សិក្ខាសាលា​អ្នក​ដឹក​នាំ​បាតុកម្ម​ និង​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង

ដោយ មួង ណារ៉េត
2019-10-20
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទិដ្ឋភាព​មហា​បាតុកម្ម​ភ្លើង​ទៀន​របស់​គណបក្ស​សង្គ្រោះជាតិ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ក្វាងជូ (Qwangju) ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩។

ទិដ្ឋភាព​មហា​បាតុកម្ម​ភ្លើង​ទៀន​របស់​គណបក្ស​សង្គ្រោះជាតិ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ក្វាងជូ (Qwangju) ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩ RFA/Jeevita


ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េ​ខាង និង​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស​រួម​គ្នា​ធ្វើ​សិក្ខាសាលា​ស្ដី​អំពី​អ្នក​បន្ត​វេន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​សៅរ៍ ទី១៩ ខែ​តុលា។ សិក្ខាសាលា​នេះ​ធ្វើ​ឡើង ដើម្បី​អំពាវនាវ​ដល់​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដូចជា ពលករ ពលការិនី សិស្ស និស្សិត និង​បង​ប្អូន​ស្ត្រី​រៀបការ​ស្វាមី​កូរ៉េ ចូលរួម​មហា​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ ទី២០ ខែ​តុលា ដើម្បី​ជំរុញ​បណ្ដា​ស្ថានទូត​នៃ​ប្រទេស​ជា​ហត្ថលេខី​កិច្ច​ព្រមព្រៀង​សន្តិភាព ២៣ តុលា ឲ្យ​ធ្វើ​អន្តរាគមន៍​ករណី​វិបត្តិនយោបាយ​នៅ​កម្ពុជា និង​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី។

អ្នក​រៀបចំ​សិក្ខាសាលា​ថ្លែង​ថា ពួក​គេ​លើក​ទឹក​ចិត្ត​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចូលរួម​ធ្វើ​បាតុកម្ម​បាន​ច្រើន​កុះករ។ អ្នក​ដឹក​នាំ​បាតុកម្ម​បន្ថែម​ថា បាតុកម្ម​នេះ​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ចាប់​អារម្មណ៍​ពី​បញ្ហា​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។

ប្រធាន​ទំនាក់ទំនង​សាធារណៈ​នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េខាងត្បូង លោក ម៉ាត់ វណ្ណនី ឲ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី១៩ ខែ​តុលា​ថា នឹង​មាន​បាតុករ​ជាង ៣​ពាន់​នាក់ ចូលរួម​ធ្វើ​បាតុកម្ម​នេះ។ លោក​ថា ពេល​នេះ​ក្រៅ​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក៏​មាន នូវ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ប្រធាន និង​អនុប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​ដែរ​រួម​មាន អាមេរិក កាណាដា បារាំង និង​អូស្ត្រាលី​ចូលរួម​ក្នុង​បាតុកម្ម ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី២០ ខែ​តុលា ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង៖«យុវជន​បន្ត​វេន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​ហ្នឹង គាត់​មាន​ឆន្ទៈ​ខ្ពស់ ហើយ​អ្វី​ដែល​សំខាន់​យើង​ទទួល​បាន​សារ ក៏​ដូច​ជា​ទទួល​បាន​ចំណុច​មួយ​ចំនួន ថ្នាក់​ដឹក​នាំ​គាត់​បាន​ផ្ដល់​ឲ្យ ដែល​យើង​នឹង​ត្រៀម​ខ្លួន​លោក​ប្រធាន សម រង្ស៊ី នៅ​ថ្ងៃ​ទី៩ វិច្ឆិកា»

អ្នក​ដឹក​នាំ​បាតុកម្ម​រូប​នេះ​បញ្ជាក់​ប្រាប់​ថា បាតុកម្ម​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៩ព្រឹក​ម៉ោង ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​ជា​ការ​ថ្លែង​របស់​អ្នក​ចូលរួម​ធ្វើ​បាតុកម្ម។ លោក ម៉ាត់ វណ្ណនី ឲ្យ​ដឹង​ទៀត​ថា ក្រុម​បាតុករ​នឹង​ហែ​ក្បូន​ដាក់​ញត្តិ​ទៅ​វិមាន​រដ្ឋាភិបាល ប្រទេស​កូរ៉េ​ខាង​ត្បូង និង​តាម​បណ្ដា​ស្ថានទូត​នៃ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព ២៣តុលា ព្រម​ទាំង​ស្ថានទូត​ប្រទេស​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ផង​ដែរ៖ «ចំនួន​អ្នក​ចូលរួម​មិន​មាន​អី​ប្រែប្រួល​ទេ ដែល​តាម​ការ​ប៉ាន់​ស្មាន​ប្រមាណ ៣ពាន់​នាក់​អី​ហ្នឹង គឺ​អត់​មាន​អី​កែប្រែ​ទេ ហើយ​សូម​អំពាវនាវ​ផង​ដែរ​ថា ថ្ងៃ​ស្អែក​នេះ​ជា​ថ្ងៃ​ចុង​សប្ដាហ៍ ដែល​យើង​ជា​ពលករ ទាំង​អស់​គ្នា​ឈប់​សម្រាក​សូម​អញ្ជើញ​ចូលរួម​បាតុកម្ម​ទាំង​អស់​គ្នា»

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់ធំ លោក ម៉ែន សុថាវរិន្ទ ដែល​គ្រោង​ចូលរួម​ក្នុង​ការ​ធ្វើ​បាតុកម្ម​នេះ​ប្រាប់​អាស៊ី​សេរី​ថា លោក​នឹង​ថ្លែង​សារ​នយោបាយ​ទាមទារ​ឲ្យ​បណ្ដា​ប្រទេស​នៃ​ប្រទេស​ជា​ហត្ថលេខី​កិច្ចព្រមព្រៀង​សន្តិភាព ២៣តុលា អន្តរាគមន៍​ទៅ​របប​ក្រុង​ភ្នំពេញ​ឲ្យ​បែរ​មក​គោរព​កិច្ច​ព្រមព្រៀង​នេះ​ឡើង​វិញ។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចូលរួម​ក្នុង​ការ​ទាមទារ​នេះ ដើម្បី​រួម​គ្នា​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ៖ «សូម​អំពាវនាវ​ដល់​បង​ប្អូន​ទាំង​អស់​សូម​ឲ្យ​គាត់​ចូលរួម​ជា​លើក​ចុង​ក្រោយ ហើយ​ដើម្បី​យើង​រក​លទ្ធិ​ប្រជាធិបតេយ្យ​សំខាន់​បំផុត​គឺ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣តុលា ឥឡូវ​នេះ​ភាគី​ខាង​រដ្ឋាភិបាល​ខុស​ច្បាប់​លោក ហ៊ុន សែន ហ្នឹង គាត់​អត់​មាន​គោរព​អី​ទាំង​អស់»

ខ្លឹមសារ​នៃ​ការ​បាតុកម្ម​នេះ គឺ​ក្នុង​គោល​បំណង​ទាមទារ​ឱ្យ​មានការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​ឡើងវិញ។ ចំណុច​សំខាន់​មួយ​ទៀត​នោះ គឺ​ដើម្បី​ផ្សព្វផ្សាយ និង​បញ្ជាក់​ជំហរ​នៃ​វិល​ចូល​ស្រុក​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "សិក្ខាសាលា​អ្នក​ដឹក​នាំ​បាតុកម្ម​ និង​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង"

  1. so socheath says:

    ក្រុមល្ខោនអត់រោង
    *******
    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
    សមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
    មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត
    ដូចការសារភាពដោយបើកចំហរបស់អេង ឆៃអ៊ាង ខាងក្រោម
    នេះជាភ័ស្តុតាងស្រាប់។
    តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះសមរង្ស៊ី
    ដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ ដែលស្ថិត
    ក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ី
    និងបក្សពួកហ៊ានចូលកម្ពុជាវិញ។
    សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
    បោកប្រាស ដើម្បីបានលុយបន្ថែមប៉ុណ្ណោះ។
    ហាស ! ហាស
    ជឿសម្តី មួរសុខហួរ ជឿឆ្កែវិញល្អជាង ។
    អេង ឆៃអ៊ាង វាថាទាល់តែយូរ ហើយយារស្តោក ទៀត ក៏មិនហ៊ានមកដែរ ។
    ព្រោះគ្មានការគាំទ្រនិងធានាសន្តិសុខពីអន្តរជាតិ ( ????? ) ។
    វាថាទាល់តែយូរបានមកជាប់គុក និង ឲ្យគេបាញ់ងាប់
    អត់ប្រយោជន៍ ។ វាថាទុកពេល សម្រាប់តស៊ូវិញល្អជាង ( ??????)

    (ស្តាប់សម្តីហូវ៉ាន់ម្តង)
    ដកស្រង់ពីគណនីហ្វេសប៊ុកហូវ៉ាន់
    *******
    ញុំ ហូ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌល ភ្នំពេញ សូមបញ្ជាក់គោលជំហរជាថ្មីថា ខ្ញុំគ្មានគម្រោងវិល ត្រឡប់ចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា នោះទេ ព្រោះលោកប្រធានស្តីទី សម រង្ស៊ី ក៏នឹងមិនវិលត្រឡប់ ចូលប្រទេសវិញតាមការគ្រោងទុកដែរ។ ការសម្រេចចិត្ត នេះធ្វើឡើង ក្រោយពីលោកប្រធាន ក៏ដូចជាខ្ញុំទើបតែ បានដឹងច្បាស់លាស់ជាមួយភស្តុតាង និងសាក្សីថា លោកប្រធាន សម រង្ស៊ីបានចាញ់ល្បិចកលរបស់ក្រុមលោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ព្រះអង្គ ប៊ុត ប៊ុនតិញ ដែលបានរៀបចំផែនការសម្លាប់ជីវិត នយោបាយ របស់លោកប្រធាន សម រង្ស៊ី។ លោក អេង ឆៃអ៊ាង បានក្បត់ គណបក្សសង្គ្រោះជាតិ ក្បត់មនសិការជាតិ ក្បត់ពលរដ្ឋខ្មែរ ម្ចាស់ឆ្នោតកន្លះប្រទេសដោយបានឃុបឃិតគ្នាជាមួយក្រុមគាត់ដោយមានទំនាក់ទំនងសម្ងាត់ជាមួយអ្នកនៅក្នុងប្រទេស បង្ខំឱ្យលោកប្រធាន សម រង្ស៊ី កំណត់ពេលវេលា ចូល ប្រទេសកម្ពុជា ខណៈមិនមានសេចក្តីសង្ឃឹមណាមួយថានឹង អាចមានការគាំទ្រពីមហាអំណាចនិងអាចសម្រេចបានតាមផែនការក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល។ និយាយឱ្យចំទៅ លោកប្រធាន សម រង្ស៊ី ត្រូវបានលោក អេង ឆៃអ៊ាង លក់ ដើម្បីផលប្រយោជន៍នយោបាយ។
    ដូច្នេះ លោកប្រធាន សម រង្ស៊ី កំពុងតែគិតគូរថា តើនឹងត្រូវ ធ្វើយ៉ាងណាសង្គ្រោះជីវិតនយោបាយនៅក្រោយថ្ងៃទី៩ ខែវិច្ឆិកា។ ជាមួយគ្នានេះ ខ្ញុំក៏សូមផ្តាំផ្ញើដល់ ក្មួយៗ យុវជន ប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលត្រៀមធ្វើបាតុកម្មនៅ ប្រទេសកូរ៉េខាងត្បូងថា បាតុកម្មក្នុងន័យគាំទ្រការ មាតុភូមិនិវត្តន៍របស់លោកប្រធាន សម រង្ស៊ីចុះបើលោក ប្រធានកំពុងគិតគូរថានឹងមិនវិលចូលមកប្រទេសវិញ ដោយសារតែទើបដឹងថា លោក អេង ឆៃអ៊ាង និងបក្ខពួក បានបំផ្លាញជីវិតនយោបាយចុងក្រោយរបស់គាត់ តើបាតុកម្មបានផលប្រយោជន៍អ្វីទៅ បាតុកម្មដែល បងប្អូនធ្វើនៅពេលនេះ គឺជាការបាតុកម្មដែលធ្វើឱ្យលោក ប្រធាន សម រង្ស៊ី កាន់តែទ័លច្រក និងកាន់តែធ្វើឱ្យជីវិត នយោបាយលោកប្រធានស្ថិតក្នុងសភាពគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ។ ខ្ញុំសង្ឃឹមថាសារដែលចេញពីចិត្តរបស់ខ្ញុំនេះ អាចធ្វើឱ្យបងប្អូនសង្គ្រោះជាតិដែលកំពុងតែបែកបាក់គ្នានេះអាចគិតពិចារណា និងម្យ៉ាងទៀត ដើម្បីជាសារដល់ សកម្មជននៅមូលដ្ឋានកុំឱ្យប្រឈមនឹងច្បាប់ ព្រោះរហូតមក ទល់ពេលនេះ សកម្មជនយើងនៅមូលដ្ឋានចំនួន ៤៥ នាក់ហើយដែលត្រូវបានចោទប្រកាន់ និងខ្លះត្រូវបាន ចាប់ខ្លួន ខ្លះរត់គេចខ្លួនទៅក្រៅប្រទេស។ ខ្ញុំមិនចង់ឃើញ សកម្មជនអ្នកស្នេហាជាតិយើងជួបគ្រោះថ្នាក់ឡើយ។
    សូមអរគុណ
    ពីខ្ញុំ ហូ វ៉ាន់
    តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលរាជធានីភ្នំពេញ

    ហាស ! ហាស
    ពួកអាអស់ នេះចេះសម្តែង ល្ខោនអត់រោង មែន !

  2. Anonymous says:

    KAMPOUCHEA is a unfortunate nation in the world after POL POT it come to HUN SEN . Cambodian was living like animal not even that they slaughter them if they was not obey their ANGKA. after three years they slaughter more then two million Cambodian . 1979 was the year that every Cambodian though they have been recue from POL POT by Vietnamese military and Vietnamese ‘s puppet leader HUN SEN in secret . no one no even if during POL POT this evil man name never pope up in the public but when the war over he came to be the leader just like HUN SEN also. through out our investigation we knew Cambodia was always under Vietnamese secret agent from POL POT until this day. there was so many Cambodian witness in 1979 after POL POT withdraw from capital about a few hours there was a big celebration right after and those Vietcong military not even across Mekong river yet. from all of that we can judge there are a lot of Cambodian puppet Vietcong followers in our nation which was among HUN SEN leadership that in power till this day. from all of these reason that right we can see HUN SEN is doing every thing as his master tool him to do . HUN SEN acting he is a Cambodian GOD but every thing is not clear yet to me it seem to be every thing was in opposite way. as I used to say some thing going up it definitely have to come down soon the water will be clear then we can see how dirty the bottom was. right now as it come to the point that KAMPOUCHEA’s future is under a certainty situation no one can predate some one can recue this nation from harm in the near future. all I want to see is >> Cambodian need a new leader who can stably this nation by following democracy policy world wide . that is only the best solution to make peace and prosper for the future of this sad and poor Cambodian. please remembers the leader who was acting to be a hero or acting to be a pure democracy without public judgment it mean nothing. as we can see the war between HUN SEN and SAM RANSY was a most likely their personal problem but they are using nation as their tool. time is getting short to negotiate for any peaceful solution the real bloody may come if no international involvement . I think Cambodian have to dealing this problem themselves because the whole world have so many front line . at last I would like to bagging to HUN SEN leadership not to bleed your own families blood that is my last request. life is too short please think this way>> when we born we did not have any thing only naked body and then if we die we also can not take any thing whit us also that will be true but only my question is >>what will left after you gone from this sad land??

  3. so socheath says:

    នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះដែលការសន្យារបស់អាពូជឆ្កែ
    អាក្បត់ជាតិសមរង្ស៉ីនិងបរិវារក្បត់ជាតិរបស់វាអួតថាមកចាប់
    មកបណ្តេញសម្តេចតេជោហ៊ុនសែនពីអំណាច រហូតដល់ថ្នាក់
    មីក្តឹតស្វឹតមួរសុខហួរ ស្រែកអួតអាង អំពីចំនួនមនុស្ស២យន្ត
    ហោះ ដែលហោះពីអាមេរិក មកកាន់តំបន់អាស៊ី ដើម្បីដង្ហែរ
    អាពូជឆ្កែ អាក្បត់ជាតិសមរង្ស៊ីមកបណ្តេញ មកចាប់តេជោ
    ហ៊ុនសែនទៀតផង ។
    ដើម្បីអបអរស្វាគមន៍ចំពោះដំណើរមកចាប់ មកដេញ
    តេជោសែនចេញពីអំណាច របស់អាពូជឆ្កែ អាក្បត់សមរង្ស៊ី
    និងបរិវាររបស់វា ខ្ញុំសុំជូនបទចម្រៀងមួយបទ អមដោយ
    អត្ថបទមួយ ដើម្បីជាការជូនពរ ដល់ទីអវសាន របស់អាក្បត់ជាតិសមរង្ស៉ី
    និងបរិវាររបស់វាផងដែរ។

    ចម្រៀងបទ : ស្អែកសន្យា !
    I- ស្អែកហើយស្អែកទៀត ស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
    ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
    II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ពេលស្រែកបន្លឺ
    ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
    R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
    ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកជាវេលា ព្រោះមានថ្ងៃស្អែក ។
    III-ឈប់បោកប្រាសទៅ កុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតវេលា
    បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ៕
    អញទាយទុកមុនចុះ !
    តែអញថាបោក គឺពិតជាបោក
    អាពូជឆ្កែសមរង្ស៉ីទាល់តែយូរហើយយារស្តោកដូចពងក្តវាទៀត
    ក៏វាមិនហ៊ានមកដែរ ។ ដូចនេះកុំដេកយល់សប្តិ៍ ពួកអាជាប់គុកទាំងឡាយអើយ !

  4. so socheath says:

    តំបន់ព្រំដែនគឺជាតំបន់គ្មានមេត្តា
    ***
    ជាការពិតណាស់ តំបន់ព្រំដែនកម្ពុជា-ថៃគឺតំបន់កលិយុគ
    ប្រទូស្តរាយគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃតាមគ្រប់ច្រក
    របៀងទាំងអស់ ក្នុងពេលដែលថៃបញ្ជូនកងទ័ពចូល
    ឈ្លានពានដណ្តេីមកាន់កាប់ប្រសាទព្រះវិហារ ដែលជា
    បិតិកភ័ណ្ឌពិភពលោករបស់ជាតិខ្មែរ។
    ស្ថានភាពបែបនេះ បានតម្រូវឲ្យកងទ័ពកម្ពុជា ប្រុងជេីងការ
    ត្រៀមប្រយុទ្ធតទល់ស្ត្រូវឈ្លានពានរហូតដល់សព្វថ្ងៃ។
    ក្រៅពីច្រករបៀងសម្រាប់ការចេញចូលដោះដូរ ពាណីជ្ជកម្ម
    កម្ពុជាថ្ងៃ បណ្តារផ្លូវឆ្លងកាត់ផ្សេងទៀត ដែលអាចរាប់បានថា
    ជាផ្លូវយុទ្ធសាស្ត្រសង្គាមឈ្លប គឺនៅពោរពេញដោយគ្រាប់
    មីនស្អេកស្កះ ដែលមិនទាន់ដោចេញនៅឡេីយ។
    សង្គ្រាមសុីវិល ដែលបានញុាំញីកម្ពុជាតាំងពីទស្សវត្សរ៍ឆ្នាំ៧០
    ដែលផ្តួចផ្តេីមបង្ករឡេីងដោយសហរដ្ឋអាមេរិក តាមរយះ
    ពួកអាយ៉ងលន់ណុលតាមរយះរបបប្រល័យពូជសាសន៍
    ប៉ុលពតក្នុងសង្គ្រាមប្រឆាំរបបសាធារណរដ្ឋប្រជាមានិតុកម្ពុជា
    រដ្ឋកម្ពុជា ហេីយដែលរបបប៉ុលពតរួមដៃជាមួយពួក
    ប្រតិកិរិយាផ្សេងទៀត វិនាសកម្មនៃគ្រាប់មីន នឹងយុទ្ធភណ្ឌ
    មិនទាន់ផ្ទុះ បានបង្ករទុក្ខសោក ដល់ប្រជាជនកម្ពុជារហូតដល់
    សព្វថ្ងៃនេះ។
    សម្រាប់ជនលង់គំនឹតក្រោមឧបាយកលក្បត់ជាតិ របស់ជន
    ក្បត់ជាតិសមរង្សុី នឹងបក្សពួក ដែលបានរួមដៃគ្នាកាត់ដី
    ប្រទេសកម្ពុជា៤ខេត្តឲ្យយួនដេហ្កាធ្វេីជាតំបន់ស្វយ័ត ប្រឆាំង
    រដ្ឋាភិបាលវៀតណាមសព្វថ្ងៃ គឺជាការអន្ទោលមករកទុក្ខសោក
    នៃការបាត់បង់ជិវិត។
    មីនគឺជាចំណងមួយ តែការបាញ់ប្រហារ ចំពោះការជ្រៀតចូល
    តាមតំបន់ប្រឈម គឺជាគ្រោះថ្នាក់ ដែលមិនអាចបន្ទោស
    អ្នកណាបាន ។
    ដូចនេះជនលង់ក្នុងឧបាយកក្បត់ជាតិសមរង្សុី ត្រូវគឹតឲ្យ
    បានច្បាស់ថា តេីការធ្វេីសកម្មភាពបែបល្ងង់ខ្លៅរបស់អ្នក
    តេីធ្វេីដេីម្បីអ្វី។
    យកល្អបេីអ្នកគឺតថាជ្រុលលង់គំនឹតទៅហេីយ អ្នកត្រូវរុញ
    អាក្បត់ជាតិសមរង្សុី និងបក្សពួកក្បត់ជាតិរបស់វា ឲ្យដេីរមុខ
    ដេីរមុនអ្នកចម្ងាយគម្លាត ពី៥០ម៉ែត្រទៅ៧០ម៉ែត្រ
    តាមច្បាប់បំភ្លឺផ្លូវពីអ្នកស៊ើបការណ៍សង្គ្រាម នោះអាចថា
    អ្នកប្រហែលអាចមានសុវត្ថិភាត្រឡប់ទៅផ្ទះជួបប្រពន្ធកូនបានវិញខ្លះ ។
    តេីអ្នកដឹងថា គ្រាប់កាំភ្លេីងAK47 រត់បានចម្ងាយប៉ុន្មានទេ ?
    ចុះបេ40 B41 មីត្រៃយ៉ើរ ដឺត្រង់ ។ល។
    នោះ គឹជាទាហានត្រូវយល់ !
    មិនមែនទាស្ងោរ ដែលអ្នកប្រមាថបាននោះទេ !

Leave a Reply

Submit Comment