ដោយ វ៉ែន សុមេធ
2019-10-16
RFA
លោក ជិន សុខង៉េង ដែលត្រូវឡើងកាន់តំណែងជាចៅសង្កាត់សាលាកំរើក ក្នុងខេត្តសៀមរាប ផ្ដល់បទសម្ភាសន៍កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧។ RFA
តុលាការរបបក្រុងភ្នំពេញសម្រេចចោទប្រកាន់អតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិខេត្តសៀមរាប លោក ជិន សុខង៉េង ពីបទរួមគំនិតក្បត់ និងបានប្រកាសតាមចាប់ខ្លួនយុវជនរូបនេះ។
អយ្យការអមតុលាការខេត្តសៀមរាបបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១៤ តុលាថា លោក ជិន សុខង៉េង បានទៅជួបជាមួយលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី កាលពីអំឡុងខែសីហា ដើម្បីទទួលផែនការផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា។ ស្ថាប័នអយ្យការខេត្តសៀមរាបបញ្ជាក់ទៀតថា អ្នកដែលពាក់ព័ន្ធនឹងគម្រោងរបស់លោក សម រង្ស៊ី នេះ នឹងត្រូវប្រឈមការចោទប្រកាន់ និងកាត់ទោសឱ្យជាប់ពន្ធនាគារពី ៥ ដល់ ១០ឆ្នាំ។ ចំណែក ចៅក្រមស៊ើបសួរតុលាការខេត្តសៀមរាប បានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចតាមចាប់ខ្លួនលោក ជិន សុខង៉េង ដើម្បីយកមកអនុវត្តនីតិវិធីតាមផ្លូវច្បាប់។
ទោះជាយ៉ាងណា ចៅសង្កាត់សាលាកម្រើកក្រុងសៀមរាប ជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិ លោក ជិន សុខង៉េង ប្រាប់អាស៊ីសេរីថា លោកបានទៅដល់កន្លែងមានសុវត្ថិភាពហើយ ដើម្បីគេចចេញពីការតាមយាយីនេះ។ លោកចាត់ទុកចំណាត់ការរបស់តុលាការខេត្តសៀមរាបនេះ ថាជារឿងអយុត្តិធម៌ និងជាការរំលោភច្បាប់៖ «មកចោទពួកយើងរួមគំនិតក្បត់ជាតិ យើងមិនអាចទទួលយកបានទេ ភាពអយុត្តិធម៌ទាំងអស់នេះ។ បើយើងក្បត់ជាតិ ហេតុអ្វីបានជាប្រជាពលរដ្ឋខ្មែរជាច្រើនពាក់កណ្ដាលនគរ ហើយជាពិសេសនៅសង្កាត់សាលាកំរើក ធ្វើឱ្យគណបក្សសង្គ្រោះជាតិបានឈ្នះលើការបោះឆ្នោតយ៉ាងសន្ធឹកសន្ធាប់ អ៊ីចឹងមានន័យថា ប្រជាពលរដ្ឋដែលបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិគាត់ក្បត់ជាតិដែរ។ នេះហើយជារឿងមួយដែលលាបពណ៌ ធ្វើឱ្យអ្នកនយោបាយឈឺចាប់ ប៉ុន្តែពួកយើងនៅតែបន្តតស៊ូរឿងទាំងអស់នេះបន្តទៅទៀត។ យើងជឿជាក់ថា នៅពេលឆាប់ៗ នេះនឹងមានដំណោះស្រាយនយោបាយមួយសមរម្យសម្រាប់ពលរដ្ឋខ្មែរ»។
លោក ជិន សុខង៉េង គឺជាមន្ត្រីគណបក្សសង្គ្រោះជាតិទីពីរហើយ នៅក្នុងខេត្តសៀមរាប ដែលត្រូវបានតុលាការចោទប្រកាន់ និងចេញដីកាតាមចាប់ខ្លួន ដោយចោទប្រកាន់ពីបទរួមគំនិតក្បត់។ កាលពីសប្ដាហ៍មុន តុលាការបានចោទប្រកាន់ និងតាមរកចាប់ខ្លួនអនុប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិស្រុកពួក លោក ឈុន វាន ដោយចោទប្រកាន់ពីបទល្មើសដូចគ្នានេះ។
គិតត្រឹមថ្ងៃទី១៥ តុលា អាជ្ញាធររបបក្រុងភ្នំពេញបានចាប់ឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៤៦នាក់ហើយ និងមានម្នាក់ត្រូវបានដោះលែងវិញ ក្រោយសារភាពតាមការចង់បានរបស់អាជ្ញាធរ។ ដោយឡែក ចំនួនសកម្មជនបក្សប្រឆាំងដែលអាជ្ញាធរកោះហៅ និងចេញដីកាតាមចាប់ខ្លួន បានកើនឡើងដល់ ១៨៣នាក់ គិតត្រឹមរយៈពេលដូចគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
so socheath
October 16, 2019 at 2:59 pm
ចម្រៀងបទ: កុហក
***
l-កុហកៗ កុហករកគ្មាន បោកប្រាសបំពាន គឺសមរង្ស៊ី
កុហកបោកប្រាស អត់មានពេលល្ហែ បោកស៊ីដាក់ខែ ប្រើពាក្យកុហក ។
ll- កុហក ឆ្ងាញ់ណាស់កុហក បោកប្រាសវីវក់ ប្រើសន្យា
សន្យាខ្យល់ខ្ចប់ បោកយកលាភា បោកប្រាសគ្រប់គ្នាអ្នកជឿកុហក ។
R-ឆ្ងាញ់ណាស់ បោកប្រាស ប្រើពាក្យកុហក ភូតភរវីវក់ បោកប្រាសយកស៊ី
លុយព្រះអាទឹត្យ ទូរទស្សន៍មាត់ឆ្កែ បាត់សូន្យទទេប្រាកដកុហក ។
lll- កុហក ជឿពាក្យកុហក ច្បាស់ជាជួបទុក្ខ មិនសុខសាន្តទេ ជឿសមរង្ស៊ី
ហាក់ដូចជឿឆ្កែ អត់បានការទេ ត្បឹតវាកុហក៕
*******
ដង្ហើមចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
……….
វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិ
នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម របស់វា ដែលវាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផងដែរ។
គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កាដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕
អន់ណាស់អាឈាមឈ្លើង so socheath កូនមីចោរគេចុយ អាកញ្ជះយួន ល្មមដល់ពេលទៅលោតទឹកស្ពានជ្រោយចង្វារហើយ ក្ដក៏ងាប់ ចាស់ក៏ចាស់ រស់អត់ប្រយោជន៍បំផ្លាញតែខ្មែរគ្នាឯង អាអ្ហែងនេះជាតិក្រោយកើតទៅជាកន្ថោរអាចម៌ហើយអាតិរច្ឆានកញ្ជះយួន so socheath កូនមីឥតពូជ។
ហាស! ហាស
អាកូនមីកាដួយស្អុយ Anonymous ខឹងច្រឡោតរហូត ដល់ចេះសរសេរអក្សរខ្មែរហើយតើនេះ !