ក្រុម​យុវជន​​គាំទ្រ​​អតីត​​CNRP​នឹង​ធ្វើ​​បាតុកម្ម​​នៅ​​កូរ៉េខា​ងត្បូង​​ដើម្បី​​គៀងគរ​​ការ​គាំទ្រ​​មាតុភូមិ​និវត្ត​​លោក​​សម រង្ស៊ី​

ដោយ វណ្ណ សុគន្ធា
19/10/2019
RFI

media

 លោក សម រង្ស៊ី (@Internet)


នៅ​ថ្ងៃទី២០ តុលា​ស្អែក​នេះ អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយក្រុម​នឹង​ដឹកនាំ​ធ្វើបាតុកម្ម​មួយ​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា និង​គៀងគរ​ការគាំទ្រ​មាតុភូមិនិវត្តន៍​របស់​លោក​ សម រង្ស៊ី។ ប៉ុន្តែ​ស្ថានទូត​កម្ពុជា​នៅ​កូរ៉េខាងត្បូង បាន​គូសបញ្ជាក់ថា មិន​អារម្មណ៍ និង មិន​ទទួលស្គាល់​នោះទេ ព្រោះ​ជា​បាតុកម្ម​គាំទ្រ​ដល់​ក្រុម​ខុសច្បាប់។

បាតុកម្ម​នៅ​កណ្តាល​ក្រុង​សេ​អ៊ូ​ល នៅ​ថ្ងៃទី២០ តុលា ស្អែក​នេះ ធ្វើឡើង​ក្នុង​គោលបំណងធំៗពីរ គឺ​ទីមួយ ទាមទារ​ឱ្យ​ប្រទេស​ជា​ហត្ថលេខី​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១មកលើ​រដ្ឋាភិបាល​កម្ពុ​ជា និង ទី​ពីរ គឺ​ដើម្បី​គៀងគរ​ការគាំទ្រ​ដំណើរ​មាតុភូមិ​វិវត្តន៍ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខ។ នេះ​បើតាម​ការគូសបញ្ជាក់រ​បស់​លោក​ សុខ ស៊ី​ឡា​ត់ ដែលជា​តំណាង​ក្រុម​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ដែលជា​អ្នករៀបចំ​ធ្វើបាតុកម្ម។ បើតាម​អ្នករៀបចំ បាតុកម្ម​នៅ​ថ្ងៃទី២០ តុលា ក៏​នឹងមាន​ការចូលរួម​ពី​តំណាង​អ្នកគាំទ្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​អាមេរិក និង ជប៉ុន​ផងដែរ។

ប៉ុន្តែ​បាតុកម្ម​នេះ បែរជា​មិនមាន​ការចូលរួម​ពី​ចលនា​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​កូរ៉េខាងត្បូង​ទៅវិញ។ លោក​ យឹម ស៊ី​ណន ប្រធាន​ចលនា​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា បាតុកម្ម​ដឹកនាំ​ដោយ​ក្រុម​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​ដែល​បាន​បែក​ខ្លួន​ពី​ចលនា​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​នេះ គឺជា​បាតុកម្ម​ក្លែងក្លាយ​ក្នុង​បំណង​ប្រឆាំងនឹង​ក្រុម​ចលនា​របស់លោក។ លោក​សង្កត់ធ្ងន់ថា បាតុកម្ម​នេះ​នឹងមិន​ទទួលបាន​ជោគជ័យ​ទេ ផ្ទុយទៅវិញ វា​កាន់តែ​ជំរុញឱ្យមាន​ការបែកបាក់​កាន់​ខ្លាំង​ឡើង​រវាង​ក្រុមយុវជន​គាំទ្រ​អតីត​បក្សប្រឆាំង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង។

បើ​ទោះ​មិន​ស្រុះស្រួល​គ្នា​ក្នុង​ការរៀបចំ​ធ្វើបាតុកម្ម​នេះ​មែន ប៉ុន្តែ​បាតុកម្ម​នឹង​នៅតែ​ធ្វើឡើង​ដដែល​តាម​ការគ្រោងទុក។ អ្នករៀបចំ​បាតុកម្ម​បានលើកឡើង​ថា បាតុកម្ម​នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ ក៏​នឹងមាន​ការ​ហែរ​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​កូរ៉េខាងត្បូង​ផងដែរ។ ប៉ុន្តែ​ស្ថានទូត​កម្ពុជា​នៅ​កូរ៉េខាងត្បូង​លើកឡើងថា មិន​ចាប់អារម្មណ៍ និង បញ្ជាក់​ជាមុន​ហើយ​ថា នឹងមិន​ទទួលយក​ញត្តិ​របស់​ក្រុមអ្នកតវ៉ា​ឡើយ។

លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​កូរ៉េខាងត្បូង បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ស្ថានទូត​មិន​ទទួលស្គាល់​ក្រុម​អ្នកធ្វើ​បាតុកម្ម​នេះឡើយ ព្រោះ​ជា​បាតុកម្ម​ដែល​គាំទ្រ​ដល់​ក្រុម​លោក​ សម រង្ស៊ី ដែល​លោក​ចាត់ទុកថា ជា​ក្រុម​ឧទ្ទាម​បំពាន​ច្បាប់។ លោក​ ឡុង ឌី​ម៉​ង់ បាន​បញ្ជាក់ថា ស្ថានទូត​កម្ពុជា​ក៏បាន​បញ្ជាក់​ពី​រឿងនេះ​ទៅកាន់​អាជ្ញាធរ​កូរ៉េខាងត្បូង​រួចរាល់​ហើយ​ដែរ។ បើតាម​លោក​ ឡុង ឌី​ម៉​ង់ អាជ្ញាធរ​កូរ៉េខាងត្បូង​បាន​ធានា​ការពារ​ស្ថានទូត និង មន្ត្រី​ទូត​កម្ពុជា និង មិន​អនុញ្ញាតឱ្យ​ក្រុម​អ្នកធ្វើ​បាតុកម្ម​ទៅ​ក្បែរ​ស្ថានទូត​កម្ពុជា​បានឡើយ៕

What Next?

Recent Articles

4 Responses to "ក្រុម​យុវជន​​គាំទ្រ​​អតីត​​CNRP​នឹង​ធ្វើ​​បាតុកម្ម​​នៅ​​កូរ៉េខា​ងត្បូង​​ដើម្បី​​គៀងគរ​​ការ​គាំទ្រ​​មាតុភូមិ​និវត្ត​​លោក​​សម រង្ស៊ី​"

  1. so socheath says:

    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្សុីនិង
    បក្សពួករួចមកហេីយថាវាមិនខ្មេះទេ ។
    សមរង្សុីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្សុី និងបក្សពួក គឺដេីម្បីយកលុយ
    មូលនិធិ ៣០មុឺនដុល្លារចាយក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត
    ដូចការសារភាពដោយបេីចំហរបស់អេង ឆៃអ៊ាង ខាងក្រោម
    នេះស្រាប់។
    តេីមានអន្តរជាតិណាមួយហ៊ានធានាចំពោះសមរង្សុី
    ដេីម្បីបំពានលេីអធិបតេយ្យរបស់ប្រទេសមួយ ដែលស្ថិត
    ក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទេីបសមរង្សុី
    និងបក្សពួកហ៊ានចូលកម្ពុជាវិញ។
    សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្សុី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រានតែជាការនិយាយដេីម្បី
    បោកប្រាសដេីម្បីបានលុយបន្ថែមប៉ុណ្ណោះ៕

  2. so socheath says:

    ហាស ! ហាស
    ជឿមីក្តឹតស្វឹត មួរសុខហួរ ជឿឆ្កែវិញល្អជាង ។
    អាអេង ឆៃអ៊ាង វាថាទាល់តែយូរ ហើយយារស្តោក ទៀត ក៏មិនហ៊ានមកដែរ ។ ព្រោះគ្មានការគាំទ្រ
    និងធានាសន្តិសុខពីអន្តរជាតិ ( ????? ) ។ វាថាទាល់តែយូរបានមកជាប់គុក និង ត្រូវគេបាញ់ងាប់
    អត់ប្រយោជន៍ ។ វាថាទុកពេល សម្រាប់តស៊ូវិញល្អជាង ( ??????)
    ហើយពាក្យបន្ទាប់ របស់វា អញបង្ហាញខាងលើស្រាប់ ។

  3. so socheath says:

    ដកស្រង់ពីគណនីហ្វេសប៊ុកហូវ៉ាន់
    *******
    ញុំ ហូ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌល ភ្នំពេញ សូមបញ្ជាក់គោលជំហរជាថ្មីថា ខ្ញុំគ្មានគម្រោងវិល ត្រឡប់ចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា នោះទេ ព្រោះលោកប្រធានស្តីទី សម រង្ស៊ី ក៏នឹងមិនវិលត្រឡប់ ចូលប្រទេសវិញតាមការគ្រោងទុកដែរ។ ការសម្រេចចិត្ត នេះធ្វើឡើង ក្រោយពីលោកប្រធាន ក៏ដូចជាខ្ញុំទើបតែ បានដឹងច្បាស់លាស់ជាមួយភស្តុតាង និងសាក្សីថា លោកប្រធាន សម រង្ស៊ីបានចាញ់ល្បិចកលរបស់ក្រុមលោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ព្រះអង្គ ប៊ុត ប៊ុនតិញ ដែលបានរៀបចំផែនការសម្លាប់ជីវិត នយោបាយ របស់លោកប្រធាន សម រង្ស៊ី។ លោក អេង ឆៃអ៊ាង បានក្បត់ គណបក្សសង្គ្រោះជាតិ ក្បត់មនសិការជាតិ ក្បត់ពលរដ្ឋខ្មែរ ម្ចាស់ឆ្នោតកន្លះប្រទេសដោយបានឃុបឃិតគ្នាជាមួយក្រុមគាត់ដោយមានទំនាក់ទំនងសម្ងាត់ជាមួយអ្នកនៅក្នុងប្រទេស បង្ខំឱ្យលោកប្រធាន សម រង្ស៊ី កំណត់ពេលវេលា ចូល ប្រទេសកម្ពុជា ខណៈមិនមានសេចក្តីសង្ឃឹមណាមួយថានឹង អាចមានការគាំទ្រពីមហាអំណាចនិងអាចសម្រេចបានតាមផែនការក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល។ និយាយឱ្យចំទៅ លោកប្រធាន សម រង្ស៊ី ត្រូវបានលោក អេង ឆៃអ៊ាង លក់ ដើម្បីផលប្រយោជន៍នយោបាយ។

    ដូច្នេះ លោកប្រធាន សម រង្ស៊ី កំពុងតែគិតគូរថា តើនឹងត្រូវ ធ្វើយ៉ាងណាសង្គ្រោះជីវិតនយោបាយនៅក្រោយថ្ងៃទី៩ ខែវិច្ឆិកា។ ជាមួយគ្នានេះ ខ្ញុំក៏សូមផ្តាំផ្ញើដល់ ក្មួយៗ យុវជន ប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលត្រៀមធ្វើបាតុកម្មនៅ ប្រទេសកូរ៉េខាងត្បូងថា បាតុកម្មក្នុងន័យគាំទ្រការ មាតុភូមិនិវត្តន៍របស់លោកប្រធាន សម រង្ស៊ីចុះបើលោក ប្រធានកំពុងគិតគូរថានឹងមិនវិលចូលមកប្រទេសវិញ ដោយសារតែទើបដឹងថា លោក អេង ឆៃអ៊ាង និងបក្ខពួក បានបំផ្លាញជីវិតនយោបាយចុងក្រោយរបស់គាត់ តើបាតុកម្មបានផលប្រយោជន៍អ្វីទៅ បាតុកម្មដែល បងប្អូនធ្វើនៅពេលនេះ គឺជាការបាតុកម្មដែលធ្វើឱ្យលោក ប្រធាន សម រង្ស៊ី កាន់តែទ័លច្រក និងកាន់តែធ្វើឱ្យជីវិត នយោបាយលោកប្រធានស្ថិតក្នុងសភាពគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ។ ខ្ញុំសង្ឃឹមថាសារដែលចេញពីចិត្តរបស់ខ្ញុំនេះ អាចធ្វើឱ្យបងប្អូនសង្គ្រោះជាតិដែលកំពុងតែបែកបាក់គ្នានេះអាចគិតពិចារណា និងម្យ៉ាងទៀត ដើម្បីជាសារដល់ សកម្មជននៅមូលដ្ឋានកុំឱ្យប្រឈមនឹងច្បាប់ ព្រោះរហូតមក ទល់ពេលនេះ សកម្មជនយើងនៅមូលដ្ឋានចំនួន ៤៥ នាក់ហើយដែលត្រូវបានចោទប្រកាន់ និងខ្លះត្រូវបាន ចាប់ខ្លួន ខ្លះរត់គេចខ្លួនទៅក្រៅប្រទេស។ ខ្ញុំមិនចង់ឃើញ សកម្មជនអ្នកស្នេហាជាតិយើងជួបគ្រោះថ្នាក់ឡើយ។

    សូមអរគុណ

    ពីខ្ញុំ ហូ វ៉ាន់
    តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលរាជធានីភ្នំពេញ

  4. so socheath says:

    តំបន់ព្រំដែនគឺជាតំបន់គ្មានមេត្តា
    ***
    ជាការពិតណាស់ តំបន់ព្រំដែនកម្ពុជា-ថៃគឺតំបន់កលិយុគ
    ប្រទូស្តរាយគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃតាមគ្រប់ច្រក
    របៀងទាំងអស់ ក្នុងពេលដែលថៃបញ្ជូនកងទ័ពចូល
    ឈ្លានពានដណ្តេីមកាន់កាប់ប្រសាទព្រះវិហារ ដែលជា
    បិតិកភ័ណ្ឌពិភពលោករបស់ជាតិខ្មែរ។
    ស្ថានភាពបែបនេះ បានតម្រូវឲ្យកងទ័ពកម្ពុជា ប្រុងជេីងការ
    ត្រៀមប្រយុទ្ធតទល់ស្ត្រូវឈ្លានពានរហូតដល់សព្វថ្ងៃ។
    ក្រៅពីច្រករបៀងសម្រាប់ការចេញចូលដោះដូរ ពាណីជ្ជកម្ម
    កម្ពុជាថ្ងៃ បណ្តារផ្លូវឆ្លងកាត់ផ្សេងទៀត ដែលអាចរាប់បានថា
    ជាផ្លូវយុទ្ធសាស្ត្រសង្គាមឈ្លប គឺនៅពោរពេញដោយគ្រាប់
    មីនស្អេកស្កះ ដែលមិនទាន់ដោចេញនៅឡេីយ។
    សង្គ្រាមសុីវិល ដែលបានញុាំញីកម្ពុជាតាំងពីទស្សវត្សរ៍ឆ្នាំ៧០
    ដែលផ្តួចផ្តេីមបង្ករឡេីងដោយសហរដ្ឋអាមេរិក តាមរយះ
    ពួកអាយ៉ងលន់ណុលតាមរយះរបបប្រល័យពូជសាសន៍
    ប៉ុលពតក្នុងសង្គ្រាមប្រឆាំរបបសាធារណរដ្ឋប្រជាមានិតុកម្ពុជា
    រដ្ឋកម្ពុជា ហេីយដែលរបបប៉ុលពតរួមដៃជាមួយពួក
    ប្រតិកិរិយាផ្សេងទៀត វិនាសកម្មនៃគ្រាប់មីន នឹងយុទ្ធភណ្ឌ
    មិនទាន់ផ្ទុះ បានបង្ករទុក្ខសោក ដល់ប្រជាជនកម្ពុជារហូតដល់
    សព្វថ្ងៃនេះ។
    សម្រាប់ជនលង់គំនឹតក្រោមឧបាយកលក្បត់ជាតិ របស់ជន
    ក្បត់ជាតិសមរង្សុី នឹងបក្សពួក ដែលបានរួមដៃគ្នាកាត់ដី
    ប្រទេសកម្ពុជា៤ខេត្តឲ្យយួនដេហ្កាធ្វេីជាតំបន់ស្វយ័ត ប្រឆាំង
    រដ្ឋាភិបាលវៀតណាមសព្វថ្ងៃ គឺជាការអន្ទោលមករកទុក្ខសោក
    នៃការបាត់បង់ជិវិត។
    មីនគឺជាចំណងមួយ តែការបាញ់ប្រហារ ចំពោះការជ្រៀតចូល
    តាមតំបន់ប្រឈម គឺជាគ្រោះថ្នាក់ ដែលមិនអាចបន្ទោស
    អ្នកណាបាន ។
    ដូចនេះជនលង់ក្នុងឧបាយកក្បត់ជាតិសមរង្សុី ត្រូវគឹតឲ្យ
    បានច្បាស់ថា តេីការធ្វេីសកម្មភាពបែបល្ងង់ខ្លៅរបស់អ្នក
    តេីធ្វេីដេីម្បីអ្វី។
    យកល្អបេីអ្នកគឺតថាជ្រុលលង់គំនឹតទៅហេីយ អ្នកត្រូវរុញ
    អាក្បត់ជាតិសមរង្សុី និងបក្សពួកក្បត់ជាតិរបស់វា ឲ្យដេីរមុខ
    ដេីរមុនអ្នកចម្ងាយគម្លាត ពី៥០ម៉ែត្រទៅ៧០ម៉ែត្រ
    តាមច្បាប់បំភ្លឺផ្លូវពីអ្នកស៊ើបការណ៍សង្គ្រាម នោះអាចថា
    អ្នកប្រហែលអាចមានសុវត្ថិភាពត្រឡប់ទៅផ្ទះជួបប្រពន្ធកូនបានវិញខ្លះ ។
    តេីអ្នកដឹងថា គ្រាប់កាំភ្លេីងAK47 រត់បានចម្ងាយប៉ុន្មានទេ ?
    ចុះបេ40 B41 មីត្រៃយ៉ើរ ដឺត្រង់ ។ល។
    នោះ គឹជាទាហានត្រូវយល់ !
    មិនមែនទាស្ងោរ ដែលអ្នកប្រមាថបាននោះទេ !

Leave a Reply

Submit Comment