គបម​៖​ វិធាន​ការ​គន្លឹះ​៣​ចំណុច​ដើម្បី​រក្សា ​EBA​ និង​កែ​លម្អ​ស្ថាន​​ភាព​នយោបាយ​នៅ​កម្ពុជា

ដោយ អ៊ឹង ប៊ុនថន
20/10/2019
RFI

media

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (@សហការី)


គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន​បាន​លើក​ឡើង​ពី​វិធាន​ការ​៣​ចំណុច​សម្រាប់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការ​ពិ​ចារ​ណា​ដើម្បី​រក្សា​EBA​ និង​កែ​លម្អ​ស្ថាន​ការណ៍​នយោបាយ​នៅកម្ពុជា​។​ ការ​ចេញ​សេចក្តី​ថ្លែងការណ៍​លើក​ឡើង​យ៉ាង​ដូច្នេះ​របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន​ គឺ​បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ស្វែង​រក​ការ​គាំទ្រ​ពី​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អឺរ៉ុប​ដើម្បី​ជួយ​កម្ពុជា​ក្នុង​ការ​បន្ត​បាន​ភាព​អនុគ្រោះ​ពន្ធ​នាំទំនិញ​ទៅ​អឺរ៉ុប ​(EBA)​ បន្ត​ទៀត​។

តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​ ថ្ងៃទី​១៩​តុលា គណបក្ស​ប្រជា​ធិប​តេយ្យ​មូលដ្ឋាន​ផ្តល់​គន្លឹះ​៣​ចំណុច​ដើម្បី​រក្សា​បាន​នូវ​ភាព​អនុ​គ្រោះពន្ធ​ពី​អឺរ៉ុប​។ គន្លឹះចំនួន​៣​ចំណុច ​គឺ​ទី១ ត្រូវ​ផ្តល់​សេរីភាព​ដល់​លោក ​កឹម សុខា និង​អ្នក​នយោបាយ​ឡើង​វិញ​។ ទី២.ធានា​ឲ្យ​គណបក្ស​នយោបាយ​ទាំង​អស់​ រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ មាន​សេរី​ភាព​ពេញ​លេញ ក្នុង​ការ​បំពេញ​ការ​ងារ និង​ទី​៣.គឺ​ការ​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​ឆ្នាំ ២០២២ និង​ឆ្នាំ​២០២៣ ប្រកប​ដោយ​សេរី និង​យុត្តិធម៌ ដោយ​មាន​ការ​ចូល​រួម​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ពី​សហភាព​អឺរ៉ុប ភ្នាក់​ងារ​ជាតិ និង​អន្តរជាតិ ផ្សេង​ទៀត​ ក្នុង​ការ​កែ​ទម្រង់ ​គជប និង​ការ​សង្កេត​ការ​បោះឆ្នោត​ជាដើម​។

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូលដ្ឋាន​ ការ​កែ​លម្អ​ស្ថាន​ភាព​តាម​រយៈ​គន្លឹះ​ទាំង​៣​ចំណុច​នេះ គឺ​ជា​ការ​ចាប់​ផ្តើម​ដ៍​ល្អ​ក្នុង​ការ​ពង្រឹង​កិច្ច​សហការ​រវាង កម្ពុជា និង​អឺរ៉ុប ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថាន​ភាព​នយោបាយ​ និង​សេដ្ឋ​កិច្ច​នៅ​កម្ពុជា​។

ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​លើក​ឡើង​យ៉ាង​ដូច្នេះ​របស់​គណបក្ស​ប្រជា​ធិប​តេយ្យ​មូលដ្ឋាន គឺ​បន្ទាប់​ពីគណ​បក្ស​នេះ​បាន​សង្កេត​ឃើញ​ថា រដ្ឋា​ភិបាល​កម្ពុជា បាន​បង្កើន​នូវ​ការ​ជួប​ជា​មួយ​រដ្ឋាភិបាល ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប ជា​បន្ត​បន្ទាប់ ដូចជា អង់គ្លេស រួមទាំង​ការ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​សំខាន់ៗ​ទៅកាន់​ប្រទេស​អាល្លឺម៉ង់ និង​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅកាន់​ប្រទេស​ឆែក ហុងគ្រី និង​ប៊ុលហ្គារី​ជាដើម ដោយ​រដ្ឋាភិបាល​សង្ឃឹមថា ប្រទេស​ទាំង​នេះ នឹង​ជួយ​គាំ​ទ្រ​កម្ពុជា ដើម្បី​រក្សា​ EBA ។

យ៉ាងណា​ក៏​ដោយ អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ឆ្លើយ​តបថា ការ​ទាម​ទារ​ឲ្យ​ដោះ​លែង លោក កឹម សុខា គឺ​មិន​ទាន់​អាច​ធ្វើ​ទៅ​បាន​ទេ​ព្រោះ​មិន​ទាន់​ចប់​នីតិ​វិធី​តុលាការ​ ខណៈ​ការ​ស្នើឲ្យ​អង្គការ​​សង្គម​ស៊ី​វិល​មាន​សេរីភាព​ពេញ​លេញ​ គឺ​លោក ផៃ ស៊ីផាន អះអាងថា តម្រូវ​ឲ្យ​អង្គការ​ទាំង​នោះ​ត្រូ​វតែគោរ​ព​ច្បាប់​៕

What Next?

Recent Articles

2 Responses to "គបម​៖​ វិធាន​ការ​គន្លឹះ​៣​ចំណុច​ដើម្បី​រក្សា ​EBA​ និង​កែ​លម្អ​ស្ថាន​​ភាព​នយោបាយ​នៅ​កម្ពុជា"

  1. so socheath says:

    ហាស! ហាស
    វិធានការនេះពិតជា វិធានការ ដ៏មហាឡប់សតិមែន !
    កោតម៉ាក្សអញ្ចឹងៗ គីឡូស្រាលស្ងើកអញ្ចឹង ចេះមកធ្វើនយោបាយកើតដែរវ៉ី ?
    ធ្វើនយោបាយអូសស្នូកដូចអណ្តើក ?
    ស្គាល់ពាក្យថាអណ្តើកអូសស្នូកទេ ៉?
    តិចថាអណ្តើកដើរយឺត ស្រែកថាហ្នឹងហើយអណ្តើកអូសស្នូកឲ្យសោះ ។
    បើយល់ពាក្យនេះមិនដល់គឹតទេ ទៅដេកផ្ទះអេះស្រែង ពងក្តទៅល្អជាង ។

  2. so socheath says:

    តំបន់ព្រំដែនគឺជាតំបន់គ្មានមេត្តា
    ***
    ជាការពិតណាស់ តំបន់ព្រំដែនកម្ពុជា-ថៃគឺតំបន់កលិយុគ
    ប្រទូស្តរាយគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃតាមគ្រប់ច្រក
    របៀងទាំងអស់ ក្នុងពេលដែលថៃបញ្ជូនកងទ័ពចូល
    ឈ្លានពានដណ្តេីមកាន់កាប់ប្រសាទព្រះវិហារ ដែលជា
    បិតិកភ័ណ្ឌពិភពលោករបស់ជាតិខ្មែរ។
    ស្ថានភាពបែបនេះ បានតម្រូវឲ្យកងទ័ពកម្ពុជា ប្រុងជេីងការ
    ត្រៀមប្រយុទ្ធតទល់ស្ត្រូវឈ្លានពានរហូតដល់សព្វថ្ងៃ។
    ក្រៅពីច្រករបៀងសម្រាប់ការចេញចូលដោះដូរ ពាណីជ្ជកម្ម
    កម្ពុជាថ្ងៃ បណ្តារផ្លូវឆ្លងកាត់ផ្សេងទៀត ដែលអាចរាប់បានថា
    ជាផ្លូវយុទ្ធសាស្ត្រសង្គាមឈ្លប គឺនៅពោរពេញដោយគ្រាប់
    មីនស្អេកស្កះ ដែលមិនទាន់ដោចេញនៅឡេីយ។
    សង្គ្រាមសុីវិល ដែលបានញុាំញីកម្ពុជាតាំងពីទស្សវត្សរ៍ឆ្នាំ៧០
    ដែលផ្តួចផ្តេីមបង្ករឡេីងដោយសហរដ្ឋអាមេរិក តាមរយះ
    ពួកអាយ៉ងលន់ណុលតាមរយះរបបប្រល័យពូជសាសន៍
    ប៉ុលពតក្នុងសង្គ្រាមប្រឆាំរបបសាធារណរដ្ឋប្រជាមានិតុកម្ពុជា
    រដ្ឋកម្ពុជា ហេីយដែលរបបប៉ុលពតរួមដៃជាមួយពួក
    ប្រតិកិរិយាផ្សេងទៀត វិនាសកម្មនៃគ្រាប់មីន នឹងយុទ្ធភណ្ឌ
    មិនទាន់ផ្ទុះ បានបង្ករទុក្ខសោក ដល់ប្រជាជនកម្ពុជារហូតដល់
    សព្វថ្ងៃនេះ។
    សម្រាប់ជនលង់គំនឹតក្រោមឧបាយកលក្បត់ជាតិ របស់ជន
    ក្បត់ជាតិសមរង្សុី នឹងបក្សពួក ដែលបានរួមដៃគ្នាកាត់ដី
    ប្រទេសកម្ពុជា៤ខេត្តឲ្យយួនដេហ្កាធ្វេីជាតំបន់ស្វយ័ត ប្រឆាំង
    រដ្ឋាភិបាលវៀតណាមសព្វថ្ងៃ គឺជាការអន្ទោលមករកទុក្ខសោក
    នៃការបាត់បង់ជិវិត។
    មីនគឺជាចំណងមួយ តែការបាញ់ប្រហារ ចំពោះការជ្រៀតចូល
    តាមតំបន់ប្រឈម គឺជាគ្រោះថ្នាក់ ដែលមិនអាចបន្ទោស
    អ្នកណាបាន ។
    ដូចនេះជនលង់ក្នុងឧបាយកក្បត់ជាតិសមរង្សុី ត្រូវគឹតឲ្យ
    បានច្បាស់ថា តេីការធ្វេីសកម្មភាពបែបល្ងង់ខ្លៅរបស់អ្នក
    តេីធ្វេីដេីម្បីអ្វី។
    យកល្អបេីអ្នកគឺតថាជ្រុលលង់គំនឹតទៅហេីយ អ្នកត្រូវរុញ
    អាក្បត់ជាតិសមរង្សុី និងបក្សពួកក្បត់ជាតិរបស់វា ឲ្យដេីរមុខ
    ដេីរមុនអ្នកចម្ងាយគម្លាត ពី៥០ម៉ែត្រទៅ៧០ម៉ែត្រ
    តាមច្បាប់បំភ្លឺផ្លូវពីអ្នកស៊ើបការណ៍សង្គ្រាម នោះអាចថា
    អ្នកប្រហែលអាចមានសុវត្ថិភាពត្រឡប់ទៅផ្ទះជួបប្រពន្ធកូនបានវិញខ្លះ ។
    តេីអ្នកដឹងថា គ្រាប់កាំភ្លេីងAK47 រត់បានចម្ងាយប៉ុន្មានទេ ?
    ចុះបេ40 B41 មីត្រៃយ៉ើរ ដឺត្រង់ ។ល។
    នោះ គឹជាទាហានត្រូវយល់ !
    មិនមែនទាស្ងោរ ដែលអ្នកប្រមាថបាននោះទេ !

Leave a Reply

Submit Comment