ក្រសួង​ការពារ​ជាតិ​ថា បទបញ្ជា​របស់​លោក​ ទៀ បាញ់ ឱ្យ​បង្ក្រាប​ក្រុម​បក្ស​ប្រឆាំង​ ជា​រឿង​ត្រឹម​ត្រូវ

ដោយ ទីន ហ្សាការីយ៉ា
2019-10-16
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ឆ្វេង) លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ និង​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ។ រូប​ (ឆ្វេង)៖ ហ្វេសប៊ុក​លោក ទៀ បាញ់ និង​ RFA
(ឆ្វេង) លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ និង​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ។ រូប​ (ឆ្វេង)៖ ហ្វេសប៊ុក​លោក ទៀ បាញ់ និង​ RFA


ក្រសួង​ការពារ​ជាតិ​អះអាង​ថា ​កង​យោធពលខេមរភូមិន្ទ​មាន​តួនាទី​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ ដូច្នេះ​ការ​ប្រកាស​របស់​លោក​រដ្ឋមន្ត្រី​ ទៀ បាញ់ ឱ្យ​កង​ទ័ព​សហការ​គ្នា​ត្រៀម​កម្ចាត់​ក្រុម​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នោះ គឺ​ជា​បទបញ្ជា​ដ៏​ត្រឹម​ត្រូវ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​នយោបាយ​អះអាង​ថា ការ​បញ្ជា​កងទ័ព​ឲ្យ​កម្ទេច​សកម្មជន​បក្ស​ប្រឆាំង គឺ​ជា​រឿង​ខុស​ច្បាប់។

ក្រសួង​ការពារ​ជាតិ​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃទី១៥ តុលា​ថា ការ​ប៉ុនប៉ង​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី និង​ក្រុម​មេ​ដឹក​នាំ​បក្ស​ប្រឆាំង ព្រម​ទាំង​​ការ​អំពាវនាវ​ឱ្យ​កង​ទ័ព​ឈរ​នៅ​ខាង​ប្រជាពលរដ្ឋ​នោះ គឺ​ជា​ទង្វើ​ក្បត់​ជាតិ ដែល​កង​ទ័ព​មិន​អាច​អត់​ឱន​ឱ្យ​បាន​ឡើយ។ ក្រសួង​ការពារ​ជាតិ​ថ្លែង​ទៀត​ថា ការ​ត្រៀម​ចេញ​បង្ក្រាប​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​ដើម្បី​ការពារ​សន្តិសុខ​ សន្តិភាព និង​ស្ថិរភាព​សង្គម ដែល​ជា​កាតព្វកិច្ច​របស់​កង​ទ័ព។ ក្រសួង​អះអាង​ថា​ ទាល់​តែ​ជា​វិវាទ​រវាង​បក្ស​នយោបាយ និង​បក្ស​នយោបាយ ទើប​កង​ទ័ព​ត្រូវ​រក្សា​ជំហរ​អព្យាក្រឹត​ភាព​របស់​ខ្លួន។

ប្រតិកម្ម​​របស់​ក្រសួង​ការពារ​ជាតិ​នេះ គឺ​ជា​ការ​ឆ្លើយ​ទៅ​នឹង​មតិ​ដែល​ថា លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ​ កំពុង​ប្រើ​ប្រាស់​កងទ័ព​ជាតិ​ដើម្បី​ការពារ​អំណាច​ឱ្យ​លោក ហ៊ុន សែន ដែល​ជា​ទង្វើ​ផ្ទុយ​ពី​ច្បាប់។ លោក ទៀ បាញ់ បាន​ដាក់​បញ្ជា​ផ្ទាល់​មាត់​កាល​ពី​ថ្ងៃ​ទី១៥ តុលា ឱ្យ​កង​ពល​តូច​លេខ៧០ និង​កង​ទ័ព​ទាំង​អស់ ត្រូវ​សហការ​ជា​មួយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ត្រៀម​បង្ក្រាប លោក សម រង្ស៊ី និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក​ចោទ​ថា ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល។

អ្នក​វិភាគ​នយោបាយ​ចាស់​វស្សា បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ថា បទ​បញ្ជា​របស់​លោក​ ទៀ បាញ់ មិន​ឈរ​លើ​មូលដ្ឋាន​ច្បាប់ នីតិរដ្ឋ និង​សិទ្ធិ​មនុស្ស​ឡើយ។ លោក​ពន្យល់​ថា ការ​ដាក់​បញ្ជា​ឱ្យ​កង​ទ័ព​ជាតិ​ត្រៀម​ខ្លួន​ចេញ​ប្រតិបត្តិការ​បែបនេះ បង្ហាញ​​ថា ប្រទេស​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដែល​តាម​ច្បាប់ ​គឺ​តម្រូវ​ឱ្យ​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន។ លោក​បន្ត​ថា ទោះ​ជា​ស្ថិត​ក្នុង​ភាព​អាសន្ន​ក៏​ដោយ​ ក៏​វិធានការ​របស់​រដ្ឋាភិបាល​​​ ត្រូវ​ធ្វើ​ឡើង​ក្រោម​ការ​ត្រួត​ពិនិត្យ​ហ្មត់​ចត់​ពី​ស្ថាប័ន​​នីតិប្បញ្ញត្តិ ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដទៃ​ទៀត​ដែរ ដើម្បី​ចៀសវាង​អាជ្ញាធរ​ប្រើ​អំណាច​ដោយ​បំពាន៖ «ទម្លាប់​យើង​តាំងពី​ដើម​មក​ គឺ​ដូច​ជា​យើង​​អត់​សូវ​គិតគូរ​ពី​រឿង​មូលដ្ឋាន​ច្បាប់។ យើង​ចេះ​តែ​ចេញ​បញ្ជាៗ ទៅ ​ដូច្នេះ​វា​អត់​មាន​មូលដ្ឋាន​ច្បាប់ សិទ្ធិមនុស្ស អត់​មាន​មូលដ្ឋាន​ប្រជាធិបតេយ្យ អត់​មាន​មូលដ្ឋាន​នីតិរដ្ឋ​។ ចេះ​តែ​ធ្វើ​បាន​ អា​ហ្នឹង​គឺ​មាន​ន័យ​យ៉ាង​ម៉េច គឺ​របប​ហ្នឹង​ទៅ​ជា​របប​ផ្ដាច់​ការ​ ធ្វើ​អ្វី​ស្រេច​ចិត្ត​ អត់​មាន​ច្បាប់»

ចៅ​សង្កាត់​សាលាកំរើក ក្រុង​សៀមរាប ជាប់​ឆ្នោត​នៃ​​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ជិន សុខង៉េង ថ្លែង​ថា បទ​បញ្ជា​របស់​លោក ទៀ បាញ់ និង​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ។ លោក​ថា កង​ទ័ព​មាន​តួនាទី​ការពារ​ជាតិ និង​បម្រើ​ប្រជាពលរដ្ឋ មិន​មែន​ត្រៀម​កម្ចាត់​ពលរដ្ឋ​តាម​បញ្ជា​ជន​ផ្ដាច់​ការ​នោះ​ទេ។ មន្ត្រី​បក្ស​ប្រឆាំង​ដែល​រត់​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​រូប​នេះ យល់​ថា បទបញ្ជា​របស់​ក្រុម​មេទ័ព​ស្មោះស្ម័គ្រ​នឹង​លោក ហ៊ុន សែន ​នៅ​ពេល​នេះ គឺ​ជា​កល​ល្បិច​នយោបាយ​​នៃ​ការ​បំភិតបំភ័យ និង​គំរាម​កំហែង​លើ​ប្រជាពលរដ្ឋ ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ៖ «កងទ័ព​ កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​បម្រើ​ឱ្យ​ប្រជា​ពលរដ្ឋ ចុះ​បើ​ប្រជា​ពលរដ្ឋ​គាត់​ទាម​ទារ​ឱ្យ​មាន​សិទ្ធិ​សេរីភាព ​ប្រជាធិបតេយ្យ តើ​កងទ័ព​ទៅ​ណា? ត្រូវ​ងាក​ទៅ​ប្រជាពលរដ្ឋ ព្រោះ​ប្រជាពលរដ្ឋ​គាត់​ចង់​បាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ គាត់​ចង់​ឱ្យ​មាន​ការ​បោះឆ្នោត​ត្រឹម​ត្រូវ គាត់​ចង់​ឱ្យ​មាន​មេ​ដឹក​នាំ​ល្អ ដូច្នេះ​កង​ទ័ព​ត្រូវ​​តាម​ប្រជាពលរដ្ឋ។”

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​បង្កើន​ការ​ធ្វើ​ទុក្ខ​បុក​​ម្នេញ​​ និង​ការ​យាយី​ផ្នែក​នយោបាយ​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​កាន់​តែ​ខ្លាំង​ បន្ទាប់​ពី​​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្រកាស​ពី​គម្រោង​វិល​មក​កម្ពុជា​វិញ​​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។ ចំណាត់​ការ​របស់​អាជ្ញាធរ​នៅ​ពេល​នេះ គឺ​ការ​កោះហៅ ការ​ចោទ​ប្រកាន់ និង​ការ​ចាប់​ខ្លួន​តាម​ដីកា​របស់​តុលាការ ​ដោយ​មាន​ការ​ចង្អុល​បង្ហាញ​ពី​ក្រសួង​យុត្តិធម៌​ដែល​ជា​សេនាធិការ​ឱ្យ​ លោក ហ៊ុន សែន។

អ្នក​វិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ ​ថ្លែង​​ថា នៅ​ពេល​ខាងមុខ ប្រសិន​បើ​កង​ទ័ព​ចេញ​បង្ក្រាប​ក្រុម​មេដឹកនាំ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មែន នោះ​គឺ​ជា​ស្ថានភាព​សង្គ្រាម​ស៊ីវិល​រវាង​រដ្ឋ​អំណាច និង​ប្រជាពលរដ្ឋ ដែល​នេះ គឺ​ជា​រឿង​ខុស​ច្បាប់។ លោក​សង្កត់​ធ្ងន់​ថា មាន​តែ​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ទេ ទើប​វិធានការ​របស់​អាជ្ញាធរ​លើ​សំឡេង​ប្រឆាំង មាន​ភាព​ស្របច្បាប់ និង​ស្រប​តាម​គោល​ការណ៍​សិទ្ធិមនុស្ស និង​នីតិរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

3 Responses to "ក្រសួង​ការពារ​ជាតិ​ថា បទបញ្ជា​របស់​លោក​ ទៀ បាញ់ ឱ្យ​បង្ក្រាប​ក្រុម​បក្ស​ប្រឆាំង​ ជា​រឿង​ត្រឹម​ត្រូវ"

  1. so socheath says:

    ចម្រៀងបទ: កុហក
    ***
    l-កុហកៗ កុហករកគ្មាន បោកប្រាសបំពាន គឺសមរង្ស៊ី
    កុហកបោកប្រាស អត់មានពេលល្ហែ បោកស៊ីដាក់ខែ ប្រើពាក្យកុហក ។
    ll- កុហក ឆ្ងាញ់ណាស់កុហក បោកប្រាសវីវក់ ប្រើសន្យា
    សន្យាខ្យល់ខ្ចប់ បោកយកលាភា បោកប្រាសគ្រប់គ្នាអ្នកជឿកុហក ។
    R-ឆ្ងាញ់ណាស់ បោកប្រាស ប្រើពាក្យកុហក ភូតភរវីវក់ បោកប្រាសយកស៊ី
    លុយព្រះអាទឹត្យ ទូរទស្សន៍មាត់ឆ្កែ បាត់សូន្យទទេប្រាកដកុហក ។
    lll- កុហក ជឿពាក្យកុហក ច្បាស់ជាជួបទុក្ខ មិនសុខសាន្តទេ ជឿសមរង្ស៊ី
    ហាក់ដូចជឿឆ្កែ អត់បានការទេ ត្បឹតវាកុហក៕
    ​*******

    ដង្ហើមចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    ……….
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិ
    នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម របស់វា ដែលវាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផងដែរ។
    គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កាដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕

  2. so cheat says:

    កុំភ្លើពេកអាកញ្ចាស់ក្ដងាប់ so socheath កូនមីចោគេចុយអាកញ្ជះយួនឈាមថោករបបអាតិរច្ឆានកញ្ជះយួនពូជអាឈាមឈ្លើងអស់ឯងនេះជិតដល់ពេលហើយ។

  3. so cheat says:

    អាតិរច្ឆានកញ្ជះយួនអាគេ បាញ់ កំចាត់ ខ្មែរស្លូតត្រង់ហើយវាថាត្រឹមត្រូវ! ត្រឹមត្រូវកណ្ដួយម៉ែវាអី! អាតិរច្ឆានកញ្ជះយួន so socheath អ្ហែងទៅប្រាប់ អាគេបាញ់ អោយវាសាកមើលទៅបើវាចង់សម្លាប់ខ្មែរអោយវាសាកមើលទៅអញក៏ចង់ឃើញដែរ។

Leave a Reply

Submit Comment