ព្រះ​សង្ឃ​ថា អាជ្ញាធរ​​ខេត្ត​កំពត ហាម​មិន​ឲ្យ​បន្ត​កសាង​វត្ត​មួយ​ នៅ​ក្នុង​ជ្រលង​ភ្នំ​ដំរី ដើម្បី​យក​ទីតាំង​វាយ​ថ្ម​​ភ្នំ​ ធ្វើ​ស៊ីម៉ងត៍​​

ដោយ សុជីវី
2019-10-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រង្វង់​មូល​ខេត្ត​កំពត (Photo: RFA)
រង្វង់​មូល​ខេត្ត​កំពត (Photo: RFA)


ព្រះ​សង្ឃ និង​គណៈកម្មការ​វត្ត​លើ ស្ថិត​នៅ​ក្នុង​ជ្រលង​ភ្នំ​​ចំនួន​៣ នៃ​ស្រុក​កំពង់ត្រាច ប្រាប់​ថា អាជ្ញាធរ​ខេត្ត​កំពត​ តែង​តែ​​ចុះ​ហាម​ព្រះ​សង្ឃ និង​ពុទ្ធបរិស័ទ ​​មិន​ឲ្យ​​បន្ត​កសាង​វត្ត​រាល់​ពេល ដោយ​ប្រាប់​ថា ដី​វត្ត និង​ភ្នំ ស្ថិត​ក្នុង​គម្រោង​ ដែល​រដ្ឋាភិបាល​ផ្ដល់​អាជ្ញាប័ណ្ណ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ផលិត​​ស៊ីម៉ងត៍​។ អាជ្ញាធរ​ធម្មការ​ខេត្ត​កំពត ប្រាប់​ថា នឹង​ចុះ​ទៅ​ពិនិត្យ​មើល​ករណី​នេះ។

សង្គម​ស៊ីវិល ជំរុញ​ឲ្យ​អាជ្ញាធរ​កាត់​ដី​មួយ​ផ្នែក​​ចេញ​ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន ​ប្រគល់​ឲ្យ​គណៈ​កម្មការ​វត្ត ដើម្បី​កសាង​ជា​វត្ត​អារាម និង​រមណីយដ្ឋាន​ តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ។

ព្រះ​ចៅ​អធិការ និង​គណៈកម្មការ​វត្ត​បទុម​គិរី​ព័ទ្ធ ហៅ​វត្ត​លើ​​ ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​​កំពត ដោះ​ស្រាយ​វិវាទ​ដី​វត្ត ដើម្បី​អាច​ឲ្យ​ពុទ្ធ​បរិស័ទ ចូល​មក​ធ្វើ​បុណ្យ និង​អភិវឌ្ឍន៍​ជា​រមណីយដ្ឋាន តាម​ការ​សម្រេច​​របស់​អាជ្ញាធរ​នា​ពេល​កន្លង​មក ព្រោះ​អាជ្ញាធរ​មួយ​រយៈ​ចុង​ក្រោយ​នេះ បាន​បំបិទ​សិទ្ធិ​ពុទ្ធ​បរិស័ទ​មិន​ឲ្យ​ធ្វើ​បុណ្យ​​កសាង​វត្ត​ឡើយ។

ព្រះ​ចៅ​អធិការ​វត្ត​បទុម​គិរី​ព័ទ្ធ ព្រះ​ភិក្ខុ​ ម៉ៅ សុធារ៉ា ឲ្យ​ដឹង​ថា អាជ្ញាធរ​តែង​ចុះ​​ទៅ​​ឃាត់​ ពុទ្ធ​បរិស័ទ​មិន​ឲ្យ​សាង​សង់​កុដិ ឬ​ព្រះវិហារ​ថ្ម​ឡើយ។ ព្រះ​អង្គ​ថា កាល​ពី​ថ្ងៃ​ទី​០៧ តុលា ប៉ូលិស​ច្រើន​នាក់​ បាន​ចុះ​ទៅ​ឃាត់​ពុទ្ធិ​បរិស័ទ​ មិន​ឲ្យ​សាងសង់​បង្គន់​ក្នុង​វត្ត​ទេ ប៉ុន្តែ​ពុទ្ធិ​បរិស័ទ​ចំណុះ​ជើង​វត្ត​ ​ជាង​៣០០​គ្រួសារ បាន​លើក​គ្នា មក​តវ៉ា នឹង​ការ​ហាមឃាត់​នេះ។ ទោះ​យ៉ាង​ណា ការ​តវ៉ា​​របស់​ពលរដ្ឋ មិន​ជោគជ័យ​ឡើយ ព្រោះ​គ្មាន​អំណាច​ដូច​សមត្ថកិច្ច។ ព្រះ​ចៅ​អធិការ​ បន្ត​ថា អាជ្ញាធរ​ប្រាប់​ថា ដី​វត្ត​ស្ថិត​ក្នុង​ដី​គម្រោង​មាន​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​វាយ​ថ្ម ធ្វើ​ស៊ីម៉ងត៍ ដូច្នេះ​ហាម​មិន​ឲ្យ​សាង​សង់​ ព្រះ​វិហារ ឬ​សាលា​ឆាន់​ថ្ម​ឡើយ៖ «អាជ្ញាធរ​គេ​មក​ប្រាប់​​ ឲ្យ​យើង​ផ្អាក​ក្នុង​ការ​កសាង​វត្ត​សិន ហើយ​ព្រោះ​វា​ជាប់​ពាក់ព័ន្ធ​ជាមួយ​អាជ្ញាប័ណ្ណ​ណា។ តែ​វា​មិន​បញ្ចេញ​ឈ្មោះ​ថា​ អាជ្ញា​ប័ណ្ណ​ណា ឬ​អាជ្ញាប័ណ្ណ​ណា​ទេ។ អាត្មា ឈ្លីក​សួរ​ដែរថា តើ​អាជ្ញាប័ណ្ណ​នេះ​ ជា​អាជ្ញាប័ណ្ណ​អ្នក​ណា គេ​ថា មិន​អាច​ឆ្លើយ​បាន។ វត្ត​​ហ្នឹង​ នៅ​ចន្លោះ​ភ្នំ នៅ​ចន្លោះ​ភ្នំ ភ្នំ​ព័ទ្ធ​ជុំវិញ​ហ្មង ហើយ​វត្ត​ហ្នឹង​ នៅ​ជ្រលង​ភ្នំ។ ទំហំ​ដី​ទីតាំង ចូល​៣ ឬ ៤​ហិកតារ​ដែរ។ មួយ​ជុំវិញ​វត្ត​ហ្នឹង វា​មាន ចុះ​ពី​កំពង់​ត្រាច​មក វា​មាន​ភ្នំ​បាក់​មួយ ភ្នំ​ស ភ្នំ​ដំរី​ នៅ​វត្ត​ហ្នឹង​មួយ។ អ៊ីចឹង​ វា​​៣​ភ្នំ ដែល​នៅ​បន្តៗ​គ្នា​រហូត​ណា។ គេ​ចង់​យក​​ភ្នំ អា​ភ្នំ​វត្ត​ហ្នឹង​តែ​ម្ដង ភ្នំ​ដំរី​នៅ​វត្ត​ហ្នឹង​តែ​ម្ដង ហើយ​វត្ត​យើង​ហ្នឹង នៅ​ចន្លោះ​ភ្នំ​ហ្នឹង​ហ្មង។ អ៊ីចឹង វា​អត់​ចង់​ឲ្យ​ធ្វើ​វត្ត​នៅ​ទីតាំង​ហ្នឹង​ទេ»

ព្រះ​ចៅ​អធិការ​ ឲ្យ​ដឹង​ទៀត​ថា វត្ត​បទុម​គិរី​ព័ទ្ធ ​មាន​ផ្ទៃ​ដី​ប្រមាណ​២ ទៅ​៣​ហិកតារ​ ស្ថិត​នៅ​ក្នុង​ជ្រលង​ភ្នំ​ ហើយ​ព័ទ្ធ​ជុំវិញ​ដោយ​ភ្នំ​ធំៗ​ចំនួន​​៣ គឺ​ភ្នំ​បាក់ ភ្នំ​ស និង​ភ្នំ​ដំរី។ អារាម​ដាច់​ស្រយាល​មួយ​នេះ ស្ថិត​នៅ​ភូមិ​សាស្ត្រ ​ក្នុង​ភូមិ​ដំរី ឃុំ​​ដំណាក់​កន្ទួត​​ខាង​ជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត។ បច្ចុប្បន្ន​វត្ត​មាន​នេះ មាន​ព្រះវិហារ​ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី សាលា​ឆាន់​ធ្វើ​ពី​ឈើ និង​កុដិ​ឈើ​មួយ​ចំនួន។ វត្ត​នេះ ត្រូវ​បាន​កសាង​ឡើង​ ដោយ​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​ នៅ​ចន្លោះ​ឆ្នាំ​២០០០។ បច្ចុប្បន្ន​វត្ត​បទុម​គិរី​ព័ទ្ធ មាន​ព្រះ​សង្ឃ​គង់​​សរុប ចំនួន​៥​អង្គ តែ​​ព្រះ​សង្ឃ​ចំនួន​៣​អង្គ​បាន​ចេញ​ទៅ​រៀន នៅ​ទី​ប្រជុំ​ជន និង​រាជធានី​ភ្នំពេញ។ បច្ចុប្បន្ន មាន​​ព្រះ​សង្ឃ​២​អង្គ គង់​ចាំ​នៅ​ក្នុង​វត្ត។

ចំណែក​ប្រជាពលរដ្ឋ ពុទ្ធ​បរិស័ទ ចំណុះ​ជើង​វត្ត​ ស្ថិត​នៅ​ក្នុង​ភូមិ​ដំរី​ បាន​បរិច្ចាគ​ដី នៅ​កំឡុង​​ឆ្នាំ​២០០០​ សាង​សង់​ជា​វត្ត​ ដោយសារ​ពួកគេ​នៅ​ឆ្ងាយ​ពី​វត្ត​​ផ្សេង​ទៀត​ ទើប​មូល​មតិ​គ្នា បង្កើត​វត្ត​បទុម​គិរី​ព័ទ្ធ​នេះ។ ព្រះ​ចៅ​អធិការ​វត្ត បារម្ភ​ថា បើ​អាជ្ញាធរ​នៅ​តែ​ហាមឃាត់​បែប​នេះ​ទៀត នឹង​រាំង​ស្ទះ​ដល់​អង្គ​កឋិន​ទាន ដែល​ត្រៀម​ដង្ហែ​ចូល​កសាង​វត្ត​ នៅ​ពេល​ខ្លី​ខាង​មុខ​នេះ។ ព្រះ​អង្គ​ ក៏​បារម្ភ​ថា វត្ត​នេះ អាច​បាត់​បង់​ទៅ​ថ្ងៃ​មុខ​ ដោយសារ​​ការ​ហាម​មិន​ឲ្យ​កសាង​សំណង់​ក្នុង​វត្ត និង​គម្រោង​វាយ​យក​ថ្ម​ភ្នំ ទៅ​ធ្វើ​ស៊ីម៉ងត៍។

ឯ​គណៈ​កម្មការ​​វត្ត​បទុម​គិរី​ព័ទ្ធ គឺ​ លោក​តា​អាចារ្យ​ ជន់ ង៉ូវ អាយុ​៦០​ឆ្នាំ រៀប​រាប់​ថា ដំបូង​ដី​​នេះ ជា​ដីស្រែ​របស់​អ្នក​ភូមិ​ដំរី លុះ​ក្រោយ​មក​អ្នក​ភូមិ​ ពិបាក​ធ្វើ​ដំណើរ​ទៅ​​ធ្វើ​បុណ្យ​នៅ​វត្ត​ ព្រោះ​ឆ្ងាយ​ពី​ភូមិ​ពេក។ អ្នក​ភូមិ ​បាន​បង្កើត​ជា​សាលា​ឆ​ទាន​មួយ នៅ​លើ​ដី​ស្រែ​នោះ នៅ​ខ្ទង់​ឆ្នាំ​២០០០ ហើយ​ក្រោយ​មក​ ក៏​បាន​ធ្វើ​បុណ្យ​បន្តិច​ម្ដង ​កសាង​ព្រះ​វិហារ​ឈើ សាលា​ឆាន់​ឈើ និង​បំបួស​កូន​អ្នក​ស្រុក។ នៅ​ឆ្នាំ​២០០៧ ក្រុម​ហ៊ុន​របស់​បារាំង​មួយ បាន​ទៅ​ថត​កុន នៅ​ទី​នោះ និង​បាន​ប្រគល់​សម្ភារៈ​មួយ​ចំនួន​ឲ្យ​វត្ត​ ដើម្បី​សាង​សង់​ជា​ព្រះវិហារ សាលា​ឆាន់ និង​កុដិ​ ជាដើម។

ក្រោយ​មក​ទៀត លោក​អាចារ្យ​ ប្រាប់​ថា ខាង​អាជ្ញាធរ​ ប្រាប់​អ្នក​ភូមិ​ថា ចង់​កែ​លម្អ​វត្ត​ និង​ទីតាំង​ភ្នំ​​ព័ទ្ធ​ជុំវិញ​វត្ត​ ក្លាយ​ជា​​តំបន់​ទេសចរណ៍ ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​ទស្សនា។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ទៀត អាជ្ញាធរ​បាន​ប្រាប់​ព្រះ​សង្ឃ និង​ពលរដ្ឋ​ ឲ្យ​ឈប់​សាង​សង់​វត្ត​បន្ត​ទៀត ដោយសារ​ដី​នោះ​ ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុម​ហ៊ុន​ឯកជន៖ «ពី​មុន​ដំបូង​បំផុត​ដី​ហ្នឹង ប្រជាជន​កាន់​កាប់។ ដល់​ពេល​កាន់កាប់​អ៊ីចឹង​ទៅ​ គាត់​ក៏​មាន​គំនិត ដូច​ថា ចាស់​ទុំ​គាត់​ផ្ដួច​ផ្ដើម​សាលា​ឆ​ទាន​អ៊ីចឹង​មួយ​ មុន​ដំបូង​អ៊ីចឹង​ណា ហើយ​រួច​ទៅ​ក៏​បាន​កើត​ជា​វត្ត​អ៊ីចឹង​ទៅ។ ចាស់​ៗ​នៅ​ជិត​ហ្នឹង វត្ត​ឆ្ងាយ​ ពី​វត្ត​មួយ​ទៅ​វត្ត​មួយ​ គាត់​ពិបាក​ទៅ​ធ្វើ​បុណ្យ​ធ្វើ​ទាន អ៊ីចឹង​ទៅ​។ ដល់​អ៊ីចឹង បាន​គាត់​ចង់​បង្កើត​វត្ត​នៅ​ក្នុង​ភូមិ​មួយ​ ហើយ​ក៏​ចាប់​ផ្ដើម​ធ្វើ​រហូត​ តាំង​ពី​ដើម​រហូត​អ៊ីចឹង មក»

វិវាទ​នេះ បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់ គឺ​ចាប់​ពី​ពេល​នោះ​មក​ អាជ្ញាធរ​ និង​ប៉ូលិស​បាន​ចុះ​ទៅ​ឃាត់​ព្រះ​សង្ឃ និង​ពលរដ្ឋ មិន​ឲ្យ​កសាង​វត្ត​ទៀត​ទេ សូម្បី​ធ្វើ​កុដិ​អំពី​ឈើ ឬ​ចង់​សាងសង់​ព្រះ​វិហារ​ សាលា​ឆាន់​អំពី​ថ្ម​ក៏​ដោយ។ ព្រះ​សង្ឃ និង​ពុទ្ធ​បរិស័ទ បាន​ដាក់​ពាក្យ​សុំ​កិច្ច​អន្តរាគមន៍​​តាម​ស្ថាប័ន​រដ្ឋ​ច្រើន​ឆ្នាំ​ហើយ រហូត​ដល់​មាន​ញត្តិ​ស្នើ​សុំ​ដល់​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ឲ្យ​ជួយ​ដោះ​ស្រាយ។ ប៉ុន្តែ​ច្រើន​ឆ្នាំ​មក​នេះ គ្មាន​ដំណោះ​ស្រាយ​ទេ ខណៈ​ អាជ្ញាធរ​បន្ត​ហាម​ឃាត់​រាល់​ការ​សាងសង់​ដដែល។

ពាក់ព័ន្ធ​ករណី​នេះ ប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា ខេត្ត​កំពត លោក នាក់​ យិតថូ ប្រាប់​អាស៊ី​សេរី​ថា ខាង​ធម្មការ​ខេត្ត​​នឹង​ចុះ​ទៅ​ពិនិត្យ​មើល​ករណី​នេះ។ លោក អះអាង​ថា មិន​ដឹង​ច្បាស់​ករណី​នេះ​ទេ តែ​លោក​ពន្យល់​ជា​គោលការណ៍​រួម​ថា ប្រសិន​បើ​​​​ការ​សាងសង់​វត្ត​ រំលោភ​លើ​​ដី​របស់​ឯកជន​ ឬ​ដី​​ភ្នំ របស់​រដ្ឋ ​ដែល​មាន​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​​ ជា​ទង្វើ​មិន​ត្រឹម​ត្រូវ៖ «ទី​ទួល​ដូច​ថា កន្លង​មក​ដូចជា​ទី​ទួល អង្គ​ ដែល​យើង​ធ្លាប់​រក្សា​ទុក​។ អង្គ​ អ្វី​យើង​មិន​ឲ្យ​កសាង​ទេ ឬ​ក៏​ការ​កសាង​ហ្នឹង ទៅ​លើ​ដី​​ម្ចាស់​កម្មសិទ្ធិ ឬ​ក៏​ទៅ​លើ​ដី​ភ្នំ ដែល​មាន​អាជ្ញា​ប័ណ្ណ​អ្វី គឺ​គេ​មិន​ឲ្យ​ទេ។ តែ​បើ​សិន​ ជា​មិន​ពាក់ព័ន្ធ​ទៅ​លើ​ករណី​ផ្សេង ដូចជា​មិន​ហាម​ឃាត់​ទេ ​តែ​អា​ហ្នឹង ខ្ញុំ​និយាយ​ជា​ទូទៅ មិន​សំដៅ​ទៅ​លើ​អ្វី​ដែល​ប្អូន​បាន​សួរ​អំបាញ់មិញ​ទេ។ បាន​ន័យ​ថា ការងារ​ហ្នឹង មិន​ប្រក្រតី​ នៅ​ក្នុង​ចំណុច​ណា​មួយ​ហើយ ប៉ះពាល់​ដល់​ដី​គេ ឬ​ក៏​ដី​ដែល​ហាម​ឃាត់ ហើយ​យើង​ទៅ​រំលោភ​លើ​ការ​សាង​សង់​ហ្នឹង ទើប​មាន​ការ​ហាមឃាត់»

ត្រឹម​ថ្ងៃ​ទី១៤ តុលា មិន​​មាន​ប្រភព​ណា​មួយ​ ដើម្បី​បញ្ជាក់​ថា ក្រុមហ៊ុន​ ដែល​ទទួល​អាជ្ញា​ប័ណ្ណ​​ វាយ​ថ្ម​ភ្នំ​ដំរី ម្ដុំ​វត្ត​បទុម​គិរី​ព័ទ្ធ ឈ្មោះ​ក្រុមហ៊ុន​អ្វី ឬ​ជា​ក្រុមហ៊ុន​របស់​ឈ្មួញ​ណា​ម្នាក់​ឡើយ។

អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត​កំពត លោក យន់ ផល្លី ប្រាប់​ថា តាម​ការ​អង្កេត​រក​ឃើញ​ដី​វត្ត​​ជា​ដី​សម្បទាន​របស់​អ្នក​ភូមិ​ តែ​តំបន់​នោះ មាន​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ឯកជន​មួយ ដែល​មាន​គម្រោង​យក​ថ្ម​ភ្នំ ទៅ​ធ្វើ​ជា​ស៊ីម៉ងត៍​មែន។ លោក​ថា អាជ្ញាធរ​ធម្មការ​ធ្លាប់​ចុះ​ទៅ​ដល់​ទីតាំង តែ​គ្មាន​ដំណោះស្រាយ។ ទោះ​យ៉ាង​ណា លោក​ថា អាជ្ញាធរ​ធ្លាប់​ប្រាប់​ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ ឱ្យ​រក្សា​ទុក​សំណង់​មាន​ស្រាប់​នៅ​ដដែល និង​ហាម​មិន​ឲ្យ​កសាង​សំណង់​បន្ថែម​ទេ។

លោក យន់ ផល្លី យល់​ថា ដើម្បី​ដោះស្រាយ​វិវាទ​នេះ អាជ្ញាធរ និង​ក្រុមហ៊ុន​ គួរ​សម្រប​សម្រួល កាត់​ដី​មួយ​ចំណែក​ណា ចេញ​ពី​គម្រោង​ ដើម្បី​ប្រគល់​ឲ្យ​​ព្រះ​សង្ឃ និង​ពុទ្ធ​បរិស័ទ​​ យក​ទៅ​កសាង​ ជា​កន្លែង​សក្ការ​របស់​អ្នក​ស្រុក៖ «ក្រុមហ៊ុន​គួរ​តែ​មេត្តា​កាត់​ក្នុង​ចំណែក​ណា​មួយ ឲ្យ​ពុទ្ធ​បរិស័ទ ឬ​ក៏​លោក (ព្រះសង្ឃ) ដើម្បី​ធ្វើ​ការ​គ្រប់គ្រង​នៅ​ទី​នោះ​ទៅ។ សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ លោក​ថា បើ​សិន​ជា​ការ​កាន់​កាប់ នៅ​ទី​ហ្នឹង​​ហើយ មាន​សំណង់​មាន​អ្វី​ហើយ ​ឲ្យ​ឆ្វៀល​ ឬ​ក៏​ឲ្យ​កាត់​ទៅ។ អ៊ីចឹង ក្រុម​ហ៊ុន​​គួរ​ពិចារណា​ឡើង​វិញ ឬ​ក៏​អាជ្ញាធរ​មេត្តា​ពិចារណា ចរចា​ជាមួយ​ក្រុមហ៊ុន​ទៅ ថា​តើ​ទោះ​បី​ជា​អាជ្ញាប័ណ្ណ​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​យើង​កាត់​មួយ​ចំណែក​​ណា ឲ្យ​ពុទ្ធ​បរិស័ទ ឲ្យ​លោក (ព្រះសង្ឃ) ធ្វើ​ការ​គ្រប់គ្រង​នៅ​តំបន់​នោះ​ទៅ»

ព្រះសង្ឃ​ និង​គណៈកម្មការ​វត្ត ឲ្យ​ដឹង​ថា គ្មាន​ការ​ទម្លាយ​ប្រាប់​ថា ក្រុម​ហ៊ុន​ឯកជន​ដែល​មាន​អាជ្ញាប័ណ្ណ​វាយ​ថ្ម​ភ្នំ​នោះ ជា​ក្រុម​ហ៊ុន​អ្វី​ទេ​ គឺ​មាន​តែ​អាជ្ញាធរ​ប៉ូលិស​មូលដ្ឋាន ជា​អ្នក​ចេញ​មុខ​​ ឃាត់​ព្រះ​សង្ឃ និង​ពលរដ្ឋ​សាងសង់​វត្ត។ មក​ដល់​ពេល​នេះ ​ក៏​មិន​ទាន់​មាន​ការ​ចាប់​ផ្ដើម​គម្រោង​វាយ​យក​ថ្ម​ភ្នំ​​ទាំង ៣ភ្នំ ដែល​នៅ​ព័ទ្ធ​ជុំវិញ​វត្ត​ដែរ។ ព្រះ​សង្ឃ និង​គណៈកម្មការ​វត្ត​ ចង់​ឲ្យ​អាជ្ញាធរ​​ចូលរួម​​ជួយ​កសាង​វត្ត​ និង​អភិវឌ្ឍន៍​តំបន់​នោះ​ ជា​រមណីយដ្ឋាន​​ទេសចរណ៍ ជា​ជាង​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​វាយ​កម្ទេច​ថ្ម​ភ្នំ យក​ទៅ​ផលិត​ស៊ីម៉ងត៍។ ព្រះចៅ​អធិការ​វត្ត​ប្រាប់​ថា ពលរដ្ឋ​នឹង​បន្ត​ទាមទារ​ទៅ​ស្ថាប័ន​រដ្ឋ​បន្ថែម​ទៀត ដើម្បី​ឲ្យ​មាន​ដំណោះ​ស្រាយ​លើ​​បញ្ហា​សាង​សង់​វត្ត​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "ព្រះ​សង្ឃ​ថា អាជ្ញាធរ​​ខេត្ត​កំពត ហាម​មិន​ឲ្យ​បន្ត​កសាង​វត្ត​មួយ​ នៅ​ក្នុង​ជ្រលង​ភ្នំ​ដំរី ដើម្បី​យក​ទីតាំង​វាយ​ថ្ម​​ភ្នំ​ ធ្វើ​ស៊ីម៉ងត៍​​"

  1. so socheath says:

    មន្ទិល !
    ***
    រយះពេលជាងមួយឆ្នាំមកនេះ យឹម សុវណ្ណដែលរាប់ថាជា
    មនុស្សពិសេសនិងប្តូរផ្តាច់ ការពារសមរង្សុី ដែលឥឡូវនេះ
    បានក្លាយាាទៅជាទណ្ឌឹត ដោយសារការប្រព្រឹត្តអំពេីក្បត់ជាតិ
    យឹម សុវណ្ណ ឥឡូវនេះ ហាក់ត្រូវបានធ្វេីឲ្យខ្លួនឯងបាត់ខ្លួន
    ពីពិភពគុននយោបាយ ដែលក្នុងនោះ សូម្បីក្នុងmessenger
    ត្រូវបានបិទ ដែលមិនសមនិងសកម្មភាពកន្លងដែល
    យឹមសុវណ្ណ បានបញ្ចេញគ្រប់សកម្មភាព ប្រឆាំរដ្ឋាភិបាល
    កម្ពុជាគ្រប់រូបភាព ទោះទាំងរូបភាពភូតភរបោកប្រាសក្តី។
    បែបនេះវាត្រូវបានបង្កេីតនូវក្តីមន្ទិលសង្ស័យ ពីមនុស្សភាគ
    ច្រេីនក្នុងសង្គម ហេីយក៏មានមនុស្សខ្លះដែលមានគំនឹត សន្តិភាពនិយមចេះតែមេីលឃេីញ
    ក្នុងការវាយតម្លៃថា ទឹកថ្លាបែបនេះពិតជាគ្មានត្រីនោះទេ។
    សន្តិភាពនិយមក្នុងការវាយតម្លៃបែបនេះ វាច្បាស់ជាមិនត្រឹម
    ត្រូវជាមួយសកម្មភាពរបស់យឹម សុវណ្ណកន្លងមកទេ។
    យឹម សុវណ្ណ អាចត្រូវបានកំណត់ ថាជាអ្នកចាត់ចែងកិច្ច
    ការងារយ៉ាងសកម្មឲ្យជនក្បត់ជាតិសមរង្សុី នាពេលបច្ចុប្បន្ន
    នោះប្រហែលជាត្រឹមត្រូវជាង ។
    ជាមួយការបញ្ឈប់ក្តីមន្ទិលចំពោះយឹម សុវណ្ណ មិនអាចប្រព្រឹត្ត
    ទៅតាមរយះភាពស្ងប់ស្ងាត់ របស់យឹម សុវណ្ណនោះឡេីយ។
    ព្រោះថាសុទ្ធចិត្តជាមួយសត្រូវ វាមិនខុសអីពីការធ្វេីបាប
    ខ្លួនឯង សម្លាប់ខ្លួនឯងនោះទេ។ ព្រោះសកម្មភាពស្ងៀមស្ងាត់
    របស់យឹមសុវណ្ណ វាមិនសមនឹងសាច់រឿងសោះ៕

  2. so cheat says:

    អាកញ្ចាស់ក្ដងាប់ so socheath កូនមីចោគេចុយអាកញ្ជះយួនអញទាយទុក្ខពួកអាឈមឈ្លើងតិរិច្ឆានឯងនេះជិតងាប់ហើយ។

Leave a Reply

Submit Comment