ភរិយា​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​សៀមរាប​ចោទ​​ប៉ូលិស​ថា​ ចាប់​ស្វាមី​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌

ដោយ ហេង រស្មី
2019-10-21
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សំ វុទ្ធី សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ស្វាយដង្គំ ក្រុង​សៀម​រាប ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​នគរបាល​ខេត្ត​សៀមរាប​ចាប់ នៅ​ថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ២០១៩។

លោក សំ វុទ្ធី សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ស្វាយដង្គំ ក្រុង​សៀម​រាប ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​នគរបាល​ខេត្ត​សៀមរាប​ចាប់ នៅ​ថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ២០១៩។

 រូប៖ ហ្វេសប៊ុក សុវណ្ណភូមិ ខ្មែរ



ប៉ូលិស​ខេត្ត​សៀមរាប​បាន​ចាប់​សកម្មជន​ប្រឆាំង​ម្នាក់​យក​ទៅ​ឃុំ​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​ទី​១៩ ​តុលា ពាក់ព័ន្ធ​នឹង​គម្រោង​ការ​ទៅ​អម​ដំណើរ​ប្រធាន​ស្ដីទី គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី វិល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ​។ ភរិយា​សកម្មជន​គណបក្ស​ប្រឆាំង​រូប​នោះ​ចាត់​ទុក​វិធានការ​នេះ​ថា ​ជា​រឿង​អយុត្តិធម៌ ហើយ​លោក​ស្រី​អះអាង​ទៀត​ថា មន្ត្រី​ប៉ូលិស​ខេត្ត​សៀមរាប​បាន​បង្ខំ​ស្វាមី​របស់​លោកស្រី​ឱ្យ​សារភាព​ដើម្បី​ជា​ថ្នូរ​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​។

ភរិយា​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ស្វាយដង្គំ ក្រុង​សៀម​រាប ​​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​​លោក សំ វុទ្ធី គឺ​លោក​ស្រី មួន សាវ៉ើន អំពាវនាវ​ដល់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ជួយ​រក​យុត្តិធម៌​ជូន​ស្វាមី ដើម្បី​ឱ្យ​សមត្ថកិច្ច​ដោះលែង​ប្ដី​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​។

លោកស្រី​ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​២០​ តុលា​ថា ប៉ូលិស​​ខេត្ត​សៀមរាប​​មាន​គ្នា​ ៥​នាក់​ បាន​ចូល​ទៅ​ចាប់​ខ្លួន​ស្វាមី​របស់​លោក​ស្រី គឺ​លោក សំ វិទ្ធី នៅ​ពេល​ដែល​គាត់​កំពុង​លក់​ចាប់ហួយ​នៅ​មុខ​ផ្ទះ​ នៅ​សង្កាត់​ស្វាយដង្គំ​ ដោយ​​មិន​ពុំ​មាន​បង្ហាញ​ដីកា​ចាប់​ខ្លួន​ពី​តុលាការ​នោះ​ទេ​។ ភរិយា​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បន្ត​ថា ប៉ូលិស​បាន​បញ្ជូន​ស្វាមី​ទៅ​​ឃុំ​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​នៅ​ម៉ោង​៦​រសៀល​ថ្ងៃ​ទី​១៩​ តុលា​។​លោក​ស្រី​បញ្ជាក់​ទៀត​ថា​ ក្នុង​ពេល​ទៅ​ឃុំ​ខ្លួន​នោះ​ ​ប៉ូលិស​បាន​បង្ខំ​ឱ្យ​ស្វាមី​របស់​លោក​ស្រី​ សារភាព​ពី​ទោសកំហុស​ដែល​គាត់​បាន​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​( Face book) គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​ម្ដង​ហើយ​ម្ដង​ទៀត​ ដើម្បី​ជា​ថ្នូរ​ដោះលែង​ឱ្យ​មាន​សេរីភាព​​ឡើយ​វិញ ប៉ុន្តែ​លោក​ស្រី​ថា​ស្វាមី​មិន​បាន​ធ្វើ​តាម​បង្គាប់​របស់​ប៉ូលិស​ឡើយ៖ «ហើយ​គាត់​ថា​មិន​ដឹង​សារភាព​ពី​ស្អី​គេ​ ហើយ​គេ​សួរ​ថា​ អ្នក​ណា​មេខ្លោង​ដឹក​នាំ​គាត់​ ហើយ​គាត់​មាន​មេខ្លោង​ពី​ណា​អត់​ទេ។គេ​យក​ទូរស័ព្ទ​ប្ដី​ខ្ញុំ​​ទៅ​​ឆែក​​មើល​ទាក់ទង​ពីណា​ខ្លះ​មិន​ទាន់​ឱ្យ​មក​វិញ​ទេ។ ខ្ញុំ​យំ​មក​តាម​ប្ដី​ខ្ញុំ​រហូត​ដល់​យប់​មិញ ខ្ញុំ​សុំ​ជួប​ប្ដី​ដល់​ពេល​ឱ្យ​ជួប​ប៉ុន្តែ​មាន​ប៉ូលិស​ម្នាក់​នៅ​ក្នុង​នោះ​ដែរ ។គ្រួសារ​ខ្ញុំ​វា​កំពុង​តែ​ដុនដាប​ដល់​ពេល​គេ​ចាប់​ប្ដី​ខ្ញុំ​ដោយ​គ្មាន​កំហុស​​បែប​​នេះ​ខ្ញុំ​ពិបាក​នឹង​ទទួល​យក​ណាស់ ព្រោះ​គ្រួសារ​ខ្ញុំ​ត្រូវ​ការ​ប្ដី​ខ្ញុំ​ជា​ខ្លាំង យើង​ធ្លាប់​តែ​ល្ងាច​ឡើង​ជួប​ជុំ​ក្រុម​គ្រួសារ ដល់​ពេល​គ្មាន​ប្ដី​អីចឹង​ទៅ​វា​ដូច​យើង​ឡើង​ដើមឈើ​លែងដៃ​អីចឹង»

លោក​ស្រី​បន្ត​ថា​ ស្វាមី​ជា​មនុស្ស​ស្លូត​ត្រង់​ ដោយ​ប្រកប​របរ​រត់​រ៉ឺម៉ក​ទេសចរ​ឬ​ហៅ​ម៉ូតូ​កង់​បី​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​រាល់​ថ្ងៃ​ ដោយ​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​ឡើយ។​

​​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ស្នងការ​នគរបាល​ខេត្ត​សៀមរាប​លោក​ ទិត្យ ណារ៉ុង ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​២០​តុលា​ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ ពុំ​មាន​អ្នក​ទទួល។

រីឯ​អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​សៀមរាប​ លោក​ យិន ស្រាង​ ក៏​មិន​​​អត្ថាធិប្បាយ​ជុំ​វិញ​ពី​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ​ដែរ​ ដោយ​លោក​បង្វែរ​ឱ្យ​សួរ​ទៅ​តំណាង​អយ្យកា​នៃ​សាលា​ដំបូង​ខេត្ត​ គឺ​លោក​ រៀម ច័ន្ទ​ម្នី​ ជំនួស​វិញ៖ «បាទ​ខ្ញុំ​ទាក់ទង​ទៅ​ខាង​គេ​យាម​ហើយ គេ​ថា​រឿង​ហ្នឹង​នៅ​ដំណាក់​កាល​អយ្យកា អីចឹង​លោក​ទាក់ទង​ទៅ​ខាង​អ្នក​នាំ​ពាក្យ​ខាង​អយ្យកា​វិញ​បាទ!»។

អាស៊ី​សេរី​ក៏បាន​ព្យាយាម​ទាក់​ទង​លោក​រៀម ច័ន្ទ​ម្នី ម្ដង​ហើយ​ម្ដង​ទៀត​ តែ​លោក​មិន​ទទួល​ទូរស័ព្ទ​នៅ​ថ្ងៃ​ដដែល​នេះ។

មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន បាន​ប្រកាស​​ជា​បន្តបន្ទាប់​ថា ក្រុម​សកម្មជន​បក្ស​ប្រឆាំង​ទាំង​ឡាយ​ដែល​មាន​ពាក់ព័ន្ធ​នឹង​គម្រោង​ការ​ទៅ​ចូល​រួម​អម​ដំណើរ​ប្រធាន​ស្ដី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី ​វិល​ចូល​ស្រុក​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា មាន​ទោស ហើយ​គឺ​ជា​ជន​ក្បត់​ជាតិ ដែល​សមត្ថកិច្ច​របស់​លោក​នឹង​​តាម​ចាប់​ពួកគេ​ដាក់គុក ដោយ​មិន​ឱ្យ​រួច​ខ្លួន​ឡើយ។

មន្ត្រី​អង្គការ​ស៊ីវិល​ធ្វើ​ការ​ងារ​ផ្នែក​សិទ្ធិមនុស្ស​​បាន​លើក​ឡើង​ថា អាជ្ញាធរ​​ប្រកាស​ចាប់​ចង​និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​សកម្មជន​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់​នេះ​ ជា​រឿង​នយោបាយ​ ដោយសារ​ពួក​គេ​គាំទ្រ​ដំណើរ​វិល​ចូល​ស្រុក​វិញ​​របស់​លោក​ សម រង្ស៊ី។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែន​ករុណា មាន​ប្រសាសន៍​ថា​ ការ​ចាប់​ចង​សកម្មជន​គណបក្ស​កន្លង​មក​នេះ គឺ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​ប្រជាពលរដ្ឋ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់​ ពី​ព្រោះ​​​ការ​ប្រព្រឹត្ត​របស់​អ្នក​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នោះ​ សុទ្ធ​តែ​មិន​មាន​អ្វី​​ខុស​ច្បាប់​ដល់​ថ្នាក់​ចាប់​ដាក់​គុក​ឡើយ។ លោក​បញ្ជាក់​ថា​​ កំហុស​របស់​ពួកគេ​ភាគច្រើន​កើត​ចេញ​ពី​ការ​ប្រមូល​ផ្ដុំ​គ្នា​ថ្លែង​សារ​រឿង​នយោបាយ​ ដូច្នេះ​គឺ​មិន​​ខុស​ច្បាប់​នោះ​ទេ ​ព្រោះ​សកម្មភាព​នេះ​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​​បន្ត​ថា ប្រទេស​ប្រជាធិបតេយ្យ គឺ​រដ្ឋាភិបាល​ត្រូវ​បើក​ទូលាយ​ឱ្យ​ពលរដ្ឋ​ចូល​រួម​កិច្ចការ​នយោបាយ​​ឱ្យ​បាន​ច្រើន​កាន់​តែ​ល្អ​ ដើម្បី​ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​បាន​ឆាប់​រហ័ស៖ «ហើយ​ក៏​ទទួល​ផង​ដែរ​អំពី​មតិ​របស់​អង្គការ​ជាតិ​និង​អន្តរជាតិ​ដែល​គេ​បាន​លើក​ឡើង​ពី​បញ្ហា​ការ​រំលោភ​សិទ្ធិមនុស្ស និង​រំលោភ​ប្រជាធិបតេយ្យ​​ទាំង​អស់​ហ្នឹង​ ដែល​ត្រូវ​ងាក​ទៅ​រក​ដំណោះ​ស្រាយ​រួម​គ្នា។ដូច្នេះ​យើង​ចង់​ឃើញ​ការ​ដោះស្រាយ​នេះ​ទទួល​យក​អនុសាសន៍​ពី​តំណាង​អង្គការសហប្រជាជាតិ ជាពិសេស​អ្នក​ស្រី​តំណាង​អង្គការ​សហប្រជាជាតិ​ដែល​​​បាន​​លើក​គឺ​ធ្វើ​យ៉ាង​ណា ឱ្យ​មាន​ការ​ចូល​មក​ប្រកួតប្រជែង​ផ្នែក​នយោបាយ ដោយ​សន្តិវិធី​និង​ដោយ​យុត្តិធម៌​ឡើង​វិញ»

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២០ តុលា មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៥០​នាក់​ហើយ ដែល​ត្រូវ​របប​លោក ហ៊ុន សែន ចាប់​ និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ហើយ​មាន​សកម្មជន​ចំនួន​ ១៨៤​នាក់​ផ្សេង​ទៀត ត្រូវ​បាន​កោះហៅ​​ទៅ​បំភ្លឺ និង​សមត្ថកិច្ច​តាម​​ចាប់​ខ្លួន ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់។ ក្រៅ​ពី​នេះ​ ក៏​មាន​សកម្មជន​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់​ទៀត​ បាន​រត់​ភៀស​ខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព ដើម្បី​គេច​ចេញ​ពី​ការ​តាម​យាយី និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ឬ​ចាប់​ខ្លួន​ពី​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ។

លោក​ សឹង សែន​ករុណា​ ថ្លែង​ថា​ ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់​នេះ​ មិន​មែន​ជា​ដំណោះ​ស្រាយ​នយោបាយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​រឹត​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​គណបក្ស​នេះ ដែល​មាន​ជិត​កន្លះ​ប្រទេស​ក្ដៅ​ក្រហាយ​ និង​ស្អប់ខ្ពើម​រដ្ឋាភិបាល​កាន់​តែ​ច្រើន​ឡើង។ លោក​កត់​សំគាល់​ទៀត​ថា​ ប្រជាពលរដ្ឋ​ភាគ​ច្រើន​ចង់​ឱ្យ​ប្រទេស​មាន​ប្រជាធិបតេយ្យ​ពេញលេញ ​និង​មាន​ដំណោះ​ស្រាយ​នយោបាយ​ឡើងវិញ​ ដើម្បី​រក្សា​ការ​អនុគ្រោះ​ពន្ធ​ EBA ពី​សហភាព​អឺរ៉ុប​ និង​ GSP ​របស់​សហរដ្ឋ​អាមេរិក​ ដែល​ជា​ប្រយោជន៍​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ​ ជា​ពិសេស​ធ្វើ​ឱ្យ​កម្មករ​រោងចក្រ​បន្ត​មាន​ការ​ងារ​ធ្វើ​បាន​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "ភរិយា​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​សៀមរាប​ចោទ​​ប៉ូលិស​ថា​ ចាប់​ស្វាមី​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌"

  1. so socheath says:

    តំបន់ព្រំដែនគឺជាតំបន់គ្មានមេត្តា
    ***
    ជាការពិតណាស់ តំបន់ព្រំដែនកម្ពុជា-ថៃគឺតំបន់កលិយុគ
    ប្រទូស្តរាយគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃតាមគ្រប់ច្រក
    របៀងទាំងអស់ ក្នុងពេលដែលថៃបញ្ជូនកងទ័ពចូល
    ឈ្លានពានដណ្តេីមកាន់កាប់ប្រសាទព្រះវិហារ ដែលជា
    បិតិកភ័ណ្ឌពិភពលោករបស់ជាតិខ្មែរ។
    ស្ថានភាពបែបនេះ បានតម្រូវឲ្យកងទ័ពកម្ពុជា ប្រុងជេីងការ
    ត្រៀមប្រយុទ្ធតទល់ស្ត្រូវឈ្លានពានរហូតដល់សព្វថ្ងៃ។
    ក្រៅពីច្រករបៀងសម្រាប់ការចេញចូលដោះដូរ ពាណីជ្ជកម្ម
    កម្ពុជាថ្ងៃ បណ្តារផ្លូវឆ្លងកាត់ផ្សេងទៀត ដែលអាចរាប់បានថា
    ជាផ្លូវយុទ្ធសាស្ត្រសង្គាមឈ្លប គឺនៅពោរពេញដោយគ្រាប់
    មីនស្អេកស្កះ ដែលមិនទាន់ដោចេញនៅឡេីយ។
    សង្គ្រាមសុីវិល ដែលបានញុាំញីកម្ពុជាតាំងពីទស្សវត្សរ៍ឆ្នាំ៧០
    ដែលផ្តួចផ្តេីមបង្ករឡេីងដោយសហរដ្ឋអាមេរិក តាមរយះ
    ពួកអាយ៉ងលន់ណុលតាមរយះរបបប្រល័យពូជសាសន៍
    ប៉ុលពតក្នុងសង្គ្រាមប្រឆាំរបបសាធារណរដ្ឋប្រជាមានិតុកម្ពុជា
    រដ្ឋកម្ពុជា ហេីយដែលរបបប៉ុលពតរួមដៃជាមួយពួក
    ប្រតិកិរិយាផ្សេងទៀត វិនាសកម្មនៃគ្រាប់មីន នឹងយុទ្ធភណ្ឌ
    មិនទាន់ផ្ទុះ បានបង្ករទុក្ខសោក ដល់ប្រជាជនកម្ពុជារហូតដល់
    សព្វថ្ងៃនេះ។
    សម្រាប់ជនលង់គំនឹតក្រោមឧបាយកលក្បត់ជាតិ របស់ជន
    ក្បត់ជាតិសមរង្សុី នឹងបក្សពួក ដែលបានរួមដៃគ្នាកាត់ដី
    ប្រទេសកម្ពុជា៤ខេត្តឲ្យយួនដេហ្កាធ្វេីជាតំបន់ស្វយ័ត ប្រឆាំង
    រដ្ឋាភិបាលវៀតណាមសព្វថ្ងៃ គឺជាការអន្ទោលមករកទុក្ខសោក
    នៃការបាត់បង់ជិវិត។
    មីនគឺជាចំណងមួយ តែការបាញ់ប្រហារ ចំពោះការជ្រៀតចូល
    តាមតំបន់ប្រឈម គឺជាគ្រោះថ្នាក់ ដែលមិនអាចបន្ទោស
    អ្នកណាបាន ។
    ដូចនេះជនលង់ក្នុងឧបាយកក្បត់ជាតិសមរង្សុី ត្រូវគឹតឲ្យ
    បានច្បាស់ថា តេីការធ្វេីសកម្មភាពបែបល្ងង់ខ្លៅរបស់អ្នក
    តេីធ្វេីដេីម្បីអ្វី។
    យកល្អបេីអ្នកគឺតថាជ្រុលលង់គំនឹតទៅហេីយ អ្នកត្រូវរុញ
    អាក្បត់ជាតិសមរង្សុី និងបក្សពួកក្បត់ជាតិរបស់វា ឲ្យដេីរមុខ
    ដេីរមុនអ្នកចម្ងាយគម្លាត ពី៥០ម៉ែត្រទៅ៧០ម៉ែត្រ
    តាមច្បាប់បំភ្លឺផ្លូវពីអ្នកស៊ើបការណ៍សង្គ្រាម នោះអាចថា
    អ្នកប្រហែលអាចមានសុវត្ថិភាត្រឡប់ទៅផ្ទះជួបប្រពន្ធកូនបានវិញខ្លះ ។
    តេីអ្នកដឹងថា គ្រាប់កាំភ្លេីងAK47 រត់បានចម្ងាយប៉ុន្មានទេ ?
    ចុះបេ40 B41 មីត្រៃយុេីរ ដឺត្រង់ ។ល។
    នោះ គឹជាទាហានត្រូវយល់ !
    មិនមែនទាស្ងោរ ដែលអ្នកប្រមាថបាននោះទេ !

  2. so socheath says:

    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន ដែល
    នឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាព
    ណាមួយ
    ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយម
    អាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំ
    រដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ
    សេរីពហុបក្ស សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុង
    ទម្រង់ណាមួយ ក៏ដោយ គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។

  3. Anonymous says:

    This beast regime never followed constitution of cambodia’ this beast regime listen only Angka lour ‘ or Thnak-lour ‘ Who ever jail this guy without warren from court are the criminal ‘ so polices who jail this guy must be criminal ‘

Leave a Reply

Submit Comment