កម្មករ​រោង​ចក្រ ហ៊ឹង ជីង ព្រម​ទទួល​យក​សំណង​ពី​ថៅកែ ដើម្បី​បញ្ចប់​វិវាទ​ការងារ

ដោយ មួង ណារ៉េត
2019-10-19
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កម្មករ​រោង​ចក្រ ហ៊ឹង ជីង (Hoeng Gin) នាំ​គ្នា​តវ៉ា​នៅ​មុខ​រោងចក្រ ទាមទារ​បើក​ប្រាក់​ឈ្នួល​ និង​ប្រាក់​រំលឹក​អតីតភាព​ការងារ។

កម្មករ​រោង​ចក្រ ហ៊ឹង ជីង (Hoeng Gin) នាំ​គ្នា​តវ៉ា​នៅ​មុខ​រោងចក្រ ទាមទារ​បើក​ប្រាក់​ឈ្នួល​ និង​ប្រាក់​រំលឹក​អតីតភាព​ការងារ។

 រូប៖ សហជីព CCAWDU


គណៈកម្មការ​សម្រាប់​ដោះ​ស្រាយ​កូដកម្ម បាតុកម្ម​នៃ​ក្រសួង​ការងារ​ សម្រេច​ឲ្យ​ថៅកែ​រោង​ចក្រ​ ហ៊ឹង ជីង (Hoeng Gin) ជន​ជាតិ​ចិន ផ្ដល់​ប្រាក់​សំណង​ដល់​កម្មករ​ប្រមាណ​ ៥០នាក់ ​ដែល​តវ៉ា​ទាមទារ​បើក​ប្រាក់​ឈ្នួល​ និង​ប្រាក់​រំលឹក​អតីតភាព​ការងារ។ ក្រុម​កម្មករ ​ព្រម​ទទួល​សំណង​ជាង​ ៣ម៉ឺន​ដុល្លារ​ (៣២,៤០០) តាម​ការ​សម្រប​សម្រួល​ពី​ក្រសួង​ការងារ ដើម្បី​បញ្ចប់​វិវាទ​ការងារ​មួយ​នេះ។

តំណាង​កម្មករ លោកស្រី ពៅ លីណា ឲ្យ​ដឹង​ថា ក្រសួង​ការងារ​នឹង​ទាក់ទង​ទៅ​ខាង​ថៅកែ​រោងចក្រ​បើក​ប្រាក់​សំណង​ឲ្យ​កម្មករ​ នៅ​ថ្ងៃ​ទី២១ ខែ​តុលា។ លោកស្រី​បន្ត​ថា ថវិកា​ទាំង​អស់​នឹង​បែង​ចែក​ឲ្យ​កម្មករ ​គិត​ទៅ​តាម​ចំនួន​ឆ្នាំ​ធ្វើការ ដោយ​ទទួល​បាន ១០៥​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៖«ឧទាហរណ៍​ថា ខ្ញុំ​៩​ឆ្នាំ យក​១០៥ គុណ​នឹង ៩ឆ្នាំ​អ៊ីចឹង​ បាន​ប៉ុន្មាន។ និយាយ​បើ​គិត​ក្នុង​រយៈពេល​ដែល​ពួក​ខ្ញុំ​អត់​ការងារ​ធ្វើ​ហ្នឹង គ្មាន​ទៅ​បាន​អី​ចំណេញ​ទេ។ និយាយ​ទៅ​វា​ចូល​ក្បាល​បី​ខែ វា​ស្នើ​នឹង​លុយ​ដែល​យើង​ដេក​ស៊ី​បី​ខែ​ហ្នឹង​ដែរ។ វា​មិន​បាន​យក​មក​ប៉ុណ្ណឹង​ គ្រប់គ្រាន់​ទេ។ ប៉ុន្តែ​យើង​សុខ​ចិត្ត​បញ្ចប់​ត្រឹម​ហ្នឹង​ទៅ ដើម្បី​កុំ​ឲ្យ​ខាត​ពេល​ច្រើន​ទៀត​អ៊ីចឹង ព្រោះ​ដេក​ចាំ​ក្នុង​រោងចក្រ​ហ្នឹង វា​យូរ​ដែរ។ ខ្ញុំ​សួរ​កម្មករ​គ្នា​ឯង​អ៊ីចឹង គាត់​ក៏​ព្រម​យក​ប៉ុណ្ណឹង បញ្ចប់​ព្រោះ​អស់​សមត្ថភាព​ដេក​យាម​ហើយ ព្រោះ​ភ្លើង​ក៏​ផ្ដាច់ ទឹក​ក៏​ផ្ដាច់ ខ្លាច​មាន​បញ្ហា​ ដូច​ជំងឺ​គ្រុនឈាម»។

វិវាទ​ការងារ​រវាង​កម្មករ​ និង​ថៅកែ​រោង​ចក្រ អូស​បន្លាយ​អស់​រយៈ​ពេល​ជាង ៣ខែ​ហើយ ដោយសារ​ថៅកែមិន​បាន​បើក​ប្រាក់​ឈ្នួល ​រួម​នឹង​ប្រាក់​រំលឹក​អតីត​ភាព​ការងារ​ឲ្យ​កម្មករ​ទាន់​ពេល​វេលា​ គិត​ចាប់​តាំង​ពី​ខែ​កក្កដា​កន្លង​មក។ ក្នុង​កំឡុង​ពេល​នោះ ​ក្រុម​កម្មករ​ធ្វើ​បាតុកម្ម​នៅ​មុខ​រោង​ចក្រ​ និង​ដាក់​វេន​គ្នា​ដេក​យាម​រោងចក្រ ដោយ​ខ្លាច​ថៅកែ​លួច​បញ្ជូន​សម្ភារៈ​ចេញ​ពី​រោងចក្រ។

រោងចក្រ​ (Hoeng Gin Garment Factory) ដែល​មាន​ទី​តាំង​ស្ថិត​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ គឺ​ជា​រោងចក្រ ​ដែល​ទទួល​យក​ផលិតផល​មិន​ទាន់​សម្រេច​ពី​រោងចក្រ​ដទៃ មក​ផលិត​បន្ត ដោយ​មាន​កម្មករ​ធ្វើ​ការ​សរុប​ ១៥០​នាក់។ កម្មករ​មួយ​ចំនួន​ជា​កម្មករ​ពេញ​សិទ្ធិ​ធ្វើការ​ចាប់​ពី ៣ឆ្នាំ​ដល់ ៩ឆ្នាំ កម្មករ​ខ្លះ​ជាប់​កិច្ច​សន្យា​រយៈ​ពេល​ខ្លី និង​កម្មករ​ខ្លះ​ទៀត ជា​កម្មករ​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ៕

(កម្មករ​រោង​ចក្រ ហ៊ឹង ជីង (Hoeng Gin) ពេល​នាំ​គ្នា​ទៅ​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាល​ពី​ថ្ងៃ​ទី៨ ខែ​តុលា ឆ្នាំ២០១៩ ដើម្បី​រក​អន្តរាគមន៍​ទៅ​ថៅកែ​ឱ្យ​បើក​ប្រាក់​ឈ្នួល​ និង​ប្រាក់​រំលឹក​អតីតភាព​ការងារ។ រូប៖ សហជីព CCAWDU)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "កម្មករ​រោង​ចក្រ ហ៊ឹង ជីង ព្រម​ទទួល​យក​សំណង​ពី​ថៅកែ ដើម្បី​បញ្ចប់​វិវាទ​ការងារ"

  1. so socheath says:

    ក្រុមល្ខោនអត់រោង
    *******
    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
    សមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
    មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត
    ដូចការសារភាពដោយបើកចំហរបស់អេង ឆៃអ៊ាង ខាងក្រោម
    នេះជាភ័ស្តុតាងស្រាប់។
    តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះសមរង្ស៊ី
    ដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ ដែលស្ថិត
    ក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ី
    និងបក្សពួកហ៊ានចូលកម្ពុជាវិញ។
    សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
    បោកប្រាស ដើម្បីបានលុយបន្ថែមប៉ុណ្ណោះ។
    ហាស ! ហាស
    ជឿសម្តី មួរសុខហួរ ជឿឆ្កែវិញល្អជាង ។
    អេង ឆៃអ៊ាង វាថាទាល់តែយូរ ហើយយារស្តោក ទៀត ក៏មិនហ៊ានមកដែរ ។
    ព្រោះគ្មានការគាំទ្រនិងធានាសន្តិសុខពីអន្តរជាតិ ( ????? ) ។
    វាថាទាល់តែយូរបានមកជាប់គុក និង ឲ្យគេបាញ់ងាប់
    អត់ប្រយោជន៍ ។ វាថាទុកពេល សម្រាប់តស៊ូវិញល្អជាង ( ??????)

    (ស្តាប់សម្តីហូវ៉ាន់ម្តង)
    ដកស្រង់ពីគណនីហ្វេសប៊ុកហូវ៉ាន់
    *******
    ញុំ ហូ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌល ភ្នំពេញ សូមបញ្ជាក់គោលជំហរជាថ្មីថា ខ្ញុំគ្មានគម្រោងវិល ត្រឡប់ចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា នោះទេ ព្រោះលោកប្រធានស្តីទី សម រង្ស៊ី ក៏នឹងមិនវិលត្រឡប់ ចូលប្រទេសវិញតាមការគ្រោងទុកដែរ។ ការសម្រេចចិត្ត នេះធ្វើឡើង ក្រោយពីលោកប្រធាន ក៏ដូចជាខ្ញុំទើបតែ បានដឹងច្បាស់លាស់ជាមួយភស្តុតាង និងសាក្សីថា លោកប្រធាន សម រង្ស៊ីបានចាញ់ល្បិចកលរបស់ក្រុមលោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ព្រះអង្គ ប៊ុត ប៊ុនតិញ ដែលបានរៀបចំផែនការសម្លាប់ជីវិត នយោបាយ របស់លោកប្រធាន សម រង្ស៊ី។ លោក អេង ឆៃអ៊ាង បានក្បត់ គណបក្សសង្គ្រោះជាតិ ក្បត់មនសិការជាតិ ក្បត់ពលរដ្ឋខ្មែរ ម្ចាស់ឆ្នោតកន្លះប្រទេសដោយបានឃុបឃិតគ្នាជាមួយក្រុមគាត់ដោយមានទំនាក់ទំនងសម្ងាត់ជាមួយអ្នកនៅក្នុងប្រទេស បង្ខំឱ្យលោកប្រធាន សម រង្ស៊ី កំណត់ពេលវេលា ចូល ប្រទេសកម្ពុជា ខណៈមិនមានសេចក្តីសង្ឃឹមណាមួយថានឹង អាចមានការគាំទ្រពីមហាអំណាចនិងអាចសម្រេចបានតាមផែនការក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល។ និយាយឱ្យចំទៅ លោកប្រធាន សម រង្ស៊ី ត្រូវបានលោក អេង ឆៃអ៊ាង លក់ ដើម្បីផលប្រយោជន៍នយោបាយ។
    ដូច្នេះ លោកប្រធាន សម រង្ស៊ី កំពុងតែគិតគូរថា តើនឹងត្រូវ ធ្វើយ៉ាងណាសង្គ្រោះជីវិតនយោបាយនៅក្រោយថ្ងៃទី៩ ខែវិច្ឆិកា។ ជាមួយគ្នានេះ ខ្ញុំក៏សូមផ្តាំផ្ញើដល់ ក្មួយៗ យុវជន ប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលត្រៀមធ្វើបាតុកម្មនៅ ប្រទេសកូរ៉េខាងត្បូងថា បាតុកម្មក្នុងន័យគាំទ្រការ មាតុភូមិនិវត្តន៍របស់លោកប្រធាន សម រង្ស៊ីចុះបើលោក ប្រធានកំពុងគិតគូរថានឹងមិនវិលចូលមកប្រទេសវិញ ដោយសារតែទើបដឹងថា លោក អេង ឆៃអ៊ាង និងបក្ខពួក បានបំផ្លាញជីវិតនយោបាយចុងក្រោយរបស់គាត់ តើបាតុកម្មបានផលប្រយោជន៍អ្វីទៅ បាតុកម្មដែល បងប្អូនធ្វើនៅពេលនេះ គឺជាការបាតុកម្មដែលធ្វើឱ្យលោក ប្រធាន សម រង្ស៊ី កាន់តែទ័លច្រក និងកាន់តែធ្វើឱ្យជីវិត នយោបាយលោកប្រធានស្ថិតក្នុងសភាពគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ។ ខ្ញុំសង្ឃឹមថាសារដែលចេញពីចិត្តរបស់ខ្ញុំនេះ អាចធ្វើឱ្យបងប្អូនសង្គ្រោះជាតិដែលកំពុងតែបែកបាក់គ្នានេះអាចគិតពិចារណា និងម្យ៉ាងទៀត ដើម្បីជាសារដល់ សកម្មជននៅមូលដ្ឋានកុំឱ្យប្រឈមនឹងច្បាប់ ព្រោះរហូតមក ទល់ពេលនេះ សកម្មជនយើងនៅមូលដ្ឋានចំនួន ៤៥ នាក់ហើយដែលត្រូវបានចោទប្រកាន់ និងខ្លះត្រូវបាន ចាប់ខ្លួន ខ្លះរត់គេចខ្លួនទៅក្រៅប្រទេស។ ខ្ញុំមិនចង់ឃើញ សកម្មជនអ្នកស្នេហាជាតិយើងជួបគ្រោះថ្នាក់ឡើយ។
    សូមអរគុណ
    ពីខ្ញុំ ហូ វ៉ាន់
    តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលរាជធានីភ្នំពេញ

    ហាស ! ហាស
    ពួកអាអស់ នេះចេះសម្តែង ល្ខោនអត់រោង មែន !