ពលរដ្ឋ​មួយ​ចំនួន​នៅ​ព្រំដែន​ថៃ​ថា ខ្លួន​តាម​ដាន​ព័ត៌មាន​ពី​គម្រោង​វិល​មក​កម្ពុជា​របស់​លោក សម រង្ស៊ី យ៉ាង​ដិតដល់

ដោយ ខែ សុណង
2019-10-20
RFA

លោក សម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ឆ្ពោះ​ទៅ​រមណីយដ្ឋាន​វត្ត​ភ្នំ នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៤។

លោក សម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ឆ្ពោះ​ទៅ​រមណីយដ្ឋាន​វត្ត​ភ្នំ នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៤។ RFA


ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ភូមិភាគ​ពាយ័ព្យ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ នាំគ្នា​តាមដាន​ព័ត៌មាន​អំពី​គម្រោង​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​យ៉ាង​ដិតដល់​។ ពួកគាត់​អះអាង​ថា មូលហេតុ​ដែល​តាមដាន​ព័ត៌មាន ដោយសារ​ចង់​ដឹង​ពី​ស្ថានការណ៍​នយោបាយ​ថ្មីៗ របស់​ស្រុកទេស ដើម្បី​ត្រៀមខ្លួន​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ស្របតាម​សភាពការណ៍​បច្ចុប្បន្ន។

ពលរដ្ឋ​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ លើកឡើង​ស្រដៀង​គ្នា​ថា សព្វថ្ងៃ​ពួកគាត់​តាមដាន​ព័ត៌មាន​លាក់​ទុក​ក្នុង​ចិត្ត​ទាំង​ភ័យខ្លាច និង​មិន​ហ៊ាន​និយាយ​ចេញទៅ​ខាងក្រៅ​ឱ្យ​គេ​ឯង​ដឹង​ឡើយ ព្រោះ​ខ្លាច​អាជ្ញាធរ​ធ្វើទុក្ខបុកម្នេញ​មក​លើ​ពួកគាត់។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​តំបន់​ព្រំដែន​ស្រុក​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ លោកស្រី ញ៉ែម សារុំ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៩ តុលា ថា លោកស្រី និង​ពលរដ្ឋ​នៅ​ជាប់​ព្រំដែន​ថៃ​ស្រុក​នេះ​តាមដាន​ព័ត៌មាន​ស្ទើរ​គ្រប់គ្នា ជាពិសេស​គឺ​មើល​ក្នុង​ហ្វេសប៊ុក (Facebook) និង​តាម​យូធូប(Youtube)​។ លោកស្រី​បន្ត​ថា អ្នក​នៅ​ព្រំដែន​ក្នុង​តំបន់​លោកស្រី​ភាគ​ច្រើន​ស្រលាញ់​ជាតិ​មាតុភូមិ និង​ចង់​ឱ្យ​ប្រទេស​មានការ​រីក​ចំរើន​ដូច​ប្រទេស​ជឿនលឿន​លោក​ខាង​លិច​។ ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ទៀត​ថា ពួកគាត់​នៅ​ព្រំដែន​ដឹង​ច្បាស់​ពី​ស្ថានការណ៍​នយោបាយ​របស់​ស្រុកទេស និង​ត្រូវ​ធ្វើ​យ៉ាងណា ដើម្បី​ឱ្យ​ជាតិ​មាន​ប្រជាធិបតេយ្យ​ពេញលេញ​នោះ ក៏ប៉ុន្តែ​លោកស្រី​មិន​ហ៊ាន​និយាយ​ចំណុច​សំខាន់ៗ ទាំងនោះ​ចេញ​មក​ខាងក្រៅ​នោះ​ទេ ដោយសារ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន៖ «ដូច​ថា​យើង​មិន​ដឹង​មិន​ឮ​អី​ទេ គ្រាន់តែ​ថា ដឹង​ដំណឹង​លោក សម រង្ស៊ី មក​អីចេះ​មួយ​អ៊ីចុះ​មួយ អ្នកខ្លះ​ថា ឯង​ខំ​និយាយ​ទៅ​ប្រយ័ត្ន​គេ​ចាប់។ អ្នកខ្លះ​មិន​ហ៊ាន​ចែករំលែក​បន្ត​ទេ គ្រាន់តែ​ស្ដាប់ គឺថា​ភាគច្រើន​ខ្លាច ហើយ​អ្នកខ្លះ​ក៏​ហ៊ាន​ដែរ គឺ​ម្នាក់ៗ​រំជើបរំជួល​ក្នុង​ចិត្ត​ទាំងអស់​គ្នា»។

រីឯ​ប្រជាពលរដ្ឋ​នៅ​ព្រំដែន​កម្ពុជា​-​ថៃ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ម្នាក់ទៀត ថ្លែង​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ព្រំដែន​ខេត្ត​នេះ​ភាគច្រើន ចាប់​អារម្មណ៍​ព័ត៌មាន​ពី​គម្រោង​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា។ លោកស្រី​បន្ត​ថា ពួកគាត់​ស្ដាប់​ព័ត៌មាន​ទាំងនេះ​តាម​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក វី​.​អូ​.​អេ​(VOA) នៅ​ក្នុង​ហ្វេសប៊ុក ជា​រៀងរាល់ថ្ងៃ៖ «យើង​គ្រាន់តែ​ទុក​ក្នុង​ចិត្ត​យើង​ដឹង​តែ​យើង​មិន​អាច​និយាយ​បាន យើង​ចេះតែ​ស្ដាប់ៗ​ទៅ ដូច​ថា​ថ្ងៃ​ណា​គេ​ប្រទេស​សម្បូរ​សប្បាយ​គឺ​តាម​ស្ថានភាព​នោះ​ទៅ។ ប្រជាពលរដ្ឋ​ភ័យខ្លាច​ណាស់​ចុះ​ស្រុកទេស​ល្បី​ចាប់ខ្លួន​ពលរដ្ឋ​ដល់ពេល​អីចឹង​ទៅ​មិន​ហ៊ាន​បញ្ចេញ​មតិ​ទេ ដូច្នេះ​នាំគ្នា​នៅ​ស្ងៀម​ទៅ»។

ចំណែក​អ្នក​រត់​តាក់ស៊ី ពី​ទី​រួម​ខេត្ត​បន្ទាយមានជ័យ ទៅ​ព្រំដែន​ថៃ​ក្រុង​ប៉ោយប៉ែត ឈ្មោះ ទង ថ្លែង​ថា អ្នក​ធ្វើ​ដំណើរ​ភាគច្រើន​មិន​ហ៊ាន​និយាយ​រឿង​នយោបាយ​ដូច​ពេល​មុនៗ នោះ​ទេ ព្រោះ​ខ្លាច​អាជ្ញាធរ​ចាប់​ដាក់គុក​ដូច​សកម្មជន​គណបក្ស​ប្រឆាំង។ លោក​បន្ត​ថា បើ​ទោះ​បី​ជា​ពលរដ្ឋ​មានការ​ភ័យខ្លាច​យ៉ាង​នេះ​ក្ដី គឺ​ពួកគាត់​ភាគច្រើន​តាមដាន​ព័ត៌មាន​យ៉ាង​ដិតដល់ ហើយ​មាន​អ្នកដំណើរ​ខ្លះ​លួច​បើក​វិទ្យុ​អាស៊ីសេរី​ស្ដាប់​តាម​ហ្វេសប៊ុក​ក៏​មាន​ដែរ៖ «ខ្ញុំ​តាមដាន​រហូត​រាល់ថ្ងៃ​យប់​ឡើង​ខ្ញុំ​បើក​ស្ដាប់​រហូត ប៉ុន្តែ​មាន​មនុស្ស​មក​ច្រើន​ខ្ញុំ​អត់​ហ៊ាន​ស្ដាប់​ទេ។ ខ្ញុំ​ចង់​ឱ្យ​លោក សម រង្ស៊ី វិល​ត្រឡប់​មក​ខ្មែរ​ឱ្យ​ក្លាយ​ជា​ការ​ពិត ហើយ​អ្នក​នៅ​ខាងក្នុង​ភាគច្រើន​សប្បាយចិត្ត តែ​គេ​មិន​ហ៊ាន​និយាយ​ទេ»។

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​ប្រកាស​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ថា កម្លាំង​អ្នកគាំទ្រ​គណបក្ស​លោក​នឹង​ធ្វើ​ដំណើរ​ថ្មើរជើង​ចូល​ប្រទេស​កម្ពុជា តាម​ព្រំដែន​ប្រទេសជិតខាង។ ទោះបីជា​លោក សម រង្ស៊ី នៅតែ​អះអាង​ថា លោក​មិនទាន់​ចង់​ប្រកាស​ឱ្យ​ដឹង​មុន អំពី​មធ្យោបាយ និង​តម្រាយ​ផ្លូវ​ធ្វើដំណើរ​វិល​ចូល​ស្រុក​ខ្មែរ​វិញ​ក៏ដោយ ក៏​លោក​បាន​បង្ហើប​ឱ្យ​ដឹង​ថា អ្នកចូលរួម​អម​ដំណើ​រ នឹង​ត្រូវ​ឆ្លង​ចូល​ទឹកដី​ខ្មែរ តាម​ច្រក​ព្រំដែន​ដែល​អាច​ដើរចូល​ទៅ​បាន។

រីឯ​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរី​ថា នៅ​ពេល​នេះ​កង​កម្លាំងប្រដាប់អាវុធ​របស់​រដ្ឋាភិបាល​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ចាត់វិធានការ​លើ​ប្រជាពលរដ្ឋ​ទាំងឡាយ​ដែល​មាន​ពាក់ព័ន្ធ​នឹង​គម្រោង​វិល​ចូល​កម្ពុជា​របស់​លោក សម រង្ស៊ី នៅ​ពេល​ខាងមុខ៖ «វា​ទៅ​ជា​ស្ថិត​ក្នុង​រង្វង់​អ្នកចូលរួម​ធ្វើ​រដ្ឋប្រហារ ដូច្នេះ​មិនមែន​ជា​សិទ្ធិ​នយោបាយ​មិនមែន​ជា​សិទ្ធិ​ការសម្ដែង​មតិ​អី​ទៀត​ទេ គឺ​រាល់​សកម្មភាព​ត្រូវ​នៅ​ក្នុង​ការ​គ្រប់គ្រង និង​ការ​ចង្អុល​បង្ហាញ​របស់​តុលាការ រដ្ឋាភិបាល​មិន​ញញើត​នឹង​បង្ក្រាប​ទេ»។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក ស៊ឹង សែនករុណា កត់សំគាល់​ថា ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​អាក្រក់​ទៅ ហើយ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការសម្ដែង​មតិ​របស់​ពលរដ្ឋ​។ លោក​បញ្ជាក់​ថា សព្វថ្ងៃ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​មិន​ហ៊ាន​ជួប​ប្រជុំ​គ្នា​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​នោះ​ទេ ពីព្រោះ​ពួកគេ​ខ្លាច​អាជ្ញាធរ​ចាប់​ដាក់គុក ហើយ​ចោទ​ប្រកាន់​ថា ជា​ជន​ក្បត់ជាតិ ដូច​ការ​ចាប់​សកម្មជន​គណបក្សប្រឆាំង​កន្លង​មក៖ «ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ត្រូវ​មាន​ការចូលរួម​តាមដាន​ព័ត៌មាន​ពាក់ព័ន្ធ​សកម្មភាព​ស្រុកទេស គឺ​ជា​រឿង​ដែល​ល្អ​ប្រសើរ​បំផុត​ហើយ ជៀសវាង​មិន​ដឹង​បញ្ហា​សង្គម​ខ្លួនឯង ហើយ​នាំ​ឱ្យ​ពិបាក​ចូលរួម​ឬក៏​រៀបចំ​នូវ​ស្ថានភាព​របស់​ខ្លួន​ហ្នឹង​ឱ្យ​ស្រប​ទៅ​នឹង​ស្ថានភាព​នយោបាយ​គឺ​អត់​ដឹង ហើយ​មិន​អាច​ដឹង​ថា ស្ថានការណ៍​នៅ​ពេល​ខាងមុខ​ហ្នឹង​កើត​អ្វី​ឡើយ»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ កត់សំគាល់​ទៀត​ថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​តាមដាន​ព័ត៌មាន​នៅ​ពេល​នេះ ដោយសារ​ថ្ងៃ​កំណត់​របស់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង ដែល​អះអាង​អំពី​ការ​វិល​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា នោះ កាន់តែ​ខិត​ជិត​ចូល​មក​ដល់​។ ដូច្នេះ​ហើយ​បាន​ជា​ពលរដ្ឋ​ចាប់អារម្មណ៍​ច្រើន ពីព្រោះ​ជា​ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ​កាន់តែ​ឡើង​កម្ដៅ។ ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ នៅ​តែ​មាន​ក្ដី​សង្ឃឹម​ថា វិបត្តិ​នយោបាយ​របស់​កម្ពុជា​នឹង​បាន​ប្រសើរ​ឡើងវិញ នៅ​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "ពលរដ្ឋ​មួយ​ចំនួន​នៅ​ព្រំដែន​ថៃ​ថា ខ្លួន​តាម​ដាន​ព័ត៌មាន​ពី​គម្រោង​វិល​មក​កម្ពុជា​របស់​លោក សម រង្ស៊ី យ៉ាង​ដិតដល់"

  1. so socheath says:

    ក្រុមល្ខោនអត់រោង
    *******
    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
    សមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
    មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត
    ដូចការសារភាពដោយបើកចំហរបស់អេង ឆៃអ៊ាង ខាងក្រោម
    នេះជាភ័ស្តុតាងស្រាប់។
    តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះសមរង្ស៊ី
    ដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ ដែលស្ថិត
    ក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ី
    និងបក្សពួកហ៊ានចូលកម្ពុជាវិញ។
    សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
    បោកប្រាស ដើម្បីបានលុយបន្ថែមប៉ុណ្ណោះ។
    ហាស ! ហាស
    ជឿសម្តី មួរសុខហួរ ជឿឆ្កែវិញល្អជាង ។
    អេង ឆៃអ៊ាង វាថាទាល់តែយូរ ហើយយារស្តោក ទៀត ក៏មិនហ៊ានមកដែរ ។
    ព្រោះគ្មានការគាំទ្រនិងធានាសន្តិសុខពីអន្តរជាតិ ( ????? ) ។
    វាថាទាល់តែយូរបានមកជាប់គុក និង ឲ្យគេបាញ់ងាប់
    អត់ប្រយោជន៍ ។ វាថាទុកពេល សម្រាប់តស៊ូវិញល្អជាង ( ??????)

    (ស្តាប់សម្តីហូវ៉ាន់ម្តង)
    ដកស្រង់ពីគណនីហ្វេសប៊ុកហូវ៉ាន់
    *******
    ញុំ ហូ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌល ភ្នំពេញ សូមបញ្ជាក់គោលជំហរជាថ្មីថា ខ្ញុំគ្មានគម្រោងវិល ត្រឡប់ចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា នោះទេ ព្រោះលោកប្រធានស្តីទី សម រង្ស៊ី ក៏នឹងមិនវិលត្រឡប់ ចូលប្រទេសវិញតាមការគ្រោងទុកដែរ។ ការសម្រេចចិត្ត នេះធ្វើឡើង ក្រោយពីលោកប្រធាន ក៏ដូចជាខ្ញុំទើបតែ បានដឹងច្បាស់លាស់ជាមួយភស្តុតាង និងសាក្សីថា លោកប្រធាន សម រង្ស៊ីបានចាញ់ល្បិចកលរបស់ក្រុមលោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ព្រះអង្គ ប៊ុត ប៊ុនតិញ ដែលបានរៀបចំផែនការសម្លាប់ជីវិត នយោបាយ របស់លោកប្រធាន សម រង្ស៊ី។ លោក អេង ឆៃអ៊ាង បានក្បត់ គណបក្សសង្គ្រោះជាតិ ក្បត់មនសិការជាតិ ក្បត់ពលរដ្ឋខ្មែរ ម្ចាស់ឆ្នោតកន្លះប្រទេសដោយបានឃុបឃិតគ្នាជាមួយក្រុមគាត់ដោយមានទំនាក់ទំនងសម្ងាត់ជាមួយអ្នកនៅក្នុងប្រទេស បង្ខំឱ្យលោកប្រធាន សម រង្ស៊ី កំណត់ពេលវេលា ចូល ប្រទេសកម្ពុជា ខណៈមិនមានសេចក្តីសង្ឃឹមណាមួយថានឹង អាចមានការគាំទ្រពីមហាអំណាចនិងអាចសម្រេចបានតាមផែនការក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល។ និយាយឱ្យចំទៅ លោកប្រធាន សម រង្ស៊ី ត្រូវបានលោក អេង ឆៃអ៊ាង លក់ ដើម្បីផលប្រយោជន៍នយោបាយ។
    ដូច្នេះ លោកប្រធាន សម រង្ស៊ី កំពុងតែគិតគូរថា តើនឹងត្រូវ ធ្វើយ៉ាងណាសង្គ្រោះជីវិតនយោបាយនៅក្រោយថ្ងៃទី៩ ខែវិច្ឆិកា។ ជាមួយគ្នានេះ ខ្ញុំក៏សូមផ្តាំផ្ញើដល់ ក្មួយៗ យុវជន ប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលត្រៀមធ្វើបាតុកម្មនៅ ប្រទេសកូរ៉េខាងត្បូងថា បាតុកម្មក្នុងន័យគាំទ្រការ មាតុភូមិនិវត្តន៍របស់លោកប្រធាន សម រង្ស៊ីចុះបើលោក ប្រធានកំពុងគិតគូរថានឹងមិនវិលចូលមកប្រទេសវិញ ដោយសារតែទើបដឹងថា លោក អេង ឆៃអ៊ាង និងបក្ខពួក បានបំផ្លាញជីវិតនយោបាយចុងក្រោយរបស់គាត់ តើបាតុកម្មបានផលប្រយោជន៍អ្វីទៅ បាតុកម្មដែល បងប្អូនធ្វើនៅពេលនេះ គឺជាការបាតុកម្មដែលធ្វើឱ្យលោក ប្រធាន សម រង្ស៊ី កាន់តែទ័លច្រក និងកាន់តែធ្វើឱ្យជីវិត នយោបាយលោកប្រធានស្ថិតក្នុងសភាពគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ។ ខ្ញុំសង្ឃឹមថាសារដែលចេញពីចិត្តរបស់ខ្ញុំនេះ អាចធ្វើឱ្យបងប្អូនសង្គ្រោះជាតិដែលកំពុងតែបែកបាក់គ្នានេះអាចគិតពិចារណា និងម្យ៉ាងទៀត ដើម្បីជាសារដល់ សកម្មជននៅមូលដ្ឋានកុំឱ្យប្រឈមនឹងច្បាប់ ព្រោះរហូតមក ទល់ពេលនេះ សកម្មជនយើងនៅមូលដ្ឋានចំនួន ៤៥ នាក់ហើយដែលត្រូវបានចោទប្រកាន់ និងខ្លះត្រូវបាន ចាប់ខ្លួន ខ្លះរត់គេចខ្លួនទៅក្រៅប្រទេស។ ខ្ញុំមិនចង់ឃើញ សកម្មជនអ្នកស្នេហាជាតិយើងជួបគ្រោះថ្នាក់ឡើយ។
    សូមអរគុណ
    ពីខ្ញុំ ហូ វ៉ាន់
    តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលរាជធានីភ្នំពេញ

    ហាស ! ហាស
    ពួកអាអស់ នេះចេះសម្តែង ល្ខោនអត់រោង មែន !

  2. so socheath says:

    នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះដែលការសន្យារបស់អាពូជឆ្កែ
    អាក្បត់ជាតិសមរង្ស៉ីនិងបរិវារក្បត់ជាតិរបស់វាអួតថាមកចាប់
    មកបណ្តេញសម្តេចតេជោហ៊ុនសែនពីអំណាច រហូតដល់ថ្នាក់
    មីក្តឹតស្វឹតមួរសុខហួរ ស្រែកអួតអាង អំពីចំនួនមនុស្ស២យន្ត
    ហោះ ដែលហោះពីអាមេរិក មកកាន់តំបន់អាស៊ី ដើម្បីដង្ហែរ
    អាពូជឆ្កែ អាក្បត់ជាតិសមរង្ស៊ីមកបណ្តេញ មកចាប់តេជោ
    ហ៊ុនសែនទៀតផង ។
    ដើម្បីអបអរស្វាគមន៍ចំពោះដំណើរមកចាប់ មកដេញ
    តេជោសែនចេញពីអំណាច របស់អាពូជឆ្កែ អាក្បត់សមរង្ស៊ី
    និងបរិវាររបស់វា ខ្ញុំសុំជូនបទចម្រៀងមួយបទ អមដោយ
    អត្ថបទមួយ ដើម្បីជាការជូនពរ ដល់ទីអវសាន របស់អាក្បត់ជាតិសមរង្ស៉ី
    និងបរិវាររបស់វាផងដែរ។

    ចម្រៀងបទ : ស្អែកសន្យា !
    I- ស្អែកហើយស្អែកទៀត ស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
    ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
    II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ពេលស្រែកបន្លឺ
    ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
    R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
    ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកជាវេលា ព្រោះមានថ្ងៃស្អែក ។
    III-ឈប់បោកប្រាសទៅ កុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតវេលា
    បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ៕
    អញទាយទុកមុនចុះ !
    តែអញថាបោក គឺពិតជាបោក
    អាពូជឆ្កែសមរង្ស៉ីទាល់តែយូរហើយយារស្តោកដូចពងក្តវាទៀត
    ក៏វាមិនហ៊ានមកដែរ ។ ដូចនេះកុំដេកយល់សប្តិ៍ ពួកអាជាប់គុកទាំងឡាយអើយ !

  3. so socheath says:

    តំបន់ព្រំដែនគឺជាតំបន់គ្មានមេត្តា
    ***
    ជាការពិតណាស់ តំបន់ព្រំដែនកម្ពុជា-ថៃគឺតំបន់កលិយុគ
    ប្រទូស្តរាយគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃតាមគ្រប់ច្រក
    របៀងទាំងអស់ ក្នុងពេលដែលថៃបញ្ជូនកងទ័ពចូល
    ឈ្លានពានដណ្តេីមកាន់កាប់ប្រសាទព្រះវិហារ ដែលជា
    បិតិកភ័ណ្ឌពិភពលោករបស់ជាតិខ្មែរ។
    ស្ថានភាពបែបនេះ បានតម្រូវឲ្យកងទ័ពកម្ពុជា ប្រុងជេីងការ
    ត្រៀមប្រយុទ្ធតទល់ស្ត្រូវឈ្លានពានរហូតដល់សព្វថ្ងៃ។
    ក្រៅពីច្រករបៀងសម្រាប់ការចេញចូលដោះដូរ ពាណីជ្ជកម្ម
    កម្ពុជាថ្ងៃ បណ្តារផ្លូវឆ្លងកាត់ផ្សេងទៀត ដែលអាចរាប់បានថា
    ជាផ្លូវយុទ្ធសាស្ត្រសង្គាមឈ្លប គឺនៅពោរពេញដោយគ្រាប់
    មីនស្អេកស្កះ ដែលមិនទាន់ដោចេញនៅឡេីយ។
    សង្គ្រាមសុីវិល ដែលបានញុាំញីកម្ពុជាតាំងពីទស្សវត្សរ៍ឆ្នាំ៧០
    ដែលផ្តួចផ្តេីមបង្ករឡេីងដោយសហរដ្ឋអាមេរិក តាមរយះ
    ពួកអាយ៉ងលន់ណុលតាមរយះរបបប្រល័យពូជសាសន៍
    ប៉ុលពតក្នុងសង្គ្រាមប្រឆាំរបបសាធារណរដ្ឋប្រជាមានិតុកម្ពុជា
    រដ្ឋកម្ពុជា ហេីយដែលរបបប៉ុលពតរួមដៃជាមួយពួក
    ប្រតិកិរិយាផ្សេងទៀត វិនាសកម្មនៃគ្រាប់មីន នឹងយុទ្ធភណ្ឌ
    មិនទាន់ផ្ទុះ បានបង្ករទុក្ខសោក ដល់ប្រជាជនកម្ពុជារហូតដល់
    សព្វថ្ងៃនេះ។
    សម្រាប់ជនលង់គំនឹតក្រោមឧបាយកលក្បត់ជាតិ របស់ជន
    ក្បត់ជាតិសមរង្សុី នឹងបក្សពួក ដែលបានរួមដៃគ្នាកាត់ដី
    ប្រទេសកម្ពុជា៤ខេត្តឲ្យយួនដេហ្កាធ្វេីជាតំបន់ស្វយ័ត ប្រឆាំង
    រដ្ឋាភិបាលវៀតណាមសព្វថ្ងៃ គឺជាការអន្ទោលមករកទុក្ខសោក
    នៃការបាត់បង់ជិវិត។
    មីនគឺជាចំណងមួយ តែការបាញ់ប្រហារ ចំពោះការជ្រៀតចូល
    តាមតំបន់ប្រឈម គឺជាគ្រោះថ្នាក់ ដែលមិនអាចបន្ទោស
    អ្នកណាបាន ។
    ដូចនេះជនលង់ក្នុងឧបាយកក្បត់ជាតិសមរង្សុី ត្រូវគឹតឲ្យ
    បានច្បាស់ថា តេីការធ្វេីសកម្មភាពបែបល្ងង់ខ្លៅរបស់អ្នក
    តេីធ្វេីដេីម្បីអ្វី។
    យកល្អបេីអ្នកគឺតថាជ្រុលលង់គំនឹតទៅហេីយ អ្នកត្រូវរុញ
    អាក្បត់ជាតិសមរង្សុី និងបក្សពួកក្បត់ជាតិរបស់វា ឲ្យដេីរមុខ
    ដេីរមុនអ្នកចម្ងាយគម្លាត ពី៥០ម៉ែត្រទៅ៧០ម៉ែត្រ
    តាមច្បាប់បំភ្លឺផ្លូវពីអ្នកស៊ើបការណ៍សង្គ្រាម នោះអាចថា
    អ្នកប្រហែលអាចមានសុវត្ថិភាពត្រឡប់ទៅផ្ទះជួបប្រពន្ធកូនបានវិញខ្លះ ។
    តេីអ្នកដឹងថា គ្រាប់កាំភ្លេីងAK47 រត់បានចម្ងាយប៉ុន្មានទេ ?
    ចុះបេ40 B41 មីត្រៃយ៉ើរ ដឺត្រង់ ។ល។
    នោះ គឹជាទាហានត្រូវយល់ !
    មិនមែនទាស្ងោរ ដែលអ្នកប្រមាថបាននោះទេ !

Leave a Reply

Submit Comment