អង្គការ​​សិទ្ធិមនុស្ស​អន្តរជាតិ​ទាម​ទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់

ដោយ ទីន ហ្សាការីយ៉ា
2019-10-21
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នាយករង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី នៃ​អង្គការ Human Rights Watch។

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នាយករង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី នៃ​អង្គការ Human Rights Watch។

 រូប៖ Screenshot AFP


អង្គការ​​សិទ្ធិមនុស្ស​អន្តរជាតិ​ ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង


អង្គការ​​សិទ្ធិមនុស្ស​អន្តរជាតិ ស្នើ​យ៉ាង​ទទូច​ដល់​របប​ក្រុង​ភ្នំពេញ​ឱ្យ​បញ្ឈប់​ការ​ចាប់​ខ្លួន និង​​​ការ​​ឃុំ​​ឃាំង​​សកម្មជន​​គណបក្ស​សង្គ្រោះ​ជាតិ ​និង​សកម្មជន​សិទ្ធិមនុស្ស​ទាំង​ឡាយ​ ដែល​បាន​​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួក​គេ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ស្រប​ពេល​​របប លោក ហ៊ុន សែន កំពុង​​បង្កើន​ការ​ចាប់​ខ្លួន​ និង​​ចោទ​​ប្រកាន់​​មន្ត្រី​​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ជា​​ច្រើន​​នាក់​​នៅ​តាម​មូលដ្ឋាន​ពី​ការ​រួម​គំនិត​​​ក្បត់​ជាតិ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ​​ដល់​​រដ្ឋាភិបាល​ និង​​ប្រទេស​​ម្ចាស់​​ជំនួយ​ ដាក់​សម្ពាធ​របប​ក្រុង​ភ្នំពេញ​ឱ្យ​ដោះ​លែង​អ្នក​ដែល​ត្រូវ​បាន​ឃុំខ្លួន​​ដោយ​ខុស​ច្បាប់​ទាំងឡាយ​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។

នាយករង​ទទួល​បន្ទុក​​កិច្ច​​ការ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ​​ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មាន​​ប្រសាសន៍​​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី២១ តុលា​ថា ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ជាច្រើន​នាក់​ ក្រោម​​ហេតុ​ផល​នយោបាយ បង្ហាញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន គ្មាន​បំណង​បញ្ឈប់​ទង្វើ​វាយ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​លើ​សំឡេង​ប្រឆាំង និង​សំឡេង​ឯករាជ្យ​ ដែល​បណ្តាល​ឱ្យ​កម្ពុជា​ស្ថិត​ក្នុង​ភាព​ខ្មៅ​ងងឹត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ឡើយ។ លោក​​ទាម​ទាម​ឱ្យ​របប​ក្រុង​ភ្នំពេញ​បញ្ឈប់​រលកនៃ​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​សិទ្ធិ​មនុស្ស​ត​ទៅទៀត។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នកនាំពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន បាន​ទេនៅថ្ងៃទី២១ តុលា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។ ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​រូប​នេះ​ធ្លាប់​បាន​អះអាង​កាល​ពី​ពេល​កន្លង​ទៅ​ថា ចំណាត់​ការ​ទាំងឡាយ​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ជា​ការ​អនុវត្ត​ច្បាប់​លើ​​ក្រុម​ដែល​​លោក​ហៅ​ថា​ មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល។

គិត​ត្រឹម​ថ្ងៃទី២១ តុលា អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ចាប់​ឃុំ​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ៥០នាក់​ហើយ ស្រប​ពេល​​សកម្មជន​ជាង ១៨០នាក់​​ផ្សេង​​ទៀត ត្រូវ​បាន​កោះហៅ ឬ​តាម​ចាប់​ខ្លួន​ ក្រោម​អង្គហេតុ​​មិន​ច្បាស់លាស់។ ក្រៅ​ពី​នេះ សកម្មជន​បក្ស​ប្រឆាំង​ចំនួន ​១២នាក់​ទៀត បាន​រង​ការ​វាយ​ដំ​ពី​សំណាក់​ជន​មិន​ស្គាល់​មុខ។ ការ​ធ្វើ​ទុក្ខបុកម្នេញ​ឥត​ស្រាក​ស្រាន្ត​នេះ បាន​ធ្វើ​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​ជាច្រើន​នាក់ បង្ខំ​ចិត្ត​រត់​​ភៀស​ខ្លួន​ទៅ​ក្រៅ​​ប្រទេស ដើម្បី​រក​កន្លែង​មាន​សុវត្ថិភាព។

អ្នក​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែង​ទៀត​ថា របប​លោក ហ៊ុន សែន កំពុង​តែ​ញាត់​បំពេញ​ពន្ធនាគារ​ដោយ​ការ​ចាប់​ខ្លួន​សកម្មជន​ដែល​ហ៊ាន​និយាយ​អំពី​ទង្វើ​រំលោភ​បំពាន បង្ហោះ​សារ​រិះគន់​នៅ​តាម​ហ្វេសប៊ុក (Facebook) និង​សកម្មជន​ដែល​បាន​ជួប​ជុំ​គ្នា​ហូប​នំ​បញ្ចុក​។ ​លោក​សង្កត់​ធ្ងន់​ថា មន្ត្រី​អឺរ៉ុប​ទាំង​ឡាយ​ដែល​ជា​អ្នក​សម្រេច​ចិត្ត ត្រូវ​តែ​ពិចារណា​ឱ្យ​បាន​ដិតដល់ ​ចំពោះ​ការ​បន្ត​ដាំ​ក្បាល​ចុះ​នៃ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ពេល​ដែល​ពិនិត្យ​មើ​ល​ជំហាន​បន្ទាប់​អំពី​ស្ថានភាព​សិទ្ធិមនុស្ស និង​ទំនាក់​​ទំនង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ចំពោះ​ការ​កើន​ឡើង​នៃ​ការ​បង្ក្រាប​លើ​សំឡេង​ប្រឆាំង​នេះ។ ពួក​គេ​ក៏​ដូច​ជា​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ​ដែរ គឺ​ចង់​ឱ្យ​​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​យាយី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​អំពាវនាវ​ដល់​អ្នក​នយោបាយ​គណបក្ស​កាន់​អំណាច និង​​បក្ស​ប្រឆាំង​ ឱ្យ​ងាក​មក​រក​តុ​ចរចា​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ ដើម្បី​ផល​ប្រយោជន៍​​ជាតិ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "អង្គការ​​សិទ្ធិមនុស្ស​អន្តរជាតិ​ទាម​ទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់"

  1. so socheath says:

    តំបន់ព្រំដែនគឺជាតំបន់គ្មានមេត្តា
    ***
    ជាការពិតណាស់ តំបន់ព្រំដែនកម្ពុជា-ថៃគឺតំបន់កលិយុគ
    ប្រទូស្តរាយគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃតាមគ្រប់ច្រក
    របៀងទាំងអស់ ក្នុងពេលដែលថៃបញ្ជូនកងទ័ពចូល
    ឈ្លានពានដណ្តេីមកាន់កាប់ប្រសាទព្រះវិហារ ដែលជា
    បិតិកភ័ណ្ឌពិភពលោករបស់ជាតិខ្មែរ។
    ស្ថានភាពបែបនេះ បានតម្រូវឲ្យកងទ័ពកម្ពុជា ប្រុងជេីងការ
    ត្រៀមប្រយុទ្ធតទល់ស្ត្រូវឈ្លានពានរហូតដល់សព្វថ្ងៃ។
    ក្រៅពីច្រករបៀងសម្រាប់ការចេញចូលដោះដូរ ពាណីជ្ជកម្ម
    កម្ពុជាថ្ងៃ បណ្តារផ្លូវឆ្លងកាត់ផ្សេងទៀត ដែលអាចរាប់បានថា
    ជាផ្លូវយុទ្ធសាស្ត្រសង្គាមឈ្លប គឺនៅពោរពេញដោយគ្រាប់
    មីនស្អេកស្កះ ដែលមិនទាន់ដោចេញនៅឡេីយ។
    សង្គ្រាមសុីវិល ដែលបានញុាំញីកម្ពុជាតាំងពីទស្សវត្សរ៍ឆ្នាំ៧០
    ដែលផ្តួចផ្តេីមបង្ករឡេីងដោយសហរដ្ឋអាមេរិក តាមរយះ
    ពួកអាយ៉ងលន់ណុលតាមរយះរបបប្រល័យពូជសាសន៍
    ប៉ុលពតក្នុងសង្គ្រាមប្រឆាំរបបសាធារណរដ្ឋប្រជាមានិតុកម្ពុជា
    រដ្ឋកម្ពុជា ហេីយដែលរបបប៉ុលពតរួមដៃជាមួយពួក
    ប្រតិកិរិយាផ្សេងទៀត វិនាសកម្មនៃគ្រាប់មីន នឹងយុទ្ធភណ្ឌ
    មិនទាន់ផ្ទុះ បានបង្ករទុក្ខសោក ដល់ប្រជាជនកម្ពុជារហូតដល់
    សព្វថ្ងៃនេះ។
    សម្រាប់ជនលង់គំនឹតក្រោមឧបាយកលក្បត់ជាតិ របស់ជន
    ក្បត់ជាតិសមរង្សុី នឹងបក្សពួក ដែលបានរួមដៃគ្នាកាត់ដី
    ប្រទេសកម្ពុជា៤ខេត្តឲ្យយួនដេហ្កាធ្វេីជាតំបន់ស្វយ័ត ប្រឆាំង
    រដ្ឋាភិបាលវៀតណាមសព្វថ្ងៃ គឺជាការអន្ទោលមករកទុក្ខសោក
    នៃការបាត់បង់ជិវិត។
    មីនគឺជាចំណងមួយ តែការបាញ់ប្រហារ ចំពោះការជ្រៀតចូល
    តាមតំបន់ប្រឈម គឺជាគ្រោះថ្នាក់ ដែលមិនអាចបន្ទោស
    អ្នកណាបាន ។
    ដូចនេះជនលង់ក្នុងឧបាយកក្បត់ជាតិសមរង្សុី ត្រូវគឹតឲ្យ
    បានច្បាស់ថា តេីការធ្វេីសកម្មភាពបែបល្ងង់ខ្លៅរបស់អ្នក
    តេីធ្វេីដេីម្បីអ្វី។
    យកល្អបេីអ្នកគឺតថាជ្រុលលង់គំនឹតទៅហេីយ អ្នកត្រូវរុញ
    អាក្បត់ជាតិសមរង្សុី និងបក្សពួកក្បត់ជាតិរបស់វា ឲ្យដេីរមុខ
    ដេីរមុនអ្នកចម្ងាយគម្លាត ពី៥០ម៉ែត្រទៅ៧០ម៉ែត្រ
    តាមច្បាប់បំភ្លឺផ្លូវពីអ្នកស៊ើបការណ៍សង្គ្រាម នោះអាចថា
    អ្នកប្រហែលអាចមានសុវត្ថិភាត្រឡប់ទៅផ្ទះជួបប្រពន្ធកូនបានវិញខ្លះ ។
    តេីអ្នកដឹងថា គ្រាប់កាំភ្លេីងAK47 រត់បានចម្ងាយប៉ុន្មានទេ ?
    ចុះបេ40 B41 មីត្រៃយុេីរ ដឺត្រង់ ។ល។
    នោះ គឹជាទាហានត្រូវយល់ !
    មិនមែនទាស្ងោរ ដែលអ្នកប្រមាថបាននោះទេ !

  2. so socheath says:

    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន ដែល
    នឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាព
    ណាមួយ
    ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយម
    អាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំ
    រដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ
    សេរីពហុបក្ស សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុង
    ទម្រង់ណាមួយ ក៏ដោយ គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។

Leave a Reply

Submit Comment