កម្ពុជា​នៅ​តែ​បើក​ចំហ​ព្រំដែន​តែ​មិន​ស្វាគមន៍​មន្ត្រី ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ ជាតិ​៩​នាក់​

ដោយ ហេង រស្មី
2019-10-23
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទិដ្ឋភាព​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

ទិដ្ឋភាព​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

 RFA


មន្ត្រី​ជាន់​ខ្ពស់​របប​ក្រុង​ភ្នំពេញ​អះអាង​ថា​ ទោះបី​ជា​ថ្ងៃ​កំណត់​នៃ​ការ​វិល​ត្រឡប់​របស់​លោក​ សម រង្ស៊ី​កាន់តែ​ខិត​ជិត​មក​ដល់​ក៏​ដោយ ​​រដ្ឋាភិបាល​នៅតែ​បើក​ចំហ​​ព្រំដែន​ រវាង​កម្ពុជា​និង​ ប្រទេស​ថៃ​។​ លោក​ សម រង្ស៊ី​ បាន​​ឲ្យ​ដឹងថា​លោក​ នឹង​ដឹកនាំ​កម្លាំង​មហាជន​​ចូល​ប្រទេស​កម្ពុជា​តាម​ច្រក​ព្រំដែន​កម្ពុជា​ និង​ប្រទេស​ថៃ។​

អគ្គស្នងការ​នគរបាល​ជាតិ លោក នៀត សាវឿន ប្រាប់​អាស៊ីសេរី​ថា ច្រកទ្វារ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស ថៃ នៅតែ​បើក​ចំហរ​សម្រាប់​ប្រជាពលរដ្ឋ​ឆ្លងដែន និង​ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ។ ប៉ុន្តែ​ដាក់​បម្រាម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ៩​នាក់ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​ស្វែងរក​ចាប់ខ្លួន​ពី​អាជ្ញាធរ​ក្រុងភ្នំពេញ​ពី​បទ​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​និង​គម្រោង​ធ្វើ​រដ្ឋប្រហារ​ផ្ដួល​រំលំ​រដ្ឋាភិបាល។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ៩​នាក់ ដែល​របប​ក្រុងភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​រួមមាន​៖ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី អនុប្រធាន​គណបក្ស​លោក ស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឬទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោកស្រី ជូ ឡុងសូមូរ៉ា និង លោក នុត រំដួល។

តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី២៦ កញ្ញា បាន​ចោទប្រកាន់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ទាំង​៩​នាក់ ពី​បទ​« ឧបឃាត​» តាម​មាត្រា ៤៥១ នៃ​ក្រមព្រហ្មទណ្ឌ​។ ប៉ុន្តែ​តុលាការ​បាន​ភ្ជាប់​លក្ខខណ្ឌ​ដល់​មន្ត្រី​ជាន់ខ្ពស់​ទាំងនោះ​បើ​ចូល​សារភាព​ទាន់​ពេល​វេលា តុលាការ​នឹង​អាច​លើកលែងទោស​តាម​បទបញ្ញត្តិ​ច្បាប់​ពិសេស​នៃ​មាត្រា ៤៥៤ នៃ​ក្រមព្រហ្មទណ្ឌ​។​

​លោក នៀត សាវឿន មានប្រសាសន៍ថា កម្ពុជា​គ្មាន​គោល​ការ​បិទ​ច្រក​ទ្វារ​ព្រំដែន​ទេ បើ​ទោះ​បី​ជា​ថ្ងៃ​កំណត់​នៃ​ការ​វិល​ចូល​មាតុប្រទេស​វិញ​របស់​លោក សម រង្ស៊ី កាន់តែ​ខិត​ជិត​ចូល​មកដល់​ក៏ដោយ។លោក​បាន​អះអាង​ថា ចំពោះ​អ្នក​ដែល​តុលាការ​បង្គាប់​ឱ្យ​ចាប់ខ្លួន​សមត្ថកិច្ច​នឹង​អនុវត្ត​តួនាទី​របស់​ខ្លួន នៅ​ពេល​មន្ត្រី​ជាន់​បក្ស​ប្រឆាំង​ទាំងនោះ​វិល​ចូល​កម្ពុជា​តាម​ច្រក​ព្រំដែន​ថៃ៖ «មិន​បាច់​ចង់​ដឹង​ទេ​គ្រាន់​តែ​មាន​សមត្ថភាព​អនុវត្ត​តាម​ផ្លូវ​តុលាការ។ មិន​បាច់​ម៉េច​ទេ មក​បើ​មាន​ដីកា​ត្រូវ​ចាប់ខ្លួន​។​ប៉ុណ្ណឹង​ចុះ​ខ្ញុំ​មានការ»។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី បាន​បង្ហើប​ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី១៨ តុលា ថា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកគាំទ្រ​គណបក្ស​ជាច្រើន​នាក់​នឹង​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ពី​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា ថៃ​ចូល​មក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​៩ ខែ វិច្ឆិកា​ខាងមុខនេះ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន តែ​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ៖ «សូមទោស​ខ្ញុំ​ជាប់រវល់»។

តែ​ទោះជា​យ៉ាងណា​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ​លោក ផៃ ស៊ីផាន បញ្ជាក់​ថា កម្ពុជា​មិន​មាន​គោលការណ៍​បិទ​ច្រក​ព្រំដែន​ទេ ដោយសារ​ខ្លាចក្រែង​មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ៖ «យើង​អត់​មាន​គោលការណ៍​ធំ​បំផុត​ច្រក​ហ្នឹង​គឺ​ច្រក​សេដ្ឋកិច្ច​តើ។ វា​ជាពិសេស​យើង​អត់​មាន​គោលការណ៍ ទៅ​បិទ​ពីព្រោះ​ច្រក​ហ្នឹង​ជា​ច្រក​សេដ្ឋកិច្ច ហើយ​យើង​អត់​មាន​ព្រឹត្តិការណ៍​ណាមួយ​ធ្ងន់​រហូតដល់​យើង​បិទ​ច្រក​នោះ​ទេ»។

ប្រទេស​កម្ពុជា​មាន​ព្រំដែន​គោក​ជាប់​ប្រទេសជិតខាង​តែ​បី​ប៉ុណ្ណោះ គឺ​ប្រទេស​វៀតណាម ឡាវ និង ថៃ​។ កន្លងមក​រដ្ឋាភិបាល​ឡាវ បាន​ប្រកាស​ជា​សាធារណៈ​រួច​ទៅ​ហើយ​ថា រដ្ឋាភិបាល​ប្រទេស​នេះ នឹង​មិន​អនុញ្ញាត​ឱ្យ​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សម រង្ស៊ី ដើរ​ឆ្លង​ព្រំដែន​ប្រទេស​នេះ ដើម្បី​ចូល​មក​ប្រទេស​កម្ពុជា​នោះ​ទេ។ ប្រទេស​វៀតណាម​ឯណោះ បើ​ទោះ​បី​ជា​មិនទាន់​បាន​បង្ហាញ​ជំហរ​ផ្លូវការ ជុំវិញ​បញ្ហា​នេះ​ក៏ដោយ ក៏​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ធ្លាប់​បញ្ជាក់​ហើយ​ថា នឹង​មិន​ជ្រើសរើស​ច្រក​ចូល​កម្ពុជា​តាម​ប្រទេស​វៀតណាម​នោះ​ទេ​។ ដូច្នេះ ប្រទេស​ចុងក្រោយ​តែមួយគត់ ដែល​នៅ​ជាប់​ព្រំដែន​កម្ពុជា គឺ​ប្រទេស​ថៃ។

ប្រធាន​គណៈកម្មការ​គ្រប់គ្រង​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង​បាងកក លោក ម៉ោញ សារ៉ាត់ បញ្ជាក់​ថា គណបក្ស​បាន​កំណត់​ជា​គោលការណ៍​រួចហើយ​ដើម្បី​វិលត្រឡប់​ចូល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឱ្យ​ខាង​តែ​បាន៖ «ផែនការ​មាតុភូមិនិវត្តន៍​គឺជា​គន្លឹះ មួយ​ដ៏​សំខាន់​បំផុត​សម្រាប់​ការ​ផ្លាស់ប្ដូរ​របប​ផ្ដាច់ការ ហ​លយ​យើង​ក៏​មើល​ឃើញ​ថា អ្វី​ដែល​លោក ហ៊ុន សែន ខំ​ឆ្លេឆ្លា​រត់​ខ្ទប់​គ្រប់​ផ្លូវ​ដើម្បី​រារាំង​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក​ប្រធាន​នេះ។ គឺជា​លទ្ធភាព​ចុងក្រោយ​ដែល​លោក ហ៊ុន សែន ខំ​ប្រវេប្រវា​ដង្ហក់​ខ្យល់​។ ដូច្នេះ​យើង​មើល​ឃើញ​ថា នេះ ជា​ចំណុច​ងាប់​រស់​របស់​លោក ហ៊ុន សែន ហើយ។ ប្រសិនបើ​គាត់​អស់​លទ្ធភាព​ក្នុង​ការ​ទប់ទល់​ដំណើរ​វិលត្រឡប់​របស់​លោក ប្រធាន សម រង្ស៊ី នៅ​ពេល​នេះ​គឺ​របប​ផ្ដាច់ការ ត្រូវ​ចប់​ជា​ស្ថាពរ។ ដូច្នេះ​សូម​ឱ្យ​បងប្អូន​ពលរដ្ឋ​ទាំងអស់​គ្នា​ក្រោកឈរ​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា ហ្នឹង​ទាំងអស់​គ្នា ផ្លាស់ប្ដូរ​របប​ផ្ដាច់ការ​ហ្នឹង​ឱ្យ​ទាល់តែ​បាន»។

គិត​មកដល់​ថ្ងៃ​ទី​២៣ តុលា នេះ​នៅ​សល់​តែ ១៧​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ដល់​ថ្ងៃ​កំណត់​លោក សម រង្ស៊ី វិល​ចូល​មាតុប្រទេស​វិញ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ​។​ក្រុម​តំណាងរាស្ត្រ​អាមេរិកាំង​ព្រមាន​ទៅ​របប​លោក ហ៊ុន សែន ថា​របប​នេះ​នឹង​ជួប​នូវ​ទណ្ឌកម្ម​កាន់តែ​ធ្ងន់ធ្ងរ​បើ​ហ៊ាន​ជ្រើស​រើស​យក​ការ​បង្ហូរ​ឈាម​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា ក្នុង​ដំណើរ​មាតុភូមិ​និវត្ត​របស់​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ទៅ​កម្ពុជា​វិញ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "កម្ពុជា​នៅ​តែ​បើក​ចំហ​ព្រំដែន​តែ​មិន​ស្វាគមន៍​មន្ត្រី ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ ជាតិ​៩​នាក់​"

  1. so socheath says:

    Send to facebook
    ខណះក្រសួងយុត្តិធម៌នឹងសម្រេចបន្ធូរបន្ថយ
    និងលើកលែងទោសទណ្ឌិត ៥១២នាក់ពេលបុណ្យអុំទូក
    *******
    មានការស្រែកចេចចាច ជាច្រើន ខណះក្រសួងយុត្តិធម៌នឹងសម្រេចបន្ធូរបន្ថយ
    និងលើកលែងទោសទណ្ឌិត ៥១២នាក់ពេលបុណ្យអុំទូកខាងមុខ ។
    សម្រាប់រឿងនេះ អ្នកត្រូវយល់ ពីបញ្ហានេះ ដូចខាងក្រោម ដើម្បីកុំឲ្យមានការប្រព្រឹត្ត
    ខុសច្បាប់ទៀត ។ ព្រោះថាគុកមិនមែនជាសណ្ឋាគារ ឬជា ឋានសួគ៏នោះទេ ។
    អ្នកត្រូវបន្ធូរបន្ថយទោស និងលើកលែងទោសទាំង ៥១២នាក់ គឺជាទណ្ឌិតកំពុងជាប់គ្រប់ពន្ធនាគារ ។
    ព្រោះថា ទណ្ឌិតដែលត្រូវបន្ធូរបន្ថយទោស និងលើកលែងទោស ត្រូវតែជាអ្នកទោស មានការប្រកាសសាលក្រមស្ថាពររួចរាល់ ទើបអាចទទួលបានការលើកលែងពិសេស ក្នុងពិធីបុណ្យអុំទូកខាងមុខ។
    ដូចនេះ គ្មានឈ្មោះក្រុមរួមដៃក្បត់ជាតិទេ ។ ជាប់គុកបានបីថ្ងៃចង់ចេញវិញ ឡប់សតិទេដឹង ?
    គឺត្រូវជាប់គុកពី៥ ទៅ១០ឆ្នាំ ឯណោះគឺ អាស្រ័យលើកំរឹតធ្ងន់ស្រាល នៃសកម្មភាពផ្សំគំនឹត
    ដែលនឹងផ្តល់ទំហំវិនាសកម្មដល់សង្គមជាតិ ធំយ៉ាងណាបើសម្រេចបាននោះ !
    យល់ទេ !
    តើអ្នកមិនដឹងថាតាមផ្លូវច្បាប់ គេបានប្រកាសថា
    សមរង្ស៊ី – កឹមសុខា គឺជាជនក្បត់ជាតិ នឹងបក្សពួករបស់វា ជាជនរួមដៃក្បត់ជាតិទេឬ ?
    នៅមិននៅ ទៅជឿជនក្បត់ជាតិ ចូលរួមដៃក្បត់ជាតិ ឲ្យគេវ៉ៃខ្នោះ
    ដាក់គុក អញ្ចឹងទៅ អត់យល់ ? ហើយជាប់គុកបីថ្ងៃចង់ចេញពីគុកវិញទៀត ដូចអត់សម ?

  2. so socheath says:

    Send to facebook
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
    សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
    ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
    សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ

Leave a Reply

Submit Comment