គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​អំពាវនាវ​ឱ្យ​បន្ថយ​ភាព​តានតឹង​នយោបាយ​ដើម្បី​រក្សា EBA

ដោយ ខែ សុណង
2019-10-19
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លោក យ៉េង វីរៈ (ជួរ​មុខ​ខាង​ឆ្វេង) និង​ប្រធាន​ក្រុម​ពង្រឹង​សមត្ថភាព​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉ង សាំងកុមារ (ជួរ​មុខ​ខាង​ស្ដាំ) ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៧។

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លោក យ៉េង វីរៈ (ជួរ​មុខ​ខាង​ឆ្វេង) និង​ប្រធាន​ក្រុម​ពង្រឹង​សមត្ថភាព​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉ង សាំងកុមារ (ជួរ​មុខ​ខាង​ស្ដាំ) ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៧។

 RFA


គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ចេញ​សេចក្ដីថ្លែងការណ៍ ឱ្យ​របប​ក្រុងភ្នំពេញ បន្ថយ​ស្ថានភាព​តានតឹង​នយោបាយ ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប (EBA)​។ មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល អះអាង​ថា របប​ក្រុងភ្នំពេញ រក្សា​ជំហរ​ដដែល គឺ​មិន​ប្ដូរ​អធិបតេយ្យ​របស់​ខ្លួន​ឡើយ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន យល់​ថា ការ​ដោះស្រាយ​ស្ថានភាព​តានតឹង​នយោបាយ​ផ្ទៃក្នុង ជា​កត្តា​សំខាន់ ជាជាង​ការ​រត់​រក ការ​បង្កើន​នយោបាយ​ការទូត តាម​បណ្ដា​ប្រទេស​នីមួយៗ ជា​សមាជិក​អឺរ៉ុប​មិន​ឱ្យ​បាត់បង់ EBA​។ ក្នុង​សេចក្ដីថ្លែងការណ៍ ចុះ​ថ្ងៃ​ទី​១៩ តុលា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សង្កេត​ឃើញ​ថា ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា បាន​បង្កើន​ការ​ជួប​ជាមួយ​មន្ត្រី​នៃ​រដ្ឋាភិបាល ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ច្រើន អាល្លឺម៉ង់​រួម​ទាំង​អង់គ្លេស និង​ដំណើរ​ទស្សនកិច្ច​របស់ ប្រមុខ​រដ្ឋាភិបាល​ទៅ​កាន់​អតីត​ប្រទេស​សម្ព័ន្ធមិត្ត​របស់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ចំនួន​៣ គឺ​ឆែក ហុងគ្រី និង​ប៊ុលហ្គារី ក្នុង​គោលបំណង​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។

គណបក្ស​នេះ យល់​ថា ដើម្បី​រក្សា​EBA រដ្ឋាភិបាល​គួរ​ផ្ដល់​សេរីភាព ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អ្នកនយោបាយ​ផ្សេងទៀត ធានា​ឱ្យ​គណបក្ស​នយោបាយ​ទាំងអស់ អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​បំពេញការងារ និង​ធានា​ការ​បោះឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ប្រកបដោយ​សេរី និង​យុត្តិធម៌ ទើប​ជា​រឿង​ប្រសើរ​សម្រាប់​ទំនាក់ទំនង​កម្ពុជា ជាមួយ​សហភាព​អឺរ៉ុប និង​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។

បើ​ទោះ​មេដឹកនាំ​របប លោក ហ៊ុន សែន ប្រកាស​ដដែលៗ​ថា របប​លោក មិន​ខ្វល់​នឹង​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ឬ​សម្ពាធ​របស់​អន្តរជាតិ តែ​ទាំង លោក ហ៊ុន សែន និង​មេដឹកនាំ​កំពូលៗ ក្នុង​របប​នេះ បាន​ខិតខំ​បញ្ចុះបញ្ចូល​សហភាព​អឺរ៉ុប ទាំង​លើ​តុ និង​ក្រោម​តុ។ មួយរយៈ​ចុងក្រោយ​នេះ របប​ក្រុងភ្នំពេញ បាន​បង្កើន​ការទូត ដោយ​ទៅ​ជួប​រដ្ឋាភិបាល​ម្ដង​មួយៗ តាម​បណ្ដា​ប្រទេស​អឺរ៉ុប ដើម្បី​បញ្ចុះបញ្ចូល​ឱ្យ​រដ្ឋាភិបាល​ទាំងនោះ ជួយ​បញ្ចុះបញ្ចូល​សហភាព​អឺរ៉ុប កុំ​ឱ្យ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ លើ​កម្ពុជា​។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ទៅ​ជួប​រដ្ឋាភិបាល​អាល្លឺម៉ង់ កាលពី​ខែ​កញ្ញា។ ចំណែក លោក ហ៊ុន សែន ធ្វើ​ដំណើរ​បណ្ដា​អតីត​ប្រទេស​កុម្មុយនិស្ត ចំនួន​៣ នៅ​អឺរ៉ុប​ខាងកើត ដើម្បី​ឱ្យ​ជួយ​រក្សា EBA​។

ជាមួយ​គ្នា​នេះ របប​ក្រុងភ្នំពេញ ក៏បាន​ជួល​ក្រុមហ៊ុន​ចំនួន​២ នៅ​សហរដ្ឋអាមេរិក ដើម្បី​បញ្ចុះបញ្ចូល​សភា និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក កុំ​ឱ្យ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP និង​កុំ​ឱ្យ​ដាក់​សម្ពាធ​របប​ក្រុង​ភ្នំពេញ​។ ទោះជា​យ៉ាងណា អ្នក​ឃ្លាំមើល ថា បំណង​បញ្ចុះបញ្ចូល​របស់​របប​ក្រុង​ភ្នំពេញ នឹង​មិន​ទទួល​បាន​ជោគជ័យ​ទេ។

ឆ្លើយតប​នឹង​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរី​ថា រដ្ឋាភិបាល នៅ​រក្សា​ជំហរ​ដដែល គឺ​មិន​យក​អធិបតេយ្យ ទៅ​ប្ដូរ​ឡើយ បើ​ទោះ​ក្នុង​តម្លៃ​ណាមួយ​ក៏ដោយ៖ «ជំហរ​របស់​យើង គឺ​នៅ​ដដែល អ្វី​ដែល​ជា​ការ​ប្ដេជ្ញា​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា យើង​នៅតែ​បន្ត ហើយ​នឹង​ពង្រឹង​វិធានការ»។

បច្ចុប្បន្ន គណៈកម្មការ​សហភាព​អឺរ៉ុប កំពុង​សរសេរ​របាយ​ការណ៍​អំពី​ការ​រក​ឃើញ និង​ការវាយតម្លៃ​របស់​ខ្លួន ទៅលើ​ស្ថានភាព​សិទ្ធិមនុស្ស សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា ដែល​ខ្លួន​ត្រៀម​នឹង​ចេញផ្សាយ​នៅ​ខែ​វិច្ឆិកា​ខាងមុខនេះ គឺ​មុននឹង​ឈាន​ទៅ​សម្រេច​ថា ត្រូវ​ដក ឬ​មិន​ដក ឬ​ដកហូត​ទាំងស្រុង ឬ​ដោយ​ផ្នែក​ណាមួយ នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ។ យ៉ាងយូរ​បំផុត​ពាក់កណ្ដាល​ខែ​កុម្ភៈ​ឆ្នាំ​២០២០ សហភាព​អឺរ៉ុប នឹង​ចេញ​សេចក្ដី​សម្រេច។ ប្រសិនបើ​សហភាព​សម្រេច​ថា ត្រូវ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ការ​យក​ពន្ធ​ពី​សហភាព​អឺរ៉ុប លើ​ទំនិញ​កម្ពុជា​នឹង​ត្រូវ​ធ្វើ​ឡើងជា​ផ្លូវការ ចាប់ពី​ខែ​សីហា ឆ្នាំ​២០២០ តទៅ។

ក្រុមហ៊ុន​អ្នកបញ្ជា​ទិញ​បង្ហាញ​ថា ទំហំ​នាំចេញ​ទំនិញ​ពី​កម្ពុជា តាមរយៈ​ការ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង GSP របស់​សហរដ្ឋអាមេរិក នៅ​ឆ្នាំ ២០១៨ មាន​ទឹកប្រាក់ ៩,៥​ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង​ជាង ៤៣% នៃ​ផលទុន​ក្នុងស្រុក​សរុប (GDP)​។ នេះ​មាន​ន័យ​ថា ដង្ហើម​សេដ្ឋកិច្ច​កម្ពុជា ពឹង​ផ្អែក​ជាង ១/៣ ឬ​ស្ទើរតែ​ពាក់កណ្ដាល លើ​ការ​អនុគ្រោះ​ពន្ធ​ទាំងនេះ។

ប្រសិនបើ​បាត់​ការ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​កម្ពុជា មិនមែន​ខាតបង់ ត្រឹមតែ​ប្រាក់​ប្រហែល ៧០០ លាន​ដុល្លារ ដែល​ចំណេញ​ពី​ការ​រួច​ពន្ធ​នោះ​ទេ ប៉ុន្តែ កម្ពុជា​នឹង​បាត់បង់​កម្លាំង​ប្រកួត​ប្រជែង ផ្នែក​ពាណិជ្ជកម្ម​យ៉ាង​សម្បើម​ថែមទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​អំពាវនាវ​ឱ្យ​បន្ថយ​ភាព​តានតឹង​នយោបាយ​ដើម្បី​រក្សា EBA"

  1. so socheath says:

    ក្រុមល្ខោនអត់រោង
    *******
    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
    សមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
    មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត
    ដូចការសារភាពដោយបើកចំហរបស់អេង ឆៃអ៊ាង ខាងក្រោម
    នេះជាភ័ស្តុតាងស្រាប់។
    តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះសមរង្ស៊ី
    ដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ ដែលស្ថិត
    ក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ី
    និងបក្សពួកហ៊ានចូលកម្ពុជាវិញ។
    សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
    បោកប្រាស ដើម្បីបានលុយបន្ថែមប៉ុណ្ណោះ។
    ហាស ! ហាស
    ជឿសម្តី មួរសុខហួរ ជឿឆ្កែវិញល្អជាង ។
    អេង ឆៃអ៊ាង វាថាទាល់តែយូរ ហើយយារស្តោក ទៀត ក៏មិនហ៊ានមកដែរ ។
    ព្រោះគ្មានការគាំទ្រនិងធានាសន្តិសុខពីអន្តរជាតិ ( ????? ) ។
    វាថាទាល់តែយូរបានមកជាប់គុក និង ឲ្យគេបាញ់ងាប់
    អត់ប្រយោជន៍ ។ វាថាទុកពេល សម្រាប់តស៊ូវិញល្អជាង ( ??????)

    (ស្តាប់សម្តីហូវ៉ាន់ម្តង)
    ដកស្រង់ពីគណនីហ្វេសប៊ុកហូវ៉ាន់
    *******
    ញុំ ហូ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌល ភ្នំពេញ សូមបញ្ជាក់គោលជំហរជាថ្មីថា ខ្ញុំគ្មានគម្រោងវិល ត្រឡប់ចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា នោះទេ ព្រោះលោកប្រធានស្តីទី សម រង្ស៊ី ក៏នឹងមិនវិលត្រឡប់ ចូលប្រទេសវិញតាមការគ្រោងទុកដែរ។ ការសម្រេចចិត្ត នេះធ្វើឡើង ក្រោយពីលោកប្រធាន ក៏ដូចជាខ្ញុំទើបតែ បានដឹងច្បាស់លាស់ជាមួយភស្តុតាង និងសាក្សីថា លោកប្រធាន សម រង្ស៊ីបានចាញ់ល្បិចកលរបស់ក្រុមលោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ព្រះអង្គ ប៊ុត ប៊ុនតិញ ដែលបានរៀបចំផែនការសម្លាប់ជីវិត នយោបាយ របស់លោកប្រធាន សម រង្ស៊ី។ លោក អេង ឆៃអ៊ាង បានក្បត់ គណបក្សសង្គ្រោះជាតិ ក្បត់មនសិការជាតិ ក្បត់ពលរដ្ឋខ្មែរ ម្ចាស់ឆ្នោតកន្លះប្រទេសដោយបានឃុបឃិតគ្នាជាមួយក្រុមគាត់ដោយមានទំនាក់ទំនងសម្ងាត់ជាមួយអ្នកនៅក្នុងប្រទេស បង្ខំឱ្យលោកប្រធាន សម រង្ស៊ី កំណត់ពេលវេលា ចូល ប្រទេសកម្ពុជា ខណៈមិនមានសេចក្តីសង្ឃឹមណាមួយថានឹង អាចមានការគាំទ្រពីមហាអំណាចនិងអាចសម្រេចបានតាមផែនការក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល។ និយាយឱ្យចំទៅ លោកប្រធាន សម រង្ស៊ី ត្រូវបានលោក អេង ឆៃអ៊ាង លក់ ដើម្បីផលប្រយោជន៍នយោបាយ។
    ដូច្នេះ លោកប្រធាន សម រង្ស៊ី កំពុងតែគិតគូរថា តើនឹងត្រូវ ធ្វើយ៉ាងណាសង្គ្រោះជីវិតនយោបាយនៅក្រោយថ្ងៃទី៩ ខែវិច្ឆិកា។ ជាមួយគ្នានេះ ខ្ញុំក៏សូមផ្តាំផ្ញើដល់ ក្មួយៗ យុវជន ប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលត្រៀមធ្វើបាតុកម្មនៅ ប្រទេសកូរ៉េខាងត្បូងថា បាតុកម្មក្នុងន័យគាំទ្រការ មាតុភូមិនិវត្តន៍របស់លោកប្រធាន សម រង្ស៊ីចុះបើលោក ប្រធានកំពុងគិតគូរថានឹងមិនវិលចូលមកប្រទេសវិញ ដោយសារតែទើបដឹងថា លោក អេង ឆៃអ៊ាង និងបក្ខពួក បានបំផ្លាញជីវិតនយោបាយចុងក្រោយរបស់គាត់ តើបាតុកម្មបានផលប្រយោជន៍អ្វីទៅ បាតុកម្មដែល បងប្អូនធ្វើនៅពេលនេះ គឺជាការបាតុកម្មដែលធ្វើឱ្យលោក ប្រធាន សម រង្ស៊ី កាន់តែទ័លច្រក និងកាន់តែធ្វើឱ្យជីវិត នយោបាយលោកប្រធានស្ថិតក្នុងសភាពគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ។ ខ្ញុំសង្ឃឹមថាសារដែលចេញពីចិត្តរបស់ខ្ញុំនេះ អាចធ្វើឱ្យបងប្អូនសង្គ្រោះជាតិដែលកំពុងតែបែកបាក់គ្នានេះអាចគិតពិចារណា និងម្យ៉ាងទៀត ដើម្បីជាសារដល់ សកម្មជននៅមូលដ្ឋានកុំឱ្យប្រឈមនឹងច្បាប់ ព្រោះរហូតមក ទល់ពេលនេះ សកម្មជនយើងនៅមូលដ្ឋានចំនួន ៤៥ នាក់ហើយដែលត្រូវបានចោទប្រកាន់ និងខ្លះត្រូវបាន ចាប់ខ្លួន ខ្លះរត់គេចខ្លួនទៅក្រៅប្រទេស។ ខ្ញុំមិនចង់ឃើញ សកម្មជនអ្នកស្នេហាជាតិយើងជួបគ្រោះថ្នាក់ឡើយ។
    សូមអរគុណ
    ពីខ្ញុំ ហូ វ៉ាន់
    តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលរាជធានីភ្នំពេញ

    ហាស ! ហាស
    ពួកអាអស់ នេះចេះសម្តែង ល្ខោនអត់រោង មែន !

  2. so socheath says:

    ហាស! ហាស
    វិធានការនេះពិតជា វិធានការ ដ៏មហាឡប់សតិមែន !
    កោតម៉ាក្សអញ្ចឹងៗ គីឡូស្រាលស្ងើកអញ្ចឹង ចេះមកធ្វើនយោបាយកើតដែរវ៉ី ?
    ធ្វើនយោបាយអូសស្នូកដូចអណ្តើក ?
    ស្គាល់ពាក្យថាអណ្តើកអូសស្នូកទេ ៉?
    តិចថាអណ្តើកដើរយឺត ស្រែកថាហ្នឹងហើយអណ្តើកអូសស្នូកឲ្យសោះ ។
    បើយល់ពាក្យនេះមិនដល់គឹតទេ ទៅដេកផ្ទះអេះស្រែង ពងក្តទៅល្អជាង ។

  3. so socheath says:

    តំបន់ព្រំដែនគឺជាតំបន់គ្មានមេត្តា
    ***
    ជាការពិតណាស់ តំបន់ព្រំដែនកម្ពុជា-ថៃគឺតំបន់កលិយុគ
    ប្រទូស្តរាយគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃតាមគ្រប់ច្រក
    របៀងទាំងអស់ ក្នុងពេលដែលថៃបញ្ជូនកងទ័ពចូល
    ឈ្លានពានដណ្តេីមកាន់កាប់ប្រសាទព្រះវិហារ ដែលជា
    បិតិកភ័ណ្ឌពិភពលោករបស់ជាតិខ្មែរ។
    ស្ថានភាពបែបនេះ បានតម្រូវឲ្យកងទ័ពកម្ពុជា ប្រុងជេីងការ
    ត្រៀមប្រយុទ្ធតទល់ស្ត្រូវឈ្លានពានរហូតដល់សព្វថ្ងៃ។
    ក្រៅពីច្រករបៀងសម្រាប់ការចេញចូលដោះដូរ ពាណីជ្ជកម្ម
    កម្ពុជាថ្ងៃ បណ្តារផ្លូវឆ្លងកាត់ផ្សេងទៀត ដែលអាចរាប់បានថា
    ជាផ្លូវយុទ្ធសាស្ត្រសង្គាមឈ្លប គឺនៅពោរពេញដោយគ្រាប់
    មីនស្អេកស្កះ ដែលមិនទាន់ដោចេញនៅឡេីយ។
    សង្គ្រាមសុីវិល ដែលបានញុាំញីកម្ពុជាតាំងពីទស្សវត្សរ៍ឆ្នាំ៧០
    ដែលផ្តួចផ្តេីមបង្ករឡេីងដោយសហរដ្ឋអាមេរិក តាមរយះ
    ពួកអាយ៉ងលន់ណុលតាមរយះរបបប្រល័យពូជសាសន៍
    ប៉ុលពតក្នុងសង្គ្រាមប្រឆាំរបបសាធារណរដ្ឋប្រជាមានិតុកម្ពុជា
    រដ្ឋកម្ពុជា ហេីយដែលរបបប៉ុលពតរួមដៃជាមួយពួក
    ប្រតិកិរិយាផ្សេងទៀត វិនាសកម្មនៃគ្រាប់មីន នឹងយុទ្ធភណ្ឌ
    មិនទាន់ផ្ទុះ បានបង្ករទុក្ខសោក ដល់ប្រជាជនកម្ពុជារហូតដល់
    សព្វថ្ងៃនេះ។
    សម្រាប់ជនលង់គំនឹតក្រោមឧបាយកលក្បត់ជាតិ របស់ជន
    ក្បត់ជាតិសមរង្សុី នឹងបក្សពួក ដែលបានរួមដៃគ្នាកាត់ដី
    ប្រទេសកម្ពុជា៤ខេត្តឲ្យយួនដេហ្កាធ្វេីជាតំបន់ស្វយ័ត ប្រឆាំង
    រដ្ឋាភិបាលវៀតណាមសព្វថ្ងៃ គឺជាការអន្ទោលមករកទុក្ខសោក
    នៃការបាត់បង់ជិវិត។
    មីនគឺជាចំណងមួយ តែការបាញ់ប្រហារ ចំពោះការជ្រៀតចូល
    តាមតំបន់ប្រឈម គឺជាគ្រោះថ្នាក់ ដែលមិនអាចបន្ទោស
    អ្នកណាបាន ។
    ដូចនេះជនលង់ក្នុងឧបាយកក្បត់ជាតិសមរង្សុី ត្រូវគឹតឲ្យ
    បានច្បាស់ថា តេីការធ្វេីសកម្មភាពបែបល្ងង់ខ្លៅរបស់អ្នក
    តេីធ្វេីដេីម្បីអ្វី។
    យកល្អបេីអ្នកគឺតថាជ្រុលលង់គំនឹតទៅហេីយ អ្នកត្រូវរុញ
    អាក្បត់ជាតិសមរង្សុី និងបក្សពួកក្បត់ជាតិរបស់វា ឲ្យដេីរមុខ
    ដេីរមុនអ្នកចម្ងាយគម្លាត ពី៥០ម៉ែត្រទៅ៧០ម៉ែត្រ
    តាមច្បាប់បំភ្លឺផ្លូវពីអ្នកស៊ើបការណ៍សង្គ្រាម នោះអាចថា
    អ្នកប្រហែលអាចមានសុវត្ថិភាពត្រឡប់ទៅផ្ទះជួបប្រពន្ធកូនបានវិញខ្លះ ។
    តេីអ្នកដឹងថា គ្រាប់កាំភ្លេីងAK47 រត់បានចម្ងាយប៉ុន្មានទេ ?
    ចុះបេ40 B41 មីត្រៃយ៉ើរ ដឺត្រង់ ។ល។
    នោះ គឹជាទាហានត្រូវយល់ !
    មិនមែនទាស្ងោរ ដែលអ្នកប្រមាថបាននោះទេ !

Leave a Reply

Submit Comment