ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េខាងត្បូង​ធ្វើបាតុកម្ម​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា

ដោយ ទីន ហ្សាការីយ៉ា
2019-10-20
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលតវ៉ា​នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៩។

អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលតវ៉ា​នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៩។

 រូប​ថតពីហ្វេសប៊ុក​របស់អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ​


ថ្ងៃនេះ​បាតុករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ដែល​មាន​រួមមាន​៖ ក្រុម​ពលករ​ខ្មែរ​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួបជុំគ្នា​សម្ដែង​មតិ ដើរ​ហែ​ក្បួន និង​ស្រែក​ទាមទារ​ឱ្យ​សហគមន៍​អន្តរជាតិ អន្តរាគមន៍​ករណី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​។ ក្រុម​បាតុករ​ស្នើ​ទៅ​អន្តរជាតិ ធ្វើជា​សាក្សី​នៃ​ការ​វិល​ចូល​ស្រុក​របស់​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី។

ថ្ងៃនេះ​បាតុករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ដែល​មាន​រួមមាន​៖ ក្រុម​ពលករ​ខ្មែរ​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួបជុំគ្នា​សម្ដែង​មតិ ដើរ​ហែ​ក្បួន និង​ស្រែក​ទាមទារ​ឱ្យ​សហគមន៍​អន្តរជាតិ អន្តរាគមន៍​ករណី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​។ ក្រុម​បាតុករ​ស្នើ​ទៅ​អន្តរជាតិ ធ្វើជា​សាក្សី​នៃ​ការ​វិល​ចូល​ស្រុក​របស់​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី។

សម្រែក​ទាមទារ​ឱ្យ​លោក ហ៊ុន សែន ចុះ​ចេញពី​តំណែង ទាមទារ​ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស បាន​លាន់ឮ​ពេញ​ផ្លូវ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ជា​កន្លែង​ដែល​ក្រុម​បាតុករ​ដើរ​ហែ​ក្បួន​ធ្វើបាតុកម្ម​។ ក្រុម​បាតុករ​បាន​នាំគ្នា​ទៅ​ដាក់​ញតិ្ត​នៅ​វិមាន​ប្រធានាធិបតី​នៃ​ប្រទេស​កូរ៉េខាងត្បូង និង​នៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​នេះ។

អ្នកនាំពាក្យ​នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ នៅ​ប្រទេស​កូរ៉េខាងត្បូង​លោក ម៉ាត់ វណ្ណនី ឱ្យ​អាស៊ីសេរី​ដឹង​ថា បាតុកម្ម​នេះ​មាន​បាតុករ​ចូលរួម​ប្រមាណ ៣០០០​នាក់ ដែល​ចំនួន នេះ​គឺ​ដូច​ទៅនឹង​ការ​រំពឹង​ទុក​។ លោក​ថា បាតុកម្ម​នេះ​ទទួល​បាន​ជោគជ័យ​ដោយ​ក្រុម​បាតុករ​បាន​ដាក់​ញត្តិ និង​បញ្ជូន​សារ​របស់​ខ្លួន​ទៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​ថា ខ្មែរ​នៅ​ក្រៅ​ស្រុក​មិន​ទទួលស្គាល់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ​ទេ៖ «យើង​ដឹង​ហើយ​ថា របប​លោក ហ៊ុន សែន ជាពិសេស​ស្ថានទូត​ខ្មែរ​នៅ​កូរ៉េ​ខ្មែរ នៅ​ទីក្រុង​សេអ៊ូល គឺ​បម្រើ​ឱ្យ​បក្ស​បុគ្គល បម្រើ​ឱ្យ​គណបក្ស​ប្រជាជន​ទេ គឺ​មិន​បម្រើ​ប្រជារាស្ត្រ​ទូទៅ​មិនដែល​បម្រើ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ទេ អ្វី​ដែល​យើង​ចង់​បានជា​គោលដៅ​សំខាន់​គឺ​ចង់​បង្ហាញ​ឆន្ទៈ​យើង​ជា​ពលករ​ទោះបី​មាន​ការ​គំរាមកំហែង​ប៉ុន្តែ​យើង​អត់​ខ្លាច​យើង​នៅតែ​ស្រែក​នៅមុខ​ស្ថានទូត​ប្រាប់​ទៅ​ស្ថានទូត​ថា ពួក​យើង​ចង់បាន​សំខាន់​បំផុត​គឺ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព ហើយ​និង​យុត្តិធម៌​សង្គម​នៅ​កម្ពុជា»។

លោក ម៉ាត់ វណ្ណនី ឱ្យ​ដឹង​ទៀត​ថា ក្រុម​បាតុករ​បាន​ក៏​បាន​ផ្ញើ​ញត្តិ​របស់​ពួកគេ​ទៅ​បណ្ដា​ស្ថានទូត​នៃ​ប្រទេស​ជា​ហត្ថលេខី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ២៣ តុលា តាម​អ៊ីម៉ែល​ដែរ​ដើម្បី​ជំរុញ​ទៅ​ប្រទេស​ទាំងនោះ​អន្តរាគមន៍ វិបត្តិ​នយោបាយ​នៅ​កម្ពុជា។

បាតុករ​ម្នាក់​ជា​និស្សិត​ទៅ​រៀន​នៅ​ប្រទេស​កូរ៉េខាងត្បូង លោក សាន និវឌ្ឍន៍ ឱ្យ​អាស៊ីសេរី​ដឹង​ថា ការចូលរួម​របស់​លោក​ពេលនេះ​ព្រោះ​ចង់​ឃើញ​ប្រទេស​កម្ពុជា​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន។ លោក​ថា ទោះ​ការចូលរួម​ថ្ងៃនេះ​អាច​ធ្វើ​ឱ្យ​លោក​ពិបាក​រក​ការងារ​ធ្វើ​វិល​ទៅ​ប្រទេស​កម្ពុជា​វិញ​ក៏ដោយ ក៏​លោក​មិន​ខ្លាច​ដែរ​។ លោក​យល់ថា បើ​ចង់​ឱ្យ​សហគមន៍​អន្តរជាតិ​ជួយ​អន្តរាគមន៍​លុះត្រាតែ​ពលរដ្ឋ​ខ្មែរ​ហ៊ាន​លះបង់​ងើប​ឡើង​ឱ្យ​គេ​ឃើញ​សិន៖ «ការពិត​យើង​ទាមទារ​ចង់​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​គាត់​បាន​ដឹង​គាត់​ជួយ ប៉ុន្តែ​ទន្ទឹម​ហ្នឹង​យើង​ត្រូវ​ងើបឈរ​ដែរ​បាន​ពួកគាត់​បាន​ជួយ​យើង​បាន​ហើយ​យើង​ជឿ​ថា នឹង​បាន​ផល​ជា​វិជ្ជមាន»។

ខ្លឹមសារ​នៃ​ការ​ធ្វើ​បាតុកម្ម​នេះ​គឺ​ក្នុង​គោលបំណង​ទាមទារ​ឱ្យ​មាន​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​ឡើង​វិញ។ ចំណុច​សំខាន់​មួយទៀត​នោះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​និង​បញ្ជាក់​ជំហរ​នៃ​ការ​វិល​ចូល​ស្រុក​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា​ខាងមុខ​។ ក្រៅ​តែ​ពី​ការ​ទាមទារ​ក្រុម​បាតុករ​បាន​នាំ​គ្នា​ច្រៀង ចម្រៀង​រៀបរាប់​ពី​បញ្ហា​ដែល​កំពុង​កើតឡើង​នៅ​កម្ពុជា​នា​ពេល​សព្វថ្ងៃ​ផង​ដែរ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​អូស្ត្រាលី លោក ម៉ែន វណ្ណា លើកឡើង​ថា លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ជាង​ជិត​៤០​មកនេះ​មានតែ​ការរំលោភ​សិទ្ធិមនុស្ស និង​ធ្វើ​ឱ្យ​ជាតិ​អន់​ខ្សោយ ។ លោក ម៉ែន វណ្ណា ស្នើ​ទៅ​ពលរដ្ឋ​នៅ​ប្រទេសក្រៅ​ទាំងអស់​ចូលរួម​ជាមួយ​លោក សម រង្ស៊ី ដើម្បី​ជួយ​សង្គ្រោះ​ប្រទេស​កម្ពុជា៖ «សាមសិប​ឆ្នាំ​ជាង​ហ្នឹង គឺ​យើង​គ្មាន​សិទ្ធិ​ទេ អ្នកដឹកនាំ​យើង​គឺ​ដើរ​ទៅ​អំណាច​ផ្ដាច់ការ​គ្រួសារ​និយម បក្សពួកនិយម ដូច្នេះ​ថ្ងៃនេះ​យើង​ទាំងអស់​គ្នា​គឺ​ទាមទារ​ឱ្យ​ដក​របប​នេះ​ចេញ​យើង​អត់​ត្រូវការ​របប​នេះ​មាន​នៅ​ស្រុក​យើង​ទេ»។

ក្រុម​មន្ត្រី​របប​ក្រុងភ្នំពេញ​ធ្លាប់​លើកឡើង​ថា បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​នេះ នឹង​មិន​មាន​ឥទ្ធិពល​អ្វី​លើ​រដ្ឋាភិបាល​កម្ពុជា​ឡើយ ហើយ​ទង្វើ​នេះ​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​ចាត់ទុកថា ជា​រឿង​ខុសច្បាប់​ទៀត​ផង។

ទោះជា​យ៉ាងណា ក្រុម​បាតុករ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ជំរុញ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ផ្សេងទៀត​នាំគ្នា​ធ្វើបាតុកម្ម​តាម​ប្រទេស​របស់​ពួកគេ​រស់នៅ ដើម្បី​ជា​សារ​ប្រាប់​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ជួយ​អន្តរាគមន៍​បញ្ចប់​វិបត្តិ​នយោបាយ និង​ធ្វើជា​សាក្សី​នៃ​ការ​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ខាង​មុខ​នេះ៕

សូម​ស្ដាប់​បទសម្ភាសន៍​បន្ថែម​ជាមួយ​លោក ពេជ្រ ពណ្ណរាយ ជុំវិញ​ការ​ធ្វើ​បាតុកម្ម​នេះ ដូច​តទៅ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េខាងត្បូង​ធ្វើបាតុកម្ម​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា"

  1. Anonymous says:

    ********** KAMPOUCHEA have known as a unfortunate nation in the world ************ the two devil leaders have been known as the killer of their own people. their names is familiarity to each other it came whit four contentious letters and two vowel please check>> POL POT, HUN SEN : isn’t it look the same . are we believe HUN SEN and HENG SAMRIN gone to Vietnam that was their master cam to kick POL POT out in what reason ?? now it come to their responsible for the nation what have they been done . all we knew was murder more Cambodian not even that they gave Cambodian’s land away to their master destroy nation’s treasury . we knew Cambodia can be the year of minus zero if worse come to wars in the near future.

  2. so socheath says:

    នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះដែលការសន្យារបស់អាពូជឆ្កែ
    អាក្បត់ជាតិសមរង្ស៉ីនិងបរិវារក្បត់ជាតិរបស់វាអួតថាមកចាប់
    មកបណ្តេញសម្តេចតេជោហ៊ុនសែនពីអំណាច រហូតដល់ថ្នាក់
    មីក្តឹតស្វឹតមួរសុខហួរ ស្រែកអួតអាង អំពីចំនួនមនុស្ស២យន្ត
    ហោះ ដែលហោះពីអាមេរិក មកកាន់តំបន់អាស៊ី ដើម្បីដង្ហែរ
    អាពូជឆ្កែ អាក្បត់ជាតិសមរង្ស៊ីមកបណ្តេញ មកចាប់តេជោ
    ហ៊ុនសែនទៀតផង ។
    ដើម្បីអបអរស្វាគមន៍ចំពោះដំណើរមកចាប់ មកដេញ
    តេជោសែនចេញពីអំណាច របស់អាពូជឆ្កែ អាក្បត់សមរង្ស៊ី
    និងបរិវាររបស់វា ខ្ញុំសុំជូនបទចម្រៀងមួយបទ អមដោយ
    អត្ថបទមួយ ដើម្បីជាការជូនពរ ដល់ទីអវសាន របស់អាក្បត់ជាតិសមរង្ស៉ី
    និងបរិវាររបស់វាផងដែរ។

    ចម្រៀងបទ : ស្អែកសន្យា !
    I- ស្អែកហើយស្អែកទៀត ស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
    ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
    II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ពេលស្រែកបន្លឺ
    ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
    R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
    ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកជាវេលា ព្រោះមានថ្ងៃស្អែក ។
    III-ឈប់បោកប្រាសទៅ កុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតវេលា
    បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ៕
    អញទាយទុកមុនចុះ !
    តែអញថាបោក គឺពិតជាបោក
    អាពូជឆ្កែសមរង្ស៉ីទាល់តែយូរហើយយារស្តោកដូចពងក្តវាទៀត
    ក៏វាមិនហ៊ានមកដែរ ។ ដូចនេះកុំដេកយល់សប្តិ៍ ពួកអាជាប់គុកទាំងឡាយអើយ !

  3. so socheath says:

    តំបន់ព្រំដែនគឺជាតំបន់គ្មានមេត្តា
    ***
    ជាការពិតណាស់ តំបន់ព្រំដែនកម្ពុជា-ថៃគឺតំបន់កលិយុគ
    ប្រទូស្តរាយគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃតាមគ្រប់ច្រក
    របៀងទាំងអស់ ក្នុងពេលដែលថៃបញ្ជូនកងទ័ពចូល
    ឈ្លានពានដណ្តេីមកាន់កាប់ប្រសាទព្រះវិហារ ដែលជា
    បិតិកភ័ណ្ឌពិភពលោករបស់ជាតិខ្មែរ។
    ស្ថានភាពបែបនេះ បានតម្រូវឲ្យកងទ័ពកម្ពុជា ប្រុងជេីងការ
    ត្រៀមប្រយុទ្ធតទល់ស្ត្រូវឈ្លានពានរហូតដល់សព្វថ្ងៃ។
    ក្រៅពីច្រករបៀងសម្រាប់ការចេញចូលដោះដូរ ពាណីជ្ជកម្ម
    កម្ពុជាថ្ងៃ បណ្តារផ្លូវឆ្លងកាត់ផ្សេងទៀត ដែលអាចរាប់បានថា
    ជាផ្លូវយុទ្ធសាស្ត្រសង្គាមឈ្លប គឺនៅពោរពេញដោយគ្រាប់
    មីនស្អេកស្កះ ដែលមិនទាន់ដោចេញនៅឡេីយ។
    សង្គ្រាមសុីវិល ដែលបានញុាំញីកម្ពុជាតាំងពីទស្សវត្សរ៍ឆ្នាំ៧០
    ដែលផ្តួចផ្តេីមបង្ករឡេីងដោយសហរដ្ឋអាមេរិក តាមរយះ
    ពួកអាយ៉ងលន់ណុលតាមរយះរបបប្រល័យពូជសាសន៍
    ប៉ុលពតក្នុងសង្គ្រាមប្រឆាំរបបសាធារណរដ្ឋប្រជាមានិតុកម្ពុជា
    រដ្ឋកម្ពុជា ហេីយដែលរបបប៉ុលពតរួមដៃជាមួយពួក
    ប្រតិកិរិយាផ្សេងទៀត វិនាសកម្មនៃគ្រាប់មីន នឹងយុទ្ធភណ្ឌ
    មិនទាន់ផ្ទុះ បានបង្ករទុក្ខសោក ដល់ប្រជាជនកម្ពុជារហូតដល់
    សព្វថ្ងៃនេះ។
    សម្រាប់ជនលង់គំនឹតក្រោមឧបាយកលក្បត់ជាតិ របស់ជន
    ក្បត់ជាតិសមរង្សុី នឹងបក្សពួក ដែលបានរួមដៃគ្នាកាត់ដី
    ប្រទេសកម្ពុជា៤ខេត្តឲ្យយួនដេហ្កាធ្វេីជាតំបន់ស្វយ័ត ប្រឆាំង
    រដ្ឋាភិបាលវៀតណាមសព្វថ្ងៃ គឺជាការអន្ទោលមករកទុក្ខសោក
    នៃការបាត់បង់ជិវិត។
    មីនគឺជាចំណងមួយ តែការបាញ់ប្រហារ ចំពោះការជ្រៀតចូល
    តាមតំបន់ប្រឈម គឺជាគ្រោះថ្នាក់ ដែលមិនអាចបន្ទោស
    អ្នកណាបាន ។
    ដូចនេះជនលង់ក្នុងឧបាយកក្បត់ជាតិសមរង្សុី ត្រូវគឹតឲ្យ
    បានច្បាស់ថា តេីការធ្វេីសកម្មភាពបែបល្ងង់ខ្លៅរបស់អ្នក
    តេីធ្វេីដេីម្បីអ្វី។
    យកល្អបេីអ្នកគឺតថាជ្រុលលង់គំនឹតទៅហេីយ អ្នកត្រូវរុញ
    អាក្បត់ជាតិសមរង្សុី និងបក្សពួកក្បត់ជាតិរបស់វា ឲ្យដេីរមុខ
    ដេីរមុនអ្នកចម្ងាយគម្លាត ពី៥០ម៉ែត្រទៅ៧០ម៉ែត្រ
    តាមច្បាប់បំភ្លឺផ្លូវពីអ្នកស៊ើបការណ៍សង្គ្រាម នោះអាចថា
    អ្នកប្រហែលអាចមានសុវត្ថិភាត្រឡប់ទៅផ្ទះជួបប្រពន្ធកូនបានវិញខ្លះ ។
    តេីអ្នកដឹងថា គ្រាប់កាំភ្លេីងAK47 រត់បានចម្ងាយប៉ុន្មានទេ ?
    ចុះបេ40 B41 មីត្រៃយ៉ើរ ដឺត្រង់ ។ល។
    នោះ គឹជាទាហានត្រូវយល់ !
    មិនមែនទាស្ងោរ ដែលអ្នកប្រមាថបាននោះទេ !

Leave a Reply

Submit Comment