តុលាការ​របប​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​សកម្មជន​បក្ស​ប្រឆាំង ៣នាក់​ទៀត​នៅ​ខេត្ត​ព្រះសីហនុ

ដោយ ជុន ច័ន្ទបុត្រ
2019-10-21
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កញ្ញា ងឹម គាថា (ឆ្វេង) និង​កញ្ញា សៅ ឧសភា ឬ​ហៅ​ថា សភា មយូរ៉ា សកម្មជន​បក្ស​សង្គ្រោះ​ជាតិ។

កញ្ញា ងឹម គាថា (ឆ្វេង) និង​កញ្ញា សៅ ឧសភា ឬ​ហៅ​ថា សភា មយូរ៉ា សកម្មជន​បក្ស​សង្គ្រោះ​ជាតិ។

 រូប៖ ហ្វេសប៊ុក​របស់​កញ្ញា​ទាំង​ពីរ


សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ចេញ​ដីកា​ចោទ​ប្រកាន់​សកម្មជន​បក្ស​ប្រឆាំង ៣នាក់​បន្ថែម​ទៀត កាល​ពី​ថ្ងៃ​ទី២០ ខែ​តុលា ពី​បទ «រួមគំនិតក្បត់»ជាមួយ​លោក សម រង្សី ខណៈ​មេ​បក្ស​ប្រឆាំង ដែល​រស់​នៅ​និរទេស​ខ្លួន​តាំង​ពី​ឆ្នាំ២០១៥ រូប​នេះ ប្រកាស​វិល​ចូល​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ។ សកម្មជន​ទាំង​បី​នាក់​នោះ រួម​មាន លោក ញឹម គឹមញ៉ុល កញ្ញា ងឹម គាថា និង​កញ្ញា សៅ ឧសភា ឬ​ហៅ​ថា សភា មយូរ៉ា។ បច្ចុប្បន្ន​អ្នក​ទាំង​បី​កំពុង​រស់​នៅ​ភៀស​ខ្លួន​នៅ​ទី​កន្លែង​មាន​សុវត្ថិភាព។

គិត​ត្រឹម​ថ្ងៃ​ទី២១ ខែ​តុលា មាន​សកម្មជន​បក្ស​ប្រឆាំង ៥០នាក់​ហើយ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ស្រប​ពេល​សកម្មជន​ជាង ១៨០នាក់​ត្រូវ​បាន​អាជ្ញាធរ​កោះហៅ និង​តាម​ចាប់​ខ្លួន ដែល​ភាគ​ច្រើន​ស្ថិត​ក្រោម​បទ​ចោទ «រួម​គំនិត​ក្បត់» ទាក់ទិន​​ទៅ​​នឹង​ការ​​ប្រមូល​​កម្លាំង​មហាជន​ចាំ​ទទួល​លោក សម រង្ស៊ី។ ក្រៅ​ពី​នេះ មាន​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ១២នាក់​ទៀត បាន​រង​ការ​វាយដំ​​ធ្ងន់ធ្ងរ​​លើ​រាងកាយ ដោយ​ជន​មិន​ស្គាល់​មុខ។

អ្នកវិភាគ​នយោបាយ ​យល់​ថា​ការ​ចាប់​ខ្លួន​ និង​ការ​ចោទ​ប្រកាន់​ទាំង​នេះ គឺ​ជា​ល្បិចកល​របស់​របប លោក ហ៊ុន សែន ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​​លោក​ សម រង្ស៊ី វិល​ចូល​កម្ពុជា និង​បាន​ចាត់​ទុក​ថា ទង្វើ​របស់​របប​ក្រុង​ភ្នំពេញ គឺ​ជា​ការ​រំលោភ​​សិទ្ធិ​មនុស្ស ព្រម​ទាំង​រំលោភ​ច្បាប់​ជាតិ និង​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "តុលាការ​របប​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​សកម្មជន​បក្ស​ប្រឆាំង ៣នាក់​ទៀត​នៅ​ខេត្ត​ព្រះសីហនុ"

  1. so socheath says:

    តំបន់ព្រំដែនគឺជាតំបន់គ្មានមេត្តា
    ***
    ជាការពិតណាស់ តំបន់ព្រំដែនកម្ពុជា-ថៃគឺតំបន់កលិយុគ
    ប្រទូស្តរាយគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃតាមគ្រប់ច្រក
    របៀងទាំងអស់ ក្នុងពេលដែលថៃបញ្ជូនកងទ័ពចូល
    ឈ្លានពានដណ្តេីមកាន់កាប់ប្រសាទព្រះវិហារ ដែលជា
    បិតិកភ័ណ្ឌពិភពលោករបស់ជាតិខ្មែរ។
    ស្ថានភាពបែបនេះ បានតម្រូវឲ្យកងទ័ពកម្ពុជា ប្រុងជេីងការ
    ត្រៀមប្រយុទ្ធតទល់ស្ត្រូវឈ្លានពានរហូតដល់សព្វថ្ងៃ។
    ក្រៅពីច្រករបៀងសម្រាប់ការចេញចូលដោះដូរ ពាណីជ្ជកម្ម
    កម្ពុជាថ្ងៃ បណ្តារផ្លូវឆ្លងកាត់ផ្សេងទៀត ដែលអាចរាប់បានថា
    ជាផ្លូវយុទ្ធសាស្ត្រសង្គាមឈ្លប គឺនៅពោរពេញដោយគ្រាប់
    មីនស្អេកស្កះ ដែលមិនទាន់ដោចេញនៅឡេីយ។
    សង្គ្រាមសុីវិល ដែលបានញុាំញីកម្ពុជាតាំងពីទស្សវត្សរ៍ឆ្នាំ៧០
    ដែលផ្តួចផ្តេីមបង្ករឡេីងដោយសហរដ្ឋអាមេរិក តាមរយះ
    ពួកអាយ៉ងលន់ណុលតាមរយះរបបប្រល័យពូជសាសន៍
    ប៉ុលពតក្នុងសង្គ្រាមប្រឆាំរបបសាធារណរដ្ឋប្រជាមានិតុកម្ពុជា
    រដ្ឋកម្ពុជា ហេីយដែលរបបប៉ុលពតរួមដៃជាមួយពួក
    ប្រតិកិរិយាផ្សេងទៀត វិនាសកម្មនៃគ្រាប់មីន នឹងយុទ្ធភណ្ឌ
    មិនទាន់ផ្ទុះ បានបង្ករទុក្ខសោក ដល់ប្រជាជនកម្ពុជារហូតដល់
    សព្វថ្ងៃនេះ។
    សម្រាប់ជនលង់គំនឹតក្រោមឧបាយកលក្បត់ជាតិ របស់ជន
    ក្បត់ជាតិសមរង្សុី នឹងបក្សពួក ដែលបានរួមដៃគ្នាកាត់ដី
    ប្រទេសកម្ពុជា៤ខេត្តឲ្យយួនដេហ្កាធ្វេីជាតំបន់ស្វយ័ត ប្រឆាំង
    រដ្ឋាភិបាលវៀតណាមសព្វថ្ងៃ គឺជាការអន្ទោលមករកទុក្ខសោក
    នៃការបាត់បង់ជិវិត។
    មីនគឺជាចំណងមួយ តែការបាញ់ប្រហារ ចំពោះការជ្រៀតចូល
    តាមតំបន់ប្រឈម គឺជាគ្រោះថ្នាក់ ដែលមិនអាចបន្ទោស
    អ្នកណាបាន ។
    ដូចនេះជនលង់ក្នុងឧបាយកក្បត់ជាតិសមរង្សុី ត្រូវគឹតឲ្យ
    បានច្បាស់ថា តេីការធ្វេីសកម្មភាពបែបល្ងង់ខ្លៅរបស់អ្នក
    តេីធ្វេីដេីម្បីអ្វី។
    យកល្អបេីអ្នកគឺតថាជ្រុលលង់គំនឹតទៅហេីយ អ្នកត្រូវរុញ
    អាក្បត់ជាតិសមរង្សុី និងបក្សពួកក្បត់ជាតិរបស់វា ឲ្យដេីរមុខ
    ដេីរមុនអ្នកចម្ងាយគម្លាត ពី៥០ម៉ែត្រទៅ៧០ម៉ែត្រ
    តាមច្បាប់បំភ្លឺផ្លូវពីអ្នកស៊ើបការណ៍សង្គ្រាម នោះអាចថា
    អ្នកប្រហែលអាចមានសុវត្ថិភាត្រឡប់ទៅផ្ទះជួបប្រពន្ធកូនបានវិញខ្លះ ។
    តេីអ្នកដឹងថា គ្រាប់កាំភ្លេីងAK47 រត់បានចម្ងាយប៉ុន្មានទេ ?
    ចុះបេ40 B41 មីត្រៃយុេីរ ដឺត្រង់ ។ល។
    នោះ គឹជាទាហានត្រូវយល់ !
    មិនមែនទាស្ងោរ ដែលអ្នកប្រមាថបាននោះទេ !

  2. Anonymous says:

    Mafia groups and veitcong germ like so socheat are worry that why they jail everybody and accused everybody ‘ .Who ever sign and gave Tral Island to youn-hanoi are the traitors including so scheat who happy to give everything to Youn-hanoi’