វេទិការ​អ្នក​ស្ដាប់៖ «តើ​ការ​គំរាមកំហែង និង​ការចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់ អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​ក្នុង​ប្រទេស​បាក់​ស្បាត​ដែរ ឬទេ?»

ដោយ ជុន ច័ន្ទបុត្រ
2019-10-22
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ (ឆ្វេង) ប្រធាន​អនុ​គណៈកម្មការ​ព័ត៌មាន និង​ជា​ស្ថាបនិក​ទូរទស្សន៍​ព្រះអាទិត្យ និង​ជា​អតីត​ស្ថាបនិក​នៃ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម លោក ជុន ច័ន្ទបុត្រ អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី (កណ្ដាល) និង​ព្រះតេជព្រះគុណ យស ហ៊ុត ខេមចារោ (ស្ដាំ) គង់​នៅ​ប្រទេស​បារាំង។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ (ឆ្វេង) ប្រធាន​អនុ​គណៈកម្មការ​ព័ត៌មាន និង​ជា​ស្ថាបនិក​ទូរទស្សន៍​ព្រះអាទិត្យ និង​ជា​អតីត​ស្ថាបនិក​នៃ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម លោក ជុន ច័ន្ទបុត្រ អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី (កណ្ដាល) និង​ព្រះតេជព្រះគុណ យស ហ៊ុត ខេមចារោ (ស្ដាំ) គង់​នៅ​ប្រទេស​បារាំង។

 RFA


ក្នុង​នាទី​វេទិកាអ្នក​ស្តាប់​វិទ្យុ​អាស៊ី​សេរី​នា​រាត្រី​ថ្ងៃ​ចន្ទ ទី២១ ខែ​តុលា ឆ្នាំ២០១៩ ពិភាក្សា​អំពី​ប្រធានបទ​ថា «តើ​ការ​គំរាមកំហែង និង​ការចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់ អាច​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​បាក់​ស្បាត លែង​ហ៊ាន​នាំ​គ្នា​មក​ទទួល​ស្វាគមន៍​ដំណើរ​ត្រឡប់​ទៅ​វិញ​របស់​លោក សម រង្ស៊ី និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ ឬ​យ៉ាង​ណា?»

វាគ្មិន​កិត្តិយស​ចូលរួម​តាម​ប្រព័ន្ធ​វីឌីអូ ស្កាយភ៍ (Video Skype) ពី​ប្រទេស​បារាំង៖ ព្រះតេជព្រះគុណ យស ហ៊ុត ខេមចារោ និង​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ប្រធាន​អនុ​គណៈកម្មការ​ព័ត៌មាន និង​ជា​ស្ថាបនិក​ទូរទស្សន៍​ព្រះអាទិត្យ និង​ជា​អតីត​ស្ថាបនិក​នៃ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម។

កិច្ច​ពិភាក្ស​នេះ​ផ្ដោត​សំខាន់​លើ​សេចក្ដី​សង្កេត​របស់​ព្រះសង្ឃ ចំពោះ​ការ​ងើប​ឡើង​ដោយ​សន្តិវិធី និង​អហិង្សា​របស់​ពលរដ្ឋ ដើម្បី​សម្ដែង​ឆន្ទៈ និង​បង្ហាញ​អំពី​បំណង​ប្រាថ្នា​ចង់​បាន​របស់​ខ្លួន​ឱ្យ​បាន​ដឹង​ឮ​ទូទៅ ដល់​អ្នក​កាន់​អំណាច​របស់​ខ្លួន និង​សហគមន៍​អន្តរជាតិ។

ព្រះតេជព្រះគុណ យស ហ៊ុត ខេមចារោ មាន​ព្រះ​ថេរ​ដីកា​ថា ការ​ងើប​ឡើង​សម្ដែង​ឆន្ទៈ និង​បង្ហាញ​អំពី​បំណង​ប្រាថ្នា​នេះ គឺ​ធ្វើ​ឡើង​តាម​ការ​ប្រើ​សិទ្ធិ​សេរីភាព និង​កាតព្វកិច្ច​របស់​ពលរដ្ឋ ដោយ​សន្តិវិធី និង​អហិង្សា​របស់​ពលរដ្ឋ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "វេទិការ​អ្នក​ស្ដាប់៖ «តើ​ការ​គំរាមកំហែង និង​ការចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់ អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​ក្នុង​ប្រទេស​បាក់​ស្បាត​ដែរ ឬទេ?»"

  1. Anonymous says:

    Khmer must working together to help khmer ‘

  2. so socheath says:

    Send to facebook
    ខណះក្រសួងយុត្តិធម៌នឹងសម្រេចបន្ធូរបន្ថយ
    និងលើកលែងទោសទណ្ឌិត ៥១២នាក់ពេលបុណ្យអុំទូក
    *******
    មានការស្រែកចេចចាច ជាច្រើន ខណះក្រសួងយុត្តិធម៌នឹងសម្រេចបន្ធូរបន្ថយ
    និងលើកលែងទោសទណ្ឌិត ៥១២នាក់ពេលបុណ្យអុំទូកខាងមុខ ។
    សម្រាប់រឿងនេះ អ្នកត្រូវយល់ ពីបញ្ហានេះ ដូចខាងក្រោម ដើម្បីកុំឲ្យមានការប្រព្រឹត្ត
    ខុសច្បាប់ទៀត ។ ព្រោះថាគុកមិនមែនជាសណ្ឋាគារ ឬជា ឋានសួគ៏នោះទេ ។
    អ្នកត្រូវបន្ធូរបន្ថយទោស និងលើកលែងទោសទាំង ៥១២នាក់ គឺជាទណ្ឌិតកំពុងជាប់គ្រប់ពន្ធនាគារ ។
    ព្រោះថា ទណ្ឌិតដែលត្រូវបន្ធូរបន្ថយទោស និងលើកលែងទោស ត្រូវតែជាអ្នកទោស មានការប្រកាសសាលក្រមស្ថាពររួចរាល់ ទើបអាចទទួលបានការលើកលែងពិសេស ក្នុងពិធីបុណ្យអុំទូកខាងមុខ។
    ដូចនេះ គ្មានឈ្មោះក្រុមរួមដៃក្បត់ជាតិទេ ។ ជាប់គុកបានបីថ្ងៃចង់ចេញវិញ ឡប់សតិទេដឹង ?
    គឺត្រូវជាប់គុកពី៥ ទៅ១០ឆ្នាំ ឯណោះគឺ អាស្រ័យលើកំរឹតធ្ងន់ស្រាល នៃសកម្មភាពផ្សំគំនឹត
    ដែលនឹងផ្តល់ទំហំវិនាសកម្មដល់សង្គមជាតិ ធំយ៉ាងណាបើសម្រេចបាននោះ !
    យល់ទេ !
    តើអ្នកមិនដឹងថាតាមផ្លូវច្បាប់ គេបានប្រកាសថា
    សមរង្ស៊ី – កឹមសុខា គឺជាជនក្បត់ជាតិ នឹងបក្សពួករបស់វា ជាជនរួមដៃក្បត់ជាតិទេឬ ?
    នៅមិននៅ ទៅជឿជនក្បត់ជាតិ ចូលរួមដៃក្បត់ជាតិ ឲ្យគេវ៉ៃខ្នោះ
    ដាក់គុក អញ្ចឹងទៅ អត់យល់ ? ហើយជាប់គុកបីថ្ងៃចង់ចេញពីគុកវិញទៀត ដូចអត់សម

Leave a Reply

Submit Comment