តុលាការ​ខេត្ត​សៀមរាប​កាត់ទោស​ជន​ពិការ​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ ១៨​ខែ រឿង​រិះគន់​របប​ក្រុង​ភ្នំពេញ

ដោយ មួង ណារ៉េត
2019-10-31
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ភុន យុទ្ធ វ័យ​ ៣៦​ឆ្នាំ ដែល​​ពិការ​ជើង​ពី​កំណើត ត្រូវ​បាន​​សាលា​ដំបូង​ខេត្ត​សៀមរាប កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ ក្នុង​សំណុំ​រឿង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង និង​ជេរ​ប្រមាទ​សាធារណៈ តាមហ្វេសប៊ុក។

លោក ភុន យុទ្ធ វ័យ​ ៣៦​ឆ្នាំ ដែល​​ពិការ​ជើង​ពី​កំណើត ត្រូវ​បាន​​សាលា​ដំបូង​ខេត្ត​សៀមរាប កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ ក្នុង​សំណុំ​រឿង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង និង​ជេរ​ប្រមាទ​សាធារណៈ តាមហ្វេសប៊ុក។

 រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ


សាលា​ដំបូង​ខេត្ត​សៀមរាប​សម្រេច​ផ្ដន្ទាទោស​ជន​ពិការ​ម្នាក់ ឈ្មោះ ភុន យុទ្ធ ឲ្យ​ជាប់​ពន្ធនាគារ​ ១៨​ខែ​ រឿង​និយាយ​រិះគន់​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ភរិយា​លោក ភុន យុទ្ធ អំពាវនាវ​ដល់​អង្គការ​សង្គម​ស៊ីវិល​ជួយ​ផ្ដល់​មេធាវី​ផ្នែក​ច្បាប់ ដើម្បី​ឲ្យ​ប្ដី​គាត់​បាន​នៅ​ក្រៅ​ឃុំ។

ប្រធាន​ចៅ​ក្រម​ជំនុំជម្រះ​នៃ​សាលា​ដំបូង​ខេត្ត​សៀមរាប លោក ស៊ិន សុវណ្ណារ័ត្ន កាត់​ទោស ជន​ពិការ​ជើង​ពី​កំណើត ឈ្មោះ ភុន យុទ្ធ វ័យ​ ៣៦​ឆ្នាំ ឲ្យ​ជាប់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ ក្នុង​សំណុំ​រឿង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង និង​ជេរ​ប្រមាទ​សាធារណៈ។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា នគរបាល​ខេត្ត​សៀមរាប​ បាន​ចាប់​ខ្លួន​ លោក ភុន យុទ្ធ នៅ​ផ្ទះ​ជួល​មួយ​កន្លែង​ក្បែរ​វត្ត​កេសា​រ៉ារ៉ាម ក្រោយ​ពេល​លោក​ប្រើ​គណនេយ្យ​ហ្វេសប៊ុក​ឈ្មោះ “​ខ្ញុំ​ចង់​បាន​នាយករដ្ឋមន្ត្រី​ថ្មី” និយាយ​រិះគន់​ចំណុច​អវិជ្ជមាន​នៃ​របប​ដឹកនាំ​សព្វ​ថ្ងៃ និង​ទាមទារ​ឲ្យ​លោក​ ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង។

ក្នុង​អំឡុង​ពេល​ជាប់​ឃុំឃាំង លោក ភុន យុទ្ធ ដែល​ជា​ជន​ពិការ​ស្វិត​ជើង​ពី​កំណើត ធ្លាប់​បាន​សរសេរ​សំបុត្រ ​ស្នើ​សុំ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ឱ្យ​លោក​បាន​វិល​ទៅ​ជួប​ជុំ​ប្រពន្ធ​កូន​វិញ បន្ទាប់​ពី​លោក​បាន​ដឹង​កំហុស។

លោកស្រី មុំ វិត ដែល​មិន​ចេះ​អក្សរ ​និង​ជា​ជន​ពិការ​ជើង​ផង មាន​អារម្មណ៍​រន្ធត់​នៅ​ពេល​ស្ដាប់​ការ​ប្រកាស​សាលក្រម​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ តុលា ដែល​តម្រូវ​ឲ្យ​ប្ដី​ជាប់​ឃុំ​ជាច្រើន​ខែ​ទៀត។ លោកស្រី យល់​ថា តុលាការ​គួរ​អនុគ្រោះ​ដល់​ប្ដី​គាត់ ​ដែល​ជា​ជន​ពិការ​ ព្រោះថា ​សូម្បី​តែ​គាត់​រស់​នៅ​ខាង​ក្រៅ ​ក៏​មាន​ការ​លំបាក​ណាស់​ទៅ​ហើយ។ លោកស្រី​ថា មិន​អាច​ទទួល​យក​បាន​ទេ ចំពោះ​ការ​សម្រេច​របស់​តុលាការ​ខេត្ត​សៀមរាប​នេះ៖ «និយាយ​រួម​ទៅ​ខ្ញុំ​ មាន​អារម្មណ៍​ក្ដុក​ក្ដួល​ ដែល​តុលាការ​ឲ្យ​គាត់​ជាប់​១​ឆ្នាំ​អ៊ីចឹង។ គាត់​ខុស​បន្តិច​បន្តួច​ឲ្យ​គាត់​ជាប់​ដល់​១​ឆ្នាំ។ ខ្ញុំ​ចង់​ឲ្យ​គាត់​ចេញ​មក​ជួប​ជុំ​ប្រពន្ធ​កូន​វិញ។ សុំ​ឲ្យ​គាត់​នៅ​ក្រៅ សុំ​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ» ។

អ្នកនាំពាក្យ​សមាគម ​អាដហុក លោក ស៊ឹង សែន​ករុណា សំដែង​ការ​សោក​ស្ដាយ​ដែល​សាលា​ដំបូង​មិន​បាន​ទម្លាក់​ចោល​បទ​ប្រឆាំង​លោក ភុន យុទ្ធ ដែល​ជា​ជន​ពិការ បែរជា​ផ្ដន្ទាទោស​គាត់​ឲ្យ​ជាប់​បន្ថែម​ទៀត​នេះ។ លោក​សង្កេត​ឃើញ​ថា រាល់​អ្នក​ហ៊ាន​ចេញ​មុខ​​រិះគន់​អំពី​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​តាម​ហ្វេសប៊ុក អ្នក​ទាំង​នោះ​តែង​តែរង​ការ​ចោទ​ប្រកាន់ ​និង​ចាប់​ខ្លួន​ជានិច្ច ដោយ​ជាប់​ចោទ​ពី​បទ​ញុះញង់​ និង​ជេរ​ប្រមាទ​ជា​សាធារណៈ។ មន្ត្រី​ផ្នែក​សិទ្ធិ​មនុស្ស​រូបនេះ​ យល់​ថា ថ្នាក់​ដឹក​នាំ​ប្រទេស គឺ​ជា​បុគ្គល​សាធារណៈ​ ដែល​គួរ​ណាស់​តែ​បើក​ចិត្ត​ឲ្យ​ទូលាយ ទទួល​យក​ការរិះគន់​ពី​គ្រប់​និន្នាការ​ទាំង​អស់​ ដោយ​មិន​គួរ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ចំពោះ​ពលរដ្ឋ​ ដែល​ហ៊ាន​ចេញ​មុខ​រិះគន់​បញ្ហា​សង្គម​នោះ​ឡើយ៖«ចំណុច​នេះ​គឺជា​ចំណុច​អាទិភាព​ដែល​ចៅក្រម​ គួរ​តែ​ពិចារណា​ការ​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​គាត់។ គួរ​ណាស់​តែ​​ឲ្យ​គាត់​បាន​នៅ​ក្រៅ​ឃុំ ឬ​ក៏​ដោះលែង​គាត់​ឲ្យ​បាន​ជួប​ជុំ​ប្រពន្ធ​ ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិត ព្រោះ​គ្រួសារ​គាត់​ក៏​ពឹង​ផ្អែក​លើក​គាត់​មួយ​ផ្នែក​ដែរ។ យើង​ចង់​ឃើញ​ឲ្យ​មាន​ការ​ដោះលែង ប៉ុន្តែ​យើង​មានការ​សោកស្ដាយ​ដែល​តុលាការ​សម្រេច​ដាក់​ទោស​គាត់​ជាង​១​ឆ្នាំ​ហ្នឹង» ។

លោកស្រី មុំ វិត បញ្ជាក់​ថា លោកស្រី​នឹង​ពិភាក្សា​ជាមួយ​មេធាវី​ខាង​សមាគម​ អាដហុក ដើម្បី​រៀប​ចំ​ឯកសារ​ដាក់​ទៅ​សាលា​ឧទ្ធរណ៍ ដើម្បី​ប្ដឹង​ទាស់​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​សៀមរាប។ ក្រៅ​ពី​នេះ លោកស្រី​ស្នើ​សុំ​ដល់​សង្គម​ស៊ីវិល​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ និង​ស្ថាប័ន​តុលាការ ជួយ​លោក ភុន យុទ្ធ ឲ្យ​បាន​នៅ​ក្រៅ​ជួបជុំ​គ្រួសារ និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​វិញ។

ក្នុង​អំឡុង​ពេល​លោក ភុន យុទ្ធ​ ជាប់​ក្នុង​ពន្ធនាគារ​ជាង ​៣ខែ​មក​នេះ លោកស្រី មុំ វិត ឲ្យ​ដឹង​ថា គ្រួសារ​គាត់​ជួប​ប្រទះ​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ ដោយ​ជំពាក់​ប្រាក់​អ្នក​ជិត​ខាង ហើយ​កូនស្រី​អាយុ​ ៥ឆ្នាំ​ក៏​កំពុង​មាន​ជំងឺ។

ភរិយា​ជន​ពិការ​រូប​នេះ​ អំពាវនាវ​ដល់​សប្បុរសជន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ឱ្យ​ជួយ​ឧបត្ថម្ភ​គ្រួសារ​គាត់ ដោយសារ​តែ​លោកស្រី​មិន​អាច​រក​ចំណូល​ ដែល​បាន​ពី​ការ​ដើរ​លក់​វត្ថុ​អនុស្សាវរីយ៍​ដូច​ពី​មុន​ទៀត​ទេ៕

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "តុលាការ​ខេត្ត​សៀមរាប​កាត់ទោស​ជន​ពិការ​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ ១៨​ខែ រឿង​រិះគន់​របប​ក្រុង​ភ្នំពេញ"

  1. so socheath says:

    SEND TO FACEBOOK
    The border area is a ruthless area
    ***
    Of course, the Thai-Cambodian border area is a talking zone
    Armed clashes between the Thai and Cambodian troops followed
    All corridors while Thailand sends troops
    Invaded the temple temple which was
    World Heritage of Cambodia.
    This situation required the Cambodian army to be on alert
    Prepare for battle against Strokes to this day.
    In addition to the corridors for trade and entry
    Other transit routes could be considered
    Officially, the scouting strategy is full of nuts
    Mine has not been released.
    The civil war that has plagued Cambodia since the 70s
    Initiated by the United States of America through
    The Lon Nol and later, through the genocide
    Pol Pot in the war against the Khmer Republic
    And the Pol Pot regime cooperated with those other practitioners
     The destruction of landmines and UXO has increased by tens of thousands
     Millions have caused sorrow for the Cambodian people
    Landmines to this day.
    For the drowning under his treason
    The Sam Rainsy treason and the factions that joined the ground
    Four provinces of Cambodia give Vietnam the autonomous region in exchange for close money
     $ 30,000 a month to establish a position against the Vietnamese government today
     It is the anguish that comes to grieve the loss of life.
    Mine was a bond, but a shot at penetration
    In the risk zone is an indisputable danger
    Anyone.
    Therefore, the Sam Rainsy treacherous insurgents were required
    Exactly how ignorant your actions are
    For what? . Your parents, your spouse, your children
    Can face and grieve with ignorance
    Yours and your family’s livelihood
    If those who are family members lose their lives, they are paralyzed.
    But if you are overdressed, you have to push
    Sam Rainsy and his traitorous factions keep moving forward
    Walk ahead of you by maintaining a distance of 50 meters to 70 meters
    The law illuminates the path from war spies, that you might
    Safe to go home to your wife and children.
    Do you know how long the AK47 bullet runs?
    Signed 40 B41 MIDDAY TRAVEL, Straight, Etc. That.
    That’s a soldier to understand!
    Not the cock that you insult!
    Of course, there are some foolish fools to see
    My admonished writings, it turns out that I am mentally disturbed.
     But my writing was not in vain.
    I admonished those ignorant noodles
    Don’t make a false belief that it is in prison that can be shot dead.
    Mom, you make your head to see you live longer
    Have a decent standard of living, but they are not trying to improve themselves.
    Compassion is the responsibility of every child
    No matter how poor you are. But if the situation is the same, what is their expectation in time
    He is old enough to have wished.
    Where are the vows you take to care for them?
    Beware of dogs, treason Sam Rainsy believes better.
    For those who believe in the myth of the Sam Rainsy dog ​​breed
    You are just more of a badass than a dog.
    Beware!
    Too lazy to talk! But here’s the exhortation
    You’re the last one.

Leave a Reply

Submit Comment