លោក ​សម រង្ស៊ី​ ផ្ដែផ្ដាំ​សារ​ចុង​ក្រោយ​ ថា​លោក​សុខ​ចិត្ដ​លះបង់​ជីវិត​ ដើម្បី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ដោយ ទីន ហ្សាការីយ៉ា
2019-10-31
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម ​រង្ស៊ី​ ប្រធាន​ស្ដី​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ក្នុង​ទំព័រហ្វេសប៊ុក​របស់លោក។​

លោក សម ​រង្ស៊ី​ ប្រធាន​ស្ដី​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ក្នុង​ទំព័រហ្វេសប៊ុក​របស់លោក។​

Photo: RFA


លោក ​សម រង្ស៊ី​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​វីដេអូ​ឃ្លីប​ជា​ភាសា​អង់គ្លេស​ដ៏​កម្រ​មួយ​ ដែល​លោក​អះអាង​ថា​ ជា​វីដេអូ​ដែល​លោក​នៅ​មាន​សេរីភាព​។ លោក សម រង្ស៊ី អំពាវនាវ​ទៅ​កាន់​សហគមន៍​អន្តរជាតិ​មុន​ពេល​លោក​ត្រលប់​ទៅ​កម្ពុជា​វិញ​នៅ​ ថ្ងៃ​ទី​៩​វិច្ឆិកា​ថា “ ​លោក​បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​វិល​ត្រលប់​ទៅ​កម្ពុជា​វិញ​ ទោះបី​ជា​ត្រូវ​លះបង់​ជីវិត​ ក៏​ដោយ ​គឺ​ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ ​“ ​

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ចេញ​វីឌីអូ​ឃ្លីប​ជា​ភាសា​អង់គ្លេសដ៏កម្រមួយ ដែល​លោក​អះអាង​ថា ជា​វីដេអូ​ដែល​លោក​នៅ​មាន​សេរីភាព។ លោក សម រង្ស៊ី អំពាវនាវ​ទៅ​កាន់​សហគមន៍​អន្តរជាតិ មុន​ពេល​លោក​ត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ថាលោក​បាន​ត្រៀម​ខ្លួន​រួចរាល់ វិល​ត្រលប់​ទៅ​កម្ពុជា​វិញ ទោះ​បី​ជា​ត្រូវ​លះ​បង់​ជីវិត​ក៏​ដោយ គឺ​ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ

នៅ​ក្នុង​វីឌីអូ​ឃ្លីប​ជាង ៣នាទី ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី៣១ តុលា​នោះ លោក សម រង្ស៊ី ផ្ដែផ្ដាំ​សារ​ចុង​ក្រោយ ទៅ​កាន់​មនុស្ស​ទាំង​អស់​លើ​ពិភពលោក ទាំង​អ្នក​ដែល​ធ្លាប់​ស្គាល់​លោក និង​អ្នក​មិន​ដែល​ស្គាល់​លោក​ថា៖ «ពេល​នេះ គឺ​ជា​ពេល​វេលា​មួយ ដែល​លោក​អ្នក អាច​មើល​ឃើញ​រូប​ខ្ញុំ (សម រង្ស៊ីជា​លើក​ទី១ ហើយ​ក៏​អាច​ជា​លើក​ចុង​ក្រោយ​ដែរ ដែល​ឃើញ​លោក​នៅ មាន​ជីវិត និង​សេរីភាព“»

លោក​បញ្ជាក់​ថា មេ​ដឹក​នាំ​ផ្ដាច់ការ​លោក ហ៊ុន សែន បាន​ត្រៀម​ខ្លួន​ចាប់​ខ្លួន​លោក ឬ​សម្លាប់​លោក តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ខាង​មុខ​នេះ លោក​មិន​រា​ថយ​ឡើយ លោក​នឹង​នៅ​តែ​ដឹក​នាំ​ពលរដ្ឋ កម្មករ ពលករ និង​សកម្មជន​បក្ស​ប្រឆាំង​ទាំង​អស់​វិល​ទៅ​កម្ពុជា​វិញ ដូច​ផែនការ​កំណត់។

នេះ​ជា​វីដេអូ​របស់​លោក​ សម រង្ស៊ី ដែល​កែសម្រួល​ជា​ភាសា​ខ្មែរ​ដោយ​អាស៊ីសេរី​​​

What Next?

Recent Articles

One Response to "លោក ​សម រង្ស៊ី​ ផ្ដែផ្ដាំ​សារ​ចុង​ក្រោយ​ ថា​លោក​សុខ​ចិត្ដ​លះបង់​ជីវិត​ ដើម្បី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា"

  1. so socheath says:

    socheat So, [01.11.19 14:37]
    send to facebook ល្ខោនអត់រោង
    *******
    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
    អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
    មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
    តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
    និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
    ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
    ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
    បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
    តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
    វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
    ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
    អត់ប្រយោជន៍ ។

Leave a Reply

Submit Comment