ដោយ មាន ឫទ្ធិ
2019-10-23
អាស៊ីសេរី
លោក ហេង ហន់ មេឃុំស្វាយទាប ស្រុកចម្ការលើ ជាប់ឆ្នោតខាងគណបក្សសង្គ្រោះជាតិ ដែលនគរបាលខេត្តកំពង់ចាមចាប់នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក
មន្ត្រីប៉ូលិសនៃស្នងការនគរបាលខេត្តកំពង់ចាម ចាប់ខ្លួនមេឃុំស្វាយទាបស្រុកចម្ការលើ ជាប់ឆ្នោតខាងគណបក្សសង្គ្រោះជាតិ គឺលោក ហេង ហ៊ន់ យកទៅឃុំខ្លួននៅស្នងការនគរបាលខេត្ត កាលពីម៉ោង ២រសៀលថ្ងៃទី២៣ តុលា។
ភរិយាលោក ហេង ហ៊ន់ គឺលោកស្រី នុត ប្រាក់ ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៣ ថា ប៉ូលិសប្រមាណ១០នាក់ ចូលទៅឡោមព័ទ្ធចាប់ស្វាមីនៅក្នុងផ្ទះរបស់លោកស្រី ហើយរុញបញ្ចូលឡានយ៉ាងតក់ក្រហល់ដោយពុំបានបង្ហាញដីកាចាប់ខ្លួនពីតុលាឡើយ។ លោកស្រីចាត់ទុកសកម្មភាពរបស់ប៉ូលិសនេះថា ជាការធ្វើទុក្ខបុកម្នេញមកលើស្វាមីដោយអយុត្តិធម៌ ដែលធ្វើឱ្យសាច់ញាតិមានការឈឺចាប់មិនអាចបំភ្លេចបាន ពីព្រោះស្វាមីមិនបានប្រព្រឹត្តិខុសច្បាប់អ្វីឡើយ៖ «ប្ដីខ្ញុំថា ឈប់សិនឱ្យចៅខ្ញុំថតខ្ញុំមួយសិន គេថាមិនបាច់ថតមិនបាច់អីទេ ថតធ្វើអីថតទម្រាំរញ៉េរញ៉ៃ។ ខ្ញុំរកនិយាយអីក៏និយាយមិនកើតផង វាដូចស្លុត ហើយអ្នកស្រុកក៏គ្នាដូចអត់ហានចេញមកឈរជិតដែរ គ្នាបានត្រឹមឈរមើលពីក្នុងផ្ទះមក។ប៉ូលិសចាប់គ្រៀកប្ដីខ្ញុំមួយចំហៀងម្នាក់រួចច្រានចូលឡានទៅ រួចទៅប្ដីខ្ញុំថាមិនបាច់គ្រៀកខ្ញុំទេខ្ញុំដើរចូលឡានខ្លួនឯង។ខ្ញុំនឹកឡើងឆ្អែតចិត្តណាស់ សមត្ថកិច្ចចាប់ប្ដីខ្ញុំបែបនេះធ្វើដូចគាត់ខ្លាំងស្លាប់មនុស្សពីជំនាន់ណាមកអីចឹង»។
លោកស្រីបញ្ជាក់ទៀតថា នៅពេលចាប់ខ្លួន ស្វាមីលោកស្រីមានស្មារតីរឹងមាំ ហើយនៅតែប្រកាន់ភាពស្មោះស្ម័គ្រជាមួយគណបក្សសង្គ្រោះជាតិដដែល ដោយបានប្រាប់លោកស្រីកុំឱ្យតក់ស្លុតនឹងការចាប់ចងនេះ ហើយថា ជារឿងនយោបាយទៀតផង។
អាស៊ីសេរីមិនទាចទាក់ទងស្នងការនគរបាលខេត្តកំពង់ចាមលោក ឯម កុសល ដើម្បីសុំសេចក្ដីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៩ តុលា ដោយសារទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែលោកស្រី នុត ប្រាក់ អះអាងថា ប៉ូលិសបានប្រាប់លោកស្រីក្រោយពេលចាប់ខ្លួនស្វាមីថា ការចាប់ខ្លួននេះ ដោយសារលោក ហេង ហ៊ន់ មានជាប់ពាក់ព័ន្ធនឹងគម្រោងទៅកៀរគរប្រជាពលរដ្ឋទៅអមដំណើរប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចូលស្រុកនៅថ្ងៃទី៩ វិច្ឆិកាខាងមុខ។
គិតត្រឹមរសៀលថ្ងៃទី២៣ តុលា មានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៥៤នាក់ហើយ ដែលត្រូវរបបលោក ហ៊ុន សែន ចាប់ និងឃុំក្នុងខ្លួនពន្ធនាគារ ហើយមានសកម្មជនចំនួន ១៨៦នាក់ផ្សេងទៀត ត្រូវបានកោះហៅទៅបំភ្លឺ និងសមត្ថកិច្ចតាមចាប់ខ្លួន ដោយគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់។ ក្រៅពីនេះ ក៏មានសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត បានរត់ភៀសខ្លួនរកកន្លែងមានសុវត្ថិភាព ដើម្បីគេចចេញពីការតាមយាយី និងការធ្វើទុក្ខបុកម្នេញ ឬចាប់ខ្លួនពីអាជ្ញាធររបបក្រុងភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កម្ពុជានៅតែបើកចំហព្រំដែនតែមិនស្វាគមន៍មន្ត្រី ជាន់ខ្ពស់គណបក្សសង្គ្រោះ ជាតិ៩នាក់
- សាច់ញាតិសង្ឃឹមថា ក្រសួងយុត្តិធម៌នឹងដោះលែងអ្នកជាប់ចោទនយោបាយ ខណៈសម្រេចបន្ធូរបន្ថយ និងលើកលែងទោសទណ្ឌិត ៥១២នាក់ពេលបុណ្យអុំទូក
- របបក្រុងភ្នំពេញ ហាមមិនឲ្យសង្គមស៊ីវិលដង្ហែក្បួនរំលឹកខួប កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
- ខ្មែរនៅអូស្ត្រាលីធ្វើបាតុកម្មប្រាប់ទៅសហគមន៍អន្តរជាតិថា របបក្រុងភ្នំពេញសព្វថ្ងៃមិនបានគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេ
- អាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួនសកម្មជនបក្សប្រឆាំង ២នាក់ទៀត នៅខេត្តបាត់ដំបង និងកំពង់ចាម
- សមត្ថកិច្ចខេត្តស្ទឹងត្រែង ព័ទ្ធផ្ទះមេឃុំស្រែគរ លោក សៀក មេគង្គ
- តុលាការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៀតនៅក្នុងខេត្តមណ្ឌលគីរី ពីបទរួមគំនិតក្បត់
- តុលាការរបបក្រុងភ្នំពេញ ចោទប្រកាន់សកម្មជនបក្សប្រឆាំង ៣នាក់ទៀតនៅខេត្តព្រះសីហនុ
- អង្គការសិទ្ធិមនុស្សអន្តរជាតិទាមទារឱ្យរបបក្រុងភ្នំពេញដោះលែងអ្នកទោសនយោបាយទាំងអស់
- ភរិយាសកម្មជនបក្សប្រឆាំងម្នាក់នៅខេត្តសៀមរាបចោទប៉ូលិសថា ចាប់ស្វាមីឃុំខ្លួនដោយអយុត្តិធម៌
Send to facebook
ខណះក្រសួងយុត្តិធម៌នឹងសម្រេចបន្ធូរបន្ថយ
និងលើកលែងទោសទណ្ឌិត ៥១២នាក់ពេលបុណ្យអុំទូក
*******
មានការស្រែកចេចចាច ជាច្រើន ខណះក្រសួងយុត្តិធម៌នឹងសម្រេចបន្ធូរបន្ថយ
និងលើកលែងទោសទណ្ឌិត ៥១២នាក់ពេលបុណ្យអុំទូកខាងមុខ ។
សម្រាប់រឿងនេះ អ្នកត្រូវយល់ ពីបញ្ហានេះ ដូចខាងក្រោម ដើម្បីកុំឲ្យមានការប្រព្រឹត្ត
ខុសច្បាប់ទៀត ។ ព្រោះថាគុកមិនមែនជាសណ្ឋាគារ ឬជា ឋានសួគ៏នោះទេ ។
អ្នកត្រូវបន្ធូរបន្ថយទោស និងលើកលែងទោសទាំង ៥១២នាក់ គឺជាទណ្ឌិតកំពុងជាប់គ្រប់ពន្ធនាគារ ។
ព្រោះថា ទណ្ឌិតដែលត្រូវបន្ធូរបន្ថយទោស និងលើកលែងទោស ត្រូវតែជាអ្នកទោស មានការប្រកាសសាលក្រមស្ថាពររួចរាល់ ទើបអាចទទួលបានការលើកលែងពិសេស ក្នុងពិធីបុណ្យអុំទូកខាងមុខ។
ដូចនេះ គ្មានឈ្មោះក្រុមរួមដៃក្បត់ជាតិទេ ។ ជាប់គុកបានបីថ្ងៃចង់ចេញវិញ ឡប់សតិទេដឹង ?
គឺត្រូវជាប់គុកពី៥ ទៅ១០ឆ្នាំ ឯណោះគឺ អាស្រ័យលើកំរឹតធ្ងន់ស្រាល នៃសកម្មភាពផ្សំគំនឹត
ដែលនឹងផ្តល់ទំហំវិនាសកម្មដល់សង្គមជាតិ ធំយ៉ាងណាបើសម្រេចបាននោះ !
យល់ទេ !
តើអ្នកមិនដឹងថាតាមផ្លូវច្បាប់ គេបានប្រកាសថា
សមរង្ស៊ី – កឹមសុខា គឺជាជនក្បត់ជាតិ នឹងបក្សពួករបស់វា ជាជនរួមដៃក្បត់ជាតិទេឬ ?
នៅមិននៅ ទៅជឿជនក្បត់ជាតិ ចូលរួមដៃក្បត់ជាតិ ឲ្យគេវ៉ៃខ្នោះ
ដាក់គុក អញ្ចឹងទៅ អត់យល់ ? ហើយជាប់គុកបីថ្ងៃចង់ចេញពីគុកវិញទៀត ដូចអត់សម ?
Send to facebook
ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
ដែលនឹកស្មានមិនដល់ !
*******
កម្ពុជា ជារដ្ឋអធិបតេយ្យ !
ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ