មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ ថា​កំពុង​ចរចា​ជាមួយ​ភាគី​ថៃ​ រឿង​មាតុ​ភូមិនិវត្តន៍​តាម​ប្រទេស​ថៃ​

ដោយ មួង ណារ៉េត
2019-10-22
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

Musochau

Musochau

Photo: RFA


មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងអ្នកស្រី មូរ សុខហួរ​ ថាគណបក្សសង្គ្រោះជាតិ​ កំពុងចរចាជាមួយភាគីថៃ រឿងមាតុភូមិនិវត្តន៍​តាមប្រទេសថៃ ក្រោយ​នគរបាលអន្តោរប្រវេសន៍ថៃ បានហាមឃាត់មន្រ្តីរូបនេះ មិន​ឲ្យ​ចូលប្រទេសនេះ។

អ្នកស្រី​ មូរ សុខហួរ​ ដែលជាប្រធានគណៈកម្មការ​មាតុភូមិនិវត្ត​ន៍ផងនោះ បញ្ជាក់ប្រាប់អាស៊ីសេរី អំពីការចរចាជាមួយភាគីថៃនេះ កាលពីថ្ងៃទី ២២ ខែ តុលា ក្រោយ​អាជ្ញាធរ​ថៃ​ហាម​ឃាត់អ្នកស្រី មិន​ឲ្យ​ចូលទឹកដីថៃ។ អ្នកស្រីថា អ្នកស្រី​ជឿលើឥទ្ធិពលនៃកម្លាំងប្រជាធិបតេយ្យ ដែលមាន​នៅក្នុងរដ្ឋាភិបាល​ចម្រុះរបស់​ថៃ ដែលមិន​ស្ថិត​ក្រោមការគ្រប់គ្រងផ្តាច់​មុខ​របស់​របប​សឹកដូចមុន <<រាជរដ្ឋាភិបាល​ថៃ នៅពេលនេះ​ មិនមែនជារាជរដ្ឋាភិបាល​យោធាទេ ជា​រាជ​រដ្ឋាភិបាល​ដែលមាន​ពហុបក្ស​ ហើយ​ក្នុង​នោះ​ក៏មាន​អ្នកសេរីនិយម ដែល​យល់អំពី​លទ្ធិ​ប្រជាធិបតេយ្យ​ដែរ។ យើង​នៅតែ​មានក្តីសង្ឃឹម ថាយើងនឹង​ចូលប្រទេសកម្ពុជា​យើង​ បង្ហាញ​នូវ​ឆន្ទៈជូន​ប្រជាពលរដ្ឋ​។ សំខាន់គឺបង្ហាញ​ឲ្យឃើញថា យើង​ខ្ញុំ​មិន​និយាយ​លេង​សើច​ពីការ​ធ្វើ​មាតុភូមិនិវត្តន៍ទេ ទោះបី​ជាមានឧបសគ្គយ៉ាងណា>>

នេះជាលើកទីមួយហើយ ដែលមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំង​មួយរូប ក្នុង​ចំណោម​មន្រ្តី​គណបក្សប្រឆាំង ៩ រូប​ដែលមានឈ្មោះក្នុង​ដីការបស់​តុលាការ​របបលោក ហ៊ុន សែន ត្រូវ​បាន​អាជ្ញាធរ​ថៃហាមឃាត់ មិន​ឲ្យ​ចូលក្នុងប្រទេសថៃ។

​លោក ហ៊ុន សែន ថ្មីៗនេះ​ បាន​អះអាងថា របបលោកបាន​បញ្ជូន​ដីកាតុលាការ ដើម្បីតាមចាប់ខ្លួន​មន្រ្តី​បក្ស​ប្រឆាំងចំនួន ៩ រូប​ ទៅ​ប្រទេសសមាជិក​អាស៊ាន​ទាំងអស់រួចហើយ។ លោកអះអាងទៀតថា រដ្ឋាភិបាលប្រទេសអាស៊ានចំនួនពីររួចហើយ ដែលទទួលបានដីកានោះ គឺប្រទេសឡាវ និង ថៃ <<រដ្ឋាភិបាល​ថៃ បាន​ទទួល​រួច​មកហើយ នូវ​សាលដីកាតុលាការ ដើម្បី​ចាប់​ខ្លួន​ជនណា​ ដែលមាន​សាលដីកាតុលាការ។ ដូច្នេះ​ សូមធ្វើតាមចំណង់​របស់ខ្លួន​ទៅចុះ>>

តុលាការក្រុង​ភ្នំពេញ​ កាលពីចុងខែ កញ្ញា បាន​ចោទប្រកាន់ និង តាម​ចាប់​មន្រ្តីជាន់ខ្ពស់បក្សប្រឆាំងចំនួន ៩ រូបរួមមានប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី, អនុប្រធានគណបក្សសង្គ្រោះជាតិពីររូបគឺលោក អេង ឆៃអ៊ាង និង អ្នកស្រី មូរ សុខហួរ, តំណាងរាស្រ្ត​គណបក្សសង្គ្រោះជាតិ លោក អ៊ូ ចន្ទ័ឫទ្ធិ លោក ហូរ​ វ៉ាន់ លោក ម៉ែន សុថាវរិន្រ្ទ លោក នុត រំដួល អ្នកស្រី ជូឡុង សូមូរ៉ា និង លោក ឡុង រី ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរបបលោក ហ៊ុន សែន ដោយសារតែផែនការ​វិលត្រឡប់មកកម្ពុជាវិញ។

ទោះជាយ៉ាងនេះក្តី អ្នកស្រី មូរ សុខហួរ នៅតែបញ្ជាក់ជំហរថា អ្នកស្រី​នឹង​រិះរកគ្រប់​មធ្យោបាយ ដើម្បីវិលចូលទៅកម្ពុជាវិញ ទោះតាមច្រកណា​ក៏ដោយ ព្រោះអ្នកស្រីប្រដូចឆន្ទៈ ក្នុងការវិលត្រឡប់ទៅវិញនេះ ថា​ពុះពោរដូច​កម្លាំងទឹកហូរ ដែលគ្មាន​នរណា​អាច​ឃាត់​បាន<<យើង​មើលទៅដូច​ទឹក​ទន្លេដែលហូរ។ តើ​ទឹក​ហូរ​ មាន​ដែល​ឃើញថាទើ​នៅត្រង់​ណា​ទេទឹក​ហូរ​ បើ​ទើ​នៅត្រង់​ណា យើង​ត្រូ​វបត់​នៅត្រង់នោះ តាម​ផ្លូវ​ធម្មជាតិ។ ដូច្នេះ​បើ​ចូល​នៅតាម​ប្រទេស​មិន​កើត យើង​ចូល​តាម​ផ្លូវ​ប្រទេស​ដទៃទៀត។ បើ​ចូល​តាម​ផ្លូវគោកមិនកើត យើង​នៅ​ផ្លូវអាកាស យើង​នៅ​ផ្លូវ​ទឹក។ ដូច្នេះ​យើង​ត្រូវ​តែ​បត់បែនដូចទឹកទន្លេដែលហូរ​ដូច្នេះដែរ មិន​ដែលទើទេ។ ឆន្ទៈរបស់​យើង ជាឆន្ទៈរបស់​អ្នកប្រយុទ្ធ​ ដើម្បី​ប្រជាធិបតេយ្យ​​ និង សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា>>

ស្របដែលថ្ងៃកំណត់​វិលចូលស្រុកខ្មែរវិញ នៅសល់តែ ១៧ ថ្ងៃទៀតនេះ អ្នកស្រី មូរ សុខហួរ បន្ត​អំពាវនាវឲ្យ​ពលរដ្ឋ​ខ្មែរ គាំទ្រដំណើរវិលត្រឡប់ទៅកម្ពុជាវិញនេះ ដើម្បី​ជជែកគ្នា​ដោយ​សន្តិវិធី ទើប​អាច​រកដំណោះស្រាយ​បាន។ អ្នកស្រីក៏ផ្តាំផ្ញើទៅពលករខ្មែរ នៅប្រទេសថៃថា អាជ្ញាធរថៃ មិន​ហាមឃាត់ពួកគាត់ ក្នុងការ​ធ្វើ​ដំណើរត្រឡប់​ទៅកាន់ស្រុកកំណើតខ្លួន​វិញ​នោះឡើយ៕

What Next?

Recent Articles

3 Responses to "មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ ថា​កំពុង​ចរចា​ជាមួយ​ភាគី​ថៃ​ រឿង​មាតុ​ភូមិនិវត្តន៍​តាម​ប្រទេស​ថៃ​"

  1. so socheath says:

    ហាស ! ហាស
    មីកាដួយស្វឹត មួរសុខហួរ វានិយាយឲ្យតែបាននិយាយហ្នឹងហ្អី !

  2. Anonymous says:

    acting to be the responsible person she should have at lease some experience not talking like boll shit. every one understand that be for you start any project those person have to study very carefully . shame on you if you fell your enemy will be more stronger then what you though. get lost you are nothing, show me in two week if you be able to save yourself.

  3. so socheath says:

    Send to facebook
    ខណះក្រសួងយុត្តិធម៌នឹងសម្រេចបន្ធូរបន្ថយ
    និងលើកលែងទោសទណ្ឌិត ៥១២នាក់ពេលបុណ្យអុំទូក
    *******
    មានការស្រែកចេចចាច ជាច្រើន ខណះក្រសួងយុត្តិធម៌នឹងសម្រេចបន្ធូរបន្ថយ
    និងលើកលែងទោសទណ្ឌិត ៥១២នាក់ពេលបុណ្យអុំទូកខាងមុខ ។
    សម្រាប់រឿងនេះ អ្នកត្រូវយល់ ពីបញ្ហានេះ ដូចខាងក្រោម ដើម្បីកុំឲ្យមានការប្រព្រឹត្ត
    ខុសច្បាប់ទៀត ។ ព្រោះថាគុកមិនមែនជាសណ្ឋាគារ ឬជា ឋានសួគ៏នោះទេ ។
    អ្នកត្រូវបន្ធូរបន្ថយទោស និងលើកលែងទោសទាំង ៥១២នាក់ គឺជាទណ្ឌិតកំពុងជាប់គ្រប់ពន្ធនាគារ ។
    ព្រោះថា ទណ្ឌិតដែលត្រូវបន្ធូរបន្ថយទោស និងលើកលែងទោស ត្រូវតែជាអ្នកទោស មានការប្រកាសសាលក្រមស្ថាពររួចរាល់ ទើបអាចទទួលបានការលើកលែងពិសេស ក្នុងពិធីបុណ្យអុំទូកខាងមុខ។
    ដូចនេះ គ្មានឈ្មោះក្រុមរួមដៃក្បត់ជាតិទេ ។ ជាប់គុកបានបីថ្ងៃចង់ចេញវិញ ឡប់សតិទេដឹង ?
    គឺត្រូវជាប់គុកពី៥ ទៅ១០ឆ្នាំ ឯណោះគឺ អាស្រ័យលើកំរឹតធ្ងន់ស្រាល នៃសកម្មភាពផ្សំគំនឹត
    ដែលនឹងផ្តល់ទំហំវិនាសកម្មដល់សង្គមជាតិ ធំយ៉ាងណាបើសម្រេចបាននោះ !
    យល់ទេ !
    តើអ្នកមិនដឹងថាតាមផ្លូវច្បាប់ គេបានប្រកាសថា
    សមរង្ស៊ី – កឹមសុខា គឺជាជនក្បត់ជាតិ នឹងបក្សពួករបស់វា ជាជនរួមដៃក្បត់ជាតិទេឬ ?
    នៅមិននៅ ទៅជឿជនក្បត់ជាតិ ចូលរួមដៃក្បត់ជាតិ ឲ្យគេវ៉ៃខ្នោះ
    ដាក់គុក អញ្ចឹងទៅ អត់យល់ ? ហើយជាប់គុកបីថ្ងៃចង់ចេញពីគុកវិញទៀត ដូចអត់សម ?

Leave a Reply

Submit Comment