អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ​និង​បាត់ដំបង​ បង្ហាញ​កម្លាំង​កងទ័ព​រាប់រយ​នាក់ ​ហែ​តាម​ផ្លូវ​ពេល​កៀក​ថ្ងៃ​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក

ដោយ សុជីវី
2019-11-01
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កងកម្លាំង​ប្រដាប់​អាវុធ​​ជា​ច្រើន​នាក់ ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ បង្ហាញ​នៅ​ក្នុង​ពិធី​ហ្វឹកហាត់​ នៅ​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

កងកម្លាំង​ប្រដាប់​អាវុធ​​ជា​ច្រើន​នាក់ ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ បង្ហាញ​នៅ​ក្នុង​ពិធី​ហ្វឹកហាត់​ នៅ​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

 រូប៖ ហ្វេសប៊ុក​ស្នងការដ្ឋាន​នគរបាល ខេត្ត​បន្ទាយ​មាន​ជ័យ


អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ​និង​ខេត្ត​បាត់ដំបង​បង្ហាញ​កងកម្លាំង​ប្រដាប់​អាវុធ​រាប់​រយ​នាក់ ដែល​មាន​អាវុធ​គ្រប់​ដៃ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​​ក្នុង​ទី​រួម​ខេត្ត​​​​ទាំង​នេះ​ នៅ​ព្រឹក​ថ្ងៃ​ទី១ វិច្ឆិកា។ ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ខេត្ត​ទាំង​នេះ​ព្រួយ​បារម្ភ​ ខ្លាច​ការ​បញ្ចេញ​កងកម្លាំង​ដ៏​ច្រើន​នេះ​ មិន​បាន​យក​ទៅ​ការពារ​ជាតិ​ ហើយ​យក​ទៅ​បង្ក្រាប​​ខ្មែរ​គ្នាឯង ស្រប​ពេល​ដែល​គម្រោង​ថ្ងៃ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី កាន់​តែ​ខិតចូល​មក​ដល់​នោះ។

ប្រជាពលរដ្ឋ​នៅ​បាត់ដំបង​ និង​ខេត្ត​បន្ទាយមានជ័យ​លើក​ឡើង​ស្រដៀង​គ្នា​ថា ៤០ឆ្នាំ​ក្រោយ​ពី​របប​អាវ​ខ្មៅ​ដួល​រលំ ពួក​គាត់​មិន​ធ្លាប់​ឃើញ​អាជ្ញាធរ​បញ្ចេញ​កង​កម្លាំង​ប្រដាប់​អាវុធ​សន្ធឹកសន្ធាប់​តាម​ដង​ផ្លូវ​បែប​នេះ​ឡើយ។

ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ខេត្ត​បន្ទាយមានជ័យ​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន ថ្លែង​នៅ​ថ្ងៃ​ទី១ វិច្ឆិកា​ថា អ្នក​ខេត្ត​បន្ទាយ​មាន​ជ័យ​ភាគ​ច្រើន​ភ្ញាក់​ផ្អើល នៅ​ពេល​ដែល​ឃើញ​ប៉ូលិស និង​ទាហាន​ប្រហែល ៥០០​នាក់ ដែល​មាន​កាន់​អាវុធ​ជាប់​ដៃ ​ធ្វើ​ដំណើរ​ថ្មើរ​ជើង និង​រថយន្ត​ជា​ច្រើន​គ្រឿង​តាម​ដង​ផ្លូវ​នៅ​ក្នុង​ក្រុង​សិរីសោភ័ណ​នោះ។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​ទាំង​នោះ​មាន​កាន់​កាំភ្លើង​ បេ៤០(B40) អាកា​៤៧ (AK47) និង​កាំភ្លើង​បាញ់​យន្តហោះ​ជា​ដើម​ នាំ​គ្នា​ដើរ​ក្បួន​ជា​ក្រុម​បន្តបន្ទាប់​គ្នា។ អ្នក​ខ្លះ​ស្ពាយ​គ្រាប់​កាំភ្លើង​រយីងរយោង​ពេញ​ខ្លួន​ក៏​មាន​ដែរ៖ «និយាយ​ឱ្យ​មាន​អាវុធ​សឹង​តែ​គ្រប់​ប្រភេទ​ដែរ​ ហើយ​អ្នក​ខ្លះ​គាត់​ចេញ​មក​គាត់​ភ័យ​តែ​ម្ដង​ ដោយសារ​គាត់​អត់​ដែល​បាន​ជួប​ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ធ្លាប់​ជួប​ហើយ​ខ្ញុំ​មិន​ភ័យ​ទេ។ ខ្ញុំ​មាន​ការ​បារម្ភ​សកម្មភាព​នេះ​ប្រសិន​បើ​កើត​មាន​រហូត​ដល់​ថ្ងៃ​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​ គឺ​វា​ជា​រឿង​មួយ​កាន់​តែ​ព្រួយ​បារម្ភ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ ព្រោះ​ខ្លាច​មាន​ការ​បង្ហូរ​ឈាម​បង្ក របួស​ស្នាម​ដល់​ខ្មែរ​គ្នា​ឯង»

លោក​បន្ត​ថា ប្រជាពលរដ្ឋ​ខ្លះ​បាន​ចេញ​ទៅ​ឈរ​មើល​ក្បួន​ហែ​របស់​កង​កម្លាំង​ទាំង​នេះ​នៅ​មុខ​ផ្ទះ​​​ដែរ​ ប៉ុន្តែ​ភាគ​ច្រើន​មិន​ពេញ​ចិត្តនឹង​ការ​បង្ហាញ​សាច់ដុំ​កងកម្លាំង​បែប​នេះ​ទេ ព្រោះ​ពួកគាត់​យល់​ថា ​ជា​សកម្មភាព​នេះ បំភិត​បំភ័យ​ដល់​ប្រជាពលរដ្ឋ​ច្រើន​ជាង​ការ​នាំ​គ្នា​ទៅ​បម្រើ​ជាតិ។

រីឯ​ប្រជាពលរដ្ឋ​នៅ​ឯ​ខេត្ត​បាត់ដំបង​ឯ​ណោះ​វិញ ដែល​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ដែរ​នោះ​ថ្លែង​ថា មាន​ការ​បញ្ចេញ​កង​កម្លាំង​ជា​ច្រើន​នាក់​តាម​ដង​ផ្លូវ​ដែរ។ លោក​បន្ត​ថា នៅ​ខេត្ត​បាត់ដំបង​ មាន​អ្នក​ស្រុក​ខ្លះ​ទៅ​ហែហម​ និង​ជូន​បន្លែ​ត្រី​សាច់ ទឹក​សុទ្ធ និង​គ្រឿង​ហូប​ចុក​មួយ​ចំនួន​ទៀត​តាម​ដង​ផ្លូវ​ក៏​មាន ប៉ុន្តែ​ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន​ភ័យ​ខ្លាច​ ហើយ​នាំ​គ្នា​ទៅ​ដក​​ប្រាក់​ពី​ធនាគារ ដើម្បី​ដាក់​ជាប់​ខ្លួន​​ទុក​ប្រើប្រាស់​ខ្លាច​ប្រទេស​កើត​ចលាចល​នៅ​ពេល​ខាង​មុខ៖ «ព្រោះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ មិន​ជា​ហែ​យ៉ាង​ម៉េច​ របៀប​គំរាម​ពលរដ្ឋ ហើយ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​សោះ​ វា​ដូច​ប្រទេស​មាន​ភ័យ​អាសន្ន​រដ្ឋាភិបាល​មិន​គួរ​ធ្វើ​អីចឹង​ទេ ព្រោះ​ធម្មតា​កងទ័ព​ត្រូវ​ការពារ​ពលរដ្ឋ​ ដល់​ពេល​គាត់​ធ្វើ​បែប​នេះ​ហាក់​ដូច​ជា​បង្អើល​ពលរដ្ឋ​ធ្វើ​ឱ្យ​ភ័យ​ខ្លាច​មិន​ដឹង​ជា​ហ្វឹកហាត់​យក​ទៅ​បាញ់​អី​ខ្ញុំ​ឆ្ងល់​ដែរ​ បើ​កាំ​ភ្លើង​សព្វ​បែប​យ៉ាង​បែប​នេះ​ងាប់​ហើយ»

អាស៊ី​សេរី​មិន​ទាច​ទាក់​ទង​អភិបាល​ខេត្ត​បាត់ដំបង លោក ងួន រតនៈ និង​អភិបាល​ខេត្ត​បន្ទាយ​មាន​លោក អ៊ុំ រាត្រី ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១ វិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

​​​​​​​​​​គេហទំព័រ​ហ្វេសប៊ុក​ទី​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​ឱ្យ​ដឹង​ថា កង​កម្លាំង​ដែល​ហែ​ក្បួន​នោះ​ រួម​មាន កង​រាជ​អាវុធហត្ថខេត្ត ទាហាន​ និង​នគរបាល​ ខេត្ត​បន្ទាយ​មាន​ជ័យ នៅ​ថ្ងៃ​ទី១ ​វិច្ឆិកា​ហ្វឹកហាត់​រួម​គ្នា ដើម្បី​បង្កើន​ការ​ថែ​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​នៅ​ក្នុង​ខេត្ត។ ការ​ហ្វឹក​ហាត់​នេះ ​មាន​ការ​ចល័ត​កម្លាំង​ចេញ​ពី​ទីបញ្ជាការដ្ឋាន​ទិស​ទី១ និង​ទី​បញ្ជា​ការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ឆ្ពោះ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ផងដែរ។

អាវុធហត្ថ​ខេត្ត​បញ្ជាក់​ទៀត​ថា​ ការ​ហ្វឹកហាត់​នេះ ​ដើម្បី​បង្កើន​សមត្ថភាព ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ ​របស់​រដ្ឋាភិបាល​សព្វ​ថ្ងៃ។

រីឯ​គេហទំព័រ​ហ្វេសប៊ុក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១ វិច្ឆិកា​ថា កម្លាំង​នគរបាល​ កងរាជអាវុធហត្ថ​ និង​ទាហាន​ទាំង​នោះ បែង​ចែក​ជា ៤ក្រុម​ ដើម្បី​ត្រៀម​ចុះ​ល្បាត និង​អន្តរាគមន៍​ក្នុង​ខេត្ត​បាត់ដំបង​ ដែល​មាន​ជាង ៤០០​នាក់។ ក្នុង​នោះ​កម្លាំង​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​ ទាហាន​​ភូមិភាគ៥​ ទាហាន​​សឹក​រង​ខេត្ត​ និង​​កងរាជ​អាវុធហត្ថ​ខេត្ត​បាត់ដំបង។

អ្នក​វិភាគ​នយោបាយ​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក កឹម សុខ ថា ការ​ហ្វឹកហាត់​កម្លាំង​នេះ​ គឺជា​យុទ្ធសាស្ត្រ​គំរាម​កំហែង​របស់​អាជ្ញាធរ​ ដើម្បី​បង្កើល​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ឱ្យ​ភ័យខ្លាច​ដើម្បី​កាត់​បន្ថែម​ចំនួន​មនុស្ស​ទៅ​ចូល​រួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។លោក​បន្ត​ថា​ អាជ្ញាធរ​ធ្វើ​បែប​នេះ ដោយសារ​របប​ក្រុង​ភ្នំពេញ​ដឹង​ពី​កម្លាំង​ប្រជាពលរដ្ឋ​ដែល​ត្រៀម​ទៅ​ទទួល​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង ដែល​មាន​ចំនួន​ច្រើន៖ «ការ​ធ្វើ​បែប​នេះ​ក្នុង​បំណង​ព្យាយាម​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​ខ្លួន​ថា​ ហ្នឹង​បង្ក្រាប​ទឹក​ចិត្ត​របស់​ពលរដ្ឋ​បាន​។តែ​បើ​តាម​ខ្ញុំ​មើល​ទៅ​វិញ​ទឹក​ដែល​ពលរដ្ឋ​មាន​ហើយ​ចង់​បាន​ការ​ផ្លាស់​ប្ដូរ​នោះ​បើ​ទោះ​បី​របប​ក្រុង​ភ្នំពេញ​ចល័ត​ទ័ព​ឱ្យ​ឃើញ​បំពាក់​អាវុធ​បែប​នេះ​ក៏​ដោយ​បើ​លោក​ សម រង្ស៊ី​ ចូល​ស្រុក​មែន​គឺ​ការ​ធ្វើ​បែប​នេះ​ក៏​មិន​បាន​ជោគជ័យ​ធំ​ទេ»

ក្រៅ​ពី​ការ​បញ្ចេញ​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ទី​រួម​ខេត្ត​នេះ​ហើយ នៅ​តាម​ច្រក​ព្រំដែន​កម្ពុជា-​ថៃ​ក្នុង​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ​ ប៉ៃលិន​ និង​ខេត្ត​ឧត្ដរមានជ័យ ក៏​មាន​កងកម្លាំង​ចន្លោះ​ពី ១០​ទៅ​ជិត​១០០​នាក់ ពង្រាយ​នៅ​គ្រប់​ច្រក​ព្រំដែន​ដែរ ជាពិសេស​ នៅ​ច្រក​ទ្វារ​ព្រំដែន​ច្រក​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ច្រក​ដូង​ក្នុង​ខេត្ត​បាត់ដំបង​ និង​ច្រក​អូស្មាច់​ខេត្ត​ឧត្ដរមានជ័យ​ជា​ដើម​ សុទ្ធតែ​មាន​ប៉ូលិស​ ទាហាន​ និង​មន្ត្រី​កងរាជអាវុធហត្ថ​ប្រដាប់​ដោយ​កាំភ្លើង​គ្រប់​ដៃ​ ឈរ​ច្រូងច្រាង​នៅ​មាត់ច្រក​ព្រំដែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Related Articles

7 Responses to "អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ​និង​បាត់ដំបង​ បង្ហាញ​កម្លាំង​កងទ័ព​រាប់រយ​នាក់ ​ហែ​តាម​ផ្លូវ​ពេល​កៀក​ថ្ងៃ​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក"

  1. so socheath says:

    send to facebook ល្ខោនអត់រោង
    *******
    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
    អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
    មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
    តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
    និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
    ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
    ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
    បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
    តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
    វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
    ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
    អត់ប្រយោជន៍ ។

  2. ៩ វិច្ឆិកា says:

    តើមានអ្នកណាដឹងទេ (AK 47)គឺជាអាវុធតំណាងអោយមនុស្សអាក្រក់ផ្ដាច់ការព្រៃផ្សៃ។ ចំណែកឯ(M16)ជាអាវុធតំណាងអោយអ្នកស្រឡាំញ់សេរីភាពនិងលិទ្ធិប្រជាធិបតេយ្យ។

  3. Anonymous says:

    theater have no stage send to my FESS BOKK these toy soldier are not belonging to this nation. we knew HUN SEN treated all these Cambodian young just to holding his own evil mind as a evil GOD in this sad nation . as I used to say KAMPOUCHEA is always have KAM as all of us knew for many century. what the worse thing is HUN SEN using people’s tax payer to feed his military then he use them as his personal interest. I hop all these young Cambodian should understanding all HUN SEN evil mind and turn weapon back to this evil man . this the last hop for Cambodian to be a nation in this region if HUN SEN continuous to lead this poor nation it can not be that long Cambodian will be wipe out from the world map. GOD bless Cambodia and it’s poor people

  4. Anonymous says:

    theater have no stage send to my FESS BOKK these toy soldier are not belonging to this nation. we knew HUN SEN treated all these Cambodian young just to holding his own evil mind as a evil GOD in this sad nation . as I used to say KAMPOUCHEA is always have KAM as all of us knew for many century. what the worse thing is HUN SEN using people’s tax payer to feed his military then he use them as his personal interest. I hop all these young Cambodian should understanding all HUN SEN evil mind and turn weapon back to this evil man . this the last hop for Cambodian to be a nation in this region if HUN SEN continuous to lead this poor nation it can not be that long Cambodian will be wipe out from the world map. GOD bless Cambodia and it’s poor people … WOW …where is your BM 21 be very carefully SAM RANSY has BM 52 one shot this tiny country will become ocean. just kidding HAS ..HAS…HA….

  5. Anonymous says:

    send to FESS BOKK some one said these solder is HUN SEN’s personal soldier . it was not the Cambodian military that protected the border Cambodia and Thailand . that Cambodian soldier did not have nice boot and nice dress like that some of them warring sandal not even have enough dress also. from all that mean HUN SEN did not trust Cambodian at all but he have to trust on his private soldier if they can help him from kicking out of powers. GOD bless Cambodia

  6. Anonymous says:

    HAY…….all AH CHESS in KAMPOUCHEA .I give you a clue >> why EBA will give you their first word two day after SAM RANSY due date to get in Cambodia?????????? you ask this question to yourself all you dump ass. for me I knew the world will fry you do not look down that they are not smart then you . they can made some thing that you love it to dead but you can not even can’t made motor bike. shame on some bodies acting themselves the smart ass people in the world .

  7. Anonymous says:

    Soldiers have a duty to protect the nation or own people or the border from the aggressors not threat their own people ‘ so theses soldiers have a salary from people or from Hun-Sen?? . Democracy is the multy-party to created the voice or lead the country to develop the nation and protect the country and make people living in peaceful life ‘ not dictatorship ‘ and the law must change only two term for P-M ‘ no more bloody the same person or the same face’ ‘God bless all good khmer people ‘ all bad go to hell’

Leave a Reply

Submit Comment