មន្ត្រី​បក្ស​ប្រឆាំង​ថា ​សកម្មជន​តាម​មូលដ្ឋាន​នៅ​តែ​ស្មោះស្ម័គ្រ​នឹង​លោក សម រង្ស៊ី ដដែល

ដោយ ថន ថារ៉ូ
2019-10-16
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី និង​លោក កឹម សុខា ថតរូប​ជាមួយ​ប្រជាពលរដ្ឋ និង​អាជីវករ​ផ្សារលើ ​ខេត្ត​សៀមរាប កាល​ពី​អំឡុង​​ឆ្នាំ​២០១៤។ Photo: RFA
លោក សម រង្ស៊ី និង​លោក កឹម សុខា ថតរូប​ជាមួយ​ប្រជាពលរដ្ឋ និង​អាជីវករ​ផ្សារលើ ​ខេត្ត​សៀមរាប កាល​ពី​អំឡុង​​ឆ្នាំ​២០១៤។ Photo: RFA


មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​មួយ​ចំនួន​អះអាង​ថា សកម្មជន​និង​អ្នកគាំទ្រ​គណបក្ស​នៅ​តាម​មូលដ្ឋាន​នៅតែ​ស្មោះស្ម័គ្រ និង​រង់ចាំ​ទៅ​ចូលរួម​អម​ដំណើរ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​មាតុភូមិនិវត្តន៍​នៅ​ពេល​ខាងមុខ​ដដែល។ អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ ព្រមាន​ថា សមត្ថកិច្ច​នឹង​ចាត់វិធានការ​លើ​ក្រុម​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ទាំងនោះ ដោយ​មិន​លើកលែង​ឡើយ ប្រសិនបើ​ពួកគេ​ទៅ​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា មែន​នោះ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បាត់ដំបង លោក សួន ចំរើន ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​១៦​តុលា ថា ថ្វីត្បិតតែ​សកម្មជន​បក្ស​គណបក្ស​លោក​ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន និង​ចេញ​ដីកា​គំរាមកំហែង​ជា​បន្តបន្ទាប់​ក្ដី ក៏​សកម្មជន​នៅ​តាម​មូលដ្ឋាន​ទូទាំង​ប្រទេស​នៅតែ​ប្រកាន់​ជំហរ​ស្មោះស្ម័គ្រ​នឹង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ឥត​ងាករេ។ លោក​បញ្ជាក់​ថា សព្វថ្ងៃ​សកម្មជន​នៅ​តាម​មូលដ្ឋាន​រក្សា​ភាព​ស្ងប់ស្ងាត់​មួយ​រយៈ ដើម្បី​រក្សា​សុវត្ថិភាព​ត្រៀមខ្លួន​ទៅ​ចូលរួម​អម​ដំណើរ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​គណបក្ស ធ្វើ​មាតុភូមិនិវត្តន៍​នៅ​ពេល​ខាងមុខ៖ «មិន​មាន​សកម្មជន​ចុះចូល​គណបក្ស​កាន់​អាច​ច្រើន​ទេ ជាទូទៅ​អាជ្ញាធរ​បង្ខំ​ឱ្យ​សារភាព និង​បង្ខំ​ឱ្យ​លាលែង​ពី​គណបក្ស​សង្គ្រោះជាតិ តែ​ពួកគាត់​មិន​ធ្វើតាម​អាជ្ញាធរ​បង្ខំ​នោះ​ទេ។ អីចឹង​បាន​ន័យ​ថា សង្គ្រោះ​ជាតិ​នៅតែ​រឹងមាំ នៅតែ​ខ្លាំង​ហើយ​អាច​ទៅ​ចូល​ប្ដូរ​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ខាងមុខ​នេះឯង»

រីឯ​សមាជិក​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ រាជធានី​ភ្នំពេញ​លោក ស៊ន សុវណ្ណថេត មាន​ប្រសាសន៍​ថា សកម្មជន​នៅ​ក្នុង​ស្រុក​បាន​ទាក់ទង​ជាមួយ​លោក​រាល់ថ្ងៃ ដោយ​ពួកគេ​នៅតែ​រឹងមាំ​មិន​ខ្លាច​ការ​គំរាមកំហែង​របស់​អាជ្ញាធរ​នោះ​ទេ។ លោក​បន្ត​ថា ថ្វីបើ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​ប្រកាស​ម្ដង​ហើយ​ម្ដងទៀត​តាម​ចាប់​សកម្មជន​ក៏ដោយ ក៏​សកម្មជន​និង​អ្នកគាំទ្រ​ស្ទើរតែ​មួយ​រយ​ភាគរយ​ហើយ ដែល​បាន​ត្រៀមខ្លួន​រួចរាល់ ដើម្បី​ទៅ​ចូលរួម​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ សកម្មជន​គណបក្ស​ប្រឆាំង​រូប​នេះ បញ្ជាក់​ថា សកម្មជន​ក្នុងស្រុក​រង់ចាំ​តែ​ភ្លើង​ខៀវ​ពី​ថ្នាក់​ដឹក​នៅ​ខាងក្រៅ​ប្រទេស​មកដល់ គឺ​ពួកគេ​នឹង​នាំគ្នា​ចេញដំណើរ​ទៅ​ទទួល​តែម្ដង៖ «កម្លាំង​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកស្នេហាជាតិ គឺ​វា​លើសលប់ ទៅ​នឹង​ការ​ឈឺ​ចាប់​របស់​ប្រជាពលរដ្ឋ មិន​អាច​ទ្រាំ​បាន​ទៀត​ទេ ជាពិសេស​របប​ក្រុងភ្នំពេញ​ជា​របប​ខុសច្បាប់ ហើយ​ធ្វើ​អ្វី​ទាំង​បំពាន​សម្លាប់​ចាប់ចង​ដោយ​បំពាន​ច្បាប់។ អន្តរជាតិ​ថ្កោលទោស​យ៉ាងណា​ក៏​របប​នេះ​នៅតែ​ងងើល​ដដែល។ ដូច្នេះ​របត់​នយោបាយ​ចុងក្រោយ​នេះ​គឺ​ពន្លឺ​ភ្លើង​ខៀវ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ភាព​ជោគជ័យ​នៅ​ថ្ងៃ​ខាង​មុខនេះ»

មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន បាន​ប្រកាស​ជា​បន្តបន្ទាប់​ថា ក្រុម​បក្ស​ប្រឆាំង​ទាំងឡាយ​ដែល​ទៅ​ចូល​អម​ដំណើរ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​វិល​ចូល​ស្រុក គឺ​ជន​ក្បត់ជាតិ ហើយ​សមត្ថកិច្ច​នឹង​ចាប់​ពួកគេ​ដាក់គុក។

អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរី​ថា នៅ​ពេល​នេះ​គ្មាន​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ទៀត​ទេ គឺ​មានតែ​ក្រុម​ក្បត់ជាតិ​នៅ​ក្រៅ​ប្រទេស​ដែល​តាំង​ខ្លួន​ជា​បក្ស​ប្រឆាំង​ខុសច្បាប់។ លោក​បន្ត​ថា កងកម្លាំងប្រដាប់អាវុធ​របស់​រដ្ឋាភិបាល​នឹង​ចាត់វិធានការ​លើ​ប្រជាពលរដ្ឋ​ទាំងឡាយ ដែល​ទៅ​ចូលរួម​អម​ដំណើរ​ក្រុម​ក្បត់ជាតិ​ទាំងនេះ៖ «វា​ទៅ​ជា​ស្ថិត​ក្នុង​រង្វង់​អ្នកចូលរួម​ធ្វើ​រដ្ឋប្រហារ ដូច្នេះ​មិនមែន​ជា​សិទ្ធិ​នយោបាយ​មិនមែន​ជា​សិទ្ធិ​ការសម្ដែង​មតិ​អី​ទៀត​ទេ គឺ​រាល់​សកម្មភាព​ត្រូវ​នៅ​ក្នុង​ការ​គ្រប់គ្រង និង​ការ​ចង្អុលបង្ហាញ​របស់​តុលាការ រដ្ឋាភិបាល​មិន​ញញើត​នឹង​បង្ក្រាប​ទេ ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ អាស្រ័យ​ដោយ​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ការពារ និង​ថែរក្សា»

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែនករុណា កត់សំគាល់​ថា ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​អាក្រក់​ទៅ ហើយ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការសម្ដែង​មតិ​របស់​ពលរដ្ឋ។ លោក​បន្ត​ថា សព្វថ្ងៃ​ពុំ​មែន​មានតែ​សកម្មជន​គណបក្ស​ប្រឆាំង​ទេ​ដែល​បាត់បង់​សិទ្ធិ​សេរីភាព​ការ​សម្ដែង​មតិ​នោះ ដោយ​ប្រជាពលរដ្ឋ​សាមញ្ញ​ក៏​មិន​ហ៊ាន​បញ្ចេញមតិ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​ពី​ទុក្ខ​កង្វល់​របស់​ពួកគាត់​បាន​ដែរ ពីព្រោះ​ពួកគេ​ខ្លាច​អាជ្ញាធរ​ចាប់​ដាក់គុក ហើយ​ចោទ​ប្រកាន់​ថា ជា​ជន​ក្បត់ជាតិ​ដូច​សកម្មជន​គណបក្ស​ប្រឆាំង៖ «អីចឹង​ហើយ​បាន​យើង​ឃើញ​មានការ​ព្រួយបារម្ភ​ណាស់​ពី​បញ្ហា​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​តានតឹង​ទៅ ហើយ​យើង​គិត​ថា អាច​នឹង​មានការ​រឹតត្បិត​បន្ថែម​ទៀត។ យើង​ដឹង​ហើយ​ការ​ធ្វើ​បែបនេះ​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សិទ្ធិមនុស្ស​កាន់តែ​រួញ​តូច»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ នៅ​តែ​ទទូច​ដល់​មេដឹកនាំ​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង​ឱ្យ​ប្រញាប់​រក​ផ្លូវ​ចរចា​ត្រូវរ៉ូវ​គ្នា​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ។

មន្ត្រី​បក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ​អះអាង​ថា ថ្នាក់ដឹកនាំ​ដែល​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​គ្រោង​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​មុន​ថ្ងៃ​ទី​៩ វិច្ឆិកា​ខាងមុខ ដើម្បី​ទៅ​រៀបចំ​កម្លាំង​ពលរដ្ឋ​ទៅ​ទទួល​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​មាតុភូមិនិវត្តន៍។ ពួកគាត់​មាន​ជំនឿ​ថា នៅ​ពេល​នោះ​នឹង​មាន​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី ភ្លូក​ទឹក​ភ្លូក​ដី​ជា​ប្រវត្តិសាស្ត្រ ហើយ​ធ្វើ​ឱ្យ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​មាន​ដំណោះស្រាយ៕


What Next?

Recent Articles

One Response to "មន្ត្រី​បក្ស​ប្រឆាំង​ថា ​សកម្មជន​តាម​មូលដ្ឋាន​នៅ​តែ​ស្មោះស្ម័គ្រ​នឹង​លោក សម រង្ស៊ី ដដែល"

  1. so socheath says:

    នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះដែលការសន្យារបស់អាពូជឆ្កែ អាក្បត់ជាតិសមរង្សុី
    និងបរិវារក្បត់ជាតិរបស់វាអួតថាមកចាប់
    មកបណ្តេញសម្តេចតេជោហ៊ុនសែនពីអំណាច រហូតដល់ថ្នាក់
    មីក្តឹតស្វឹតមួរសុខហួរ ស្រែកអួតអាង អំពីចំនួនមនុស្ស២យន្ត
    ហោះ ដែលហោះពីអាមេរិក មកកាន់តំបន់អាសុី ដេីម្បីដង្ហែរ
    អាពូជឆ្កែ អាក្បត់ជាតិសមរង្សុីមកបណ្តេញ មកចាប់តេជោ
    ហ៊ុនសែនទៀតផង ។
    ដេីម្បីអបអរស្វាគមន៍ចំពោះដំណេីរមកចាប់ មកដេញ
    តេជោសែនចេញពីអំណាច របស់អាពូជឆ្កែ អាក្បត់សមរង្សុី
    និងបរិវាររបស់វា ខ្ញុំសុំជូនបទចម្រៀងមួយបទ អមដោយ
    អត្ថបទមួយ ដេីម្បីជាការជូនពរ ដល់ទីអវសាន របស់អាក្បត់ជាតិសមរង្សុី
    និងបរិវាររបស់វាផងដែរ។

    ចម្រៀងបទ: កុហក
    *
    l-កុហកៗ កុហករកគ្មាន បោកប្រាសបំពាន គឺសមរង្ស៊ី
    កុហកបោកប្រាស អត់មានពេលល្ហែ បោកស៊ីដាក់ខែ ប្រើពាក្យកុហក ។
    ll- កុហក ឆ្ងាញ់ណាស់កុហក បោកប្រាសវីវក់ ប្រើសន្យា
    សន្យាខ្យល់ខ្ចប់ បោកយកលាភា បោកប្រាសគ្រប់គ្នាអ្នកជឿកុហក ។
    R-ឆ្ងាញ់ណាស់ បោកប្រាស ប្រើពាក្យកុហក ភូតភរវីវក់ បោកប្រាសយកស៊ី
    លុយព្រះអាទឹត្យ ទូរទស្សន៍មាត់ឆ្កែ បាត់សូន្យទទេប្រាកដកុហក ។
    lll- កុហក ជឿពាក្យកុហក ច្បាស់ជាជួបទុក្ខ មិនសុខសាន្តទេ ជឿសមរង្ស៊ី
    ហាក់ដូចជឿឆ្កែ អត់បានការទេ ត្បឹតវាកុហក៕
    *****

    ដង្ហើមចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    ……….
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិ
    នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម របស់វា ដែលវាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផងដែរ។
    គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កាដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕

Leave a Reply

Submit Comment