បុគ្គលិក​ក្រុមហ៊ុន​ ណាហ្គា វើលដ៍ ជួប​គ្នា​រៀបចំ​ផែនការ​តវ៉ា​សុំ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​ប្រធាន​សហជីព​ម្នាក់​ចូល​ធ្វើ​ការ​វិញ

ដោយ វ៉ែន សុមេធ
2019-10-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) ជាង ១ពាន់​នាក់ ជួបជុំ​គ្នា​នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០១៩ រៀបចំ​នីតិវិធី​ទាមទារ​ក្រុមហ៊ុន​ឱ្យ​ទទួល​យក​កញ្ញា ឈឹម ស៊ីថរ (អាវ​ស​កណ្ដាល) ជា​ប្រធាន​សហជីព ចូល​ធ្វើការ​វិញ។ រូប៖ សង់ត្រា​ល់ (CENTRAL)
បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) ជាង ១ពាន់​នាក់ ជួបជុំ​គ្នា​នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០១៩ រៀបចំ​នីតិវិធី​ទាមទារ​ក្រុមហ៊ុន​ឱ្យ​ទទួល​យក​កញ្ញា ឈឹម ស៊ីថរ (អាវ​ស​កណ្ដាល) ជា​ប្រធាន​សហជីព ចូល​ធ្វើការ​វិញ។ រូប៖ សង់ត្រា​ល់ (CENTRAL)


បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) ជាង ១ពាន់​នាក់ ជួបជុំ​គ្នា​រៀបចំ​នីតិវិធី ផ្សេងៗ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​ប្រធាន​សហជីព​ម្នាក់​ចូល​ធ្វើការ​វិញ បន្ទាប់​ពី​ក្រុមហ៊ុន​ព្យួរ ការងារ​ដោយ​គ្មាន​ហេតុផល​សមរម្យ​ជាង ១ខែ​ហើយពួក​គេ​លើក​ឡើង​ថា ប្រសិន បើ​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ​ទេ ពួក​គេ​នឹង​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន ដើម្បី​តវ៉ា​រហូត​ទាល់​តែ​មាន​ដំណោះ​ស្រាយ

អនុប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​កា​ស៊ី​ណូ​ណា​ហ្គាវើលដ៍ អ្នកស្រី ឈុន សុខា ប្រាប់​អាស៊ី​សេរី​ថា ការ​ជួបជុំ​គ្នា​ទ្រង់ទ្រាយ​ធំ​របស់​បុគ្គលិក​នេះ គឺ​មាន​គោលបំណង​ចែក​រំលែក​ព័ត៌មាន​នៃ​ការ​ស្វែង​រក​ដំណោះ​ស្រាយ​កន្លង​មក ការ​ធ្វើ​ញត្តិ​ប្ដឹង​ទៅ​រដ្ឋមន្ត្រី ក្រសួង​ការងារ​កុំ​ឲ្យ​ចាត់​ទុក​ករណី​ក្រុមហ៊ុន​ព្យួរ​ការងារ​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ ជាវិវាទ បុគ្គល និង​ការ​រៃអង្គាស​ថវិកា​សម្រាប់​ត្រៀម​ធ្វើ​បាតុកម្ម ប្រសិន​បើ​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ

តំណាង​បុគ្គលិក​រូប​នេះ បន្ត​ថា បុគ្គលិក​ភាគ​ច្រើន​ គឺ​មិន​សប្បាយ​ចិត្ត​ទេ ចំពោះ​ការ​ព្យួរ​ការងារ ប្រធាន​សហជីព​ដ៏​សកម្ម​ម្នាក់​នេះ។ អ្នក​ស្រី​បន្ត​ថា ពួក​គេ​នៅ​តែ​បង្ហាញ​ជំហរ សាមគ្គី​រឹងមាំ​ក្នុង​ការ​ទាមទារ ៤ចំណុច​គឺ ឲ្យ​ក្រុមហ៊ុន​ទទួល​យក​កញ្ញា ឈឹម ស៊ីថរ ចូល​ធ្វើការ​វិញ​ដោយ​ឥត​លក្ខខណ្ឌ ​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក​តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត​នៅ​ថ្ងៃបុណ្យ​ជាតិ​ បញ្ឈប់​ប្រធាន​ប្រតិបត្តិ​ការ​ផ្នែក​កាស៊ីណូ​ជា​ជន​បរទេស​ម្នាក់​ ដែល​មាន​ចរិត​មិន​ល្អ​ និង​ដំឡើង​ប្រាក់​ឈ្នួល ៣០០ដុល្លារ​សម្រាប់​បុគ្គលិក​ផ្នែក​សណ្ឋាគារ​ និង ៥០០ដុល្លារ​ សម្រាប់​បុគ្គលិក​ផ្នែក​កាស៊ីណូ«យើង​នឹង​ធ្វើ​បាតុកម្ម ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​ណា​មួយ។ យើង​មិន​ទាន់​កំណត់​ពេល​វេលា​ណា​មួយ​ថា នឹង​ធ្វើ​ទេ ព្រោះ​ពេល​នេះ​យើង​ចង់​ដើរ​ឲ្យ​អស់​នីតិវិធី​ច្បាប់​ក្នុង​ប្រទេស​ខ្មែរ​យើង​សិន»

ក្រុមហ៊ុន​កាស៊ីណូ​ ណា​ហ្គាវើលដ៍​ បាន​ព្យួរកា​រងា​រក​ញ្ញា​ ឈឹម​ ស៊ី​ថរ​ កាលពី​យប់​ថ្ងៃ​ទី២០ខែ​កញ្ញា។ ការ​ព្យួរ​ការងារ​នេះ​ ដោយ​សារ​ស្ត្រី​សហជីព​វ័យ​ក្មេង​រូប​នេះ​ បាន​តាម​សួរ​នាំ​ហេតុផល​រឿង​សន្តិសុខ​ក្រុមហ៊ុន​ ឆែក​កាបូប​បុគ្គលិក​ម្នាក់​ ហើយ​បានឃើញ​ និង​បាន​ដកហូត​អាវយឺត​ដែល​មាន​សរសរ​ថា​ «ក្រុមហ៊ុន​រីកចម្រើន​ បុគ្គលិក​ត្រូវការ​ប្រាក់ខែ​រស់នៅ​សមរម្យ​»។ ក្រុមហ៊ុន​ចោទ​ថា​ កញ្ញា​ ជា​មេ​ក្លោង​នាំ​បុគ្គលិក​ពាក់អាវ​យឺត​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់ឈ្នួល។ កាល​ពី​ថ្ងៃ​ទី៧ ខែ​តុលា ក្រសួង​ការងារ បាន​ហៅ​តំណាង​ក្រុមហ៊ុន និង​តំណាង​សហជីព​ទៅ​ផ្សះផ្សា ប៉ុន្តែ​មិន​បាន​លទ្ធផល​ឡើយ ដោយសារ​ក្រុមហ៊ុន​នៅ​តែ​បដិសេធ​ទទួល​យក​កញ្ញា ឈឹម ស៊ីថរ ចូល​ធ្វើ​ការ​វិញ ហើយ​ក្រសួង​បាន​ចាត់​ទុក​ករណី​ព្យួរការងារ​នេះ​ថា ជា​វិវាទ​បុគ្គល

អ្នក​សម្រប​សម្រួល​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មើល​ឃើញ​ថា បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ នៅ​តែ​មាន សាមគ្គី​ភាព​ខ្លាំង​ក្នុង​ការ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​ប្រធាន​សហជីព​ចូល​ធ្វើ​ការ​វិញ និង​ចរចា​ជាមួយ​សហជីព​ឱ្យ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​ពួក​គេលោក​វាយ​តម្លៃ​ថា ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន​ក្នុង​ការ​ព្យួរ​ការងារ​មេ​ដឹក​នាំ​សហជីព​ម្នាក់​នេះ​ គឺ​ជា​រឿង​ខុស​ច្បាប់ និង​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​សហជីព។ មន្ត្រី​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​រូប​នេះ​បន្ត​ថា កញ្ញា ឈឹម ស៊ីថរ គឺ​ជា​ប្រធាន​សហជីព​តំណាង​ឲ្យ​កម្មករ​ជាង ៤ពាន់​នាក់​ ដូច្នេះ​នាង​មាន​សិទ្ធិ​ទាមទារ​ធ្វើ​ឲ្យ​លក្ខខណ្ឌ​ការងារ​ប្រសើរ​ឡើង និង​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​បុគ្គលិក ណាហ្គា វើលដ៍លោក​បន្ថែម​ថា រឿង​ដែល​កាន់​តែ​ហួស​ចិត្ត និង​សោក​ស្ដាយ​នោះ គឺ​ក្រសួង​ការងារ​គ្មាន​លទ្ធភាព​ដោះ​ស្រាយ និង​ថែម​ទាំង​ចាត់​ទុក ករណី​ព្យួរ​ការងារ​នេះ ជា​វិវាទ​បុគ្គល​ទៅ​វិញ៖ «ការ​ទាមទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​នេះ​មិន​មែន​តែ​កញ្ញា ឈឹម ស៊ីថរ តែ​ម្នាក់​ឯង​ទេ គឺ​ការ​ទាមទារ​នេះ​កើត​ចេញ​ពី​សមាជិក​របស់​គាត់ ជាង៤ពាន់នាក់ ដូច្នេះ​នេះ គឺ​ជា​ការ​ទាមទារ​ជា​សមូហភាពគាត់​អនុវត្ត​សិទ្ធិ​របស់​គាត់​ជា​ប្រធាន​សហជីព ដែល​តំណាង​ឲ្យ​សមាជិក​ក្នុង​ការ​ស្វែង​រក​នូវ​អត្ថប្រយោជន៍​ផ្នែក​សង្គមកិច្ច សេដ្ឋកិច្ច និង​ការ​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ។ ដូច្នេះ​ការ​អនុវត្ត​សិទ្ធិ​របស់​គាត់​នេះ គឺ​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ»

អាស៊ី​សេរី​ មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​គ្រប់គ្រង​ផ្នែក​ទំនាក់ទំនង​បុគ្គ​លិ​របស់​ក្រុមហ៊ុន​ កាស៊ីណូ​ ណា​ហ្គា​ វើលដ៍ (Naga World) អ្នកស្រី​ ឌី​ សីហា​ និង​អ្នក​នាំ​ពាក្យក្រសួង​ការងារ​ លោក​ ហេង​ សួរ​ បាន​នៅ​ឡើយ​ទេដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល

តំណាង​សហជីព និង​មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​ថា ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ដើម្បី​រស់​នៅ​សមរម្យ គឺ​ជា​សិទ្ធិ​មិន​មែន​ជា​បទ​ល្មើស​នោះ​ទេ

កាល​ពី​ថ្ងៃ​ទី៦ ខែ​តុលា អង្គការ សមាគម និង​សហព័ន្ធ​សហជីព​ជាង​២០ ដែល​ធ្វើ​ការងារ​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​គ្នា​មួយ ទាមទារ​ឱ្យ​ក្រុមហ៊ុន ណាហ្គា វើលដ៍ ទទួល​យក​ប្រធាន​សហជីព​ប្រចាំ​ក្រុមហ៊ុន​ ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ ចូល​ធ្វើ​ការ​កន្លែង​ដើម​វិញ​ និង​ពិចារណា​លើ​សំណើ​សុំ​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​ជូន​បុគ្គលិក។ អង្គការ​ សមាគម​ និង​សហជីព​អះអាង​ថា នឹង​បន្ត​តាមដាន​ និង​ គាំទ្រ​កម្មករ​និយោជិត​ក្នុង​ការ​បន្តសកម្មភាព​ទាមទារ​ប្រកបដោយ​អហិង្សា​ និង​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ​ ដែល​ធានា​ដោយ​ច្បាប់​ ដើម្បី​ធានា​ថា​ ក្រុម​ហ៊ុន​ ណាហ្គា វើលដ៍​ ទទួល​យក​ប្រធាន​សហជីព​ចូល​ធ្វើការ​វិញ​ និង​ធានា​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើ​សសហ​ជីព៕

(បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) ជាង ១ពាន់​នាក់ ជួបជុំ​គ្នា​នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០១៩ រៀបចំ​នីតិវិធី​ទាមទារ​ក្រុមហ៊ុន​ឱ្យ​ទទួល​យក​កញ្ញា ឈឹម ស៊ីថរ ជា​ប្រធាន​សហជីព ចូល​ធ្វើ​ការ​​វិញ។ រូប៖ សង់ត្រា​ល់ (CENTRAL)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "បុគ្គលិក​ក្រុមហ៊ុន​ ណាហ្គា វើលដ៍ ជួប​គ្នា​រៀបចំ​ផែនការ​តវ៉ា​សុំ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​ប្រធាន​សហជីព​ម្នាក់​ចូល​ធ្វើ​ការ​វិញ"

  1. so socheath says:

    មន្ទិល !
    ***
    រយះពេលជាងមួយឆ្នាំមកនេះ យឹម សុវណ្ណដែលរាប់ថាជា
    មនុស្សពិសេសនិងប្តូរផ្តាច់ ការពារសមរង្សុី ដែលឥឡូវនេះ
    បានក្លាយាាទៅជាទណ្ឌឹត ដោយសារការប្រព្រឹត្តអំពេីក្បត់ជាតិ
    យឹម សុវណ្ណ ឥឡូវនេះ ហាក់ត្រូវបានធ្វេីឲ្យខ្លួនឯងបាត់ខ្លួន
    ពីពិភពគុននយោបាយ ដែលក្នុងនោះ សូម្បីក្នុងmessenger
    ត្រូវបានបិទ ដែលមិនសមនិងសកម្មភាពកន្លងដែល
    យឹមសុវណ្ណ បានបញ្ចេញគ្រប់សកម្មភាព ប្រឆាំរដ្ឋាភិបាល
    កម្ពុជាគ្រប់រូបភាព ទោះទាំងរូបភាពភូតភរបោកប្រាសក្តី។
    បែបនេះវាត្រូវបានបង្កេីតនូវក្តីមន្ទិលសង្ស័យ ពីមនុស្សភាគ
    ច្រេីនក្នុងសង្គម ហេីយក៏មានមនុស្សខ្លះដែលមានគំនឹត សន្តិភាពនិយមចេះតែមេីលឃេីញ
    ក្នុងការវាយតម្លៃថា ទឹកថ្លាបែបនេះពិតជាគ្មានត្រីនោះទេ។
    សន្តិភាពនិយមក្នុងការវាយតម្លៃបែបនេះ វាច្បាស់ជាមិនត្រឹម
    ត្រូវជាមួយសកម្មភាពរបស់យឹម សុវណ្ណកន្លងមកទេ។
    យឹម សុវណ្ណ អាចត្រូវបានកំណត់ ថាជាអ្នកចាត់ចែងកិច្ច
    ការងារយ៉ាងសកម្មឲ្យជនក្បត់ជាតិសមរង្សុី នាពេលបច្ចុប្បន្ន
    នោះប្រហែលជាត្រឹមត្រូវជាង ។
    ជាមួយការបញ្ឈប់ក្តីមន្ទិលចំពោះយឹម សុវណ្ណ មិនអាចប្រព្រឹត្ត
    ទៅតាមរយះភាពស្ងប់ស្ងាត់ របស់យឹម សុវណ្ណនោះឡេីយ។
    ព្រោះថាសុទ្ធចិត្តជាមួយសត្រូវ វាមិនខុសអីពីការធ្វេីបាប
    ខ្លួនឯង សម្លាប់ខ្លួនឯងនោះទេ។ ព្រោះសកម្មភាពស្ងៀមស្ងាត់
    របស់យឹមសុវណ្ណ វាមិនសមនឹងសាច់រឿងសោះ៕

  2. so cheat says:

    អន់ណាស់អាឈាមឈ្លើង so socheath កូនមីចោគេចុយអាកញ្ជះយួនល្មមដល់ពេលទៅលោតទឹកស្ពានជ្រោយចង្វារហើយ ក្ដក៏ងាប់ចាស់ក៏ចាស់រស់អត់ប្រយោជន៍បំផ្លាញតែខ្មែរគ្នាឯងអាអ្ហែងនេះជាតិក្រោយកើតទៅជាកន្ថោរអាចម៌ហើយអាតិរច្ឆានកញ្ជះយួន so socheath កូនមីឥតពូជ។

Leave a Reply

Submit Comment