អំណាច​តាម​រយៈ​ចលនា​អំណាច​ពលរដ្ឋ។​

មេដឹកនាំ​ពលករបានបញ្ជាក់​ថាមានពលករខ្លះចង់​ចូលរួមធ្វើ​មាតុភូមិនិវត្តន៍​ជាមួយ​នឹង​លោក សម រង្ស៊ី ​ប៉ុន្តែ​ពួកគេ​ខ្លះ​អាច​ជាប់រវល់​ការងារ​តាម​កិច្ចសន្យា​ដែល​ពិបាក​ក្នុងការ​ចាកចេញ​ពីការងារ។​

លោក​ ស សុខេម នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​បន្ថែម​ថា​លោក​មិន​បាន​ដឹង​ពី​ចំនួន​អ្នកស្ម័គ្រចិត្ត​នៅ​ឡើយ​ទេ៖

«នៅកូរ៉េនេះ​គឺ​យើង​អត់​មាន​ចុះបញ្ជី​ចាត់​តាំង​រៀបចំ អ្វី​ទាំងអស់​ដោយសារតែពួកគាត់​ គាត់​ទៅ ដោយ​ខ្លួនឯង​។ គាត់​គ្រាន់តែ​ប្រាប់យើង​ថា​គាត់​គាំទ្រហើយ​គាត់​ព្យាយាម​ទៅ ចូលរួមនៅ​ក្នុង​មាតុភូមិ​និវត្តន៍​នេះ​។​ អីចឹង​អត់​ពិបាក​ទេ​សម្រាប់​ពួកគាត់ គាត់​មានផ្ទះ​នៅស្រុកខ្មែរ​ស្រាប់​។ អ្នកខ្លះ​មាន​ផ្ទះនៅ​ភ្នំពេញ​ស្រាប់​អីចឹង គាត់​ទិញសំបុត្រ​យន្តហោះ​គាត់​ទៅ​តែម្តង‍»។​

​អាជ្ញាធរ​កម្ពុជា​កំពុង​តែ​រឹតបន្តឹង​ការធ្វើសកម្មភាព​នានា​ដែល​កៀងគរ​អ្នកគាំទ្រ​ដើម្បី មក​ស្វាគមន៍​លោក ​សម រង្ស៊ី។ រហូតមកដល់ពេល​នេះ​មាន​អតីត​អ្នកគាំទ្រ​និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិចំនួន​៤៥នាក់​ហើយ​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ដាក់​ពន្ធ​នាគារ​ដោយ​ចោទ​ពីបទ​រួមគំនិត​ក្បត់​ជាតិ។

អ្នកវិភាគ​នយោបាយ​មើលឃើញ​ថា​នេះ​គឺ​ជា​យុទ្ធនាការ​បំភិតបំភ័យ​អ្នកដែល​ចង់​ឱ្យ​មានការផ្លាស់ប្តូរ​នូវ​ការគ្រប់​គ្រង​អំណាច​ជាង​៣០ឆ្នាំ​របស់​លោក​នាយករដ្ឋ​មន្ត្រីហ៊ុនសែន។

លោក យឹម ស៊ីណន បញ្ជាក់​ថា​ពលរដ្ឋ​កម្ពុជា​គួរតែ​ជំនះ​ការភ័យខ្លាច​ខ្លះហើយ​ក្រោកឈរដើម្បី​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​តាម​លទ្ធិប្រជាធិបតេយ្យ​ដូច​ដែលមានចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា។​

«មានពាក្យ​មួយ​គេ​និយាយ​ថា​ដើមឈើ​ប្រជាធិបតេយ្យ​អាច​រស់​បាន​ដោយសារ​ឈាម​ អីចឹង​សម្រាប់​ការតស៊ូណាមួយ​សម្រាប់​ប្រជាធិបតេយ្យ​កម្ពុជា​ វាមិន​អាច​អ្នកណា​លើក​ដាក់​ជើង​ពាន​មក​ឱ្យ​យើង​ទេ​ វាត្រូវតែ​មាន​ការលះបង់​សាច់ស្រស់​ឈាម​ស្រស់​ខ្លះ​ បែកញើស​ខ្លះ​ដើម្បី​ទាមទារ​នូវ​លទ្ធិប្រជាធិបតេយ្យ​មួយ​សម្រាប់​កូនចៅ​យើង​ជំនាន់ក្រោយ។ មានន័យ​ថា​យើង​ជំនាន់​នេះ​យើង​មាន​កាត្វកិច្ច​ ភារកិច្ច​មួយ​សម្រាប់​កសាង​ប្រទេស​ជាតិ​សម្រាប់​កូនចៅ​យើង​តទៅ​ទៀត‍»។​

ក្រុមចលនា​យុវជន​នេះក៏​នឹង​ត្រៀម​ធ្វើ​បាតុកម្ម​មួយទៀត​នៅថ្ងៃទី​២៤ខែ​វិច្ឆិកា ​ស្របពេល​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​អញ្ជើញ​ទៅ​ចូលរួមកិច្ច​ប្រជុំ​អាស៊ាន​និង​ដៃគូ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង៕

What Next?

Recent Articles

5 Responses to "ពលករ​​​នៅ​កូរ៉េខាងត្បូង​គ្រោង​ធ្វើ​បាតុកម្ម​គាំទ្រ​មាតុភូមិ​និវត្តន៍​លោក​សម​រង្ស៊ី"

  1. so socheath says:

    ម៉េចក៏មិនម៉ោ ?
    បាតុកម្មគាំទ្រសិរ ម៉ែអ្ហែងអញ្ចឹង អាពូជឆ្កែ អាក្បត់ជាតិសមរង្ស៊ីហ៊ានម៉ោដែរ ?

  2. so socheath says:

    សូមពួកអាពូជឆ្កែ អ្ហែងអស់ហ្នឹង ជួយរុញក្បាល អាពូជឆ្កែអាក្បត់ជាតិសមរង្ស៊ី ឲ្យវាមកកុំខាន ។
    ត្បឹត មានមនុស្សច្រើនណាស់រង់ចាំស្វាគមន៍ សំពងក្បាលវា និងបក្សពួកក្បត់ជាតិរបស់វា ។
    ជួយរុញក្តឹតអាយឹម ស៊ីណន អា ស សុខេម ឲ្យវាអមដំណើរអាក្បត់ជាតិសមរង្ស៊ីមកផង ដោយសួរវាថាហ៊ានម៉ោឬអត់ កុំឲ្យវាចេះតែឈរព្រុះដូចឆ្កែ ។

  3. so chết says:

    MESSAGE TO CPP!

    ក្រុមការងារយើងសូមស្វាគមន៍ នូវរាល់ពត៌មានដែលទាក់ទង ក្រុមបក្ខពួកជនផ្តាច់ការ និង ក្រុមមន្ត្រីពុករលួយរដ្ឋបាលហ៊ុនសែន ក៏ដូចជាសកម្មជន និង ថ្នាក់ដឹកនាំបក្សប្រជាជន ដែលកំពុងសម្ងំលាក់ខ្លួន លើទឹកដីសហរដ្ឋអាមេរិច ដើម្បីយើងចងក្រងជាឯកសារបញ្ជូនទៅ ក្រសួងការបរទេស អាមេរិចកាំង ក្នុងការបង្កកទ្រព្យសម្បត្តិ ឬដកសិទ្ធិជ្រកកោន នៅសហរដ្ឋអាមេរិក។
    សូមអរគុណ

  4. so socheath says:

    Send to facebook
    សុបិន្តវែង
    ***
    ការពិតអាពូជឆ្កែsom sovannaraម្នាក់នេះ មានមុខងារខ្យល់ជា
    ឯកអគ្គរាជទូតរដ្ឋាភិបាល
    នាយកដ្ឋមន្ត្រីខ្យល់អាថោកជាងឆ្កែ អាក្បត់ជាតិសរង្សុី
    ប្រចាំប្រទេសកាណាដា។
    អានេះយួនសុទ្ធ ! គឺអម្បូរយួនដេហ្កា ដែលអាក្បត់ជាតិ
    សមរង្សុី បានចុះកិច្ចព្រមព្រៀងជាមួយកុក ស មេចលនា
    ឧទ្ទាមយួនដេហ្កា កាត់ខេត្តខ្មែរចំនួន៤ ឲ្យយួនដេហ្កា
    ធ្វេីតំបន់ស្វយ័ត ។
    អាម្នាក់នេះ ទៀតសោត ដែលប៉ុន្មានថ្ងៃនេះ ត្រដរខ្យល់
    ខំប្រឹងបំផុសរឿងអ្នកនេះអ្នកនោះក្នុងកងយោធពល
    ខេមរភូមិន្ទ ស្ម័គ្រចិត្តចុះចូលជាមួយពួកវា គឺជារឿងគួរ
    ឲ្យអស់សំណេីចណាស់។
    រាល់ភូមិសាស្ត្ត្រតំបន់ព្រំដែន ត្រូវបានគ្រប់គ្រងយ៉ាង
    ណែនក្នុងដៃ របស់កងយោធពលខេមរភូមិន្ទ ដែល
    ជាកងទ័ពជាតិដ៏អង់អាចក្លាហានក្រោមការដឹកនាំ
    របស់សម្តេចតេជោហ៊ុនសែន តេីតាមរូបភាពដែលវាបង្ហោះ
    មានកន្លែងណាមួយអាចកំណត់បានថាជាចំណុចទីតាំង
    ឈរជេីងរបស់វា ហេីយក៏ជាការស្របពេលដែលsam serey
    មេចលនារបស់វារកច្រកចូលសារភាព ចុះចូលជាមួយ
    រដ្ឋាភិបាល ក្រោយកម្លាំងដែលត្រៀមធ្វេីរដ្ឋប្រហាររបស់វា
    ត្រូវបានបង្ក្រាបនិងចាប់ដាក់គុកជាបន្តបន្ទាប់អស់ហេីយនោះ។
    ប៉ុន្មានថ្ងៃខាងមុននេះ ការសន្យា របស់អាក្បត់ជាតិសមរង្សុី
    ក្នុងការមកបណ្តេញសម្តេចតេជោហ៊ុនសែនចេញពីអំណាច
    នាថ្ងៃទី៩វិច្ឆិកា ២០១៩ ខិតជិតមកដល់ហេីយ។

    ការឃោសនាញុះញង់ស្ទាបស្ទង់ស្វែងរកការគាំទ្ររបស់អាក្បត់ជាតិសមរង្សុី
    ពីសំណាក់កងយោធពលខេមរភូមិន្ទ គឹអត់
    មានបានផលនោះទេ។ ដូចនេះសួរថា តេីអាក្បត់ជាតិសមរង្សុី
    និងបក្សពួកក្បត់ជាតិរបស់វា ហ៊ានអេីតក្បាល មកចាប់ខ្លួន
    បណ្តេញតេជោហ៊ុនសែនចេញពីអំណាចទេ ?
    គឺពិតជាមិនហ៊ានទេ ! កុំថាឡេីយចូលមកចាប់ សូម្បីដេីរ
    លេីដីនៃប្រទេសអាស៊ានមិនហ៊ានផង ព្រោះថា ដីកាចាប់
    ខ្លួនជនក្បតជាតិសរង្សុីនិងបក្សពួកបានផ្ញេីដល់គ្រប់
    ប្រទេសទាំងនោះរួចហេីយ។
    សរុបសេចក្តីមក ការញុះញង់ស្ទាបស្ទង់ស្វែងរកការគាំទ្រ
    ពីសំណាក់អាក្បត់ជាតិសមរង្សុី គ្រាន់តែជាសុបិន្តដ៏វែង
    របស់វាតែប៉ុណ្ណោះ៕

  5. so socheath says:

    មន្ទិល !
    ***
    រយះពេលជាងមួយឆ្នាំមកនេះ យឹម សុវណ្ណដែលរាប់ថាជា
    មនុស្សពិសេសនិងប្តូរផ្តាច់ ការពារសមរង្សុី ដែលឥឡូវនេះ
    បានក្លាយាាទៅជាទណ្ឌឹត ដោយសារការប្រព្រឹត្តអំពេីក្បត់ជាតិ
    យឹម សុវណ្ណ ឥឡូវនេះ ហាក់ត្រូវបានធ្វេីឲ្យខ្លួនឯងបាត់ខ្លួន
    ពីពិភពគុននយោបាយ ដែលក្នុងនោះ សូម្បីក្នុងmessenger
    ត្រូវបានបិទ ដែលមិនសមនិងសកម្មភាពកន្លងដែល
    យឹមសុវណ្ណ បានបញ្ចេញគ្រប់សកម្មភាព ប្រឆាំរដ្ឋាភិបាល
    កម្ពុជាគ្រប់រូបភាព ទោះទាំងរូបភាពភូតភរបោកប្រាសក្តី។
    បែបនេះវាត្រូវបានបង្កេីតនូវក្តីមន្ទិលសង្ស័យ ពីមនុស្សភាគ
    ច្រេីនក្នុងសង្គម ហេីយក៏មានមនុស្សខ្លះដែលមានគំនឹត សន្តិភាពនិយមចេះតែមេីលឃេីញ
    ក្នុងការវាយតម្លៃថា ទឹកថ្លាបែបនេះពិតជាគ្មានត្រីនោះទេ។
    សន្តិភាពនិយមក្នុងការវាយតម្លៃបែបនេះ វាច្បាស់ជាមិនត្រឹម
    ត្រូវជាមួយសកម្មភាពរបស់យឹម សុវណ្ណកន្លងមកទេ។
    យឹម សុវណ្ណ អាចត្រូវបានកំណត់ ថាជាអ្នកចាត់ចែងកិច្ច
    ការងារយ៉ាងសកម្មឲ្យជនក្បត់ជាតិសមរង្សុី នាពេលបច្ចុប្បន្ន
    នោះប្រហែលជាត្រឹមត្រូវជាង ។
    ជាមួយការបញ្ឈប់ក្តីមន្ទិលចំពោះយឹម សុវណ្ណ មិនអាចប្រព្រឹត្ត
    ទៅតាមរយះភាពស្ងប់ស្ងាត់ របស់យឹម សុវណ្ណនោះឡេីយ។
    ព្រោះថាសុទ្ធចិត្តជាមួយសត្រូវ វាមិនខុសអីពីការធ្វេីបាប
    ខ្លួនឯង សម្លាប់ខ្លួនឯងនោះទេ។ ព្រោះសកម្មភាពស្ងៀមស្ងាត់
    របស់យឹមសុវណ្ណ វាមិនសមនឹងសាច់រឿងសោះ៕

Leave a Reply

Submit Comment