ទស្សនៈ​សង្គម​ស៊ីវិល​ចំពោះ​គម្រោង​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី

ដោយ ទីន ហ្សាការីយ៉ា
2019-10-21
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ នៅ​ប្រទេស​នូវែលហ្សេឡង់ កាល​ពី​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ​២០១៩។

លោក សម រង្ស៊ី និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ នៅ​ប្រទេស​នូវែលហ្សេឡង់ កាល​ពី​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ​២០១៩។ រូប​ពី​ហ្វេសប៊ុក លោក សម រង្ស៊ី



អង្គការ​សង្គម​ស៊ីវិល បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា​ជុំវិញ​គម្រោង​មាតុភូមិនិវត្តន៍​របស់​ប្រធាន​ស្តីទី គណបក្ស​សង្គ្រោះជាតិ។ អង្គការ​សង្គម​ស៊ីវិល​ខ្លះ​ព្រួយបារម្ភ​ពី​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ពលរដ្ឋ និង​កង កម្លាំង​របស់​របប​ក្រុងភ្នំពេញ។ រីឯ​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​មិន​ជឿ​ថា លោក សម រង្ស៊ី វិល​ចូល​កម្ពុជា តាម​ការសន្យា​នោះ​ទេ ដូច្នេះ​គ្មាន​ព្រឹត្តិការណ៍​ធំ​ៗ​អ្វី​កើតឡើង​ឡើយ ហើយ​វិបត្តិ​នយោបាយ​នៅតែ រ៉ាំរ៉ៃ​ដដែល។

នៅសល់ ៣​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ ដល់​ថ្ងៃ​ដែល​លោក សម រង្ស៊ី ប្រកាស​វិល​ចូល​ប្រទេស​កម្ពុជា វិញ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​សម្ដែង​ក្តី​ព្រួយបារម្ភ​ផ្សេងៗ​គ្នា​ជុំវិញ​ផែនការ​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់ដឹកនាំ គណបក្ស​ប្រឆាំង​នេះ។

អ្នកនាំពាក្យ​សមាគម​ អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ប្រសិន​បើ​លោក សម រង្ស៊ី ពិតជា​វិល​ចូល​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ដោយ​គ្មាន​ការ​ចរចា​នយោបាយ​ជា​មុន​នោះ លោក​បារម្ភ​ថា អាច​នឹង​កើតមាន​អំពើ​ហិង្សា​រវាង​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង និង​កង​កម្លាំង​របស់​រដ្ឋាភិបាល។ លោក​​នៅ​តែ​ទទូច​ឱ្យ​មេដឹកនាំ​នយោបាយ​ទាំងពីរ​ភាគី វិល​ទៅ​រក​វប្បធម៌ សន្ទនា​ដោះស្រាយ​វិបត្តិ​នយោបាយ ដើម្បី​ផលប្រយោជន៍​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ៖ «ដរាបណា​មិន​ទាន់​បាន​សម្របសម្រួល​នយោបាយ ដែល​ឱ្យ​គណបក្ស​ជំទាស់​បាន​មក​ចូលរួម​ប្រកួត​ប្រជែង​នយោបាយ​បាន​ដោយ​សេរី ដោយ​ត្រឹមត្រូវ​ដោយ​ស្មើ​ភាព​ទេ គឺ​កាល​ដែល​ចូល​មក​បែបនេះ យើង​ឃើញ​ថា អាច​ធ្វើ​ឱ្យ​មានការ​លំបាក​ទាក់ទង​នឹង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ប៉ះពាល់​ជីវភាព​ពលរដ្ឋ និង​ហិង្សា​នានា។ បញ្ហា​ទាំងអស់​នេះ​យើង​ដឹង​ហើ​ ខាង សហគមន៍​អន្តរជាតិ​គេ​អត់​ចង់​ឃើញ​កម្ពុជា​ធ្លាក់​ទៅ​ស្ថានភាព​អាក្រក់​បែបនេះ​ទេ គឺ​គេ​ចង់​ឃើញ កម្ពុជា​វិល​ទៅ​រក​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ»។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​សព្វ​ថ្ងៃ ប្រើប្រាស់​កងកម្លាំង​ទៅ​បង្ក្រាប​ពលរដ្ឋ ដែល​គ្រាន់តែ​ក្រោកឈរ​តវ៉ា​ដោយ​សន្តិវិធី​នោះ គឺ​រដ្ឋាភិបាល​នឹង​រង​ការ​ចោទ​ប្រកាន់​ថា រំលោភច្បាប់ ជាតិ និង​អន្តរជាតិ ព្រមទាំង​ទទួល​ការរិះគន់​ថ្កោល​ពី​សហគមន៍​អន្តរជាតិ​បន្ថែម​ទៀត៖ «បើ​យើង​ឃើញ​ថា សកម្មភាព​តវ៉ា​ណាមួយ​ទៅលើ​រឿង នយោបាយ​ក្តី​រឿង​អ្វី​ក្តី​ហើយ​ជា​ការ​ទាមទារ​ដោយ​សន្តិវិធី​នោះ គឺជា​រឿង​ដែល​ស្របតាម​ច្បាប់​ជាតិ និង​អន្តរជាតិ​។ ប៉ុន្តែ​អ្នក​បង្ក្រាប​ទៅវិញ​ទេ​ដែល​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ព្រោះថា គេ​តវ៉ា​ទាមទារ ដោយ​អហិង្សា ហើយ​យើង​ទៅ​ប្រើ​មធ្យោបាយ​ហិង្សា»។

មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា ប្រសិនបើ​ថ្ងៃ​ទី​៩ វិច្ឆិកា ពិត​ជា​មាន​ព្រឹត្តិការណ៍​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ជាពិសេស លោក សម រង្ស៊ី នោះ គឺ​នឹង​កើត​មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​រវាង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ និង​កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​មិន​ខាន។ ការ​អះអាង​ដូច្នេះ​ព្រោះ​លោក​កត់សម្គាល់​ថា គ្រាន់តែ​លោក សម រង្ស៊ី ប្រកាស​កំណត់​ថ្ងៃ​ជាក់លាក់​វិល​ចូល​កម្ពុជា​ប៉ុណ្ណោះ រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់ និង​ចាប់ខ្លួន​សកម្មជន​បក្ស ប្រឆាំង​តាម​មូលដ្ឋាន​ជា​បន្តបន្ទាប់៖ «យើង​ជា​អង្គការ​សង្គម​ស៊ីវិល អត់​ចង់​ឃើញ​ទិដ្ឋភាព នៃ​អំពើ​ហិង្សា​ណាមួយ​កើតឡើង​ទេ ព្រោះ​យើង​សុទ្ធតែ​ខ្មែរ​ដូចគ្នា។ អ្វី​ដែល​សំខាន់​គឺ​អ្នក​នយោបាយ គួរតែ​គិត​គួរ​រក​ដំណោះ​ស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​ដែល​ឡើង​កម្ដៅ​នេះ ដោយ​សន្តិវិធី ជាជាង​ប្រើប្រាស់​ពលរដ្ឋ​ហើយ​ឱ្យ​មាន​អំពើ​ហិង្សា​កើតឡើង​។ នេះ​គឺ​វា​ធ្វើ​ឱ្យ​ពលរដ្ឋ​រង​ទុក្ខ ទោស​ធ្ងន់ធ្ងរ​។ អ្នក​នយោបាយ​ត្រូវតែ​គិត​អំពី​ឧត្ដម​ប្រយោជន៍​ជាតិ និង​ឧត្ដម​ប្រយោជន៍ ប្រជាពលរដ្ឋ​ជាធំ ជាជាង​ផលប្រយោជន៍​នយោបាយ និង​អំណាច»។

ទោះ​យ៉ាង​ណា​ក្តី លោក អំ សំអាត យល់​ថា ប្រសិនបើ​មាន​ផ្ទុះ​អំពើ​ហិង្សា​បណ្ដាល​ឱ្យ​ពលរដ្ឋ​រង គ្រោះ គឺ​រដ្ឋាភិបាល​ជា​អ្នកទទួលខុសត្រូវ។ លោក​ថា រដ្ឋាភិបាល​​មាន​កាតព្វកិច្ច​ការពារ​ពលរដ្ឋ​គ្រប់រូប ដោយ​គ្មាន​ការរើសអើង​និន្នាការ​នយោបាយ និង​មិន​អាច​បើ​ប្រាស់​អាវុធ​ទៅ​បាញ់ ឬ​បង្ក្រាប​ពលរដ្ឋ នោះ​ទេ៖ «ប្រសិនបើ​មាន​អំពើ​ហិង្សា​កើតឡើង គឺ​ទី​១ ត្រូវ​ដាក់​ប្រទេស​យើង​ក្នុង​ស្ថានភាព​ជា​អាសន្ន ដែល​រដ្ឋាភិបាល មាន​ភាព​ទទួលខុសត្រូវ​ក្នុង​រឿង​នេះ ប៉ុន្តែ ប្រសិនបើ​កើត​នូវ​អំពើ​ហិង្សា​ផ្ទុះឡើង​ហើយ​មាន​មហន្តរាយ​ធ្ងន់ធ្ងរ គឺជា​ធម្មតា​យើង​ឃើញ ហើយ​នៅ​លើ​ពិភពលោក គឺ​មានតែ​អ្នក​ដែល​កាន់អំណាច ឬ​រដ្ឋាភិបាល​ទេ ដែល​ជា​អ្នកទទួល​ខុសត្រូវ។ ល្មម​ដល់ពេល​គ្រប់គ្រាន់​ហើយ​មេរៀន​និង​បទពិសោធន៍​កន្លងមក​ដែល​ធ្វើ​ឱ្យ​ខ្មែរ​យើង ឈឺចាប់ បាត់បង់ រង​ទុក្ខទោស​ដោយសារ​សង្គ្រាម និង​ការ​ឈ្លោះ​គ្នា»។

រហូត​មក​ទល់​ពេលនេះ គណបក្សប្រឆាំង និង​គណបក្ស​កាន់អំណាច​មិនទាន់​បង្ហាញ​ពី​សញ្ញា​នៃ​ការ​ចរចា​នោះ​ទេ​។ ភាគី​ទាំងពីរ កំពុង​បង្កើន​វោហារសាស្ត្រ​ដាក់គ្នា​ទៅវិញទៅមក​បណ្ដាល​ឱ្យ​ស្ថានភាព​នយោបាយ​កាន់តែ​ឡើង​កម្ដៅ។ កន្លង​មក លោក សម រង្ស៊ី ធ្លាប់​បង្ហាញ​ជំហរ​ចង់​ចរចា​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែរ ប៉ុន្តែ​របប​លោក ហ៊ុន សែន មិន​ចាប់អារម្មណ៍​ឡើយ ដោយ​និយាយ​ថា មិន​បន្ទាប​ខ្លួន​ទៅ​និយាយ​ជាមួយ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​នោះ​ទេ។

ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ ព្យាករណ៍​ថា នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា គឺ​មិន​មាន​ព្រឹត្តិការ អ្វី​ធំដុំ ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ​ទេ ព្រោះ​លោក​ជឿជាក់​ថា លោក សម រង្ស៊ី នឹង​មិន​វិល​ចូល​កម្ពុជា​វិញ តាម​ការសន្យា​ឡើយ​។ លោក​មើល​ឃើញ​ហេតុផល​ពីរ​យ៉ាង​ដែល​លោក សម រង្ស៊ី មិន​អាច​វិល​ចូល​កម្ពុជា ទី​១ អាច ដោយសារ​លោក សម រង្ស៊ី ខ្លាច ទី​២ អាច​ដោយសារ​រដ្ឋាភិបាល រារាំង​ឬ​មិន​អនុញ្ញាត​ឱ្យ​យន្តហោះ​ដឹកជញ្ជូន លោក សម រង្ស៊ី។ លោក​យល់​ថា លុះត្រា​តែ​​មាន​ការ​ចរចា​នយោបាយ​ជាមុន ទើប​មេ​បក្ស​ប្រឆាំង​រូប​នេះ មាន​ឱកាស​វិល​ចូល​កម្ពុជា ប៉ុន្តែ​ក្នុង​ស្ថានភាព​សព្វថ្ងៃ​នេះ មាន​សង្ឃឹម​តិច​តូច​ប៉ុណ្ណោះ​ក្នុង​ការ​ចរចា៖ «ខ្ញុំ​ដូចជា​គ្មាន​ព្រួយបារម្ភ​រឿង​នេះ​ទេ ខ្ញុំ​ព្រួយបារម្ភ តែ​ពី​រឿងប្រេះឆា នៃ​ប្រទេសជាតិ​ដែល​ធ្វើ​ឱ្យ​មាន​ជម្លោះ​នយោបាយ​ធំ​ជាង​គេ​បង្អស់។ រឿង​ថ្ងៃ​ទី៩ វិច្ឆិកា ខ្ញុំ​មើល​ទៅ​គ្មាន​ព្រឹត្តិការណ៍​អី​ធំដុំ​ទេ រឿង​អ្នកនយោបាយ​នៅតែ​បន្ត​ធ្វើជា​អ្នកនយោបាយ មាន​លេស​មាន​មូលហេតុ​គ្រប់​បែប​យ៉ាង ប៉ុន្តែ​អ្វី​ដែល​យើង​ព្រួយបារម្ភ​ជាងគេ​នោះ គឺ​អ្នកគាំទ្រ​ដែល​កំពុង តែ​រង​នូវ​ការ​គាប​សង្កត់​ផ្នែក​រាងកាយ​និង​ការ​គំរាមកំហែង​ផង ហើយ​យើង​មើល​កម្ពុជា​ហាក់​ដូចជា​នៅ​បន្ត​ការ​ប្រេះឆា បន្ត​នូវ​ការ​ឈ្លោះ ការ​គាប​សង្កត់​ជាង​រឿង​នយោបាយ ខ្ញុំ​អត់​ពេញចិត្ត​ទាល់តែសោះ»។

កន្លង​មក​លោក សម រង្ស៊ី ធ្លាប់​ប្រកាស​ថា វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ជាច្រើនលើក​ច្រើន​សារ តែ​លោក​នៅ​មិនទាន់​វិល​វិញ​តាម​ការប្រកាស​នោះ​នៅ​ឡើយ​។ លើស​​ពី​​នេះ​លោក​បាន​ផ្លាស់ប្ដូរ​កាលបរិច្ឆេទ​នៃ​ការ​វិល​ចូល​ស្រុក​វិញ​ជា​ញឹកញយ។ តែ​ទោះជា​យ៉ាងណា លោក​ប្រកាស​ជំហរ​ចុងក្រោយ​ថា លើក​នេះ លោក នឹង​​វិល​​ចូល​វិញ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ខាងមុខ​ឱ្យ​ខាង​តែ​បាន ដើម្បី​សង្គ្រោះ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ព្រមទាំង​ដោះស្រាយ​បញ្ហា​នានា​ដែល​លោក ហ៊ុន សែន មិន​អាច​ដោះស្រាយ​បាន ជាពិសេស​រក្សា​ការ​ប្រពន្ធ​អនុគ្រោះ​ពន្ធ EBA ។ ចំណែក​របប​ក្រុង​ភ្នំពេញ​វិញ បាន​ប្រកាស​ជា​បន្តបន្ទាប់ ដោយ​មិន​ខ្វល់​​ពី​រឿង​ខុសច្បាប់ និង​រំលោភ​សិទ្ធិ​មនុស្ស​នោះ​ទេ​ថា បាន​ត្រៀម​កងទ័ព ជានិច្ច​ដើម្បី​វាយកម្ទេច​ក្រុម​លោក សម រង្ស៊ី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "ទស្សនៈ​សង្គម​ស៊ីវិល​ចំពោះ​គម្រោង​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី"

  1. so socheath says:

    តំបន់ព្រំដែនគឺជាតំបន់គ្មានមេត្តា
    ***
    ជាការពិតណាស់ តំបន់ព្រំដែនកម្ពុជា-ថៃគឺតំបន់កលិយុគ
    ប្រទូស្តរាយគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃតាមគ្រប់ច្រក
    របៀងទាំងអស់ ក្នុងពេលដែលថៃបញ្ជូនកងទ័ពចូល
    ឈ្លានពានដណ្តេីមកាន់កាប់ប្រសាទព្រះវិហារ ដែលជា
    បិតិកភ័ណ្ឌពិភពលោករបស់ជាតិខ្មែរ។
    ស្ថានភាពបែបនេះ បានតម្រូវឲ្យកងទ័ពកម្ពុជា ប្រុងជេីងការ
    ត្រៀមប្រយុទ្ធតទល់ស្ត្រូវឈ្លានពានរហូតដល់សព្វថ្ងៃ។
    ក្រៅពីច្រករបៀងសម្រាប់ការចេញចូលដោះដូរ ពាណីជ្ជកម្ម
    កម្ពុជាថ្ងៃ បណ្តារផ្លូវឆ្លងកាត់ផ្សេងទៀត ដែលអាចរាប់បានថា
    ជាផ្លូវយុទ្ធសាស្ត្រសង្គាមឈ្លប គឺនៅពោរពេញដោយគ្រាប់
    មីនស្អេកស្កះ ដែលមិនទាន់ដោចេញនៅឡេីយ។
    សង្គ្រាមសុីវិល ដែលបានញុាំញីកម្ពុជាតាំងពីទស្សវត្សរ៍ឆ្នាំ៧០
    ដែលផ្តួចផ្តេីមបង្ករឡេីងដោយសហរដ្ឋអាមេរិក តាមរយះ
    ពួកអាយ៉ងលន់ណុលតាមរយះរបបប្រល័យពូជសាសន៍
    ប៉ុលពតក្នុងសង្គ្រាមប្រឆាំរបបសាធារណរដ្ឋប្រជាមានិតុកម្ពុជា
    រដ្ឋកម្ពុជា ហេីយដែលរបបប៉ុលពតរួមដៃជាមួយពួក
    ប្រតិកិរិយាផ្សេងទៀត វិនាសកម្មនៃគ្រាប់មីន នឹងយុទ្ធភណ្ឌ
    មិនទាន់ផ្ទុះ បានបង្ករទុក្ខសោក ដល់ប្រជាជនកម្ពុជារហូតដល់
    សព្វថ្ងៃនេះ។
    សម្រាប់ជនលង់គំនឹតក្រោមឧបាយកលក្បត់ជាតិ របស់ជន
    ក្បត់ជាតិសមរង្សុី នឹងបក្សពួក ដែលបានរួមដៃគ្នាកាត់ដី
    ប្រទេសកម្ពុជា៤ខេត្តឲ្យយួនដេហ្កាធ្វេីជាតំបន់ស្វយ័ត ប្រឆាំង
    រដ្ឋាភិបាលវៀតណាមសព្វថ្ងៃ គឺជាការអន្ទោលមករកទុក្ខសោក
    នៃការបាត់បង់ជិវិត។
    មីនគឺជាចំណងមួយ តែការបាញ់ប្រហារ ចំពោះការជ្រៀតចូល
    តាមតំបន់ប្រឈម គឺជាគ្រោះថ្នាក់ ដែលមិនអាចបន្ទោស
    អ្នកណាបាន ។
    ដូចនេះជនលង់ក្នុងឧបាយកក្បត់ជាតិសមរង្សុី ត្រូវគឹតឲ្យ
    បានច្បាស់ថា តេីការធ្វេីសកម្មភាពបែបល្ងង់ខ្លៅរបស់អ្នក
    តេីធ្វេីដេីម្បីអ្វី។
    យកល្អបេីអ្នកគឺតថាជ្រុលលង់គំនឹតទៅហេីយ អ្នកត្រូវរុញ
    អាក្បត់ជាតិសមរង្សុី និងបក្សពួកក្បត់ជាតិរបស់វា ឲ្យដេីរមុខ
    ដេីរមុនអ្នកចម្ងាយគម្លាត ពី៥០ម៉ែត្រទៅ៧០ម៉ែត្រ
    តាមច្បាប់បំភ្លឺផ្លូវពីអ្នកស៊ើបការណ៍សង្គ្រាម នោះអាចថា
    អ្នកប្រហែលអាចមានសុវត្ថិភាត្រឡប់ទៅផ្ទះជួបប្រពន្ធកូនបានវិញខ្លះ ។
    តេីអ្នកដឹងថា គ្រាប់កាំភ្លេីងAK47 រត់បានចម្ងាយប៉ុន្មានទេ ?
    ចុះបេ40 B41 មីត្រៃយុេីរ ដឺត្រង់ ។ល។
    នោះ គឹជាទាហានត្រូវយល់ !
    មិនមែនទាស្ងោរ ដែលអ្នកប្រមាថបាននោះទេ !

  2. អាចារតែថេះ says:

    ពូស៊ីគាត់បានតែថាទេ!អោយតែគៀកថ្ងៃចូលស្រុកគាត់ដឹងតែលើកមូលហេតុចេះ មូលហេតុចុះសុំលើកពេលមកទៀតហើយ។អាណិតតែអ្នកត្រូវគេចាប់ដាក់គុកទេ!ព្រោះជឿពូពេកទើបជាប់ទ្រុងឥតប្រយោជន៍។

  3. so socheath says:

    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន ដែល
    នឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាព
    ណាមួយ
    ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយម
    អាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំ
    រដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ
    សេរីពហុបក្ស សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុង
    ទម្រង់ណាមួយ ក៏ដោយ គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។

  4. Anonymous says:

    Khmer must rise up ‘ otherwise this country will be the same of LAO country ‘ in the future the border will be phnom-penh and later become Nam-yarn like before we call PREY NOKOR ‘ later Youn- call Saiogn ,now they call Ho chi-minh city ‘so khmer must not forget the city call PREY NORKOR ‘and this city is belong to khmer ‘ and don’t let Youn-veitcong germ twist the history ‘ ‘

Leave a Reply

Submit Comment