ពលរដ្ឋ​តាម​ព្រំដែន​ គ្មាន​ជំនឿ​ថា​ របប​ក្រុង​ភ្នំពេញ​​ជួយ​ដោះស្រាយ​បញ្ហា​ឡើយ​ ទោះ​​ពួក​គាត់​​រាយការណ៍​រឿង​បាត់​ដី​តាម​ព្រំដែន​ក្តី​

ដោយ ហេង រស្មី
2019-10-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បង្គោល​ព្រំដែន​លេខ​១៦៩​ថ្មី​ដែល​ទើប​បោះ​នៅ​ជាប់​ផ្លូវ​កំពង់​ស្ពាន ស្ថិត​នៅ​ភូមិ​តាបឹប សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA
បង្គោល​ព្រំដែន​លេខ​១៦៩​ថ្មី​ដែល​ទើប​បោះ​នៅ​ជាប់​ផ្លូវ​កំពង់​ស្ពាន ស្ថិត​នៅ​ភូមិ​តាបឹប សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA


ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​ គ្មាន​ជំនឿ​ថា​ គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ មាន​ឆន្ទៈ​ដោះ​ស្រាយ​បញ្ហា​ជូន​ពួកគាត់​នោះ​ទេ​ ទោះបីជា​ពួកគាត់​រាយការណ៍​ពី​រឿង​បាត់​ដី​តាម​ព្រំដែន​ក្តី។ ការ​លើក​ឡើង​នេះ​ បន្ទាប់ពី​ប្រធាន​ គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ លោក​ វ៉ា​ គឹមហុង​ ថ្លែង​កាលពី​ពេល​ថ្មីៗ នេះ​ថា​ ប្រសិនបើ​រដ្ឋ​ណា​ម្នាក់​បាត់​ដី​ ឬ​រក​ឃើញ​ថា​ មាន​ភាព​មិន​ប្រក្រតី​តាម​ព្រំដែន​ សូម​រាយការណ៍​ជូន​លោក​ដើម្បី​ដោះ​ស្រាយ​ជូន​ភ្លាមៗ។

ប្រជាពលរដ្ឋ​ និង​អ្នកស្រាវជ្រាវ​រឿង​ព្រំដែន​ ចាត់​ទុក​សម្ដី​របស់​មន្ត្រី​ជំនាញ​កិច្ចការ​ព្រំដែន​របស់​របប​ក្រុង​ភ្នំពេញ​ថា​ និយាយ​ឲ្យ​តែ​រួច​ពី​មាត់​ ពីព្រោះ​កន្លង​មក​ ពួក​គាត់​ធ្លាប់​រាយ​ការណ៍​ពី​រឿង​ ព្រំដែន​ជា​ ជា​ហូរហែ​ ប៉ុន្តែ​គ្មាន​ដំណោះ​ស្រាយ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​មាន​តែ​ការ​គំរាម​កំហែង និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពួក​គាត់​ថែម​ទៀត។

ពលរដ្ឋ​ម្នាក់​រស់នៅ​ក្រុង​បាវិត​ជិត​ព្រំដែន​កម្ពុជា-​វៀតណាម​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ និយាយ​ថា​ តាំង​ពី​ដើម​មក​ រដ្ឋាភិបាល​កម្ពុជា​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ពី​ក្ដី​កង្វល់​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​​​​ទេ។ លោក​កត់​សម្គាល់​ថា​ ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម​ក្នុង​ខេត្ត​ស្វាយរៀង​ មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​កើតឡើង​ដូចជា​ពលរដ្ឋ​ បាត់បង់​ដីស្រែ​កេរ្តិ៍​ដូន​តា​ជា​ដើម​ ប៉ុន្តែ​សំឡេង​ខ្សឹកខ្សួល​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​ទាំង​នោះ​ មិន​ទទួល​បាន​ការ​ដោះ​ស្រាយ​ឡើយ។ ពលរដ្ឋ​រូប​នេះ​ថ្លែង​ទៀត​ថា​ លោក​កម្រ​ឃើញ​មន្ត្រី​ជំនាញ​រដ្ឋាភិបាល​ចុះ​ស្រាវជ្រាវ​ផ្ទាល់​តាម​ព្រំដែន​ណាស់​ ប៉ុន្តែ​មន្ត្រី​ទាំង​នោះ​តែង​ស្រែក​ពី​ចម្ងាយ​ថា​ មិន​ជឿ​សម្ដី​ពលរដ្ឋ​ទេ​ ព្រម​ទាំង​បំភិត បំភ័យ​ និង​ចោទ​ប្រកាន់​ពលរដ្ឋ​ថា​ ជា​ក្រុម​អគតិ​ចង់​បង្ក​ចលាចល​ទៅ​វិញ៖ «ខ្ញុំ​អត់​សូវ​មាន​ជំនឿ​ចិត្ត​ទេ​ ការ​ដែល​ថា​ ឲ្យ​រាយ​ការណ៍​អី​នេះ​ ព្រោះ​ថា​ តាំង​ពី​ដើម​មក​ពលរដ្ឋ​បាត់​បង់​ដីធ្លី ហើយ​គាត់​ស្រែក​ទ្រហោ​យំ​រឿង​ដី​តាម​ព្រំដែន​នេះ​ ដូច​ជា កាល​ពី​អតីត​កាល​ដែល​លោក​ សម​ រង្ស៊ី​ ទៅ​ដល់​បង្គោល​តម្រុយ​ព្រំដែន​លេខ១៨៥​ កាល​ពេល​យួន​បោះ​ចូល​ដី​ខ្មែរ​នោះ​ គឺ​យើង (រដ្ឋាភិបាល) មិន​ជួយ​ខ្មែរ​គ្នា​ឯង​ទេ​ ហើយ​ទាំង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ម្ចាស់​ដី​ជាប់​ព្រំដែន​ទៀត។ អ៊ីចឹង​យើង​គ្មាន​ជំនឿ​ចិត្ត​ទេ​ ថា រដ្ឋាភិបាល​នឹង​ដោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ»

កាលពី​ឆ្នាំ២០០៩​ ប្រធាន​គណបក្ស​ប្រឆាំង​ លោក​ សម​ រង្ស៊ី​ បាន​ចុះ​ទៅ​ដក​បង្គោល​តម្រុយ​ព្រំដែន​ កម្ពុជា-​វៀតណាម​ លេខ១៨៥​ ចេញ​ពី​ដីស្រែ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ឃុំ​សំរោង​ ស្រុក​ចន្ទ្រា​ ខេត្ត​ស្វាយរៀង។ លោក​ សម​ រង្ស៊ី​ និង​កសិករ​ម្ចាស់ដី​អះអាង​ថា​ បង្គោល​តម្រុយ​នេះ​ បោះ​ចូល​ដី​ ខ្មែរ​ពី៣០០ម៉ែត្រ​ទៅ ៥០០មែ​ត្រ។ ទោះ​ជា​យ៉ាង​ណា តុលាការ​របប​ក្រុង​ភ្នំពេញ​បែរជា​ផ្ដន្ទាទោស​លោក​ សម រង្ស៊ី និង​កសិករ​ម្ចាស់​ដី​ពីរ​នាក់​ គឺ​លោក​ ព្រំ​ ជា​ និង​លោកស្រី​ មាស​ ស្រី​ ជាប់​ពន្ធ​នា​គារ ២ឆ្នាំ​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាតិ​សាសន៍​ទោ​វិញ។

លោក​ ព្រំ​ ជា​ អាយុ​ជិត ៦០ឆ្នាំ​ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កោះ​ក្បាន​ខាងជើង​ ឃុំ​សំរោង​ ឲ្យ​អាស៊ី​សេរី​ដឹង​ថា​ ក្រោយពី​លោក​ សម​ រង្ស៊ី​ ដក​បង្គោល​តម្រុយ​នោះ​ចោល​ គឺ​លោក​និង​ពលរដ្ឋ​ផ្សេងទៀត​ នៅ​អាច​ធ្វើស្រែ​បាន​ គ្រាន់​តែ​អាជ្ញាធរ​វៀតណាម​ ហាមមិនឲ្យ​ប្រើ​ត្រាក់ទ័រ​ប្រភេទ​ធំៗ ភ្ជួរ​រាស់ស្រែ​នោះ។ លោក​រៀបរាប់​ថា​ នៅមុន​ការ​ដក​បង្គោល​តម្រុយ​ព្រំដែន​នៅ​លើ​ដីស្រែ​របស់​លោក​ក្នុង​ឆ្នាំ២០០៩​ នោះ​ លោក​បាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជា​បន្ត​បន្ទាប់​ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​ គ្មាន​ដំណោះ​ស្រាយ​នោះ​ទេ​ និង​តែងតែ​អះអាង​ថា រង់ចាំ​ការ​ដោះ​ស្រាយ​ពី​អាជ្ញាធរ​ថ្នាក់​លើ​រហូត។ កសិករ​រូប​នេះ​​បញ្ជាក់​ថា​ មក​ទល់​ពេល​នេះ​ អាជ្ញាធរ​វៀតណាម​ នៅ​តែ​ចុះ​មើល​ទីតាំង​ដែល​លោក​ សម​ រង្ស៊ី​ ដក​​បង្គោល​តម្រុយ​នោះ​ដដែល។ ចំណែក​អាជ្ញាធរ​ខ្មែរ​ មិន​ដែល​ចុះ​ពិនិត្យ​មើល​ និង​ពន្យល់​ពលរដ្ឋ​នោះ​ទេ។ លោក​ ព្រំ​ ជា​ បារម្ភ​ថា​ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា-​វៀតណាម​ សម្រេច​ជាថ្មី​បោះ​បង្គោល​លើ​ដីស្រែ​​របស់​លោក​​ដដែល​នោះ​ នឹង​ធ្វើ​ឲ្យ​លោក​បាត់បង់​ដីស្រែ​ប្រមាណ ៥ហិកតារ និង​ដី​ស្រែ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ទៀត៖ «រាល់ថ្ងៃ​នេះ​ ឃើញ​តែ​ភាគី​វៀតណាម​ចូល​មក​មើល​ រហូត​ តែ​ខាង​កម្ពុជា​យើង​មិន​ដែល​ចូលរួម​ជា​គេ​ទេ​។ ខ្ញុំ​ចង់​និយាយ​ថា​ សម្ល​ក្ដៅ​គេ​យក​ដៃ​ទៅ​កូរ​ហើយ​ សម្ល​ត្រជាក់​គេ​យកដៃ​ទៅកាន់​។ខ្ញុំ​គិត​ថា​ ប្រសិនបើ​មិន​មាន​លោក​ប្រធាន សម​ រង្ស៊ី​ មិន​មក​អន្តរាគមន៍​ដក​បង្គោល​ចេញ​ទេ​ ប្រហែលជា​គេ​ធ្វើជា​បង្គោល​ថ្ម​ធំ​ហើយ​បាត់​ហើយ​។លោក​ វ៉ា​ គឹមហុង​ គាត់​និយាយ​ធានា​គឺ​ខ្ញុំ​មិន​ជំ​ទាន់​ទេ​ គឺជា​សិទ្ធិ​របស់​គាត់​ប៉ុន្តែ​សម្រាប់​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​គឺ​មានការ​ បារម្ភ​ខ្លាច​មិនបាន​ដូច​គាត់​និយាយ​។ខ្ញុំ​និយាយ​ខ្ញុំ​សំអាង​ទៅលើ​ការ​ចុះ​ពិនិត្យ​ទីតាំង​នេះ​ទៅ​ឃើញ​ តែ​គេ​មានប្រៀប​ជាង​យើង​។គេ​មក​បួនដប់​នាក់​ហើយ​តែ​ពីរ​នាក់​បី​នាក់​អី​ ហើយ​ពេល​ចប់​ពី​ការងារ​ គឺ​ខាងយើង​ចូលចិត្ត​ទៅ​ស្រង់​ស្រូប​បាយទឹក​នៅ​ខាងគេ​។ខ្ញុំ​ខ្លាច​តែ​ការ​ដោះស្រាយ​នេះ​មាន​មនោសញ្ចេតនា»

ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​រូប​នេះ​​ឲ្យដឹង​បន្ត​ថា​ បង្គោល​ព្រំ​ដែន​ចាស់​ មិន​មែន​ស្ថិត​នៅ​លើ​ដីស្រែ​លោក​នោះ​ទេ​ គឺ​ស្ថិតនៅ​ជ្រៅ​ក្នុង​ទឹក​ដី​វៀតណាម​ ប៉ុន្តែ​លោក​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដែល​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា-​វៀតណាម​ បោះ​​បង្គោល​តម្រុយ​ព្រំដែន​ចំ​កណ្ដាល​វាលស្រែ​របស់​លោក។ លោក​យល់​ថា ជា​រឿង​ល្អ​ប្រសិន​បើ​លោក វ៉ា គឹមហុង គោរព​ពាក្យសន្យា​ និង​មាន​ឆន្ទៈ​ពិត​ប្រាកដ​ ក្នុង​ការ​ដោះស្រាយ​ កុំ​ឲ្យ​ពលរដ្ឋ​តាម​ព្រំដែន​បាត់បង់​ទឹកដី​ពិត​មែន​​នោះ៖ «លោក វ៉ា គឹមហុង​ថា​ បើ​មានការ​បាត់បង់​ការសង្ស័យ​ ឲ្យ​ធ្វើពាក្យ​ បណ្ដឹង ​ឬ​ប្រាប់​អាជ្ញាធរ​ តែ​ខ្ញុំ​មិនដឹងជា​ប្រាប់​គាត់​ម៉េច​ បើ​គាត់​ថា​អ៊ីចេះ ថា​អ៊ីចុះ ខ្ញុំ​ពិបាក​ណាស់។ និយាយ​ទៅ​គេ​មិន​យកចិត្ត​ទុកដាក់​យើង​ទេ»

កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា កន្លងទៅ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង មានប្រសាសន៍ថា ការ​បោះ​បង្គោល​ព្រំដែន​កន្លងមក​ គឺ​កម្ពុជា​ មិនបាន​បាត់​ដី​មួយ​ចំអាម​ឡើយ​​ ហើយក៏​មិនបាន​ធ្វើឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ ស្រក់​​ទឹកភ្នែក​ទឹក​សំបោរ​នោះ​ដែរ​ ក្រោយ​រដ្ឋាភិបាល​ដោះដូរ​ដី​ជាមួយ​វៀតណាម​ចំនួន​ ៣៤តំបន់​ តាម​ព្រំដែន​ដោយសន្តិវិធី​។ លោក​ វ៉ា​ គឹមហុង បន្ត​ថា​ ចាប់ពី​ពេល​នេះ ប្រសិនបើ​ប្រជាពលរដ្ឋ​ណា​ មាន​បញ្ហា​បាត់​ដីធ្លី​នៅកន្លែង​ណា​មួយ​ ឬ​រក​ឃើញ​ភាព មិន​ប្រក្រតី​តាម​តំបន់​ព្រំដែន​នោះ​ ពួក​គេ​អាច​រាយការណ៍​ប្រាប់​គណៈកម្មការ​ព្រំដែន​កម្ពុជា​ ដើម្បី​​ដោះ​ស្រាយ​ជូន​ភ្លាមៗ៖ «ជាទូទៅ​ យើង​មាន​យន្តការ​ដើម្បី​ការពារ​ មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ មានទុក្ខ​វេទនា​ ដោយសារ​ការ​បោះ​បង្គោល​ព្រំដែន​ទេ​ ។យើង​មាន​យន្ត​ការ​អនុស្សរណៈ​យោគ​យល់​គ្នា ឆ្នាំ២០១១​ ដើម្បី​ធ្វើការ​ដោះដូរ​រក្សា​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​នៅ​ដដែល​។ តាម​ការ​ ណែនាំ​របស់​រដ្ឋាភិបាល​សម្តេច​តេជោ​ លោក​ សុខចិត្ត​កែប្រែ​តាម​ខ្សែ​ព្រំដែន​ឲ្យ​ទៅជា​ខ្សែ​ព្រំដែន​ ដែល​មាន​ធ្មេញ​រណា​។ជូន​កាល​ភ្លឺស្រែ​មួយ​ ឬ​ផ្នូរ​ខ្មោច​មួយ​យើង​សុខ​ចិត្ត​ប្ដូរ​រក្សា​ទុក​ជូន​គាត់។ ដូច្នេះ​វា​អត់មាន​បាត់​ បើ​មាន​កន្លែង​ណា​ប្រាប់​យើង​មក។ អ្នក​និយាយ និយាយ​ឲ្យ​តែ​ឮ ដើម្បី​ថា​ គណៈកម្មការ​ព្រំដែន​ និង​ រដ្ឋាភិបាល​យើង​ មិន​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​រស់នៅ និង​ទុក្ខ​វេទនា​របស់​ប្រជាពលរដ្ឋ​យើង​ប៉ុណ្ណោះ»

ព្រំដែន​ខ្មែរ វៀតណាម មាន​ប្រវែង​ប្រមាណ ១.២៧០​គីឡូម៉ែត្រ ដោយ​លាត​សន្ធឹង​ពី​ខេត្ត​កំពត តាកែវ កណ្ដាល ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ រតនគិរី មណ្ឌលគិរី ក្រចេះ និង​ស្ទឹងត្រែង។ ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​បាន​ចាប់​ផ្ដើម​ឡើង​កាល​ពី​ឆ្នាំ២០០៦ មក​ដល់​ពេល​​បច្ចុប្បន្ន។ កាលពីថ្ងៃទី៥ខែ តុលាការ​ថ្មីៗ នេះ មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន និង​មេ​ដឹក​នាំ​ប្រទេស​វៀតណាម បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំដែន​ចំនួន ៣១៥បង្គោល ដែល​ស្មើ​និង ៨៤ភាគ​រយ។ គណបក្ស​ប្រឆាំង​ពលរដ្ឋ និង​ក្រុម​យុវជន ប្រតិកម្ម​ថា ការ​ចុះ​ហត្ថលេខា​នេះ ជា​ការ​អនុវត្ត​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ព្រោះ​ពួក​​គេ​យល់​ថា របប​ក្រុង​ភ្នំពេញ កាត់​ទឹក​ដី​កម្ពុជា​ទៅ​ឲ្យ​វៀតណាម​ដោយ​ខុស​ច្បាប់។

ពលរដ្ឋ​លើកឡើង​ថា​ ការដែល​លោក​ វ៉ា​ គឹ​មហុង​ អះអាង​ថា​ ការ​បោះ​បង្គោល​ព្រំដែន​កន្លងមក​ គ្មាន​​ពលរដ្ឋ​ណា​ស្រក់​ទឹក​ភ្នែក​ទឹក​សំបោរ​នេះ​ ប្រហែលជា​លោក​ វ៉ា​ គឹ​មហុង​ ដឹង​តែ​ធ្វើ​មិន​ដឹង​ ឬ​អាច​មិន​ដឹង​តែ​ម្ដង ​ដោយសារ​មន្ត្រី​ជំនាញ​កិច្ចការ​ព្រំដែន​រូប​នេះ​ មិន​សូវ​ចុះ​ជួប​ពលរដ្ឋ​តាម​ព្រំដែន​ផ្ទាល់។

ពលរដ្ឋ​រស់នៅ​ជិត​ព្រំដែន​កម្ពុជា​វៀតណាម​ខេត្ត​មណ្ឌលគិរី​ លោក​ យើយ​ រៀបរាប់​ថា​ ប្រសិន​បើ​ រដ្ឋាភិបាល​មាន​ឆន្ទៈ​ដោះ​ស្រាយ​រឿង​ព្រំដែន​ពិត​ប្រាកដ​មែន​នោះ​ គួរ​តែ​ចុះ​ជួប​ និង​សួរនាំ​ដោយ​ ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​តាម​ព្រំដែន។ លោក​ថា​ ពលរដ្ឋ​តាម​ព្រំដែន​តែងតែ​បង្ហាញ​ពី​ក្តី​កង្វល់​ពី​រឿង​បាត់​ដី​ជា​រឿយៗ ប៉ុន្តែ​រដ្ឋាភិបាល​ទៅ​វិញ​ទេ ដែល​មើល​រំលង​ក្ដី​កង្វល់​របស់​ពលរដ្ឋ។ ពលរដ្ឋ​រូប​នេះ​ បារម្ភ​ថា​ វៀតណាម​អាច​បន្ត​ឈ្លានពាន​ចូល​ដីខ្មែរ​តាម​បណ្ដោយ​ខ្សែ​បន្ទាត់​ព្រំដែន​ខេត្ត​មណ្ឌលគិរី​ និង​ខេត្ត​រតនគិរី​បន្ត​ទៀត​ ព្រោះ​ភាគ​ច្រើន​តំបន់​ជាប់​ព្រំដែន​ទាំង​នោះ​សុទ្ធតែ​ជា​តំបន់​ព្រៃ​ជ្រៅ​ដែល​ពលរដ្ឋ​កម្ពុជា​មិន​អាច​ចូល​ទៅ​ដល់៖ «ខ្ញុំ​គិត​ថា​ តំបន់​កន្ទុយ​នាគ​ទៅ​ថ្ងៃ​អនាគត​វៀតណាម​ ជា​អ្នក​កាន់កាប់​ ព្រោះ​ថា​ តំបន់​នោះ​ពលរដ្ឋ​ខ្មែរ​មិន​អាច​ចូល​ទៅ​ដល់​ទេ​ ព្រោះ​តំបន់​នោះ​ជា​តំបន់​វីរៈជ័យ​ ហើយ​កន្ទុយ​នាគ​ ហើយ​វីរៈ​ជ័យ ​គឺ​ជា​តំបន់​សេដ្ឋកិច្ច​ឈើ​នាំ​ចេញ​ទៅ​វៀតណាម។ ខ្ញុំ​បារម្ភ​ទី១ ព្រៃ​​ឈើ​ ទី២​ ទឹកដី​ និង​ទី៣​ ប្រជាពលរដ្ឋ​អត់​មាន​សិទ្ធិ​ឆ្លង​ចេញ​ចូល​ច្រក​ព្រំដែន​នោះ​បាន​ដោយសារ​ជា​ ច្រក​រកស៊ី​ឈើ»

កន្លងមក​ អ្នក​ភូមិ​អន្លង់ជ្រៃ​ និង​ភូមិ​ថ្លុក​ត្រាច​ ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ដែល​ជា​ស្រុក​កំណើត​របស់​ប្រធាន​រដ្ឋសភា​លោក​ ហេង​ សំរិន​ នោះ​ ក៏​ធ្លាប់​បាន​តវ៉ា​រឿង​វៀតណាម​បោះ​បង្គោល​ព្រំដែន​ចូល​ដីខ្មែរ​ដែរ​។ ពលរដ្ឋ​មាន​ចម្ងល់​ថា​ លោក​ វ៉ា​ គឹ​មហុង​ តែងតែ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ នៅ​ក្នុង​ផែនទី​របស់​បារាំង​បាន​ដាក់​ថា​ តំបន់​ភូមិ​អន្លង់ជ្រៃ​នោះ​ ជា​ដី​របស់​វៀតណាម​ ក្នុង​ពេល​ដែល​វៀតណាម​យល់​ព្រម​ឲ្យ​ដី​ភូមិ​អន្លង់​ជ្រៃ​នោះ​ឲ្យ​កម្ពុជា ប៉ុន្តែ​កម្ពុជា​ត្រូវ​កាត់​ដី​កន្លែង​ផ្សេង​ឲ្យ​វៀតណាម​វិញ។ បើ​ដូច្នោះ​មែន​ ហេតុ​អ្វី​បាន​ជា​គណៈកម្មាធិការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ នៅ​តែ​បោះ​បង្គោល​ព្រំដែន​លេខ១២៧​ នៅ​ចម្ងាយ​ប្រមាណ ១០០ម៉ែត្រ​ពី​ផ្ទះ​អ្នកភូមិ​អន្លង់ជ្រៃ​ ហើយ​ធ្វើ​ឲ្យ​បាត់​ដី​ស្រែ​ចម្ការ​របស់​ពួក​គាត់​ទៀត។

នៅ​ពេល​អាស៊ី​សេរី​សួរនាំ​អំពី​រឿង​ទាំង​នេះ​ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ លោក​ វ៉ា​ គឹមហុង បាន​តិះដៀល​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ថា ជា​មនុស្ស​ឡប់​សតិ​ និង​បាន​ឆ្លើយ​ពង្វាង​សំណួរ។ មន្ត្រី​ជំនាញ​កិច្ច​ការ​ព្រំដែន​រូប​នេះ​ នៅ​តែ​ធានា​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​ មិន​បាត់​ដី​មួយ​ចំអាម​ឡើយ​ បន្ទាប់​ពី​ដោះ​ដូរ​ដី​ជាមួយ​វៀតណាម​ចំនួន​ ៣៤តំបន់​ ទាំង​ដី​ភូមិ​អន្លង់ជ្រៃ​ និង​ដី​នៅ​ចំណុច​ដែល​លោក​ សម​ រង្ស៊ី​ ដក​បង្គោល​តម្រុយ​ព្រំដែន។ លោក​ វ៉ា​ គឹម​ហុង​ ព្រមាន​ឲ្យ​ពលរដ្ឋ​ឈប់​ចោទ​ថា​ វៀតណាម​យក​ដី​ខ្មែរ​ទៅ​ដោះ​ដូរ​យក​ដី​ខ្មែរ។ បន្ថែម​ពី​នេះ​ទៀត​ លោក​ វ៉ា​ គឹ​មហុង​ បដិសេធ​មិន​បញ្ជាក់​ពី​តំបន់​ដែល​កម្ពុជា​កាត់​ឆ្វៀល​ឱ្យ​វៀតណាម​ និង​ចំនួន​ភូមិ​ដែល​កម្ពុជា​បាន​ទទួល​ពី​វៀតណាម​វិញ​នោះ​ឡើយ​ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា​ នេះ​ជា​ការងារ​របស់​គណៈកម្មាធិការ​ព្រំ​ដែន​នៃ​ប្រទេស​ទាំង​ពីរ​ ហើយ​ពលរដ្ឋ​ត្រូវ​តែ​ជឿ​ទុក​ចិត្ត​ក្រុម​ការងារ​របស់​លោក៖ «កន្លែង​នេះ​ខ្ញុំ​មិន​ចង់និយាយ​ទេ ​គឺថា​អា​កាសែត​​ទាំង​អស់​នេះ​ គឺ​សុទ្ធតែ​មនុស្ស​អត់​មាន​សច្ចធម៌។ គេ​និយាយ​អ៊ីចេះ វា​ថា​អ៊ីចុះ។ យើង​ថា​ ដោះដូរ​ជាមួយ​ភូមិ​ សម្ដេច​ ហេង​ សំ​រិន​ វា​ថា​ដោះ​ដូរ​ដី​ខ្មែរ​យក​ដី​ខ្មែរ។ តែ​យើង​ថា ដោះ​ដូរ​ដី​ខ្មែរ​ជាមួយ​ដី​វៀតណាម។ ឥឡូវ​ខ្ញុំ​គ្រាន់​តែ​ប្រាប់​ថា អា​បង្គោល​លេខ១៨៥ ដែល​ សម រង្ស៊ី ដក​នេះ​គឺ យើង​ត្រូវ​ដាំ​ជិត ១០០ម៉ែត្រ​ ទៅ​មុខ​ទៀត។ ដូច្នេះ​ដី​ស្រែ​ទាំង​អស់​នេះ​ បាន​មក​ខ្មែរ​ទាំង​អស់​ ថ្ងៃ​ណា​យើង​ដោះ​ដូរ​គ្នា ប៉ុន្តែ​បើ​មិន​ទាន់​ឯកភាព​គ្នា​រឿង​ដោះ​ដូរ។ អ៊ីចឹង​ហើយ​បាន​គេ​ប្រាប់​តាំង​ពី​ដើម​ថា​ កុំ​គ្រាន់​តែ​ឃើញ​គេ​បោះ​អា​តម្រុយ​នេះ​ ព្រោះ​នេះ​គ្រាន់​តែ​គេ​រក​ទេ​ ហើយ​យើង​ទៅ​ចោទ​គេ​ស្រែក​អាឡេអាឡូ​ខុស​រឿងរ៉ាវ»

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ និង​ជា​សមាជិក​ក្រុម​ការងារ​ ១០០រាត្រី​ លោក​ មួង​ សូនី និយាយ​ថា កន្លង​មក​នៅ​ពេល​លោក​បង្ហាញ​របាយការណ៍​ស្រាវជ្រាវ​រឿង​ព្រំ​ដែន​ម្ដងៗ គឺ​មន្ត្រី​រដ្ឋាភិបាល​តែងតែ​ច្រាន​ចោល​ និង​ចោទ​ប្រកាន់​ក្រុម​យុវជន​របស់​លោក​ថា​ ជា​ក្រុម​ប្រឆាំង។ ទោះ​យ៉ាង​ណា​ លោក​ប្ដេជ្ញា​ថា​ នឹង​បន្ត​ចុះ​ស្រាវជ្រាវ​រឿង​ព្រំដែន​បន្ត​ទៀត​ ហើយ​នឹង​ដាក់​របាយការណ៍​ជូន​រដ្ឋាភិបាល​ ដោយ​ផ្ទាល់​ដើម្បី​ស្នើសុំ​ដំណោះ​ស្រាយ។ លោក​កត់​សម្គាល់​ថា​ រដ្ឋាភិបាល​ និង​ប្រជាពលរដ្ឋ​ តែង​តែ​មាន​គំនិត​ផ្ទុយ​គ្នា​ពី​រឿង​ព្រំដែន​ ដោយ​រដ្ឋាភិបាល​ផ្អែក​លើ​បច្ចេកទេស​ថា​ មិន​មាន​បាត់​ដី​ទេ​ ប៉ុន្តែ​ នៅ​ពេល​ក្រុម​យុវជន​ និង​ពលរដ្ឋ​ចុះ​ស្រាវ​ស្រាវ​ជាក់​ស្ដែង​ រក​ឃើញ​ថា​ កម្ពុជា​ ពិត​ជា​បាត់​ដី​ទៅ​វៀតណាម។ លោក​សង្ឃឹមថា​ រដ្ឋាភិបាល​នឹង​បើកទូលាយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ចុះ​ស្រាវជ្រាវ​រឿង​ព្រំដែន​ហើយ​រដ្ឋាភិបាល​ គួរ​តែ​ព្យាយាម​ឆ្លើយ​បំភ្លឺ​ ចំពោះ​អ្វី​ដែល​ពលរដ្ឋ​រក​ឃើញ៖ «ខ្ញុំ​គិត​ថា​ គាត់​មិន​ចិត្ត​ដាក់​ហ្មង​ពី​សំឡេង​ពលរដ្ឋ​រឿង​ព្រំដែន​នេះ​ គាត់​ទាត់​ចោល​ហើយ​គំរាម​ទៀត។ ឧទាហរណ៍​រឿង​ថ្ម ៣ដុំ​ មិនមែន​ជា​រឿង​លែង​សើច​ទេ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​មន្ត្រី​រដ្ឋាភិបាល​ សូម្បី​មន្ត្រី​នៅ​ខាង​ខេត្ត​របស់​រដ្ឋាភិបាល​ កាន់​ខាង​ខេត្ត​តាកែវ​ ក៏​គាត់​ប្រកែក​ថា​ របាយការណ៍​ដែល​យើង​ស្រាវជ្រាវ​មិន​មែន​ជា​រឿង​ពិត។ ខ្ញុំ​គិត​ថា​ រដ្ឋាភិបាល​ខ្លួន​ឯង​មាន​នយោបាយ​មួយ​ព្យាយាម​យក​ត្រូវ​តែ​ខ្លួន​ឯង ហើយ​អត់​ទទួល​យក​មតិ​រិះគន់​របស់​ប្រជាពលរដ្ឋ»

លោក​ មួង​ សូ​នី​ ឲ្យដឹង​ទៀត​ថា​ ទិដ្ឋភាព​តាម​ព្រំដែន​ដែល​លោក​ រក​ឃើញ​កន្លង​មក​មាន​ដូចជា​ ការ​បោះ​បង្គោល​ថ្មីៗ នេះ​ ភាគ​ច្រើន​បោះ​ចូល​ដី​ខ្មែរ​ ខណៈ​បង្គោល​សម័យ​បារាំង​បោះ​នៅ​ក្នុង​ដី​វៀតណាម​ កំពុង​គ្រប់គ្រង​ពលរដ្ឋ​តាម​ព្រំដែន​ សុទ្ធតែ​អះអាង​ថា​ ទឹក​ដី​ពួក​គាត់​បាត់បង់​ទៅ​វៀតណាម​ ក្រោយ​ការ​បោះ​បង្គោល​ ហើយ​ការ​ដោះ​ដូរ​ដី​ ឬ​ភូមិ​រវាង​កម្ពុជា-​វៀតណាម​នោះ​ គឺ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បង្ហាញ​ថា​ ភូមិ​ណា​ដោះ​ដូរ​ពី​វៀតណាម​មក​ខ្មែរ​ ហើយ​ពី​ខ្មែរ​ទៅ​វៀតណាម​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត​ លោក​ថា​ ទោះ​បី​បោះ​បង្គោល​រួច​ក្ដី​ ក៏​វៀតណាម​នៅ​តែ​ទាមទារ​ទឹក​ដី​ដែល​វៀតណាម​អះអាង​ថា​ ជា​ទឹកដី​របស់​ខ្លួន​ដែរ​ ដូច​ជា​នៅ​តំបន់​ថ្ម​ ៣ដុំ​ នៅ​ប៉ាក់​ណាម​ និង​ក្អម​សំណរ​ជា​ដើម។ ក្រៅ​ពី​នេះ​លោក​ថា​ មាន​តំបន់​មួយ​ចំនួន​ គឺ​ពលរដ្ឋ​វៀតណាម​ បាន​ចេញ​ចូល​ទឹក​ដី​ខ្មែរ​ដោយ​សេរី​ ដែល​ធ្វើ​ឲ្យ​លោក​បារម្ភ​ពី​ការ​បាត់​បង់​ទឹក​ដី​នៅ​ពេល​អនាគត។ បន្ថែម​ពី​នេះ​ លោក​មើល​ឃើញ​ថា​ មន្ត្រី​កម្ពុជា​នៅ​តាម​ព្រំដែន​មាន​កម្សោយ​ក្នុង​ការ​ការពារ​ព្រំដែន​ ហើយ​មន្ត្រី​មួយ​ចំនួន​ជា​មន្ត្រី​ពុក​រលួយ។

បញ្ហា​ព្រំដែន​គឺជា​បញ្ហា​រសើប​មួយ​នៅ​កម្ពុជា។ កន្លង​មក​របប​ក្រុង​ភ្នំពេញ​ បាន​ចាប់​តំណាងរាស្ត្រ​ គណបក្ស​សង្គ្រោះ​ជាតិ ២នាក់​ដាក់​ពន្ធនាគារ​ គឺ​លោក​ អ៊ុំ​ សំ​អាន​ និង​លោក​ ហុង​ សុខ​ហួរ ​ដែល​រិះ​គន់​របប​នេះ​អំពី​ការ​ប្រើ​ប្រាស់​ផែនទី​ និង​ការ​បោះ​បង្គោល​ព្រំដែន។ រី​ឯ​អ្នក​វិភាគ​បញ្ហា​សង្គម ​និង​នយោបាយ​ដ៏​ល្បី គឺ​បណ្ឌិត កែម ឡី ក៏​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ ក្រោយ​ពេល​លោក​ដឹក​នាំ​យុវជន​ធ្វើ​យុទ្ធនា​ការ ១០០រាត្រី​ចុះ​ស្រាវជ្រាវ​រឿង​ព្រំដែន​កម្ពុជា-​វៀតណាម។ ចំណែក​មនុស្ស​ជា​ច្រើន​នាក់​ទៀត​ ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​គំរាម​កំហែង និង​បំភិតបំភ័យ​មិន​ឲ្យ​និយាយ​ពី​បញ្ហា​ព្រំដែន​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Related Articles

20 Responses to "ពលរដ្ឋ​តាម​ព្រំដែន​ គ្មាន​ជំនឿ​ថា​ របប​ក្រុង​ភ្នំពេញ​​ជួយ​ដោះស្រាយ​បញ្ហា​ឡើយ​ ទោះ​​ពួក​គាត់​​រាយការណ៍​រឿង​បាត់​ដី​តាម​ព្រំដែន​ក្តី​"

  1. so socheath says:

    Send to facebook
    សុបិន្តវែង
    ***
    ការពិតអាពូជឆ្កែsom swovannaraម្នាក់នេះ មានមុខងារខ្យល់ជា
    ឯកអគ្គរាជទូតរដ្ឋាភិបាល
    នាយកដ្ឋមន្ត្រីខ្យល់អាថោកជាងឆ្កែ អាក្បត់ជាតិសរង្សុី
    ប្រចាំប្រទេសកាណាដា។
    អានេះយួនសុទ្ធ ! គឺអម្បូរយួនដេហ្កា ដែលអាក្បត់ជាតិ
    សមរង្សុី បានចុះកិច្ចព្រមព្រៀងជាមួយកុក ស មេចលនា
    ឧទ្ទាមយួនដេហ្កា កាត់ខេត្តខ្មែរចំនួន៤ ឲ្យយួនដេហ្កា
    ធ្វេីតំបន់ស្វយ័ត ។
    អាម្នាក់នេះ ទៀតសោត ដែលប៉ុន្មានថ្ងៃនេះ ត្រដរខ្យល់
    ខំប្រឹងបំផុសរឿងអ្នកនេះអ្នកនោះក្នុងកងយោធពល
    ខេមរភូមិន្ទ ស្ម័គ្រចិត្តចុះចូលជាមួយពួកវា គឺជារឿងគួរ
    ឲ្យអស់សំណេីចណាស់។
    រាល់ភូមិសាស្ត្ត្រតំបន់ព្រំដែន ត្រូវបានគ្រប់គ្រងយ៉ាង
    ណែនក្នុងដៃ របស់កងយោធពលខេមរភូមិន្ទ ដែល
    ជាកងទ័ពជាតិដ៏អង់អាចក្លាហានក្រោមការដឹកនាំ
    របស់សម្តេចតេជោហ៊ុនសែន តេីតាមរូបភាពដែលវាបង្ហោះ
    មានកន្លែងណាមួយអាចកំណត់បានថាជាចំណុចទីតាំង
    ឈរជេីងរបស់វា ហេីយក៏ជាការស្របពេលដែលsam serey
    មេចលនារបស់វារកច្រកចូលសារភាព ចុះចូលជាមួយ
    រដ្ឋាភិបាល ក្រោយកម្លាំងដែលត្រៀមធ្វេីរដ្ឋប្រហាររបស់វា
    ត្រូវបានបង្ក្រាបនិងចាប់ដាក់គុកជាបន្តបន្ទាប់អស់ហេីយនោះ។
    ប៉ុន្មានថ្ងៃខាងមុននេះ ការសន្យា របស់អាក្បត់ជាតិសមរង្សុី
    ក្នុងការមកបណ្តេញសម្តេចតេជោហ៊ុនសែនចេញពីអំណាច
    នាថ្ងៃទី៩វិច្ឆិកា ២០១៩ ខិតជិតមកដល់ហេីយ។

    ការឃោសនាញុះញង់ស្ទាបស្ទង់ស្វែងរកការគាំទ្ររបស់អាក្បត់ជាតិសមរង្សុី
    ពីសំណាក់កងយោធពលខេមរភូមិន្ទ គឹអត់
    មានបានផលនោះទេ។ ដូចនេះសួរថា តេីអាក្បត់ជាតិសមរង្សុី
    និងបក្សពួកក្បត់ជាតិរបស់វា ហ៊ានអេីតក្បាល មកចាប់ខ្លួន
    បណ្តេញតេជោហ៊ុនសែនចេញពីអំណាចទេ ?
    គឺពិតជាមិនហ៊ានទេ ! កុំថាឡេីយចូលមកចាប់ សូម្បីដេីរ
    លេីដីនៃប្រទេសអាស៊ានមិនហ៊ានផង ព្រោះថា ដីកាចាប់
    ខ្លួនជនក្បតជាតិសរង្សុីនិងបក្សពួកបានផ្ញេីដល់គ្រប់
    ប្រទេសទាំងនោះរួចហេីយ។
    សរុបសេចក្តីមក ការញុះញង់ស្ទាបស្ទង់ស្វែងរកការគាំទ្រ
    ពីសំណាក់អាក្បត់ជាតិសមរង្សុី គ្រាន់តែជាសុបិន្តដ៏វែង
    របស់វាតែប៉ុណ្ណោះ៕

  2. so socheath says:

    មន្ទិល !
    ***
    រយះពេលជាងមួយឆ្នាំមកនេះ យឹម សុវណ្ណដែលរាប់ថាជា
    មនុស្សពិសេសនិងប្តូរផ្តាច់ ការពារសមរង្សុី ដែលឥឡូវនេះ
    បានក្លាយាាទៅជាទណ្ឌឹត ដោយសារការប្រព្រឹត្តអំពេីក្បត់ជាតិ
    យឹម សុវណ្ណ ឥឡូវនេះ ហាក់ត្រូវបានធ្វេីឲ្យខ្លួនឯងបាត់ខ្លួន
    ពីពិភពគុននយោបាយ ដែលក្នុងនោះ សូម្បីក្នុងmessenger
    ត្រូវបានបិទ ដែលមិនសមនិងសកម្មភាពកន្លងដែល
    យឹមសុវណ្ណ បានបញ្ចេញគ្រប់សកម្មភាព ប្រឆាំរដ្ឋាភិបាល
    កម្ពុជាគ្រប់រូបភាព ទោះទាំងរូបភាពភូតភរបោកប្រាសក្តី។
    បែបនេះវាត្រូវបានបង្កេីតនូវក្តីមន្ទិលសង្ស័យ ពីមនុស្សភាគ
    ច្រេីនក្នុងសង្គម ហេីយក៏មានមនុស្សខ្លះដែលមានគំនឹត សន្តិភាពនិយមចេះតែមេីលឃេីញ
    ក្នុងការវាយតម្លៃថា ទឹកថ្លាបែបនេះពិតជាគ្មានត្រីនោះទេ។
    សន្តិភាពនិយមក្នុងការវាយតម្លៃបែបនេះ វាច្បាស់ជាមិនត្រឹម
    ត្រូវជាមួយសកម្មភាពរបស់យឹម សុវណ្ណកន្លងមកទេ។
    យឹម សុវណ្ណ អាចត្រូវបានកំណត់ ថាជាអ្នកចាត់ចែងកិច្ច
    ការងារយ៉ាងសកម្មឲ្យជនក្បត់ជាតិសមរង្សុី នាពេលបច្ចុប្បន្ន
    នោះប្រហែលជាត្រឹមត្រូវជាង ។
    ជាមួយការបញ្ឈប់ក្តីមន្ទិលចំពោះយឹម សុវណ្ណ មិនអាចប្រព្រឹត្ត
    ទៅតាមរយះភាពស្ងប់ស្ងាត់ របស់យឹម សុវណ្ណនោះឡេីយ។
    ព្រោះថាសុទ្ធចិត្តជាមួយសត្រូវ វាមិនខុសអីពីការធ្វេីបាប
    ខ្លួនឯង សម្លាប់ខ្លួនឯងនោះទេ។ ព្រោះសកម្មភាពស្ងៀមស្ងាត់
    របស់យឹមសុវណ្ណ វាមិនសមនឹងសាច់រឿងសោះ៕

  3. Anonymous says:

    life is too short I quest every one who was in public eyes should think over. there are only two way it is bad and good . this two choice is the public world wide judgment according to each and every one action . for example HITLER even he past the way for hundred years every one knew that he was a genocide leader. but there are so many leader are good as the world keep their name in the history. I hope every one in Cambodia should think that this present leadership will meet in public judgment . POL POT having bad name in the history of Cambodia . HUN SEN is still in the public judgment yet it can be wars or it can be better but I do not think it can be the best. every one knew no one stay for ever I quest HUN SEN should think twit be for order any one to commit crime.

  4. Anonymous says:

    អន់ណាស់អាឈាមឈ្លើង so socheath កូនមីចោរគេចុយ អាកញ្ជះយួន ល្មមដល់ពេលទៅលោតទឹកស្ពានជ្រោយចង្វារហើយ ក្ដក៏ងាប់ ចាស់ក៏ចាស់ រស់អត់ប្រយោជន៍បំផ្លាញតែខ្មែរគ្នាឯង អាអ្ហែងនេះជាតិក្រោយកើតទៅជាកន្ថោរអាចម៌ហើយអាតិរច្ឆានកញ្ជះយួន so socheath កូនមីឥតពូជ។

  5. so socheath says:

    ហាស! ហាស
    អាកូនមីកាដួយស្អុយ Anonymous ខឹងច្រឡោតរហូត ដល់ចេះសរសេរអក្សរខ្មែរហើយតើនេះ !

  6. so socheath says:

    នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះដែលការសន្យារបស់អាពូជឆ្កែ អាក្បត់ជាតិសមរង្សុី
    និងបរិវារក្បត់ជាតិរបស់វាអួតថាមកចាប់
    មកបណ្តេញសម្តេចតេជោហ៊ុនសែនពីអំណាច រហូតដល់ថ្នាក់
    មីក្តឹតស្វឹតមួរសុខហួរ ស្រែកអួតអាង អំពីចំនួនមនុស្ស២យន្ត
    ហោះ ដែលហោះពីអាមេរិក មកកាន់តំបន់អាសុី ដេីម្បីដង្ហែរ
    អាពូជឆ្កែ អាក្បត់ជាតិសមរង្សុីមកបណ្តេញ មកចាប់តេជោ
    ហ៊ុនសែនទៀតផង ។
    ដេីម្បីអបអរស្វាគមន៍ចំពោះដំណេីរមកចាប់ មកដេញ
    តេជោសែនចេញពីអំណាច របស់អាពូជឆ្កែ អាក្បត់សមរង្សុី
    និងបរិវាររបស់វា ខ្ញុំសុំជូនបទចម្រៀងមួយបទ អមដោយ
    អត្ថបទមួយ ដេីម្បីជាការជូនពរ ដល់ទីអវសាន របស់អាក្បត់ជាតិសមរង្សុី
    និងបរិវាររបស់វាផងដែរ។

    ចម្រៀងបទ: កុហក
    *
    l-កុហកៗ កុហករកគ្មាន បោកប្រាសបំពាន គឺសមរង្ស៊ី
    កុហកបោកប្រាស អត់មានពេលល្ហែ បោកស៊ីដាក់ខែ ប្រើពាក្យកុហក ។
    ll- កុហក ឆ្ងាញ់ណាស់កុហក បោកប្រាសវីវក់ ប្រើសន្យា
    សន្យាខ្យល់ខ្ចប់ បោកយកលាភា បោកប្រាសគ្រប់គ្នាអ្នកជឿកុហក ។
    R-ឆ្ងាញ់ណាស់ បោកប្រាស ប្រើពាក្យកុហក ភូតភរវីវក់ បោកប្រាសយកស៊ី
    លុយព្រះអាទឹត្យ ទូរទស្សន៍មាត់ឆ្កែ បាត់សូន្យទទេប្រាកដកុហក ។
    lll- កុហក ជឿពាក្យកុហក ច្បាស់ជាជួបទុក្ខ មិនសុខសាន្តទេ ជឿសមរង្ស៊ី
    ហាក់ដូចជឿឆ្កែ អត់បានការទេ ត្បឹតវាកុហក៕
    *****

    ដង្ហើមចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    ……….
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិ
    នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម របស់វា ដែលវាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផងដែរ។
    គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កាដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕

  7. so socheath says:

    នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះដែលការសន្យារបស់អាពូជឆ្កែ អាក្បត់ជាតិ
    សមរង្ស៉ីនិងបរិវារក្បត់ជាតិរបស់វាអួតថាមកចាប់
    មកបណ្តេញសម្តេចតេជោហ៊ុនសែនពីអំណាច រហូតដល់ថ្នាក់
    មីក្តឹតស្វឹតមួរសុខហួរ ស្រែកអួតអាង អំពីចំនួនមនុស្ស២យន្ត
    ហោះ ដែលហោះពីអាមេរិក មកកាន់តំបន់អាស៊ី ដើម្បីដង្ហែរ
    អាពូជឆ្កែ អាក្បត់ជាតិសមរង្ស៊ីមកបណ្តេញ មកចាប់តេជោ
    ហ៊ុនសែនទៀតផង ។
    ដើម្បីអបអរស្វាគមន៍ចំពោះដំណើរមកចាប់ មកដេញ
    តេជោសែនចេញពីអំណាច របស់អាពូជឆ្កែ អាក្បត់សមរង្ស៊ី
    និងបរិវាររបស់វា ខ្ញុំសុំជូនបទចម្រៀងមួយបទ អមដោយ
    អត្ថបទមួយ ដើម្បីជាការជូនពរ ដល់ទីអវសាន របស់អាក្បត់ជាតិសមរង្ស៉ី
    និងបរិវាររបស់វាផងដែរ។
    *******
    ចម្រៀងបទ : ស្អែកសន្យា !
    I- ស្អែកហើយស្អែកទៀត ស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
    ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
    II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ពេលស្រែកបន្លឺ
    ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
    R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
    ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកជាវេលា ព្រោះមានថ្ងៃស្អែក ។
    III-ឈប់បោកប្រាសទៅ កុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតវេលា
    បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ៕
    *******
    សំណាញ់ !
    …….
    ភាពអន្ទោកអន្ទោលស្តីពីការចង់វិលត្រឡប់មកកម្ពុជាវិញ
    ពីសំណាក់អ្នកនយោបាយក្បត់ជាតិ សមរង្ស៊ី និងបក្សពួក
    បានប្រព្រឹត្តទៅក្នុងជំនឿមួយ សម្រាប់បរិបទដែលមិន
    សមហេតុផល។
    ជំនឿលង់ប្រកបដោយអំនួត ក្នុងភាពហៃអើពីសំណាក់
    សកម្មជនអតីតគណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ
    ចោលដោយតុលាការអាស្រ័យលើទោសកំហុសក្បត់ជាតិ
    ដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខា
    ដែលកំពុងជាប់ពិរុទ្ធពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌
    តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បីផ្តួលរំលំ
    រដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំ
    ទាំងពីរមកជាប់ទោសរួមគ្នានៅកម្ពុជា នឹងធ្វើឲ្យមានការកែប្រែ
    ស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
    ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិ។ ព្រោះថា
    បើសមរង្ស៊ីហ៊ានវិលត្រឡប់មក និងមានមនុស្សម្នារជាច្រើន
    ទៅទទួល សម្រាប់សុវត្ថិភាពក្នុងការត្រឡប់មក ដែល
    នេះជាការវាយតម្លៃខុស ។
    បើយើងចាំមិនភ្លេច កឹមសុខា
    ដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
    នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយ
    សាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបានពួនសម្ងំលាក់ខ្លួនក្នុង
    ទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមាន
    សកម្មជនជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាម
    ការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួនកឹមសុខា
    ពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់
    កម្លាំងគាំទ្រនៃបក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មាន
    កម្លាំឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹងច្បាស់ថា
    កឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បី
    គាំទ្រជននេះ មិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួន
    ចំពោះមុខច្បាប់ ថាពួកគេ គឺជាជនក្បត់ជាតិដែរនោះទេ ។
    វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ី
    និងបក្សពួក ក្នុងការវិលត្រឡប់ចូលកម្ពុជាវិញនោះទេ ។
    តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការ
    ត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោសតាមកំហុសដែលពួកគេបាន
    ប្រព្រឹត្តក្នុងអំពើក្បត់ជាតិ។
    វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់
    សមរង្ស៊ីនិងបក្សពួក ដែលយល់ខុសពីស្ថានភាពបច្ចុប្បន្ន
    និងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើក
    លែងទោសពីអង្គព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់
    នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ
    ហ៊ុន សែន ។
    ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិ
    ទាំងនេះ មកកាត់ទោសតាមច្បាប់ ហើយសន្តិភាពជាតិ
    សុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀត
    ក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕

  8. so socheath says:

    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្សុីនិង
    បក្សពួករួចមកហេីយថាវាមិនខ្មេះទេ ។
    សមរង្សុីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្សុី និងបក្សពួក គឺដេីម្បីយកលុយ
    មូលនិធិ ៣០មុឺនដុល្លារចាយក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត
    ដូចការសារភាពដោយបេីចំហរបស់អេង ឆៃអ៊ាង ខាងក្រោម
    នេះស្រាប់។
    តេីមានអន្តរជាតិណាមួយហ៊ានធានាចំពោះសមរង្សុី
    ដេីម្បីបំពានលេីអធិបតេយ្យរបស់ប្រទេសមួយ ដែលស្ថិត
    ក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទេីបសមរង្សុី
    និងបក្សពួកហ៊ានចូលកម្ពុជាវិញ។
    សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្សុី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រានតែជាការនិយាយដេីម្បី
    បោកប្រាសដេីម្បីបានលុយបន្ថែមប៉ុណ្ណោះ៕

  9. so socheath says:

    ហាស ! ហាស
    ជឿមីក្តឹតស្វឹត មួរសុខហួរ ជឿឆ្កែវិញល្អជាង ។
    អាអេង ឆៃអ៊ាង វាថាទាល់តែយូរ ហើយយារស្តោក ទៀត ក៏មិនហ៊ានមកដែរ ។ ព្រោះគ្មានការគាំទ្រ
    និងធានាសន្តិសុខពីអន្តរជាតិ ( ????? ) ។ វាថាទាល់តែយូរបានមកជាប់គុក និង ត្រូវគេបាញ់ងាប់
    អត់ប្រយោជន៍ ។ វាថាទុកពេល សម្រាប់តស៊ូវិញល្អជាង ( ??????)
    ហើយពាក្យបន្ទាប់ របស់វា អញបង្ហាញខាងលើស្រាប់ ។

  10. so socheath says:

    ដកស្រង់ពីគណនីហ្វេសប៊ុកហូវ៉ាន់
    *******
    ញុំ ហូ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌល ភ្នំពេញ សូមបញ្ជាក់គោលជំហរជាថ្មីថា ខ្ញុំគ្មានគម្រោងវិល ត្រឡប់ចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា នោះទេ ព្រោះលោកប្រធានស្តីទី សម រង្ស៊ី ក៏នឹងមិនវិលត្រឡប់ ចូលប្រទេសវិញតាមការគ្រោងទុកដែរ។ ការសម្រេចចិត្ត នេះធ្វើឡើង ក្រោយពីលោកប្រធាន ក៏ដូចជាខ្ញុំទើបតែ បានដឹងច្បាស់លាស់ជាមួយភស្តុតាង និងសាក្សីថា លោកប្រធាន សម រង្ស៊ីបានចាញ់ល្បិចកលរបស់ក្រុមលោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ព្រះអង្គ ប៊ុត ប៊ុនតិញ ដែលបានរៀបចំផែនការសម្លាប់ជីវិត នយោបាយ របស់លោកប្រធាន សម រង្ស៊ី។ លោក អេង ឆៃអ៊ាង បានក្បត់ គណបក្សសង្គ្រោះជាតិ ក្បត់មនសិការជាតិ ក្បត់ពលរដ្ឋខ្មែរ ម្ចាស់ឆ្នោតកន្លះប្រទេសដោយបានឃុបឃិតគ្នាជាមួយក្រុមគាត់ដោយមានទំនាក់ទំនងសម្ងាត់ជាមួយអ្នកនៅក្នុងប្រទេស បង្ខំឱ្យលោកប្រធាន សម រង្ស៊ី កំណត់ពេលវេលា ចូល ប្រទេសកម្ពុជា ខណៈមិនមានសេចក្តីសង្ឃឹមណាមួយថានឹង អាចមានការគាំទ្រពីមហាអំណាចនិងអាចសម្រេចបានតាមផែនការក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល។ និយាយឱ្យចំទៅ លោកប្រធាន សម រង្ស៊ី ត្រូវបានលោក អេង ឆៃអ៊ាង លក់ ដើម្បីផលប្រយោជន៍នយោបាយ។

    ដូច្នេះ លោកប្រធាន សម រង្ស៊ី កំពុងតែគិតគូរថា តើនឹងត្រូវ ធ្វើយ៉ាងណាសង្គ្រោះជីវិតនយោបាយនៅក្រោយថ្ងៃទី៩ ខែវិច្ឆិកា។ ជាមួយគ្នានេះ ខ្ញុំក៏សូមផ្តាំផ្ញើដល់ ក្មួយៗ យុវជន ប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលត្រៀមធ្វើបាតុកម្មនៅ ប្រទេសកូរ៉េខាងត្បូងថា បាតុកម្មក្នុងន័យគាំទ្រការ មាតុភូមិនិវត្តន៍របស់លោកប្រធាន សម រង្ស៊ីចុះបើលោក ប្រធានកំពុងគិតគូរថានឹងមិនវិលចូលមកប្រទេសវិញ ដោយសារតែទើបដឹងថា លោក អេង ឆៃអ៊ាង និងបក្ខពួក បានបំផ្លាញជីវិតនយោបាយចុងក្រោយរបស់គាត់ តើបាតុកម្មបានផលប្រយោជន៍អ្វីទៅ បាតុកម្មដែល បងប្អូនធ្វើនៅពេលនេះ គឺជាការបាតុកម្មដែលធ្វើឱ្យលោក ប្រធាន សម រង្ស៊ី កាន់តែទ័លច្រក និងកាន់តែធ្វើឱ្យជីវិត នយោបាយលោកប្រធានស្ថិតក្នុងសភាពគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ។ ខ្ញុំសង្ឃឹមថាសារដែលចេញពីចិត្តរបស់ខ្ញុំនេះ អាចធ្វើឱ្យបងប្អូនសង្គ្រោះជាតិដែលកំពុងតែបែកបាក់គ្នានេះអាចគិតពិចារណា និងម្យ៉ាងទៀត ដើម្បីជាសារដល់ សកម្មជននៅមូលដ្ឋានកុំឱ្យប្រឈមនឹងច្បាប់ ព្រោះរហូតមក ទល់ពេលនេះ សកម្មជនយើងនៅមូលដ្ឋានចំនួន ៤៥ នាក់ហើយដែលត្រូវបានចោទប្រកាន់ និងខ្លះត្រូវបាន ចាប់ខ្លួន ខ្លះរត់គេចខ្លួនទៅក្រៅប្រទេស។ ខ្ញុំមិនចង់ឃើញ សកម្មជនអ្នកស្នេហាជាតិយើងជួបគ្រោះថ្នាក់ឡើយ។

    សូមអរគុណ

    ពីខ្ញុំ ហូ វ៉ាន់
    តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលរាជធានីភ្នំពេញ

  11. so socheath says:

    តំបន់ព្រំដែនគឺជាតំបន់គ្មានមេត្តា
    ***
    ជាការពិតណាស់ តំបន់ព្រំដែនកម្ពុជា-ថៃគឺតំបន់កលិយុគ
    ប្រទូស្តរាយគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃតាមគ្រប់ច្រក
    របៀងទាំងអស់ ក្នុងពេលដែលថៃបញ្ជូនកងទ័ពចូល
    ឈ្លានពានដណ្តេីមកាន់កាប់ប្រសាទព្រះវិហារ ដែលជា
    បិតិកភ័ណ្ឌពិភពលោករបស់ជាតិខ្មែរ។
    ស្ថានភាពបែបនេះ បានតម្រូវឲ្យកងទ័ពកម្ពុជា ប្រុងជេីងការ
    ត្រៀមប្រយុទ្ធតទល់ស្ត្រូវឈ្លានពានរហូតដល់សព្វថ្ងៃ។
    ក្រៅពីច្រករបៀងសម្រាប់ការចេញចូលដោះដូរ ពាណីជ្ជកម្ម
    កម្ពុជាថ្ងៃ បណ្តារផ្លូវឆ្លងកាត់ផ្សេងទៀត ដែលអាចរាប់បានថា
    ជាផ្លូវយុទ្ធសាស្ត្រសង្គាមឈ្លប គឺនៅពោរពេញដោយគ្រាប់
    មីនស្អេកស្កះ ដែលមិនទាន់ដោចេញនៅឡេីយ។
    សង្គ្រាមសុីវិល ដែលបានញុាំញីកម្ពុជាតាំងពីទស្សវត្សរ៍ឆ្នាំ៧០
    ដែលផ្តួចផ្តេីមបង្ករឡេីងដោយសហរដ្ឋអាមេរិក តាមរយះ
    ពួកអាយ៉ងលន់ណុលតាមរយះរបបប្រល័យពូជសាសន៍
    ប៉ុលពតក្នុងសង្គ្រាមប្រឆាំរបបសាធារណរដ្ឋប្រជាមានិតុកម្ពុជា
    រដ្ឋកម្ពុជា ហេីយដែលរបបប៉ុលពតរួមដៃជាមួយពួក
    ប្រតិកិរិយាផ្សេងទៀត វិនាសកម្មនៃគ្រាប់មីន នឹងយុទ្ធភណ្ឌ
    មិនទាន់ផ្ទុះ បានបង្ករទុក្ខសោក ដល់ប្រជាជនកម្ពុជារហូតដល់
    សព្វថ្ងៃនេះ។
    សម្រាប់ជនលង់គំនឹតក្រោមឧបាយកលក្បត់ជាតិ របស់ជន
    ក្បត់ជាតិសមរង្សុី នឹងបក្សពួក ដែលបានរួមដៃគ្នាកាត់ដី
    ប្រទេសកម្ពុជា៤ខេត្តឲ្យយួនដេហ្កាធ្វេីជាតំបន់ស្វយ័ត ប្រឆាំង
    រដ្ឋាភិបាលវៀតណាមសព្វថ្ងៃ គឺជាការអន្ទោលមករកទុក្ខសោក
    នៃការបាត់បង់ជិវិត។
    មីនគឺជាចំណងមួយ តែការបាញ់ប្រហារ ចំពោះការជ្រៀតចូល
    តាមតំបន់ប្រឈម គឺជាគ្រោះថ្នាក់ ដែលមិនអាចបន្ទោស
    អ្នកណាបាន ។
    ដូចនេះជនលង់ក្នុងឧបាយកក្បត់ជាតិសមរង្សុី ត្រូវគឹតឲ្យ
    បានច្បាស់ថា តេីការធ្វេីសកម្មភាពបែបល្ងង់ខ្លៅរបស់អ្នក
    តេីធ្វេីដេីម្បីអ្វី។
    យកល្អបេីអ្នកគឺតថាជ្រុលលង់គំនឹតទៅហេីយ អ្នកត្រូវរុញ
    អាក្បត់ជាតិសមរង្សុី និងបក្សពួកក្បត់ជាតិរបស់វា ឲ្យដេីរមុខ
    ដេីរមុនអ្នកចម្ងាយគម្លាត ពី៥០ម៉ែត្រទៅ៧០ម៉ែត្រ
    តាមច្បាប់បំភ្លឺផ្លូវពីអ្នកស៊ើបការណ៍សង្គ្រាម នោះអាចថា
    អ្នកប្រហែលអាចមានសុវត្ថិភាត្រឡប់ទៅផ្ទះជួបប្រពន្ធកូនបានវិញខ្លះ ។
    តេីអ្នកដឹងថា គ្រាប់កាំភ្លេីងAK47 រត់បានចម្ងាយប៉ុន្មានទេ ?
    ចុះបេ40 B41 មីត្រៃយុេីរ ដឺត្រង់ ។ល។
    នោះ គឹជាទាហានត្រូវយល់ !
    មិនមែនទាស្ងោរ ដែលអ្នកប្រមាថបាននោះទេ !

  12. Anonymous says:

    veitcong germ so socheat is the dog of youn-hanoi happy to give everything to his boss’

  13. so socheath says:

    Send to facebook
    ខណះក្រសួងយុត្តិធម៌នឹងសម្រេចបន្ធូរបន្ថយ
    និងលើកលែងទោសទណ្ឌិត ៥១២នាក់ពេលបុណ្យអុំទូក
    *******
    មានការស្រែកចេចចាច ជាច្រើន ខណះក្រសួងយុត្តិធម៌នឹងសម្រេចបន្ធូរបន្ថយ
    និងលើកលែងទោសទណ្ឌិត ៥១២នាក់ពេលបុណ្យអុំទូកខាងមុខ ។
    សម្រាប់រឿងនេះ អ្នកត្រូវយល់ ពីបញ្ហានេះ ដូចខាងក្រោម ដើម្បីកុំឲ្យមានការប្រព្រឹត្ត
    ខុសច្បាប់ទៀត ។ ព្រោះថាគុកមិនមែនជាសណ្ឋាគារ ឬជា ឋានសួគ៏នោះទេ ។
    អ្នកត្រូវបន្ធូរបន្ថយទោស និងលើកលែងទោសទាំង ៥១២នាក់ គឺជាទណ្ឌិតកំពុងជាប់គ្រប់ពន្ធនាគារ ។
    ព្រោះថា ទណ្ឌិតដែលត្រូវបន្ធូរបន្ថយទោស និងលើកលែងទោស ត្រូវតែជាអ្នកទោស មានការប្រកាសសាលក្រមស្ថាពររួចរាល់ ទើបអាចទទួលបានការលើកលែងពិសេស ក្នុងពិធីបុណ្យអុំទូកខាងមុខ។
    ដូចនេះ គ្មានឈ្មោះក្រុមរួមដៃក្បត់ជាតិទេ ។ ជាប់គុកបានបីថ្ងៃចង់ចេញវិញ ឡប់សតិទេដឹង ?
    គឺត្រូវជាប់គុកពី៥ ទៅ១០ឆ្នាំ ឯណោះគឺ អាស្រ័យលើកំរឹតធ្ងន់ស្រាល នៃសកម្មភាពផ្សំគំនឹត
    ដែលនឹងផ្តល់ទំហំវិនាសកម្មដល់សង្គមជាតិ ធំយ៉ាងណាបើសម្រេចបាននោះ !
    យល់ទេ !
    តើអ្នកមិនដឹងថាតាមផ្លូវច្បាប់ គេបានប្រកាសថា
    សមរង្ស៊ី – កឹមសុខា គឺជាជនក្បត់ជាតិ នឹងបក្សពួករបស់វា ជាជនរួមដៃក្បត់ជាតិទេឬ ?
    នៅមិននៅ ទៅជឿជនក្បត់ជាតិ ចូលរួមដៃក្បត់ជាតិ ឲ្យគេវ៉ៃខ្នោះ
    ដាក់គុក អញ្ចឹងទៅ អត់យល់ ? ហើយជាប់គុកបីថ្ងៃចង់ចេញពីគុកវិញទៀត ដូចអត់សម

  14. so socheath says:

    Send to facebook
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
    សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
    ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
    សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ

  15. so socheath says:

    ល្ខោនអត់រោង
    *******
    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
    អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
    មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
    តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
    និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
    ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
    ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
    បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
    តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
    វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
    ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
    អត់ប្រយោជន៍ ។

  16. so socheath says:

    ល្ខោនអត់រោង
    *******
    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
    អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
    មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
    តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
    និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
    ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
    ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
    បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
    តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
    វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
    ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
    អត់ប្រយោជន៍ ។
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
    សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
    ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
    សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជា

  17. so socheath says:

    Send to facebook
    វាជារឿងដែលគួរឲ្យអស់សំណើច ដែលអាមូស( Anonymous)
    គឺជាតួអង្គអាក្បត់ជាតិសមរង្ស៊ី និយាយមកកាន់ខ្ញុំបែបនេះ ?
    *******
    Anonymous
    October 28, 2019 at 8:12 pm
    I like you so much SO SOCHEATH please let me know your identity or give me your address. I will sending you 1,000.00 US $ just to shut you up not speaking this animal word again . shame on me to have you as Khmer have born at the same country. don’t you understand why we hat you . stop talking that kind of animal word you have the right to speak on some thing you do not like but in human word. in this world every one have their right to express their filling that what I call freedom and human right. do you understand what I mean ??
    so socheath
    October 29, 2019 at 5:53 am
    ហាស ! ហាស
    ចង់យកលុយ ១ ០០០ ដុល្លារមកបិទមាត់អញផង ?
    កុំថាឡើយ លុយ ១ ០០០ ដុល្លារ មួយកោដិដុល្លារ ក៏អញមិនត្រូវការដែរ ។
    អញខ្ពើមណាស់ លុយទុច្ចរឹត បំផ្លាញជាតិ ក្បត់ជាតិ របស់ពួកអ្ហែង អាមូស ! (Anonymous)

  18. Anonymous says:

    No body wanted you to stop but he just wanted you to speak or write politely words mr dick head so socheat’ because your words worse then animal ‘not human ‘ . Your words full of criminals like your veitcong mafia dictator’s boss’

  19. so socheath says:

    តំបន់ព្រំដែនគឺជាតំបន់គ្មានមេត្តា
    ***
    ជាការពិតណាស់ តំបន់ព្រំដែនកម្ពុជា-ថៃគឺតំបន់កលិយុគ
    ប្រទូស្តរាយគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃតាមគ្រប់
    ច្រករបៀងទាំងអស់ ក្នុងពេលដែលថៃបញ្ជូនកងទ័ពចូល
    ឈ្លានពានដណ្តើមកាន់កាប់ប្រសាទព្រះវិហារ ដែលជា
    បិតិកភ័ណ្ឌពិភពលោករបស់ជាតិខ្មែរ។
    ស្ថានភាពបែបនេះ បានតម្រូវឲ្យកងទ័ពកម្ពុជា ប្រុងជើងការ
    ត្រៀមប្រយុទ្ធតទល់ស្ត្រូវឈ្លានពានរហូតដល់សព្វថ្ងៃ។
    ក្រៅពីច្រករបៀងសម្រាប់ការចេញចូលដោះដូរ ពាណិជ្ជកម្ម
    កម្ពុជាថៃ បណ្តារផ្លូវឆ្លងកាត់ផ្សេងទៀត ដែលអាចរាប់បានថា
    ជាផ្លូវយុទ្ធសាស្ត្រសង្គាមឈ្លប គឺនៅពោរពេញដោយគ្រាប់
    មីនស្អេកស្កះ ដែលមិនទាន់ដោចេញនៅឡើយ។
    សង្គ្រាមស៊ីវិល ដែលបានញាំញីកម្ពុជាតាំងពីទស្សវត្សរ៍ឆ្នាំ៧០
    ដែលផ្តួចផ្តើមបង្ករឡើងដោយសហរដ្ឋអាមេរិក តាមរយះ
    ពួកអាយ៉ងលន់ណុល និងក្រោយមកតាមរយះរបបប្រល័យពូជសាសន៍ប៉ុលពតក្នុងសង្គ្រាមប្រឆាំងរបបសាធារណរដ្ឋប្រជាមានិតុកម្ពុជា រដ្ឋកម្ពុជា ហើយដែលរបបប៉ុលពត បានរួមដៃជាមួយពួកប្រតិកិរិយាផ្សេងទៀតនោះ វិនាសកម្មនៃគ្រាប់មីន នឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានបង្កើនចំនួនរាប់សឹបម៉ឺន សែន លានគ្រាប់ ហើយដែលបានបង្ករទុក្ខសោក ដល់ប្រជាជនកម្ពុជាដោយសារគ្រាប់មីនរហូតដល់សព្វថ្ងៃនេះ។
    សម្រាប់ជនលង់គំនឹតក្រោមឧបាយកលក្បត់ជាតិ របស់ជន
    ក្បត់ជាតិសមរង្ស៊ី នឹងបក្សពួក ដែលបានរួមដៃគ្នាកាត់ដី
    ប្រទេសកម្ពុជា៤ខេត្តឲ្យយួនដេហ្កាធ្វើ ជាតំបន់ស្វយ័ត ជាថ្នូរដូរយកលុយជិត ៣ម៉ឺនដុល្លាក្នុងមួយខែ ដើម្បីបង្កើតជាទីតាំងប្រឆាំងរដ្ឋាភិបាលវៀតណាមសព្វថ្ងៃ គឺជាការអន្ទោលមករកទុក្ខសោកនៃការបាត់បង់ជិវិត។
    មីនគឺជាចំណងមួយ តែការបាញ់ប្រហារ ចំពោះការជ្រៀតចូល
    តាមតំបន់ប្រឈម គឺជាគ្រោះថ្នាក់ ដែលមិនអាចបន្ទោស
    អ្នកណាបានទេ ។
    ដូចនេះជនលង់ក្នុងឧបាយកក្បត់ជាតិសមរង្ស៊ី ត្រូវគឹតឲ្យ
    បានច្បាស់ថា តើការធ្វើសកម្មភាពបែបល្ងង់ខ្លៅរបស់អ្នក
    ធ្វើដើម្បីអ្វី ? ។ ឱពុកម្តាយអ្នក ប្តី ឬ ប្រពន្ធ កូនរបស់អ្នក
    អាចប្រឈមនិងការសោកសង្រេងជាមួយភាពល្ងង់ខ្លៅ
    របស់អ្នក ហើយជីវភាពរស់នៅរបស់គ្រួសារ អ្នកក្លាយទៅជាយ៉ាងណា បើពួកអ្នក ដែលជាបង្គោលគ្រួសារបាត់បង់ជិវិតរបួសពិការ ហើយនោះ ។
    តែថាបើអ្នកគឺតថាជ្រុលលង់គំនឹតទៅហើយ អ្នកត្រូវរុញ
    អាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា ឲ្យដើរមុខ
    ដើរមុនអ្នក ដោយរក្សាចម្ងាយគម្លាត ពី៥០ម៉ែត្រទៅ៧០ម៉ែត្រ
    តាមច្បាប់បំភ្លឺផ្លូវពីអ្នកស៊ើបការណ៍សង្គ្រាម នោះអាចថា អ្នកប្រហែលអាចមានសុវត្ថិភាពត្រឡប់ទៅផ្ទះជួបប្រពន្ធកូនបានវិញខ្លះ ។
    តើអ្នកដឹងថា គ្រាប់កាំភ្លើងAK47 រត់បានចម្ងាយប៉ុន្មានទេ ?
    ចុះបេ40 B41 មីត្រៃយ៉ើរ ដឺត្រង់ ។ល។ នោះ ។
    គឹជាទាហានត្រូវយល់ !
    មិនមែនទាស្ងោរ ដែលអ្នកប្រមាថបាននោះទេ !
    ជាការពិតណាស់មានពួកអាល្ងង់ មីល្ងង់ខ្លះ ពេលឃើញ
    សំណេរដាស់តឿនរបស់ខ្ញុំ វាបែរជាថាខ្ញុំមនុស្សខូចខួរក្បាល ។ តែថាសំណេរខ្ញុំមិនអត់ប្រយោជន៍ទេ ។
    ខ្ញុំបានដាស់តឿនអាល្ងង់ខ្លៅ មីល្ងង់ខ្លៅអស់នោះ
    កុំឲ្យមានជំនឿខុសបទ ក្រែងវាជាប់គុក ដែលអាចត្រូវគេបាញ់ងាប់អត់ប្រយោជន៍។
    ម៉ែពួកអ្នកបង្កើតក្បាលពួកអ្នកមកចង់ឃើញអ្នកមានអាយុវែង
    មានជីវភាពរស់នៅសមរម្យថ្លៃថ្នូរដូចគេអែង តែពួកទេដែលមិនប្រឹង ធ្វើឲ្យខ្លួនប្រសើរឡើង ។
    ការតបគុណឱពុក ម្តាយ ជាករណីយកិច្ចរបស់កូនគ្រប់រូប
    មិនថាអ្នកមានអ្នកក្រ ។ តែបើស្ថានភាពដូចអ្នក តើក្តីរំពឹងរបស់ពួកគាត់ក្នុងពេលគាត់ចាស់ជរា តើបានសមប្រាថ្នាទេ ។
    ឯណាទៅពាក្យសន្យា ដែលពួកអ្នកសច្ចារ ថាថែរក្សាពួកគាត់នោះ ? ជឿអាពូជឆ្កែអាក្បត់ជាតិសមរង្ស៊ី ជឿឆ្កែវិញល្អជាង។
    សម្រាប់អ្នកដែលដាក់គំនឹត ជឿអាពូជឆ្កែអាក្បត់ជាតិសមរង្ស៊ី
    អ្នកគ្រាន់តែជាមនុស្សដែលមានសតិអន់ជាងឆ្កែតែប៉ុណ្ណោះ ។
    ប្រយ័ត្នងាប់តៃហោង !
    ខ្ជិលនិយាយច្រើន ! តែនេះគឺជាពាក្យដាស់តឿន
    ពួកអ្នកជាចុងក្រោយ ។

  20. so socheath says:

    SEND TO FACEBOOK
    The border area is a ruthless area
    ***
    Of course, the Thai-Cambodian border area is a talking zone
    Armed clashes between the Thai and Cambodian troops followed
    All corridors while Thailand sends troops
    Invaded the temple temple which was
    World Heritage of Cambodia.
    This situation required the Cambodian army to be on alert
    Prepare for battle against Strokes to this day.
    In addition to the corridors for trade and entry
    Other transit routes could be considered
    Officially, the scouting strategy is full of nuts
    Mine has not been released.
    The civil war that has plagued Cambodia since the 70s
    Initiated by the United States of America through
    The Lon Nol and later, through the genocide
    Pol Pot in the war against the Khmer Republic
    And the Pol Pot regime cooperated with those other practitioners
     The destruction of landmines and UXO has increased by tens of thousands
     Millions have caused sorrow for the Cambodian people
    Landmines to this day.
    For the drowning under his treason
    The Sam Rainsy treason and the factions that joined the ground
    Four provinces of Cambodia give Vietnam the autonomous region in exchange for close money
     $ 30,000 a month to establish a position against the Vietnamese government today
     It is the anguish that comes to grieve the loss of life.
    Mine was a bond, but a shot at penetration
    In the risk zone is an indisputable danger
    Anyone.
    Therefore, the Sam Rainsy treacherous insurgents were required
    Exactly how ignorant your actions are
    For what? . Your parents, your spouse, your children
    Can face and grieve with ignorance
    Yours and your family’s livelihood
    If those who are family members lose their lives, they are paralyzed.
    But if you are overdressed, you have to push
    Sam Rainsy and his traitorous factions keep moving forward
    Walk ahead of you by maintaining a distance of 50 meters to 70 meters
    The law illuminates the path from war spies, that you might
    Safe to go home to your wife and children.
    Do you know how long the AK47 bullet runs?
    Signed 40 B41 MIDDAY TRAVEL, Straight, Etc. That.
    That’s a soldier to understand!
    Not the cock that you insult!
    Of course, there are some foolish fools to see
    My admonished writings, it turns out that I am mentally disturbed.
     But my writing was not in vain.
    I admonished those ignorant noodles
    Don’t make a false belief that it is in prison that can be shot dead.
    Mom, you make your head to see you live longer
    Have a decent standard of living, but they are not trying to improve themselves.
    Compassion is the responsibility of every child
    No matter how poor you are. But if the situation is the same, what is their expectation in time
    He is old enough to have wished.
    Where are the vows you take to care for them?
    Beware of dogs, treason Sam Rainsy believes better.
    For those who believe in the myth of the Sam Rainsy dog ​​breed
    You are just more of a badass than a dog.
    Beware!
    Too lazy to talk! But here’s the exhortation
    You’re the last one.