ក្រុម​យុវជន​បារម្ភ​ថា វៀតណាម​មក​រស់នៅ​លើ​ដី​ខ្មែរ​ច្រើន​តាម​ព្រំដែន ប៉ះពាល់​អធិបតេយ្យ​កម្ពុជា

ដោយ ខែ សុណង
2019-10-19
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប៉ុស្តិ៍​ប៉ូលិស​ព្រំដែន​ខ្មែរ​នៅ​ភូមិ​ពាមមន្ទារ ឃុំ​ពាមមន្ទារ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ជាប់​ព្រំដែន​វៀតណាម ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

ប៉ុស្តិ៍​ប៉ូលិស​ព្រំដែន​ខ្មែរ​នៅ​ភូមិ​ពាមមន្ទារ ឃុំ​ពាមមន្ទារ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ជាប់​ព្រំដែន​វៀតណាម ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA


ក្រុម​យុវជន និង​ពលរដ្ឋ​ចាត់ទុកថា ការ​បណ្ដោយឲ្យ​ពលរដ្ឋ​វៀតណាម​ចូល​មក​រស់នៅ​លើកដី​ខ្មែរ តាម​បណ្ដោយ​ព្រំដែន​ច្រើន​ស្អេកស្កះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​បន្ត​ទៀត​នៅ​ថ្ងៃ​អនាគត​។ តំបន់​ដែល​ប្រជាជន​វៀតណាម​រស់នៅ​ច្រើន​រួមមាន តំបន់​ថ្ម​បី​ដុំ ក្នុង​ខេត្ត​តាកែវ តំបន់​ក្អម​សំណ តំបន់​ជ្រៃ​ធំ ភូមិ​ប៉ាកណាម ក្នុង​ខេត្ត​កណ្ដាល និង​ក្រុង​បាវិត នៅ​ខេត្ត​ស្វាយរៀង។

ក្រុម​យុវជន និង​ពលរដ្ឋ បារម្ភ​ពី​ហានិភ័យ​ជាច្រើន ដែល​ធ្វើ​ឱ្យ​កម្ពុជា​ងាយ​នឹង​របូត​ដី​ទៅ​វៀតណាម​គ្រប់គ្រង​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ជាពិសេស នៅ​ខេត្ត​មួយ​ចំនួន រួមមាន​ខេត្ត​តាកែវ ខេត្ត​កណ្ដាល ព្រៃវែង និង​ខេត្ត​ស្វាយរៀង​ជាដើម​។ ក្រុម​យុវជន​អះអាង​ថា ពួកគេ​បាន​ចុះទៅ​ស្រាវជ្រាវ​ផ្ទាល់​នៅ​តំបន់​នោះ ហើយ​រក​ឃើញ​ថា មាន​ជនអន្តោប្រវេសន៍​វៀតណាម ចូល​មក​រស់នៅ​លើ​ដី​ខ្មែរ និង​តាំង​ទីលំនៅ​ដោយ​ខុសច្បាប់ លើក​ទឹកដី​ខ្មែរ​ជាច្រើន​ឆ្នាំ​មក​ហើយ មក​ទល់​ពេលនេះ​នៅតែ​គ្មាន​ដំណោះស្រាយ​ជា​វិជ្ជមាន​នៅឡើយ​ទេ ពី​សំណាក់​អាជ្ញាធរ​កម្ពុជា។

សមាជិក​ក្រុមការងារ ១០០​រាត្រី លោក ស៊ឺន ពិសិទ្ធិ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ថា រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ដោះស្រាយ​រឿង​នេះ​ទាល់តែសោះ បើ​ទោះ​បី​ពួកគេ បាន​ចុះ​ប្រមូល​ព័ត៌មាន និង​ផ្សាយ​វីដេអូ បង្ហាញ​តឹកតាង​មួយ​ចំនួន ដែល​បញ្ជាក់​ថា មាន​ពលរដ្ឋ​វៀតណាម​ជាង ៩០​ភាគរយ​រស់នៅ​ខុសច្បាប់ នៅ​តំបន់​ថ្ម​បី​ដុំ ក្នុងស្រុក​បុរី​ជលសា ខេត្ត​តាកែវ​។ លោក​គិត​ថា ការ​ធ្វេស​ប្រហែល​របស់​រដ្ឋាភិបាល នឹង​បង្ក​ឱ្យ​កម្ពុជា​របូត​ដី តាម​បណ្ដោយ​ព្រំដែន​នៅ​ថ្ងៃ​អនាគត​៖ «នៅ​តំបន់​ហ្នឹង​ខ្ញុំ​ធ្លាប់​ចុះទៅ និង​មាន​ឯកសារ​ធ្លាប់​ធ្វើ​មាន គឺ​ពលរដ្ឋ​វៀតណាម​ស្ទើរ​ទាំងអស់ មក​រក​ស៊ី​ចេញចូល ដោយ​ខុសច្បាប់ ហើយ​អាជ្ញាធរ​ខ្មែរ​របស់​យើង គ្មាន​សមត្ថភាព​គ្រប់គ្រង​តំបន់​នោះ​បាន​។ ការគ្រប់គ្រង​កម្សោយ​របៀប​ហ្នឹង មាន​ហានិភ័យ​ខ្ពស់​មែនទែន»។

លោក ស៊ឺន ពិសិទ្ធិ បង្ហាញ​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ថា ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​អូស​បន្លាយ​ពេល មិន​ដោះស្រាយ​បញ្ហា​នេះ កម្ពុជា​នឹង​លំបាក​ទាមទារ​ដី​នៅ​តំបន់​នោះ​ពី​ភាគី​វៀតណាម​។ លោក​ថា ល្បិច​ឈ្លានពាន​ទឹកដី គឺ​សំណាក់​រដ្ឋាភិបាល​វៀតណាម​មាន​គ្រប់​រូបភាព រួមមាន ការបំពាន​ដោយ​បញ្ជូន​ប្រជាជន​វៀតណាម ឱ្យ​មក​រស់នៅ​តាម​ព្រំដែន ដើម្បី​រំកិល​ព្រំដែន សកម្មភាព​ទិញ​ដី និង​ជួល​ដីស្រែ​ពី​ពលរដ្ឋ​ខ្មែរ និង​ការ​សង់​ផ្នូរ​ខ្មោច​ច្រើន​ស្អេកស្កះ​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាដើម​៖ «ចាញ់​ប្រៀប​វៀតណាម​ច្រើន វា​ជា​វិធីសាស្ត្រ ក្នុង​ការ​ទន្ទ្រាន​យក​ដី​ខ្មែរ​ដោយសារតែ ការដឹកនាំ​ឆ្លុះបញ្ចាំង​ពី​ភាព​ខ្សោយ​របស់​មេដឹកនាំ​របស់​យើង រឿង​បូរណភាព​ទឹកដី យើង​ចាញ់​ប្រៀប​ច្រើន​ណាស់​។ ផ្លូវ​គម​នា​គម ហេដ្ឋារចនាសម្ព័ន្ធ និង​បទដ្ឋាន​រដ្ឋបាល​យើង​ខ្សោយ​ណាស់»។

ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បដិសេធ​មិន​អធិប្បាយ​រឿង​នេះ​ទេ ដោយ​លោក​ថា កំពុង​ជាប់រវល់​ប្រជុំ​៖ «កំពុង​ជាប់​ប្រជុំ​បាទ សុំ​អធ្យាស្រ័យ​»​។​

​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និង​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា ដើម្បី​សុំ​ការ​អធិប្បាយ​រឿង​នេះ​ដែរ តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី​១៩ តុលា។

កន្លង​ទៅ ក្រុម​ការងារ ១០០​រាត្រី បាន​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ រក​ឃើញ​ថា តំបន់​ថ្ម​បី​ដុំ ឋិត​នៅ​ភូមិ​ថ្ម​បី​ដុំ ឃុំ​កំពង់​ក្រសាំង ស្រុក​បុរី​ជលសា​ខេត្ត​តាកែវ មាន​ជនជាតិ​វៀតណាម រស់នៅ​ខ្ពស់​បំផុត​ជាង ៩០​ភាគរយ ប្រើ​ភាសា​វៀតណាម​ស្ទើរ​ទាំងអស់​។ ពួកគេ​បាន​បង្ហាញ​ភស្តុតាង​មួយ​ចំនួន ឆ្លុះបញ្ចាំង​ថា តំបន់​នោះ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​វៀតណាម​រួមមាន រចនាបថ​សាងសង់​អគារ ផ្ទះសម្បែង ស្លាក​យីហោ​រកស៊ី មាន​លក្ខណៈ​វៀតណាម និង​មាន​ពលរដ្ឋ​វៀតណាម​ចេញចូល​ដោយ​សេរី​។ ក្រុម​យុវជន​ថា ពុំ​ឃើញ​មាន​ប៉ុស្តិ៍​ត្រួតពិនិត្យ​ទេ​នៅ​ខាង​ទឹកដី​ខ្មែរ នៅ​ចន្លោះ​បង្គោល​ព្រំដែន​ពី​លេខ ២៦៥ ដល់ ២៧៥ និង​គ្មាន​ផ្លូវ​ធ្វើដំណើរ​ទៅកាន់​ភូមិ​នោះ​ឡើយ ដែល​ផ្ទុយ​ពី​ខាង​ទឹកដី​វៀតណាម មាន​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្លូវថ្នល់​ត​ភ្ជាប់​ភូមិ​ថ្ម​បី​ដុំ ចូល​ទៅ​ខាងក្នុង​ប្រទេស​របស់​វៀតណាម។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ជា​សមាជិក​ក្រុមការងារ ១០០​រាត្រី លោក មួង សូ​នី ដែល​ធ្លាប់​ចុះ​ដល់​តំបន់​នោះ ផ្ដល់​ទស្សនៈ​ថា រដ្ឋាភិបាល​ត្រូវ​បង្កើត​ប៉ុស្តិ៍​យាម​ព្រំដែន​នៅ​ទីនោះ និង​មាន​ប្រព័ន្ធ​រដ្ឋបាល​គ្រប់គ្រង​តំបន់​នោះ​ឱ្យ​ច្បាស់លាស់ ជាពិសេស​ត្រូវ​ស្រង់​ស្ថិតិ​ជនជាតិ​វៀតណាម​ដែល​កំពុង​រស់ តាម​បណ្ដោយ​ព្រំដែន នៅ​ចំណុច​ក្អម​សំណ តំបន់​ជ្រៃ​ធំ និង​ភូមិ​ប៉ាក់ណាម នៅ​ខេត្ត​កណ្តាល​។ លោក​បន្ថែម​ថា មន្ត្រី​ជំនាញ ដែល​ទៅ​ឈរជើង​នៅ​តំបន់​នោះ ត្រូវ​មាន​ជំនាញ​ច្បាស់លាស់ និង​មាន​ឆន្ទៈ​រឹងមាំ ការពារ​អធិបតេយ្យ​ជាតិ​របស់​ខ្លួន​។ លើស​ពី​នេះ អាជ្ញាធរ​ខ្មែរ​ត្រូវមាន​វិធានការ​អនុវត្ត​ច្បាប់ លើ​ជនអន្តោប្រវេសន៍​វៀតណាម ដែល​រស់នៅ​ខុសច្បាប់ ឱ្យបាន​ម៉ឺងម៉ាត់​៖ «រឿង​វៀតណាម​ចូល​មក​រស់នៅ​តាម​បណ្ដោយ​ព្រំដែន ពុំ​មែន​ជា​រឿង​មួយ ដែក​កើតឡើង​ដោយ វៀតណាម​ចូល​មក​បែប​រកស៊ី ធ្វើ​អាជីវកម្ម និង​ជនភាសន៍​ខ្លួន​ទេ​។ ខ្ញុំ​មើល​ទៅ ទំនងជា​រឿង​នយោបាយ​ច្រើនជាង ព្រោះ​តំបន់​នោះ​ជា​ភូមិ​ដែល​វៀតណាម​ទាមទារ»។

​ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា តំបន់​ថ្ម​បី​ដុំ ឋិត​ក្រោម​ការគ្រប់គ្រង​របស់​កម្ពុជា។ លោក​ថា មាន​ហេតុផល​មួយវចំនួន ដែល​តំបន់​នោះ មិន​ឋិត​ក្នុង​ទឹកដី​វៀតណាម រួមមាន កម្ពុជា​មាន​ច្រក​ថ្ម​បី​ដុំ មាន​កាស៊ីណូ​ថ្ម​បី​ដុំ មាន​អ្នកតា​ថ្ម​បី​ដុំ មាន​ព្រំដែន​ច្រក​ថ្ម​បី​ដុំ និង​មាន​រដ្ឋបាល​ឃុំ​ច្បាស់លាស់​។ ទាកទិ​ន​ការ​លើក​ឡើង​របស់​លោក សុខ ទូច ក្រុម​យុវជន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​សេរីភាព​ពេញលេញ ឱ្យ​សាធារណជន ចូល​ទៅ​សិក្សា ស្រាវជ្រាវ​តំបន់​នោះ ដោយ​គ្មាន​ការរារាំង និង​គំរាមកំហែង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "ក្រុម​យុវជន​បារម្ភ​ថា វៀតណាម​មក​រស់នៅ​លើ​ដី​ខ្មែរ​ច្រើន​តាម​ព្រំដែន ប៉ះពាល់​អធិបតេយ្យ​កម្ពុជា"

  1. so socheath says:

    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្សុីនិង
    បក្សពួករួចមកហេីយថាវាមិនខ្មេះទេ ។
    សមរង្សុីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្សុី និងបក្សពួក គឺដេីម្បីយកលុយ
    មូលនិធិ ៣០មុឺនដុល្លារចាយក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត
    ដូចការសារភាពដោយបេីចំហរបស់អេង ឆៃអ៊ាង ខាងក្រោម
    នេះស្រាប់។
    តេីមានអន្តរជាតិណាមួយហ៊ានធានាចំពោះសមរង្សុី
    ដេីម្បីបំពានលេីអធិបតេយ្យរបស់ប្រទេសមួយ ដែលស្ថិត
    ក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទេីបសមរង្សុី
    និងបក្សពួកហ៊ានចូលកម្ពុជាវិញ។
    សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្សុី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រានតែជាការនិយាយដេីម្បី
    បោកប្រាសដេីម្បីបានលុយបន្ថែមប៉ុណ្ណោះ៕

  2. so socheath says:

    ហាស ! ហាស
    ជឿមីក្តឹតស្វឹត មួរសុខហួរ ជឿឆ្កែវិញល្អជាង ។
    អាអេង ឆៃអ៊ាង វាថាទាល់តែយូរ ហើយយារស្តោក ទៀត ក៏មិនហ៊ានមកដែរ ។ ព្រោះគ្មានការគាំទ្រ
    និងធានាសន្តិសុខពីអន្តរជាតិ ( ????? ) ។ វាថាទាល់តែយូរបានមកជាប់គុក និង ត្រូវគេបាញ់ងាប់
    អត់ប្រយោជន៍ ។ វាថាទុកពេល សម្រាប់តស៊ូវិញល្អជាង ( ??????)
    ហើយពាក្យបន្ទាប់ របស់វា អញបង្ហាញខាងលើស្រាប់ ។

  3. so socheath says:

    ដកស្រង់ពីគណនីហ្វេសប៊ុកហូវ៉ាន់
    *******
    ញុំ ហូ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌល ភ្នំពេញ សូមបញ្ជាក់គោលជំហរជាថ្មីថា ខ្ញុំគ្មានគម្រោងវិល ត្រឡប់ចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា នោះទេ ព្រោះលោកប្រធានស្តីទី សម រង្ស៊ី ក៏នឹងមិនវិលត្រឡប់ ចូលប្រទេសវិញតាមការគ្រោងទុកដែរ។ ការសម្រេចចិត្ត នេះធ្វើឡើង ក្រោយពីលោកប្រធាន ក៏ដូចជាខ្ញុំទើបតែ បានដឹងច្បាស់លាស់ជាមួយភស្តុតាង និងសាក្សីថា លោកប្រធាន សម រង្ស៊ីបានចាញ់ល្បិចកលរបស់ក្រុមលោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ព្រះអង្គ ប៊ុត ប៊ុនតិញ ដែលបានរៀបចំផែនការសម្លាប់ជីវិត នយោបាយ របស់លោកប្រធាន សម រង្ស៊ី។ លោក អេង ឆៃអ៊ាង បានក្បត់ គណបក្សសង្គ្រោះជាតិ ក្បត់មនសិការជាតិ ក្បត់ពលរដ្ឋខ្មែរ ម្ចាស់ឆ្នោតកន្លះប្រទេសដោយបានឃុបឃិតគ្នាជាមួយក្រុមគាត់ដោយមានទំនាក់ទំនងសម្ងាត់ជាមួយអ្នកនៅក្នុងប្រទេស បង្ខំឱ្យលោកប្រធាន សម រង្ស៊ី កំណត់ពេលវេលា ចូល ប្រទេសកម្ពុជា ខណៈមិនមានសេចក្តីសង្ឃឹមណាមួយថានឹង អាចមានការគាំទ្រពីមហាអំណាចនិងអាចសម្រេចបានតាមផែនការក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល។ និយាយឱ្យចំទៅ លោកប្រធាន សម រង្ស៊ី ត្រូវបានលោក អេង ឆៃអ៊ាង លក់ ដើម្បីផលប្រយោជន៍នយោបាយ។

    ដូច្នេះ លោកប្រធាន សម រង្ស៊ី កំពុងតែគិតគូរថា តើនឹងត្រូវ ធ្វើយ៉ាងណាសង្គ្រោះជីវិតនយោបាយនៅក្រោយថ្ងៃទី៩ ខែវិច្ឆិកា។ ជាមួយគ្នានេះ ខ្ញុំក៏សូមផ្តាំផ្ញើដល់ ក្មួយៗ យុវជន ប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលត្រៀមធ្វើបាតុកម្មនៅ ប្រទេសកូរ៉េខាងត្បូងថា បាតុកម្មក្នុងន័យគាំទ្រការ មាតុភូមិនិវត្តន៍របស់លោកប្រធាន សម រង្ស៊ីចុះបើលោក ប្រធានកំពុងគិតគូរថានឹងមិនវិលចូលមកប្រទេសវិញ ដោយសារតែទើបដឹងថា លោក អេង ឆៃអ៊ាង និងបក្ខពួក បានបំផ្លាញជីវិតនយោបាយចុងក្រោយរបស់គាត់ តើបាតុកម្មបានផលប្រយោជន៍អ្វីទៅ បាតុកម្មដែល បងប្អូនធ្វើនៅពេលនេះ គឺជាការបាតុកម្មដែលធ្វើឱ្យលោក ប្រធាន សម រង្ស៊ី កាន់តែទ័លច្រក និងកាន់តែធ្វើឱ្យជីវិត នយោបាយលោកប្រធានស្ថិតក្នុងសភាពគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ។ ខ្ញុំសង្ឃឹមថាសារដែលចេញពីចិត្តរបស់ខ្ញុំនេះ អាចធ្វើឱ្យបងប្អូនសង្គ្រោះជាតិដែលកំពុងតែបែកបាក់គ្នានេះអាចគិតពិចារណា និងម្យ៉ាងទៀត ដើម្បីជាសារដល់ សកម្មជននៅមូលដ្ឋានកុំឱ្យប្រឈមនឹងច្បាប់ ព្រោះរហូតមក ទល់ពេលនេះ សកម្មជនយើងនៅមូលដ្ឋានចំនួន ៤៥ នាក់ហើយដែលត្រូវបានចោទប្រកាន់ និងខ្លះត្រូវបាន ចាប់ខ្លួន ខ្លះរត់គេចខ្លួនទៅក្រៅប្រទេស។ ខ្ញុំមិនចង់ឃើញ សកម្មជនអ្នកស្នេហាជាតិយើងជួបគ្រោះថ្នាក់ឡើយ។

    សូមអរគុណ

    ពីខ្ញុំ ហូ វ៉ាន់
    តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលរាជធានីភ្នំពេញ